Bridge Bank

សេវាធនាគារបុគ្គល

ប័ណ្ណឥណពន្ធប្រ៊ីដ វីសា ផ្លាទីនៀម

ប័ណ្ណឥណពន្ធវីសា ប្រ៊ីដ ផ្លាទីនៀម​

ប័ណ្ណឥណពន្ធប្រ៊ីដ វីសា ផ្លាទីនៀម ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់បទពិសោធន៍ក្នុងការទូទាត់តាមរយៈឌីជីថល ដោយសុវត្ថិភាព។ លោកអ្នកអាចរីករាយនឹងបរិបទរស់នៅបែបស៊ីវិល័យជាមួយការផ្តល់ជូនយ៉ាងសម្បូរបែបតាមរយៈប័ណ្ណឥណទានរបស់យើង ។

អត្ថប្រយោជន៍

ការទទួលយកទូទាំងពិភពលោក

ប្រើប័ណ្ណរបស់លោកអ្នកដើម្បីទូទាត់ទំនិញ និងសេវាកម្ម ឬដកប្រាក់ទូទាំងពិភពលោកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយសុវត្ថិភាពជាមួយនឹងការគាំទ្រដោយបច្ចេកវិទ្យា 3D Secured, EMV Chip និង Contactless ដែលគ្របដណ្តប់ដោយ វីសា។

សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋាន

លោកអ្នកអាចចូលប្រើប្រាស់សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge ដោយបង្ហាញ ប័ណ្ណវីសា ប្រ៊ីដ ផ្លាទីនៀមរបស់លោកអ្នក។

កម្រិតនៃការប្រើប្រាស់

លោកអ្នកអាចគ្រប់គ្រងកម្រិតសមតុល្យនៃការប្រើប្រាស់ប័ណ្ណរបស់លោកអ្នកជាមួយនឹងកម្រិតសមតុល្យរបស់យើងដូចខាងក្រោម៖

កម្រៃសេវា
ការពិពណ៌នា កម្រៃសេវា
ដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារផ្សេង ៣.០០ដុល្លារ
ពិនិត្យសមតុល្យតាមម៉ាស៊ីនអេធីអឹមធនាគារផ្សេង ០.៥០ដុល្លារ
ប្ដូរលេខសម្ងាត់ថ្មី ឥតគិតថ្លៃ
ចេញប័ណ្ណ ឥតគិតថ្លៃ
សេវាប្រចាំឆ្នាំ ២០.០០ដុល្លារ
ប្ដូរប័ណ្ណថ្មី ៦.០០ដុល្លារ
ប្រតិបត្តិការក្រៅប្រទស ២%
កម្រិតនៃការប្រើប្រាស់

លោកអ្នកអាចគ្រប់គ្រងកម្រិតសមតុល្យនៃការប្រើប្រាស់ប័ណ្ណរបស់លោកអ្នកជាមួយនឹងកម្រិតសមតុល្យរបស់យើងដូចខាងក្រោម៖

ប្រភេទប្រតិបត្តិការ ចំនួនអតិបរមា
ចំនួនសមតុល្យប្រចាំថ្ងៃ
ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ៥០,០០០.០០ ដុល្លារ
ដាក់ប្រាក់ តាមម៉ាស៊ីនស្វ័យប្រវត្តិ ១០០,០០០.០០ ដុល្លារ
ផ្ទេរប្រាក់ ទៅគណនីខ្លួនឯង ៥០០,០០០.០០ដុល្លារ
ផ្ទេរប្រាក់ ទៅគណនីប្រ៊ីដ ផ្សេងទៀត ២៥០,០០០.០០ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ៥០,០០០.០០ដុល្លារ
ទូទាត់តាមអនឡាញ ១០,០០០.០០ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ១០០,០០០.០០ដុល្លារ
ចំនួនសមតុល្យប្រតិបត្តិការ
ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ៣,០០០.០០ដុល្លារ
ដាក់ប្រាក់ តាមម៉ាស៊ីនស្វ័យប្រវត្តិ តាមការកំណត់របស់ម៉ាស៊ីនដាក់ប្រាក់
ផ្ទេរប្រាក់ ទៅគណនីខ្លួនឯង ៥០០,០០០.០០ដុល្លារ
ផ្ទេរប្រាក់ ទៅគណនីប្រ៊ីដ ផ្សេងទៀត ២៥០,០០០.០០ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ៥០,០០០.០០ដុល្លារ
ទូទាត់តាមអនឡាញ ១០,០០០.០០ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ២,៥០០.០០ដុល្លារ

ចំណាំ៖ ធនាគារ ប្រ៊ីដ សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌ និងបញ្ញត្តិទូទៅ ព្រមទាំង អត្រាការប្រាក់ដោយពុំចាំបាច់ជូនដំណឹងជាមុន។ 

១. ការរស់នៅប្រចាំថ្ងៃ
ការទទួលយកទូទាំងពិភពលោក 

ប្រើកាតរបស់លោកអ្នក ទូទាត់ថ្លៃទំនិញ សេវាកម្ម ឬដកសាច់ប្រាក់ជាសកល គ្រប់ពេលវេលា គ្រប់ទីកន្លែង។ រីករាយជាមួយសុវត្ថិភាពកម្រិតកំពូលជាមួយនឹង 3D Secure, បន្ទះឈីប EMV និងបច្ចេកវិទ្យា Contactless តាមទីកន្លែងដែលទទួលយក VISA ដែលរៀបចំឡើងសម្រាប់អតិថិជនលំដាប់ខ្ពស់។ 

សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋាន 

ទទួលបានការចូលប្រើប្រាស់ផ្តាច់មុខទៅកាន់សាលរង់ចាំពិសេសរបស់ Plaza Premium lounge ជាង 80 កន្លែង នៅទូទាំងពិភពលោកចំនួន 8 ដងក្នុងមួយឆ្នាំ ដោយគ្រាន់តែបង្ហាញប័ណ្ណឥណពន្ធ វីសា ប្រ៊ីដ ផ្លាទីនៀម របស់អ្នក ខណៈពេលកំពុងរង់ចាំជើងហោះហើររបស់អ្នកនៅអាកាសយានដ្ឋាន។ 

ស្វែងរកទីតាំង Plaza Premium Lounge របស់យើងតាមរយៈទីនេះ៖

២. សុខភាព 
ការទទួលបានសេវាពិនិត្យសុខភាពប្រចាំឆ្នាំ 

រីករាយជាមួយកញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំនៅមន្ទីពេទ្យស្ដង់ដារអន្តរជាតិ ជាមួយនឹងភាពងាយស្រួលក្នុងការណាត់ជួបដែលបានរៀបចំពីមន្រ្តីទំនាក់ទំនងរបស់អ្នក។ 

៣.​ ប្រាក់រង្វាន់
ការទទួលទឹកប្រាក់ត្រលប់ 

រីករាយជាមួយការបន្ថែមប្រាក់ត្រលប់វិញ 1.5% លើរាល់ការទិញជាមួយនឹងការផ្តល់ជូនផ្តាច់មុខរបស់យើង ដោយតែប្រើប្រាស់កាតធនាគារ ប្រ៊ីដដើម្បីទូទាត់។ 

ការស្នើសុំប័ណ្ណ
បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់​សម្រាប់ប័ណ្ណឥណពន្ធ វីសា

ស្វែងរកបញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណពន្ធ វីសា របស់យើងតាមរយៈទីនេះ៖

លក្ខខណ្ឌ និងបញ្ញតិ្តនៃការប្រើប្រាស់ប័ណ្ណឥណពន្ធ

លក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណ

ស្វែងរកលក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណយើងតាមរយៈទីនេះ៖

លក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណឥណទាន និង ឥណពន្ធវីសា

ចំណាំ៖ ធនាគារ ប្រ៊ីដ សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌ និងបញ្ញតិ្តទូទៅ ព្រមទាំង អត្រាការប្រាក់ដោយពុំចាំបាច់ជូនដំណឹងជាមុន។
Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី