Bridge Bank

ធនាគារប្រ៊ីដសហការជាមួយមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរដើម្បីលើកស្ទួយការយល់ដឹងជំងឺមហារីក

ភ្នំពេញ៖ ធនាគារប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជក្នុងស្រុកផ្តល់ជូនសេវាហិរញ្ញវត្ថុជាគ្រប់ប្រភេទបានរៀបចំសិក្ខាសាលា​ក្រោមប្រធានបទ “ វិធីការពារសុខភាព” ដោយមានការសហការចូលរួមពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គារពួរ មេឌីខល សេនធ័រ  (SGMC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ដើម្បីបង្កើនការយល់ដឹងពីជំងឺមហារីកក្នុងសហគមន៍។

កម្មវិធីសិក្ខាសាលាស្តីពីការថែទំាសុខភាពនេះធ្វើឡើងក្រោមការផ្តួចផ្តើមពីធនាគារពាណិជ្ជ ប្រ៊ីដ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងពីវេជ្ជបណ្ឌិតឯកទេស និងមណ្ឌលវេជ្ជសាស្ត្រដល់អតិថិជន និងសហគមន៍ ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាព ដែលជួយជម្រុញដល់ការ បង្កើនសុខុមាលភាពរាងកាយឱ្យកាន់តែប្រសើរ។ សិក្ខាសាលានេះធ្វើឡើងនៅមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរមេឌីខល សេនធ័រ (SGMC) ដែលមានទីតាំងនៅអគារ The Bridge ។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា “ការចូលរួមចំណែកនៅក្នុងសង្គមគឺជាគុណតម្លៃដ៏សំខាន់មួយរបស់ធនាគារ ប្រ៊ីដ ។ ទោះបីជាយើងជាស្ថាប័ណ្ណឯកជន     ផ្តល់ជូននូវសេវាហិរញ្ញវត្ថុក៏ដោយ ក៏យើងមិនត្រូវភ្លេចអំពីតម្រូវការសង្គម និងសុខុមាលភាពផ្ទាល់ខ្លួនរបស់យើងក្នុងសហគមន៍នោះទេ ដូច្នេះហើយ ទើបយើងលើកទឹកចិត្ត និងផ្សព្វផ្សាយដល់សាធារណជនឱ្យយល់ដឹងកាន់តែច្បាស់អំពីរការការពារសុខភាព ថាសុខភាពពិតជាមានសារៈសំខាន់សម្រាប់រាងកាយយើង និងជាពិសេស គឺយើងចង់លើទឹកចិត្តឱ្យប្រជាជនទំាងអស់គួរតែមានការត្រួតពិនិត្រសុខភាពជាប្រចំា។

ខែតុលាត្រូវបានកំណត់ថាជាខែនៃ” ការយល់ដឹងអំពីជំងឺមហារីក” ហើយការបង្កើនការយល់ដឹងអំពីជំងឺមហារីកនៅក្នុងសហគមន៍អាចជួយកាត់បន្ថយហានិភ័យខ្ពស់ និងជួយបង្កើនចំណេះដឹងបន្ថែមអំពីជំងឺមហារីកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ លោក Richard Liew បានបន្តទៀតថា៖ «ការយល់ពីជំងឺមហារីកនឹងផ្តល់ឱ្យអ្នកគ្រប់គ្នានូវទំនុកចិត្តក្នុងការទៅជួបគ្រូពេទ្យប្រសិនបើមានអ្វីមួយមិនប្រក្រតី ពីព្រោះការរកឃើញជំងឺមហារីកទាន់ពេលវេលាគឺងាយស្រួលក្នុងការព្យាបាលឱ្យបានទាន់ពេលវេលា»។

“ជាមួយនិងបច្ចេកវិទ្យាទំនើបពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) ដែលផ្តល់សេវាកម្មស្តង់ដារវេជ្ជសាស្ត្រខ្ពស់ រួមជាមួយនិងអ្នកឯកទេសមកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់ជូនគោលដៅដ៏ល្អប្រសើរដល់អតិថិជនរបស់យើងក្នុងការពិនិត្យសុខភាព។ យើងមានបរិក្ខាទំនើបក្នុងការពិនិត្យ វិភាគបានយ៉ាងត្រឹមត្រូវដើម្បីឱ្យសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរប៉ុណ្ណោះទេ បន្តែថែមទំាងមានការប្រឹក្សា ផ្តល់ជាចំណេះដឹងដល់អ្នកជំងឺទៀតផង។ យើងពិតជាមានកិត្តិយសក្នុងការសហការជាមួយធនាគារប្រ៊ីដ និងក្រុមហ៊ុនធនារាប់រងអាយុជីវិត AIA ដើម្បីផ្តល់ជូនកញ្ចប់ពិនិត្យសុខភាពដែលមានគុណភាព  ក៏ដូចជាបង្កើតសិក្ខាសាលា​នេះឡើង”។ នេះបើយោងតាមប្រសាសន៍របស់លោក Yeong Hock Ming ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកលក់ SGMC។

គួរបញ្ជាក់ផងដែរ អតិថិជនដែលចូលរួមកម្មវិធី “ស្ពានឆ្ពោះទៅកាន់សុខភាពកាន់តែប្រសើរ” នឹងទទួលបាន Voucher បញ្ចុះតម្លៃ 50% លើការពិនិត្យសុខភាពមូលដ្ឋានដែលកញ្ចប់សុខភាពនេះមានពិនិត្យ មុខងារថ្លើម ទឹកនោមផ្អែម ការធ្វើតេស្តឈាម រួមទំាងការប្រឹក្សាយ៉ាងលម្អិតពីវេជ្ជបណ្ឌិតជំនាញផង   ដែរ៕

 

ធនាគារ ប្រ៊ីដ និង បុរី វិមានភ្នំពេញ សហការដើម្បីសម្រួលផ្តល់ឥណទានគេហដ្ឋានជូនអតិថិជនឱ្យកាន់តែងាយស្រួល

ភ្នំពេញ៖ ធនាគារប្រ៊ីដ​បានសហការជាមួយ បុរី វិមានភ្នំពេញ​ ដើម្បីអនុញ្ញាត​ឱ្យអតិថិជន​ងាយស្រួលស្នើកម្ចីឥណទានទិញផ្ទះជាមួយធនាគារ​ក្នុងអត្រាការប្រាក់ពិសេស​។

នៅថ្ងៃទី ២៨​ កញ្ញា ឆ្នាំ២០២៣ ធនាគារប្រ៊ីដ បានចុះអនុស្សរណៈយោគយល់ ជាមួយបុរី វិមានភ្នំពេញដែលជាគម្រោងលំនៅដ្ឋា​នសាងសង់ឡើងដោយ​ក្រុមហ៊ុន លី ហួរ គ្រុប។ ការចុះកិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ច្រើនដល់អតិថិជនគោលដៅ ដែលពួកគាត់អាចដាក់ ពាក្យកម្ចីបានងាយស្រួល ក្នុងការទិញផ្ទះពីបុរី វិមានភ្នំពេញ។ កម្មវិធីនេះធ្វើឡើងដោយមានអ្នកចូលរួម ពីសំណៈ អគ្គនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងភ្ញៀវកិត្តិយស​តំណាងដោយក្រុមហ៊ុនទំាងពីរភាគី។  ​

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានឱ្យដឹងថា អតិថិជនដែលមានបំណងចង់ទិញផ្ទះថ្មី ប៉ុន្តែគ្មានលុយគ្រប់គ្រាន់​ ក៏អាចទិញផ្ទះថ្មី​ដើម្បីបំពេញ​បំណងប្រាថ្នាដែលខ្លួនចង់បាននិងប្រឹក្សាជាមួយអ្នកជំនាញផ្នែកលក់ពីខាងបុរីវិមានភ្នំពេញ​ និងជាមួយធនាគារពាណិជ្ជប្រ៊ីដ។

លោក​​ Richard Liew បានបញ្ចាក់ថា “ធនាគារពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនង និងចុះកិច្ចអនុស្សរណៈយោគយល់លើការផ្តល់ជូនឥណទានគេហដ្ឋា​ន ជាមួយអតិថិជនរបស់ បុរី វិមានភ្នំពេញ។​ ការចុះកិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលរបស់ធនាគារប្រ៊ីដ ក្នុងការផ្តល់ជូនកម្ចីទិញគេហដ្ឋានក្នុងតម្លៃសមរម្យដែលអតិថិជនអាចទទួលបានកម្ចីរហូតដល់ទៅ ៨០​ភាគរយនៃតម្លៃផ្ទះ និងរយៈពេលកម្ចីបានរហូតដល់ទៅ​២៥​ឆ្នំា ជាមួយនឹងអត្រាការប្រាក់ពិសេស។ បន្ថែមលើសពីនេះ រាល់អតិថិជនដែលទទួលបានកម្ចីពីធនាគារ​ ពួកគាត់នឹងទទួលបាន កាតសមាជិកដែលមានតម្លៃរហូតដល់ ​៦០០ ដុល្លារសហរដ្ឋអាមេរិចដើម្បីទូទាត់ជាមួយដៃគូអាជីវកម្មរបស់ធនាគារប្រ៊ីដ’’

លោក មឿង រដ្ឋា នាយកប្រតិបត្តិ នៃបុរី វិមានភ្នំពេញ​បានលើកឡើងថា “ ការចុះកិច្ចសហប្រតិបត្តិការនេះពិតជាសំខាន់ នៅក្នុងការផ្តល់ជូនកម្ចីឥណទានជូនអតិថិជនដែល មានបំណងចង់បានផ្ទះក្នុងក្តីស្រម៉ៃរបស់ពួកគេ មិនថាគេចង់ទិញសម្រាប់រស់នៅ​ ឬ ប្រកបអាជីវកម្មក៏ដោយ។  ហើយបុរី វិមានភ្នំពេញគឺរីករាយដែលបានសហការជាមួយធនាគារប្រ៊ីដ លើកម្ចីទិញគេហដ្ឋាន។​

អំពីបុរីវិមានភ្នំពេញ៖

បុរី វិមានភ្នំពេញ គឺជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន លី ហួរ គ្រុប បង្កើតឡើងដោយ អ្នកឧកញ្ញា លី ហួរ ផ្ទាល់។ បុរី វិមានភ្នំពេញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១មក គិតមកដល់បច្ចុប្បន្នមាន១៦គម្រោងហើយ ទាំងនៅភ្នំពេញ និងបានបណ្ដាខេត្តមួយចំនួន ដែលមានប្រភេទផ្ទះជាច្រើនសម្រាប់ជ្រើសរើសដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម វីឡាភ្លោះ វីឡាទោលតូចធំ ផ្ទះល្វែង និង វីឡាកូនកាត់ ដែលស្ថិតនៅទីតាំងពិសេសៗដូចជា តំបន់ផ្លូវ ឯ.ក ជាសុផារ៉ា(៥៩៨) មហាវិថី៣០ម៉ែត្រជិតក្រសួងដែនដី តាមបណ្ដោយផ្លូវជាតិលេខ៦អា ជ្រោយចង្វារ និងនៅស្រុកស្នួលខេត្តក្រចេះ ជាមួយតម្លៃសមរម្យ វិធីបង់ប្រាក់ងាយស្រួលមានភាពបត់បែន និងច្រើនជម្រើស។ សម្រាប់ព័ត៌មានបន្ថែមអំពី បុរី វិមានភ្នំពេញ សូមចូលមកកាន់គេហទំព័រ https://www.facebook.com/BoreyVimeanPhnomPenh

អំពីធនាគារប្រ៊ីដ៖

ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក​បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន  វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា​ ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និង ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារប្រ៊ីដសូមចូលមកកាន់គេហទំព័រ http://www.bridgebank.com.kh

ធនាគារ ប្រ៊ីដ ជាប់ជាសគ្រាសបង់ពន្ធដែលអនុលោមតាមសារពើពន្ធល្អជាគេ នៅក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជ ឈានមុខគេទំាងសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជន ទទួលបានលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុលោមភាពសារពើពន្ធប្រភេទ“មាស” ពីអគ្គនាយកដ្ឋានពន្ធដារ ដែលឆ្លុះបញ្ចំាងពីការការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះការអនុលោមភាពសារពើពន្ធ។

លោក​ រីឆាត លីវ ជាអគ្គនាយកប្រតិបត្តិរបស់ធនាគារ ប្រ៊ីដ បានមានប្រាសាសន៍ថា “ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ប្រភេទ​ពន្ធ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើងនៅ​កម្ពុជា ដូចជា ពន្ធលើ​ប្រាក់​បៀវត្ស និង​ពន្ធ​លើ​អចលនទ្រព្យ​ ជាដើម។ ហើយការបង់ពន្ធនេះទៀតសោតគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាក្នុងនាមជាសគ្រាសមួយក្នុងប្រទេសកម្ពុជា។’’ លោកបានបន្តទៀតថា ការទទួលបានមេដាយ មាស លើកនេះ គឺជាចាប់ផ្តើម និងជាគំរូដ៏ល្អសម្រាប់ស្ថាប័នផ្សេងៗ ក្នុងការក្លាយខ្លួនទៅជាធនាគារ ដែលគោរពនិងអនុវត្តទៅតាមច្បាប់បានយ៉ាងខ្ជាប់ខ្ជួន។ ជាការពិតណាស់​ការបង់ពន្ធ វា​គឺ​ជា​ការ​ចូលរួម​ចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា  ហើយនេះក៏បង្ហាញពីការបន្តប្តេជ្ញាចិត្ត និង​តម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចសារពើពន្ធដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចជូនរដ្ឋ។

អំពីបណ្ណសរសើរ

ប័ណ្ណសរសើរ​នេះមានបីប្រភេទផ្សេងគ្នា។ ប្រភេទប័ណ្ណមាសគឺជាប័ណ្ណ លេខ១សម្រាប់សហគ្រាសដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវក្នុងការបំពេញកាតព្វកិច្ចជូនរដ្ឋ ដើម្បីទទួលបានប័ណ្ណមួយនេះ​សហគ្រាសនីមួយៗត្រូវ​មានឯកសារគ្រប់គ្រាន់ដែលតម្រូវទៅតាមពន្ធដា។ រីឯមេដាយទី២ គឺជាប្រភេទមេដាយប្រាក់ និង​ចុងក្រោយគឺមេដាយសំរិទ្ធ។​

 

អំពីធនាគារពាណិជ្ជ ប្រ៊ីដ

ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក​បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន  វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា​ ផ្តល់ជូននៃសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើឆ្លាតវៃ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ ។ល។ជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែសូមចូលមកកាន់គេហទំព័រ http://www.bridgebank.com.kh

ការសម្ពោធជាផ្លូវការ ធនាគារប្រ៊ីដ និងការដាក់ឱ្យដំណើរការ សាខាទួលគោក និងសាខាតាខ្មៅ!

ភ្នំពេញ ៖ ធនាគារប្រ៊ីដ ម.ក បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយការផ្តល់ជូនសេវាផលិតផលថ្មីៗ និងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថលរបស់ខ្លួន និងដាក់ឱ្យដំណើរការ សាខាថ្មីចំនួនពីររបស់ខ្លួននៅទួលគោក និង ក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រ៊ីដ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន World Bridge  ព្រមទំាងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ភ្នំពេញ ៖ ធនាគារប្រ៊ីដ ម.ក បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយការផ្តល់ជូនសេវាផលិតផលថ្មីៗ និងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថលរបស់ខ្លួន និងដាក់ឱ្យដំណើរការ សាខាថ្មីចំនួនពីររបស់ខ្លួននៅទួលគោក និង ក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រ៊ីដ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន World Bridge  ព្រមទំាងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ពិធីសម្ពោធនេះគឺជាការបើកទ្វារផ្តល់នូវសេវាធនាគារពាណិជ្ជឈានមុខគេទំាងសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជនបុគ្គល ជាមួយនឹងបុគ្គលិកមន្រ្តីហិរញ្ញវត្ថុដែលជំនាញប្រកបដោយវិជ្ជាជីវៈ នៅរង់ចំាបម្រើលោកអ្នកជានិច្ច។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានចូលរួមអបអរសាទរ​ចំពោះធនាគារប្រ៊ីដ នូវសមិទ្ធផលនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន។ លោកបានចង្អុលបង្ហាញថា ពិធីសម្ពោធ ធនាគារ ប្រ៊ីដ នៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពី ការ រីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ធនាគារ ប្រ៊ីដបានបង្ហាញពីការខិតខំប្រឹងប្រែង របស់ខ្លួនដោយបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយកម្លាយខ្លួនពី​ធនាគារឯកទេស​ទៅជា ធនាគារ​​ពាណិជ្ជ ដើម្បីផ្តល់ជូននូវដំណោះស្រាយតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រ៊ីដ បានឱ្យដឹងថា”យើងបានរៀបចំការសម្ពោធធនាគាររបស់ យើងយ៉ាងប្រុងប្រយ័ត្នដោយបានរៀបចំផែន​ការយុទ្ធសាស្រ្តឆ្ពោះទៅមុខ និងពង្រឹងទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាបានថាយើងបាន ដាក់ដំណើរការសេវាកម្មរបស់ពួកយើងជាសាធារណៈជាមួយនឹងគុណភាព។ បទពិសោធន៍សេវាធនាគារអតិថិជនគឺជាអាទិភាព ធំបំផុតរបស់ពួក​យើង ហើយយើងចង់ធ្វើឱ្យប្រាកដថា អតិថិជនរបស់យើងមានបទពិសោធន៍ធនាគារដែលងាយស្រួល និងមានសុវត្ថិភាព។ ជាការពិតណាស់ដើម្បីផ្តល់ជូនសេវាធនាគារដែលល្អដល់អតិថិជន គឺតម្រូវឱ្យបុគ្គលិករបស់យើងជាពិសេសអ្នកដែលប្រាស្រ័យទាក់ទងជាមួយអតិថិជន ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវលើចំណេះ និងជំនាញ ក៏ដូចជាការធ្វើបដិសណ្ឋារកិច្ច”។ ​

ធនាគារ ប្រ៊ីដ បាន​វិនិយោគ​​ទៅលើហេដ្ឋានរចនាសម្ព័នថ្មី បច្ចេកវិទ្យា និង​ធនធានមនុស្សជាចាំបាច់។ ជាក់ស្តែងកាលពីឆ្នាំមុន ធនាគារបានវិនិយោគលើប្រព័ន្ធគ្រប់គ្រងសេវាបណ្ណ ជាមួយនឹងប្រព័ន្ធ  ស្នូលធនាគារ បែបឌីជីថល និងសេវាធនាគារចល័ត (Mobile banking) របស់ខ្លួន។ នេះបើយោងតាម តាមប្រសាសន៍របស់លោក Richard Liew នាយកប្រតិបត្តិរបស់ធនាគារប្រ៊ីដ  “លើសពីនេះ ធនាគារនឹងអាចផ្តល់សេវាកម្មយ៉ាងពេញលេញនៅមុនដំណាច់ឆ្នាំនេះ រួមទាំងសេវាធនាគារចល័ត ប័ណ្ណឥណពន្ធសម្រាប់ម៉ាស៊ីន ATM និងសេវាប័ណ្ណឥណទាន ដែលនឹង ​ត្រូវ​បាន​ដាក់ឱ្យប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ»។ លើស​ពី​នេះ ធនាគារ​បាន​ដាក់ឱ្យដំណើរការ​សាខារថ្មី​ចំនួន​ពីរទីតំាង​នៅ​ឆ្នាំ​នេះ គឺ​សាខា នៅ​ក្រុង​តាខ្មៅ និង ​ទួលគោក ។ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានអនុម័តលើការស្នើសុំអាជ្ញាប័ណ្ណរបស់ខ្លួន ធនាគារមានបំណងពង្រីកបណ្តាញសាខានៅតាមតំបន់ផ្សេងៗ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុផ្សេងៗបន្ថែមទៀត។

អំពី ធនាគារប្រ៊ីដ ម.

ធនាគារប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

លក្ខខណ្ឌនៃការប្រើប្រាស់ សេវាកម្មធនាគារទូរស័ព្ទចល័ត

លក្ខខណ្ឌនៃការប្រើប្រាស់

 សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ  (Draft)

 

លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ “លក្ខខណ្ឌនៃការប្រើប្រាស់” គ្រប់គ្រងលើប្រតិបត្តិការ និងការប្រើប្រាស់នូវសេវាកម្ម និង កម្មវិធី  ធនាគារទូរស័ព្ទចល័តរបស់ ធនាគារ ប៊្រីដ ភីអិលស៊ី “ប៊្រីដ” ដែលត្រូវបានហៅថា “កម្មវិធីធនាគារចល័ត ប៊្រីដ”។ លក្ខខណ្ឌនៃការប្រើប្រាស់នេះ គឺជាកិច្ចព្រមព្រៀងរវាងលោកអ្នក និង ធនាគារ ប៊្រីដ និងកំណត់អំពី លក្ខខណ្ឌដែលគ្រប់គ្រងលើការទទួលបាន និងការប្រើប្រាស់សេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក។

នេះគឺជាឯកសារដ៏សំខាន់មួយ ដែលលោកអ្នកត្រូវតែអាន និងយល់ឲ្យបានឲ្យច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់កម្មវិធី និងសេវាកម្មធនាគារចល័តរបស់ ធនាគារ ប៊្រីដ។ សូមអាននូវលក្ខខណ្ឌនៃការប្រើប្រាស់ដោយប្រុងប្រយ័ត្នមុននឹងយល់ព្រមតាម លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ សូមទំនាក់ទំនងមក ធនាគារ ប៊្រីដ ប្រសិនបើលោកអ្នកមានចម្ងល់ ទាក់ទងទៅនឹង លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។

តាមរយៈការចុចលើពាក្យ “ទទួលយល់ព្រម” ឬ “យល់ព្រម” លោកអ្នកបានបញ្ជាក់ថា លោកអ្នកបានអាន បានយល់ច្បាស់ បានទទួលស្គាល់ បានទទួលយក និងបានយល់ព្រមនូវចំណងកាព្វកិច្ចលក្ខខណ្ឌនៃការប្រើប្រាស់នេះនិង លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតនៃផលិតផល និង/ឬ សេវាកម្មដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ប្រសិនបើ មានលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀត ផ្ទុយនឹងលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងនេះ នោះលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងកិច្ចព្រមព្រៀងនេះត្រូវមានអានុភាពលើសលុបជាង លើកលែងតែមានការបញ្ជាក់ច្បាស់។

១. វិសាលភាព

លក្ខខណ្ឌនៃការប្រើប្រាស់នេះ អនុវត្តចំពោះអតិថិជនមានស្រាប់ និងអតិថិជនថ្មីទាំងអស់របស់ ធនាគារ ប៊្រីដ ដែលប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។ សូមបញ្ជាក់ថា លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតដែលពាក់ព័ន្ធនឹងគណនីសន្សំ និងទំនាក់ទំនងរបស់លោកអ្នកជាមួយ ធនាគារ ប៊្រីដ នឹងនៅតែបន្តអនុវត្ត និងមានសុពលភាពដដែល (លើកលែងមានការបញ្ជាក់ច្បាស់នៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ)។

២. និយមន័យ

  • “ធនាគារ ប៊្រីដ” មានន័យថាជា គ្រឹះស្ថានធនាគារ ប៊្រីដ ភីអិលស៊ី ដែលជាធនាគារពាណិជ្ជ ទទួលប្រាក់បញ្ញើ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើប្រតិបត្តិការធនាគារនៅ ព្រះរាជាណាចក្រកម្ពុជា។
  • “គណនី” មានន័យថាជាគណនីបញ្ញើ និងគណនីសន្សំគ្រប់ប្រភេទទាំងអស់របស់ ធនាគារ ប៊្រីដ រួមមានគណនីបញ្ញើមានរយៈពេលមានកំណត់ គណនីបញ្ញើមានរយៈពេលមិនកំណត់ គណនីភ្ជាប់កិច្ចសន្យា រួមទាំងគណនីឯកត្តជន គណនីជាក្រុម គណនីស្ថាប័ន និងគណនីសន្សំផ្សេងទៀតដែល ធនាគារ ប៊្រីដ អាចនឹងបង្កើត និងអនុវត្តនាពេលអនាគត។
  • “គណនីឥណពន្ធចំបង” មានន័យថាជាគណនីមួយដែលលោកអ្នកបានកំណត់ឡើងក្នុងគោលបំណងឲ្យមានការជ្រើសរើសដោយស្វ័យប្រវត្តិនូវពេលធ្វើប្រតិបត្តិការទូទាត់។ លោកអ្នកអាចផ្លាស់ប្តូរគណនីដើម្បីទូទាត់ ឬ គណនីឥណពន្ធចំបង បែបនេះបាន ដោយចូលទៅកាន់មុខងារការកំណត់ផ្សេងៗ នៅក្នុងកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ (BRIDGE Mobile Banking App)។
  • “សមតុល្យគណនី” មានន័យថាជាសមតុល្យទឹកប្រាក់របស់លោកអ្នកដែលមាន និងបានកត់ត្រានៅក្នុងប្រព័ន្ធធនាគារស្នូលរបស់ ធនាគារ ប៊្រីដ។
  • “កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ” គឺជាកម្មវិធីទូរស័ព្ទចល័តមួយ ដែលបានបង្កើតឡើងដោយ ធនាគារ ប៊្រីដ សម្រាប់ឲ្យអតិថិជនអាចទាញយកពី App Store (IOS) ឬ Play Store (Android) ឬតាមរយៈវិធីសាស្រ្តផ្សេងទៀត ដែលអាចធ្វើទៅបានទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យានៅលើពិភពលោក។ កម្មវិធីធនាគារទូរស័ព្ទចល័តនេះ ត្រូវបានប្រើប្រាស់ក្នុងគោលបំណងក្នុងការចុះឈ្មោះ និងប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដូចមានចែងនៅក្នុងប្រការ ទី ៣ និងទី ៤ នៃកិច្ចព្រមព្រៀងនេះ។
  • “សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ” គឺជាសេវាកម្មធនាគាររបស់ ធនាគារ ប៊្រីដ មួយផ្នែក ឬទាំងអស់ ដែលអាចប្រើប្រាស់បានតាមអនឡាញ និងចូលប្រើប្រាស់បានតាមរយៈកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ ដូចដែលបានបរិយាយនៅក្នុងប្រការទី៤ នៃកិច្ចព្រមព្រៀងនេះ។
  • “កាត” គឺជាកាតឥណពន្ធរបស់ ធនាគារ ប៊្រីដ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការគណនីជាមួយការិយាល័យ ធនាគារ ប៊្រីដ, ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្ថិ “ATM” និងម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ “CDM” និងបណ្តាញផ្សេងទៀតរបស់ ធនាគារ ប៊្រីដ។ កាតនេះ ត្រូវបានចេញដោយ ធនាគារ ប៊្រីដ។
  • “ចំនួនកំណត់នៃការទូទាត់ប្រាក់ប្រាក់រហ័ស” គឺជាការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការក្នុងការទូទាត់ប្រាក់តាមរយៈ QR Code និងការផ្ទេរប្រាក់តាមរយៈ QR Code ដោយមិនចាំបាច់តម្រូវឲ្យលោកអ្នកបញ្ចូលលេខសម្ងាត់សារឡើងវិញឡើយ ហើយវាជាផ្នែកមួយនៃលក្ខណៈពិសេសរបស់ផលិតផលរបស់ ធនាគារ ប៊្រីដ ផងដែរ។
  • “ធនាគារទូរស័ព្ទចល័ត” គឺជាការប្រើប្រាស់សេវាកម្មធនាគារតាមអនឡាញនិងអាចប្រើប្រាស់បានតាមរយៈទូរស័ព្ទចល័តទំនើប Teblet ឧបករណ៍វៃឆ្លាតដទៃទៀតជាដើម​ (តទៅនេះហៅថា “ឧបករណ៍”) ដើម្បីតាមដាន និងត្រួតពិនិត្យសមតុល្យគណនី ការផ្ទេរប្រាក់រវាងគណនីមួយទៅគណនីមួយទៀត បញ្ចូលទឹកប្រាក់ទៅក្នុងប្រព័ន្ធទូរស័ព្ទដៃ ផ្លាស់ប្តូរលេសម្ងាត់ចូលប្រើប្រាស់កម្មវិធី និងបង់ថ្លៃវិក្កយបត្រទឹក ភ្លើង ឬ វិក្កយបត្រផ្សេងទៀតជាដើម។​
  • “ព័ត៌មានសុវត្ថិភាព” គឺជាលេខ​សម្គាល់អ្នកប្រើប្រាស់ ឬឈ្មោះសម្គាល់អ្នកប្រើប្រាស់ ឬលេខសម្ងាត់ ឬលេខកូដបញ្ជាក់ផ្សេងៗទៀតនៃកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក។ វាត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់ពីកម្មសិទ្ធិភាពក្នុងការប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ ដែលសារសុវត្ថិភាពនេះ រួមមានទាំងលេខកូដសម្ងាត់ប្រើបានតែម្តងផងដែរ។
  • “អូធីភី (OTP)” មានន័យថាជាលេខកូដសម្ងាត់ប្រើបានតែម្តងគត់ ដែលនឹងត្រូវបានផ្ញើចូលទៅកាន់លេខទូរស័ព្ទរបស់លោកអ្នកដើម្បីបញ្ជាក់ពីសុវត្ថិភាព និង ការពារការក្លែងបន្លំផ្សេងៗ។
  • “លេខសម្គាល់ខ្លួន ឬលេខសម្ងាត់” សំដៅលើលេខសម្ងាត់ ៦ ខ្ទង់ដែលអតិថិជនបានកំណត់សម្រាប់បញ្ជាក់រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ និង/ឬ ផ្តល់សិទ្ធិជូនលោកអ្នក ក្នុងការធ្វើប្រតិបត្តិការផ្សេងៗគ្រប់ពេលវេលា។
  • “យើង របស់យើង (We, us, ours)” មានន័យថាជា ធនាគារ ប៊្រីដ ភីអិលស៊ី។
  • “លោកអ្នក” និង “របស់លោកអ្នក” មានន័យថាជាអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ។

៣. ការចុះឈ្មោះ និងលក្ខខណ្ឌនៃការចុះឈ្មោះ

          ដើម្បីចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័តធនាគារ ប៊្រីដ អតិថិជនត្រូវតម្លើងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដែលអតិថិជនអាចទាញយកកម្មវិធីនេះពី​ App Store (IOS) ឬ Play Store (Android) ឬវិធីសាស្រ្តផ្សេងទៀតតាមរយៈបច្ចេកវិទ្យា ទៅក្នុងឧបករណ៍ទូរស័ព្ទរបស់​អតិថិ​ជន។ នៅពេលអតិថិជនបានចុះឈ្មោះចប់សព្វគ្រប់ អតិថិជននឹងទទួលបាននូវលេខកូដសម្ងាត់ប្រើបានតែម្តងតាមរយៈលេខទូរស័ព្ទ ដើម្បីឲ្យអតិថិជនផ្ទៀងផ្ទាត់ និងបញ្ជាក់។ លោកអ្នកអាចប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទ​ចល័តរបស់ ធនាគារ ប៊្រីដបាន ដោយត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖

  • លោកអ្នកត្រូវតែជាអ្នកកាន់កាប់កាត ធនាគារ ប៊្រីដ និងមានគណនីមានសុពលភាពជាមួយ ធនាគារ ប៊្រីដ
  • លោកអ្នកត្រូវមានសិទ្ធិ និងមានការអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទ/ឧបករណ៍ទំនើប/វៃឆ្លាត
  • លោកអ្នកត្រូវមានលេខទូរស័ព្ទដែលមានសុពលភាព និងសកម្ម ដែលបានចុះឈ្មោះត្រឹមត្រូវនៅក្នុងប្រព័ន្ធរបស់ ធនាគារ ប៊្រីដ ដើម្បីទទួលបាននូវលេខសម្ងាត់ប្រើបានតែម្តង
  • លោកអ្នកបានទាញយក និងតម្លើងកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ លើទូរស័ព្ទ/ឧបករណ៍ទំនើបរបស់លោកអ្នកដោយប្រើប្រាស់លេខទូរស័ព្ទសកម្ម និងបានចុះឈ្មោះត្រឹមត្រូវនៅក្នុងប្រព័ន្ធរបស់ ធនាគារ ប៊្រីដ
  • តាមរយៈការចុចលើពាក្យ “យល់ព្រម” លោកអ្នកបានយល់ព្រមនូវលក្ខខណ្ឌប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ក្នុងដំណើរការនៃការចុះឈ្មោះរបស់លោកអ្នក
  • លោកអ្នកទទួលស្គាល់ និងយល់ព្រមថា ធនាគារ ប៊្រីដ រក្សាសិទ្ធិ និងមានឆន្ទានុសិទ្ធិក្នុងការបដិសេដនូវសំណើរបស់លោកអ្នកក្នុងការស្នើសុំដំណើរការកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ ដោយពុំចាំបាច់ផ្តល់ការជូនដំណឹង ឬព័ត៌មានលម្អិតផ្សេងៗជូនទៅលោកអ្នកឡើយ។ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា តាមរយៈការចុះឈ្មោះប្រើប្រាស់កម្មវិធី ធនាគារ ចល័ត ធនាគារ ប៊្រីដ នេះ លោកអ្នកបានផ្តល់សិទ្ធិពេញលេញដល់ ធនាគារ ប៊្រីដ ក្នុងការចូលពិនិត្យមើលព័ត៌មាន និងគណនីរបស់លោកអ្នក។ ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវលើការបាត់បង់ណាមួយ ដែលលោកអ្នកទទួលរងដែលជាលទ្ធផលណាមួយចេញពីសកម្ម​ភាពរបស់លោកអ្នក ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។

៤. ការពិពណ៌នាអំពីសេវាកម្ម

៤.១      ដើម្បីប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ អតិថិជនតម្រូវឲ្យភ្ជាប់អ៊ីនធើណិត រួមមានជាអាទិ៍ បណ្តាញទូរគមនាគមន៍ ប្រតិបត្តិករទូរស័ព្ទចល័ត ដែលអនុញ្ញាតឲ្យលោកអ្នកអាចដំណើរការចូលទៅគណនីរបស់លោកអ្នក និងសេវាកម្មធនាគារផ្សេងៗរបស់ធនាគារ ប៊្រីដ ដែលមាននៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដបានគ្រប់ពេលវេលា ដើម្បីឲ្យលោកអ្នកកាន់តែងាយស្រួលក្នុងការគ្រប់គ្រងគណនី និងប្រតិបត្តិការធនាគាររបស់លោកអ្នក តាមរយៈទូរស័ព្ទ/ឧបករណ៍ទំនើបរបស់លោកអ្នក។

៤.២      គន្លឹះនៃលក្ខណៈផលិតផលនៃកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ​ រួមមាន៖

  • ការទូទាត់ប្រាក់ផ្សេងៗ
  • ការផ្ទេរប្រាក់
  • គណនី
  • កាត
  • ស្កេនទូទាត់ប្រាក់
  • ការបើកគណនី

ព័ត៌មានលម្អិតនៃមុខងារ និងលក្ខណៈផលិតផលរបស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ គឺមានផ្តល់ជូនដោយអនុលោមតាមផលិតផល និង លក្ខណៈសេវាកម្ម និងគោលនយោបាយរបស់ ធនាគារ ប៊្រីដ ដែលលោកអ្នកអាចរកបាននៅតាមបណ្តាសាខារបស់ ធនាគារ ប៊្រីដ ណាមួយ ឬតាមរយៈគេហទំព័រ www.bridgebank.com.kh ។

៥. ថ្លៃសេវាកម្ម

៥.១      ថ្លៃសេវានឹងត្រូវបានគិត នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការជាក់លាក់ណាមួយ  ឬប្រើប្រាស់ផលិតផល ឬសេវាកម្មមាននៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងលក្ខណៈនៃផលិតផល និងសេវាកម្មរបស់ ធនាគារ ប៊្រីដ។ លោកអ្នកអាចស្វែងរកថ្លៃសេវាកម្មនៃផលិតផល និង/ឬ          សេវាកម្មជាក់លាក់ណាមួយបាននៅតាមសាខានានារបស់ ធនាគារ ប៊្រីដ ឬតាមរយៈគេហទំព័រ www.bridgebank.com.kh

៥.២      ធនាគារ ប៊្រីដ  អាចនឹងយកថ្លៃសេវាកម្ម  លើការប្រើប្រាស់នៃកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ពីពេលមួយទៅពេលមួយទៀតដោយរួមមាន និង មិនកំណត់ចំពោះ ថ្លៃសេវារដ្ឋបាល និងថ្លៃសេវាប្រតិបត្តិការជាដើម។ ព័ត៌មានលម្អិតអំពីថ្លៃសេវានេះនឹងមានបង្ហាញនៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការ។ លោកអ្នកយល់ព្រមបង់ថ្លៃសេវា និងផ្តល់សិទ្ធិឲ្យ ធនាគារ ប៊្រីដ ធ្វើការកាត់ថ្លៃសេវាផ្សេងៗដែលអាចមាន ដោយផ្ទាល់ពីគណនីរបស់លោក​អ្នក។

៥.៣      លោកអ្នកត្រូវទទួលបន្ទុកលើថ្លៃសេវានៃការប្រើប្រាស់អ៊ីនធើណិត ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិត សម្រាប់ប្រតិបត្តិការមួយចំនួន រួមមាន និង មិនកំណត់ចំពោះ ការទាញយក ការធ្វើបច្ចុប្បន្នភាព​ និងការប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។ ការគិតតម្លៃសេវាចំពោះការប្រើប្រាស់អ៊ីនធើណិតដូចដែលបានលើកឡើងខាងលើនេះ លោកអ្នកត្រូវទទួលខុសត្រូវដោយផ្ទាល់ ហើយលោកអ្នកអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលលោកអ្នកបានប្រើប្រាស់សេវាអ៊ីនធើណិត ដើម្បីយល់ដឹងអំពីថ្លៃសេវាកម្មនៃការប្រើប្រាស់អ៊ិនធើណិតនោះ។

៦. ការទូទាត់ការប្រាក់

៦.១      ធនាគារ ប៊្រីដ នឹងមិនធ្វើការទូទាត់ការប្រាក់ លើការប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឡើយ។ អតិថិជនអាចទទួលបានការទូទាត់ការប្រាក់ផ្អែកលើប្រភេទគណនីរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។

៧. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការ

៧.១      ដើម្បីកាត់បន្ថយ និងការការពារហានិភ័យ  ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកំណត់ និងកែប្រែនូវប្រតិបត្តិការប្រចាំថ្ងៃ និង កំ​រិត​ចំនួន​ប្រតិបត្តិការ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ទៀត ដោយ​ពុំ​ចាំ​បាច់​ជូន​ដំណឹង​ដល់​អតិថិជន​ជាមុន។

៧.២​   ការកំណត់ចំនួនទឹកប្រាក់​ប្រតិបត្តិការ​ប្រចាំថ្ងៃ និង​ ចំនួនទឹកប្រាក់ប្រតិបត្តិការ​នឹង​ត្រូវ​បាន​កំណត់​សម្រាប់​គ្រប់ប្រភេទ​ប្រតិបត្តិការ​នីមួយៗ ហើយ​មាន​ផ្តល់​ជូន​តាមរយៈ​បណ្តាញ​ផ្សេងៗ​ដែល ធនាគារ ប៊្រីដ អាច​ផ្តល់​ជូន​អតិថិជន រួមមាន និង មិនកំណត់ចំពោះ តាមរយៈគេហទំព័រ បណ្តាញសង្គមផ្លូវការ និងតាមការិយាល័យសាខា ធនាគារ ប៊្រីដ ជាដើម។

៨. ការចូលទៅកម្មវិធី ការប្រើប្រាស់ និងតំណភ្ជាប់

៨.១      លោកអ្នកតម្រូវឲ្យបញ្ចូល លេខសម្ងាត់ប្រើបានតែម្តង រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដែលប្រើឧបករណ៍ខុសៗគ្នា និងត្រូវបញ្ចូលនូវ ឈ្មោះសម្គាល់អ្នកប្រើប្រាស់ (username)​ និងបញ្ចូលលេខសម្ងាត់ (password)។ លេខសម្ងាត់ប្រើបានតែម្តង នឹងត្រូវផ្ញើជូនតែតាមរយៈលេខទូរស័ព្ទរបស់លោកអ្នកដែលបានបញ្ចូលក្នុងប្រព័ន្ធជាមួយគណនីរបស់លោកអ្នកតែប៉ុណ្ណោះ។

៨.២      ដើម្បីសុវត្ថិភាព លោកអ្នកត្រូវបានកម្រិត/កំណត់សិទ្ធិក្នុងការប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ នៅលើឧបករណ៍ណាដែលប្រព័ន្ធប្រតិបត្តិការរបស់វាមិនមានភាពត្រឹមត្រូវ គ្មានប្រព័ន្ធសុវត្ថិភាពត្រឹមត្រូវ ដូចជាឧបករណ៍/ទូរស័ព្ទ ដែលមានការបញ្ជាដោយឧបករណ៍មួយផ្សេងទៀត (rooted devices) ឬឧបករណ៍ដែលគេកែប្រែប្រព័ន្ធប្រតិបត្តិការ (jail-broken)។

៨.៣      លោកអ្នកត្រូវបានកម្រិត/កំណត់សិទ្ធិក្នុងការប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ  ប្រសិនបើរោងចក្រផលិតឧបករណ៍/ទូរស័ព្ទរបស់លោកអ្នក ផលិតឡើងសម្រាប់តែប្រទេសជាក់លាក់មួយ ដែលប្រព័ន្ធប្រតិបត្តិការរបស់វាមិនអាចប្រើប្រាស់បាន ឬ មិនត្រូវរូវ ឬ មិនស្របទៅតាមស្តង់ដារអន្តរជាតិ ឬបទដ្ឋានបច្ចេកទេសរបស់ ធនាគារ ប៊្រីដ។

៨.៤      ធនាគារ ប៊្រីដ​  អាចបន្ថែម  ឬបិទមុខងារណាមួយ  ឬបិទប្រតិបត្តិការណាមួយនៃសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬផ្អាកការផ្តល់សេវាផ្សេងៗទៀតរបស់ ធនាគារ ប៊្រីដ បានគ្រប់ពេលវេលា ប្រសិនបើមានការគម្រាមកំហែងបានកើតឡើង ឬ ត្រូវបានកំណត់ថា ការគម្រាមគំហែងនេះប៉ះពាល់ដល់អតិថិជន ឬ ប្រតិបត្តិការរបស់ ធនាគារ ប៊្រីដ​ ឬ ផ្អាកក្នុងគោលបំណងធ្វើការថែទាំប្រព័ន្ធជាប្រចាំ។

៨.៥      លោកអ្នកមិនអាចចូលមើលព័ត៌មានគណនីរបស់លោកអ្នក   ឬធ្វើប្រតិបត្តិការផ្សេងៗតាមរយៈសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ បានឡើយ ប្រសិនបើតំណភ្ជាប់អ៊ីនធើណិតទូរស័ព្ទ/ឧបករណ៍របស់លោកអ្នក​មាន​បញ្ហា។  ធនាគារ ប៊្រីដ ពឹងផ្អែកលើភាពពិតប្រាកដនៃដំណើរការប្រតិបត្តិការ និង​បច្ចេក​វិទ្យា​នានា​របស់​ខ្លួន និង​ដៃគូទូរគមនាគមន៍ និង​បណ្តាញ​ទូរស័ព្ទ​ដែល​ឧបករណ៍/ទូរស័ព្ទនោះប្រើប្រាស់។ ការរំខានណាមួយលើដំណើរការទាំងនេះអាចធ្វើឲ្យសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ មិនអាចដំណើរការបានគ្រប់ពេលវេលា។

៨.៦      ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះអតិថិជន លើភាពមិនពេញលេញ  ភាពដែលពុំអាចរកបាន ការកើតមាននូវកំហុស ការរំខាន ការព្យួរ ឬ ការពន្យាពេលណាមួយ ក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ រួមមាននិងមិនកំណត់ចំពោះ ការផ្ញើរជូននូវការរំលឹក ឬការជូនដំណឹង, បង្កាន់ដៃ ឬការអនុវត្តសេចក្តីណែនាំពី ធនាគារ ប៊្រីដ ដែលកត្តាទាំងនេះស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ រួមទាំងបញ្ហានៃតំណភ្ជាប់អ៊ីនធើណិត។

៩. ការគ្រប់គ្រងជំនាន់របស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ

៩.១      ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិធ្វើឲ្យប្រសើរឡើង និងកែលម្អលក្ខណៈ និងមុខងាររបស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ពីពេលមួយទៅពេលមួយទៀត ហើយធនាគារ ប៊្រីដ នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ នូវកំណែថ្មីបំផុត ដើម្បីផ្តល់ជូននូវលក្ខណៈសណ្ឋានថ្មី និងការកែលម្អថ្មីៗ ដែលរួមមាននិងមិនកំណត់ចំពោះ ទំនាក់ទំនង បទពិសោធន៍ និងប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៃកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។ លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់នូវកម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ ដែលបានធ្វើកំណែថ្មីចុងក្រោយបង្អស់ ដើម្បីទទួលបាននូវ លក្ខណៈសណ្ឋាន និងមុខងារដ៏ច្បាស់លាស់មួយតាមតម្រូវការបច្ចេកទេស។

៩.២      អ្នកប្រើប្រាស់អាចតម្រូវឲ្យធ្វើបច្ចុប្បន្នភាពកំណែចុងក្រោយបង្អស់នៃកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ គ្រប់ពេលវេលា ក្នុងគោលបំណងដើម្បីទទួលបាននូវសុវត្ថិភាព ភាពត្រូវរូវគ្នា ឬមូលហេតុផ្សេងទៀតដែល ធនាគារ ប៊្រីដ កំណត់​ ដើម្បីការពារនូវការខាតបង់ ឬបញ្ហាណាមួយដែលអាចកើតឡើងជាយថាហេតុ។

៩.៣      ប្រសិនបើប្រព័ន្ធប្រតិបត្តិការឧបករណ៍/ទូរស័ព្ទរបស់លោកអ្នក មិនបានធ្វើបច្ចុប្បន្នភាពដែលជាកំណែចុងក្រោយបង្អស់ ឬមិនអាចប្រើជាមួយកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ វាអាចនឹងធ្វើឲ្យកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ មិនអាចដំណើរការប្រតិបត្តិការ ឬសេវាកម្មបានឡើយ។

១០. ការការពារ និងការបង្ការហានិភ័យទូទៅ

១០.១    លោកអ្នកត្រូវទទួលខុសត្រូវ  និងមានគណនេយ្យភាពគ្រប់ពេលវេលាចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬចូលទៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដែលបានប្រើប្រាស់ព័ត៌មានសន្តិសុខ និងលេខសម្ងាត់សុវត្ថិភាពរបស់លោកអ្នក។

១០.២ គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងហានិភ័យ។ លោកអ្នកគួរតែយល់ដឹងអំពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះលោកអ្នក។ ដូច្នេះលោកអ្នកគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នដូចខាងក្រោម៖

  • មិនត្រូវចែករំលែក ឬអនុញ្ញាតបុគ្គលដ៏ទៃឲ្យបានដឹង ឬប្រើប្រាស់នូវលេខសម្ងាត់សុវត្ថិភាព ដើម្បីចូលទៅកម្មវិធី ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬគណនីនៅលើឧបករណ៍ណាមួយឡើយ។
  • ចៀសវាងការបញ្ចូលលេខសម្ងាត់សុវត្ថិភាពកនៃម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក នៅលើឧបករណ៍/ទូរស័ព្ទរបស់អ្នកដទៃ/ភាគីទីបី។ ប្រសិនបើលោកអ្នកបានធ្វើដូច្នេះ អ្នកត្រូវធានាថា លោកអ្នកបានផ្លាស់ប្តូរអ្នកប្រើប្រាស់បន្ទាប់ពីចាកចេញ (sign out) ឬបញ្ចប់ប្រតិបត្តិការរបស់លោកអ្នកលើឧបករណ៍នោះ។ លើសពីនេះទៀតសោធ លោកអ្នកមិនត្រូវប្រើប្រាស់លក្ខណៈសម្គាល់ជីវមាត្រ (biometric identifier) របស់លោកអ្នកឡើយ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដើម្បីចូលទៅក្នុងគណនីរបស់លោកអ្នកតាមរយៈឧបករណ៍/ទូរស័ព្ទរបស់ភាគីទីបីឡើយ។
  • ចូរបញ្ចូលលេខសម្ងាត់សុវត្ថិភាពលើទូរស័ព្ទ/ឧបករណ៍របស់អ្នកឲ្យបានត្រឹមត្រូវ និងមិនត្រូវ  ផ្តល់ ឬចែករំលែកលេខសម្ងាត់នេះដល់នរណាម្នាក់ ឬមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃបើកសោរទូរស័ព្ទ/ឧបករណ៍របស់លោកអ្នកឡើយ ហើយនិងមិនត្រូវឲ្យអ្នកដទៃកំណត់ ឬបញ្ចូលនូវ លក្ខណៈសម្គាល់ជីវមាត្ររបស់ពួកគេឡើយ ដូចជាស្នាមម្រាមដៃ និង/ឬការស្កេនមុខ ដើ្បម្បីចូលទូរស័ព្ទចល័ត/ឧបករណ៍​ ឬចូលទៅក្នុងកម្មវិធី ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នកឡើយ។
  • មិនត្រូវចែករំលែកលេខសម្គាល់ខ្លួន (PIN)​ ឬលេខកូដសម្ងាត់ណាមួយ រួមទាំងលេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក ជាមួយអ្នកដ៏ទៃឡើយ រួមមានគ្រួសារ​ មិត្តភក្តិ និង/ឬ ស្ថាប័ន/អង្គភាពណាមួយ ទោះបីជាបុគ្គលទាំងនោះផ្តល់ហេតុផលយ៉ាងណាក៏ដោយ។
  • មិនត្រូវកត់ត្រាលេខសម្គាល់ខ្លួន លេខកាត ឬលេខសម្ងាត់សុវត្ថិភាពនៅកន្លែងណាមួយឡើយ។ ចូរព្យាយាមចងចាំលេខទាំងនោះឲ្យបានត្រឹមត្រូវ។
  • សូមកុំទុកទូរស័ព្ទចល័ត/ឧបករណ៍របស់លោកអ្នកចោល ក្នុងពេលដែលលោកអ្នកកំពុងបើកចូលប្រើកម្មវិធី ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឡើយ។
  • លោកអ្នកត្រូវធានាថាលេខសម្ងាត់សុវត្ថិភាព​របស់លោកអ្នក រួមមានលេខសម្ងាត់ចូលប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ នូវតែបន្តជាលេខសម្ងាត់សម្រាប់តែលោកអ្នកម្នាក់គត់ ហើយលោកអ្នកត្រូវធានាថាលេខសម្ងាត់ទាំងនោះ នឹងមិនត្រូវបានចែករំលែក ឬ បង្ហាញទៅអ្នកដទៃឡើយ។
  • ការពារលេខកូដសម្ងាត់សុវត្ថិភាពរបស់លោកអ្នក មិនត្រូវឲ្យអ្នកដទៃមើលឃើញឡើយ នូវគ្រប់ពេលដែលលោកអ្នកចូលប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ និងគណនីរបស់លោកអ្នក។
  • មិនត្រូវឲ្យអ្នកដទៃកំណត់ការសម្គាល់ជីវមាត្ររបស់ពួកគេ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) នៅលើឧបករណ៍ដែលលោកអ្នកបានប្រើប្រាស់ ដើម្បីចូលទៅកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នកឡើយ។
  • មិនត្រូវយកចិត្តទុកដាក់ចំពោះគ្រប់ការខលចូលលេខទូរស័ព្ទរបស់លោកអ្នក ឬ ការស្នើសុំទាំងអស់ដែលតម្រូវឲ្យលោកអ្នកបង្ហាញ ឬ ប្រាប់នូវលេខសម្ងត់របស់លោកអ្នក ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោកអ្នក ទោះបីជាការខល ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី ធនាគារ ប៊្រីដ ឬ បុគ្គលិកធនាគារ ប៊្រីដ ក៏ដោយ ។ លោកអ្នកត្រូវចាំថា ធនាគារ ប៊្រីដ ឬ បុគ្គលិករបស់ធនាគារ ប៊្រីដ នឹងមិនខល ឬស្នើសុំសួររកលេខសម្ងាត់ ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) របស់លោកអ្នកឡើយ។ ប្រសិនបើលោកអ្នកជួបប្រទះនឹងករណីបែបនេះ លោកអ្នកត្រូវរាយការណ៍មកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់។
  • លោកអ្នកត្រូវតែប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាកម្មធនាគារចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតតំណាងឲ្យខ្លួនរបស់លោកអ្នកផ្ទាល់។ ឧទាហរណ៍ លោកអ្នកអាចត្រូវបានគេធ្វើឲ្យជឿថាលោកអ្នកកំពុងតែបញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោកអ្នកចូលទៅកាន់ការប្រើប្រាស់សេវាធនាគារចល័ត ធនាគារ ប៊្រីដ ប៉ុន្តែការពិតជាក់ស្ដែង លោកអ្នកកំពុងតែបង្ហាញលេខសម្ងាត់របស់លោកអ្នកដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោកអ្នក។

១០.៣    ធនាគារ ប៊្រីដ នៅតែបន្តស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយនូវប្រតិបត្តិការខុសច្បាប់លើគណនីរបស់លោកអ្នក។ ធនាគារ ប៊្រីដ អាចប្រើប្រាស់បច្ចេកទេសផ្សេងៗពីពេលមួយទៅពេលមួយទៀត រួមមានការទាក់ទងទៅកាន់លោកអ្នក បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតី ឬមានប្រតិបត្តិការជាច្រើនដង ដើម្បីបញ្ជាក់ថាលោកអ្នកពិតជាអនុញ្ញាត ឬបានធ្វើប្រតិបត្តិការទាំងនោះប្រាកដមែន។

១០.៤    ការចូលប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នកអាចនឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន ប្រសិនបើ ធនាគារ ប៊្រីដ បានរកឃើញ ឬសង្ស័យថា ​មានសកម្មភាពមិនប្រក្រតី ដែលជាហេតុមកពី មានកម្មវិធីមិនល្អ ឬមានមេរោគ ការចូលយកទិន្នន័យសម្គាល់ខ្លួន ឬការក្លែងបន្លំជាក្រុមហ៊ុនស្របច្បាប់ដើម្បីយកទិន្នន័យរបស់លោកអ្នក។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការផ្អាកការចូលប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក ក្នុងពេលដែល ធនាគារ ប៊្រីដ កំពុងបន្តស្វែងរកនូវកម្មវិធីមិនល្អ ឬមេរោគទាំងនោះ។

១០.៥    លោកអ្នកត្រូវជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០៩៨​ ២០២ ៩៩៩ បន្ទាប់ពីបានដឹងនូវភាពមិនប្រក្រតីដូចខាងក្រោម៖

  • លេខសម្ងាត់ របស់លោកអ្នកត្រូវបានគេដឹង ឬលោកអ្នកមានអារម្មណ៍ថាមានគេបានដឹងរួចហើយ។
  • ទូរស័ព្ទ ឬ ឧបករណ៍ចល័តរបស់លោកអ្នកបានបាត់ ឬត្រូវគេលួច។
  • លោកអ្នកសង្ស័យ ឬមានការចូលប្រើប្រាស់ព័ត៌មានគណនីរបស់លោកអ្នក ដើម្បីចូលទៅប្រើ កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដោយមិនមានការអនុញ្ញាតពីលោកអ្នក។
  • លោកអ្នកសម្គាល់ឃើញថា នៅពេលដែលលោកអ្នកកំពុងចូលទៅប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកត្រូវបានតម្រូវឲ្យបញ្ចូលលេខសម្ងាត់ប្រើបានតែម្តង (OTP) ម្តងទៀង។ ករណីនេះ អាចមានអ្នកដទៃប៉ុនប៉ងចូលប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក ដោយប្រើប្រាស់លេខសម្ងាត់សុវត្ថិភាពរបស់លោកអ្នក ដូចជា លេខសម្គាល់អ្នកប្រើប្រាស់ជាដើម។
  • លោកអ្នកកត់សម្គាល់ថាមានទូរស័ព្ទ/ឧបករណ៍ម៉ាកផ្សេង ត្រូវបានគេប្រើប្រាស់ដើម្បីចូលទៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក នៅពេលលោកអ្នកបានចូលទៅពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍នៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក។

១០.៦    ចូរត្រួតពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍  ដែលបានចូលទៅប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នកឲ្យបានទៀងទាត់ [សូមចូលទៅកាន់មុខងារការកំណត់​ផ្សេងៗ (Setting) à រួចចូលទៅកាន់ឧបករណ៍ (Devices)] ហើយត្រូវលុបឧបករណ៍ដែលលោកអ្នកមិនស្គាល់ចេញភ្លាមៗ ប្រសិនបើលោកអ្នកឃើញថាមាន។ បន្ទាប់មកជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈ​ទូរស័ព្ទលេខ ០៩៨​ ២០២ ៩៩៩។

១០.៧    នៅពេលដែលលោកអ្នកលក់ទូរស័ព្ទ ឬ ឧបករណ៍ លោកអ្នកត្រូវលុប ឬចុចប្តូរឈ្មោះអ្នកប្រើប្រាស់ (Switch Account or Switch User) ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬលុបចោលការសម្គាល់ជីវមាត្រ (ដូចជាស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដែលបានចុះឈ្មោះនៅក្នុងទូរស័ព្ទចល័ត ឬ ឧបករណ៍របស់លោកអ្នកមុនពេលប្រគល់ទូរស័ព្ទ ឬ ឧបករណ៍នោះឲ្យទៅអ្នកទិញលក់ទូរស័ព្ទ។

១១. លេខសម្ងាត់សុវត្ថិភាព

១១.១    ដើម្បីប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកតម្រូវឲ្យកំណត់នូវលេខសម្ងាត់សុវត្ថិភាព ដែលរួមមាន លេខទូរស័ព្ទចល័តចុះឈ្មោះត្រឹមត្រូវ និងលេខសម្ងាត់ ៦ ខ្ទង់នៅពេលដែលលោកអ្នកចុះឈ្មោះប្រើប្រាស់កម្មវិធីនេះជាលើកដំបូង។

១១.២    ក្នុងអំឡុងពេលនៃការចុះឈ្មោះលើកដំបូង  និងចាប់ផ្តើមប្រើកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកនឹងត្រូវបានទទួលស្គាល់ជាមួយនឹងការបញ្ជាក់លេខសម្ងាត់ប្រើបានតែម្តង ហើយលោកអ្នកត្រូវកំណត់លេខសម្ងាត់សុវត្ថិភាព ៦ ខ្ទង់ដើម្បីប្រើសម្រាប់បញ្ជាក់នៅពេលចូលទៅកាន់គណនីរបស់លោកអ្នក ។

១១.៣    លោកអ្នកមិនត្រូវជ្រើសរើសលេខសម្ងាត់ ៦ ខ្ទង់ណាដែលអ្នកដទៃងាយនឹងអាចទាយដឹង ឬលេខពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចជា៖

  • ថ្ងៃខែឆ្នាំកំណើត
  • លេខរៀង (ដូចជា៖ ១២៣៤៥៦)
  • លេខមួយផ្នែក ឬលេខទាំងអស់នៃលេខទូរស័ព្ទរបស់លោកអ្នក
  • ទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត (ដូចជា លេខប័ណ្ណបើកបរ លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន​ លេខប័ណ្ណការងារ ឬលេខដែលងាយនឹងទាយដឹងផ្សេងៗទៀត)

១១.៤    លេខសម្ងាត់ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នកគឺខុសពីលេខសម្ងាត់នៃកាតរបស់លោកអ្នក។ យើងសូមណែនាំឲ្យលោកអ្នកប្រើប្រាស់លេខសម្ងាត់ (PIN) ៦ ខ្ទង់ផ្សេងទៀតដើម្បីតម្លើង និងចូលទៅកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក ហើយត្រូវធ្វើការផ្លាស់ប្តូរថ្មីនូវលេខសម្ងាត់ ៦ ខ្ទង់នេះឲ្យបានទៀងទាត់។

១១.៥    ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជីវមាត្រ របស់ទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោកអ្នក នឹងអាចអនុញ្ញាតឲ្យលោកអ្នកធ្វើការកំណត់ និង ធ្វើការផ្ទៀងផ្ទាត់នូវជីវមាត្រនេះ សម្រាប់ចូលទៅប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ តាមរយៈការបញ្ជាក់នូវមុខងារសម្គាល់ជីវមាត្រ ដូចជា ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ ដែលបានកំណត់ទុកក្នុងឧបករណ៍/ទូរស័ព្ទរបស់លោកអ្នក។ កម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ មិនរក្សា និងមិនប្រមូលទិន្នន័យសម្គាល់ជីវមាត្រដែលមាននៅក្នុងឧបករណ៍/ទូរស័ព្ទរបស់លោកអ្នកឡើយ។

១១.៦    ការកំណត់ជីវមាត្រ៖ ប្រសិនបើលោកអ្នកដំណើរការ ឬ​ប្រើប្រាស់ការសម្គាល់ជីវមាត្រ ដើម្បីចូលទៅកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកត្រូវធានាថាឧបករណ៍/ទូរស័ព្ទ ដែលលោកអ្នកប្រើប្រាស់ចូលទៅកម្មវិធី ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ មិនមានរក្សាទុក ឬកំណត់យកការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) របស់អ្នកដទៃ ក្រៅពីរបស់លោកអ្នកឡើយ បើពុំដូច្នោះទេ លោកអ្នកនឹងបំពានលើលក្ខខណ្ឌប្រើប្រាស់នេះ។ ការធ្វើបែបនេះ លោកអ្នកទទួលស្គាល់ថា បុគ្គលនេះអាចនឹងចូលទៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក ដើម្បីមើលទិន្នន័យ ឬដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ហើយប្រតិបត្តិការទាំងនេះនឹងត្រូវចាត់ទុកថាទទួលបានការអនុញ្ញាត និងការយល់ព្រមពីលោកអ្នក។ ការបាត់បង់ផ្នែកហិរញ្ញវត្ថុណាមួយកើតចេញពីសកម្មភាពទាំងនេះ គឺលោកអ្នកត្រូវទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះការបាត់បង់នេះ។ តាមរយៈការចូលទៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដោយប្រើជីវមាត្រ លោកអ្នកនឹងត្រូវបានផ្តល់នូវជម្រើសសម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយប្រើការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) ក្នុងពេលធ្វើការបញ្ជាក់ប្រតិបត្តិការហិរញ្ញវត្ថុនីមួយៗផងដែរ។

១២. ការទទួលស្គាល់របស់អ្នកប្រើប្រាស់

១២.១    នៅពេលដែលលោកអ្នកចាប់ផ្តើមធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយរួមមាននិងមិនកំណត់ចំពោះ ប្រតិបត្តិការនៃការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ផ្សេងៗ ព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការ និងអ្នកទទួលប្រាក់ នឹងមានបង្ហាញដើម្បីឲ្យលោកអ្នកធ្វើការផ្ទៀងផ្ទាត់ និងកំណត់សម្គាល់នូវភាពត្រឹមត្រូវនៃប្រតិបត្តិការហិរញ្ញវត្ថុ រួមមាន លេខគណនី ឈ្មោះអ្នកទទួលប្រាក់ ឈ្មោះអ្នកបង់ប្រាក់ និង លេខវិក័យប័ត្រ ឬ លេខសម្គាល់អតិថិជន និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការដែលលោកអ្នកបានធ្វើ។ លោកអ្នកយល់ព្រមថា មិនត្រូវចែករំលែក ឬបង្ហាញព័ត៌មានជាពិសេសព័ត៌មានរបស់អ្នកទទួលប្រាក់ទាំងអស់ ឬដោយផ្នែកណាមួយក៏ដោយ ទៅកាន់ភាគីទីបីណាមួយឡើយ។ ក្នុងករណីដែលលោកអ្នកបានចែករំលែក ឬបង្ហាញព័ត៌មានទាំងនោះ ទាំងអស់ក្តី ឬដោយផ្នែកណាមួយក្តី  លោកអ្នកយល់ព្រមទទួលខុសត្រូវតែម្នាកឯងគត់ចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលធនាគារ ប៊្រីដ បានជួបប្រទះ ដែលរួមមានការខាតបង់ដោយប្រយោល​ និងការផាកពិន័យជាទឹកប្រាក់ដែលតម្រូវដោយច្បាប់ ដែលកើតចេញពីការចែករំលែក ឬបង្ហាញព័ត៌មានដែលលោកអ្នកបានប្រព្រឹត្តដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។

១២.២   ការបើកគណនីណាមួយជាមួយ ធនាគារ ប៊្រីដ លោកអ្នកយល់ព្រមអនុញ្ញាតឲ្យធនាគារ ប៊្រីដ មានសិទ្ធិបង្ហាញនូវឈ្មោះគណនី និងឈ្មោះរបស់លោកអ្នក ទៅកាន់បុគ្គលដទៃដែលមានគោលបំណងចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខគណនីរបស់លោកអ្នក ទោះបីជាប្រតិបត្តិការផ្ទេរប្រាក់នេះ ត្រូវបានធ្វើឡើងតាមរយៈ កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬកម្មវិធីផ្សេងទៀតដែលបានធ្វើសមាហរណកម្មជាមួយដៃគូរសហការបស់ ធនាគារ ប៊្រីដ។​ ក្រៅពីនេះ លោកអ្នកអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ ដាក់តាំងឬបង្ហាញនូវ លេខគណនី និងឈ្មោះគណនីរបស់លោកអ្នកនៅលើអេក្រង់ទិន្នន័យរបស់ធនាគារ ប៊្រីដ និងអេក្រង់ទិន្នន័យរបស់ដៃគូពាណិជ្ជកម្ម ធនាគារ ប៊្រីដ នៅពេលដែលលោកអ្នកធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់ ធនាគារ ប៊្រីដ។

១២.៣   រាល់ប្រតិបត្តិការនៃការទូទាត់ និងទិញទំនិញតាមរយៈការប្រើកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកយល់ព្រមឲ្យ ធនាគារ ប៊្រីដ អាចចែករំលែក និងបង្ហាញនូវឈ្មោះ និងព័ត៌មានប្រតិបត្តិការរបស់លោកអ្នក ទៅកាន់ដៃគូរអាជីវកម្មរបស់ធនាគារ ប៊្រីដ រួមមាន និង មិនកំណត់ចំពោះ អាជីវករនានាដើម្បីជូនដំណឹង និងជួយឲ្យពួកគាត់អាចធ្វើការកំណត់សម្គាល់ ឬ បញ្ជាក់នូវ​ប្រតិបត្តិការនោះ និង ទុកជាអំណះអំណាងរបស់ពួកគាត់។

១២.៤    ការកែសម្រួលផ្សេងៗ៖  លោកអ្នកយល់ព្រមថាដោយមានភស្តុតាងគ្រប់គ្រាន់  ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការលុបចោល ឬបង្កកគណនី និង/ឬប្រតិបត្តិការរបស់លោកអ្នកនៅក្នុងកំឡុងពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុនទៅដល់លោកអ្នក។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកែសម្រួលផ្សេងៗដែលមានដូចជា ការកែតម្រូវឥណពន្ធ ឬ ការកែតម្រូវឥណទាន ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនូវប្រតិបត្តិការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងកាលៈ​ទេសៈខ្លះ ធនាគារ ប៊្រីដ ពុំអាចលុបចោល​ ឬធ្វើការកែតម្រូវភ្លាមៗទៅតាមការស្នើសុំរបស់លោកអ្នក ឬតាមរយៈមធ្យោបាយផ្សេងៗបានឡើយ។

១២.៥    អត្រាប្តូរប្រាក់៖ លោកអ្នកយល់ព្រម និងទទួលស្គាល់ថា អត្រាប្តូរប្រាក់ និងការគណនាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ក្នុងពេលដែលលោកអ្នកធ្វើប្រតិបត្តិការ គឺគ្រាន់តែជាអំណះអំណាងតែប៉ុណ្ណោះ។ លោកអ្នកទទួលស្គាល់ថា អត្រាប្តូរប្រាក់អាចនឹងមិនមានបង្ហាញតាមពេលវេលាជាក់ស្តែងឡើយ ហើយអត្រាប្តូរប្រាក់ដែលអនុវត្តសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នក គឺជាអត្រាប្រតិបត្តិការជាក់ស្តែង ដែលវាអាចខុសពីអត្រាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។

១២.៦    លោកអ្នកយល់ស្របថាសមតុល្យ ដែលបានកំណត់ទុកនៅក្នុងគណនីរបស់លោកអ្នក គឺជាសមតុល្យបច្ចុប្បន្ននៅពេលដែលលោកអ្នកចូលត្រួតពិនិត្យមើល។ ក៏ប៉ុន្តែ អាចនឹងមានកាលៈទេសៈខ្លះ ឧទាហរណ៍ដូចជាការមានបញ្ហាប្រព័ន្ធ និងបញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីរបស់លោកអ្នកមិនអាចបង្ហាញពីទិន្នន័យជាក់ស្តែងបានទាន់ពេលវេលា។

១៣.​ ការជូនដំណឹង និងផ្ញើសារ

១៣.១    តាមរយៈការចុះឈ្មោះប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកយល់ព្រមថាគ្រឹះស្ថាន ធនាគារ ប៊្រីដ អាចផ្ញើ ឬត្រូវបានគេស្នើសុំឲ្យផ្ញើសារជាអក្សរទៅកាន់ឧបករណ៍/ទូរស័ព្ទចល័តរបស់លោកអ្នក ឬផ្តល់ជាការជូនដំណឹងនៅលើកម្មវិធីទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដែលបានតម្លើងក្នុងឧបករណ៍/ទូរស័ព្ទចល័តរបស់លោកអ្នក។

១៣.២   ធនាគារ ប៊្រីដ មិនទទួលខុសត្រូវរាល់ការបាត់បង់ ឬការខូចខាតទាំងឡាយណាដែលកើតមាន​ចំពោះលោកអ្នក ដោយសារតែមានបុគ្គលដទៃបានឃើញ បានមើល ចូលទៅមើលខ្លឹមសារនៃសារជាអក្សរទាំងទាំងអស់ ឬភាគខ្លះណាមួយឡើយ។ ក្នុងករណីនេះ លោកអ្នកបានដឹង និងទទួលស្គាល់ថា វាគឺជាកត្តាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកអ្នកតែម្នាក់គត់ ហើយត្រូវបានចាត់ទុកថា វាជាការធ្វេសប្រហែសរបស់លោកអ្នក ប្រសិនបើមានករណីនេះកើតមានឡើង។

១៣.៣   លោកអ្នកអាចនឹងត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័តយកថ្លៃសេវាពីការទទួលសារនីមួយៗ ឬការជូនដំណឹងនៅលើឧបករណ៍/ទូរស័ព្ទចល័តរបស់លោកអ្នក។ ការយកថ្លៃទាំងអស់នេះ គឺជាការទទួលខុសត្រូវរបស់លោកអ្នកទាំងអស់។

១៣.៤    តាមរយៈការចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកយល់ព្រមទទួលសារជាមុន ឬការជូនដំណឹងនានាអំពីប្រតិបត្តិការគណនីរបស់លោកអ្នក ឬការផ្សព្វផ្សាយទីផ្សារ ឬសេចក្តីប្រកាស ឬការផ្សព្វផ្សាយពី ធនាគារ ប៊្រីដ គ្រប់ពេលវេលា។

១៤. ការទូទាត់រហ័ស

១៤.១    តាមរយៈការប្រើប្រាស់មុខងារ ស្កេនទូទាត់ប្រាក់ នៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកទទួលស្គាល់នូវលក្ខណៈផលិតផលដែនកំណត់ចំនួនទឹកប្រាក់ទូទាត់រហ័ស ដែលប្រតិបត្តិការមានទំនាក់ទំនងនឹងការទូទាត់ប្រាក់ ឬ ការផ្ទេរប្រាក់ នឹង ដំណើរការក្រោយពេលដែលលោកអ្នក ចុចលើពាក្យ “បន្ត/យល់ព្រម” ដោយមិនតម្រូវឲ្យលោកអ្នកបញ្ចូលលេខសម្ងាត់ម្តងទៀតដើម្បីបញ្ជាក់ប្រតិបត្តិការឡើយ។

១៤.២    លោកអ្នកយល់ព្រម  និងទទួលស្គាល់ថា ការកំណត់ចំនួនទឹកប្រាក់ក្នុងការទូទាត់ប្រាក់រហ័សនេះ នឹងមានការកែប្រែគ្រប់ពេលវេលាដោយពុំមានការជូនដំណឹង ហើយនេះគឺជាផ្នែកមួយនៃលក្ខណៈពិសេសរបស់ផលិតផល ​ ធនាគារ ប៊្រីដ និងការធ្វើនវកម្មឲ្យប្រសើឡើងដើម្បីធ្វើឲ្យលោកអ្នកទទួលបាននូវការអភិវឌ្ឍន៍បទពិសោធន៍ប្រតិបត្តិការ ដែលជាគោលបំណងរបស់ធនាគារ ប៊្រីដ ក្នុងការផ្តល់ជូនដល់លោកអ្នក ស្របតាម​គុណតម្លៃ និងគោលបំណងនៃការការពារហានិភ័យរបស់ធនាគារ ប៊្រីដ។

 

១៥.​ គណនីចំបង (Defualt Debit Account)

១៥.១    តាមរយៈការចុះឈ្មោះនៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកយល់ព្រមថា  ធនាគារ ប៊្រីដ/កម្មវិធី ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ នឹងផ្តល់នូវជម្រើសដល់លោកអ្នកក្នុងការកំណត់គណនីចំបងនៅក្នុងកម្មវិធីនេះ សម្រាប់ធ្វើប្រតិបត្តិការនាពេលអនាគត។ លោកអ្នកនឹងផ្តល់នូវជម្រើស “បាទ/ចាស” ឬ “ទេ” ក្នុងការកំណត់គណនីចំបងរបស់លោកអ្នក សម្រាប់ធ្វើប្រតិបត្តិការនាពេលអនាគត។ លោកអ្នកទទួលស្គាល់ និងយល់ព្រមថា តាមរយៈការចុចលើពាក្យ “បាទ/ចាស”  គណនីចំបងរបស់លោកអ្នក នឹងត្រូវបានដាក់/តម្លើងនៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័តរបស់លោកអ្នក ដើម្បីធ្វើប្រតិបត្តិការនាពេលអនាគត ហើយលោកអ្នកនៅតែអាចផ្លាស់ប្តូរនូវគណនីចំបងនេះ នៅពេលដែលលោកអ្នកអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុលើកក្រោយ។

១៥.២    លោកអ្នកយល់ព្រមថា ធនាគារ ប៊្រីដ នឹងអនុវត្តនូវវិធានការ និងលក្ខណៈវិនិច្ឆ័យជាក់លាក់ ហើយវិធានការ និងលក្ខណៈវិនិច្ឆ័យនេះ ត្រូវបានកំណត់នៅក្នុងកំរឹតកម្មវិធី (App) ដើម្បីអនុញ្ញាតឲ្យលោកអ្នកអាចធ្វើការជ្រើសរើស គណនីចំបងដ៏សក្តិសមបំផុតសម្រាប់ការធ្វើប្រតិបត្តិការរបស់លោកអ្នកពីពេលមួយទៅពេលមួយទៀត។ តែទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកអាចផ្លាស់ប្តូរគណនីចំបងនេះមុននឹងចុចពាក្យ​ “បន្ត ឬ យល់ព្រម” ដើម្បីបន្តប្រតិបត្តិការរបស់លោកអ្នក។

១៥.៣    លោកអ្នកយល់ព្រម និងទទួលស្គាល់ថា គណនីចំបង គឺអាចប្រើប្រាស់បានតែនៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នកដែលបានតម្លើងនៅក្នុងទូរស័ព្ទ/ឧបករណ៍ចល័តរបស់លោកអុ្នកតែប៉ុណ្ណោះ។ នៅពេលណាដែលលោកអ្នកបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់លោកអ្នកនៅក្នុងទូរស័ព្ទ/ឧបករណ៍ផ្សេង គណនីចំបង នឹងតម្រូវឲ្យកំណត់ឡើងវិញ។

១៦. សកម្មភាពហាមឃាត់

១៦.១    លោកអ្នកយល់ព្រម និងទទួលស្គាល់ថា កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ផ្តល់ជូនលោកអ្នកក្នុងគោលបំណងឲ្យលោកអាចអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីរបស់លោកអ្នកដោយសេរី និងផ្តល់ជូនអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ដូច្នេះ លោកអ្នកយល់ព្រមថានឹងមិនធ្វើសកម្មភាពណាមួយដែលមានគោលបំណងកេងប្រវ័ញ្ចផលប្រយោជន៍នានាពីការផ្តល់ជូននេះឡើយ និង នូវរាល់គ្រប់ពេលវេលាដែលលោកអ្នកប្រើកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។

១៦.២    លោកអ្នកយល់ព្រមថា ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការកាត់យកត្រឡប់មកវិញនូវការខាតបង់ផ្នែកហិរញ្ញវត្ថុទាំងអស់ដែលកើតចេញពីសកម្មភាពរបស់លោកអ្នកដែល ធនាគារ ប៊្រីដ បានសម្គាល់ ឬ រកឃើញថា លោកអ្នកបានប្រព្រឹត្តសកម្មភាពកេងប្រវ័ញ្ចពី ធនាគារ ប៊្រីដ គ្រប់ពេលវេលា រួមមាននិងមិនកំណត់ចំពោះ ការសាកល្បងលើការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស ការលេងសើច ការទទួលបានពន្ទុជាដើម។ ឧទាហរណ៍ ដូចជាការដែលអតិថិជនធ្វើប្រតិបត្តិការឆ្លងរូបិយវត្ថុនូវចំនួនទឹកប្រាក់តិចតួចជាច្រើនលើកច្រើនសារក្នុងមួយថ្ងៃដើម្បីទទួលបានការចំណេញពីការប្ដូរប្រាក់ គឺត្រូវចាត់ទុកថាជាសកម្មភាពកេងប្រវ័ញ្ចលើ ធនាគារ ប៊្រីដ។

១៧. ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម/ទោសទណ្ឌ

១៧.១    លោកអ្នកយល់ព្រមថា ធនាគារ ប៊្រីដ អាចពន្យាពេល រារាំង ឬបដិសេធដំណើរការប្រតិបត្តិការហើយ ធនាគារ ប៊្រីដ នឹងផ្តល់យោបល់អំពីការបដិសេធនេះ ដោយពុំទទួលខុសត្រូវអ្វីឡើយ ប្រសិនបើ ធនាគារ ប៊្រីដ សង្ស័យ និង/ឬរកឃើញថា៖

  • ប្រតិបត្តិការនោះអាចនឹងបំពានលើច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់របស់ប្រទេសដទៃផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ និងការអនុវត្តអាជីវកម្មរបស់ ធនាគារ ប៊្រីដ ឬ
  • ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនឹងផលនៃបទល្មើស ឬអនុវត្តក្នុងគោលបំណងល្មើសច្បាប់។
  • មានការណែនាំណាមួយពីអាជ្ញាធរ រួមមាននិងមិនកំណត់ចំពោះ ការណែនាំពីធនាគារជាតិនៃកម្ពុជា ។

១៧.២   លោកអ្នកយល់ព្រមផ្តល់ព័ត៌មានទាំងអស់មក ធនាគារ ប៊្រីដ ដែល​ ធនាគារ ប៊្រីដ បានតម្រូវ ដើម្បីគ្រប់គ្រងលើបទល្មើសហិរញ្ញវត្ថុពាក់ព័ន្ធនឹងហានិភ័យ ឬដើម្បីប្រតិបត្តិទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

១៧.៣   លោកអ្នកយល់ព្រមអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ បង្ហាញនូវព័ត៌មានរបស់លោកអ្នក ប្រតិបត្តិការ និងគណនី ធនាគារ ប៊្រីដ របស់លោកអ្នកទៅកាន់ធនាគារដែលលោកអ្នកបានដាក់ប្រាក់បញ្ញើ មន្រ្តីអនុវត្តច្បាប់ ភ្នាក់ងារនិយ័តករ ឬតុលាការតាមតម្រូវការនៃច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់នៃប្រទេសផ្សេងទៀត។

១៧.៤    លោកអ្នកប្រកាស និងធានាអះអាងចំពោះ ធនាគារ ប៊្រីដ ថា ការទទួលប្រាក់ និង/ឬ ការទូទាត់ប្រាក់តាមរយៈ ធនាគារ ប៊្រីដ ស្របតាមការបង្គាប់បញ្ជារបស់លោកអ្នក គឺនឹងមិនបំពានច្បាប់ណាមួយនៅប្រទេសកម្ពុជា ឬប្រទេសដទៃផ្សេងទៀតឡើយ។

១៨. កាតព្វកិច្ចរបស់អ្នកប្រើប្រាស់

១៨.១    លោកអ្នកមិនត្រូវប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ សម្រាប់គោលបំណងផ្សេងក្រៅពីគោលបំណងដែលអនុញ្ញាតដោយច្បាប់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងគណនីរបស់លោកអ្នកឡើយ។ លោកអ្នកត្រូវធ្វើប្រតិបត្តិការដោយអនុលោមស្របទៅតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះ និងមិនត្រូវប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងអាជីវ​កម្មណាមួយដែលត្រូវបានហាមឃាត់ដោយច្បាប់របស់ប្រទេសកម្ពុជាឡើយ។

១៨.២    លោកអ្នកមិនត្រូវប្រព្រឹត្តសកម្មភាពនៃការក្លែងបន្លំ  ឬសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬ Software ណាមួយឡើយ រួមមាននិងមិនកំណត់ចំពោះ ការថតចម្លង កែការតម្រូវ ការប៉ុនប៉ង ឬលួចចូលទៅក្នុង ឬបញ្ចូលលេខកូដកម្មវិធីខុសច្បាប់ណាមួយទៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬ Software ។ ប្រសិនបើលោកអ្នកបានប្រព្រឹត្តសកម្មភាពបែបនេះ លោកអ្នកត្រូវតែទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១៨.៣    ប្រសិនបើលោកអ្នកប្រើប្រាស់រូបថត ដើម្បីស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួន លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌជាក់លាក់ដូចខាងក្រោម៖

  • ខ្លឹមសារនៃរូបថតមិនត្រូវមាននូវរូបភាពមិនសមរម្យឡើយ មានដូចជា រូបភាពអាសអាភាស រូបភាពខុសច្បាប់ ឬរូបភាពទាំងឡាយណាដែលមិនអាចទទួលយកបានដោយបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ។
  • ខ្លឹមសាររូបថតមិនត្រូវជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬស្លាកយីហោដែលគេហាមឃាត់ ឬមិនមានការអនុញ្ញាតពីម្ចាស់ដើមឡើយ។

១៨.៤    លោកអ្នកត្រូវទទួលខុសត្រូវចំពោះ និងត្រូវយកចិត្តទុកដាក់ធានាអះអាងថា ព័ត៌មានដែលលោកអ្នកផ្តល់ជូនតាមរយៈកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ រួមមាននិងមិនកំណត់ចំពោះ គោលបំណងនៃប្រតិបត្តិការ គឺពិតប្រាកដ ពេញលេញ សុក្រឹត និងមានបច្ចប្បន្នភាព។

១៩. ឯកជនភាព និងការរក្សាព័ត៌មានសម្ងាត់

១៩.១    ធនាគារ ប៊្រីដ នឹងប្រមូលយកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក ការបង្គាប់បញ្ជា និងព័ត៌មានលម្អិតអំពីប្រតិបត្តិការនៅក្នុងគណនីរបស់លោកអ្នក (តទៅនេះហៅថា “ព័ត៌មាន”) ដើម្បីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចផ្តល់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ជូនលោកអ្នក។ បើពុំមានព័ត៌មានទាំងអស់នេះទេ ធនាគារ ប៊្រីដ មិនអាចផ្តល់នូវសេវាកម្មនេះជូនលោកអ្នកបានឡើយ។

១៩.២    តាមរយៈការចុះឈ្មោះ និងការប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោកអ្នកយល់ព្រមឲ្យ ធនាគារ ប៊្រីដ ប្រើប្រាស់ និងបង្ហាញព័ត៌មានរបស់លោកអ្នកទៅកាន់៖

  • ជនណាដែលមានទំនាក់ទំនងជាមួយ ធនាគារ ប៊្រីដ ក្នុងការអនុវត្ត ឬជួយការងាររបស់​ ធនាគារ ប៊្រីដ
  • បុត្រសម្ព័ន្ធ សាខា ឬស្ថាប័នពាក់ព័ន្ធនឹង ធនាគារ ប៊្រីដ និងការិយាល័យកណ្តាល ធនាគារ ប៊្រីដ, សាខា ភ្នាក់ងារ អ្នកឆ្លើយឆ្លង ទីភ្នាក់ងារ ឬការិយាល័យតំណាង របស់ ធនាគារ ប៊្រីដ
  • សវនករ និងទីប្រឹក្សា រួមទាំងមេធាវី របស់ ធនាគារ ប៊្រីដ
  • អ្នកផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័ររបស់ ធនាគារ ប៊្រីដ និងបុគ្គលដែលជាអ្នកតម្លើង និងអ្នកថែទាំកុំព្យូទ័រ ធនាគារ ប៊្រីដ និង អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងទៀតរបស់ ធនាគារ ប៊្រីដ
  • ជនណាដែលទទួលបានការអនុញ្ញាត ឬមានការតម្រូវដោយច្បាប់
  • ការិយាល័យឥណទានដែល ធនាគារ ប៊្រីដ ឬទីស្នាក់ការកណ្តាលរបស់ ធនាគារ ប៊្រីដ ឬសាខាណាមួយរបស់ ធនាគារ ប៊្រីដ ជាសមាជិក, សមាជិកផ្សេងទៀត និង/ឬគណៈកម្មាធិការប្រតិបត្តិនៃការិយាល័យឥណទាននោះ និង/ឬ
  • ទីភ្នាក់ងារ និងអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និង/ឬប្រទេសផ្សេងទៀត។

២០. ការបញ្ឈប់ ឬ បិទសកម្មភាពអ្នកប្រើប្រាស់

២០.១    នៅពេលណាដែលអតិថិជនចង់បញ្ឈប់ការប្រើនូវ អត្តសញ្ញាណអ្នកប្រើប្រាស់ (user identity)   ដែលបានប្រើសម្រាប់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ អតិថិជនត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការទំនាក់ទំនងមកកាន់នាយកដ្ឋានទំនាក់ទំនងសេវាកម្មអតិថិជនរបស់ធនាគារ ប៊្រីដ ឬអញ្ជើញមកការិយាល័យ ធនាគារ ប៊្រីដ ណាមួយដែលជិតបំផុត។ អត្តសញ្ញាណអ្នកប្រើប្រាស់នឹងត្រូវបានលុបចោល ឬ បញ្ឈប់ពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ ក្នុងរយៈពេល០១ (មួយ)ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹងពីអតិថិជនរួចមក។ ក្នុងករណី អតិថិជនចង់ស្នើសុំឲ្យដំណើរការ អត្តសញ្ញាណអ្នកប្រើប្រាស់នេះវិញ អតិថិជនត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការទំនាក់ទំនងមកកាន់នាយកដ្ឋានទំនាក់ទំនងសេវាកម្មអតិថិជនរបស់ ធនាគារ ប៊្រីដ ឬអញ្ជើញមកការិយាល័យ ធនាគារ ប៊្រីដ ណាមួយដែលជិតបំផុត។

២១. ការទទួលខុសត្រូវ

២១.១    លោកអ្នកត្រូវទទួលខុសត្រូវរាល់ប្រតិបត្តិការទាំងអស់  ដែលលោកអ្នកបានធ្វើឡើងតាមរយៈកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លើកលែងតែមានការក្លែងបន្លំ ឬការធ្វេសប្រហែសពីសំណាក់ ធនាគារ ប៊្រីដ និយោជិក របស់ ធនាគារ ប៊្រីដ ឬប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយកម្មវិធី ធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។ នៅពេលមានប្រតិបត្តិការក្លែងបន្លំ ឬប្រតិបត្តិការសង្ស័យណាមួយបានកើតឡើង គណៈកម្មាធិការគ្រប់គ្រងការក្លែងបន្លំ និងក្រុមការងារធានាចំណូលរបស់ ធនាគារ ប៊្រីដ នឹងធ្វើការស៊ើបអង្គេតប្រតិបត្តិការទាំងនោះ ដើម្បីស្វែងរកឫសគល់នៃបញ្ហា។

២២. សំណង

២២.១   យោងតាមការអនុញ្ញាតដោយច្បាប់ លោកអ្នកយល់ព្រមផ្តល់សំណងដល់ ធនាគារ ប៊្រីដ នូវការខាតបង់ ឬការខូចខាតទាំងឡាយណាដែល ធនាគារ ប៊្រីដ ទទួលរងពីការទាមទារ ឬសកម្មភាពណាមួយប្រឆាំងនឹង ធនាគារ ប៊្រីដ ដោយផ្ទាល់ ឬដោយប្រយោល ពីព្រោះលោកអ្នក៖

  • មិនបានអនុវត្តកាតព្វកិច្ចស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬ
  • ធ្វើសកម្មភាពធ្វេសប្រហែស ឬក្លែងបន្លំពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

២៣. ភាពខុសគ្នា/កំហុស សំណួរ និងបណ្តឹងតវ៉ា

២៣.១   សូមទំនាក់ទំនងមកកាន់មកាន់នាយកដ្ឋានទំនាក់ទំនងសេវាកម្មអតិថិជនបស់ ធនាគារ ប៊្រីដ តាមរយៈទូរស័ព្ទលេខ (០៩៨​ ២០២ ៩៩៩) ប្រសិនបើលោកអ្នកជឿជាក់ថាមានភាពខុសគ្នា ឬកំហុសកើតឡើងនៅក្នុង​ប្រតិបត្តិការណាមួយ ឬប្រសិនបើលោកអ្នកមានសំណួរ ឬការតវ៉ាណាមួយ។

២៤. ការជូនដំណឹង និងការកែប្រែ

២៤.១    ធនាគារ ប៊្រីដ រក្សាសិទ្ធិផ្លាស់ក្នុងការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងថ្លៃសេវាបានគ្រប់ពេល​វេលា ហើយ ធនាគារ ប៊្រីដ នឹងធ្វើការជូនដំណឹងអំពីការកែប្រែនេះជូនលោកអ្នកតាមរយៈបណ្តាញនានារបស់ ធនាគារ ប៊្រីដ រួមមានជាអាទិ៍៖

  • ការជូនដំណឹងនឹងមានបង្ហាញលើគេហទំព័ររបស់ ធនាគារ ប៊្រីដ bridgebank.com.kh ឬតាមរយៈការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ឬកាសែតជាតិ ឬ
  • ជូនដំណឹងតាមរយៈការទំនាក់ទំនងទៅលេខទូរស័ព្ទចល័តរបស់លោកអ្នក ឬតាមរយៈការផ្ញើសារជាលាយលក្ខណ៍អក្សរ ឬសារអេឡិចត្រូនិកចេញពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ។

២៤.២   លោកអ្នកយល់ព្រម និងទទួលស្គាល់ថា ធនាគារ ប៊្រីដ អាចប្រើប្រាស់វិធីសាស្ត្រដូចបានរៀបរាប់ខាងលើដើម្បីជាមធ្យោបាយ ក្នុងការជូនដំណឹងដល់លោកអ្នក។

២៥. ការកែប្រែព័ត៌មានលម្អិត

២៥.១    លោកអ្នកត្រូវជូនដំណឹងដល់​ ធនាគារ ប៊្រីដ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោកអ្នក ដែលលោកអ្នកបានផ្តល់ជូន ធនាគារ ប៊្រីដ ពីមុនមក។ ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬការខាតបង់ណាមួយដែលទទួលរងដោយលោកអ្នក ពាក់ព័ន្ធនឹងការផ្លាស់ប្តូរផ្សេងៗដែល​ធនាគារ ប៊្រីដ ពុំទទួលបានការជូនដំណឹងជាមុននោះឡើយ។

២៦. សេចក្តីប្រកាសរបស់អតិថិជន

២៦.១    លោកអ្នកប្រកាសថារាល់ព័ត៌មានទាំងអស់ដែលបានផ្តល់ជូន ធនាគារ ប៊្រីដ គឺត្រឹមត្រូវ ពិតប្រាកដ និងមានបច្ចុប្បន្នភាព។ លើសពីនេះ អតិថិជនបានបញ្ជាក់ថា បានអាន បានយល់ និងបានយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះដែលគ្រប់គ្រងលើការប្រើប្រាស់នៃសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។

២៧. ការរំខានដល់សេវាកម្ម

២៧.១   លោកអ្នកយល់ព្រមថា ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការខាតបង់ណាមួយដែលលោកអ្នកទទួលរងនៅពេលដែលសេវាកម្មត្រូវបានផ្អាកជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់ដំណើរការសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ជាប់គាំងមិនដំណើរការដូចធម្មតា ឬរអាក់រអួល មិនថាបង្កឡើងដោយមូលហេតុណាមួយឡើយ។

២៨. ច្បាប់គ្រប់គ្រង

២៨.១    លក្ខខណ្ឌនៃការប្រើប្រាស់នេះ ត្រូវបានគ្រប់គ្រង និងបកស្រាយតាមបទបញ្ញត្តិច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២៩. ការដោះស្រាយជម្លោះ

២៩.១    ក្នុងករណីមានជម្លោះ ឬការអះអាងណាមួយកើតចេញពី ឬពាក់ព័ន្ធនឹង លក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬការប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ និងទំនាក់ទំនងរបស់លោកអ្នកជាមួយ ធនាគារ ប៊្រីដ នឹងត្រូវដោះស្រាយតាមរយៈមជ្ឈមណ្ឌលទំនាក់ទំនងរបស់គ្រឹះស្ថាន​ ធនាគារ ប៊្រីដ ដោយអនុលោមទៅតាម​គោលនយោបាយ សំណូមពរ និងបណ្តឹងតវ៉ារបស់អតិថិជនមុននឹងបញ្ជូនករណីនេះទៅសមត្ថកិច្ចនៃតុលាការកម្ពុជា។

៣០. ដែនកំណត់នៃការទទួលខុសត្រូវ

៣០.១    ធនាគារ ប៊្រីដ មិនតំណាង មិនធានា ឬផ្តល់លក្ខខណ្ឌណាមួយដោយការសម្តែងចេញដោយផ្ទាល់ ឬដោយប្រយោល រួមទាំងការធានាលើគោលបំណងជាក់លាក់ណាមួយ ឬការប្រើប្រាស់ពាណិជ្ជកម្ម ឬការបំពេញកាតព្វកិច្ចណាមួយ ពាក់ព័ន្ធនឹងសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដនោះឡើយ។ ​ ធនាគារ ប៊្រីដ មិនធានាអះអាងថា កម្មវិធីធនាគារទូរសព្ទ័ចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក អាចចូលប្រើប្រាស់បានដោយគ្មានការរអាក់រអួលនោះឡើយ។

៣០.២   ធនាគារ ប៊្រីដ មិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុណាមួយ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ (រួមបញ្ចូលនិងមិនកំណត់ចំពោះការបាត់បង់ប្រាក់ចំណូល ឬការប្រើប្រាស់) ឬការខូចខាតតាមច្បាប់ណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះឡើយ។ ក្នុងករណីណាក៏ដោយ ធនាគារ ប៊្រីដ ពុំមានទំនួលខុសត្រូវចំពោះការចូលប្រើប្រាស់កម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដោយអតិថិជនផ្ទាល់ ឬ ដោយភាគីទីបីណាម្នាក់ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើការផ្លាស់ប្តូរ លួច ឬបំផ្លាញព័ត៌មាននៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោកអ្នក ទោះបីដោយចៃដន្យ ឬដោយការភាន់ច្រឡំ ឬដោយការក្លែងបន្លំ ឬតាមវិធីណាមួយ ឬជាលទ្ធផលណាមួយ ដែលបណ្តាលមកពីការពន្យាពេល ឬកំហុសដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ៕

Bellsnord សហការជាមួយធនាគារ ប្រ៊ីដ ក្នុងដំណើរផ្លាស់ប្តូរប្រព័ន្ធធនាគារឌីជីថលរបស់ខ្លួន

ធនាគារ ប្រ៊ី​ដ ដែលជា​ធនាគារពាណិជ្ជ​កម្ពុជា​ផ្តោត​សំខាន់​លើ​អតិថិជន បាន​សហ​ការ​ជាមួយ​ក្រុមហ៊ុន Bellsnord ដែលជា​អ្នកផ្តល់​សេវា​បច្ចេកវិទ្យា​ធនាគារ​ឌីជីថល​មកពី​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ធ្វើការ​លើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ធនាគារ​ឌីជីថល​របស់ខ្លួន ខណៈ​ធន​គារ​មួយ​នេះ​មាន​គោលបំណង​ក្លាយជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​វិស័យ​ធនាគារ​ឌីជីថល​នៅ​កម្ពុជា​។

​ពិធី​ចុះកិច្ចសន្យា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​ ២០២៣ ក្រោម​អធិប​តី​ភាព​លោក Gorman Siah នាយក​ក្រុមហ៊ុន Bellsnord និង​លោក Richard Liew នាយក​ប្រតិបត្តិ​នៃ​ធនាគារ ប្រ៊ី​ដ រួម​នឹង​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​មកពី​ភាគី​ទាំង​ ២​។​

«​យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ ប្រ៊ី​ដ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ដំណោះស្រាយអ៊ិន​ធឺ​ណិ​ត DEMAIN និង​សេវា​ធនាគារ​ចល័ត​ដ៏​ទំនើប​បំផុត​សម្រាប់​ទាំង​សសរស្តម្ភ​សម្រាប់​សេវា​ធនាគារ​បុគ្គល និង​អាជីវកម្ម​របស់​ពួកគេ​»​។

​លោក Siah នាយក Bellsnord មានប្រសាសន៍ថា៖ «​ផលិតផល DEMAIN API Gateway ក៏​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការផ្តល់ជូន​របស់​ក្រុមហ៊ុន Bellsnord ដែល​អនុញ្ញាតឱ្យ​ធនាគារ ប្រ៊ី​ដ កម្ពុជា ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ធន​គារ API លំដាប់​ពិភពលោក​»​។​

​លោក Richard នាយក​ប្រតិបត្តិ​របស់​ធនាគារ ប្រ៊ី​ដ បាន​មានប្រសាសន៍ថា ៖«​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ឌីជីថល​នឹង​គ្របដណ្តប់​លើ​ផ្នែក​សំខាន់ៗ​ចំនួន​ ៣ ដើម្បី​ជួយ​ដល់​ធនាគារ ក្នុង​ការបើក​ដំណើរការ​សេវាកម្ម​ធនាគារ​ឌីជីថល​របស់ខ្លួន​គឺ Bridge Mobile សម្រាប់​សេវា​ធនាគារ​បុគ្គល សាជីវកម្ម និង​សេវា​ធន​គារ​តាម​អ៊ី​ន​ធឺ​ណិ​ត សម្រាប់​អតិថិជន​អាជីវកម្ម​ជា​ចម្បង និង​ជាពិសេស​បច្ចេកវិទ្យា API សម្រាប់​វេទិកា​ធនាគារ​បើកចំហ​»​។​

​លោក​ថ្លែងថា​៖ «​នេះ​នឹង​អនុញ្ញាតឱ្យ​ធនាគារ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​គោលដៅ​យុទ្ធសាស្ត្រ​របស់​យើង​បាន​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​សុវត្ថិភាព ទាំង​ប្រព័ន្ធ​ខាងក្នុង និង​ខាងក្រៅ ដូចជា​អ្នកផ្តល់​សេវាកម្ម និយតករ អ្នក​ទូទាត់​វិក្កយបត្រ អ្នក​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ជាដើម​»​។ Bellsnord ផ្តល់នូវ​ដំណោះស្រាយ​ធនាគារ​ឌីជីថល​ពេញលេញ ងាយស្រួល​ប្រើប្រាស់ ដំណើរការ​ដោយ​បច្ចេកវិជ្ជា​កម្រិត​ខ្ពស់ និង​ពោ​ពេញ​ដោយ​អានុភាព ដែល​ភ្ជាប់​នៅក្នុង​ផលិតផល DEMAIN របស់​ពួកគេ​។

​ដូច​ផលិតផល​ដែល​ផ្តល់ជូន​, អ្នក​ប្រឹក្សា​នៃ​ក្រុមហ៊ុន Bellsnord នឹងធ្វើ​ការ​ជាមួយ​អតិថិជន​ដើម្បីឱ្យ​ពួកគេ​យល់ និង​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ និង​អាចឱ្យ​ពួកគេ​ប្រើ​ដំណោះស្រាយ DEMAIN ដ៏​មាន​ប្រសិទ្ធិភាព ដែល​អាច​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​អេកូ​ធនាគារ​ដែលមាន​ស្រាប់​របស់​អតិថិជន​។

​លទ្ធផល​នេះ​មាននៅ​ក្នុងការ​ផ្តល់​បទ​ពិសោធន៍​សេវាកម្ម​ធនាគារ​ឌីជីថល​ដ៏​មាន​សុវត្ថិភាព ឆាប់រហ័ស និង​សុ​ក្រឹ​ត្រ ដែល​អតិថិជន​នឹង​រីករាយ​។ ក្រុមហ៊ុន Bellsnord មាន​វត្ត​មាននៅ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​អារ៉ាប់​រួម វៀតណាម និង​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​។​
​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​, ក្រុមហ៊ុន Bellsnord ក៏​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា cloud ក្នុងស្រុក ដើម្បី​បើក​ដំណើរការ DEMAIN Financial One ដែលជា​កម្មវិធី​ហិរញ្ញវត្ថុ sovereign financial cloud (SFC) ដែល​ទទួលផល​ពី​ទំហំ​សេដ្ឋកិច្ច ដោយ​ផ្តល់នូវ​កម្មវិធី​ហិរញ្ញវត្ថុ និង​ធនាគារ​រួមគ្នា​ជា​សេវាកម្ម cloud​។

​វិស័យ​ធនាគារ​នឹង​អាច​ផ្តោតលើ​ការផ្លាស់ប្តូរ​អាជីវកម្ម​ដោយ​ការផ្តល់​នូវ​កម្មវិធី​ស្វ័យប្រវត្តិកម្ម​ហិរញ្ញវត្ថុ​ពេញលេញ រួមទាំង​ប្រព័ន្ធ​ធនាគារ​ស្នូល ទៅកាន់​សេវា​សេវាកម្ម DEMAIN Financial One cloud​។​

​សេវាកម្ម​ដែល​គ្រប់គ្រង​ដោយ ICT រួមទាំង​គំរូ​សេវាកម្ម​គ្រប់គ្រង​កាត​ដូចជា TPP ក៏ត្រូវ​បានផ្តល់​ជា​ជម្រើស​ផងដែរ​។​

​ធនាគារ ប្រ៊ី​ដ គឺជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​មួយ​ដែលមាន​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​សម្រាប់​ពេលបច្ចុប្បន្ន និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដោយ​ផ្តល់នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​គួរ​ជាទី​ជឿទុកចិត្ត តាមរយៈ​ស្តង់ដារ​សេវាកម្ម​ជា​សកល​របស់ខ្លួន និង​ធ្វើឱ្យ​ការប្រើ​សេវាកម្ម​ធនាគារ​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​៕

ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុន WB Sport Village ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ដល់ឥណទានគេហដ្ឋានពិសេស រហូតដល់ ៩០% សម្រាប់ ២៥ ឆ្នាំ

ធនាគារ ប្រ៊ីដ បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័តវីលេច ដើម្បីផ្ដល់ជូននូវកញ្ចប់ឥណទានគេហដ្ឋានពិសេស នៅលើគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដែលរួមមានទាំងគម្រោងគេហដ្ឋាន និងគម្រោងខុនដូ ដល់អតិថិជន។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយទៅដល់អតិថិជនអោយក្លាយជាម្ចាស់គេហដ្ឋាន ឬខុនដូ ក្នុងក្ដីប្រាថ្នារបស់ពួកគេ នៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាមួយនឹងទំហំឥណទានដល់ទៅ ៩០% រហូតដល់ ២៥ ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ ប្រកួតប្រជែង ព្រមទាំងការអនុម័តឥណទានឆាប់រហ័សផងដែរ។

Dr. Simon Vancliff ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដក៏មានប្រសាសន៍ដែរថា៖ “យើងពិតជាមានកិត្តិយសណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ប្រ៊ីដ ដែលនឹងផ្តល់ជាឥណទានសម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើងបន្ថែមទៀតក្នុងការទទួលបានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ។

ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមតរតកតេជា ដែលនឹងធ្វើជាម្ចាស់ផ្ទះប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ នៃកម្មវិធីស៊ីហ្គេមលើកទី ២៣ នៅឆ្នាំ ២០២៣ ហើយទីតាំងភូមិសាស្រ្តភាគខាងជើងនៃរាជធានីភ្នំពេញ គឺជាទីតាំងតែមួយគត់បានមកការរួមបញ្ចូលគ្នានៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ។ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ រួមមាន ខុនដូ១២អាគារ ស្មើនឹង ១៣១៩បន្ទប់ អមជាមួយនឹង ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័តវីលេច ជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាង៣០ឆ្នាំកន្លងមកហើយ ដោយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។

Mr. Richard Liew ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍អោយដឹងផងដែរថា៖ “យើងមានក្ដីសោមនស្ស រីករាយ ក្នុងឱកាសចុះអនុស្សារណៈនៃការយោគយល់ លើកដំបូងបង្អស់របស់ធនាគារ ជាមួយនឹងគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ហើយយើងមានសុទិដ្ឋិនិយម ក្នុងការមើលឃើញភាពរីកចម្រើននៃការវិនិយោគប្រកបដោយផ្លែផ្កា សម្រាប់ភាគី ទាំងពីរ ក៏ដូចជាអតិថិជនរបស់យើងផងដែរ។”

នៅដើមឆ្នាំ ២០២២ ធនាគារ ប្រ៊ីដ បានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ប្រកបដោយជោគជ័យ ពីធនាគារជាតិនៃកម្ពុជា។

អំពីធនាគារ ប្រ៊ីដ

ធនាគារ ប៊្រីដ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២២។ ជាមួយនឹងការចាប់ផ្ដើមប្រតិបត្តិការដំបូងនៅឆ្នាំ ២០១៤ ធនាគារ ប៊្រីដ ត្រូវបានស្គាល់ថាជា ធនាគារឯកទេស Oxley WorldBridge មុនពេលផ្លាស់ប្ដូរឈ្មោះទៅជា ធនាគារឯកទេស ប្រ៊ីដ នៅឆ្នាំ ២០២១។ ធនាគារ ប្រ៊ីដ មានគោលបំណងផ្ដល់ជូនអតិថិជននូវ ផលិតផល និងសេវាធនាគារជាច្រើន ដែលរួមមាន សេវាធនាគារបុគ្គល (Personal Banking) សេវាធនាគារអាជីវកម្ម (Business Banking) សេវាធនាគារព្រីមៀរ (Premier Banking) និងសេវាធនាគារឌីជីថល (Digital Banking) នាពេលឆាប់ៗខាងមុខនេះ។

 

អំពីដាប់ប៊ែលយូប៊ី ស្ព័ត វីលេច

ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក  ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។ ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់  ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។ លើសពីនេះទៅទៀត ក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ។

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី