Bridge Bank

បញ្ញតិ្ត និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន

បញ្ញតិ្ត និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណពន្ធ

១.វិសាលភាព

បញ្ញត្តិ និង លក្ខខណ្ឌនៃការប្រើប្រាស់នេះ ត្រូវអនុវត្តចំពោះរាល់អតិថិជនទាំងអស់របស់ធនាគារ ប្រ៊ីដ ទាំងចាស់ ទាំងថ្មី (ម្ចាស់ប័ណ្ណ) ដែលមានបំណងចង់ប្រើប្រាស់សេវាកម្មប័ណ្ណឥណពន្ធរបស់ធនាគារ ប្រ៊ីដ។ សូមកត់ចំណាំថា រាល់ បញ្ញត្តិ និង លក្ខខណ្ឌដទៃទៀតដែលពាក់ព័ន្ធជាមួយនឹងគណនីរបស់ម្ចាស់ប័ណ្ណ កម្មវិធីទូរស័ព្ទចល័តធនាគារ ប្រ៊ីដ និង រាល់ទំនាក់ទំនងជាមួយធនាគារ ប្រ៊ីដ នឹងនៅតែបន្តអនុវត្ត និង រក្សាសុពលភាពដដែល (លុះត្រាតែមានចែងផ្សេងពីនេះ ក្នុង បញ្ញត្តិ និង លក្ខខណ្ឌនេះ)។

ក្នុងករណី បញ្ញត្តិ និង លក្ខខណ្ឌដទៃទៀតនៃផលិតផល និង/ឬ សេវាកម្ម និង បញ្ញត្តិ និង លក្ខខណ្ឌនេះមានភាពផ្ទុយគ្នា បញ្ញត្តិ និង លក្ខខណ្ឌនេះត្រូវមានឧត្តមានុភាព លុះត្រាតែ បញ្ញត្តិ និង លក្ខខណ្ឌដទៃបានកំណត់ថាត្រូវអនុវត្តជំនួស បញ្ញត្តិ និង លក្ខខណ្ឌនេះ។

២.និយមន័យ

២.១“គណនី” សំដៅលើគណនីណាមួយដូចជា គណនីសន្សំ គណនីចរន្ត គណនីសន្សំមានថិរវេលាកំណត់ ឬ គណនីណាមួយផ្សេងទៀតរបស់ម្ចាស់ប័ណ្ណដែលបានបើក និងមានជាមួយធនាគារ ប្រ៊ីដ។

២.២“សមតុល្យគណនី” សំដៅលើសមតុល្យដែលមាន និង/ឬ សមតុល្យទឹកប្រាក់នៃគណនីរបស់ម្ចាស់ប័ណ្ណដែលមានជាមួយធនាគារ ប្រ៊ីដ។

២.៣“ពាក្យសុំ” សំដៅលើទម្រង់ពាក្យសុំក្នុងទម្រង់ជាលិខិត​ ឬ ទម្រង់ឌីជីថល សម្រាប់ការប្រើប្រាស់ប័ណ្ណឥណពន្ធ ដែលត្រូវបានចុះហត្ថលេខាដោយផ្ទាល់ និង បញ្ជូល ឬ បញ្ជូនក្នុងទម្រង់ឌីជីថលដោយម្ចាស់ប័ណ្ណ (ទម្រង់ណាមួយដែលអាចអនុវត្តបាន និង អនុញ្ញាតដោយធនាគារ ប្រ៊ីដ ផ្អែកតាម បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់ប័ណ្ណឥណពន្ធ និង បញ្ញត្តិ និង លក្ខខណ្ឌផ្សេងទៀតដែលអាចអនុវត្តបានដោយធនាគារ ប្រ៊ីដ)។

២.៤ “អ្នកស្នើសុំ” សំដៅលើបុគ្គលដែលធ្វើការស្នើសុំប្រើប្រាស់ប័ណ្ណឥណពន្ធ ដែលចេញដោយធនាគារ ប្រ៊ីដ តាមរយៈការដាក់ពាក្យសុំមកកាន់ធនាគារ ប្រ៊ីដ។

២.៥ “ធនាគារ ប្រ៊ីដ” ឬ “ធនាគារ” សំដៅលើធនាគារ ប្រ៊ីដ ម.ក ដែលជាធនាគារពាណិជ្ជទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា សម្រាប់ធ្វើប្រតិបត្តិការធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២.៦“កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ” សំដៅលើកម្មវិធីទូរស័ព្ទចល័តដែលត្រូវបានបង្កើតឡើង និង ដាក់ឲ្យប្រើប្រាស់ដោយធនាគារ ប្រ៊ីដ និង ត្រូវបានដាក់ចូលទៅប្រព័ន្ធឌីជីថល ដូចជា App Store (IOS), Play      Store (Android) ឬ ប្រព័ន្ធផ្សេងទៀតដែលគាំទ្រដោយវេទិកាបច្ចេកវិទ្យានៅលើសកលលោក និង សម្រាប់ឲ្យអតិថិជនធនាគារ ប្រ៊ីដ ធ្វើការទាញយក និង តម្លើងសម្រាប់ចូលទៅប្រើប្រាស់សេវាកម្មវិធីទូរស័ព្ ចល័ត ប្រ៊ីដ។

២.៧“បណ្តាញឌីជីថល ប្រ៊ីដ” ឬ “សេវាធនាគារឌីជីថល ប្រ៊ីដ” សំដៅលើផលិតផល និង សេវាកម្មធនាគារ ដែលត្រូវបានដាក់ដំណើរការសម្រាប់បម្រើសេវាដល់អតិថិជនធនាគារ ប្រ៊ីដ តាមប្រព័ន្ធអេឡិចត្រូនិច រួមមានតែមិនកំណត់ដូចជា សេវាកម្ម ប័ណ្ណធនាគារ ប្រ៊ីដ សេវាកម្មទូរស័ព្ទចល័តធនាគារ ប្រ៊ីដ សេវាកម្មធនាគារសាជីវកម្មតាមប្រព័ន្ធអ៊ីនធើណែត ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនដាក់ប្រាក់ ។ល។ ដែលធនាគារ ប្រ៊ីដ នឹងដាក់ឲ្យដំណើរការប្រើប្រាស់ជាបន្តបន្ទាប់។

២.៨“បណ្តាញប័ណ្ណ” សំដៅលើរាល់បណ្តាញ និង ម៉ាក ប័ណ្ណទូទាត់អន្តរជាតិទាំងអស់ ដែលធនាគារ ប្រ៊ីដ បានសហការ និង ធ្វើជាដៃគូពាណិជ្ជកម្មជាមួយ រួមមានតែមិនកំណត់ដូចជា VISA Mastercard និង Union Pay International (UPI)។

២.៩“ម្ចាស់ប័ណ្ណ” សំដៅទៅបុគ្គលដែលទទួលបានប័ណ្ណឥណពន្ធ។ ម្ចាស់ប័ណ្ណអាចជា ម្ចាស់ប័ណ្ណចម្បង ឬ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ។

២.១០ “គណនីប័ណ្ណឥណពន្ធ” សំដៅលើគណនីរបស់ម្ចាស់ប័ណ្ណដែលបានបើក និង មានជាមួយធនាគារ ប្រ៊ីដ ដែលភ្ជាប់ជាមួយនឹងប័ណ្ណឥណពន្ធ និង ធនាគារ ប្រ៊ីដ ត្រូវធ្វើការទូទាត់រាល់ទឹកប្រាក់ដែលបានចំណាយដោយម្ចាស់ប័ណ្ណដែលកើតចេញពីការប្រើប្រាស់ប័ណ្ណរួមមានតែមិនកំណត់ចំពោះរាល់ប្រតិបត្តិការ និង ថ្លៃកម្រៃសេវាដែលអាចទូទាត់បានផងដែរ។

២.១១ “ស្គាល់អតិថិជន” ឬ “KYC” សំដៅលើដំណើរការ និង ការទាមទារ ដែលកំណត់ដោយធនាគារ ប្រ៊ីដ ដើម្បីបំពេញ និង ចុះហត្ថលេខាតាមរយៈប្រព័ន្ធឌីជីថល និង ដោយផ្ទាល់នៅពេលដែលធនាគារ ប្រ៊ីដ បានបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។

២.១២ “ពាណិជ្ជករ” សំដៅលើម្ចាស់អាជីវកម្មក្នុងទម្រង់ជានីតិបុគ្គល ឬ រូបវន្តបុគ្គល អាចមានសញ្ជាតិខ្មែរ និង បរទេស រួមទាំងអ្នកទទួលសិទ្ធិប្រកបអាជីវកម្ម ដែលទទួលបានសិទ្ធិក្នុងការទទួលប័ណ្ណឥណពន្ធជាវិធីសាស្ត្រក្នុងការទូទាត់ទំនិញ និង/ឬ សេវាកម្មផ្សេងៗដែលត្រូវបានទិញ និង បំពេញទៅឲ្យម្ចាស់ប័ណ្ណ។

២.១៣ “លេខសម្ងាត់មួយដង OTP​​​” និង/ឬ “ePIN” សំដៅលើលេខកូដ ៦ ខ្ទង់ ដែលត្រូវបានផ្ញើរទៅលេខទូរស័ព្ទអតិថិជនដែលបានចុះឈ្មោះក្នុងប្រព័ន្ធរបស់ធនាគារ។ លេខកូដនេះត្រូវបានប្រើប្រាស់ជាការផ្ទៀងផ្ទាត់ភ្លាមៗអំពីកម្មសិទ្ធិនៃគណនី និង/ឬ សំណើចូលទៅប្រើប្រាស់សេវាឌីជីថលធនាគារ។

២.១៤ “ដៃគូ” សំដៅលើនីតិបុគ្គលដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ ឬ សេវាកម្មមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ដែលត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសហការជាមួយធនាគារ      ប្រ៊ីដ ទាក់ទងនឹងការសហការទំនាក់ទំនងពាណិជ្ជកម្មដើម្បីប្រមូលការទូទាត់ ឬ ការផ្ទេរទ្វេរភាគី ឬ អន្តរភាគីក្រោមការរៀបចំតាមផ្លូវច្បាប់ជាក់លាក់ណាមួយ។

២.១៥ “ព័ត៌មានផ្ទាល់ខ្លួន” សំដៅលើព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ឲ្យដោយម្ចាស់ប័ណ្ណមកធនាគារ ប្រ៊ីដ រួមបញ្ចូលតែមិនកំណត់ដូចជា ឈ្មោះពេញរបស់ម្ចាស់ប័ណ្ណ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អ៊ីម៉ែល អាសយដ្ឋាន ។ល។

២.១៦ “លេខសម្ងាត់” ឬ​ “ពាក្យសម្ងាត់” ឬ “បញ្ចូលលេខសម្ងាត់ដើម្បីប្រើប្រាស់” សំដៅលើលេខអត្តសញ្ញាណផ្ទាល់ខ្លួនចំនួន ៦ ខ្ទង់របស់កម្មវិធីទូរស័ព្ទចល័តប្រ៊ីដ និង ប័ណ្ណឥណពន្ធ។ លេខនេះត្រូវបានកំណត់ដោយម្ចាស់ប័ណ្ណ និង ត្រូវប្រើសម្រាប់បញ្ជាក់ដើម្បីចូលទៅប្រើកម្មវិធីទូរស័ព្ទចល័តប្រ៊ីដ និង/ឬ អនុញ្ញាតទៅលើប្រតិបត្តិការណាមួយរបស់ម្ចាស់ប័ណ្ណដែលត្រូវបានធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទចល័តប្រ៊ីដ និង ប័ណ្ណឥណពន្ធនាពេលណាមួយ។

២.១៧ “ប្រព័ន្ធ POS” សំដៅលើឧបករណ៍អេឡិចត្រូនិចម្យ៉ាងដែលត្រូវបានប្រើដើម្បីដំណើរការប្រតិបត្តិការជាមួយប័ណ្ណឥណពន្ធនៅបញ្ជរធនាគារ ឬ នៅទីតាំងណាមួយរបស់ពាណិជ្ជករ រួមបញ្ចូលតែមិនកំណត់ដូចជា ឧបករណ៍របស់ធនាគារផ្សេង និង/ឬ បណ្តាញទូទាត់ធនាគារ ប្រ៊ីដ ឬ បណ្តាញរបស់ដៃគូ។

២.១៨ “ម្ចាស់ប័ណ្ណចម្បង”​ សំដៅលើអ្នកស្នើសុំដែលបានដាក់ពាក្យសុំប្រើប័ណ្ណឥណពន្ធ ហើយការស្នើសុំនោះត្រូវបានអនុម័តដោយធនាគារ ប្រ៊ីដ។

២.១៩ “អត្តសញ្ញាណសុវត្ថិភាព” សំដៅលើរាល់ព័ត៌មានសម្ងាត់ដែលត្រូវបានផ្តល់ឲ្យដោយធនាគារ​ និង ត្រូវបានបង្កើតឡើងដោយអតិថិជនសំរាប់ការផ្ទៀងផ្ទាត់ និង ការបញ្ជាក់អំឡុងពេលដំណើរការនៃការចូលទៅប្រើប្រាស់ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ រួមមានតែមិនកំណត់ដូចជា អត្តសញ្ញាណអ្នកប្រើប្រាស់ (User ID) លេខទូរស័ព្ទដែលប្រើសម្រាប់ចុះឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ លេខគណនី លេខប័ណ្ណ លេខបញ្ចូល PIN ឬ លេខសម្ងាត់ លេខសម្ងាត់មួយដង (OTP) ឬ លេខកូដ Two-Factor-Authentication ។ល។

២.២០ “សេវាកម្ម” សំដៅលើសេវាកម្មណាមួយដែលអាចត្រូវបានផ្តល់ជូនដោយធនាគារទៅម្ចាស់ប័ណ្ណ និង ត្រូវបានដាក់ឲ្យអតិថិជនចូលទៅប្រើប្រាស់រួមមានតែមិនកំណត់ដូចជា ប្រតិបត្តិការតាមប្រព័ន្ធអេធីអ៊ឹម ប្រតិបត្តិការតាមប្រព័ន្ធ POS ប្រតិបត្តិការទិញតាមអនឡាញ សេវាមជ្ឈមណ្ឌលទំនាក់ទំនង សេវាធនាគារឌីជីថល និង/ឬ សេវាធនាគារផ្សេងទៀត។

២.២១ “ម្ចាស់ប័ណ្ណបន្ទាប់បន្សំ” សំដៅលើបុគ្គលណាមួយដែលត្រូវបានអនុញ្ញាតដោយម្ចាស់ប័ណ្ណចម្បង និង យល់ព្រមដោយធនាគារ ប្រ៊ីដ ដើម្បីប្រើប្រាស់ប័ណ្ណឥណពន្ធ។

២.២២ “ប្រតិបត្តិការ” ឬ “ប្រតិបត្តិការធនាគារ” សំដៅលើកំណត់ត្រាហិរញ្ញវត្ថុ ឬ ប្រតិបត្តិការដែលត្រូវបានធ្វើឡើងដោយម្ចាស់   ប័ណ្ណ​ ឬ បុគ្គលណាមួយដែលអះអាងថាជាម្ចាស់ប័ណ្ណ ឬ បុគ្គលណាមួយដែលធ្វើសកម្មភាពជំនួសម្ចាស់ប័ណ្ណ ដោយមាន ឬ គ្មានការអនុញ្ញាតពីម្ចាស់ប័ណ្ណ រួមមានតែមិនកំណត់ដូចជា ការដកប្រាក់ ការទូទាត់ ការផ្ទេរប្រាក់ ឬ ការទូទាត់ប្រាក់ក្នុងចំនួនណាមួយសម្រាប់ទំនិញ ផលិតផល សេវាកម្ម ការទូទាត់វិក្ក័យបត្រ ការបញ្ចូលកាតទូរស័ព្ទ ការទិញ ឬ ប្រតិបត្តិការធនាគារដទៃទៀត។ល។

២.២៣“សន្សំពិន្ទុ និង ទឹកប្រាក់ត្រឡប់មកវិញពីប័ណ្ណប្រ៊ីដ” សំដៅលើកម្មវិធីផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណពីការទូទាត់សេវាកម្មនានារបស់ប័ណ្ណធនាគារ ប្រ៊ីដ។

៣. អ្នកមានសិទ្ធិប្រើប្រាស់

៣.១ អតិថិជនដែលបានបំពេញតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម មានសិទ្ធិក្នុងការស្នើសុំប័ណ្ណឥណពន្ធពីធនាគារ ប្រ៊ីដ៖

ក. មានគណនីណាមួយជាមួយធនាគារ ប្រ៊ីដ ឬ បានបំពេញនូវរាល់លក្ខខណ្ឌតម្រូវសម្រាប់បើកគណនីរួមមានតែមិនកំណត់ដូចជា “ការស្គាល់អតិថិជន (KYC)“ និង

ខ.បានយល់ព្រមចងភ្ជាប់កាតព្វកិច្ចជាមួយនឹង បញ្ញត្តិ និង លក្ខខណ្ឌនេះ ដោយបានចុះហត្ថលេខាលើទម្រង់ឯកសារស្នើសុំប័ណ្ណឥណពន្ធ ឬ ដោយចុចលើពាក្យថា “ទទួលយក” តាមរយៈបណ្តាញឌីជីថលប្រ៊ីដ ណាមួយរួមមាន ការដំណើរការកម្មវិធីទូរស័ព្ទចល័ត ឬ សេវាធនាគារសំរាប់ក្រុមហ៊ុនតាមប្រព័ន្ធអ៊ីនធើណែត។

៣.២ អតិថិជនអាចស្នើសុំប័ណ្ណឥណពន្ធនៅគ្រប់សាខារបស់ធនាគារ ប្រ៊ីដ ឬ តាមរយៈ បណ្តាញឌីជីថលប្រ៊ីដ ស្របតាមគោលនយោបាយ និង នីតិវិធីរបស់ធនាគារ ប្រ៊ីដ។

៣.៣ គណនីរួម៖ ប្រសិនបើគណនីស្ថិតក្រោមសហកម្មសិទ្ធិ ហើយដោយកំណត់ប្រតិបត្តិការដោយម្ចាស់គណនីណាមួយ នោះធនាគារ អាចនឹងចេញប័ណ្ណឥណពន្ធទៅម្ចាស់គណនីណាមួយដែលបានស្នើសុំប័ណ្ណនោះ ដោយកំណត់ថារាល់ ម្ចាស់គណនីនៃគណនីរួមទាំងអស់ ត្រូវទទួលខុសត្រូវរួមគ្នាចំពោះធនាគារសម្រាប់ការប្រើប្រាស់ប័ណ្ណឥណពន្ធនេះ។ ប្រសិនបើមានការផ្លាស់ប្តូរនូវលក្ខខណ្ឌប្រតិបត្តិការគណនី ម្ចាស់គណនីត្រូវប្រគល់នូវប័ណ្ណឥណពន្ធដែលបានចេញឲ្យនោះមកធនាគារវិញនាពេលដែលមានការស្នើសុំ ហើយធនាគារមិនត្រូវមានកាតព្វកិច្ច ឬ ការទទួលខុសត្រូវលើរាល់ការខូចខាត ឬ បាត់បង់ដែលកើតចេញពីការដែលមិនប្រគល់ត្រឡប់នូវប័ណ្ណឥណពន្ធនោះឡើយ។

៣.៤   ទោះបីជាមានចែងដូចខាងលើក៏ដោយ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការវាយតម្លៃទៅលើអ្នកស្នើសុំស្របតាមគោលនយោបាយវាយតម្លៃ និង នីតិវិធីដែលពាក់ព័ន្ធរបស់ខ្លួន និង អាចបដិសេដការស្នើសុំណាមួយស្របតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ដោយមិនមានកាតព្វកិច្ចក្នុងការបញ្ជាក់ពីមូលហេតុនោះឡើយ។

៤.ការចេញ និង ការដំណើរការប័ណ្ណឥណពន្ធ

៤.១ ប័ណ្ណឥណពន្ធអាចត្រូវបានចេញឲ្យទៅអ្នកស្នើសុំ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ប្រ៊ីដ បន្ទាប់ពីបានទទួលនូវទម្រង់ឯកសារស្នើសុំ និង បានបញ្ចប់ការវាយតម្លៃដោយធនាគារ ប្រ៊ីដស្របតាមគោលនយោបាយ និង នីតិវិធីផ្ទៃក្នុងរបស់ធនាគារ ក៏ដូចជាស្របតាមច្បាប់ និង បទបញ្ញត្តិពាក់ព័ន្ធ។

៤.២ លេខសម្ងាត់អត្តសញ្ញាណផ្ទាល់ខ្លួន (“PIN”)៖

៤.២.១  នាពេលដែលប័ណ្ណពន្ធត្រូវបានចេញឲ្យដោយធនាគារ លេខ PIN ដំបូងនឹងត្រូវបានផ្ញើរជូនតាមរយៈសារទៅកាន់លេខទូរស័ព្ទរបស់ម្ចាស់ប័ណ្ណបន្ទាប់ពីប័ណ្ណត្រូវបានដាក់ឲ្យដំណើរការតាមរយៈទូរអេធីអឹម ធនាគារ ប្រ៊ីដ​ ឬ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ។ បន្ទាប់ពីទទួលបាននូវ PIN ហើយ ម្ចាស់ប័ណ្ណត្រូវតែផ្លាស់ប្តូរលេខ PIN ដែលបានទទួលពីធនាគារភ្លាមៗ ទៅជាលេខចំនួន ០៦ ខ្ទង់ថ្មី តាមរយៈទូរអេធីអឹម ធនាគារ ប្រ៊ីដ ឬ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ។

៤.២.២ ម្ចាស់ប័ណ្ណតម្រូវឲ្យបង្កើតលេខ PIN ផ្ទាល់ខ្លួនដែលមានលេខចំនួន ០៦ ខ្ទង់ ដែលមិនត្រូវជាលេខបន្តបន្ទាប់គ្នា (ឧ. ១២៣៤៥ ឬ ៩៨៧៦៥៤) លេខដដែល លេខទូរស័ព្ទរបស់ម្ចាស់ប័ណ្ណ ថ្ងៃខែឆ្នាំកំណើតណាមួយ ឬ លេខណាមួយដែលត្រូវបានស្គាល់ជាសាធារណៈ និង ងាយស្រួលក្នុងការទស្សន៍ទាយថាជាលេខ PIN

៤.២.៣ ដើម្បីរក្សាសុវត្ថិភាព ក្នុងចំណោមវិធានការសុវត្ថិភាពដទៃទៀត ម្ចាស់ប័ណ្ណ ត្រូវ ធ្វើដូចខាងក្រោម៖

ក.    មិនត្រូវបង្ហាញលេខ PIN ទៅឲ្យនរណាម្នាក់ ឬ អនុញ្ញាតឲ្យអ្នកណាមួយប្រើប្រាស់ប័ណ្ណឥណពន្ធរបស់ខ្លួនឡើយ

ខ.    មិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ដឹង លេខ PIN របស់ខ្លួន

គ.    វាយលេខ PIN របស់ខ្លួនឲ្យបានត្រឹមត្រូវ

ឃ.   ត្រូវចាំថា ប្រសិនបើអ្នកវាយបញ្ចូលលេខ PIN របស់ខ្លួនខុសចំនួន៣ដង នោះប័ណ្ណឥណពន្ធរបស់លោកអ្នកនឹងត្រូវបានផ្អាកដំណើរការ (locked) ។

៤.២.៤ ម្ចាស់ប័ណ្ណអាចកំណត់ PIN ឡើងវិញតាមរយៈតាមរយៈទូរអេធីអឹម ធនាគារ ប្រ៊ីដ ឬ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ដោយលេខ PIN ថ្មីនឹងត្រូវបានផ្ញើតាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទម្ចាស់ប័ណ្ណ។ បន្ទាប់ពីទទួលបានលេខ PIN ថ្មីហើយ ម្ចាស់ប័ណ្ណមានជម្រើសក្នុងការប្រើប្រាស់លេខ PIN ថ្មីដែលបានផ្ញើតាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទម្ចាស់ប័ណ្ណនោះ ឬ ផ្លាស់ប្តូរលេខ PIN ថ្មីទៅតាមការកំណត់របស់ខ្លួន។

៥. ការប្រើប្រាស់ និង ការកាន់កាប់ប័ណ្ណឥណពន្ធ

៥.១ អ្នកស្នើសុំនឹងតម្រូវឲ្យមកទទួលប័ណ្ណឥណទានដែលបានស្នើសុំនៅពេលដែលរួចរាល់តាមរយៈវិធីណាមួយដែលរៀបចំឬ ជូនដំណឹងដោយធនាគារ។

៥.២ ប័ណ្ណឥណពន្ធត្រូវតែជាទ្រព្យសម្បត្តិរបស់ធនាគារ ប្រ៊ីដ ជានិច្ច និង ត្រូវប្រគល់ត្រឡប់មកធនាគារ ប្រ៊ីដ ភ្លាមៗបន្ទាប់ពីមានការស្នើសុំ។

៥.៣   ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុង គ្រប់ពេលវេលា មិនថាក្រោមកាលៈទេសៈណាមួយ និង បើទោះជាមាន ឬ មិនមានការដឹងឮពីម្ចាស់ប័ណ្ណក៏ដោយទៅលើការប្រើប្រាស់ ឬ អនុញ្ញាតទៅលើប្រតិបត្តិការណាមួយរបស់ប័ណ្ណឥណពន្ធដែលអាចនឹងបំពានច្បាប់នៃយុត្តាធិការណាមួយ។ ក្នុងកាលៈទេសៈបែបនេះ ធនាគារអាចបដិសេដមិនដំណើរការប្រតិបត្តិការណាមួយដែលបំពានច្បាប់ពាក់ព័ន្ធណាមួយ។

៥.៤ រាល់ការដកចំនួនទឹកប្រាក់ណាមួយពីគណនីរបស់ម្ចាស់ប័ណ្ណ ឬ ប្រតិបត្តិការត្រូវបានធ្វើឡើងដោយម្ចាស់ប័ណ្ណ (ឬ បុគ្គលដទៃទៀតក្រៅពីម្ចាស់ប័ណ្ណ) ដោយប្រើប្រាស់ប័ណ្ណឥណពន្ធ ដើម្បីធ្វើការទិញទំនិញ ឬ សេវាកម្មពីពាណិជ្ជករ​ និង ក្រុមហ៊ុនដទៃទៀតដោយផ្ទាល់ ឬ តាមរយៈការបញ្ជាទិញតាមសារ តាមទូរស័ព្ទ អនឡាញ ឬ តាមរយៈវិធីផ្សេងទៀតនៃការទំនាក់ទំនង នោះទឹកប្រាក់នឹងត្រូវបានកាត់ចេញដោយផ្ទាល់ពីគណនីឥណពន្ធនោះ ហើយធនាគារ ប្រ៊ីដ ទោះក្រោម    កាលៈទេសៈណាក៏ដោយ មិនត្រូវទទួលខុសត្រូវ និង/ឬ មានកាតព្វកិច្ចក្នុងការសាកសួរ ពិនិត្យ ឬ កំណត់ថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងដោយម្ចាស់ប័ណ្ណ ឬ ថាតើម្ចាស់ប័ណ្ណបានដឹង ឬ យល់ព្រមក្នុងការធ្វើការដកប្រាក់ ឬ ធ្វើប្រតិបត្តិការទាំងនោះនោះទេ។

៥.៥ រាល់ប្រតិបត្តិការទាំងអស់មានប្រសិទ្ធិភាពនាកាលបរិច្ឆេទធ្វើប្រតិបត្តិការ និង ត្រូវបានដំណើការ និង ដាក់ចូលទៅប័ណ្ណឥណពន្ធ និង គណនីប័ណ្ណឥណពន្ធផ្អែតាមនីតិវិធីនៃប្រព័ន្ធរបស់ធនាគារ។

៥.៦ ផ្អែកតាមឆន្ទានុសិទ្ធិ និង ទទួលខុសត្រូវលើហានិភ័យផ្ទាល់ខ្លួន ម្ចាស់ប័ណ្ណអាចបន្ថែម ឬ រក្សាប័ណ្ណឥណពន្ធ ឬ លេខគណនីទៅក្នុងកម្មវិធីទូទាត់ណាមួយដែលអាចទទួលយកបាន ដើម្បីធ្វើជាជម្រើសនៃការទូទាត់នាពេលអនាគតសម្រាប់ខ្លួន។ សេវាកម្មនេះមានបំណងអនុញ្ញាតឲ្យម្ចាស់ប័ណ្ណអាចរក្សានូវព័ត៌មានប័ណ្ណរបស់ខ្លួនជាមុន រួមមានតែមិនកំណត់ដូចជា លេខប័ណ្ណទាំងមូល លេខគណនី ។ល។ ដើម្បីងាយស្រួល និង ចំណេញពេល (ឧ. សម្រាប់ការទូទាត់ និង ការទិញ បន្តបន្ទាប់ ដែលម្ចាស់ប័ណ្ណមិនចាំបាច់បំពេញលេខប័ណ្ណឡើងវិញ)។

៥.៧   តាមរយៈការប្រើប្រាស់ប័ណ្ណឥណពន្ធ ម្ចាស់ប័ណ្ណយល់ព្រមដោះស្រាយរាល់វិវាទទាំងអស់ដោយផ្ទាល់ជាមួយនឹងពាណិជ្ជករ ឬ អន្តរការី ប្រសិនបើប័ណ្ណឥណពន្ធត្រូវបានធ្វើប្រតិបត្តិការ ដោយមិនចាំបាច់ទាក់ទងមកធនាគារជាមុនសម្រាប់ស្នើបណ្តឹងប្រតិបត្តិការហិរញ្ញវត្ថុនោះទេ ហើយម្ចាស់ប័ណ្ណមិនមានសិទ្ធិក្នុងការកាត់កង ឬ ប្តឹងបកមកធនាគារ ប្រ៊ីដ ឬ ដកហូតការទូទាត់ណាមួយមកធនាគារ ប្រ៊ីដ ដោយមូលហេតុណាមួយនៃវិវាទជាមួយពាណិជ្ជករ ឬ ស្ថាប័នដែលជាសមាជិកនៃគម្រោងប័ណ្ណនោះឡើយ។

៥.៩    រូបិយប័ណ្ណបរទេស និង ប្រតិបត្តិការក្រៅស្រុក៖

៥.៩.១  ប្រតិបត្តិការណាមួយដែលធ្វើឡើងដោយរូបិយប័ណ្ណបរទេស (ក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក) នឹងត្រូវបានប្តូរទៅជារូបិយប័ណ្ណដុល្លារអាមរិកផ្អែកតាមអាត្រាប្តូរប្រាក់ដែលកំណត់ដោយស្ថាប័នកាតដែលពាក់ព័ន្ធ ហើយត្រូវប្តូរទៅរូបិយប័ណ្ណនៃគណនីប័ណ្ណឥណពន្ធស្របតាមគោលនយោបាយអាត្រាប្តូរប្រាក់របស់ធនាគារ ប្រ៊ីដ។

៥.៩.២  រាល់ប្រតិបត្តិការដែលធ្វើឡើងដោយរូបិយប័ណ្ណបរទេស នឹងត្រូវមានភ្ជាប់ជាមួយនឹងសេវារដ្ឋបាលទៅលើចំនួនទឹកប្រាក់ប្រតិបត្តិការ ឬ ចំនួនណាមួយផ្សេងទៀតទៅតាមការកំណត់ដោយធនាគារ ប្រ៊ីដ និង ផ្នែកណាមួយនៃលក្ខខណ្ឌសេវាកម្មប័ណ្ណឥណពន្ធ។

៥.១០ ប្រតិបត្តិការសាច់ប្រាក់៖

៥.១០.១    ម្ចាស់ប័ណ្ណត្រូវពិនិត្យមើលចំនួនទឹកប្រាក់នាពេលដកប្រាក់ ឬ ពេលទូទាត់ឲ្យបានច្បាស់លាស់មុនពេលចាកចេញ ឬ បញ្ចប់ប្រតិបត្តិការតាមប្រព័ន្ធអនឡាញ។

៥.១០.២    ការដកប្រាក់ ឬ ការទូទាត់ដែលធ្វើចេញពីគណនីឥណពន្ធ ឬ កម្មវិធីទូរស័ព្ទចល័តធនាគារ ប្រ៊ីដ ដោយរូបិយ     ប័ណ្ណណាមួយក្រៅពីរូបិយប័ណ្ណនៃគណនីឥណពន្ធ ត្រូវអនុវត្តនូវអាត្រាប្តូរប្រាក់ដែលកំណត់ដោយធនាគារ      ប្រ៊ីដ។

៥.១០.៣    ម្ចាស់ប័ណ្ណមានជម្រើសក្នុងការដាក់សាច់ប្រាក់ជាប្រាក់រៀល ឬ ដុល្លារ។ ប្រសិនបើរូបិយប័ណ្ណគណនីដើមជាប្រាក់រៀល​ ឬ ដុល្លារ នោះប្រព័ន្ធនឹងធ្វើការប្តូររូបិយប័ណ្ណទៅជារូបិយប័ណ្ណរបស់គណនីដោយអនុវត្តនូវអាត្រាប្តូរប្រាក់របស់ធនាគារ ប្រ៊ីដ នាពេលនោះ។

៥.១០.៤    ម្ចាស់ប័ណ្ណមិនត្រូវដាក់ក្រដាសប្រាក់ណាមួយដែលមិនសមរម្យតាមរយៈម៉ាស៊ីនអេធីអឹម ដូចជាក្រដាសប្រាក់ដែលប្រឡាក់ សើម រអិល​ បាក់ ចាស់ រហែក ធ្លុះ មានបិទស្កុត ឬ ក្រដាសប្រាក់ដែលមិនអាចប្រើការ ឬ មិនអាចទទួលយកបានក្នុងទីផ្សារ។ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធការដាក់ក្រដាសប្រាក់ទាំងនោះ ហើយធនាគារមិនត្រូវទទួលខុសត្រូវទៅលើការខូចខាត ឬ បាត់បង់ដែលកើតចេញពីការមិនអនុវត្តតាមរបស់ម្ចាស់ប័ណ្ណទៅលើការហាមឃាត់ដូចមានចែងក្នុងប្រការនះ។

៥.១០.៥    ម្ចាស់ប័ណ្ណមិនត្រូវដាក់ក្រដាសប្រាក់ក្លែងក្លាយជាដាច់ខាត។​ ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុងក្រោមច្បាប់កម្ពុជា ទោះជាក្នុងកាលៈទេសៈណាក៏ដោយទៅលើរាល់ប្រតិបត្តិការដែលប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ។

៥.១១ ការសងត្រឡប់/ការបង្វិល៖

៥.១១.១ ធនាគារ ប្រ៊ីដ នឹងដំណើរការការសងត្រឡប់ ឬ បង្វិលចំនួនទឹកប្រាក់ប្រតិបត្តិការមកវិញតែក្នុងករណីដែលទឹកប្រាក់នោះត្រូវបានបង្វិល ឬ សងត្រឡប់មកវិញរួចរាល់ដោយពាណិជ្ជករ ឬ តតិយជនតែប៉ុណ្ណោះ។ ដើម្បីចៀសវាងការភាន់ច្រឡំក្នុងករណីខាងលើ មិនមានការសងត្រឡប់ ឬ បង្វិលប្រាក់មកឲ្យម្ចាស់ប័ណ្ណមុនឡើយ។

៥.១១.២ ម្ចាស់ប័ណ្ណត្រូវទាក់ទងទៅពាណិជ្ជករដោយផ្ទាល់ដើម្បីស្នើសុំការលុបចោលប្រតិបត្តិការណាមួយ រួមមានការកក់ ឬ ប្រតិបត្តិការទូទាត់ឡើងវិញ និង/ឬ ការកែប្រែនូវកិច្ចសន្យាទិញលក់ដែលធ្វើឡើងរវាងម្ចាស់ប័ណ្ណ និង ពាណិជ្ជករ។ ធនាគារ ប្រ៊ីដ មិនត្រូវទទួលខុសត្រូវនូវទឹកប្រាក់ដែលបាត់បង់ដែលកើតចេញពីភាពយឺតយ៉ាវក្នុងការជូនដំណឹង ឬ ការលុបចោលដោយម្ចាស់ប័ណ្ណ និង/ឬ ពាណិជ្ជករឡើយ។

៥.១១.៣ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការឃាត់ទុកនូវចំនួនទឹកប្រាក់សងត្រឡប់ណាមួយ ដែលពាក់ព័ន្ធ ឬ មិនពាក់ព័ន្ធ ទៅនឹងប្រតិបត្តិការ ប្រសិនបើគ្មានការបញ្ជាក់ត្រឹមត្រូវពីម្ចាស់ប័ណ្ណ ឬ ប្រសិនបើធនាគារ ប្រ៊ីដ មិនអាចធ្វើការកំណត់នូវអត្តសញ្ញាណ ឬ គោលបំណងសមហេតុផលណាមួយអំពីការសងត្រឡប់នោះ។ ប្រសិនបើម្ចាស់      ប័ណ្ណមានបំណុលណាមួយពាក់ព័ន្ធនឹងប្រតិបត្តិការដែលធ្វើឡើងដោយប័ណ្ណឥណពន្ធ ដោយសារតែដំណើរការយឺតយ៉ាវដោយពាណិជ្ជករ ឬ ទទួលបានដោយធនាគារ ប្រ៊ីដ នូវចំនួនទឹកប្រាក់ណាមួយដែលត្រូវទូទាត់ជាមួយនឹងទឹកប្រាក់ដែលជំពាក់ នោះម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុង។​ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ប័ណ្ណត្រូវជូនដំណឹង ឬ ទាក់ទងមកធនាគារ ប្រ៊ីដ សម្រាប់ជំនួយនានា ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយដោយសន្តិវិធី ឬ មិនមានការសងត្រឡប់ ឬ ការកែតម្រូវណាមួយត្រូវបានទទួលបន្ទាប់ពីរយៈពេល១៤ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីកាលបរិច្ឆេទនៃការណែនាំឥណទាន (Credit Instruction) ឬ ព្រមព្រៀងដោយពាណិជ្ជករ។

៥.១២ ការផ្អាក/ការដំណើរការឡើងវិញនូវប័ណ្ណឥណពន្ធ៖

៥.១២.១ នៅពេលណាដែលម្ចាស់ប័ណ្ណមានបំណងផ្អាក ឬ ដំណើរការឡើងវិញនូវប័ណ្ណឥណពន្ធ ម្ចាស់ប័ណ្ណត្រូវជូនដំណឹងមកធនាគារ ប្រ៊ីដ តាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងប្រ៊ីដ ឬ អញ្ជើញមកកាន់សាខាធនាគារ ប្រ៊ីដ ដែលនៅជិតលោកអ្នក ឬ ធ្វើការផ្អាកដំណើរការប័ណ្ណតាមរយៈកម្មវិធីទូរស័ព្ទចល័ត ទៅតាមជម្រើសរបស់ម្ចាស់ប័ណ្ណដែលយល់ថា សមរម្យ។ ការប្រើប្រាស់ប័ណ្ណឥណពន្ធនឹងត្រូវផ្អាក ឬ ដំណើរការឡើងវិញ និង ត្រូវបានហាមឃាត់ពីប្រព័ន្ធធនាគារ ប្រ៊ីដ ក្នុងអំឡុងពេលមួយ (០១) ថ្ងៃ យ៉ាងយូរ បន្ទាប់ពីទទួលបាននូវការជូនដំណឹងពីម្ចាស់ប័ណ្ណ ឬភ្លាមៗ ប្រសិនបើម្ចាស់ប័ណ្ណធ្វើការផ្អាកដំណើរការប័ណ្ណតាមរយៈកម្មវិធីទូរស័ព្ទចល័តផ្អែកតាមមុខងារដែលបានដាក់ឲ្យប្រើ ប៉ុន្តែម្ចាស់ប័ណ្ណនឹងមិនអនុញ្ញាតឲ្យធ្វើការដំណើរការប័ណ្ណឡើងវិញតាមរយៈកម្មវិធីទូរស័ព្ទចល័តឡើយ ប្រសិនបើវាត្រូវបានឃាត់ទុកដោយធនាគារ។

៥.១៣ ការផ្អាក/បង្កកចំនួនទឹកប្រាក់ប្រតិបត្តិការ៖

៥.១៣.១ ធនាគារ ប្រ៊ីដ អាចធ្វើការកាត់ប្រាក់ភ្លាមៗ ឬ បង្កកចំនួនទឹកប្រាក់ប្រតិបត្តិការមួយរយៈពីសមតុល្យនៃគណនី     ប័ណ្ណឥណពន្ធដែលមាន នាថ្ងៃដែលប្រតិបត្តិការត្រូវបានបង្ហាញទៅធនាគារ ប្រ៊ីដ សម្រាប់ការទូទាត់ (រួមមានតែមិនកំណត់ដូចជាការបង្ហាញតាមរយៈប្រព័ន្ធអេឡិចត្រូនិច) ឬ នាថ្ងៃដែលធនាគារទទួលបានការស្នើសុំអនុញ្ញាត ឬ ការជូនដំណឹងអំពីប្រតិបត្តិការប័ណ្ណឥណពន្ធ មួយណាដែលកើតឡើងមុន។

៥.១៣.២ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិ ប៉ុន្តែមិនមានកាតព្វកិច្ចក្នុងការផ្អាក/បង្កក គណនី ឬ ប័ណ្ណឥណពន្ធ ប្រសិនបើមានប្រតិបត្តិការគួរឲ្យសង្ស័យណាមួយត្រូវបានរកឃើញដោយធនាគារ ប្រ៊ីដ មុនពេលធ្វើការទាក់ទងទៅម្ចាស់ ប័ណ្ណ។

៥.១៤ សកម្មភាពហាមឃាត់៖

៥.១៤.១ ម្ចាស់ប័ណ្ណមិនត្រូវប្រើប្រាស់ប័ណ្ណឥណពន្ធសម្រាប់គោលបំណងណាមួយក្រៅពីប្រតិបត្តិការធនាគារស្របច្បាប់ ទាំងប្រតិបត្តិការហិរញ្ញវត្ថុ និង ប្រតិបត្តិការមិនមែនហិរញ្ញវត្ថុ។ ម្ចាស់ប័ណ្ណត្រូវធ្វើប្រតិបត្តិការស្របតាម បញ្ញត្តិ និង លក្ខខណ្ឌនេះ និង មិនត្រូវប្រើប្រាស់ប័ណ្ណឥណពន្ធសម្រាប់គោលបំណងណាមួយពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មដែលត្រូវបានហាមឃាត់ដោយច្បាប់ និង បទបញ្ញត្តិកម្ពុជា។

៥.១៤.២ ម្ចាស់ប័ណ្ណមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬ ព្យាបាទ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប័ណ្ណឥណពន្ធ ឬ ធ្វើសកម្មភាពណាមួយដែលប្រឆាំងនឹងបញ្ញត្តិហាមឃាត់ដែលគ្រប់គ្រងដោយធនាគារ ប្រ៊ីដ ឬ បណ្តាញប័ណ្ណទូទាត់ដែលពាក់ព័ន្ធ។ ករណីដែលម្ចាស់ប័ណ្ណមិនបានគោរពតាមលក្ខខណ្ឌនេះ ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុងទៅលើរាល់សកម្មភាពផ្លូវច្បាប់ និង ផលវិបាកដែលកើតមានឡើង។

៥.១៤.៣ ម្ចាស់ប័ណ្ណព្រមព្រៀង និង យល់ថា ប័ណ្ណឥណពន្ធ បម្រើឲ្យគោលបំណងដែលអនុញ្ញាត និង ផ្តល់ឲ្យម្ចាស់ប័ណ្ណនូវវិធីមួយក្នុងចំណោមវិធីផ្សេងទៀតក្នុងការធ្វើប្រតិបត្តិការធនាគារ និង ផ្តល់ឲ្យម្ចាស់ប័ណ្ណនូវបទពិសោធន៍ដែលងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារ។ ដូច្នេះ ម្ចាស់ប័ណ្ណយល់ព្រមក្នុងការមិនទាញយកផលប្រយោជន៍ពីការផ្តល់ជូននេះទេនាអំឡុងពេលនៃការប្រើប្រាស់ប័ណ្ណឥណពន្ធ។

៥.១៤.៤ ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការកាត់យកមកវិញនូវរាល់ការបាត់បង់ផ្នែកហិរញ្ញវត្ថុដែលកើតចេញពីរាល់សកម្មភាពរបស់ម្ចាស់ប័ណ្ណ ប្រសិនបើក្នុងការយល់ឃើញតែមួយគត់របស់ធនាគារ ប្រ៊ីដ យល់ឃើញថា សកម្មភាពនោះមានលក្ខណៈក្លែងបន្លំ និង/ឬ បង្ហាញឲ្យឃើញនូវចេតនាក្នុងការទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពីធនាគារ ប្រ៊ីដ រួមបញ្ចូលតែមិនកំណត់ចំពោះការធ្វើប្រតិបត្តិការហិរញ្ញវត្ថុច្រើនដង ឬ ធ្វើ   តេស្តជាមួយនឹងចំនួនទឹកប្រាក់តិចដើម្បីទទួលបាននូវទឹកប្រាក់ ឬ ក៏ប្រយោជន៍ប្រហាក់ប្រហែលទៅលើការឡើងចុះនៃអាត្រាប្តូរប្រាក់ ឬ ការទទួលបានពិន្ទុជាដើម ។ល។ ឧទាហរណ៍ អតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅរូបិយប័ណ្ណផ្សេងទៀតច្រើនដងជាមួយនឹងចំនួនទឹកប្រាក់តិច លើសពីប្រាំ (០៥) ដង ហើយការខាតបង់ហិរញ្ញវត្ថុត្រូវបានកើតឡើងចំពោះធនាគារដោយសារសកម្មភាពនេះ។

៦. ការប្រើប្រាស់ និង ការកាន់កាប់ប័ណ្ណឥណពន្ធ

៦.១ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ម្ចាស់ប័ណ្ណត្រូវតែទទួលខុសត្រូវ និង មានគណនេយ្យភាពជានិច្ចចំពោះរាល់ការប្រើប្រាស់ប័ណ្ណឥណពន្ធដោយមិនមានការអនុញ្ញាតណាមួយ ដែលអាចចូលទៅប្រើប្រាស់ព័ត៌មានរបស់ប័ណ្ណឥណពន្ធ និង លេខ PIN ឬ មិនមានលេខ PIN

៦.២   ប័ណ្ណឥណពន្ធដែលបានផ្តល់ឲ្យម្ចាស់ប័ណ្ណ ត្រូវប្រើប្រាស់ដោយម្ចាស់ប័ណ្ណតែមួយគត់ និង មិនត្រូវជួល ផ្ទេរ ឬ លក់បន្តឡើយ។ ប្រសិនបើប័ណ្ណឥណពន្ធមិនត្រូវបានរក្សាទុក ឬ ប្រើប្រាស់ត្រឹមត្រូវ ឬ ត្រូវបានឲ្យខ្ចី/ផ្ទេរទៅអ្នកដទៃ ម្ចាស់ប័ណ្ណអាចរងគ្រោះពីការបាត់បង់ផ្នែកហិរញ្ញវត្ថុ។

៦.៣   រាល់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែមានពាក់ព័ន្ធនឹងហានិភ័យក្នុងកម្រិតណាមួយ។ ម្ចាស់ប័ណ្ណគួរតែដឹងអំពីហានិភ័យណាមួយដែលអាចកើតឡើងចំពោះខ្លួន និង ការប្រុងប្រយ័ត្នដូចខាងក្រោម៖

ក.    មិនត្រូវចែករំលែក ឬ ឲ្យអ្នកដទៃបានដឹង ឬ ប្រើប្រាស់ព័ត៌មានប័ណ្ណឥណពន្ធរបស់ខ្លួន និង/ឬ លេខ PIN

ខ.    មិនត្រូវចែករំលែកព័ត៌មានប័ណ្ណឥណពន្ធរបស់ខ្លួន និង/ឬ លេខ PIN ឬ លេខសម្ងាត់ណាមួយរួមមានលេខ ePIN ដែលត្រូវបានផ្ញើរទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក ទៅឲ្យនរណាម្នាក់រួមទាំងក្រុមគ្រួសារ មិត្តភក្តិ និង/ឬ ស្ថាប័នណាមួយទោះជាក្នុងហេតុផលណាមួយក៏ដោយ

គ.    មិនត្រូវកត់ទុកលេខ PIN ឬ លេខប័ណ្ណឥណពន្ធរបស់ខ្លួននៅកន្លែងណាមួយឡើង ប៉ុន្តែត្រូវព្យាយាមចងចាំវាឲ្យបានត្រឹមត្រូវ

ឃ.   ត្រូវធានាថាលេខ PIN ប័ណ្ណឥណពន្ធរបស់លោកអ្នកត្រូវបានរក្សាទុកជាសម្ងាត់សម្រាប់ខ្លួនលោកអ្នកតែមួយគត់ និង ត្រូវធានាថាលោកអ្នកបានបំពេញរាល់គ្រប់ដំណាក់កាលចាំបាច់ទាំងអស់ដើម្បីចៀសវាងការបញ្ចេញព័ត៌មាននេះទៅអ្នកដទៃ

ង.    ត្រូវតែមិនអើពើជានិច្ច ចំពោះរាល់សារអេឡិចត្រូនិច (email) ការហៅទូរស័ព្ទ (call) ឬ​ ការស្នើសុំណាមួយ បើទោះជាវាជាហៅទូរស័ព្ទ (call) ឬ សារអេឡិចត្រូនិច ឬ ការស្នើសុំពីធនាគារ ប្រ៊ីដ ទាមទារឲ្យលោកអ្នកបញ្ចូល ឬ ប្រាប់ពីលេខ PIN លេខ ePIN លេខ OTP ប័ណ្ណឥណពន្ធរបស់លោកអ្នកក៏ដោយ។ លោកអ្នកត្រូវកត់សម្គាល់ថា ធនាគារ ប្រ៊ីដ ឬ បុគ្គលិករបស់ធនាគារ នឹងមិនដែលធ្វើការ ហៅទូរស័ព្ទ (call) ផ្ញើរសារអេឡិចត្រូនិច ឬ ការស្នើសុំ លេខ PIN លេខ ePIN លេខ OTP ឬ លេខសម្ងាត់សុវត្ថិភាពដទៃទៀតពីលោកអ្នកឡើយ។ ប្រសិនបើលោកអ្នកជួបប្រទះនឹងករណីបែបនេះ លោកអ្នកត្រូវរាយការណ៍មកធនាគារ ប្រ៊ីដ ភ្លាមៗ ដោយធ្វើការទាក់ទងមកកាន់ មជ្ឈមណ្ឌលទំនាក់ទំនងរបស់យើងដែលមានលេខទូរស័ព្ទ ០៩៨ ២០២​ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩។

៦.៤  ធនាគារ ប្រ៊ីដ អាច ប៉ុន្តែមិនមានកាតព្វកិច្ច បន្តស្វែងរកវិធីដើម្បីកាត់បន្ថយប្រតិបត្តិការដែលមិនមានការអនុញ្ញាតទៅលើប័ណ្ណឥណពន្ធរបស់ម្ចាស់ប័ណ្ណ។ ធនាគារ ប្រ៊ីដ អាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗពីមួយពេលទៅមួយពេល រួមមានទំនាក់ទំនងទៅម្ចាស់ប័ណ្ណ បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតីណាមួយ ឬ សេរ៊ីនៃប្រតិបត្តិការដើម្បីបញ្ជាក់ថាម្ចាស់ប័ណ្ណពិតជាបានអនុញ្ញាតទៅលើប្រតិបត្តិការនោះពិតមែន។

៦.៥    ការប្រើប្រាស់ប័ណ្ណឥណពន្ធអាចត្រូវបានផ្អាកដំណើរការប្រសិនបើធនាគារ និង បុគ្គលិករបស់ធនាគាររកឃើញ ឬ សង្ស័យថាមានសកម្មភាពមិនប្រក្រតីណាមួយកើតមានចំពោះប័ណ្ណឥណពន្ធ។

៦.៦    ម្ចាស់ប័ណ្ណត្រូវជូនដំណឹងដល់ធនាគារភ្លាមៗដោយហៅទូរស័ព្ទមកកាន់លេខ ០៩៨ ២០២​ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩ នៅពេលដែលបានដឹងដូចខាងក្រោម៖

ក.      លេខ PIN របស់ប័ណ្ណ ត្រូវបានដឹង ឬ សន្មត់ថាមាននរណាម្នាក់បានដឹង

ខ.      លេខសម្ងាត់របស់កម្មវិធីទូរស័ព្ទចល័តធនាគារ ប្រ៊ីដ ឬ ប័ណ្ណឥណពន្ធ របស់ម្ចាស់ប័ណ្ណត្រូវបានកាន់កាប់ដោយនរណាម្នាក់

គ.      មានការសង្ស័យ ឬ មានប្រតិបត្តិការគ្មានការអនុញ្ញាតណាមួយត្រូវបានធ្វើឡើងដោយប័ណ្ណឥណពន្ធ។

៧. កម្រិតរបស់ប័ណ្ណឥណពន្ធ

៧.១ ធនាគារ ប្រ៊ីដ អាចធ្វើការកំណត់កម្រិតនៃចំនួនទឹកប្រាក់ ឬ ភាពញឹកញាប់នៃប្រតិបត្តិការប័ណ្ណឥណពន្ធ (“កម្រិតប័ណ្ណឥណពន្ធ”)។ ការកម្រិតនេះនឹងអនុវត្តទៅតាមប្រភេទប្រតិបត្តិការនីមួយៗរួមមានតែមិនកំណត់ចំពោះ ការដកប្រាក់តាមម៉ាស៊ីន ATM ការផ្ទេរប្រាក់ ការទិញទំនិញអនឡាញ ការទិញតាមប្រព័ន្ធ POS និង ប្រតិបត្តិការផ្សេងៗទៀតជាដើម។

៧.២   ការហួសកម្រិតកំណត់

៧.២.‌១   ម្ចាស់ប័ណ្ណត្រូវប្រើប័ណ្ណឥណពន្ធបានត្រឹមកម្រិតរបស់ប័ណ្ណដែលបានកំនត់ដោយធនាគារតែប៉ុណ្ណោះ និង មិនត្រូវប្រើលើកម្រិតប័ណ្ណឡើយ ហើយប្រសិនបើម្ចាស់ប័ណ្ណបំពានកម្រិតប័ណ្ណឥណពន្ធ ផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន ធនាគារ ប្រ៊ីដ រក្សាសិទ្ធិដោយមិនមានការជូនដំណឹងជាមុន៖

ក.      បដិសេធប្រតិបត្តិការណាមួយដែលលើសពីកម្រិតប័ណ្ណឥណពន្ធ

ខ.      ផ្អាកការប្រើប្រាស់ប័ណ្ណឥណពន្ធរួមទាំងឯកសិទ្ធិនានា និង/ឬ

គ.      គិតសេវាប្រើប្រាស់លើសកម្រិត ទៅតាមការកំណត់របស់ធនាគារ ប្រ៊ីដ។

៧.២.២   ការអនុញ្ញាតរបស់ធនាគារ ប្រ៊ីដ ទៅលើប្រតិបត្តិការណាមួយដែលលើសពីកម្រិតប័ណ្ណឥណពន្ធ មិនត្រូវចាត់ទុកថាជាការអនុម័ត ឬ អនុញ្ញាតដោយធនាគារ ប្រ៊ីដ ទៅលើការបង្កើនកម្រិតប័ណ្ណឥណពន្ធឡើយ។  ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ធនាគារ អាចទាមទារឲ្យមានការទូទាត់ភ្លាមចំពោះចំនួនទឹកប្រាក់ដែលលើសកម្រិតប័ណ្ណ។ ការប្រើប្រាស់ប័ណ្ណឥណពន្ធលើសកម្រិត ដោយមិនមានការអនុញ្ញាតជាមុនដោយធនាគារ ប្រ៊ីដ ត្រូវចាត់ទុកថាជាសកម្មភាពក្លែងបន្លំរបស់ម្ចាស់ប័ណ្ណ។

៧.៣ ការបង្កើន/បន្ថយកម្រិតប័ណ្ណឥណពន្ធ

ម្ចាស់ប័ណ្ណយល់ព្រម និង ទទួលស្គាល់ថា កម្រិតប័ណ្ណឥណពន្ធអាចត្រូវបានបង្កើន ឬ បន្ថយ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ប្រ៊ីដ បើទោះជាត្រូវបានស្នើសុំដោយម្ចាស់ប័ណ្ណ ឬ យោងទៅតាមប្រវត្តិនៃគណនីប័ណ្ណឥណពន្ធក៏ដោយ ហើយសេចក្តីសម្រេចរបស់ធនាគារ ប្រ៊ីដ ក្នុងការបង្កើន ឬ បន្ថយ កម្រិតប័ណ្ណឥណពន្ធ មិនត្រូវមានការជូនដំណឹងជាលាយលក្ខណ័អក្សរ ឬ មានការបញ្ជាក់ពីម្ចាស់ប័ណ្ណ ឬ ការជូនដំណឹងជាមុនទៅម្ចាស់ប័ណ្ណឡើយ ប៉ុន្តែទោះជាយ៉ាងនេះក្តី​ ព័ត៌មាននេះនឹងត្រូវដាក់ឲ្យបានដឹងតាមរយៈបណ្តាញណាមួយដែលធនាគារយល់ថាសមស្របរួមមានតែមិនកំណត់ដូចជា គេហទំព័របស់ធនាគារ បណ្តាញសង្គមផ្លូវការរបស់ធនាគារ សាខាធនាគារ ជាដើម។

៨. កម្រៃសេវា

៨.១ ម្ចាស់ប័ណ្ណត្រូវទូទាត់រាល់កម្រៃសេវា (រួមមានតែមិនកំណត់ដូចជារាល់កម្រៃសេវានៃប័ណ្ណឥណពន្ធ កម្រៃប្រតិបត្តិការ            -ល-) ដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ប័ណ្ណឥណពន្ធ យោងទៅតាមកម្រៃសេវាប័ណ្ណឥណពន្ធរបស់ធនាគារ ប្រ៊ីដ (“កម្រៃសេវា”) ដែលអាចត្រូវកែប្រែពីមួយពេលទៅមួយពេលផ្អែកតាមឆន្ទានុសិទិ្ធរបស់ធនាគារ និង ត្រូវដាក់ឲ្យបានដឹងដល់ម្ចាស់ប័ណ្ណតាមរយៈបណ្តាញណាមួយរបស់ធនាគារដែលសមស្របរួមមានតែមិនកំណត់ដូចជា គេហទំព័របស់ធនាគារ បណ្តាញសង្គមផ្លូវការរបស់ធនាគារ សាខាធនាគារ ជាដើម។ កម្រៃសេវានឹងត្រូវកាត់ចេញពីគណនីប័ណ្ណឥណពន្ធ។

៨.២   ម្ចាស់ប័ណ្ណយល់ព្រម និង អនុញ្ញាត ដោយមិនកែប្រែ ឲ្យធនាគារ ប្រ៊ីដ អាចធ្វើការកាត់យកដោយស្វ័យប្រវត្តិពីគណនី     ប័ណ្ណឥណពន្ធ នូវទឹកប្រាក់ដែលដល់កំណត់ទូទាត់សង និង ជំពាក់ធនាគារណាមួយ ដោយម្ចាស់ប័ណ្ណ ទោះជាពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ប័ណ្ណ កម្រៃសេវា ឬ អ្វីមួយផ្សេងទៀតក៏ដោយ បើទោះបីជាលទ្ធផល គណនីប័ណ្ណឥណពន្ធត្រូវបានកាត់ប្រាក់លើសទឹកប្រាក់ដែលមានស្រាប់ក៏ដោយ។

៨.៣   ដោយមិនផ្ទុយនឹងសិទ្ធិណាមួយផ្សេងទៀតរបស់ធនាគារ ប្រសិនបើម្ចាស់ប័ណ្ណមិនបានទូទាត់កម្រៃសេវាដែលពាក់ព័ន្ធ ធនាគារមានសិទិ្ធក្នុងការកាត់កម្រៃសេវានោះដោយផ្ទាល់ពីគណនីផ្សេងទៀតរបស់ម្ចាស់ប័ណ្ណដែលមានជាមួយធនាគារ ប្រ៊ីដ ហើយរាល់​ ឬ ផ្នែកណាមួយនៃសេវាកម្មរបស់ធនាគារដែលផ្តល់ជូនម្ចាស់ប័ណ្ណនឹងត្រូវបានបញ្ចប់ ឬ ផ្អាកទាំងស្រុង ឬ មួយផ្នែក។ ប្រសិនបើគណនីទាំងនោះមិនមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់កាត់កម្រៃសេវាទេនោះ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធប្រតិបត្តិការនាពេលខាងមុខណាមួយ ដោយមិនរារាំងនូវដំណោះស្រាយណាមួយផ្សេងទៀតដែលផ្តល់ជូនធនាគារក្រោម បញ្ញត្តិ និង លក្ខខណ្ឌនេះ ខ និង​ លក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត និង ច្បាប់ និង បទបញ្ញត្តិពាក់ព័ន្ធ។

៨.៤    ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវក្នុងការទូទាត់នូវរាល់ពន្ធលើទំនិញ និង សេវាកម្មរួមមានតែមិនកំណត់ដូចជារាល់ពន្ធ ឬ កម្រៃសេវាសាធារណៈផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល ឬ បណ្តាញប័ណ្ណទូទាត់ ទៅលើចំនួនទឹកប្រាក់ប្រតិបត្តិការណាមួយ ឬ ការប្រើប្រាស់សេវាកម្មប័ណ្ណដែលកើតមានលើ ឬ កាត់ចេញពីគណនី។ ធនាគារមានសិទ្ធិក្នុងការកាត់យកចំនួនប្រាក់ពន្ធ ឬ កម្រៃនានាពីគណនីប័ណ្ណឥណពន្ធ ឬ គណនីណាមួយរបស់ម្ចាស់ប័ណ្ណ។

៩. សុពលភាព​ ការបន្តឡើងវិញ ការផ្អាក និង ការបញ្ចប់ប័ណ្ណឥណពន្ធ

៩.១    សុពលភាព និង ការបន្តឡើងវិញ៖

៩.១.‌១ ប័ណ្ណឥណពន្ធនឹងមានសុពលភាពចាប់ពីកាលបរិច្ឆេទនៃការបញ្ចេញប័ណ្ណ រហូតដល់កាលបរិច្ឆេទផុតសុពលភាពដែលមានបញ្ជាក់នៅលើប័ណ្ណ ហើយអាចធ្វើការបន្តឡើងវិញដោយស្វ័យប្រវត្តិនាកាលបរិច្ឆេទផុតសុពលភាពយោងតាមគោលនយោបាយ និង ប្រព័ន្ធរបស់ធនាគារ ប្រ៊ីដ។ ប្រសិនបើមិនមានការបន្តឡើងវិញទេនោះ ប័ណ្ណឥណពន្ធត្រូវតែកម្ទេចចោលនាកាលបរិច្ឆេទផុតសុពលភាព យោងតាមគោលនយោបាយ និង នីតិវិធីរបស់ធនាគារ។

៩.១.២  ក្នុងករណីបន្តឡើងវិញ សម្រាប់ប័ណ្ណឥណពន្ធរូបវន្ត (Physical Debit Card) ប័ណ្ណរូបវន្តថ្មីនឹងត្រូវរៀបចំសម្រាប់ឲ្យម្ចាស់ប័ណ្ណមកទទួលទៅតាមការរៀបចំរបស់ធនាគារ។ សម្រាប់ប័ណ្ណឥណពន្ធនិមត្តិ សុពលភាពរបស់ប័ណ្ណនឹងត្រូវបានបន្តឡើងវិញដោយស្វ័យប្រវត្តិ។

៩.១.៣    ផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន ធនាគារ ប្រ៊ីដ អាចធ្វើការកែប្រែលេខប័ណ្ណ និង/ឬ កាលបរិច្ឆេទផុតសុពលភាពរបស់ប័ណ្ណនៅពេលដែលចេញប័ណ្ណទៅឲ្យម្ចាស់ប័ណ្ណ ក្នុងករណីបន្តឡើងវិញ ឬ ផ្លាស់ប្តូរប័ណ្ណ។ ម្ចាស់ប័ណ្ណ ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការទំនាក់ទំនងទៅកាន់អ្នកដែលម្ចាស់ប័ណ្ណត្រូវមានការទូទាត់ជាមួយ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរដូចបញ្ជាក់ខាងលើនេះ។ ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះផលវិបាក ឬ ការខូចខាតណាមួយ ចំពោះម្ចាស់ប័ណ្ណ ដែលកើតចេញពីការបដិសេធប្រតិបត្តិការ ដោយសារតែការប្រើលេខប័ណ្ណ ចាស់ ឬ ហេតុផលផ្សេងក៏ដោយ។

៩.២   ការបញ្ចប់៖

៩.២.‌១ ការបញ្ចប់ដោយម្ចាស់ប័ណ្ណ៖ ប័ណ្ណឥណពន្ធអាចត្រូវបានបញ្ចប់ដោយម្ចាស់ប័ណ្ណនៅពេលមានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីម្ចាស់ប័ណ្ណ និង​ នៅពេលដែលការទូទាត់ទៅលើទឹកប្រាក់ដែលដល់កំណត់សងពាក់ព័ន្ធនឹងប័ណ្ណឥណពន្ធត្រូវបានទូទាត់រួចរាល់ទាំងស្រុងដោយម្ចាស់ប័ណ្ណ។ នៅពេលដែលមានការជូនដំណឹងអំពីការបញ្ចប់ រាល់ប្រតិបត្តិការនៃគណនីទាំងអស់មិនអាចត្រូវបានធ្វើឡើងដោយម្ចាស់ប័ណ្ណណាមួយឡើយ។ ការបញ្ចប់ប័ណ្ណឥណពន្ធត្រូវមានសុពលភាពចាប់ពី ឬ មុន ១៤ (ដប់បួន) ថ្ងៃនៃថ្ងៃធ្វើការ នៅពេលដែលរាល់លក្ខខណ្ឌដែលមានចែងក្រោមប្រការនេះត្រូវបានបំពេញចប់សព្វគ្រប់និងអាចទទួលយកបាន។

៩.២.២    ការបញ្ចប់ដោយធនាគារ ប្រ៊ីដ៖ ផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន និង ដោយមិនចាំបាច់មានការជូនដំណឹងជាមុនទៅម្ចាស់ប័ណ្ណ ធនាគារ ប្រ៊ីដ អាចផ្អាក ឬ បញ្ចប់ការចេញ និង ការប្រើប្រាស់ប័ណ្ណឥណពន្ធគ្រប់ពេលវេលា និង ទោះជាមូលហេតុអ្វីក៏ដោយ។

៩.២.៣  ប្រសិទ្ធិភាពនៃការបញ្ចប់/ការផុតសុពលភាពនៃប័ណ្ណឥណពន្ធ៖ នាពេលបញ្ចប់ ឬ ផុតសុពលភាពនៃប័ណ្ណឥណពន្ធ៖

ក.    ម្ចាស់ប័ណ្ណចម្បង និង/ឬ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ មិនត្រូវប្រើ និង/ឬ អនុញ្ញាតឲ្យបុគ្គលណាម្នាក់ប្រើប័ណ្ណឥណពន្ធក្នុងហេតុផលណាមួយក៏ដោយបន្ទាប់ពីមានការបញ្ចប់ ផុតសុពលភាព រួមទាំងការផ្អាកនានា និង/ឬ នាពេលដែលម្ចាស់ប័ណ្ណឈប់បន្តជាអតិថិជនរបស់ធនាគារ ប្រ៊ីដ។ ការបន្តប្រើប្រាស់ប័ណ្ណឥណពន្ធបន្ទាប់ពីករណីដូចមានបញ្ជាក់ខាងលើ នោះត្រូវចាត់ទុកថាជាសកម្មភាពក្លែងបន្លំដោយម្ចាស់         ប័ណ្ណ។

ខ.    ម្ចាស់ប័ណ្ណត្រូវសងត្រឡប់មកធនាគារ ប្រ៊ីដ វិញឲ្យបានគ្រប់ចំនួននូវរាល់ទឹកប្រាក់ដែលដល់កំណត់សងដែលកើតចេញពីប័ណ្ណឥណពន្ធរួមមានតែមិនកំណត់ដូចជា រាល់កម្រៃសេវាដែលមិនទាន់បានទូទាត់ និង ថ្លៃចំណាយផ្សេងទៀតដែលពាក់ព័ន្ធ ដែលត្រូវដល់កំណត់ទូទាត់សងភ្លាមៗ ដោយមិនចាំបាច់មានការជូនដំណឹង ឬ ទាមទារដោយធនាគារឡើយ។

គ.    ប័ណ្ណឥណពន្ធត្រូវប្រគល់ត្រឡប់មកធនាគារវិញដោយមិនឲ្យយឺតជាង ១៤ (ដប់បួន) ថ្ងៃ នៃថ្ងៃធ្វើការឡើយ បើពុំដូច្នោះទេ ធនាគារមានសិទ្ធិគិតកម្រៃសេវាទៅតាមការកំណត់របស់ធនាគារ។

១០.  ការប្រាក់

១០.១ មិនមានការផ្តល់ការប្រាក់ទៅម្ចាស់ប័ណ្ណដោយធនាគារសម្រាប់ការប្រើប្រាស់ប័ណ្ណឥណពន្ធឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ប័ណ្ណអាចទទួលបានការប្រាក់ផ្អែកតាមលក្ខខណ្ឌនៃប្រភេទគណនីរបស់ខ្លួនដែលភ្ជាប់ជាមួយនឹងប័ណ្ណឥណពន្ធនោះ។

១១. កម្មវិធីសន្សំពិន្ទុ និង ទទួលទឹកប្រាក់ត្រឡប់មកវិញ

១១.‌១    ពិន្ទុ និង ទឹកប្រាក់ត្រឡប់មកវិញ ត្រូវផ្តល់ជូនសម្រាប់តែការទិញទំនិញរាយ និង/ឬ ប្រតិបត្តិការទិញតាមអនឡាញ (ទាំងក្នុង និង/ឬ ក្រៅប្រទេស) ដែលបានធ្វើឡើងដោយម្ចាស់ប័ណ្ណចម្បង និង/ឬ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ ដោយប្រើប្រាស់កាតធនាគារប្រ៊ីដ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើក្នុងការយល់ឃើញដោយសមហេតុផលរបស់ធនាគារ យល់ឃើញថា ការបញ្ជាទិញនោះត្រូវបានធ្វើឡើងសម្រាប់ប្រើប្រាស់ ឬ ក្នុងគោលដៅពាក់ព័ន្ធនឹង ពាណិជ្ជកម្ម អាជីវកម្ម ធនាគារប្រ៊ីដ រក្សាសិទ្ធិក្នុងការមិនផ្តល់ជូននូវពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញនោះ។

១១.២  ពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញ ដែលទទួលបានតាមរយៈប្រតិបត្តិការមួយ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់ម្ចាស់ប័ណ្ណលុះត្រាតែបន្ទាប់ពីប្រតិបត្តិការនោះត្រូវបានទូទាត់ជោគជ័យដោយពាណិជ្ជករ។ ធនាគារប្រ៊ីដ រក្សសិទ្ធិក្នុងការកាត់ទុក ឬ ដកហូតមកវិញនូវទឹកប្រាក់ត្រឡប់ ឬ ពិន្ទុសម្រាប់ប្រតិបត្តិការណាដែលមិនទាន់ត្រូវបានទូទាត់ និង មិនទាន់ត្រូវបានទាមទារ ឬ ប្តូរពិន្ទុ បន្ទាប់ពីកម្មវិធីសន្សំពិន្ទុ ឬ ទទួលទឹកប្រាក់ត្រឡប់វិញនេះបានផុតកាលបរិច្ឆេទកំណត់។

១១.៣  ប្រតិបត្តិការ ឬ ការគិតប្រាក់ខាងក្រោមនេះ មិនត្រូវចាត់ទុកថាអាចទទួលនូវរង្វាន់បានទេ៖

ក.   ប្រតិបត្តិការសងត្រឡប់វិញ ប្រតិបត្តិការដែលបញ្ជូនត្រឡប់មកវិញ ប្រតិបត្តិការដែលមានវិវាទ មិនទទួលបានការអនុញ្ញាត ប្រតិបត្តិការទិញទំនិញរាយក្លែងបន្លំ ឬ ត្រូវបានរកឃើញថាមិនមានសុពលភាព។

ខ.   ការដកសាច់ប្រាក់ ការទូទាត់សាច់ប្រាក់ ថ្លៃសេវាប្រចាំឆ្នាំ​ ការប្រាក់ដែលបានបង្គរ ថ្លៃពិន័យសម្រាប់ទូទាត់យឺតយ៉ាវ ថ្លៃសេវាហិរញ្ញវត្ថុ និង ថ្លៃសេវាផ្សេងៗទៀត។

គ.   ប្រតិបត្តិការដែលមិនរាប់បញ្ចូលថាជាប្រតិបត្តិការដែលអាចទទួលបានពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញ ដទៃទៀត នឹងត្រូវជូនដំណឹងជាមុនទៅកាន់ម្ចាស់ប័ណ្ណពីមួយពេលទៅមួយពេល។

១១.៤    ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការកាត់យកចំនួនទឹកប្រាក់ត្រឡប់មកវិញ ឬ កែតម្រូវពិន្ទុដែលត្រូវបានបញ្ចូលទៅក្នុងគណនីរបស់ម្ចាស់ប័ណ្ណពីមុន ប្រសិនបើប្រតិបត្តិការពាក់ព័ន្ធនោះស្ថិតក្រោមលក្ខខណ្ឌណាមួយដែលមានចែងក្រោមប្រការ១១.១​ និង ១១.៣ នៃ ខ និង លក្ខខណ្ឌ នេះ។ ការកែប្រែនេះនឹងត្រូវបានបញ្ជាក់នៅក្នុងរបាយការណ៍គណនីក្នុងខែតែមួយ ឬ របាយការណ៍គណនីក្នុងខែបន្ទាប់តាមការយល់ឃើញថាសមស្របដោយធនាគារ។ ប្រសិនបើសមតុល្យទឹកប្រាក់សងត្រឡប់ ឬ ពិន្ទុមិនគ្រប់គ្រាន់សម្រាប់ការកែប្រែនេះ ធនាគារអាចធ្វើការកាត់យកចំនួនទឹកប្រាក់នោះចេញពីគណនីម្ចាស់ប័ណ្ណ ឬ ទាមទារការសងត្រឡប់មកវិញ។

១១.៥    ម្ចាស់ប័ណ្ណមិនត្រូវចូលរួម ឬ ប្រព្រឹត្តិនូវសកម្មភាពក្លែងបន្លំណាមួយ រួមមានតែមិនកំណត់ដូចជា ការឃុបឃិតគ្នាជាមួយពាណិជ្ជករដើម្បីធ្វើឲ្យមានប្រតិបត្តិការក្នុងគោលបំណងទទួលបាននូវពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញពីធនាគារ។  សកម្មភាពណាមួយបែបនេះ នឹងនាំឲ្យមានការដកហូតនូវពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញ បញ្ចប់នូវអភ័យឯកសិទ្ធិនានារបស់ប័ណ្ណ និង ចំណាត់ការផ្លូវច្បាប់នានា។

១១.៦    បន្ទាប់ពីគណនី ឬ ប័ណ្ណធនាគារប្រ៊ីដ ត្រូវបានលុបចោល ឬ បញ្ចប់ ទោះបីជាការលុបចោល ឬ បញ្ចប់នោះធ្វើឡើងដោយធនាគារ ឬ ម្ចាស់ប័ណ្ណនាពេលណាមួយ ដោយហេតុផលអ្វីក៏ដោយ រាល់ពិន្ទុ និង/ឬ ទឹកប្រាក់ត្រឡប់មកវិញដែលមិនទាន់បានប្រើ ដែលបានបង្គរទុកនោះ ត្រូវលុបចោលដោយស្វ័យប្រវត្តិ។

១១.៧    ធនាគារប្រ៊ីដ រក្សាសិទ្ធិក្នុងការកែប្រែដោយផ្នែក ឬ ទាំងស្រុង ឬ បញ្ចប់នូវកម្មវិធីសន្សំពិន្ទុ ឬ ទទួលបានប្រាក់ត្រឡប់មកវិញនេះ គ្រប់ពេលទាំងអស់ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ ដោយមានការជូនដំណឹងជាមុនតាមរយៈការប្រកាសនៅលើគេហទំព័ររបស់ធនាគារប្រ៊ីដ www.bridgebank.com.kh តាមរយៈកម្មវិធីទូរស័ព្ទចល័តប្រ៊ីដ ការហៅទូរស័ព្ទ ដោយផ្ទាល់ ឬ តាមរយៈសារទូរស័ព្ទ សារអេឡិចត្រូនិក ឬ តាមរយៈមធ្យោបាយទំនាក់ទំនងដទៃទៀតដែលធនាគារយល់ថាសមស្រប។

១២. ការទទួលស្គាល់របស់ម្ចាស់ប័ណ្ណ

១២.១ នៅពេលទទួលយក បញ្ញត្តិ និង លក្ខខណ្ឌនេះ​​ ម្ចាស់ប័ណ្ណ៖

ក.      ទទួលស្គាល់ថា ប័ណ្ណឥណពន្ធនឹងត្រូវបានភ្ជាប់ និង ប្រើប្រាស់ដើម្បីដំណើរការកម្មវិធីទូរសព័្ទចល័ត ប្រ៊ីដ ដែលរាល់ព័ត៌មានប័ណ្ណឥណពន្ធ និង រាល់លេខគណនីទាំងអស់ នឹងត្រូវបានបង្ហាញនៅលើកម្មវិធីទូរសព័្ទចល័ត ប្រ៊ីដ របស់ម្ចាស់ប័ណ្ណ។

ខ.      ទទួលស្គាល់ថា នៅពេលដែលម្ចាស់ប័ណ្ណទទួលយក បញ្ញត្តិ និង លក្ខខណ្ឌពាក់ព័ន្ធនៅពេលធ្វើការទូទាត់អនឡាញ និង/ឬ បន្ថែម/រក្សា លេខប័ណ្ណឥណពន្ធនៅក្នុងប្រព័ន្ធ/កម្មវិធី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ត្រូវចាត់ទុកថា ម្ចាស់ប័ណ្ណបានទទួលយក និងយល់ព្រមយ៉ាងពេញលេញក្នុងការអនុញ្ញាតឲ្យ ប្រព័ន្ធ/កម្មវិធី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ទាំងនោះ ឬ កម្មវិធីទូទាត់អនឡាញរបស់ធនាគារ ប្រ៊ីដ ធ្វើការរក្សាទុកព័ត៌មានគណនី/ប័ណ្ណឥណពន្ធ មួយផ្នែក ឬ ទាំងស្រុង សម្រាប់ប្រតិបត្តិការនាពេលអនាគត ដោយរាល់ហានិភ័យ និង ផលវិបាកទាំងអស់ដែលអាចកើតចេញពី ឬ ពាក់ព័ន្ធនឹងអ្វីដែលបានរៀបរាប់ខាងលើ ត្រូវក្លាយជាបន្ទុកទទួលខុសត្រូវទាំងស្រុងរបស់ម្ចាស់ប័ណ្ណ។

គ.      ធានាថាមិនចែករំលែក ឬ បញ្ចេញព័ត៌មាន ទៅតតិយជន ជាពិសេសព័ត៌មានរបស់ពាណិជ្ជករ ទោះជាទាំងស្រុង ឬ មួយផ្នែក ក៏ដោយ។ ករណីដែលម្ចាស់ប័ណ្ណមិនបានអនុវត្តដូចខាងលើ ម្ចាស់ប័ណ្ណទទួលស្គាល់ និង យល់ព្រមថា ខ្លួនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់ការខូចខាត ឬ ការបាត់បង់ដែលទទួលរងដោយធនាគារ ប្រ៊ីដ និង/ឬ តតិយជន រួមមានទាំងការបាត់បង់ជាបន្តបន្ទាប់ និង ការពិន័យដោយច្បាប់ ដែលកើតចេញពីការបញ្ចេញព័ត៌មានដោយគ្មានការអនុញ្ញាតដោយផ្ទាល់ ឬ ប្រយោល។

ឃ.     យល់ព្រមថា ធនាគារ ប្រ៊ីដ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់ រក្សាសិទ្ធិក្នុងការលុបចោល ឬ ផ្អាកគណនី និង/ឬ ប្រតិបត្តិការ របស់ម្ចាស់ប័ណ្ណ គ្រប់ពេលក្នុងអំឡុងពេលសម្របសម្រួលគណនេយ្យហិរញ្ញវត្ថុ ដោយមិនចាំបាច់ជូនដំណឹងជាមុនទៅម្ចាស់ប័ណ្ណឡើយ។ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការធ្វើការកែតម្រូវផ្សេងៗ រួមមានទាំងកាត់យក ឬ ការដាក់ប្រាក់ចូល ដើម្បីកែសម្រួលប្រតិបត្តិការគណនេយ្យ និង របាយការណ៍ហិរញ្ញវត្ថុ។ ក្រោមកាលៈ  ទេសៈបែបនេះ​ ធនាគារ ប្រ៊ីដ នឹងមិនអាចធ្វើការលុបចោល ឬ កែប្រែភ្លាមៗតាមការស្នើសុំរបស់ម្ចាស់ប័ណ្ណបាននោះទេ។

ង.      យល់ព្រម និង យល់ថា អាត្រាប្តូរប្រាក់ និង ការគណនាដែលត្រូវបានបង្ហាញត្រូវអនុវត្តអំឡុងពេលប្រតិបត្តិការ ហើយ ការគណនានឹងធ្វើឡើងរវាងរូបិយបណ័្ណប្រតិបត្តិការ និង រូបិយប័ណ្ណគណនីប័ណ្ណឥណពន្ធ នៅពេលដែលមានភាពខុសគ្នា។ ម្ចាស់ប័ណ្ណទទួលស្គាល់ថា អាត្រាប្តូរប្រាក់ដែលអនុវត្តលើប្រតិបត្តិការ គឺជាអាត្រាជាក់ស្តែង ហើយវាអាចខុសគ្នាពីអាត្រាប្តូរប្រាក់ដែលបានបង្ហាញតាមរយៈបណ្តាញធនាគារ ប្រ៊ីដ ដូចជា កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ បញ្ជរ ឬ គេហទំព័រ។

ច.      យល់ថា សមតុល្យដែលកត់ត្រានៅក្នុងគណនីប័ណ្ណឥណពន្ធនឹងជាសមតុល្យបច្ចុប្បន្ននាពេលដែលម្ចាស់ប័ណ្ណធ្វើការប្រើប្រាស់ប័ណ្ណឥណពន្ធ ឬ កម្មវិធីទូរស័ព្ទចល័ត។ ទោះជាយ៉ាងនេះក៏ដោយ វាអាចមានកាលៈទេសៈខ្លះ ឧទាហរណ៍ ការមិនដំណើរការរបស់ប្រព័ន្ធ និង បញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីមិនអាចរាយការណ៍ក្នុងពេលជាក់ស្តែងបាន។

ឆ.      យល់ថាប័ណ្ណឥណពន្ធអាចត្រូវបានភ្ជាប់ទៅកាន់គណនីច្រើនជាងមួយសម្រាប់គណនីដែលមានរូបិយប័ណ្ណដូចគ្នា ឬ ផ្សេងគ្នា អាស្រ័យទៅលើចំនួនគណនីដែលម្ចាស់ប័ណ្ណមានជាមួយធនាគារ ប្រ៊ីដ។ ម្ចាស់ប័ណ្ណយល់ព្រមបន្ថែមថា ធនាគារ ប្រ៊ីដ ត្រូវផ្ញើរនូវតារាងគណនីដែលមាន និង ព័ត៌មានគណនីទាំងនោះទៅកាន់ម្ចាស់ប័ណ្ណសម្រាប់ធ្វើការផ្ទៀងផ្ទាត់ និង ជ្រើសរើសយកនៅពេលធ្វើប្រតិបត្តិការណាមួយ។

ជ.      ទទួលស្គាល់ ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ ធនាគារ ប្រ៊ីដ អាចធ្វើការសហការជាមួយភ្នាក់ងារផ្សេងៗដើម្បី   ផ្តល់នូវលក្ខណៈពិសេសផ្សេងៗទៅលើប័ណ្ណឥណពន្ធ ដោយឈរលើមូលដ្ឋាននៃការខិតខំអស់ពីលទ្ធភាព ហើយធនាគារ មិនធានាពីប្រសិទ្ធិភាព​និង គុណភាពសេវាកម្មនៃលក្ខណៈពិសេសទាំងនោះឡើយ។

ញ.          ធានាថាផ្តល់នូវរាល់ព័ត៌មាន ឯកសារមកធនាគារ ប្រ៊ីដ គ្រប់ពេលវេលានៅពេលដែលមានការស្នើសុំ ឬ ទាមទារដោយអាជ្ញាធរមានសមត្ថកិច្ច។

ដ.      ធានាទទួលខុសត្រូវ ថាព័ត៌មានដែលបានផ្តល់ ឬ នឹងផ្តល់ជូនធនាគារ ប្រ៊ីដ ពាក់ព័ន្ធនឹងការប្រើប្រាស់ប័ណ្ណឥណពន្ធ គឺពិតប្រាកដ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និង ទាន់សម័យកាល។

១៣.  ការទទួលខុសត្រូវ

១៣.១ ការទទួលខុសត្រូវរបស់ម្ចាស់ប័ណ្ណ៖

ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវយ៉ាងពេលលេញចំពោះការអនុវត្តរាល់កាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្រោម បញ្ញត្តិ និង លក្ខខណ្ឌនេះ បំពេញរាល់សកម្មភាពចាំបាច់ទាំងអស់ដើម្បីអនុវត្តតាមវិធានការសុវត្ថិភាព ទទួលខុសត្រូវចំពោះរាល់ ប្រតិបត្តិការដែលបានធ្វើឡើងដោយប្រើប្រាស់ប័ណ្ណឥណពន្ធ ទោះជាប្រតិបត្តិការនោះត្រូវបាន ឬ មិនត្រូវបានអនុញ្ញាត ឬ ដឹងឮដោយម្ចាស់ប័ណ្ណក៏ដោយ។

ភ្លាមៗបន្ទាប់ពីម្ចាស់ប័ណ្ណបានដឹងថាប័ណ្ណឥណពន្ធរបស់ខ្លួនត្រូវបានបាត់ លួច ឬ ប្រើប្រាស់ដោយមិនមានការអនុញ្ញាតពីខ្លួន ម្ចាស់ប័ណ្ណត្រូវតែជូនដំណឹងមកធនាគារ ប្រ៊ីដ ភ្លាមៗ (ដូចមានបញ្ជាក់ក្នុងប្រការ១៧.១) និង ធ្វើតាមសេចក្តីណែនាំរបស់ធនាគារ ប្រ៊ីដ ដើម្បីបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណពន្ធ។​ ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវតែម្នាក់គត់ចំពោះការដកប្រាក់ ឬ ប្រតិបត្តិការដែលមិនមានការអនុញ្ញាត ឬ ខុសច្បាប់ ដែលត្រូវបានធ្វើឡើងមុនពេលដែលម្ចាស់ប័ណ្ណធ្វើការជូនដំណឹងមកធនាគារ ប្រ៊ីដ អំពីការបាត់ ការលួច ឬ ការប្រើប្រាស់ដោយមិនមានការអនុញ្ញាត។​

លើកលែងតែមានការព្រមព្រៀងផ្សេងពីនេះដោយ ធនាគារ ប្រ៊ីដ ម្ចាស់ប័ណ្ណចម្បងត្រូវទទួលខុសត្រូវចំពោះរាល់បំណុល និង កាតព្វកិច្ចរបស់ម្ចាស់ប័ណ្ណចម្បង និង របស់ម្ចាស់ប័ណ្ណបន្ទាប់បន្សំផងដែរ។ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ ត្រូវទទួលខុសត្រូវចំពោះតែបំណុល និង កាតព្វកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។

១៣.២ ការបដិសេធ និង ការដកចេញនូវការទទួលខុសត្រូវ៖

ធនាគារ ប្រ៊ីដ មិនអះអាង ធានា ឬ មានលក្ខខណ្ឌណាមួយ ទោះបីជាត្រូវបានសម្តែងចេញ ឬ បង្កប់ន័យពាក់ព័ន្ធនឹង    សេវាកម្មប័ណ្ណឥណពន្ធ រួមមានភាពសក្តិសមសម្រាប់គោលបំណងជាក់លាក់ណាមួយ ឬ ការធានាណាមួយកើតចេញពីការធ្វើពាណិជ្ជកម្ម ការដោះដូរ ឬ ការអនុវត្តណាមួយឡើយ។ ធនាគារ ប្រ៊ីដ មិនអះអាង ឬ ធានាថា សេវាប័ណ្ណឥណពន្ធនឹងតែងតែងអាចដំណើរការ ឬ ប្រើប្រាស់បាននោះទេ។

ធនាគារ ប្រ៊ីដ មិនត្រូវទទួលខុសត្រូវចំពោះការខូចខាតចៃដន្យ ប្រយោល ឬ បន្តបន្ទាប់ (រួមមានតែមិនកំណត់ដូចជា ការបាត់បង់ប្រាក់ចំណេញ ចំណូល ឬ ការប្រើប្រាស់) ឬ ការខូចខាតដទៃទៀតដែលកើតចេញពី ឬ ទាក់ទងនឹង បញ្ញត្តិ និង លក្ខខណ្ឌនេះឡើយ។ មិនមានព្រឹត្តិការណ៍ណាមួយដែលធនាគារ ប្រ៊ីដ ត្រូវមានទំនួលខុសត្រូវទៅលើការចូលទៅប្រើប្រាស់ ការប្រើប្រាស់ ឬ កែប្រែ ដែលគ្មានការអនុញ្ញាត ការលួច ឬ ការបំផ្លាញប័ណ្ណឥណពន្ធដោយឧបទ្ទវហេតុ ការប្រើប្រាស់មិនត្រឹមត្រូវ ឬ ការក្លែងបន្លំ ដោយម្ចាស់ប័ណ្ណ ឬ តតិយជន ឬ ដែលកើតចេញពីការពន្យាពេល ឬ កំហុសដែលកើតចេញពីស្ថានភាពដែលលើសពីការគ្រប់គ្រងរបស់ធនាគារ។

១៤.  សំណង

ត្រឹមកម្រិតវិសាលភាពដែលកំណត់ដោយច្បាប់ ម្ចាស់ប័ណ្ណត្រូវទូទាត់សង និង ការពារធនាគារពីហានិភ័យនៃការបាត់បង់ ឬ ការខូចខាត ដែលធនាគារ ប្រ៊ីដ អាចត្រូវរងគ្រោះដោយសារបណ្តឹង ការទាមទារ ឬ សកម្មភាពនានាដែលត្រូវបានធ្វើឡើងប្រឆាំងនឹងធនាគារ​​ ប្រ៊ីដ ដែលកើតចេញដោយផ្ទាល់ ឬ ប្រយោល ឬ ពាក់ព័ន្ធនឹងការប្រើប្រាស់ ឬ ការ​ប្រើប្រាស់មិនត្រឹមត្រូវ ឬ ការប្រើប្រាស់មិនមានការអនុញ្ញាតនូវប័ណ្ណឥណពន្ធ ការបំពានបទបញ្ញត្តិ ឬ សកម្មភាពដែលខ្វះការប្រុងប្រយ័ត្ន ឬ ក្លែងបន្លំពាក់ព័ន្ធនឹង បញ្ញត្តិ និង លក្ខខណ្ឌនេះ ដោយម្ចាស់ប័ណ្ណ។

១៥.  ការជូនដំណឹង និង ការរំលឹក

១៥.១ ដោយការប្រើប្រាស់ប័ណ្ណឥណពន្ធ ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារ ប្រ៊ីដ អាចផ្ញើរ ឬ អាចត្រូវបានស្នើសុំឲ្យផ្ញើរសារ ទៅកាន់ទូរស័ព្ទ ឬ ការជូនដំណឹងទៅកាន់កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ដែលត្រូវបានតម្លើងលើទូរស័ព្ទ ឬ ឧបករណ៍ណាមួយរបស់ម្ចាស់ប័ណ្ណ។ ធនាគារ ប្រ៊ីដ មិនត្រូវទទួលខុសត្រូវសម្រាប់ការបាត់បង់​ ឬ ការខូចខាតដែលកើតមាន ឬ រងគ្រោះដោយម្ចាស់ប័ណ្ណ ប្រសិនបើមានជនណាម្នាក់បានឃើញ ឬ ចូលទៅមើលខ្លឹមសារនៃសារនោះមួយផ្នែក ឬ ទាំងស្រុង។

១៥.២ ម្ចាស់ប័ណ្ណអាចត្រូវបានគិតកម្រៃពីប្រតិបត្តិករសេវាទូរស័ព្ទសម្រាប់ការទទួលបានសារ ឬ ការជូនដំណឹងទាំងនោះ ដែលកម្រៃនេះជាបន្ទុកទាំងស្រុងរបស់ម្ចាស់ប័ណ្ណ។

១៦.  ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេវរកម្ម/ការប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ

១៦.១ ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារ ប្រ៊ីដ អាចពន្យា ឃាត់ទុក ឬ បដិសេធក្នុងការដំណើរការប្រតិបត្តិការណាមួយ ដោយមាន ឬ មិនមានការណែនាំភ្លាមៗអំពីការបដិសេធនោះទៅកាន់ម្ចាស់ប័ណ្ណ ដោយមិនត្រូវមានការទទួលខុសត្រូវនោះឡើយ ប្រសិនបើធនាគារសង្ស័យ និង/ឬ រកឃើញថា៖

ក.      ប្រតិបត្តិការនោះអាចនឹងបំពានច្បាប់របស់កម្ពុជា ឬ ច្បាប់នៃប្រទេសដទៃទៀតដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មធនាគារ ប្រ៊ីដ

ខ.      ប្រតិបត្តិការនោះអាចពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោលទៅនឹង ផល​ ឬ ដែលត្រូវយកទៅប្រើសម្រាប់គោលបំណង ឬ សកម្មភាពខុសច្បាប់

គ.      មានការណែនាំពីនិយ័តកររួមមានតែមិនកំណត់ដូចជា ការណែនាំពីធនាគារជាតិនៃកម្ពុជា។

១៦.២ ម្ចាស់ប័ណ្ណយល់ព្រមផ្តល់រាល់ព័ត៌មានដល់ធនាគារ ប្រ៊ីដ ដែលធនាគារអាចទាមទារដោយសមហេតុផលក្នុងការគ្រប់គ្រងហានិភ័យ ឬ អនុលោមតាមច្បាប់ និង បទបញ្ញត្តិដែលពាក់ព័ន្ធនឹងសកម្មភាពបទល្មើសហិរញ្ញវត្ថុ និង ច្បាប់។

១៦.៣ ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារ ប្រ៊ីដ អាចបញ្ចេញព័ត៌មានណាមួយពាក់ព័ន្ធនឹងម្ចាស់ប័ណ្ណ ប្រតិបត្តិការ និង គណនីរបស់ខ្លួនដែលទឹកប្រាក់ត្រូវបានដាក់ចូល ក្នុងករណីមានការអនុវត្តច្បាប់ណាមួយ និយ័តករ ឬ តុលាការទាមទារឲ្យធនាគារ ប្រ៊ីដ ធ្វើបែបនេះក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ប្រទេសដទៃទៀត។

១៦.៤ ម្ចាស់ប័ណ្ណធានាដល់ធនាគារ ប្រ៊ីដ ថា ការទទួលយក និង/ឬ ការទូទាត់ប្រាក់ដោយធនាគារ ប្រ៊ីដ យោងទៅតាមការណែនាំរបស់ម្ចាស់ប័ណ្ណ នឹងមិននាំឲ្យមានការបំពានច្បាប់ណាមួយរបស់កម្ពុជា ឬ ច្បាប់ដទៃទៀតដែលអាចអនុវត្តបាននោះទេ។

១៧.  បញ្ញត្តិដទៃទៀត

១៧.១ ការសាកសួរ ការមិនដំណើរការ សំណួរ និង បណ្តឹង៖

១៧.១.‌១  សូមទាក់ទងមកកាន់មជ្ឈមណ្ឌលទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ តាមរយៈលេខ ០៩៨ ២០២ ៩៩៩១៨០០ ២០២ ៩៩៩ សម្រាប់ជំនួយភ្លាមៗ ការសាកសួរ បណ្តឹង ឬ ភាពខុសគ្នាណាមួយ ឬ ការមិនដំណើរការ ដែលបានកើតឡើងទៅលើប្រតិបត្តិការណាមួយ។

១៧.១.២  ម្ចាស់ប័ណ្ណអាចអញ្ជើញមកកាន់ការិយាល័យកណ្តាល ឬ សាខាណាមួយរបស់ធនាគារ ប្រ៊ីដ សម្រាប់ជំនួយក្នុងអំឡុងម៉ោងធ្វើការ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច និង រយៈពេលប្រាំ (០៥) ថ្ងៃក្នុងមួយ   សប្តាហ៍ ពីថ្ងៃច័ន្ទ ដល់ថ្ងៃ សុក្រ ហើយដែលអាចត្រូវបានកែប្រែពីមួយពេលទៅមួយពេលដោយធនាគារ       ប្រ៊ីដ។

១៧.២ ការកែប្រែ និង ការជូនដំណឹង

១៧.២.‌១  ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការកែប្រែ បញ្ញត្តិ និង លក្ខខណ្ឌ កម្រៃសេវា ពីមួយពេលទៅមួយពេលដោយមិនចាំបាច់មានការជូនដំណឹង ក៏ប៉ុន្តែ ការកែប្រែទាំងនោះនឹងត្រូវបានដាក់ឲ្យអតិថិជនបានដឹងតាមរយៈបណ្តាញផ្សេងៗរបស់ធនាគារ ប្រ៊ីដ រួមមានតែមិនកំណត់ដូចជា គេហទំព័រ www.bridgebank.com.kh ការដាក់បង្ហាញនៅការិយាល័យកណ្តាលរបស់ធនាគារ ប្រ៊ីដ សាខា ឬ តាមរយៈការប្រកាសជាសាធារណៈ ឬ ការផ្សព្វផ្សាយ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ការទាក់ទងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ឬ សារទូរស័ព្ទ ឬ ការជូនដំណឹងតាមតាមរយៈប្រព័ន្ធអេឡិចត្រូនិច ប្ររបស់ធនាគារ ប្រ៊ីដ។

១៧.២.‌២  ម្ចាស់ប័ណ្ណយល់ព្រម និង ទទួលយកថា ធនាគារ ប្រ៊ីដ អាចប្រើប្រាស់វិធីនៃការជូនដំណឹងខាងលើជាមធ្យោបាយនៃការជូនដំណឹងដទៃទៀតទៅកាន់ម្ចាស់ប័ណ្ណ។

១៧.៣ កម្មសិទ្ធិបញ្ញា

កម្មសិទ្ធិបញ្ញាដែលត្រូវបានប្រើជាមួយនឹងការផ្តល់ជូនសេវាប័ណ្ណឥណពន្ធ គឺត្រូវស្ថិតក្រោមកម្មសិទ្ធិតែមួយគត់របស់ធនាគារ ប្រ៊ីដ។ ប្រសិនសិនបើគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីធនាគារ ប្រ៊ីដ ទេនោះ ព័ត៌មានដែលត្រូវបាន     ផ្តល់ទៅម្ចាស់ប័ណ្ណដែលជាផ្នែកមួយនៃសេវាប័ណ្ណឥណពន្ធត្រូវប្រើសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ និង មិនត្រូវថតចម្លង ចែកចាយ ឬ ផ្ញើរទៅកាន់នរណាម្នាក់ ឬ បញ្ចូលទៅក្នុងឯកសារដទៃណាមួយឡើយ។

១៧.៤ ការអះអាងរបស់អតិថិជន

១៧.៤.១ ម្ចាស់ប័ណ្ណអះអាងថារាល់ព័ត៌មានដែលបានផ្តល់ឲ្យធនាគារ ប្រ៊ីដ គឺត្រឹមត្រូវ ពិតប្រាកដ និង ទាន់សម័យ       កាល។ ម្ចាស់ប័ណ្ណបញ្ជាក់បន្ថែមទៀតថា ខ្លួនបានអាន យល់ និង ព្រមព្រៀងក្នុងការចងភ្ជាប់កាតព្វកិច្ចជាមួយ បញ្ញត្តិ និង លក្ខខណ្ឌ គ្រប់គ្រងការប្រើប្រាស់ប័ណ្ណឥណពន្ធរួមបញ្ជូលទាំង បញ្ញត្តិ និង លក្ខខណ្ឌទូទៅរបស់ធនាគារ    ប្រ៊ីដ។

១៧.៤.២ ម្ចាស់ប័ណ្ណត្រូវជូនដំណឹងមកធនាគារ ប្រ៊ីដ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរណាមួយទៅលើព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ជូនធនាគារ ប្រ៊ីដ កន្លងមក។ ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬ ការបាត់បង់ណាមួយដែលត្រូវរងគ្រោះដោយម្ចាស់ប័ណ្ណ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរដោយមិនមានជូនដំណឹងមកធនាគារ ប្រ៊ីដ នោះឡើយ។

១៧.៥ ឯកជនភាព និង ការយល់ព្រមបញ្ចេញព័ត៌មាន

១៧.៥.១ ម្ចាស់ប័ណ្ណទទួលស្គាល់ និង យល់ព្រមថា ធនាគារ ប្រ៊ីដ ប្រមូលព័ត៌មានផ្ទាល់ខ្លួន ការណែនាំ ព័ត៌មានគណនី កំណត់ត្រាប្រព័ន្ធ POS និង ព័ត៌មានលម្អិតនៃប្រតិបត្តិការនៃគណនី របស់ខ្លួន (រួមគ្នាហៅថា “ព័ត៌មាន”) ក្នុងគោលបំណងផ្តល់នូវសេវាប័ណ្ណឥណពន្ធជូនម្ចាស់ប័ណ្ណ។

១៧.៥.២ ម្ចាស់ប័ណ្ណយល់ព្រមថា ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ គ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹង ឬ ទទួលខុសត្រូវ ធនាគារ ប្រ៊ីដ មានសិទ្ធិបញ្ចេញព័ត៌មានទៅកាន់៖

ក.    បុគ្គលណាមួយដែលត្រូវបានទាក់ទងដោយធនាគារ ប្រ៊ីដ ក្នុងការបំពេញ ឬ ជួយ ការងារ ឬ សកម្មភាពរបស់ខ្លួន

ខ.    បុត្រសម្ព័ន្ធ ដៃគូ ឬ បណ្តាញទូទាត់ណាមួយរបស់ធនាគារ ប្រ៊ីដ និង ការិយាល័យកណ្តាល សាខា អនុសាខា ភ្នាក់ងារ អ្នកទំនាក់ទំនង ឬ ការិយាល័យទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ

គ.    សវនករ និង ទីប្រឹក្សាវិជ្ជាជីវៈរបស់ធនាគារ ប្រ៊ីដ រួមបញ្ចូលទាំង មេធាវីរបស់ខ្លួន

ឃ.   អ្នកផ្គត់ផ្គង់​ អ្នកដែលតម្លើង និង ជួសជុលម៉ាស៊ីនព្រីន ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានប្រើប្រាស់ដោយធនាគារ ប្រ៊ីដ និង អ្នកផ្គត់ផ្គង់ទំនិញ ឬ សេវាកម្ម របស់ធនាគារ ប្រ៊ីដ

ង.    ភ្នាក់ងារវាយតម្លៃ ដៃគូសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង អ្នករ៉ាប់រង ឈ្មួញកណ្តាលផ្នែកធានារ៉ាប់រង ឬ អ្នកផ្តល់ការការពារឥណទានដោយផ្ទាល់ ឬ ប្រយោល

ច.    ម្ចាស់គណនីរួមណាមួយ ឬ បុគ្គលណាមួយដែលត្រូវបានផ្តល់ការអនុញ្ញាតក្នុងការធ្វើប្រតិបត្តិការគណនី ឬ អ្នកធានា ឬ ភាគីប្រាតិភោគនៃគណនី

ឆ.    ពាណិជ្ជករដែលទទួលយកប័ណ្ណ

ជ.    សាមាជិកនៃបណ្តាញប័ណ្ណ ដែលម្ចាស់ប័ណ្ណ ឬ ប័ណ្ណមានប្រតិបត្តិការជាមួយ

ញ.   ដៃគូទូទាត់ណាមួយរបស់ធនាគារ ប្រ៊ីដ ដែលចូលរួមក្នុងការអនុញ្ញាតប្រតិបត្តិការរបស់ប័ណ្ណ

ដ.    បុគ្គលណាមួយដែលធ្វើទីផ្សារ ឬ ផ្សព្វផ្សាយសេវាកម្ម ឬ ផលិតផល ទោះបីជាត្រូវបានជួលដោយធនាគារ ប្រ៊ីដ​ ឬតតិយជនក៏ដោយ។

ថ.    បុគ្គលណាមួយដែលការបញ្ចេញព័ត៌មានត្រូវបានអនុញ្ញាត ឬ តម្រូវផ្អែកតាមបញ្ញត្តិច្បាប់

ឌ.    ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា ដែលធនាគារ ប្រ៊ីដ ជាសមាជិក អតិថិជន ឬ ជាភ្នាក់ងារផ្តល់ព័ត៌មានឥណទាន

ឍ.   ភ្នាក់ងាររដ្ឋាភិបាលណាមួយ និង អាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា និង/ឬ នៅប្រទេសដទៃ។

១៧.៦ ច្បាប់គ្រប់គ្រង ការដោះស្រាយជម្លោះ និង យុត្តាធិការ៖

១៧.៦.១ បញ្ញត្តិ និង លក្ខខណ្ឌ នេះត្រូវគ្រប់គ្រង និង បកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១៧.៦.២ ជម្លោះរវាងម្ចាស់ប័ណ្ណ និង ធនាគារ៖ ជម្លោះណាមួយ ឬ ការទាមទារដែលកើតចេញ ឬ ពាក់ព័ន្ធនឹង បញ្ញត្តិ និង លក្ខខណ្ឌ ឬ ការប្រើប្រាស់សេវាប័ណ្ណឥណពន្ធ និង ទំនាក់ទំនងរវាងម្ចាស់ប័ណ្ណ និង ធនាគារ​ ប្រ៊ីដ នឹងត្រូវដោះស្រាយដោយមជ្ឈមណ្ឌលទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ អនុលោមតាមគោលនយោបាយស្តីពី ការណែនាំអតិថិជន និង ការគ្រប់ងគ្រងបណ្តឹង ឬ គោលនយោបាយណាមួយផ្សេងទៀតដែលប្រហាក់ប្រហែលនឹងនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ធនាគារ​ ប្រ៊ីដ។ ប្រសិនបើជម្លោះមិនត្រូវបានដោះស្រាយក្នុងអំឡុងពេលដែលមានបញ្ជាក់នេះទេ នោះតុលាការកម្ពុជាត្រូវមានយុត្តាធិការលើជម្លោះនេះ។

១៧.៦.៣   ជម្លោះរវាងម្ចាស់ប័ណ្ណ ជាមួយនឹងតតិយជន៖ សូមកត់សម្គាល់ថា ធនាគារ ប្រ៊ីដ មិនត្រូវទទួលបន្ទុកទទួលខុសត្រូវចំពោះជម្លោះណាមួយរវាងម្ចាស់ប័ណ្ណ ជាមួយនឹងតតិយជនពាក់ព័ន្ធនឹងប្រតិបត្តិការដែលធ្វើឡើងដោយម្ចាស់ប័ណ្ណ ដោយប្រើប្រាស់ប័ណ្ណឥណពន្ធ និង/ឬ គណនីណាមួយរបស់ខ្លួនឡើយ។

១៧.៦.៤ ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងសមតុល្យគណនី និង ប្រតិបត្តិការនៃប័ណ្ណឥណពន្ធ ឬ ទៅលើរបាយការណ៍វិក័យបត្ររបស់ខ្លួន ម្ចាស់ប័ណ្ណត្រូវជូនដំនឹងមកកាន់ធនាគារ ប្រ៊ីដ ក្នុងអំឡុងពេល ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីកាលបរិច្ឆេទប្រតិបត្តិការ។ ម្ចាស់ប័ណ្ណទទួលស្គាល់ថា ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការមិនដោះស្រាយបញ្ហានោះផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ប្រសិនបើម្ចាស់ប័ណ្ណមិនបានជូនដំណឹងមកធនាគារ ប្រ៊ីដ ក្នុងអំឡុងពេលដែលបានបញ្ជាក់។

១៧.៦.៥ ករណីជម្លោះទាក់ទងនឹងប្រតិបត្តិការដែលត្រូវបានធ្វើឡើងជាមួយនឹងបណ្តាញដៃគូរបស់ធនាគារ ប្រ៊ីដ ឬ ត្រូវបានដំណើរការតាមរយៈបណ្តាញប័ណ្ណ​ទូទាត់ ជម្លោះនោះត្រូវដោះស្រាយស្របតាមការដោះស្រាយជម្លោះរបស់ធនាគារ ប្រ៊ីដ និង បណ្តាញប័ណ្ណដែលពាក់ព័ន្ធ។

បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណទាន

១.  វិសាលភាព

បញ្ញត្តិ និង លក្ខខណ្ឌនៃការប្រើប្រាស់នេះ ត្រូវអនុវត្តចំពោះរាល់អតិថិជនទាំងអស់របស់ធនាគារ ប្រ៊ីដ ទាំងចាស់ ទាំងថ្មី (ម្ចាស់ប័ណ្ណ) ដែលមានបំណងចង់ប្រើប្រាស់សេវាកម្មប័ណ្ណឥណទានរបស់ធនាគារ ប្រ៊ីដ។ សូមកត់ចំណាំថា រាល់ បញ្ញត្តិ និង លក្ខខណ្ឌដទៃទៀតដែលពាក់ព័ន្ធជាមួយនឹងគណនីរបស់ម្ចាស់ប័ណ្ណ កម្មវិធីទូរស័ព្ទចល័តធនាគារ ប្រ៊ីដ និង រាល់ទំនាក់ទំនងជាមួយធនាគារ ប្រ៊ីដ នឹងនៅតែបន្តអនុវត្ត និង រក្សាសុពលភាពដដែល (លុះត្រាតែមានចែងផ្សេងពីនេះ ក្នុង បញ្ញត្តិ និង លក្ខខណ្ឌនេះ)។

ក្នុងករណី បញ្ញត្តិ និង លក្ខខណ្ឌដទៃទៀតនៃផលិតផល និង/ឬ សេវាកម្ម និង បញ្ញត្តិ និង លក្ខខណ្ឌនេះមានភាពផ្ទុយគ្នា បញ្ញត្តិ និង លក្ខខណ្ឌនេះត្រូវមានឧត្តមានុភាព លុះត្រាតែ បញ្ញត្តិ និង លក្ខខណ្ឌដទៃបានកំណត់ថាត្រូវអនុវត្តជំនួស បញ្ញត្តិ និង លក្ខខណ្ឌនេះ។

២.    និយមន័យ

២.១   “គណនី” សំដៅលើគណនីណាមួយដូចជា គណនីសន្សំ គណនីចរន្ត គណនីសន្សំមានថិរវេលាកំណត់ ឬ គណនីណាមួយផ្សេងទៀតរបស់ម្ចាស់ប័ណ្ណដែលបានបើក និង មានជាមួយធនាគារ ប្រ៊ីដ។

២.២   “សមតុល្យគណនី” សំដៅលើសមតុល្យដែលមាន និង/ឬ សមតុល្យទឹកប្រាក់នៃគណនីរបស់ម្ចាស់ប័ណ្ណដែលមានជាមួយធនាគារ ប្រ៊ីដ។

២.៣   “ពាក្យសុំ” សំដៅលើទម្រង់ពាក្យសុំក្នុងទម្រង់ជាលិខិត​ ឬ ទម្រង់ឌីជីថល សម្រាប់ការប្រើប្រាស់ប័ណ្ណឥណទាន ដែលត្រូវបានចុះហត្ថលេខាដោយផ្ទាល់ និង បញ្ជូល ឬ បញ្ជូនក្នុងទម្រង់ឌីជីថលដោយម្ចាស់ប័ណញណ (ទម្រង់ណាមួយដែលអាចអនុវត្តបាន និង អនុញ្ញាតដោយធនាគារ ប្រ៊ីដ ផ្អែកតាម បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់ប័ណ្ណឥណទាន និង បញ្ញត្តិ និង លក្ខខណ្ឌផ្សេងទៀតដែលអាចអនុវត្តបានដោយធនាគារ ប្រ៊ីដ)។

២.៤   “អ្នកស្នើសុំ” សំដៅលើបុគ្គលដែលធ្វើការស្នើសុំប្រើប្រាស់ប័ណ្ណឥណទាន ដែលចេញដោយធនាគារ ប្រ៊ីដ តាមរយៈការដាក់ពាក្យសុំមកកាន់ធនាគារ ប្រ៊ីដ។

២.៥   “ឥណពន្ធផ្ទាល់ដោយស្វ័យប្រវត្តិ” ឬ “ការទូទាត់ស្វ័យប្រវត្តិ” មានន័យថាជាសំណើរដែលត្រូវបានណែនាំដោយម្ចាស់      ប័ណ្ណក្នុងគោលបំណងអនុញ្ញាតឲ្យធនាគារធ្វើប្រតិបត្តិការឥណពន្ធពីប័ណ្ណឥណទាន និង/ឬ ពីគណនីណាមួយរបស់ម្ចាស់ប័ណ្ណដែលមានជាមួយធនាគារ ចំពោះចំនួនទឹកប្រាក់នៃវិក្ក័យប័ត្រដែលដល់កំណត់ទូទាត់សងដែលមានបញ្ជាក់នៅក្នុងរបាយការណ៍ប័ណ្ណឥណទានបច្ចុប្បន្ន និង ចុងក្រោយគេបំផុត។

២.៦   “វិក្ក័យបត្រ” ឬ “របាយការណ៍” ឬ “របាយការណ៍ប័ណ្ណឥណទាន” សំដៅលើសេចក្តីសង្ខេបនៃកំណត់ត្រាប្រតិបត្តិការ និង ការពិពណ៌នាវិក្ក័យបត្រដទៃទៀត និង ការសង្ខេបដែលត្រូវបានចេញទៅឲ្យម្ចាស់ប័ណ្ណក្នុងគោលបំណងជូនដំណឹង និង ទាមទារការសងត្រឡប់ ដែលមានរាយបញ្ជីរាល់ប្រតិបត្តិការរបស់ប័ណ្ណឥណទានដែលបានទូទាត់ក្នុងរយៈពេលមួយ ចំនួនការប្រាក់ កម្រៃសេវា ប្រតិបត្តិការឥណទាន ការសងត្រឡប់ ការកែប្រែ ចំនួនទឹកប្រាក់ជំពាក់សរុប ការទូទាត់អប្ប     បរិមាដែលដល់កំណត់សង និង ផ្សេងៗទៀត ដែលត្រូវបានចេញដោយប្រព័ន្ធប័ណ្ណឥណទានរបស់ធនាគារ។ ម្ចាស់ប័ណ្ណឥណទានអាចមើល ឬ ធ្វើការទាញយករបាយការណ៍ប័ណ្ណឥណទានតាមរយៈកម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ឬ តាមរយៈសារអេឡិចត្រូនិចដែលបានផ្ញើរជូនម្ចាស់ប័ណ្ណដោយធនាគារជារៀងរាល់ខែ។

២.៧   “ធនាគារ ប្រ៊ីដ” ឬ “ធនាគារ” សំដៅលើធនាគារ ប្រ៊ីដ ម.ក ដែលជាធនាគារពាណិជ្ជទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជា សម្រាប់ធ្វើប្រតិបត្តិការធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២.៨   “កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ” សំដៅលើកម្មវិធីទូរស័ព្ទចល័តដែលត្រូវបានបង្កើតឡើង និង ដាក់ឲ្យប្រើប្រាស់ដោយធនាគារ ប្រ៊ីដ និង ត្រូវបានដាក់ចូលទៅប្រព័ន្ធឌីជីថល ដូចជា App Store (IOS), Play Store (Android) ឬ ប្រព័ន្ធផ្សេងទៀតដែលគាំទ្រដោយវេទិកាបច្ចេកវិទ្យានៅលើសកលលោក និង សម្រាប់ឲ្យអតិថិជនធនាគារ ប្រ៊ីដ ធ្វើការទាញយក និង តម្លើងសម្រាប់ចូលទៅប្រើប្រាស់សេវាកម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ។

២.៩   “បណ្តាញឌីជីថល ប្រ៊ីដ” ឬ “សេវាធនាគារឌីជីថល ប្រ៊ីដ” សំដៅលើផលិតផល និង សេវាកម្មធនាគារ ដែលត្រូវបានដាក់ដំណើរការសម្រាប់បម្រើសេវាដល់អតិថិជនធនាគារ ប្រ៊ីដ តាមប្រព័ន្ធអេឡិចត្រូនិច រួមមានតែមិនកំណត់ដូចជា សេវាកម្ម                ប័ណ្ណធនាគារ ប្រ៊ីដ សេវាកម្មទូរស័ព្ទចល័តធនាគារ ប្រ៊ីដ សេវាកម្មធនាគារសាជីវកម្មតាមប្រព័ន្ធអ៊ីនធើណែត ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនដាក់ប្រាក់ ។ល។ ដែលធនាគារ ប្រ៊ីដ នឹងដាក់ឲ្យដំណើរការប្រើប្រាស់ជាបន្តបន្ទាប់។

២.១០ “បណ្តាញប័ណ្ណ” សំដៅលើរាល់បណ្តាញ និង ម៉ាក ប័ណ្ណទូទាត់អន្តរជាតិទាំងអស់ ដែលធនាគារ ប្រ៊ីដ បានសហការ និង ធ្វើជាដៃគូពាណិជ្ជកម្មជាមួយ រួមមានតែមិនកំណត់ដូចជា VISA Mastercard និង Union Pay International (UPI)។

២.១១ “សាច់ប្រាក់ទទួលបានជាមុន” ឬ “ប្រតិបត្តិការសាច់ប្រាក់” ឬ “ការដកសាច់ប្រាក់” មានន័យថាជាការបញ្ចេញនូវសាច់ប្រាក់ក្នុងរូបិយប័ណ្ណណាមួយដោយម្ចាស់ប័ណ្ណដោយប្រើប្រាស់ប័ណ្ណឥណពន្ធ ឬ ប័ណ្ណឥណទានធនាគារ ប្រ៊ីដ និង ប្រតិបត្តិការហិរញ្ញវត្ថុណាមួយដែលត្រូវបានធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ដែលកម្រិតឥណទានត្រូវបានប្រើប្រាស់ជាប្រភពនៃមូលនិធិ។

២.១២ “កម្រិតឥណទាន” ឬ “ខ្សែបន្ទាត់ឥណទាន” មានន័យថាជាកម្រិតឥណទានអតិបរិមាដែលផ្តល់ជូនម្ចាស់ប័ណ្ណដោយធនាគារពីមួយពេលទៅមួយពេលស្របតាមឆន្ទានុសិទ្ធិតែមួយរបស់ធនាគារ ផ្អែកតាមគោលនយោបាយឥណទានផ្ទៃក្នុងរបស់ធនាគារ ដែលម្ចាស់ប័ណ្ណអាចប្រើប្រាស់ដើម្បីបំពេញប្រតិបត្តិការហិរញ្ញវត្ថុណាមួយរួមមាន ការទិញទំនិញ ឬ ប្រតិបត្តិការសាច់ប្រាក់។

២.១៣ “ម្ចាស់ប័ណ្ណ” សំដៅទៅបុគ្គលដែលទទួលបានប័ណ្ណឥណទាន។ ម្ចាស់ប័ណ្ណអាចជា ម្ចាស់ប័ណ្ណចម្បង ឬ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ។

២.១៤ “គណនីប័ណ្ណឥណទាន” សំដៅលើគណនីរបស់ម្ចាស់ប័ណ្ណដែលបានបើក និង មានជាមួយធនាគារ ប្រ៊ីដ ដែលភ្ជាប់ជាមួយនឹងប័ណ្ណឥណទាន និង ធនាគារ ប្រ៊ីដ ត្រូវធ្វើការកាត់រាល់ទឹកប្រាក់ដែលបានចំណាយដោយម្ចាស់ប័ណ្ណកើតចេញពីការប្រើប្រាស់ប័ណ្ណរួមមានតែមិនកំណត់ចំពោះរាល់ប្រតិបត្តិការ និង ថ្លៃកម្រៃសេវាដែលអាចទូទាត់បានផងដែរ។

២.១៥ “កាលបរិច្ឆេទទូទាត់សង” សំដៅលើកាលបរិច្ឆេទដែលសមតុល្យទឹកប្រាក់ជំពាក់នៃគណនីប័ណ្ណឥណទានត្រូវដល់កាលកំណត់ទូទាត់សង ហើយដែលកាលបរិច្ឆេទនោះបានបញ្ជាក់ច្បាស់នៅក្នុងរបាយការណ៍ប័ណ្ណឥណទាន។ ប្រសិនបើកាលបរិច្ឆេទទូទាត់សងស្ថិតចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃឈប់សម្រាក ឬ ថ្ងៃដែលធនាគារ ប្រ៊ីដ មិនធ្វើប្រតិបត្តិការ នោះសមតុល្យទឹកប្រាក់ជំពាក់ត្រូវទូទាត់សងមុនកាលបរិច្ឆេទទូទាត់សង។​

២.១៦ “រយៈពេលអនុគ្រោះ” សំដៅលើរយៈពេលដែលធនាគារផ្តល់ជូនម្ចាស់ប័ណ្ណសម្រាប់ធ្វើការទូទាត់សង ដែលក្នុងនោះ ការប្រាក់សម្រាប់ការទិញទំនិញ មិនត្រូវបានគិតនោះទេ។

២.១៧ “ស្គាល់អតិថិជន” ឬ “KYC” សំដៅលើដំណើរការ និង ការទាមទារដែលកំណត់ដោយធនាគារ ប្រ៊ីដ ដើម្បីបំពេញ និង ចុះហត្ថលេខាតាមរយៈប្រព័ន្ធឌីជីថល និង ដោយផ្ទាល់នៅពេលដែលធនាគារ ប្រ៊ីដ បានបង្កើតទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។

២.១៨ “ពាណិជ្ជករ” សំដៅលើម្ចាស់អាជីវកម្មក្នុងទម្រង់ជានីតិបុគ្គល ឬ រូបវន្តបុគ្គល អាចមានសញ្ជាតិខ្មែរ និង បរទេស រួមទាំងអ្នកទទួលសិទ្ធិប្រកបអាជីវកម្ម ដែលទទួលបានសិទ្ធិក្នុងការទទួលប័ណ្ណឥណទានជាវិធីសាស្ត្រក្នុងការទូទាត់ទំនិញ និង/ឬ សេវាកម្មផ្សេងៗដែលត្រូវបានទិញ និង បំពេញទៅឲ្យម្ចាស់ប័ណ្ណ។

២.១៩ “សមតុល្យទឹកប្រាក់ជំពាក់” សំដៅលើសមតុល្យសរុបដែលម្ចាស់ប័ណ្ណជំពាក់ និង ត្រូវទូទាត់សងធនាគារ ប្រ៊ីដ នាកាលបរិច្ឆេទទូទាត់សង​ ដែលសមតុល្យនោះរួមបញ្ចូលរាល់ចំនួនទឹកប្រាក់ប្រតិបត្តិការដែលត្រូវបានធ្វើឡើងក្រោមប័ណ្ណឥណទាន​ កម្រៃសេវា និង ការប្រាក់បង្គរដែលពាក់ព័ន្ធនឹងការប្រាក់ប័ណ្ណឥណទាន។

២.២០ “ការប្រាក់” ឬ “ចំនួនការប្រាក់”​ សំដៅលើចំនួនទឹកប្រាក់បានដែលគិតទៅម្ចាស់ប័ណ្ណពាក់ព័ន្ធនឹងចំនួនសមមូលនៃ សាច់ប្រាក់ដែលទទួលបានជាមុន ឬ ការដកសាច់ប្រាក់ ត្រូវបានគណនាគិតចាប់ពីថ្ងៃប្រតិបត្តិការ និង ចំនួនទឹកប្រាក់ទិញទំនិញដែលការទូទាត់សងត្រឡប់មិនទាន់បានធ្វើឡើង ក្នុងអំឡុងពេលអនុគ្រោះដែលកំណត់ដោយគោលនយោបាយធនាគារ ប្រ៊ីដ។

២.២១ ​“ចំនួនទឹកប្រាក់ទិញទំនិញ”​ ឬ “ការទិញទំនិញ” សំដៅទៅលើការប្រើប្រាស់ចំនួនទឹកប្រាក់នៃប័ណ្ណឥណទានដែលប្រព័ន្ធរបស់ធនាគារបានចាត់ថ្នាក់ថាជាការទិញទំនិញរាយ ក្នុងគោលបំណងអនុញ្ញាតទៅលើការមិនគិតការប្រាក់ ប្រសិនបើការទូទាត់សងត្រឡប់ត្រូវបានធ្វើឡើងមិនយឺតជាងអំឡុងពេលអនុគ្រោះនៃប័ណ្ណឥណទាន ដូចជាប្រតិបត្តិការដែលធ្វើឡើងតាមប្រព័ន្ធ និង ការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិច។

២.២២ “លេខសម្ងាត់មួយដង OTP​​​” និង/ឬ “ePIN” សំដៅលើលេខកូដ ៦ ខ្ទង់ ដែលត្រូវបានផ្ញើរទៅលេខទូរស័ព្ទអតិថិជនដែលបានចុះឈ្មោះក្នុងប្រព័ន្ធរបស់ធនាគារ។ លេខកូដនេះត្រូវបានប្រើប្រាស់ជាការផ្ទៀងផ្ទាត់ភ្លាមៗអំពីកម្មសិទ្ធិនៃគណនី និង/ឬ សំណើចូលទៅប្រើប្រាស់សេវាឌីជីថលធនាគារ។

២.២៣ “ដៃគូ” សំដៅលើនីតិបុគ្គលដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុ ឬ សេវាកម្មមិនមែនហិរញ្ញវត្ថុនៅកម្ពុជា ដែលត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសហការជាមួយធនាគារ      ប្រ៊ីដ ទាក់ទងនឹងការសហការទំនាក់ទំនងពាណិជ្ជកម្មដើម្បីប្រមូលការទូទាត់ ឬ ការផ្ទេរទ្វេរភាគី ឬ អន្តរភាគីក្រោមការរៀបចំតាមផ្លូវច្បាប់ជាក់លាក់ណាមួយ។

២.២៤ “ព័ត៌មានផ្ទាល់ខ្លួន” សំដៅលើព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ឲ្យដោយម្ចាស់ប័ណ្ណមកធនាគារ ប្រ៊ីដ រួមបញ្ចូលតែមិនកំណត់ដូចជា ឈ្មោះពេញរបស់ម្ចាស់ប័ណ្ណ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អ៊ីម៉ែល អាសយដ្ឋាន ។ល។

២.២៥ “លេខសម្ងាត់” ឬ​ “ពាក្យសម្ងាត់” ឬ “បញ្ចូលលេខសម្ងាត់ដើម្បីប្រើប្រាស់” សំដៅលើលេខអត្តសញ្ញាណផ្ទាល់ខ្លួនចំនួន ៦ ខ្ទង់របស់កម្មវិធីទូរស័ព្ទចល័តប្រ៊ីដ និង ប័ណ្ណឥណទាន។ លេខនេះត្រូវបានកំណត់ដោយម្ចាស់ប័ណ្ណ និង ត្រូវប្រើសម្រាប់បញ្ជាក់ដើម្បីចូលទៅប្រើកម្មវិធីទូរស័ព្ទចល័តប្រ៊ីដ និង/ឬ អនុញ្ញាតទៅលើប្រតិបត្តិការណាមួយរបស់ម្ចាស់ប័ណ្ណដែលត្រូវបានធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទចល័តប្រ៊ីដ និង ប័ណ្ណឥណទាននាពេលណាមួយ។

២.២៦ “ប្រព័ន្ធ POS” សំដៅលើឧបករណ៍អេឡិចត្រូនិចម្យ៉ាងដែលត្រូវបានប្រើដើម្បីដំណើរការប្រតិបត្តិការជាមួយប័ណ្ណឥណទាននៅបញ្ជរធនាគារ ឬ នៅទីតាំងណាមួយរបស់ពាណិជ្ជករ រួមបញ្ចូលតែមិនកំណត់ដូចជា ឧបករណ៍របស់ធនាគារផ្សេង និង/ឬ បណ្តាញទូទាត់ធនាគារ ប្រ៊ីដ ឬ បណ្តាញរបស់ដៃគូ។

២.២៧ “ម្ចាស់ប័ណ្ណចម្បង”​ សំដៅលើអ្នកស្នើសុំដែលបានដាក់ពាក្យសុំប្រើប័ណ្ណឥណទាន ហើយការស្នើសុំនោះត្រូវបានអនុម័តដោយធនាគារ ប្រ៊ីដ។

២.២៨ “អត្តសញ្ញាណសុវត្ថិភាព” សំដៅលើរាល់ព័ត៌មានសម្ងាត់ដែលត្រូវបានផ្តល់ឲ្យដោយធនាគារ​ និង ត្រូវបានបង្កើតឡើងដោយអតិថិជនសំរាបការផ្ទៀងផ្ទាត់ និង ការបញ្ជាក់អំឡុងពេលដំណើរការនៃការចូលទៅប្រើប្រាស់ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ រួមមានតែមិនកំណត់ដូចជា អត្តសញ្ញាណអ្នកប្រើប្រាស់ (User ID) លេខទូរស័ព្ទដែលប្រើសម្រាប់ចុះឈ្មោះ លេខអត្តសញ្ញាណប័ណ្ណ លេខគណនី លេខប័ណ្ណ លេខបញ្ចូល PIN ឬ លេខសម្ងាត់ លេខសម្ងាត់មួយដង (OTP) ឬ លេខកូដ Two-Factor-Authentication ។ល។

២.២៩ “កាតព្វកិច្ចធានា” ត្រូវមានន័យដូចមានចែងក្រោមកិច្ចសន្យាឥណទានដែលពាក់ព័ន្ធរវាងម្ចាស់ប័ណ្ណឥណទាន និង ធនាគារ។

២.៣០“សេវាកម្ម” សំដៅលើសេវាកម្មណាមួយដែលអាចត្រូវបានផ្តល់ជូនដោយធនាគារទៅម្ចាស់ប័ណ្ណ និង ត្រូវបានដាក់ឲ្យអតិថិជនចូលទៅប្រើប្រាស់រួមមានតែមិនកំណត់ដូចជា ប្រតិបត្តិការតាមប្រព័ន្ធអេធីអ៊ឹម ប្រតិបត្តិការតាមប្រព័ន្ធ POS ប្រតិបត្តិការទិញតាមអនឡាញ សេវាមជ្ឈមណ្ឌលទំនាក់ទំនង សេវាធនាគារឌីជីថល និង/ឬ សេវាធនាគារផ្សេងទៀត។

២.៣១ “ម្ចាស់ប័ណ្ណបន្ទាប់បន្សំ” សំដៅលើបុគ្គលណាមួយដែលត្រូវបានអនុញ្ញាតដោយម្ចាស់ប័ណ្ណចម្បង និង យល់ព្រមដោយធនាគារ ប្រ៊ីដ ដើម្បីប្រើប្រាស់ប័ណ្ណឥណទាន។

២.៣២ “ប្រតិបត្តិការ” ឬ “ប្រតិបត្តិការធនាគារ” សំដៅលើកំណត់ត្រាហិរញ្ញវត្ថុ ឬ ប្រតិបត្តិការដែលត្រូវបានធ្វើឡើងដោយម្ចាស់   ប័ណ្ណ​ ឬ បុគ្គលណាមួយដែលអះអាងថាជាម្ចាស់ប័ណ្ណ ឬ បុគ្គលណាមួយដែលធ្វើសកម្មភាពជំនួសម្ចាស់ប័ណ្ណ ដោយមាន ឬ គ្មានការអនុញ្ញាតពីម្ចាស់ប័ណ្ណ រួមមានតែមិនកំណត់ដូចជា ការដកប្រាក់ ការទូទាត់ ការផ្ទេរប្រាក់ ឬ ការទូទាត់ប្រាក់ក្នុងចំនួនណាមួយសម្រាប់ទំនិញ ផលិតផល សេវាកម្ម ការទូទាត់វិក្ក័យបត្រ ការបញ្ចូលកាតទូរស័ព្ទ ការទិញ ឬ ប្រតិបត្តិការធនាគារដទៃទៀត។ល។

២.៣៣“សន្សំពិន្ទុ និង ទឹកប្រាក់ត្រឡប់មកវិញពីប័ណ្ណប្រ៊ីដ” សំដៅលើកម្មវិធីផ្តល់ជូនសម្រាប់ម្ចាស់ប័ណ្ណពីការទូទាត់សេវាកម្មនានារបស់ប័ណ្ណធនាគារ ប្រ៊ីដ។

២.៣៤“ការទូទាត់សងការប្រើប្រាស់ប័ណ្ណឥណទានតាមរយៈ KHQR” សំដៅលើការប្រើប្រាស់ QR កូដដែលបានបោះពុម្ពនៅលើរបាយការណ៍ប័ណ្ណឥណទានសម្រាប់អោយម្ចាស់ប័ណ្ណឥណទានអាចប្រើប្រាស់ជាមួយកម្មវិធីទូរស័ព្ទចល័តធនាគារ ប្រ៊ីដ កម្មវិធីទូរស័ព្ទប្រព័ន្ធបាគង ឬ កម្មវិធីទូរស័ព្ទចល័តធនាគារសមាជិកប្រព័ន្ធបាគង ក្នុងការស្កែន QR កូដសម្រាប់ទូទាត់ប័ណ្ណឥណទានធនាគារ ប្រ៊ីដ។

៣.  អ្នកមានសិទ្ធិប្រើប្រាស់

៣.១   អតិថិជនដែលមានបំពេញតាមលក្ខខណ្ឌតម្រូវដូចខាងក្រោម មានសិទ្ធិក្នុងការស្នើសុំប័ណ្ណឥណទានពីធនាគារ ប្រ៊ីដ៖

ក.      ជនជាតិខ្មែរ ឬ បរទេស ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ

ខ.      មានគណនីណាមួយជាមួយធនាគារ ប្រ៊ីដ ឬ បានបំពេញនូវរាល់លក្ខខណ្ឌតម្រូវសម្រាប់បើកគណនីរួមមានតែមិនកំណត់ដូចជា “ការស្គាល់អតិថិជន (KYC)“ និង

គ.      បានយល់ព្រមចងភ្ជាប់កាតព្វកិច្ចជាមួយនឹង បញ្ញត្តិ និង លក្ខខណ្ឌនេះ ដោយបានចុះហត្ថលេខាលើទម្រង់ឯកសារស្នើសុំប័ណ្ណឥណទាន ឬ ដោយចុចលើពាក្យថា “ទទួលយក” តាមរយៈបណ្តាញឌីជីថលប្រ៊ីដ ណាមួយរួមមាន ការដំណើរការកម្មវិធីទូរស័ព្ទចល័ត ឬ សេវាធនាគារសំរាប់ក្រុមហ៊ុនតាមប្រព័ន្ធអ៊ីនធើណែត។

ឃ.     បានបង្កើត ឬ ផ្តល់នូវសិទ្ធិប្រាតិភោគទៅលើគណនីណាមួយ ឬ ចលនវត្ថុ ឬ អចលនវត្ថុ ដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នកស្នើសុំ ឬ តតិយជនណាមួយ ដោយយោងតាមលក្ខខណ្ឌតម្រូវរបស់ធនាគារ ប្រ៊ីដ។

៣.២   អតិថិជនអាចស្នើសុំប័ណ្ណឥណទាននៅគ្រប់សាខារបស់ធនាគារ ប្រ៊ីដ ឬ តាមរយៈ បណ្តាញឌីជីថលប្រ៊ីដ ស្របតាមគោលនយោបាយ និង នីតិវិធីរបស់ធនាគារ ប្រ៊ីដ។

៣.៣   គណនីរួម៖ ប្រសិនបើគណនីស្ថិតក្រោមសហកម្មសិទ្ធិ ហើយដោយកំណត់ប្រតិបត្តិការដោយម្ចាស់គណនីណាមួយ នោះធនាគារ អាចនឹងចេញប័ណ្ណឥណទានទៅម្ចាស់គណនីណាមួយដែលបានស្នើសុំប័ណ្ណនោះ ដោយកំណត់ថារាល់ ម្ចាស់គណនីនៃគណនីរួមទាំងអស់ ត្រូវទទួលខុសត្រូវរួមគ្នាចំពោះធនាគារសម្រាប់ការប្រើប្រាស់ប័ណ្ណឥណទាននេះ។ ប្រសិនបើមានការផ្លាស់ប្តូរនូវលក្ខខណ្ឌប្រតិបត្តិការគណនី ម្ចាស់គណនីត្រូវប្រគល់នូវប័ណ្ណឥណទានដែលបានចេញឲ្យនោះមកធនាគារវិញនាពេលដែលមានការស្នើសុំ ហើយធនាគារមិនត្រូវមានកាតព្វកិច្ច ឬ ការទទួលខុសត្រូវលើរាល់ការខូចខាត ឬ បាត់បង់ដែលកើតចេញពីការដែលមិនប្រគល់ត្រឡប់នូវប័ណ្ណឥណទាននោះឡើយ។

៣.៤     ទោះបីជាមានចែងដូចខាងលើក៏ដោយ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការវាយតម្លៃទៅលើអ្នកស្នើសុំស្របតាមគោលនយោបាយវាយតម្លៃ និង នីតិវិធីដែលពាក់ព័ន្ធរបស់ខ្លួន និង អាចបដិសេដការស្នើសុំណាមួយស្របតាមឆន្ទានុសិទ្ធិតែមមួយគត់របស់ខ្លួន ដោយមិនមានកាតព្វកិច្ចក្នុងការបញ្ជាក់ពីមូលហេតុនោះឡើយ។

៣.៥     សិទ្ធិប្រាតិភោគ៖

អ្នកស្នើសុំអាចត្រូវបានទាមទារឲ្យបង្កើតសិទ្ធិប្រាតិភោគលើចំនួនទឹកប្រាក់ណាមួយដែលមាននៅក្នុងគណនី ឬ ទៅលើចលនវត្ថុ​ ឬ អចលនវត្ថុ ដែលជាកម្មសិទ្ធិស្របច្បាប់របស់អ្នកស្នើសុំ ឬ តតិយជនណាមួយដើម្បីធានាសមតុល្យទឹកប្រាក់ជំពាក់សរុប (ហៅថា “ទ្រព្យធានា”) លើកលែងតែមានការព្រមព្រៀងផ្សេងពីនេះដោយធនាគារ ប្រ៊ីដ។ ក្នុងករណីនេះ ម្ចាស់ប័ណ្ណឥណទានយល់ព្រមក្នុងការចុះហត្ថលេខា/ផ្តិតស្នាមម្រាមដៃលើរាល់ឯកសារប្រាតិភោគ ដែលមានសុពលភាព និង អាចអនុវត្តបាន ដែលពាក់ព័ន្ធ និង ទាមទារដោយធនាគារ ប្រ៊ីដ ដើម្បីធានាថា ធនាគារ ប្រ៊ីដ នឹងទទួលបានឯកសិទ្ធិនៃសិទ្ធិប្រាតិភោគទៅលើទ្រព្យធានា ដែលអាចតតាំងប្រឆាំងនឹងតតិយភាគីបាន។

៣.៦     ប្រសិនបើអ្នកស្នើសុំមានឥណទានដែលមានទ្រព្យធានាដទៃទៀតជាមួយធនាគារ ទោះបីជាអ្នកស្នើសុំ ត្រូវបាន ឬ មិនត្រូវបានទាមទារដោយធនាគារឲ្យចុះហត្ថលេខា/ផ្តិតស្នាមម្រាមដៃទៅលើឯកសារប្រាតិភោគបន្ថែមក៏ដោយ ក៏អ្នកស្នើសុំ យល់ព្រមដោយមិនកែប្រែ និង អនុញ្ញាតឲ្យធនាគារ ប្រ៊ីដ បង្កើតសិទ្ធិប្រាតិភោគបន្ថែមទៅលើទ្រព្យធានាដែលមានស្រាប់ ដើម្បីធានាសមតុល្យទឹកប្រាក់ជំពាក់សរុប ដែលជំពាក់ធនាគារ ប្រ៊ីដ ដែលកើតចេញពីការប្រើប្រាស់ប័ណ្ណឥណទានដែលចេញដោយធនាគារ ប្រ៊ីដ ដែលវាត្រូវក្លាយជាផ្នែកសំខាន់មួយនៃកាតព្វកិច្ចធានាក្រោមកិច្ចសន្យាឥណទាននោះ។

៣.៧    ប្រសិនបើទាមទារឲ្យធនាគារ ប្រ៊ីដ ម្ចាស់ប័ណ្ណឥណទានយល់ព្រមក្នុងការចុះហត្ថលេខា/ផ្តិតស្នាមម្រាមដៃលើរាល់ឯកសារប្រាតិភោគ ដែលមានសុពលភាព និង អាចអនុវត្តបាន ដែលពាក់ព័ន្ធ និង ទាមទារដោយធនាគារ ប្រ៊ីដ ដើម្បីធានាថា ធនាគារ ប្រ៊ីដ នឹងទទួលបានឯកសិទ្ធិនៃសិទ្ធិប្រាតិភោគទៅលើទ្រព្យធានា ដែលអាចតតាំងប្រឆាំងនឹងតតិយភាគី    បាន។

៤. ការចេញ និង ការដំណើរការប័ណ្ណឥណទាន

៤.១    ប័ណ្ណឥណទានអាចត្រូវបានចេញឲ្យទៅអ្នកស្នើសុំ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ប្រ៊ីដ បន្ទាប់ពីបានទទួលនូវទម្រង់ឯកសារស្នើសុំ និង បានបញ្ចប់ការវាយតម្លៃដោយធនាគារ ប្រ៊ីដស្របតាមគោលនយោបាយ និង នីតិវិធីផ្ទៃក្នុងរបស់ធនាគារ ក៏ដូចជាស្របតាមច្បាប់ និង បទបញ្ញត្តិពាក់ព័ន្ធ។

៤.២   លេខសម្ងាត់អត្តសញ្ញាណផ្ទាល់ខ្លួន (“PIN”)៖

៤.២.១  នាពេលដែលប័ណ្ណពន្ធត្រូវបានចេញឲ្យដោយធនាគារ លេខ PIN ដំបូងនឹងត្រូវបានផ្ញើរជូនតាមរយៈសារទៅកាន់លេខទូរស័ព្ទរបស់ម្ចាស់ប័ណ្ណបន្ទាប់ពីប័ណ្ណត្រូវបានដាក់ឲ្យដំណើរការតាមរយៈទូរអេធីអឹម ធនាគារ ប្រ៊ីដ ឬ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ។ បន្ទាប់ពីទទួលបាននូវ PIN ហើយ ម្ចាស់ប័ណ្ណត្រូវតែផ្លាស់ប្តូរលេខ PIN ដែលបានទទួលពីធនាគារភ្លាមៗ ទៅជាលេខចំនួន ០៦ ខ្ទង់ថ្មី តាមរយៈទូរអេធីអឹម ធនាគារ ប្រ៊ីដ ឬ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ។

៤.២.២ ម្ចាស់ប័ណ្ណតម្រូវឲ្យបង្កើតលេខ PIN ផ្ទាល់ខ្លួនដែលមានលេខចំនួន ០៦ ខ្ទង់ ដែលមិនត្រូវជាលេខបន្តបន្ទាប់គ្នា (ឧ. ១២៣៤៥ ឬ ៩៨៧៦៥៤) លេខដដែល លេខទូរស័ព្ទរបស់ម្ចាស់ប័ណ្ណ ថ្ងៃខែឆ្នាំកំណើតណាមួយ ឬ លេខណាមួយដែលត្រូវបានស្គាល់ជាសាធារណៈ និង ងាយស្រួលក្នុងការទស្សន៍ទាយថាជាលេខ PIN

៤.២.៣ ដើម្បីរក្សាសុវត្ថិភាព ក្នុងចំណោមវិធានការសុវត្ថិភាពដទៃទៀត ម្ចាស់ប័ណ្ណ ត្រូវ ធ្វើដូចខាងក្រោម៖

ក.    មិនត្រូវបង្ហាញលេខ PIN ទៅឲ្យនរណាម្នាក់ ឬ អនុញ្ញាតឲ្យអ្នកណាមួយប្រើប្រាស់ប័ណ្ណឥណទានរបស់ខ្លួនឡើយ

ខ.    មិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ដឹង លេខ PIN របស់ខ្លួន

គ.    វាយលេខ PIN របស់ខ្លួនឲ្យបានត្រឹមត្រូវ

ឃ.   ត្រូវចាំថា ប្រសិនបើអ្នកវាយបញ្ចូលលេខ PIN របស់ខ្លួនខុសចំនួន៣ដង នោះប័ណ្ណឥណទានរបស់លោកអ្នកនឹងត្រូវបានផ្អាកដំណើរការ (locked) ។

៤.២.៤ ម្ចាស់ប័ណ្ណអាចកំណត់ PIN ឡើងវិញតាមរយៈតាមរយៈទូរអេធីអឹម ធនាគារ ប្រ៊ីដ ឬ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ដោយលេខ PIN ថ្មីនឹងត្រូវបានផ្ញើតាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទម្ចាស់ប័ណ្ណ។ បន្ទាប់ពីទទួលបានលេខ PIN ថ្មីហើយ ម្ចាស់ប័ណ្ណមានជម្រើសក្នុងការប្រើប្រាស់លេខ PIN ថ្មីដែលបានផ្ញើតាមរយៈសារ SMS ទៅកាន់លេខទូរស័ព្ទម្ចាស់ប័ណ្ណនោះ ឬ ផ្លាស់ប្តូរលេខ PIN ថ្មីទៅតាមការកំណត់របស់ខ្លួន។

៥. ការប្រើប្រាស់ និង ការកាន់កាប់ប័ណ្ណឥណទាន

៥.១    អ្នកស្នើសុំនឹងតម្រូវឲ្យមកទទួលប័ណ្ណឥណទានដែលបានស្នើសុំនៅពេលដែលរួចរាល់តាមរយៈវិធីណាមួយដែលរៀបចំឬ ជូនដំណឹងដោយធនាគារ។

៥.២   ប័ណ្ណឥណទានត្រូវតែជាទ្រព្យសម្បត្តិរបស់ធនាគារ ប្រ៊ីដ ជានិច្ច និង ត្រូវប្រគល់ត្រឡប់មកធនាគារ ប្រ៊ីដ ភ្លាមៗបន្ទាប់ពីមានការស្នើសុំ។

៥.៣   ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុង គ្រប់ពេលវេលា មិនថាក្រោមកាលៈទេសៈណាមួយ និង បើទោះជាមាន ឬ មិនមានការដឹងឮពីម្ចាស់ប័ណ្ណក៏ដោយទៅលើការប្រើប្រាស់ ឬ អនុញ្ញាតទៅលើប្រតិបត្តិការណាមួយរបស់ប័ណ្ណឥណទានដែលអាចនឹងបំពានច្បាប់នៃយុត្តាធិការណាមួយ។ ក្នុងកាលៈទេសៈបែបនេះ ធនាគារអាចបដិសេដមិនដំណើរការប្រតិបត្តិការណាមួយដែលបំពានច្បាប់ពាក់ព័ន្ធណាមួយ។

៥.៤    រាល់ការដកចំនួនទឹកប្រាក់ណាមួយពីគណនីរបស់ម្ចាស់ប័ណ្ណ ឬ ប្រតិបត្តិការត្រូវបានធ្វើឡើងដោយម្ចាស់ប័ណ្ណ (ឬ បុគ្គលដទៃទៀតក្រៅពីម្ចាស់ប័ណ្ណ) ដោយប្រើប្រាស់ប័ណ្ណឥណទាន ដើម្បីធ្វើការទិញទំនិញ ឬ សេវាកម្មពីពាណិជ្ជករ​ និង ក្រុមហ៊ុនដទៃទៀតដោយផ្ទាល់ ឬ តាមរយៈការបញ្ជាទិញតាមសារ តាមទូរស័ព្ទ អនឡាញ ឬ តាមរយៈវិធីផ្សេងទៀតនៃការទំនាក់ទំនង នោះទឹកប្រាក់នឹងត្រូវបានកាត់ចេញដោយផ្ទាល់ពីគណនីឥណទាននោះ និង/ឬ គណនីណាមួយរបស់ម្ចាស់ប័ណ្ណឥណទាន ហើយធនាគារ ប្រ៊ីដ ទោះក្រោម    កាលៈទេសៈណាក៏ដោយ មិនត្រូវទទួលខុសត្រូវ និង/ឬ មានកាតព្វកិច្ចក្នុងការសាកសួរ ពិនិត្យ ឬ កំណត់ថា ប្រតិបត្តិការនោះត្រូវបានធ្វើឡើងដោយម្ចាស់ប័ណ្ណ ឬ ថាតើម្ចាស់ប័ណ្ណបានដឹង ឬ យល់ព្រមក្នុងការធ្វើការដកប្រាក់ ឬ ធ្វើប្រតិបត្តិការទាំងនោះនោះទេ។

៥.៥    រាល់ប្រតិបត្តិការទាំងអស់មានប្រសិទ្ធិភាពនាកាលបរិច្ឆេទធ្វើប្រតិបត្តិការ និង ត្រូវបានដំណើការ និង ដាក់ចូលទៅប័ណ្ណឥណទាន និង គណនីប័ណ្ណឥណទានផ្អែតាមនីតិវិធីនៃប្រព័ន្ធរបស់ធនាគារ។

៥.៦    ផ្អែកតាមឆន្ទានុសិទ្ធិ និង ទទួលខុសត្រូវលើហានិភ័យផ្ទាល់ខ្លួន ម្ចាស់ប័ណ្ណអាចបន្ថែម ឬ រក្សាប័ណ្ណឥណទាន ឬ លេខគណនីទៅក្នុងកម្មវិធីទូទាត់ណាមួយដែលអាចទទួលយកបាន ដើម្បីធ្វើជាជម្រើសនៃការទូទាត់នាពេលអនាគតសម្រាប់ខ្លួន។ សេវាកម្មនេះមានបំណងអនុញ្ញាតឲ្យម្ចាស់ប័ណ្ណអាចរក្សានូវព័ត៌មានប័ណ្ណរបស់ខ្លួនជាមុន រួមមានតែមិនកំណត់ដូចជា លេខប័ណ្ណទាំងមូល លេខគណនី ។ល។ ដើម្បីងាយស្រួល និង ចំណេញពេល (ឧ. សម្រាប់ការទូទាត់ និង ការទិញ បន្តបន្ទាប់ ដែលម្ចាស់ប័ណ្ណមិនចាំបាច់បំពេញលេខប័ណ្ណឡើងវិញ)។

៥.៧   តាមរយៈការប្រើប្រាស់ប័ណ្ណឥណទាន ម្ចាស់ប័ណ្ណយល់ព្រមដោះស្រាយរាល់វិវាទទាំងអស់ដោយផ្ទាល់ជាមួយនឹងពាណិជ្ជករ ឬ អន្តរការី ប្រសិនបើប័ណ្ណឥណទានត្រូវបានធ្វើប្រតិបត្តិការ ដោយមិនចាំបាច់ទាក់ទងមកធនាគារជាមុនសម្រាប់ស្នើបណ្តឹងប្រតិបត្តិការហិរញ្ញវត្ថុនោះទេ ហើយម្ចាស់ប័ណ្ណមិនមានសិទ្ធិក្នុងការកាត់កង ឬ ប្តឹងបកមកធនាគារ ប្រ៊ីដ ឬ ដកហូតការទូទាត់ណាមួយមកធនាគារ ប្រ៊ីដ ដោយមូលហេតុណាមួយនៃវិវាទជាមួយពាណិជ្ជករ ឬ ស្ថាប័នដែលជាសមាជិកនៃគម្រោងប័ណ្ណនោះឡើយ។

៥.៩    រូបិយប័ណ្ណបរទេស និង ប្រតិបត្តិការក្រៅស្រុក

៥.៩.១  ប្រតិបត្តិការណាមួយដែលធ្វើឡើងដោយរូបិយប័ណ្ណបរទេស (ក្រៅពីរូបិយប័ណ្ណដុល្លារអាមេរិក) នឹងត្រូវបានប្តូរទៅជារូបិយប័ណ្ណដុល្លារអាមរិកផ្អែកតាមអាត្រាប្តូរប្រាក់ដែលកំណត់ដោយស្ថាប័នកាតដែលពាក់ព័ន្ធ ហើយត្រូវប្តូរទៅរូបិយប័ណ្ណនៃគណនីប័ណ្ណឥណទានស្របតាមគោលនយោបាយអាត្រាប្តូរប្រាក់របស់ធនាគារ ប្រ៊ីដ។

៥.៩.២  រាល់ប្រតិបត្តិការដែលធ្វើឡើងដោយរូបិយប័ណ្ណបរទេស នឹងត្រូវមានភ្ជាប់ជាមួយនឹងសេវារដ្ឋបាលទៅលើចំនួនទឹកប្រាក់ប្រតិបត្តិការ ឬ ចំនួនណាមួយផ្សេងទៀតទៅតាមការកំណត់ដោយធនាគារ ប្រ៊ីដ និង ផ្នែកណាមួយនៃលក្ខខណ្ឌសេវាកម្មប័ណ្ណឥណទាន។

៥.១០ ប្រតិបត្តិការសាច់ប្រាក់៖

៥.១០.១    ម្ចាស់ប័ណ្ណត្រូវពិនិត្យមើលចំនួនទឹកប្រាក់នាពេលដកប្រាក់ ឬ ពេលទូទាត់ឲ្យបានច្បាស់លាស់មុនពេលចាកចេញ ឬ បញ្ចប់ប្រតិបត្តិការតាមប្រព័ន្ធអនឡាញ។

៥.១០.២    ការដកប្រាក់ ឬ ការទូទាត់ដែលធ្វើចេញពីគណនីឥណទាន ឬ កម្មវិធីទូរស័ព្ទចល័តធនាគារ ប្រ៊ីដ ដោយរូបិយ     ប័ណ្ណណាមួយក្រៅពីរូបិយប័ណ្ណនៃគណនីឥណទាន ត្រូវអនុវត្តនូវអាត្រាប្តូរប្រាក់ដែលកំណត់ដោយធនាគារ ប្រ៊ីដ។

៥.១០.៣    ម្ចាស់ប័ណ្ណមានជម្រើសក្នុងការដាក់សាច់ប្រាក់ជាប្រាក់រៀល ឬ ដុល្លារ។ ប្រសិនបើរូបិយប័ណ្ណគណនីដើមជាប្រាក់រៀល​ ឬ ដុល្លារ នោះប្រព័ន្ធនឹងធ្វើការប្តូររូបិយប័ណ្ណទៅជារូបិយប័ណ្ណរបស់គណនីដោយអនុវត្តនូវអាត្រាប្តូរប្រាក់របស់ធនាគារ ប្រ៊ីដ នាពេលនោះ។

៥.១០.៤    ម្ចាស់ប័ណ្ណមិនត្រូវដាក់ក្រដាសប្រាក់ណាមួយដែលមិនសមរម្យតាមរយៈម៉ាស៊ីន អេធីអឹម ដូចជាក្រដាសប្រាក់ដែលប្រឡាក់ សើម រអិល​ បាក់ ចាស់ រហែក ធ្លុះ មានបិទស្កុត ឬ ក្រដាសប្រាក់ដែលមិនអាចប្រើការ ឬ មិនអាចទទួលយកបានក្នុងទីផ្សារ។ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធការដាក់ក្រដាសប្រាក់ទាំងនោះ ហើយធនាគារមិនត្រូវទទួលខុសត្រូវទៅលើការខូចខាត ឬ បាត់បង់ដែលកើតចេញពីការមិនអនុវត្តតាមរបស់ម្ចាស់ប័ណ្ណទៅលើការហាមឃាត់ដូចមានចែងក្នុងប្រការនះ។

៥.១០.៥    ម្ចាស់ប័ណ្ណមិនត្រូវដាក់ក្រដាសប្រាក់ក្លែងក្លាយជាដាច់ខាត។​ ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុងក្រោមច្បាប់កម្ពុជា ទោះជាក្នុងកាលៈទេសៈណាក៏ដោយទៅលើរាល់ប្រតិបត្តិការដែលប្រើប្រាស់ក្រដាសប្រាក់ក្លែងក្លាយ។

៥.១១   ការសងត្រឡប់/ការបង្វិល

៥.១១.១ ធនាគារ ប្រ៊ីដ នឹងដំណើរការការសងត្រឡប់ ឬ បង្វិលចំនួនទឹកប្រាក់ប្រតិបត្តិការមកវិញតែក្នុងករណីដែលទឹកប្រាក់នោះត្រូវបានបង្វិល ឬ សងត្រឡប់មកវិញរួចរាល់ដោយពាណិជ្ជករ ឬ តតិយជនតែប៉ុណ្ណោះ។ ដើម្បីចៀសវាងការភាន់ច្រឡំ ក្នុងករណីខាងលើ មិនមានការសងត្រឡប់ ឬ បង្វិលប្រាក់មកឲ្យម្ចាស់ប័ណ្ណមុនឡើយ។

៥.១១.២ ម្ចាស់ប័ណ្ណត្រូវទាក់ទងទៅពាណិជ្ជករដោយផ្ទាល់ដើម្បីស្នើសុំការលុបចោលប្រតិបត្តិការណាមួយ រួមមានការកក់ ឬ ប្រតិបត្តិការទូទាត់ឡើងវិញ និង/ឬ ការកែប្រែនូវកិច្ចសន្យាទិញលក់ដែលធ្វើឡើងរវាងម្ចាស់ប័ណ្ណ និង ពាណិជ្ជករ។ ធនាគារ ប្រ៊ីដ មិនត្រូវទទួលខុសត្រូវនូវទឹកប្រាក់ដែលបាត់បង់ដែលកើតចេញពីភាពយឺតយ៉ាវក្នុងការជូនដំណឹង ឬ ការលុបចោលដោយម្ចាស់ប័ណ្ណនិង/ឬ ពាណិជ្ជករឡើយ។

៥.១១.៣ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការឃាត់ទុកនូវចំនួនទឹកប្រាក់សងត្រឡប់ណាមួយ ដែលពាក់ព័ន្ធ ឬ មិនពាក់ព័ន្ធ ទៅនឹងប្រតិបត្តិការ ប្រសិនបើគ្មានការបញ្ជាក់ត្រឹមត្រូវពីម្ចាស់ប័ណ្ណ ឬ ប្រសិនបើធនាគារ ប្រ៊ីដ មិនអាចធ្វើការកំណត់នូវអត្តសញ្ញាណ ឬ គោលបំណងសមហេតុផលណាមួយអំពីការសងត្រឡប់នោះ។ ប្រសិនបើម្ចាស់      ប័ណ្ណមានបំណុលណាមួយពាក់ព័ន្ធនឹងប្រតិបត្តិការដែលធ្វើឡើងដោយប័ណ្ណឥណទាន ដោយសារតែដំណើរការយឺតយ៉ាវដោយពាណិជ្ជករ ឬ ទទួលបានដោយធនាគារ ប្រ៊ីដ នូវចំនួនទឹកប្រាក់ណាមួយដែលត្រូវទូទាត់ជាមួយនឹងទឹកប្រាក់ដែលជំពាក់ នោះម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុង។​ ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ប័ណ្ណត្រូវជូនដំណឹង ឬ ទាក់ទងមកធនាគារ ប្រ៊ីដ សម្រាប់ជំនួយនានា ប្រសិនបើបញ្ហាមិនត្រូវបានដោះស្រាយដោយសន្តិវិធី ឬ មិនមានការសងត្រឡប់ ឬ ការកែតម្រូវណាមួយត្រូវបានទទួលបន្ទាប់ពីរយៈពេល១៤ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីកាលបរិច្ឆេទនៃការណែនាំឥណទាន (Credit Instruction) ឬ ព្រមព្រៀងដោយពាណិជ្ជករ។

៥.១២ ការផ្អាក/ការដំណើរការឡើងវិញនូវប័ណ្ណឥណទាន

៥.១២.១ នៅពេលណាដែលម្ចាស់ប័ណ្ណមានបំណងផ្អាក ឬ ដំណើរការឡើងវិញនូវប័ណ្ណឥណទាន ម្ចាស់ប័ណ្ណត្រូវជូនដំណឹងមកធនាគារ ប្រ៊ីដ តាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងប្រ៊ីដ ឬ អញ្ជើញមកកាន់សាខាធនាគារ ប្រ៊ីដ ដែលនៅជិតលោកអ្នក ឬ ធ្វើការផ្អាកដំណើរការប័ណ្ណតាមរយៈកម្មវិធីទូរស័ព្ទចល័ត ទៅតាមជម្រើសរបស់ម្ចាស់ប័ណ្ណដែលយល់ថា សមរម្យ។ ការប្រើប្រាស់ប័ណ្ណឥណទាននឹងត្រូវផ្អាក ឬ ដំណើរការឡើងវិញ និង ត្រូវបានហាមឃាត់ពីប្រព័ន្ធធនាគារ ប្រ៊ីដ ក្នុងអំឡុងពេលមួយ (០១) ថ្ងៃ យ៉ាងយូរ បន្ទាប់ពីទទួលបាននូវការជូនដំណឹងពីម្ចាស់ប័ណ្ណ ឬភ្លាមៗ ប្រសិនបើម្ចាស់ប័ណ្ណធ្វើការផ្អាកដំណើរការប័ណ្ណតាមរយៈកម្មវិធីទូរស័ព្ទចល័តផ្អែកតាមមុខងារដែលបានដាក់ឲ្យប្រើ ប៉ុន្តែម្ចាស់ប័ណ្ណនឹងមិនអនុញ្ញាតឲ្យធ្វើការដំណើរការប័ណ្ណឡើងវិញតាមរយៈកម្មវិធីទូរស័ព្ទចល័តឡើយ ប្រសិនបើវាត្រូវបានឃាត់ទុកដោយធនាគារ។

៥.១៣ ការផ្អាក/បង្កកចំនួនទឹកប្រាក់ប្រតិបត្តិការ៖

៥.១៣.១ ធនាគារ ប្រ៊ីដ អាចធ្វើការកាត់ប្រាក់ភ្លាមៗ ឬ បង្កកចំនួនទឹកប្រាក់ប្រតិបត្តិការមួយរយៈពីសមតុល្យនៃគណនី     ប័ណ្ណឥណទានដែលមាន នាថ្ងៃដែលប្រតិបត្តិការត្រូវបានបង្ហាញទៅធនាគារ ប្រ៊ីដ សម្រាប់ការទូទាត់ (រួមមានតែមិនកំណត់ដូចជាការបង្ហាញតាមរយៈប្រព័ន្ធអេឡិចត្រូនិច) ឬ នាថ្ងៃដែធនាគារទទួលបានការស្នើសុំអនុញ្ញាត ឬ ការជូនដំណឹងអំពីប្រតិបត្តិការប័ណ្ណឥណទាន មួយណាដែលកើតឡើងមុន។

៥.១៣.២     ធនាគារ ប្រ៊ីដ រក្សាសិទ្ធិ ប៉ុន្តែមិនមានកាតព្វកិច្ចក្នុងការផ្អាក/បង្កក គណនី ឬ ប័ណ្ណឥណទាន ប្រសិនបើមានប្រតិបត្តិការគួរឲ្យសង្ស័យណាមួយត្រូវបានរកឃើញដោយធនាគារ ប្រ៊ីដ មុនពេលធ្វើការទាក់ទងទៅម្ចាស់ប័ណ្ណ។

៥.១៤ សកម្មភាពហាមឃាត់

៥.១៤.១ ម្ចាស់ប័ណ្ណមិនត្រូវប្រើប្រាស់ប័ណ្ណឥណទានសម្រាប់គោលបំណងណាមួយក្រៅពីប្រតិបត្តិការធនាគារស្របច្បាប់ ទាំងប្រតិបត្តិការហិរញ្ញវត្ថុ និង ប្រតិបត្តិការមិនមែនហិរញ្ញវត្ថុ។ ម្ចាស់ប័ណ្ណត្រូវធ្វើប្រតិបត្តិការស្របតាម បញ្ញត្តិ និង លក្ខខណ្ឌនេះ និង មិនត្រូវប្រើប្រាស់ប័ណ្ណឥណទានសម្រាប់គោលបំណងណាមួយពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មដែលត្រូវបានហាមឃាត់ដោយច្បាប់ និង បទបញ្ញត្តិកម្ពុជា។

៥.១៤.២ ម្ចាស់ប័ណ្ណមិនត្រូវធ្វើសកម្មភាពក្លែងបន្លំ ឬ ព្យាបាទ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ប័ណ្ណឥណទាន ឬ ធ្វើសកម្មភាពណាមួយដែលប្រឆាំងនឹងបញ្ញត្តិហាមឃាត់ដែលគ្រប់គ្រងដោយធនាគារ ប្រ៊ីដ ឬ បណ្តាញប័ណ្ណទូទាត់ដែលពាក់ព័ន្ធ។ ករណីដែលម្ចាស់ប័ណ្ណមិនបានគោរពតាមលក្ខខណ្ឌនេះ ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវទាំងស្រុងទៅលើរាល់សកម្មភាពផ្លូវច្បាប់ និង ផលវិបាកដែលកើតមានឡើង។

៥.១៤.៣ ម្ចាស់ប័ណ្ណព្រមព្រៀង និង យល់ថា ប័ណ្ណឥណទាន បម្រើឲ្យគោលបំណងដែលអនុញ្ញាត និង ផ្តល់ឲ្យម្ចាស់ប័ណ្ណនូវវិធីមួយក្នុងចំណោមវិធីផ្សេងទៀតក្នុងការធ្វើប្រតិបត្តិការធនាគារ និង ផ្តល់ឲ្យម្ចាស់ប័ណ្ណនូវបទពិសោធន៍ដែលងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារ។ ដូច្នេះ ម្ចាស់ប័ណ្ណយល់ព្រមក្នុងការមិនទាញយកផលប្រយោជន៍ពីការផ្តល់ជូននេះទេ នាអំឡុងពេលនៃការប្រើប្រាស់ប័ណ្ណឥណទាន។

៥.១៤.៤ ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការកាត់យកមកវិញនូវរាល់ការបាត់បង់ផ្នែកហិរញ្ញវត្ថុដែលកើតចេញពីរាល់សកម្មភាពរបស់ម្ចាស់ប័ណ្ណ ប្រសិនបើក្នុងការយល់ឃើញតែមួយគត់របស់ធនាគារ ប្រ៊ីដ យល់ឃើញថា សកម្មភាពនោះមានលក្ខណៈក្លែងបន្លំ និង/ឬ បង្ហាញឲ្យឃើញនូវចេតនាក្នុងការទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពីធនាគារ ប្រ៊ីដ រួមបញ្ចូលតែមិនកំណត់ចំពោះការធ្វើប្រតិបត្តិការហិរញ្ញវត្ថុច្រើនដង ឬ ធ្វើ   តេស្តជាមួយនឹងចំនួនទឹកប្រាក់តិចដើម្បីទទួលបាននូវទឹកប្រាក់ ឬ ក៏ប្រយោជន៍ប្រហាក់ប្រហែលទៅលើការឡើងចុះនៃអាត្រាប្តូរប្រាក់ ឬ ការទទួលបានពិន្ទុជាដើម ។ល។ ឧទាហរណ៍ អតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅរូបិយប័ណ្ណផ្សេងទៀតច្រើនដងជាមួយនឹងចំនួនទឹកប្រាក់តិច លើសពីប្រាំ (០៥) ដង ហើយការខាតបង់ហិរញ្ញវត្ថុត្រូវបានកើតឡើងចំពោះធនាគារដោយសារសកម្មភាពនេះ។

៦. ការប្រើប្រាស់ និង ការកាន់កាប់ប័ណ្ណឥណទាន

៦.១    ទោះជាក្នុងកាលៈទេសៈណាក៏ដោយ ម្ចាស់ប័ណ្ណត្រូវតែទទួលខុសត្រូវ និង មានគណនេយ្យភាពជានិច្ចចំពោះរាល់ការប្រើប្រាស់ប័ណ្ណឥណទានដោយមិនមានការអនុញ្ញាតណាមួយ ដែលអាចចូលទៅប្រើប្រាស់ព័ត៌មានរបស់ប័ណ្ណឥណទាន និង លេខ PIN ឬ មិនមានលេខ PIN។

៦.២   ប័ណ្ណឥណទានដែលបានផ្តល់ឲ្យម្ចាស់ប័ណ្ណ ត្រូវប្រើប្រាស់ដោយម្ចាស់ប័ណ្ណតែមួយគត់ និង មិនត្រូវជួល ផ្ទេរ ឬ លក់បន្តឡើយ។ ប្រសិនបើប័ណ្ណឥណទានមិនត្រូវបានរក្សាទុក ឬ ប្រើប្រាស់ត្រឹមត្រូវ ឬ ត្រូវបានឲ្យខ្ចី/ផ្ទេរទៅអ្នកដទៃ ម្ចាស់ប័ណ្ណអាចរងគ្រោះពីការបាត់បង់ផ្នែកហិរញ្ញវត្ថុ។

៦.៣   រាល់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែមានពាក់ព័ន្ធនឹងហានិភ័យក្នុងកម្រិតណាមួយ។ ម្ចាស់ប័ណ្ណគួរតែដឹងអំពីហានិភ័យណាមួយដែលអាចកើតឡើងចំពោះខ្លួន និង ការប្រុងប្រយ័ត្នដូចខាងក្រោម៖

ក.    មិនត្រូវចែករំលែក ឬ ឲ្យអ្នកដទៃបានដឹង ឬ ប្រើប្រាស់ព័ត៌មានប័ណ្ណឥណទានរបស់ខ្លួន និង/ឬ លេខ PIN

ខ.    មិនត្រូវចែករំលែកព័ត៌មានប័ណ្ណឥណទានរបស់ខ្លួន និង/ឬ លេខ PIN ឬ លេខសម្ងាត់ណាមួយរួមមានលេខ ePIN ដែលត្រូវបានផ្ញើរទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក ទៅឲ្យនរណាម្នាក់រួមទាំងក្រុមគ្រួសារ មិត្តភក្តិ និង/ឬ ស្ថាប័នណាមួយទោះជាក្នុងហេតុផលណាមួយក៏ដោយ

គ.    មិនត្រូវកត់ទុកលេខ PIN ឬ លេខប័ណ្ណឥណទានរបស់ខ្លួននៅកន្លែងណាមួយឡើង ប៉ុន្តែត្រូវព្យាយាមចងចាំវាឲ្យបានត្រឹមត្រូវ

ឃ.   ត្រូវធានាថាលេខ PIN ប័ណ្ណឥណទានរបស់លោកអ្នកត្រូវបានរក្សាទុកជាសម្ងាត់សម្រាប់ខ្លួនលោកអ្នកតែមួយគត់ និង ត្រូវធានាថាលោកអ្នកបានបំពេញរាល់គ្រប់ដំណាក់កាលចាំបាច់ទាំងអស់ដើម្បីចៀសវាងការបញ្ចេញព័ត៌មាននេះទៅអ្នកដទៃ

ង.    ត្រូវតែមិនអើពើជានិច្ច ចំពោះរាល់សារអេឡិចត្រូនិច (email) ការហៅទូរស័ព្ទ (call) ឬ​ ការស្នើសុំណាមួយ បើទោះជាវាជាហៅទូរស័ព្ទ (call) ឬ សារអេឡិចត្រូនិច ឬ ការស្នើសុំពីធនាគារ ប្រ៊ីដ ទាមទារឲ្យលោកអ្នកបញ្ចូល ឬ ប្រាប់ពីលេខ PIN លេខ ePIN លេខ OTP ប័ណ្ណឥណទានរបស់លោកអ្នកក៏ដោយ។ លោកអ្នកត្រូវកត់សម្គាល់ថា ធនាគារ ប្រ៊ីដ ឬ បុគ្គលិករបស់ធនាគារ នឹងមិនដែលធ្វើការ ហៅទូរស័ព្ទ (call) ផ្ញើរសារអេឡិចត្រូនិច ឬ ការស្នើសុំ លេខ PIN លេខ ePIN លេខ OTP ឬ លេខសម្ងាត់សុវត្ថិភាពដទៃទៀតពីលោកអ្នកឡើយ។ ប្រសិនបើលោកអ្នកជួបប្រទះនឹងករណីបែបនេះ លោកអ្នកត្រូវរាយការណ៍មកធនាគារ ប្រ៊ីដ ភ្លាមៗ ដោយធ្វើការទាក់ទងមកកាន់ មជ្ឈមណ្ឌលទំនាក់ទំនងរបស់យើងដែលមានលេខទូរស័ព្ទ ០៩៨ ២០២​ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩។

៦.៤    ធនាគារ ប្រ៊ីដ អាច ប៉ុន្តែមិនមានកាតព្វកិច្ច បន្តស្វែងរកវិធីដើម្បីកាត់បន្ថយប្រតិបត្តិការដែលមិនមានការអនុញ្ញាតទៅលើប័ណ្ណឥណទានរបស់ម្ចាស់ប័ណ្ណ។ ធនាគារ ប្រ៊ីដ អាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗពីមួយពេលទៅមួយពេល រួមមានទំនាក់ទំនងទៅម្ចាស់ប័ណ្ណ បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតីណាមួយ ឬ សេរ៊ីនៃប្រតិបត្តិការដើម្បីបញ្ជាក់ថាម្ចាស់ប័ណ្ណពិតជាបានអនុញ្ញាតទៅលើប្រតិបត្តិការនោះពិតមែន។

៦.៥    ការប្រើប្រាស់ប័ណ្ណឥណទានអាចត្រូវបានផ្អាកដំណើរការប្រសិនបើធនាគារ និង បុគ្គលិករបស់ធនាគាររកឃើញ ឬ សង្ស័យថាមានសកម្មភាពមិនប្រក្រតីណាមួយកើតមានចំពោះប័ណ្ណឥណទាន។

៦.៦    ម្ចាស់ប័ណ្ណត្រូវជូនដំណឹងដល់ធនាគារភ្លាមៗដោយហៅទូរស័ព្ទមកកាន់លេខ ០៩៨ ២០២​ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩ នៅពេលដែលបានដឹងដូចខាងក្រោម៖

ក.      លេខ PIN របស់ប័ណ្ណ ត្រូវបានដឹង ឬ សន្មត់ថាមាននរណាម្នាក់បានដឹង

ខ.      លេខសម្ងាត់របស់កម្មវិធីទូរស័ព្ទចល័តធនាគារ ប្រ៊ីដ ឬ ប័ណ្ណឥណទាន របស់ម្ចាស់ប័ណ្ណត្រូវបានកាន់កាប់ដោយនរណាម្នាក់

គ.      មានការសង្ស័យ ឬ មានប្រតិបត្តិការគ្មានការអនុញ្ញាតណាមួយត្រូវបានធ្វើឡើងដោយប័ណ្ណឥណទាន។

៧.  កម្រិតឥណទាន

៧.១   កម្រិតឥណទានអតិបរិមានឹងផ្តល់ជូនគណនីប័ណ្ណឥណទាននីមួយៗដោយផ្អែកលើការវាយតម្លៃ និង ការអនុម័តរបស់ធនាគារ ប្រ៊ីដ។ ការជូនដំណឹងអំពីកម្រិតឥណទាននៃប័ណ្ណឥណទាននឹងត្រូវផ្តល់ជូនទៅម្ចាស់ប័ណ្ណឥណទាននីមួយៗ។ កម្រិតឥណទាននេះត្រូវប្រើរួមគ្នារវាងម្ចាស់ប័ណ្ណឥណទានរបស់ម្ចាស់ប័ណ្ណឥណទានចម្បង និង ម្ចាស់ប័ណ្ណឥណទានបន្ទាប់បន្សំ (ប្រសិនបើមាន)។

៧.២   ការហួសកម្រិតកំណត់

៧.២.‌១   ម្ចាស់ប័ណ្ណត្រូវប្រើប័ណ្ណឥណទានបានត្រឹមកម្រិតរបស់ប័ណ្ណដែលបានកំនត់ដោយធនាគារតែប៉ុណ្ណោះ និង មិនត្រូវប្រើលើកម្រិតប័ណ្ណឡើយ ហើយប្រសិនបើម្ចាស់ប័ណ្ណបំពានកម្រិតប័ណ្ណឥណទាន ផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន ធនាគារ ប្រ៊ីដ រក្សាសិទ្ធិដោយមិនមានការជូនដំណឹងជាមុន៖

ក.      បដិសេធប្រតិបត្តិការណាមួយដែលលើសពីកម្រិតប័ណ្ណឥណទាន

ខ.      ផ្អាកការប្រើប្រាស់ប័ណ្ណឥណទានរួមទាំងឯកសិទ្ធិនានា និង/ឬ

គ.      គិតសេវាប្រើប្រាស់លើសកម្រិត ទៅតាមការកំណត់របស់ធនាគារ ប្រ៊ីដ។

៧.២.២  ការអនុញ្ញាតរបស់ធនាគារ ប្រ៊ីដ ទៅលើប្រតិបត្តិការណាមួយដែលលើសពីកម្រិតឥណទាន មិនត្រូវចាត់ទុកថាជាការអនុម័ត ឬ អនុញ្ញាតដោយធនាគារ ប្រ៊ីដ ទៅលើការបង្កើនកម្រិតឥណទានឡើយ។ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន ធនាគារ អាចទាមទារឲ្យមានការទូទាត់ភ្លាមចំពោះចំនួនទឹកប្រាក់ដែលលើសកម្រិតប័ណ្ណ។ ការប្រើប្រាស់ប័ណ្ណឥណទានលើសកម្រិត ដោយមិនមានការអនុញ្ញាតជាមុនដោយធនាគារ ប្រ៊ីដ ត្រូវចាត់ទុកថាជាសកម្មភាពក្លែងបន្លំរបស់ម្ចាស់ប័ណ្ណ។

៧.៣   ការបង្កើន/បន្ថយកម្រិតឥណទាន

ម្ចាស់ប័ណ្ណយល់ព្រម និង ទទួលស្គាល់ថា កម្រិតប័ណ្ណឥណទានអាចត្រូវបានបង្កើន ឬ បន្ថយ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ប្រ៊ីដ បើទោះជាត្រូវបានស្នើសុំដោយម្ចាស់ប័ណ្ណ ឬ យោងទៅតាមប្រវត្តិនៃគណនីប័ណ្ណឥណទានក៏ដោយ ហើយសេចក្តីសម្រេចរបស់ធនាគារ ប្រ៊ីដ ក្នុងការបង្កើន ឬ បន្ថយ កម្រិតប័ណ្ណឥណទាន មិនត្រូវចាំបាច់មានការបញ្ជាក់យល់ព្រមពីម្ចាស់ប័ណ្ណជាមុនឡើយ។ ធនាគារ ប្រ៊ីដ នឹងជូនដំណឹងទៅម្ចាស់ប័ណ្ណឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានអំពីការបង្កើន ឬ ការបន្ថយកម្រិតឥណទាន។

៨. កម្រៃសេវា

៨.១    បន្ថែមពីលើការប្រាក់ដែលត្រូវគិតដោយធនាគារដូចមានចែងក្រោម បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់នេះ ម្ចាស់ប័ណ្ណត្រូវទូទាត់រាល់កម្រៃសេវា (រួមមានតែមិនកំណត់ដូចជារាល់កម្រៃសេវានៃប័ណ្ណឥណទាន កម្រៃប្រតិបត្តិការ -ល-) ដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ប័ណ្ណឥណទាន យោងទៅតាមកម្រៃសេវាប័ណ្ណឥណទានរបស់ធនាគារ ប្រ៊ីដ (“កម្រៃសេវា”) ដែលអាចត្រូវកែប្រែពីមួយពេលទៅមួយពេលផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ និង ត្រូវដាក់ឲ្យបានដឹងដល់ម្ចាស់ប័ណ្ណតាមរយៈបណ្តាញណាមួយរបស់ធនាគារដែលសមស្របរួមមានតែមិនកំណត់ដូចជា គេហទំព័របស់ធនាគារ បណ្តាញសង្គមផ្លូវការរបស់ធនាគារ សាខាធនាគារ ជាដើម។ កម្រៃសេវានឹងត្រូវកាត់ចេញពីគណនីប័ណ្ណឥណទាន។

៨.២   ម្ចាស់ប័ណ្ណយល់ព្រម និង អនុញ្ញាត ដោយមិនកែប្រែ ឲ្យធនាគារ ប្រ៊ីដ អាចធ្វើការកាត់យកដោយស្វ័យប្រវត្តិពីគណនី     ប័ណ្ណឥណទាន នូវទឹកប្រាក់ដែលដល់កំណត់ទូទាត់សង និង ជំពាក់ធនាគារណាមួយ ដោយម្ចាស់ប័ណ្ណ ទោះជាពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ប័ណ្ណ កម្រៃសេវា ឬ អ្វីមួយផ្សេងទៀតក៏ដោយ បើទោះបីជាលទ្ធផល គណនីប័ណ្ណឥណទានត្រូវបានកាត់ប្រាក់លើសទឹកប្រាក់ដែលមានស្រាប់ក៏ដោយ។

៨.៣   ដោយមិនផ្ទុយនឹងសិទ្ធិណាមួយផ្សេងទៀតរបស់ធនាគារ ប្រសិនបើម្ចាស់ប័ណ្ណមិនបានទូទាត់កម្រៃសេវាដែលពាក់ព័ន្ធ ធនាគារមានសិទិ្ធក្នុងការកាត់កម្រៃសេវានោះដោយផ្ទាល់ពីគណនីផ្សេងទៀតរបស់ម្ចាស់ប័ណ្ណដែលមានជាមួយធនាគារ ប្រ៊ីដ ហើយរាល់​ ឬ ផ្នែកណាមួយនៃសេវាកម្មរបស់ធនាគារដែលផ្តល់ជូនម្ចាស់ប័ណ្ណនឹងត្រូវបានបញ្ចប់ ឬ ផ្អាកទាំងស្រុង ឬ មួយផ្នែក។ ប្រសិនបើគណនីទាំងនោះមិនមានទឹកប្រាក់គ្រប់គ្រាន់សម្រាប់កាត់កម្រៃសេវាទេនោះ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធប្រតិបត្តិការនាពេលខាងមុខណាមួយ ដោយមិនរារាំងនូវដំណោះស្រាយណាមួយផ្សេងទៀតដែលផ្តល់ជូនធនាគារក្រោម បញ្ញត្តិ និង លក្ខខណ្ឌនេះ ខ និង​ លក្ខខណ្ឌពាក់ព័ន្ធផ្សេងទៀត សំណុំឯកសារហិរញ្ញប្បទានរវាងធនាគារ ជាមួយម្ចាសប័ណ្ណឥណទាន (ប្រសិនបើមាន)​ និង ច្បាប់ និង បទបញ្ញត្តិពាក់ព័ន្ធ។

៨.៤    ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវក្នុងការទូទាត់នូវរាល់ពន្ធលើទំនិញ និង សេវាកម្មរួមមានតែមិនកំណត់ដូចជារាល់ពន្ធ ឬ កម្រៃសេវាសាធារណៈផ្សេងទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល ឬ បណ្តាញប័ណ្ណទូទាត់ ទៅលើចំនួនទឹកប្រាក់ប្រតិបត្តិការណាមួយ ឬ ការប្រើប្រាស់សេវាកម្មប័ណ្ណដែលកើតមានលើ ឬ កាត់ចេញពីគណនី។ ធនាគារមានសិទ្ធិក្នុងការកាត់យកចំនួនប្រាក់ពន្ធ ឬ កម្រៃនានាពីគណនីប័ណ្ណឥណទាន ឬ គណនីណាមួយរបស់ម្ចាស់ប័ណ្ណ។

៩. សុពលភាព​ ការបន្តឡើងវិញ ការផ្អាក និង ការបញ្ចប់ប័ណ្ណឥណទាន

៩.១    សុពលភាព និង ការបន្តឡើងវិញ៖

៩.១.‌១     ប័ណ្ណឥណទាននឹងមានសុពលភាពចាប់ពីកាលបរិច្ឆេទនៃការបញ្ចេញប័ណ្ណ រហូតដល់កាលបរិច្ឆេទផុតសុពលភាពដែលមានបញ្ជាក់នៅលើប័ណ្ណ ហើយអាចធ្វើការបន្តឡើងវិញដោយមានការស្នើសុំរបស់ម្ចាស់ប័ណ្ណ និង ផ្អែកតាមការអនុម័តរបស់ធនាគារផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន។

៩.១.២     ធនាគារ ប្រ៊ីដ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន អាចធ្វើការកែប្រែលេខរបស់ប័ណ្ណ និង/ឬ កាលបរិច្ឆេទសុពលភាពនៃប័ណ្ណ នាពេលចេញប័ណ្ណដែលបានបន្តសុពលភាពឡើងវិញ ឬ ប័ណ្ណជំនួសថ្មី ទៅឲ្យម្ចាស់ប័ណ្ណ។ ម្ចាស់ប័ណ្ណឥណទានត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការទំនាក់ទំនងអំពីការកែប្រែនេះទៅភាគីណាមួយដែលខ្លួនអាចមានការទូទាត់ប្រាក់ជាមួយ។ ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះផលវិបាក ឬ ការខូចខាតណាមួយដែលចំពោះម្ចាស់ប័ណ្ណ ដែលកើតចេញពីការបដិសេធប្រតិបត្តិការ ទោះជាប្រតិបត្តិការនោះធ្វើឡើងក្រោមលេខប័ណ្ណឥណទានចាស់ ឬ អ្វីផ្សេងក៏    ដោយ។

៩.១.៣    ផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន ធនាគារ ប្រ៊ីដ អាចធ្វើការកែប្រែលេខប័ណ្ណ និង/ឬ កាលបរិច្ឆេទផុតសុពលភាពរបស់ប័ណ្ណនៅពេលដែលចេញប័ណ្ណទៅឲ្យម្ចាស់ប័ណ្ណ ក្នុងករណីបន្តឡើងវិញ ឬ ផ្លាស់ប្តូរប័ណ្ណ។ ម្ចាស់ប័ណ្ណ ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការទំនាក់ទំនងទៅកាន់អ្នកដែលម្ចាស់ប័ណ្ណត្រូវមានការទូទាត់ជាមួយ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរដូចបញ្ជាក់ខាងលើនេះ។ ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះផលវិបាក ឬ ការខូចខាតណាមួយ ចំពោះម្ចាស់ប័ណ្ណ ដែលកើតចេញពីការបដិសេធប្រតិបត្តិការ ដោយសារតែការប្រើលេខប័ណ្ណ ចាស់ ឬ ហេតុផលផ្សេងក៏ដោយ។

៩.២   ការបញ្ចប់

៩.២.‌១     ការបញ្ចប់ដោយម្ចាស់ប័ណ្ណ៖ ប័ណ្ណឥណទានអាចត្រូវបានបញ្ចប់ដោយម្ចាស់ប័ណ្ណនៅពេលមានការជូនដំណឹងជាលាយលក្ខណ៍អក្សរពីម្ចាស់ប័ណ្ណ និង​ នៅពេលដែលការទូទាត់ទៅលើសមតុល្យទឹកប្រាក់ជំពាក់គិតមកទល់បច្ចុប្បន្នដោយម្ចាស់ប័ណ្ណរួចរាល់ទាំងស្រុង។ នៅពេលដែលមានការជូនដំណឹងអំពីការបញ្ចប់ រាល់ប្រតិបត្តិការនៃគណនីទាំងអស់មិនអាចត្រូវបានធ្វើឡើងដោយម្ចាស់ប័ណ្ណណាមួយឡើយ។ ការបញ្ចប់ប័ណ្ណឥណទានត្រូវមានសុពលភាពចាប់ពី ឬ មុន ១៤ (ដប់បួន) ថ្ងៃនៃថ្ងៃធ្វើការ នៅពេលដែលរាល់លក្ខខណ្ឌដែលមានចែងក្រោមប្រការនេះត្រូវបានបំពេញចប់សព្វគ្រប់និងអាចទទួលយកបាន។

៩.២.២    ការបញ្ចប់ដោយធនាគារ ប្រ៊ីដ៖ ផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន និង ដោយមិនចាំបាច់មានការជូនដំណឹងជាមុនទៅម្ចាស់ប័ណ្ណ ធនាគារ ប្រ៊ីដ អាចផ្អាក ឬ បញ្ចប់ការចេញ និង ការប្រើប្រាស់ប័ណ្ណឥណទានគ្រប់ពេលវេលា និង ទោះជាមូលហេតុអ្វីក៏ដោយ។

៩.២.៣    ប្រសិទ្ធិភាពនៃការបញ្ចប់/ការផុតសុពលភាពនៃប័ណ្ណឥណទាន៖ នាពេលបញ្ចប់ ឬ ផុតសុពលភាពនៃប័ណ្ណឥណទាន៖

ក.    ម្ចាស់ប័ណ្ណចម្បង និង/ឬ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ មិនត្រូវប្រើ និង/ឬ អនុញ្ញាតឲ្យបុគ្គលណាម្នាក់ប្រើប័ណ្ណឥណទានក្នុងហេតុផលណាមួយក៏ដោយបន្ទាប់ពីមានការបញ្ចប់ ផុតសុពលភាព រួមទាំងការផ្អាកនានា និង/ឬ នាពេលដែលម្ចាស់ប័ណ្ណឈប់បន្តជាអតិថិជនរបស់ធនាគារ ប្រ៊ីដ។ ការបន្តប្រើប្រាស់ប័ណ្ណឥណទានបន្ទាប់ពីករណីដូចមានបញ្ជាក់ខាងលើ នោះត្រូវចាត់ទុកថាជាសកម្មភាពក្លែងបន្លំដោយម្ចាស់ ប័ណ្ណ។

ខ.    ម្ចាស់ប័ណ្ណត្រូវសងត្រឡប់មកធនាគារ ប្រ៊ីដ វិញឲ្យបានគ្រប់ចំនួននូវរាល់សមតុល្យទឹកប្រាក់ជំពាក់សរុបនៃគណនីប័ណ្ណឥណទានរួមមានតែមិនកំណត់ដូចជា រាល់ចំនួនទឹកប្រាក់ប្រតិបត្តិការដែលត្រូវបានធ្វើឡើងដោយប័ណ្ណឥណទាន ហើយដែលមិនទាន់ត្រូវបានសងទៅធនាគារ ប្រ៊ីដ រាល់កម្រៃសេវាដែលមិនទាន់បានទូទាត់ រាល់ការប្រាក់ដែលមិនទាន់បានទូទាត់ និង ថ្លៃចំណាយផ្សេងទៀតដែលពាក់ព័ន្ធ ដែលត្រូវដល់កំណត់ទូទាត់សងភ្លាមៗ ដោយមិនចាំបាច់មានការជូនដំណឹង ឬ ទាមទារដោយធនាគារឡើយ។

គ.    ប្រសិនបើម្ចាស់ប័ណ្ណឥណទានត្រូវបានធានាដោយប្រាតិភោគណាមួយ ប្រាតិភោគនោះត្រូវបន្តកាន់កាប់ដោយធនាគាររយៈពេលយ៉ាងតិច ៩០ (កៅសិប) ថ្ងៃបន្តទៀតគិតចាប់ពីកាលបរិច្ឆទបញ្ចប់។ ទោះជាយ៉ាងនេះក្តី ប្រាតិភោគនោះអាចនឹងបន្តកាន់កាប់ដោយធនាគាររហូតល់រាល់សមតុល្យទឹកប្រាក់ជំពាក់ត្រូវបានទូទាត់គ្រប់ចំនួនទៅធនាគារ ប្រ៊ីដ។ និង

ឃ.   ប័ណ្ណឥណទានត្រូវប្រគល់ត្រឡប់មកធនាគារវិញដោយមិនឲ្យយឺតជាង ១៤ (ដប់បួន) ថ្ងៃ នៃថ្ងៃធ្វើការឡើយ បើពុំដូច្នោះទេ ធនាគារមានសិទ្ធិគិតកម្រៃសេវាទៅតាមការកំណត់របស់ធនាគារ។

១០.  ការទូទាត់សងការប្រើប្រាស់ប័ណ្ណឥណទាន

១០.១ ម្ចាស់ប័ណ្ណឥណទានត្រូវធ្វើការទូទាត់សងរាល់សមតុល្យទឹកប្រាក់ជំពាក់នាកាលបរិច្ឆេទ ឬ មុនកាលបរិច្ឆេទទូទាត់សងតាមរយៈវិធីណាមួយ ឬ បណ្តាញដែលដាក់ឲ្យប្រើដោយធនាគារ ប្រ៊ីដ ពីមួយពេលទៅមួយពេល ឬ ម្ចាស់ប័ណ្ណឥណទាន អាចធ្វើការជ្រើសរើសការទូទាត់សងតាមរយៈវិធីឥណពន្ធស្វ័យប្រវត្តិ/ការទូទាត់ស្វ័យប្រវត្តិពីគណនីណាមួយដែលមានជាមួយធនាគារ ប្រ៊ីដ។ ប្រសិនបើកាលបរិច្ឆេទទូទាត់សងស្ថិតចំថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬ ថ្ងៃឈប់សម្រាក ការទូទាត់ត្រូវធ្វើឡើងមុនកាលបរិច្ឆេទទូទាត់សង។

១០.២ ឥណពន្ធស្វ័យប្រវត្តិ/ការទូទាត់ស្វ័យប្រវត្តិ នឹងត្រូវដំណើរការដោយផ្អែកតាមកាលវិភាគដែលរៀបចំឡើងដោយធនាគារ ប្រ៊ីដ។ ប្រសិនបើឥណពន្ធស្វ័យប្រវត្តិ/ការទូទាត់ស្វ័យប្រវត្តិមិនអាចដំណើរការបាន ដំណើរការម្តងទៀតនឹងត្រូវធ្វើឡើង។ ករណីដំណើរការឥណពន្ធស្វ័យប្រវត្តិ/ការទូទាត់ស្វ័យប្រវត្តិត្រូវបរាជ័យ ដោយសារតែមិនមានទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីពាក់ព័ន្ធ ឬ ដោយសារហេតុផលណាមួយក៏ដោយដែលមិនមែនជាកំហុសទាំងស្រុងរបស់ធនាគារ ប្រ៊ីដ នោះធនាគារនឹងធ្វើការគិតការប្រាក់ និង ថ្លៃទូទាត់យឺតយ៉ាវ។

១០.៣ ប្រសិនបើការទូទាត់ដោយម្ចាស់ប័ណ្ណឥណទានត្រូវបានធ្វើឡើងតាមរយៈមូលប្បទានប័ត្រ ឬ ការដាក់ប្រាក់បញ្ញើមិនមែនសាច់ប្រាក់ (non-cash deposit) ចូលទៅគណនីដែលបានកំណត់ ចំនួនឥណទានបម្រុងនឹងអាចត្រូវបានដាក់ឲ្យប្រើប្រាស់លុះត្រាតែទឹកប្រាក់នោះត្រូវបានផ្ទៀងផ្ទាត់ច្បាស់លាស់។ ក្នុងករណីដែលមូលប្បទានប័ត្រ ឬ ការដាក់ប្រាក់បញ្ញើមិនមែនសាច់ប្រាក់ (non-cash deposit) ត្រូវមិនអាចទូទាត់បានដោយហេតុផលណាមួយនោះ ធនាគារ ប្រ៊ីដ នឹងកត់ត្រានៅផ្នែកឥណពន្ធនៃគណនីដែលបានកំណត់នោះក្នុងចំនួនដែលមិនអាចទូទាត់បាននោះ (ក្នុងករណីដែលប្រាក់បញ្ញើឥណទានបម្រុងនោះត្រូវបានកត់ត្រារួចនៅផ្នែកឥណទាននៃគណនីដែលបានកំណត់) រួមទាំងគិតថ្លៃសេវាកម្មលើមូលប្បទានបត្រដែលមិនអាចទូទាត់បាន។

១០.៤ ដើម្បីធានាកាតព្វកិច្ចទូទាត់សងនៃម្ចាស់ប័ណ្ណឥណទាន ម្ចាស់ប័ណ្ណយល់ព្រម និង អនុញ្ញាតដោយមិនមានការកែប្រែថា ធនាគារ ប្រ៊ីដ មានសិទ្ធិកាត់ចំនួនទឹកប្រាក់ជំពាក់ដោយស្វ័យប្រវត្តពីគណនីម្ចាស់ប័ណ្ណដែលបានកំណត់ ហើយក្នុងករណីចំនួនទឹកប្រាក់ដែលមាននៅក្នុងគណនីដែលបានកំណត់នោះមិនគ្រប់គ្រាន់ ឬ មិនមានទឹកប្រាក់ ម្ចាស់ប័ណ្ណឥណទានយល់ព្រម និង អនុញ្ញាតឲ្យធនាគារ ប្រ៊ីដ ធ្វើការកាត់ប្រាក់ដោយផ្ទាល់ពីគណនីណាមួយរបស់ម្ចាស់ប័ណ្ណឥណទាន ដែលមានជាមួយធនាគារ ប្រ៊ីដ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយរបស់ធនាគារ។

១០.៥ ការទូទាត់សងអប្បបរិមា ត្រូវកំណត់ដោយធនាគារ ដើម្បីផ្តល់ជូននូវជម្រើសនៃការទូទាត់ដែលមានភាពបត់បែនដល់ម្ចាស់ប័ណ្ណឥណទានសម្រាប់ទូទាត់សងសមតុល្យទឹកប្រាក់ជំពាក់។

១០.៦ ការអនុវត្តលើកាតទូទាត់ ឬ លំដាប់អាទិភាពនៃការទូទាត់សង

ការទូទាត់សងទៅគណនីត្រូវអនុវត្តតាមលំដាប់ដូចខាងក្រោម៖

ក.       រាល់ថ្លៃសេវាដែលជំពាក់

ខ.       ការប្រាក់នៃសមតុល្យទឹកប្រាក់ជំពាក់

គ.       ប្រាក់ដើមនៃសាច់ប្រាក់ដែលទទួលបានមុន (Cash Advanced) ដែលជំពាក់ និង

ឃ.      ប្រាក់ដើមនៃចំនួនទឹកប្រាក់ទិញទំនិញ (Retail Purchase) ដែលជំពាក់។

១១.  ការប្រាក់

១១.១ អាត្រាការប្រាក់៖ អាត្រាការប្រាក់ដែលត្រូវបានប្រើសម្រាប់គណនាការគិតការប្រាក់ទៅលើការប្រើប្រាស់ប័ណ្ណឥណទាន មានបញ្ជាក់នៅក្នុងខិត្តប័ណ្ណផលិតផលប័ណ្ណឥណទាន ឬ តាមរយៈបណ្តាញណាមួយរបស់ធនាគារ ប្រ៊ីដ រួមបញ្ចូលប៉ុន្តែមិនកំណត់ដូចជា គេហទំព័រធនាគារ ប្រ៊ីដ បណ្តាញសង្គមផ្លូវការធនាគារ សាខាធនាគារជាដើម។ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការកែប្រែអាត្រាការប្រាក់ពីមួយពេលទៅមួយពេលផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ និង​ ម្ចាស់ប័ណ្ណអាចត្រូវបានជូនដំណឹងអំពីការកែប្រែតាមរយៈការជូនដំណឹងជាសាធារណៈ ឬ ការជូនដំណឹងដោយផ្ទាល់ ដែលធនាគារ ប្រ៊ីដ យល់ថាសក្តិសម។

១១.២ ការគណនាការប្រាក់៖ ការប្រាក់អាចត្រូវបានអនុវត្តភ្លាមៗផ្អែកតាមគោលនយោបាយស្តីពី អាត្រា​ និង ការគិតការប្រាក់ដែលកំណត់ដោយធនាគារ ទៅលើចំនួនទឹកប្រាក់នៃប្រតិបត្តិការសាច់ប្រាក់ ឬ ប្រហាក់ប្រហែល ដែលចំនួនទឹកប្រាក់ប្រតិបត្តិការនោះត្រូវបានកាត់ចេញពីកម្រិតឥណទាននៃប័ណ្ណឥណទាន ទោះបីជាប្រើប័ណ្ណឥណទាន ឬ ប័ណ្ណឥណពន្ធ ឬ តាមរយៈកម្មវិធីទូរស័ព្ទចល័ត ក៏ដោយ និង ទៅលើសមតុល្យទឹកប្រាក់ជំពាក់ដែលកើតចេញពីចំនួនទឹកប្រាក់ទិញទំនិញ ដែលការទូទាត់សងមិនទាន់ត្រូវបានធ្វើឡើងក្នុងអំឡុងពេលអនុគ្រោះការទូទាត់សងត្រឡប់របស់ប័ណ្ណឥណទាន។

១១.៣ ដើម្បីចៀសវាងការភាន់ច្រឡំ មិនមានការផ្តល់ការប្រាក់ទៅម្ចាស់ប័ណ្ណដោយធនាគារសម្រាប់ការប្រើប្រាស់ប័ណ្ណឥណទាន ឬ ទៅលើចំនួនទឹកប្រាក់ដែលម្ចាស់ប័ណ្ណបានទូទាត់លើសនោះឡើយ។ ទោះបីជាយ៉ាងនេះក៏ដោយ ម្ចាស់ប័ណ្ណអាចទទួលបានការប្រាក់ផ្អែកតាមលក្ខខណ្ឌនៃប្រភេទគណនីរបស់ខ្លួនដែលភ្ជាប់ជាមួយនឹងប័ណ្ណឥណទាននោះ។

១២. ការបំពានលក្ខខណ្ឌ និង ដំណោះស្រាយ

១២.១ ករណីបំពានលក្ខខណ្ឌ៖ ស្ថានភាព សកម្មភាព និង ការខកខាន របស់ម្ចាស់ប័ណ្ណ ដូចមានចែងខាងក្រោមនេះ ត្រូវចាត់ទុកថាជា “ករណីបំពានលក្ខខណ្ឌ”៖

ក.      ការខកខានក្នុងការទូទាត់សមតុល្យទឹកប្រាក់ជំពាក់នាកាលបរិច្ឆេទទូទាត់សងដោយម្ចាស់ប័ណ្ណឥណទាន

ខ.      ការខកខានក្នុងការផ្តល់ព័ត៌មានណាមួយតាមការទាមទាររបស់ធនាគារ ប្រ៊ីដ ឬ អាជ្ញាធរពាក់ព័ន្ធ ពាក់ព័ន្ធនឹង    ប័ណ្ណឥណទាន និង ការប្រើប្រាស់ប័ណ្ណឥណទានដោយម្ចាស់ប័ណ្ណ

គ.      ម្ចាស់ប័ណ្ណឥណទានធ្វើសេចក្តីថ្លែងការណ៍មិនពិត មិនត្រឹមត្រូវ ឬ ដែលមានភាពភាន់ច្រលំ នៅក្នុងពាក្យសុំ ឬ   បច្ចុប្បន្នភាពឥណទាន

ឃ.     ការខកខានក្នុងការរក្សាការសន្យា ឬ ការអនុវត្តកាតព្វកិច្ចណាមួយរបស់ម្ចាស់ប័ណ្ណដូចដែលបានព្រមព្រៀង ក្រោម បញ្ញត្តិ និង លក្ខខណ្ឌនេះ ឬ ការព្រមព្រៀងក្នុងឯកសារពាក់ព័ន្ធណាមួយ

ង.      ម្ចាស់ប័ណ្ណឥណទានប្រើប្រាស់ប័ណ្ណឥណទានប្រឆាំងនឹងច្បាប់ដែលអាចអនុវត្តបាន ឬ ក្នុងគោលបំណងមិនស្របច្បាប់ ឬ ច្បាប់ណាមួយដែលត្រូវបានចូលជាធរមាន និង/ឬ បទបញ្ជាពីអាជ្ញាធរមានសមត្ថកិច្ចណាមួយ ដែលមានចេតនាធ្វើឲ្យ ឬ ធ្វើឲ្យ បញ្ញត្តិ និង លក្ខខណ្ឌនេះមិនមានប្រសិទ្ធិភាព ឬ មិនមានសុពលភាពនូវបញ្ញតិ្តណាមួយ ឬ ដែលនាំឲ្យមានការរារាំងម្ចាស់ប័ណ្ណពីការអនុវត្តកាតព្វកិច្ចរបស់ខ្លួន។

ច.      ដំណើរការក្ស័យធនណាមួយត្រូវបានដំណើរការ ទោះបីធ្វើឡើងដោយម្ចាស់ប័ណ្ណឥណទានខ្លួនឯង ឬ ដោយតតិយភាគី ប្រឆាំងនឹងម្ចាស់ប័ណ្ណក៏ដោយ ឬ ម្ចាស់ប័ណ្ណមានការជាប់ពាក់ព័ន្ធនឹងអសាធនភាពណាមួយ ឬ ប្រសិនបើម្ចាស់   ប័ណ្ណត្រូវបានកាត់ទោសក្រោមច្បាប់ ឬ អនុវត្តទោស ឬ ក្លាយជាវិកលចរិត ឬ ទទួលមរណ       ភាព។

ឆ.      ប្រសិនបើមាននរណាម្នាក់ព្យាយាមយកមូលធនរបស់ម្ចាស់ប័ណ្ណឥណទានដែលស្ថិតក្រោមការកាន់កាប់របស់ធនាគារ ប្រ៊ីដ​ តាមរយៈដំណើរការផ្លូវច្បាប់ ឬ​ ប្រសិនបើមានសេចក្តីសម្រេចពីតុលាការ ឬ ការជាប់ពាក់ព័ន្ធរឿងពន្ធដារត្រូវបានធ្វើឡើងប្រឆាំងម្ចាស់ប័ណ្ណឥណទាន។

ជ.      តាមការយល់ឃើញរបស់ធនាគារ ស្ថានភាពហិរញ្ញវត្ថុរបស់ម្ចាស់ប័ណ្ណឥណទានត្រូវបានផ្លាស់ប្តូរធ្ងន់ធ្ងរ ហើយប៉ះពាល់សមត្ថភាពរបស់ម្ចាស់ប័ណ្ណឥណទានក្នុងការអនុវត្តកាតតព្វកិច្ចទូទាត់សងនាពេលកំណត់

ឈ.    អវត្តមានរបស់ម្ចាស់ប័ណ្ណឥណទានដោយមិនមានព័ត៌មានលម្អិតត្រូវបានផ្តល់ជូនមកកាន់ធនាគារ ប្រ៊ីដ

ញ.     ប្រសិនបើធនាគារ ប្រ៊ីដ ទទួលបានដំណឹងពីធនាគារជាតិនៃកម្ពុជា ឬ ដោយបុគ្គល ឬ សមត្ថកិច្ចណាមួយដែលតម្រូវ​ដោយ​ធនាគារជាតិនៃកម្ពុជា ឬ ទទួលបាននូវការជូនដំណឹងផ្សេងពីនេះថាម្ចាស់ប័ណ្ណឥណទាន ត្រូវបានបញ្ចូលក្នុងបញ្ជី “ខ្មៅ” ដែល​បញ្ជីនោះត្រូវបានធ្វើឡើងស្របតាមច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងចេញដោយធនាគារជាតិនៃកម្ពុជា ឬ ដោយបុគ្គល ឬ សមត្ថកិច្ចណាមួយ តាមការតម្រូវដោយធនាគារជាតិនៃកម្ពុជា នាពេលណាមួយ។

ដ.      ប្រសិនបើប័ណ្ណឥណទានត្រូវបានធានាដោយប្រាតិភោគណាមួយដែលត្រូវបានផ្តល់ដោយម្ចាស់ប័ណ្ណឥណទាន ក្រោម បញ្ញត្តិ និង លក្ខខណ្ឌនេះ ឬ ក្រោមឥណទានដទៃណាមួយផ្សេងទៀត របស់ម្ចាស់ប័ណ្ណឥណទានជាមួយ ធនាគារ នោះលក្ខខណ្ឌខាងក្រោមនឹងចាត់ទុកថាជាករណីបំពានលក្ខខណ្ឌ៖

១.​    ប្រសិនបើស្របតាមការយល់ឃើញរបស់ធនាគារ តម្លៃនៃទ្រព្យធានាត្រូវបានរំលោះក្នុងកម្រិតមួយដែលអាចប៉ះពាល់ដល់សមត្ថភាពរបស់ម្ចាស់ប័ណ្ណឥណទាន ក្នុងការទូទាត់សងរាល់ចំនួនទឹកប្រាក់ដែលដល់កំណត់ទូទាត់នៃប័ណ្ណឥណទាន ឬ ឥណទានដទៃផ្សេងទៀត ប្រសិនបើទ្រព្យធានាត្រូវតែលក់ដើម្បីទទួលបានការទូទាត់សងក្នុងករណីមានការបំពានលក្ខខណ្ឌដោយម្ចាស់ប័ណ្ណ។

២.    ផ្នែកសំខាន់ណាមួយ ឬទាំងអស់ នៃទ្រព្យសម្បត្តិ ឬ ទ្រព្យសកម្មរបស់ម្ចាស់ប័ណ្ណ ឬ របស់ភាគីប្រាតិភោគណាមួយត្រូវបានដកហូត រឹបអូស ឬ ធ្វើអស្សាមិករណ៍ ឬរក្សាទុកដោយបុគ្គលណាម្នាក់ ដែលធ្វើ ឬ មានបំណងធ្វើដូច្នេះ ក្រោមការបញ្ជារបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬ ម្ចាស់ប័ណ្ណ ឬភាគីប្រាតិភោគណាមួយត្រូវបានរារាំងក្នុងការប្រើប្រាស់សិទ្ធិគ្រប់គ្រងជាធម្មតាទៅលើផ្នែកណាមួយ ឬ ទាំងមូលនៃទ្រព្យសម្បត្តិ ឬទ្រព្យសកម្មរបស់ពួកគេ។

៣.    ប្រសិនបើតាមការយល់ឃើញរបស់ធនាគារតែមួយគត់ ប្រាតិភោគរបស់ម្ចាស់ប័ណ្ណឥណទានស្ថិតនៅក្នុងគ្រោះថ្នាក់នៃការរឹបអូស ភាពអាសន្ន មិនមានភាពគ្រប់គ្រាន់ ឬ ស្ថិតក្នុងភាពគ្រោះថ្នាក់។

១២.២ ការបំពានកាតព្វកិច្ចឆ្លង៖ ប្រសិនបើម្ចាស់ប័ណ្ណមានគណនីលើសពីមួយជាមួយធនាគារ ប្រ៊ីដ ការបំពានកាតព្វកិច្ចទៅលើគណនីមួយ ត្រូវចាត់ទុកថាបានបំពានកាតព្វកិច្ចទៅលើគណនីដទៃផ្សេងទៀតដោយស្វ័យប្រវត្តិរួមមានតែមិនកំណត់ទាំង គណនីឥណទានផងដែរ។

១២.៣ ដំណោះស្រាយ៖ នៅពេលមានករណីបំពានលក្ខខណ្ឌកើតមានឡើង នោះ ធនាគារ ប្រ៊ីដ ផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ខ្លួន អាចប្រើដំណោះស្រាយមួយ ឬ ច្រើនដូចមានចែងខាងក្រោម៖

ក.      ផ្អាក ឬ បញ្ចប់ការប្រើប្រាស់ប័ណ្ណឥណទានដោយម្ចាស់ប័ណ្ណ

ខ.      សមតុល្យទឹកប្រាក់ជំពាក់ត្រូវបានកំណត់ឲ្យទូទាត់សងភ្លាមៗ

គ.      អនុវត្តនូវថ្លៃទូទាត់យឺតយ៉ាវ ថ្លៃប្រើប្រាស់កម្រិតឥណទានលើសកំណត់ និង/ឬ ថ្លៃសេវាដទៃផ្សេងទៀតតាមការកំណត់ដោយធនាគារ ប្រ៊ីដ

ឃ.     កាត់ចេញនូវសមតុល្យទឹកប្រាក់ជំពាក់ និង ចំនួនទឹកប្រាក់ដល់ការកំណត់ទូទាត់សងផ្សេងទៀត (ប្រសិនបើមាន) ដោយស្វ័យប្រវត្តិពីគណនីណាមួយ ឬ ទាំងអស់របស់ម្ចាស់ប័ណ្ណឥណទានដែលមានជាមួយធនាគារ ប្រ៊ីដ

ង.      ប្រសិនបើម្ចាស់ប័ណ្ណឥណទានខកខានក្នុងការទូទាត់សងសមតុល្យទឹកប្រាក់ជំពាក់ ក្នុងអំឡុងពេល៩០ (កៅសិប) ថ្ងៃនៃថ្ងៃប្រតិទិន គិតចាប់ពីកាលបរិច្ឆេទដែលធនាគារ ប្រ៊ីដ ជូនដំណឹងទៅម្ចាស់ប័ណ្ណឥណទានអំពី ការបំពានកាតព្វកិច្ចរបស់ខ្លួន នោះធនាគារ អាចអនុវត្តនូវដំណោះស្រាយណាមួយ ឬ ទាំងអស់ដូចខាងក្រោម៖

១.      ការធានាដោយសាច់ប្រាក់៖ ប្រសិនបើឥណទានប័ណ្ណឥណទានត្រូវបានធានាដោយគណនីបញ្ញើមានកាលកំណត់ជាប្រាតិភោគ ម្ចាស់ប័ណ្ណឥណទានអនុញ្ញាត និង ផ្តល់សិទ្ធិដល់ធនាគារ     ប្រ៊ីដ ដោយគ្មានការកែប្រែ ក្នុងការកាត់ចេញដោយផ្ទាល់នូវសមតុល្យទឹកប្រាក់ជំពាក់ជាមួយនឹងចំនួនទឹកប្រាក់ដល់ការកំណត់ទូទាត់សងដទៃទៀត ថ្លៃសេវាផ្សេងៗ ពីគណនីបញ្ញើមានកាលកំណត់របស់ម្ចាស់     ប័ណ្ណឥណទានដែលមានជាមួយធនាគារ ប្រ៊ីដ ដោយមិនចាំបាច់មានការបញ្ជាក់ ឬ ការអនុម័តបន្ថែមពី ម្ចាស់ប័ណ្ណឥណទានឡើយ។

២.      ការធានាដោយអចលនវត្ថុ/ចលនវត្ថុ៖ ប្រសិនបើឥណទានប័ណ្ណឥណទានត្រូវបានធានាដោយចលនវត្ថុ ឬ អចលនវត្ថុណាមួយជាទ្រព្យធានា (ទោះបីជាទ្រព្យធានាថ្មី ឬ ដែលមានស្រាប់ក្រោមឥណទានដទៃទៀតរវាងម្ចាស់ប័ណ្ណឥណទាន និង ធនាគារ ប្រ៊ីដ) ដើម្បីធានាការទូទាត់សមតុល្យទឹកប្រាក់ជំពាក់ដែលដល់កំណត់ទូទាត់សង ជាមួយនឹងចំនួនទឹកប្រាក់ដល់ការកំណត់ទូទាត់សងដទៃទៀត ថ្លៃសេវាផ្សេងៗ នោះម្ចាស់ប័ណ្ណអនុញ្ញាតដោយគ្មានការកែប្រែឲ្យធនាគារ ប្រ៊ីដ ចាត់វិធានការលើដំណោះស្រាយណាមួយដែលមានក្រោមសំណុំឯកសារហិរញ្ញប្បទានពាក់ព័ន្ធណាមួយ និង/ឬ ដំណើរការបណ្តឹងប្រឆាំងនឹងទ្រព្យធានា ក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ដែលអាចអនុវត្តបាន ដោយមិនបាច់មានការបញ្ជាក់ ឬ         អនុម័តបន្ថែមពីម្ចាស់ប័ណ្ណ និង បើទោះជាឥណទានដទៃនោះត្រូវបាន ឬ មិនត្រូវបានបំពានលក្ខខណ្ឌក៏         ដោយ។

៣.     ការធានាដោយការធានាដោយក្រុមហ៊ុន៖ ប្រសិនបើប័ណ្ណឥណទានត្រូវបានធានាដោយការធានាដោយក្រុមហ៊ុនសម្រាប់ការទូទាត់សមតុល្យទឹកប្រាក់ជំពាក់ដែលដល់កំណត់ទូទាត់សង ជាមួយនឹងចំនួនទឹកប្រាក់ដល់ការកំណត់ទូទាត់សងដទៃទៀត ថ្លៃសេវាផ្សេងៗ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការចាត់វិធានការផ្លូវច្បាប់ចាំបាច់ដើម្បីទទួលបានការទូទាត់សមតុល្យទឹកប្រាក់ជំពាក់ ប្រឆាំងនឹងក្រុមហ៊ុនដែលជាអ្នកធានានោះដោយមិនបាច់មានការបញ្ជាក់ ឬ អនុម័តបន្ថែមពីម្ចាស់ប័ណ្ណ និង/ឬ ពីក្រុមហ៊ុនដែលជាអ្នកធានា   ឡើយ។

៤.      ធនាគារ​ ប្រ៊ីដ មានសិទ្ធិអនុវត្តសិទ្ធិទាមទារសមតុល្យទឹកប្រាក់ជំពាក់ទាំងអស់ជាមួយនឹងចំនួនទឹកប្រាក់ដល់ការកំណត់ទូទាត់សងដទៃទៀត ថ្លៃសេវាផ្សេងៗ រួមមានតែមិនកំណត់ដូចជា ការប្រមូលបំណុល និង ការចាប់ផ្តើមវិធានការផ្លូវច្បាប់ណាមួយក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ដែលអាចអនុវត្តបាន។ ម្ចាស់ប័ណ្ណឥណទានយល់ព្រមសងធនាគារ ប្រ៊ីដ​ ចំពោះថ្លៃចំណាយទៅលើការអនុវត្តដែលសមហេតុផលណាមួយ រួមមាន ថ្លៃសេវាផ្លូវច្បាប់ និង ថ្លៃចំណាយលើដំណើរការបណ្តឹង ដូចមានចែងក្រោម បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់ប័ណ្ណឥណទាននេះ ដែលធនាគារបានចំណាយក្នុងការប្រមូលនូវបំណុលក្នុងករណីបំពានលក្ខខណ្ឌដោយម្ចាស់ប័ណ្ណឥណទាន។

៤.      កត់ត្រាទុកនូវការបំពានកាតព្វកិច្ចរបស់ម្ចាស់ប័ណ្ណនៅក្នុងបញ្ជីរបស់ខ្លួន និង អាចបញ្ចេញទៅតតិយភាគី ក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ដែលអាចអនុវត្តបាន។

៥.      អនុវត្តនូវដំណោះស្រាយដទៃទៀតដែលមានក្រោម បញ្ញត្តិ និង លក្ខខណ្ឌ នេះ ឬ បញ្ញត្តិ និង លក្ខខណ្ឌដទៃទៀតដែលអាចអនុវត្តបាន ឬ សំណុំឯកសារហិរញ្ញប្បទាន និង/ឬ ច្បាប់ និង បទបញ្ញត្តិដែលអាចអនុវត្តបាន។

១៣.     កម្មវិធីសន្សំពិន្ទុ និង ទទួលទឹកប្រាក់ត្រឡប់មកវិញ

១៣.‌១    ពិន្ទុ និង ទឹកប្រាក់ត្រឡប់មកវិញ ត្រូវផ្តល់ជូនសម្រាប់តែការទិញទំនិញរាយ និង/ឬ ប្រតិបត្តិការទិញតាមអនឡាញ (ទាំងក្នុង និង/ឬ ក្រៅប្រទេស) ដែលបានធ្វើឡើងដោយម្ចាស់ប័ណ្ណចម្បង និង/ឬ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ ដោយប្រើប្រាស់កាតធនាគារប្រ៊ីដ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ ប្រសិនបើក្នុងការយល់ឃើញដោយសមហេតុផលរបស់ធនាគារ យល់ឃើញថា ការបញ្ជាទិញនោះត្រូវបានធ្វើឡើងសម្រាប់ប្រើប្រាស់ ឬ ក្នុងគោលដៅពាក់ព័ន្ធនឹង ពាណិជ្ជកម្ម អាជីវកម្ម ធនាគារប្រ៊ីដ រក្សាសិទ្ធិក្នុងការមិនផ្តល់ជូននូវពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញនោះ។

១៣.២    ពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញ ដែលទទួលបានតាមរយៈប្រតិបត្តិការមួយ នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់ម្ចាស់ប័ណ្ណលុះត្រាតែបន្ទាប់ពីប្រតិបត្តិការនោះត្រូវបានទូទាត់ជោគជ័យដោយពាណិជ្ជករ។ ធនាគារប្រ៊ីដ រក្សសិទ្ធិក្នុងការកាត់ទុក ឬ ដកហូតមកវិញនូវទឹកប្រាក់ត្រឡប់ ឬ ពិន្ទុសម្រាប់ប្រតិបត្តិការណាដែលមិនទាន់ត្រូវបានទូទាត់ និង មិនទាន់ត្រូវបានទាមទារ ឬ ប្តូរពិន្ទុ បន្ទាប់ពីកម្មវិធីសន្សំពិន្ទុ ឬ ទទួលទឹកប្រាក់ត្រឡប់វិញនេះបានផុតកាលបរិច្ឆេទកំណត់។

១៣.៣   ប្រតិបត្តិការ ឬ ការគិតប្រាក់ខាងក្រោមនេះ មិនត្រូវចាត់ទុកថាអាចទទួលនូវរង្វាន់បានទេ៖

ក.   ប្រតិបត្តិការសងត្រឡប់វិញ ប្រតិបត្តិការដែលបញ្ជូនត្រឡប់មកវិញ ប្រតិបត្តិការដែលមានវិវាទ មិនទទួលបានការអនុញ្ញាត ប្រតិបត្តិការទិញទំនិញរាយក្លែងបន្លំ ឬ ត្រូវបានរកឃើញថាមិនមានសុពលភាព

ខ.   ការដកសាច់ប្រាក់ ការទូទាត់សាច់ប្រាក់ ថ្លៃសេវាប្រចាំឆ្នាំ​ ការប្រាក់ដែលបានបង្គរ ថ្លៃពិន័យសម្រាប់ទូទាត់យឺតយ៉ាវ ថ្លៃសេវាហិរញ្ញវត្ថុ និង ថ្លៃសេវាផ្សេងៗទៀត

គ.   ប្រតិបត្តិការដែលមិនរាប់បញ្ចូលថាជាប្រតិបត្តិការដែលអាចទទួលបានពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញ ដទៃទៀត នឹងត្រូវជូនដំណឹងជាមុនទៅកាន់ម្ចាស់ប័ណ្ណពីមួយពេលទៅមួយពេល។

១៣.៤    ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការកាត់យកចំនួនទឹកប្រាក់ត្រឡប់មកវិញ ឬ កែតម្រូវពិន្ទុដែលត្រូវបានបញ្ចូលទៅក្នុងគណនីរបស់ម្ចាស់ប័ណ្ណពីមុន ប្រសិនបើប្រតិបត្តិការពាក់ព័ន្ធនោះស្ថិតក្រោមលក្ខខណ្ឌណាមួយដែលមានចែងក្រោមប្រការ១៣.១ និង ១៣.៣ នៃ ខ និង លក្ខខណ្ឌ នេះ។ ការកែប្រែនេះនឹងត្រូវបានបញញជាក់នៅក្នុងរបាយការណ៍ក្នុងខែតែមួយ ឬ របាយការណ៍ក្នុងខែបន្ទាប់តាមការយល់ឃើញថាសមស្របដោយធនាគារ។ ប្រសិនបើសមតុល្យទឹកប្រាក់សងត្រឡប់ ឬ ពិន្ទុមិនគ្រប់គ្រាន់សម្រាប់ការកែប្រែនេះ ធនាគារអាចធ្វើការកាត់យកចំនួនទឹកប្រាក់នោះចេញពីគណនីម្ចាស់ប័ណ្ណ ឬ ទាមទារការសងត្រឡប់មកវិញ។

១៣.៥    ម្ចាស់ប័ណ្ណមិនត្រូវចូលរួម ឬ ប្រព្រឹត្តិនូវសកម្មភាពក្លែងបន្លំណាមួយ រួមមានតែមិនកំណត់ដូចជា ការឃុបឃិតគ្នាជាមួយពាណិជ្ជករដើម្បីធ្វើឲ្យមានប្រតិបត្តិការក្នុងគោលបំណងទទួលបាននូវពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញពី            ធនាគារ។ សកម្មភាពណាមួយបែបនេះ នឹងនាំឲ្យមានការដកហូតនូវពិន្ទុ ឬ ទឹកប្រាក់ត្រឡប់មកវិញ បញ្ចប់នូវអភ័យឯកសិទ្ធិនានារបស់ប័ណ្ណ និង ចំណាត់ការផ្លូវច្បាប់នានា។

១៣.៦    បន្ទាប់ពីគណនី ឬ ប័ណ្ណធនាគារប្រ៊ីដ ត្រូវបានលុបចោល ឬ បញ្ចប់ ទោះបីជាការលុបចោល ឬ បញ្ចប់នោះធ្វើឡើងដោយធនាគារ ឬ ម្ចាស់ប័ណ្ណនាពេលណាមួយ ដោយហេតុផលអ្វីក៏ដោយ រាល់ពិន្ទុ និង/ឬ ទឹកប្រាក់ត្រឡប់មកវិញដែលមិនទាន់បានប្រើ ដែលបានបង្គរទុកនោះ ត្រូវលុបចោលដោយស្វ័យប្រវត្តិ។

១៣.៧   ធនាគារប្រ៊ីដ រក្សាសិទ្ធិក្នុងការកែប្រែដោយផ្នែក ឬ ទាំងស្រុង ឬ បញ្ចប់នូវកម្មវិធីសន្សំពិន្ទុ ឬ ទទួលបានប្រាក់ត្រឡប់មកវិញនេះ គ្រប់ពេលទាំងអស់ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ ដោយមានការជូនដំណឹងជាមុនតាមរយៈការប្រកាសនៅលើគេហទំព័ររបស់ធនាគារប្រ៊ីដ www.bridgebank.com.kh តាមរយៈកម្មវិធីទូរស័ព្ទចល័តប្រ៊ីដ ការហៅទូរស័ព្ទ ដោយផ្ទាល់ ឬ តាមរយៈសារទូរស័ព្ទ សារអេឡិចត្រូនិក ឬ តាមរយៈមធ្យោបាយទំនាក់ទំនងដទៃទៀតដែលធនាគារយល់ថាសមស្រប។

១៤.  ការទទួលស្គាល់របស់ម្ចាស់ប័ណ្ណ

១៤.១   នៅពេលទទួលយក បញ្ញត្តិ និង លក្ខខណ្ឌនេះ​​ ម្ចាស់ប័ណ្ណ៖

ក.      ទទួលស្គាល់ថា ប័ណ្ណឥណទាននឹងត្រូវបានភ្ជាប់ និង ប្រើប្រាស់ដើម្បីដំណើរការកម្មវិធីទូរសព័្ទចល័ត ប្រ៊ីដ ដែលរាល់ព័ត៌មានប័ណ្ណឥណទាន និង រាល់លេខគណនីទាំងអស់ នឹងត្រូវបានបង្ហាញនៅលើកម្មវិធីទូរសព័្ទចល័ត ប្រ៊ីដ របស់ម្ចាស់ប័ណ្ណ។

ខ.      ទទួលស្គាល់ថា នៅពេលដែលម្ចាស់ប័ណ្ណទទួលយក បញ្ញត្តិ និង លក្ខខណ្ឌពាក់ព័ន្ធនៅពេលធ្វើការទូទាត់អនឡាញ និង/ឬ បន្ថែម/រក្សា លេខប័ណ្ណឥណទាននៅក្នុងប្រព័ន្ធ/កម្មវិធី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ត្រូវចាត់ទុកថា ម្ចាស់ប័ណ្ណបានទទួលយក និងយល់ព្រមយ៉ាងពេញលេញក្នុងការអនុញ្ញាតឲ្យ ប្រព័ន្ធ/កម្មវិធី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ទាំងនោះ ឬ កម្មវិធីទូទាត់អនឡាញរបស់ធនាគារ ប្រ៊ីដ ធ្វើការរក្សាទុកព័ត៌មានគណនី/ប័ណ្ណឥណទាន មួយផ្នែក ឬ ទាំងស្រុង សម្រាប់ប្រតិបត្តិការនាពេលអនាគត ដោយរាល់ហានិភ័យ និង ផលវិបាកទាំងអស់ដែលអាចកើតចេញពី ឬ ពាក់ព័ន្ធនឹងអ្វីដែលបានរៀបរាប់ខាងលើ ត្រូវក្លាយជាបន្ទុកទទួលខុសត្រូវទាំងស្រុងរបស់ម្ចាស់ប័ណ្ណ។

គ.      ធានាថាមិនចែករំលែក ឬ បញ្ចេញព័ត៌មាន ទៅតតិយជន ជាពិសេសព័ត៌មានរបស់ពាណិជ្ជករ ទោះជាទាំងស្រុង ឬ មួយផ្នែក ក៏ដោយ។ ករណីដែលម្ចាស់ប័ណ្ណមិនបានអនុវត្តដូចខាងលើ ម្ចាស់ប័ណ្ណទទួលស្គាល់ និង យល់ព្រមថា ខ្លួនត្រូវទទួលខុសត្រូវទាំងស្រុងចំពោះរាល់ការខូចខាត ឬ ការបាត់បង់ដែលទទួលរងដោយធនាគារ ប្រ៊ីដ និង/ឬ តតិយជន រួមមានទាំងការបាត់បង់ជាបន្តបន្ទាប់ និង ការពិន័យដោយច្បាប់ ដែលកើតចេញពីការបញ្ចេញព័ត៌មានដោយគ្មានការអនុញ្ញាតដោយផ្ទាល់ ឬ ប្រយោល។

ឃ.     យល់ព្រមថា ធនាគារ ប្រ៊ីដ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់ រក្សាសិទ្ធិក្នុងការលុបចោល ឬ ផ្អាកគណនី និង/ឬ ប្រតិបត្តិការ របស់ម្ចាស់ប័ណ្ណ គ្រប់ពេលក្នុងអំឡុងពេលសម្របសម្រួលគណនេយ្យហិរញ្ញវត្ថុ ដោយមិនចាំបាច់ជូនដំណឹងជាមុនទៅម្ចាស់ប័ណ្ណឡើយ។ ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការធ្វើការកែតម្រូវផ្សេងៗ រួមមានទាំងកាត់យក ឬ ការដាក់ប្រាក់ចូល ដើម្បីកែសម្រួលប្រតិបត្តិការគណនេយ្យ និង របាយការណ៍ហិរញ្ញវត្ថុ។ ក្រោមកាលៈ  ទេសៈបែបនេះ​ ធនាគារ ប្រ៊ីដ នឹងមិនអាចធ្វើការលុបចោល ឬ កែប្រែភ្លាមៗតាមការស្នើសុំរបស់ម្ចាស់ប័ណ្ណបាននោះទេ។

ង.      យល់ព្រម និង យល់ថា អាត្រាប្តូរប្រាក់ និង ការគណនាដែលត្រូវបានបង្ហាញត្រូវអនុវត្តអំឡុងពេលប្រតិបត្តិការ ហើយ ការគណនានឹងធ្វើឡើងរវាងរូបិយបណ័្ណប្រតិបត្តិការ និង រូបិយប័ណ្ណគណនីប័ណ្ណឥណទាន នៅពេលដែលមានភាពខុសគ្នា។ ម្ចាស់ប័ណ្ណទទួលស្គាល់ថា អាត្រាប្តូរប្រាក់ដែលអនុវត្តលើប្រតិបត្តិការ គឺជាអាត្រាជាក់ស្តែង ហើយវាអាចខុសគ្នាពីអាត្រាប្តូរប្រាក់ដែលបានបង្ហាញតាមរយៈបណ្តាញធនាគារ ប្រ៊ីដ ដូចជា កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ បញ្ជរ ឬ គេហទំព័រ។

ច.      យល់ថា សមតុល្យដែលកត់ត្រានៅក្នុងគណនីប័ណ្ណឥណទាននឹងជាសមតុល្យបច្ចុប្បន្ននាពេលដែលម្ចាស់ប័ណ្ណធ្វើការប្រើប្រាស់ប័ណ្ណឥណទាន ឬ កម្មវិធីទូរស័ព្ទចល័ត។ ទោះជាយ៉ាងនេះក៏ដោយ វាអាចមានកាលៈទេសៈខ្លះ ឧទាហរណ៍ ការមិនដំណើរការរបស់ប្រព័ន្ធ និង បញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីមិនអាចរាយការណ៍ក្នុងពេលជាក់ស្តែងបាន។

ឆ.      ទទួលស្គាល់ ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ ធនាគារ ប្រ៊ីដ អាចធ្វើការសហការជាមួយភ្នាក់ងារផ្សេងៗដើម្បី   ផ្តល់នូវលក្ខណៈពិសេសផ្សេងៗទៅលើប័ណ្ណឥណទាន ដោយឈរលើមូលដ្ឋាននៃការខិតខំអស់ពីលទ្ធភាព ហើយធនាគារ មិនធានាពីប្រសិទ្ធិភាព​និង គុណភាពសេវាកម្មនៃលក្ខណៈពិសេសទាំងនោះឡើយ។

ជ.            ធានាថាផ្តល់នូវរាល់ព័ត៌មាន ឯកសារមកធនាគារ ប្រ៊ីដ គ្រប់ពេលវេលានៅពេលដែលមានការស្នើសុំ ឬ ទាមទារដោយអាជ្ញាធរមានសមត្ថកិច្ច។

ឈ.    ធានាទទួលខុសត្រូវ ថាព័ត៌មានដែលបានផ្តល់ ឬ នឹងផ្តល់ជូនធនាគារ ប្រ៊ីដ ពាក់ព័ន្ធនឹងការប្រើប្រាស់ប័ណ្ណឥណទាន គឺពិតប្រាកដ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និង ទាន់សម័យកាល។

១៥.  ការទទួលខុសត្រូវ

១៥.១ ការទទួលខុសត្រូវរបស់ម្ចាស់ប័ណ្ណ៖

ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវយ៉ាងពេលលេញចំពោះការអនុវត្តរាល់កាតព្វកិច្ចរបស់ខ្លួនដែលមានចែងក្រោម បញ្ញត្តិ និង លក្ខខណ្ឌនេះ បំពេញរាល់សកម្មភាពចាំបាច់ទាំងអស់ដើម្បីអនុវត្តតាមវិធានការសុវត្ថិភាព ទទួលខុសត្រូវចំពោះរាល់ ប្រតិបត្តិការដែលបានធ្វើឡើងដោយប្រើប្រាស់ប័ណ្ណឥណទាន ទោះជាប្រតិបត្តិការនោះត្រូវបាន ឬ មិនត្រូវបានអនុញ្ញាត ឬ ដឹងឮដោយម្ចាស់ប័ណ្ណក៏ដោយ។

ភ្លាមៗបន្ទាប់ពីំម្ចាស់ប័ណ្ណបានដឹងថាប័ណ្ណឥណទានរបស់ខ្លួនត្រូវបានបាត់ លួច ឬ ប្រើប្រាស់ដោយមិនមានការអនុញ្ញាតពីខ្លួន ម្ចាស់ប័ណ្ណត្រូវតែជូនដំណឹងមកធនាគារ ប្រ៊ីដ ភ្លាមៗ (ដូចមានបញ្ជាក់ក្នុងប្រការ១៩.១) និង ធ្វើតាមសេចក្តីណែនាំរបស់ធនាគារ ប្រ៊ីដ ដើម្បីបញ្ឈប់ការប្រើប្រាស់ប័ណ្ណឥណទាន។​ ម្ចាស់ប័ណ្ណត្រូវទទួលខុសត្រូវតែម្នាក់គត់ចំពោះការដកប្រាក់ ឬ ប្រតិបត្តិការដែលមិនមានការអនុញ្ញាត ឬ ខុសច្បាប់ ដែលត្រូវបានធ្វើឡើងមុនពេលដែលម្ចាស់ប័ណ្ណធ្វើការជូនដំណឹងមកធនាគារ ប្រ៊ីដ អំពីការបាត់ ការលួច ឬ ការប្រើប្រាស់ដោយមិនមានការអនុញ្ញាត។​

លើកលែងតែមានការព្រមព្រៀងផ្សេងពីនេះដោយ ធនាគារ ប្រ៊ីដ ម្ចាស់ប័ណ្ណចម្បងត្រូវទទួលខុសត្រូវចំពោះរាល់បំណុល និង កាតព្វកិច្ចរបស់ម្ចាស់ប័ណ្ណចម្បង និង របស់ម្ចាស់ប័ណ្ណបន្ទាប់បន្សំផងដែរ។ ម្ចាស់ប័ណ្ណបន្ទាប់បន្សំ ត្រូវទទួលខុសត្រូវចំពោះតែបំណុល និង កាតព្វកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ។

១៥.២ ការបដិសេធ និង ការដកចេញនូវការទទួលខុសត្រូវ

ធនាគារ ប្រ៊ីដ មិនអះអាង ធានា ឬ មានលក្ខខណ្ឌណាមួយ ទោះបីជាត្រូវបានសម្តែងចេញ ឬ បង្កប់ន័យពាក់ព័ន្ធនឹង    សេវាកម្មប័ណ្ណឥណទាន រួមមានភាពសក្តិសមសម្រាប់គោលបំណងជាក់លាក់ណាមួយ ឬ ការធានាណាមួយកើតចេញពីការធ្វើពាណិជ្ជកម្ម ការដោះដូរ ឬ ការអនុវត្តណាមួយឡើយ។ ធនាគារ ប្រ៊ីដ មិនអះអាង ឬ ធានាថា សេវាប័ណ្ណឥណទាននឹងតែងតែងអាចដំណើរការ ឬ ប្រើប្រាស់បាននោះទេ។

ធនាគារ ប្រ៊ីដ មិនត្រូវទទួលខុសត្រូវចំពោះការខូចខាតចៃដន្យ ប្រយោល ឬ បន្តបន្ទាប់ (រួមមានតែមិនកំណត់ដូចជា ការបាត់បង់ប្រាក់ចំណេញ ចំណូល ឬ ការប្រើប្រាស់) ឬ ការខូចខាតដទៃទៀតដែលកើតចេញពី ឬ ទាក់ទងនឹង បញ្ញត្តិ និង លក្ខខណ្ឌនេះឡើយ។ មិនមានព្រឹត្តិការណ៍ណាមួយដែលធនាគារ ប្រ៊ីដ ត្រូវមានទំនួលខុសត្រូវទៅលើការចូលទៅប្រើប្រាស់ ការប្រើប្រាស់ ឬ កែប្រែ ដែលគ្មានការអនុញ្ញាត ការលួច ឬ ការបំផ្លាញប័ណ្ណឥណទានដោយឧបទ្ទវហេតុ ការប្រើប្រាស់មិនត្រឹមត្រូវ ឬ ការក្លែងបន្លំ ដោយម្ចាស់ប័ណ្ណ ឬ តតិយជន ឬ ដែលកើតចេញពីការពន្យាពេល ឬ កំហុសដែលកើតចេញពីស្ថានភាពដែលលើសពីការគ្រប់គ្រងរបស់ធនាគារ។

១៦.  សំណង

ត្រឹមកម្រិតវិសាលភាពដែលកំណត់ដោយច្បាប់ ម្ចាស់ប័ណ្ណត្រូវទូទាត់សង និង ការពារធនាគារពីហានិភ័យនៃការបាត់បង់ ឬ ការខូចខាត ដែលធនាគារ ប្រ៊ីដ អាចត្រូវរងគ្រោះដោយសារបណ្តឹង ការទាមទារ ឬ សកម្មភាពនានាដែលត្រូវបានធ្វើឡើងប្រឆាំងនឹងធនាគារ​​ ប្រ៊ីដ ដែលកើតចេញដោយផ្ទាល់ ឬ ប្រយោល ឬ ពាក់ព័ន្ធនឹងការប្រើប្រាស់ ឬ ការ​ប្រើប្រាស់មិនត្រឹមត្រូវ ឬ ការប្រើប្រាស់មិនមានការអនុញ្ញាតនូវប័ណ្ណឥណទាន ការបំពានបទបញ្ញត្តិ ឬ សកម្មភាពដែលខ្វះការប្រុងប្រយ័ត្ន ឬ ក្លែងបន្លំពាក់ព័ន្ធនឹង បញ្ញត្តិ និង លក្ខខណ្ឌនេះ ដោយម្ចាស់ប័ណ្ណ។

១៧.  ការជូនដំណឹង និង ការរំលឹក

១៧.១ ដោយការប្រើប្រាស់ប័ណ្ណឥណទាន ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារប្រ៊ីដ អាចផ្ញើរ ឬ អាចត្រូវបានស្នើសុំឲ្យផ្ញើរសារ ទៅកាន់ទូរស័ព្ទ ឬ ការជូនដំណឹងទៅកាន់កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ដែលត្រូវបានតម្លើងលើទូរស័ព្ទ ឬ ឧបករណ៍ណាមួយរបស់ម្ចាស់ប័ណ្ណ។ ធនាគារ ប្រ៊ីដ មិនត្រូវទទួលខុសត្រូវសម្រាប់ការបាត់បង់​ ឬ ការខូចខាតដែលកើតមាន ឬ រងគ្រោះដោយម្ចាស់ប័ណ្ណ ប្រសិនបើមានជនណាម្នាក់បានឃើញ ឬ ចូលទៅមើលខ្លឹមសារនៃសារនោះមួយផ្នែក ឬ ទាំងស្រុង។

១៧.២ ម្ចាស់ប័ណ្ណអាចត្រូវបានគិតកម្រៃពីប្រតិបត្តិករសេវាទូរស័ព្ទសម្រាប់ការទទួលបានសារ ឬ ការជូនដំណឹងទាំងនោះ ដែលកម្រៃនេះជាបន្ទុកទាំងស្រុងរបស់ម្ចាស់ប័ណ្ណ។

១៨.  ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេវរកម្ម/ទណ្ឌកម្ម

១៨.១ ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារ ប្រ៊ីដ អាចពន្យា ឃាត់ទុក ឬ បដិសេធក្នុងការដំណើរការប្រតិបត្តិការណាមួយ ដោយមាន ឬ មិនមានការណែនាំភ្លាមៗអំពីការបដិសេធនោះទៅកាន់ម្ចាស់ប័ណ្ណ ដោយមិនត្រូវមានការទទួលខុសត្រូវនោះឡើយ ប្រសិនបើធនាគារសង្ស័យ និង/ឬ រកឃើញថា៖

ក.      ប្រតិបត្តិការនោះអាចនឹងបំពានច្បាប់របស់កម្ពុជា ឬ ច្បាប់នៃប្រទេសដទៃទៀតដែលពាក់ព័ន្ធក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មធនាគារ ប្រ៊ីដ

ខ.      ប្រតិបត្តិការនោះអាចពាក់ព័ន្ធដោយផ្ទាល់ ឬ ប្រយោលទៅនឹង ផល​ ឬ ដែលត្រូវយកទៅប្រើសម្រាប់គោលបំណង ឬ សកម្មភាពខុសច្បាប់

គ.      មានការណែនាំពីនិយ័តកររួមមានតែមិនកំណត់ដូចជា ការណែនាំពីធនាគារជាតិនៃកម្ពុជា។

១៨.២ ម្ចាស់ប័ណ្ណយល់ព្រមផ្តល់រាល់ព័ត៌មានដល់ធនាគារ ប្រ៊ីដ ដែលធនាគារអាចទាមទារដោយសមហេតុផលក្នុងការគ្រប់គ្រងហានិភ័យ ឬ អនុលោមតាមច្បាប់ និង បទបញ្ញត្តិដែលពាក់ព័ន្ធនឹងសកម្មភាពបទល្មើសហិរញ្ញវត្ថុ និង ច្បាប់។

១៨.៣ ម្ចាស់ប័ណ្ណយល់ព្រមថា ធនាគារ ប្រ៊ីដ អាចបញ្ចេញព័ត៌មានណាមួយពាក់ព័ន្ធនឹងម្ចាស់ប័ណ្ណ ប្រតិបត្តិការ និង គណនីរបស់ខ្លួនដែលទឹកប្រាក់ត្រូវបានដាក់ចូល ក្នុងករណីមានការអនុវត្តច្បាប់ណាមួយ និយ័តករ ឬ តុលាការទាមទារឲ្យធនាគារ ប្រ៊ីដ ធ្វើបែបនេះក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬ ប្រទេសដទៃទៀត។

១៨.៤ ម្ចាស់ប័ណ្ណធានាដល់ធនាគារ ប្រ៊ីដ ថា ការទទួលយក និង/ឬ ការទូទាត់ប្រាក់ដោយធនាគារ ប្រ៊ីដ យោងទៅតាមការណែនាំរបស់ម្ចាស់ប័ណ្ណ នឹងមិននាំឲ្យមានការបំពានច្បាប់ណាមួយរបស់កម្ពុជា ឬ ច្បាប់ដទៃទៀតដែលអាចអនុវត្តបាននោះទេ។

១៩.  បញ្ញត្តិដទៃទៀត

១៩.១ ការសាកសួរ ការមិនដំណើរការ សំណួរ និង បណ្តឹង៖

១៩.១.‌១   សូមទាក់ទងមកកាន់មជ្ឈមណ្ឌលទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ តាមរយៈលេខ ០៩៨ ២០២ ៩៩៩១៨០០ ២០២ ៩៩៩ សម្រាប់ជំនួយភ្លាមៗ ការសាកសួរ បណ្តឹង ឬ ភាពខុសគ្នាណាមួយ ឬ ការមិនដំណើរការ ដែលបានកើតឡើងទៅលើប្រតិបត្តិការណាមួយ។

១៩.១.២  ម្ចាស់ប័ណញណអាចអញ្ជើញមកកាន់ការិយាល័យកណ្តាល ឬ សាខាណាមួយរបស់ធនាគារ ប្រ៊ីដ សម្រាប់ជំនួយក្នុងអំឡុងម៉ោងធ្វើការ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ល្ងាច និង រយៈពេលប្រាំ (០៥) ថ្ងៃក្នុងមួយ   សប្តាហ៍ ពីថ្ងៃច័ន្ទ ដល់ថ្ងៃ សុក្រ ហើយដែលអាចត្រូវបានកែប្រែពីមួយពេលទៅមួយពេលដោយធនាគារ       ប្រ៊ីដ។

១៩.២ ការកែប្រែ និង ការជូនដំណឹង

១៩.២.‌១  ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការកែប្រែ បញ្ញត្តិ និង លក្ខខណ្ឌ កម្រៃសេវា ពីមួយពេលទៅមួយពេលដោយមិនចាំបាច់មានការជូនដំណឹង ក៏ប៉ុន្តែ ការកែប្រែទាំងនោះនឹងត្រូវបានដាក់ឲ្យអតិថិជនបានដឹងតាមរយៈបណ្តាញផ្សេងៗរបស់ធនាគារ ប្រ៊ីដ រួមមានតែមិនកំណត់ដូចជា គេហទំព័រ www.bridgebank.com.kh ការដាក់បង្ហាញនៅការិយាល័យកណ្តាលរបស់ធនាគារ ប្រ៊ីដ សាខា ឬ តាមរយៈការប្រកាសជាសាធារណៈ ឬ ការផ្សព្វផ្សាយ កម្មវិធីទូរស័ព្ទចល័ត ប្រ៊ីដ ការទាក់ទងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទ ឬ សារទូរស័ព្ទ ឬ ការជូនដំណឹងតាមរយៈប្រព័ន្ធអេឡិចត្រូនិចបស់ធនាគារ ប្រ៊ីដ។

១៩.២.‌២  ម្ចាស់ប័ណ្ណយល់ព្រម និង ទទួលយកថា ធនាគារ ប្រ៊ីដ អាចប្រើប្រាស់វិធីនៃការជូនដំណឹងខាងលើជាមធ្យោបាយនៃការជូនដំណឹងដទៃទៀតទៅកាន់ម្ចាស់ប័ណ្ណ។

១៩.៣ កម្មសិទ្ធិបញ្ញា

កម្មសិទ្ធិបញ្ញាដែលត្រូវបានប្រើជាមួយនឹងការផ្តល់ជូនសេវាប័ណ្ណឥណទាន គឺត្រូវស្ថិតក្រោមកម្មសិទ្ធិតែមួយគត់របស់ធនាគារ ប្រ៊ីដ។ ប្រសិនសិនបើគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីធនាគារ ប្រ៊ីដ ទេនោះ ព័ត៌មានដែលត្រូវបាន     ផ្ត ល់ទៅម្ចាស់ប័ណ្ណដែលជាផ្នែកមួយនៃសេវាប័ណ្ណឥណទានត្រូវប្រើសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ និង មិនត្រូវថតចម្លង ចែកចាយ ឬ ផ្ញើរទៅកាន់នរណាម្នាក់ ឬ បញ្ចូលទៅក្នុងឯកសារដទៃណាមួយឡើយ។

១៩.៤ ការអះអាងរបស់អតិថិជន

១៩.៤.១ ម្ចាស់ប័ណ្ណអះអាងថារាល់ព័ត៌មានដែលបានផ្តល់ឲ្យធនាគារ ប្រ៊ីដ គឺត្រឹមត្រូវ ពិតប្រាកដ និង ទាន់សម័យ       កាល។ ម្ចាស់ប័ណ្ណបញ្ជាក់បន្ថែមទៀតថា ខ្លួនបានអាន យល់ និង ព្រមព្រៀងក្នុងការចងភ្ជាប់កាតព្វកិច្ចជាមួយ បញ្ញត្តិ និង លក្ខខណ្ឌ គ្រប់គ្រងការប្រើប្រាស់ប័ណ្ណឥណទានរួមបញ្ជូលទាំង បញ្ញត្តិ និង លក្ខខណ្ឌទូទៅរបស់ធនាគារ    ប្រ៊ីដ។

១៩.៤.១ ម្ចាស់ប័ណ្ណត្រូវជូនដំណឹងមកធនាគារ ប្រ៊ីដ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរណាមួយទៅលើព័ត៌មានផ្ទាល់ខ្លួនដែលត្រូវបានផ្តល់ជូនធនាគារ ប្រ៊ីដ កន្លងមក។ ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬ ការបាត់បង់ណាមួយដែលត្រូវរងគ្រោះដោយម្ចាស់ប័ណ្ណ ពាក់ព័ន្ធនឹងការផ្លាស់ប្តូរដោយមិនមានជូនដំណឹងមកធនាគារ ប្រ៊ីដ នោះឡើយ។

១៩.៥ ឯកជនភាព និង ការយល់ព្រមបញ្ចេញព័ត៌មាន

១៩.៥.១ ម្ចាស់ប័ណ្ណទទួលស្គាល់ និង យល់ព្រមថា ធនាគារ ប្រ៊ីដ ប្រមូលព័ត៌មានផ្ទាល់ខ្លួន ការណែនាំ ព័ត៌មានគណនី កំណត់ត្រាប្រព័ន្ធ POS និង ព័ត៌មានលម្អិតនៃប្រតិបត្តិការនៃគណនី របស់ខ្លួន (រួមគ្នាហៅថា “ព័ត៌មាន”) ក្នុងគោលបំណងផ្តល់នូវសេវាប័ណ្ណឥណទានជូនម្ចាស់ប័ណ្ណ។

១៩.៥.២ ម្ចាស់ប័ណ្ណយល់ព្រមថា ផ្អែកតាមឆន្ទានុសិទ្ធិរបស់ធនាគារ គ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹង ឬ ទទួលខុសត្រូវ ធនាគារ ប្រ៊ីដ មានសិទ្ធិបញ្ចេញព័ត៌មានទៅកាន់៖

ក.    បុគ្គលណាមួយដែលត្រូវបានទាក់ទងដោយធនាគារ ប្រ៊ីដ ក្នុងការបំពេញ ឬ ជួយ ការងារ ឬ សកម្មភាពរបស់ខ្លួន

ខ.    បុត្រសម្ព័ន្ធ ដៃគូ ឬ បណ្តាញទូទាត់ណាមួយរបស់ធនាគារ ប្រ៊ីដ និង ការិយាល័យកណ្តាល សាខា អនុសាខា ភ្នាក់ងារ អ្នកទំនាក់ទំនង ឬ ការិយាល័យទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ

គ.    សវនករ និង ទីប្រឹក្សាវិជ្ជាជីវៈរបស់ធនាគារ ប្រ៊ីដ រួមបញ្ចូលទាំង មេធាវីរបស់ខ្លួន

ឃ.   អ្នកផ្គត់ផ្គង់​ អ្នកដែលតម្លើង និង ជួសជុលម៉ាស៊ីនព្រីន ប្រព័ន្ធកុំព្យូទ័រ ដែលត្រូវបានប្រើប្រាស់ដោយធនាគារ ប្រ៊ីដ និង អ្នកផ្គត់ផ្គង់ទំនិញ ឬ សេវាកម្ម របស់ធនាគារ ប្រ៊ីដ

ង.    ភ្នាក់ងារវាយតម្លៃ ដៃគូសម្ព័ន្ធអាជីវកម្ម ក្រុមហ៊ុនធានារ៉ាប់រង អ្នករ៉ាប់រង ឈ្មួញកណ្តាលផ្នែកធានារ៉ាប់រង ឬ អ្នកផ្តល់ការការពារឥណទានដោយផ្ទាល់ ឬ ប្រយោល

ច.    ម្ចាស់គណនីរួមណាមួយ ឬ បុគ្គលណាមួយដែលត្រូវបានផ្តល់ការអនុញ្ញាតក្នុងការធ្វើប្រតិបត្តិការគណនី ឬ អ្នកធានា ឬ ភាគីប្រាតិភោគនៃគណនី

ឆ.    ពាណិជ្ជករដែលទទួលយកប័ណ្ណ

ជ.    សាមាជិកនៃបណ្តាញប័ណ្ណ ដែលម្ចាស់ប័ណ្ណ ឬ ប័ណ្ណមានប្រតិបត្តិការជាមួយ

ញ.   ដៃគូរទូទាត់ណាមួយរបស់ធនាគារ ប្រ៊ីដ ដែលចូលរួមក្នុងការអនុញ្ញាតប្រតិបត្តិការរបស់ប័ណ្ណ

ដ.    បុគ្គលណាមួយដែលធ្វើទីផ្សារ ឬ ផ្សព្វផ្សាយសេវាកម្ម ឬ ផលិតផល ទោះបីជាត្រូវបានជួលដោយធនាគារ ប្រ៊ីដ​ ឬតតិយជនក៏ដោយ។

ថ.    បុគ្គលណាមួយដែលការបញ្ចេញព័ត៌មានត្រូវបានអនុញ្ញាត ឬ តម្រូវផ្អែកតាមបញ្ញត្តិច្បាប់

ឌ.    ក្រុមហ៊ុន ក្រេឌីតប្យួរ៉ូ ខេមបូឌា ដែលធនាគារ ប្រ៊ីដ ជាសមាជិក អតិថិជន ឬ ជាភ្នាក់ងារផ្តល់ព័ត៌មានឥណទាន

ឍ.   ភ្នាក់ងាររដ្ឋាភិបាលណាមួយ និង អាជ្ញាធរនៃព្រះរាជាណាចក្រកម្ពុជា និង/ឬ នៅប្រទេសដទៃ។

១៩.៦ ច្បាប់គ្រប់គ្រង ការដោះស្រាយជម្លោះ និង យុត្តាធិការ៖

១៩.៦.១ បញ្ញត្តិ និង លក្ខខណ្ឌ នេះត្រូវគ្រប់គ្រង និង បកស្រាយស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១៩.៦.២ ជម្លោះរវាងម្ចាស់ប័ណ្ណ និង ធនាគារ៖ ជម្លោះណាមួយ ឬ ការទាមទារដែលកើតចេញ ឬ ពាក់ព័ន្ធនឹង បញ្ញត្តិ និង លក្ខខណ្ឌ ឬ ការប្រើប្រាស់សេវាប័ណ្ណឥណទាន និង ទំនាក់ទំនងរវាងម្ចាស់ប័ណ្ណ និង ធនាគារ​ ប្រ៊ីដ នឹងត្រូវដោះស្រាយដោយមជ្ឈមណ្ឌលទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ អនុលោមតាមគោលនយោបាយស្តីពី ការណែនាំអតិថិជន និង ការគ្រប់ងគ្រងបណ្តឹង ឬ គោលនយោបាយណាមួយផ្សេងទៀតដែលប្រហាក់ប្រហែលនឹងនីតិវិធីប្រតិបត្តិការស្តង់ដាររបស់ធនាគារ​ ប្រ៊ីដ។ ប្រសិនបើជម្លោះមិនត្រូវបានដោះស្រាយក្នុងអំឡុងពេលដែលមានបញ្ជាក់នេះទេ នោះតុលាការកម្ពុជាត្រូវមានយុត្តាធិការលើជម្លោះនេះ។

១៩.៦.៣ ជម្លោះរវាងម្ចាស់ប័ណ្ណជាមួយនឹងតតិយជន៖ សូមកត់សម្គាល់ថា ធនាគារ ប្រ៊ីដ មិនត្រូវទទួលបន្ទុកទទួលខុសត្រូវចំពោះជម្លោះណាមួយរវាងម្ចាស់ប័ណ្ណ ជាមួយនឹងតតិយជនពាក់ព័ន្ធនឹងប្រតិបត្តិការដែលធ្វើឡើងដោយម្ចាស់ប័ណ្ណ ដោយប្រើប្រាស់ប័ណ្ណឥណទាន និង/ឬ គណនីណាមួយរបស់ខ្លួនឡើយ។

១៩.៦.៤ ប្រសិនបើមានបញ្ហាណាមួយពាក់ព័ន្ធនឹងសមតុល្យគណនី និង ប្រតិបត្តិការនៃប័ណ្ណឥណទាន ឬ ទៅលើរបាយការណ៍វិក័យបត្ររបស់ខ្លួន ម្ចាស់ប័ណ្ណត្រូវជូនដំនឹងមកកាន់ធនាគារ ប្រ៊ីដ ក្នុងអំឡុងពេល ០៧ (ប្រាំពីរ) ថ្ងៃ នៃថ្ងៃប្រតិទិន គិតចាប់ពីកាលបរិច្ឆេទប្រតិបត្តិការ។ ម្ចាស់ប័ណ្ណទទួលស្គាល់ថា ធនាគារ ប្រ៊ីដ រក្សាសិទ្ធិក្នុងការមិនដោះស្រាយបញ្ហានោះផ្អែកតាមឆន្ទានុសិទ្ធិតែមួយគត់របស់ធនាគារ ប្រសិនបើម្ចាស់ប័ណ្ណមិនបានជូនដំណឹងមកធនាគារ ប្រ៊ីដ ក្នុងអំឡុងពេលដែលបានបញ្ជាក់។

១៩.៦.៥ ករណីជម្លោះទាក់ទងនឹងប្រតិបត្តិការដែលត្រូវបានធ្វើឡើងជាមួយនឹងបណ្តាញដៃគូរបស់ធនាគារ ប្រ៊ីដ ឬ ត្រូវបានដំណើរការតាមរយៈបណ្តាញប័ណ្ណ ទូទាត់ ជម្លោះនោះត្រូវដោះស្រាយស្របតាមការដោះស្រាយជម្លោះរបស់ធនាគារ ប្រ៊ីដ និង បណ្តាញប័ណ្ណដែលពាក់ព័ន្ធ។

 

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី