Bridge Bank

Personal

ប័ណ្ណឥណទាន ប្រ៊ីដ វីសា​ រីសឺវ


ប័ណ្ណឥណទានវីសា ប្រ៊ីដ រីសឺវ

ប័ណ្ណឥណទានប្រ៊ីដ វីសា រីសឺវ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់បទពិសោធន៍ក្នុងការទូទាត់តាមរយៈឌីជីថល ដោយសុវត្ថិភាព។ លោកអ្នកអាចរីករាយនឹងបរិបទរស់នៅបែបស៊ីវិល័យជាមួយការផ្តល់ជូនយ៉ាងសម្បូរបែបតាមរយៈប័ណ្ណឥណទានរបស់យើង ។

អត្ថប្រយោជន៍

ការទទួលយកទូទាំងពិភពលោក

ប្រើប័ណ្ណរបស់លោកអ្នកដើម្បីទូទាត់ទំនិញ និងសេវាកម្ម ឬដកប្រាក់ទូទាំងពិភពលោកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយសុវត្ថិភាពជាមួយនឹងការគាំទ្រដោយបច្ចេកវិទ្យា 3D Secured, EMV Chip និង Contactless ដែលគ្របដណ្តប់ដោយ វីសា។

សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋាន

លោកអ្នកអាចចូលប្រើប្រាស់សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge ដោយបង្ហាញ ប័ណ្ណវីសា ប្រ៊ីដ ផ្លាទីនៀមរបស់លោកអ្នក។

កម្រិតនៃការប្រើប្រាស់

លោកអ្នកអាចគ្រប់គ្រងកម្រិតសមតុល្យនៃការប្រើប្រាស់ប័ណ្ណរបស់លោកអ្នកជាមួយ នឹងកម្រិតសមតុល្យរបស់យើងដូចខាងក្រោម៖

ប្រភេទប្រតិបត្តិការ ចំនួនអតិបរមា
ចំនួនសមតុល្យប្រចាំថ្ងៃ
ដកប្រាក់តាម ម៉ាស៊ីនអេធីអឹម ២០,០០០.០០ ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ២០០,០០០.០០ ដុល្លារ
ទូទាត់តាមអនឡាញ ១០០,០០០.០០ ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ១០០,០០០.០០ ដុល្លារ
ចំនួនសមតុល្យប្រតិបត្តិការ
ដកប្រាក់តាម ម៉ាស៊ីនអេធីអឹម ១០,០០០.០០ ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ១០០,០០០.០០ ដុល្លារ
ទូទាត់តាមអនឡាញ ៥០,០០០.០០ ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ២៥,០០.០០ ដុល្លារ
កម្រៃសេវា
ការពិពណ៌នា កម្រៃសេវា
ចេញប័ណ្ណ ឥតគិតថ្លៃ
សេវាប្រចាំឆ្នាំប័ណ្ណបង្គោល ១,០០០ ដុល្លារ
សេវាប្រចាំឆ្នាំប័ណ្ណរង ៨០០ ដុល្លារ
ចេញប័ណ្ណថ្មី ៥០ ដុល្លារ
ប្តូរប័ណ្ណថ្មី ២៥០ ដុល្លារ
ដកសាច់ប្រាក់ ២% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ ឫអប្បបរមា ១០ដុល្លារ
ប្តូរលេខសម្ងាត់ថ្មី ឥតគិតថ្លៃ
ចេញប័ណ្ណរហ័ស ៥០ ដុល្លារ
ទូទាត់យឺតពេល ៥% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ ឫអប្បបរមា ១០ដុល្លារ
ប្រតិបត្តិការក្រៅប្រទេស ២%
អត្រាការប្រាក់ ២៤%ក្នុងមួយឆ្នាំ គិតចាប់ពីថ្ងៃធ្វើប្រតិបត្តិការ សម្រាប់ការដកប្រាក់ និង ១៨% ក្នុងមួយឆ្នាំគិត ចាប់ពីថ្ងៃចេញរបាយការណ៍សម្រាប់ការទូទាត់

ចំណាំ៖ ធនាគារ ប្រ៊ីដ សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌ និងបញ្ញត្តិទូទៅ ព្រមទាំង អត្រាការប្រាក់ដោយពុំចាំបាច់ជូនដំណឹងជាមុន។

អត្ថប្រយោជន៍
១. ការរស់នៅប្រចាំថ្ងៃ
សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋាន

ទទួលបានការចូលប្រើប្រាស់ផ្តាច់មុខដោយគ្មានដែនកំណត់ទៅកាន់សាលរង់ចាំពិសេសរបស់ Plaza Premium ជាង 80 នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ដោយគ្រាន់តែបង្ហាញប័ណ្ណ BRIDGE Visa Reserve របស់អ្នក ខណៈពេលកំពុងរង់ចាំជើងហោះហើររបស់អ្នកនៅអាកាសយានដ្ឋាន។

សាលរង់ចាំ មានជាង៨០+កន្លែង ក្នុងព្រលានយន្ដហោះអន្ដរជាតិ ជាង៣៥កន្លែង
ទិសដៅហោះហើរ • អាមេរិក • អឺរ៉ុប • អាស៊ីប៉ាស៊ីហ្វិក, • ចិនដីគោក ហុងកុង ម៉ាកាវ និងតំបន់តៃវ៉ាន់
រយៈពេលនៃសេវាកម្ម ពីរ (2) ម៉ោង
ស្តង់ដារកន្លែងទទួលភ្ញៀវ • កន្លែងអង្គុយដាច់ដោយឡែក • អាហារ និងភេសជ្ជៈ • កន្លែងធ្វើការមានអ៊ីធឺណេត និងWifi • កាសែត និងទស្សនាវដ្តីអន្តរជាតិ • ទូរទស្សន៍ប៉ុស្តិ៍អន្តរជាតិ • ប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើរ • កន្លែងទុកដាក់វ៉ាលី
គោលការណ៍សម្រាប់ភ្ញៀវរួមដំណើរ • អាយុក្រោម ២ ឆ្នាំ៖ ឥតគិតថ្លៃ • ក្មេងអាយុពី 2-11 ឆ្នាំ៖ បញ្ចុះតម្លៃ 30% • កុមារដែលមានអាយុចាប់ពី 11 ឆ្នាំឡើងទៅ៖ បញ្ចុះតម្លៃ 20%
ចំនួនចូលប្រើប្រាស់ គ្មានដែនកំណត់

ស្វែងរកទីតាំង Plaza Premium Lounge របស់យើងតាមរយៈទីនេះ៖

តម្រូវការ

អ្នកត្រូវតែបង្ហាញទាំងប័ណ្ណឥណទាន Visa Reserve របស់អ្នក និងលិខិតឆ្លងដែនដែលបង្ហាញពីការកក់ដែលបានបញ្ជាក់សម្រាប់ការធ្វើដំណើរនៅថ្ងៃតែមួយ ឬថ្ងៃបន្ទាប់នៅបញ្ជរទទួលភ្ញៀវនៃ Plaza Premium Lounges ឬកន្លែងលក់អាហារនៅព្រលានយន្តហោះសម្រាប់ការផ្ទៀងផ្ទាត់សិទ្ធិប្រើប្រាស់។

២. ប្រាក់រង្វាន់
ការទទួលទឹកប្រាក់ត្រលប់

រីករាយជាមួយការបន្ថែមប្រាក់ត្រលប់វិញ ២% លើរាល់ការទិញជាមួយនឹងការផ្តល់ជូនផ្តាច់មុខរបស់យើង ដោយគ្រាន់ឆូតកាតធនាគារ ប្រ៊ីដដើម្បីទូទាត់។

៣. សុខភាព
ការទទួលបានសេវាពិនិត្យសុខភាពប្រចាំឆ្នាំ

រីករាយជាមួយកញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំនៅមន្ទីពេទ្យស្ដង់ដារអន្តរជាតិ ជាមួយនឹងភាពងាយស្រួលក្នុងការណាត់ជួបដែលបានរៀបចំពីមន្រ្តីទំនាក់ទំនងរបស់អ្នក។ 

**សូមទំនាក់ទំនងទៅមន្រ្តីទំនាក់ទំនងរបស់លោកអ្នក ដើម្បីរៀបចំការណាត់ជួបពិនិត្យសុខភាព។ 

៤. កម្មវិធីចាយដើម្បីសន្សំ
កម្មវិធីសន្សំពិន្ទុ Shangri-La membership

ប្រើប័ណ្ណឥណទាន ប្រ៊ីដ វីសា​ រីសឺវ របស់អ្នកសម្រាប់ការទូទាត់ទំនិញ ដើម្បីទទួលបានពិន្ទុពី​ Shangri-La Circle

អត្រានៃការប្តូរពិន្ទុ

រាល់ការចំណាយ ៥០ ដុល្លារអាមេរិកលើប័ណ្ណឥណទាន ប្រ៊ីដ វីសា​ រីសឺវ នឹងទទួលបាន ១ ពិន្ទុ Shangri-La Circle  

(អត្រាប្តូរប្រាក់ថេរ ១ ដុល្លារអាមេរិក = ៤.០០០ រៀល) 

Shangri-La Circle Link : គឺជាកម្មវិធីដំណើរកម្សាន្តក្នុងក្ដីស្រមៃ និងការរស់នៅដ៏ប្រណិត ដែលផ្ដល់ឱ្យសមាជិកនូវឯកសិទ្ធិពិសេសៗជាច្រើន រួមមានទាំងសន្សំពិន្ទុ និងការប្ដូរពិន្ទុ។ 

ជាមួយពិន្ទុ Shangri-La Circle លោកអ្នកអាចរីករាយជាមួយនឹង ការស្នាក់នៅដ៏ប្រណត អាហារដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មម៉ាស្សា និងស្ប៉ា និងការដើរទិញទំនិញដ៏រីករាយ។ លោកអ្នកថែមទាំងអាចចំណាយលុយសុទ្ធបូកជាមួយនឹងពិន្ទុ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ផ្ដល់ភាពបត់បែនដល់លោកអ្នកក្នុងការជ្រើសរើសរបៀបទូទាត់។ 

 

ចូលរួមជាសមាជិក Shangri-La Circle Link:  ឥឡូវនេះ ហើយរីករាយនឹងការសន្សំពិន្ទុ។ 

៥. អត្ថប្រយោជន៍នៃការចំណាយប័ណ្ណប្រចាំឆ្នាំ

ចាប់ពីថ្ងៃទី ១ កក្កដា ដល់ ៣១ ធ្នូ ឆ្នាំ២០២៥ អតិថិជនប័ណ្ណឥណទាន ប្រ៊ីដ វីសា​ រីសឺវ នឹងរីករាយជាមួយឯកសិទ្ធិដ៏ពិសេសពីសមាជិក Shangri-La Circle :

លក្ខខណ្ឌនៃការចំណាយ 

ការផ្តល់ជូន 

USD1,000,000 USD1,499,999 

Shangri-La Circle Jade សមាជិកភាពនិងបន្ថែមពិន្ទុ 10,000 Shangri-La Circle 

USD1,500,000 or ឡើងទៅ 

Shangri-La Circle Diamond សមាជិកភាពនិងបន្ថែមពិន្ទុ 50,000 Shangri-La Circle  

ជាសមាជិក Shangri-La Circle កំរិតJade លោកអ្នកនឹងរីករាយនឹងអាហារពេលព្រឹកប្រចាំថ្ងៃ ការចុះឈ្មោះចូល (Check in) មុនម៉ោង ការចុះឈ្មោះចេញ(Check out)យឺត ជាដើម។ បន្ថែមពីលើនេះ សមាជិក Shangri-La Circle កំរិតDiamond ក៏នឹងទទួលបានការចូល Club Lounge ជាមួយដៃគូ និងភ្ញៀវម្នាក់ទៀតផងដែរ ដែលធានានូវភាពប្រណីត និងសេវាកម្មលំដាប់ខ្ពស់បំផុតពេញមួយការស្នាក់នៅ 

៦. ការផ្ដល់ជូនពិសេសសម្រាប់ការដំឡើងជាសមាជិកភាព Shangri-La Circle Jade

លោកអ្នកនឹងទទួលបានការដំឡើងសមាជិកភាព Shangri-La Circle កំរិតJade ដោយគ្រាន់តែស្នាក់នៅចំនួន ១០ យប់ នៅសណ្ឋាគារ Shangri-La, Kerry, JEN, Traders ណាមួយដែលចូលរួម ហើយទូទាត់ប្រាក់ជាមួយ ប័ណ្ណឥណទាន ប្រ៊ីដ វីសា​ រីសឺវ របស់អ្នកអំឡុងពេលមួយឆ្នាំ 

ដើម្បីធ្វើការចុះឈ្មោះ សូមលោកអ្នកផ្តល់លេខសមាជិក Shangri-La Circle របស់អ្នកទៅកាន់មន្ត្រីទំនាក់ទំនងរបស់លោកអ្នក 

ការស្នើសុំប័ណ្ណ
បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់​សម្រាប់ប័ណ្ណឥណ្ទាន វីសា

ស្វែងរកបញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណ្ទាន វីសា របស់យើងតាមរយៈទីនេះ៖

លក្ខខណ្ឌរបស់ប័ណ្ណឥណទាន វីសា

លក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណ

ស្វែងរកលក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណយើងតាមរយៈទីនេះ៖

លក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណឥណទាន និង ឥណពន្ធវីសា រីសឺវ

ចំណាំ៖ ធនាគារ ប្រ៊ីដ សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌ និងបញ្ញតិ្តទូទៅ ព្រមទាំង អត្រាការប្រាក់ដោយពុំចាំបាច់ជូនដំណឹងជាមុន។
Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី