Bridge Bank

ធនាគារ BRIDGE ឈ្នះពានរង្វាន់អន្តរជាតិពី Visa លើការទូទាត់ប្រាក់តាម eCommerce នៅកម្ពុជា ឆ្នាំ២០២៥

ភ្នំពេញ ប្រទេសកម្ពុជា ៖ ធនាគារ BRIDGE ដែលជាធនាគារពាណិជ្ជកម្មឈានមុខមួយនៅកម្ពុជា ត្រូវបានទទួលស្គាល់ដោយ Visa មេដឹកនាំពិភពលោកក្នុងវិស័យទូទាត់ប្រាក់ឌីជីថល ដោយផ្តល់ជូនពានរង្វាន់ Leadership in Credit Authorization Performance for eCommerce Payment 2025។ ការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិនេះ បង្ហាញពីសមត្ថភាពឆ្នើមរបស់ធនាគារ BRIDGE ក្នុងវិស័យ ធនាគារឌីជីថល និងការទូទាត់ប្រាក់តាម eCommerce នៅកម្ពុជា។

ពានរង្វាន់នេះ ផ្តល់ការទទួលស្គាល់ចំពោះសមិទ្ធផលល្អឥតខ្ចោះរបស់ធនាគារ BRIDGE ក្នុងអត្រាអនុម័តប្រតិបត្តិការប័ណ្ណឥណទានសម្រាប់ប្រតិបត្តិការអនឡាញ ដែលបង្ហាញពីប្រសិទ្ធភាពខ្ពស់ ល្បឿនលឿន និងសុវត្ថិភាពខ្ពស់។ សមិទ្ធផលនេះ បញ្ជាក់ពីតួនាទីរបស់ធនាគារ BRIDGE ជា ធនាគារដែលអាចទុកចិត្តបាននៅកម្ពុជា ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចឌីជីថល។

ការពង្រឹងធនាគារឌីជីថល និងការទូទាត់ប្រាក់តាម eCommerce នៅកម្ពុជា

ការទទួលស្គាល់ពី Visa បង្ហាញពីមូលដ្ឋានបច្ចេកវិទ្យាដ៏រឹងមាំ ប្រព័ន្ធការពារការសុវត្ថិភាព និងគោលការណ៍គ្រប់គ្រងហានិភ័យដ៏មានប្រសិទ្ធភាពរបស់ធនាគារ BRIDGE។ សមត្ថភាពទាំងនេះ ធានាបាននូវបទពិសោធន៍ទូទាត់ប្រាក់អេឡិចត្រូនិកដែលមាន សុវត្ថិភាព ភាពងាយស្រួល និងភាពជឿជាក់ សម្រាប់អតិថិជន និងអាជីវករនៅទូទាំងប្រទេសកម្ពុជា។

ក្នុងពេលដែល ការទូទាត់ប្រាក់ឌីជីថល និង eCommerce នៅកម្ពុជា កំពុងកើនឡើងយ៉ាងឆាប់រហ័ស ធនាគារ BRIDGE បានបន្តវិនិយោគយ៉ាងសកម្មលើបច្ចេកវិទ្យាធនាគារទំនើប ដើម្បីបង្កើនភាពជឿជាក់នៃប្រតិបត្តិការ និងការពារអតិថិជនពីហានិភ័យអនឡាញ។ ពានរង្វាន់ពី Visa បញ្ជាក់ពីការប្តេជ្ញារបស់ធនាគារ ក្នុងការអនុវត្តតាមស្តង់ដារអន្តរជាតិ ក្នុងវិស័យ ការអនុម័តប័ណ្ណឥណទាន និងសុវត្ថិភាពនៃការទូទាត់ប្រាក់អនឡាញ។

 

គាំទ្រកំណើនសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា

ពានរង្វាន់អន្តរជាតិនេះ ក៏បញ្ជាក់ពីតួនាទីសំខាន់របស់ធនាគារ BRIDGE ក្នុងការគាំទ្រការប្រែប្រួលឌីជីថលជាតិនៅកម្ពុជា។ តាមរយៈការពង្រឹងទំនុកចិត្តលើការទូទាត់ប្រាក់អេឡិចត្រូនិក ធនាគារ BRIDGE បានចូលរួមជំរុញការប្រើប្រាស់ ប្រតិបត្តិការគ្មានសាច់ប្រាក់ និងសេវាហិរញ្ញវត្ថុទំនើប នៅទូទាំងប្រទេស។

ការទទួលស្គាល់នេះ ក៏ស្របតាមយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលមានការចូលរួមទូលំទូលាយ និងផ្អែកលើបច្ចេកវិទ្យា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម អាជីវករ និងប្រជាពលរដ្ឋទូទាំងប្រទេស។

 

សារពីអគ្គនាយកប្រតិបត្តិ

លោក រីឆាត លៀវ (Richard Liew) អគ្គនាយកប្រតិបត្តិនៃធនាគារ BRIDGE បានមានប្រសាសន៍ថា ពានរង្វាន់នេះ ជាកម្លាំងជំរុញដ៏សំខាន់ សម្រាប់ធនាគារ ក្នុងការបន្តច្នៃប្រឌិត និងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលដែលមានគុណភាពខ្ពស់។

លោកបានបន្ថែមថា ធនាគារ BRIDGE បន្តប្តេជ្ញាចិត្តក្នុងការផ្តល់ សេវាធនាគារឌីជីថលដែលមានសុវត្ថិភាព មានប្រសិទ្ធភាព និងផ្តោតលើអតិថិជននៅកម្ពុជា ខណៈពេលដែលធនាគារក៏ចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុឌីជីថលប្រកបដោយចីរភាពរបស់ប្រទេស។

ធនាគារ BRIDGE ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជន និងដៃគូទាំងអស់ សម្រាប់ការជឿទុកចិត្ត និងការគាំទ្រដ៏បន្តបន្ទាប់។

 

អំពីធនាគារ BRIDGE

ធនាគារ BRIDGE គឺជាធនាគារពាណិជ្ជកម្មដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ផ្តល់ជូនសេវាហិរញ្ញវត្ថុចម្រុះ រួមមាន ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីទិញយានយន្ត ប្រាក់កម្ចីផ្ទាល់ខ្លួន និងប្រាក់កម្ចីអាជីវកម្ម។ ធនាគារក៏ផ្តល់សេវាបញ្ញើ ប្រាក់បៀវត្ស សេវាផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ព្រមទាំង ដំណោះស្រាយធនាគារឌីជីថល និងការទូទាត់ប្រាក់អេឡិចត្រូនិកទំនើប។

ដោយមានចក្ខុវិស័យក្នុងការក្លាយជាដៃគូសេវាហិរញ្ញវត្ថុដែលត្រូវបានជ្រើសរើសជាលើកដំបូង សម្រាប់ជំនាន់បច្ចុប្បន្ន និងអនាគត ធនាគារ BRIDGE ផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលអាចទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។


ឥណទានរថយន្ត ជាមួយធនាគារ ប្រ៊ីដ ទទួលបានការផ្តល់ជូនអត្រាការប្រាក់ប្រកួតប្រជែង

ឥណទាននេះត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់អតិថិជនក្នុងការសម្រេចក្តីសុបិននៃការកាន់កាប់រថយន្តថ្មី ដោយផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួល និងអាចទុកចិត្តបាន។

ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់អតិថិជន ធនាគារ ប្រ៊ីដ បានរៀបចំកញ្ចប់ឥណទានរថយន្តដែលមាន អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌបង់សងប្រកបដោយភាពបត់បែន សម្រាប់ការទិញ រថយន្តថ្មីតែប៉ុណ្ណោះ។

យុទ្ធនាការនេះមានសុពលភាពចាប់ពី ថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ដោយផ្តល់ជូនឥណទានចាប់ពី USD 10,000 ឡើងទៅ។

អត្រាការប្រាក់ត្រូវបានកំណត់ទៅតាមសមាមាត្រប្រាក់កម្ចី ចាប់ពី ៩%

រយៈពេលកម្ចីអាចមានរហូតដល់ ៨ ឆ្នាំដែលអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងការបង់សងបានយ៉ាងងាយស្រួល និងសមស្របទៅតាមស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានមានប្រសាសន៍ថា ការ ផ្តល់ជូនឥណទានរថយន្តនេះ មិនត្រឹមតែជួយអតិថិជនឱ្យអាចកាន់កាប់រថយន្តថ្មីដោយភាពជឿជាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលលំហូរសាច់ប្រាក់របស់អតិថិជន ក្នុងករណីដែលអតិថិជនមិនមានថវិការគ្រប់គ្រាន់ជាលុយដុល។ ធនាគារ ប្រ៊ីដ តែងតែប្តេជ្ញាចិត្តក្នុងការផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប និងអាចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនបានយ៉ាងពិតប្រាកដ។

ការរីកចម្រើនរបស់អ្នក គឺជាការប្តេជ្ញារបស់យើង ដូច្នេះយើងជឿជាក់ថាការផ្តល់ជូនឥណទានរថយន្តពីធនាគារ ប្រ៊ីដ គឺជាឱកាសដ៏ល្អសម្រាប់អ្នកដែលមានបំណងទិញរថយន្តថ្មី និងចង់ទទួលបានលក្ខខណ្ឌហិរញ្ញវត្ថុដែលមានភាពបត់បែន និងអាចទុកចិត្តបាន។

 

ដើម្បីទទួលបានព័ត៌មានលម្អិត ឬការប្រឹក្សាយោបល់ សូមអញ្ជើញមកកាន់ សាខាធនាគារ ប្រ៊ីដ ដែលនៅជិតលោកអ្នក ឬទាក់ទងក្រុមការងាររបស់យើងតាមរយៈលេខ ០៩៨ ២០២ ៩៩៩។

ធនាគារ ប្រ៊ីដ ផ្តល់ជូន «យុទ្ធនាការឥណទានអាជីវកម្ម ឬផ្ទេរឥណទានអាជីវកម្ម ឆ្នាំ២០២៦» ដើម្បីជម្រុញសហគ្រាសឱ្យកាន់តែរីកចម្រើន

ធនាគារ ប្រ៊ីដ បានផ្តល់ជូនការ យុទ្ធនាការឥណទានអាជីវកម្ម ឬការផ្ទេរឥណទានអាជីវកម្ម ឆ្នាំ ២០២៦ ដែលត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្ម និងសហគ្រាស ក្នុងការជួយអោយគោលដៅ និងចក្ខុវិស័យរបស់អតិថិជនក្លាយជាកាពិតក្នុងរយៈពេលខ្លី។

ដើម្បីគាំទ្រដល់តម្រូវការជាក់ស្ដែងរបស់អាជីវក ធនាគារ ប្រ៊ីដ បានរៀបចំកញ្ចប់ឥណទានដែលមាន   អត្រាការប្រាក់ប្រកួតប្រជែង និងលក្ខខណ្ឌបង់សងប្រកបដោយភាពបត់បែន។

អត្រាការប្រាក់ចាប់ពី ៧.៥០% ក្នុងមួយឆ្នាំ រយៈពេលកម្ចី រហូតដល់១៥ឆ្នាំ រីឯទំហំកម្ចីលោកអ្នកនឹងទទួលបានរហូតដល់៧៥% នៃតម្លៃទ្រព្យ។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារប្រ៊ីដ បានបញ្ចាក់ថា ការផ្តល់ជូននេះមិនត្រឹតែជួយដល់អាជីករប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងជួយដល់ខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិថែមទៀត។ អតិថិជនអាចបង់សងជាមួយភាពបត់បែនដែលលោកអ្នកអាចបង់សងតែការប្រាក់រយៈពេល២ឆ្នាំដំបូង។ យើងធ្វើយ៉ាណាដើម្បីធានាថាធនាគារប្រ៊ីដបាចូលរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិក្នុងស្រុក ជាពិសេសអាជីវករទំាងអស់ អាចស្នើឥណទាន ឬ ផ្ទេរឥណទានជាមួយធនាគារប្រ៊ីដ ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣០ ខែមិថុនា​ ឆ្នាំ២០២៦។

លោកបានបន្ថែមទៀតថា អតិថិជនអាចប្រើទ្រព្យធានារួមមាន៖ អចលនទ្រព្យសម្រាប់រស់នៅ និងមិនសម្រាប់រស់នៅ ដីទំនេរ ដែលមានប័ណ្ណកម្មសិទ្ធិ ឬទ្រព្យបញ្ចាំផ្សេងៗទៀត ដែលធនាគារយល់ព្រមទទួលយក។ ការរីកចម្រើនរបស់អ្នក គឺជាការប្តេជ្ញារបស់យើង ដូច្នេះយើងជឿជាក់ថា ការផ្តល់ជូនរបស់ធនាគារប្រ៊ីដ គឺជាឱកាសសម្រាប់អ្នកមានបំណងចង់ពង្រីកអាជីវកម្មគ្រប់ប្រភេទ ឬផ្ទេរឥណទានដែលសមស្របទៅតាមតម្រូវការរបស់ខ្លួន។

ដើម្បីទទួលបានការផ្តល់ជូននេះលោកអ្នកអាចទទួលបានការប្រឹក្សាយោបល់ថ្ងៃនេះជាមួយក្រុមការងាររបស់យើងតាមរយៈលេខ ០៩៨ ២០២​ ៩៩៩ ឬតាមរយៈអ៊ីម៉ែល infor@bridgebank.com.kh។

ខួប ១៥ ឆ្នាំ AVR៖ បើកឱកាសកាន់កាប់រថយន្តជាមួយការផ្តល់ជូនឥណទានរថយន្ត រថយន្តធនធ្ងន់ ឬរថយន្តលើកដាក់ទំនិញ ពី ធនាគារ BRIDGE

ភ្នំពេញ​៖ ធនាគារប្រ៊ីដ ដែលជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត និងសេវាហិរញ្ញវត្ថុជាច្រើនទៀតនោះមានមោទនភាពចូលរួមឧបត្ថម្ភជាមួយក្រុមហ៊ុន AVR ក្នុងឱកាសគំរប់ខួប១៥ឆ្នាំ។

ក្រុមហ៊ុន AVR ដែលជាក្រុមហ៊ុនបានឈានជើងមកប្រទេសកម្ពុជាក្នុងការផ្តល់សេវាកម្មជួលរថយន្ត ម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ដែលមានគុណភាព និងស្តង់ដា បានរៀបចំកម្មវិធីគម្រប់ខួបអនុស្សាវរីយ៍ ១៥ ឆ្នាំ នៃការរីកចម្រើន និងការទទួលបានទំនុកចិត្តពីអតិថិជនជាច្រើនឆ្នាំកន្លងមកនេះ ដោយមាន ធនាគារប្រ៊ីដ (BRIDGE Bank) ចូលរួមជាអ្នកឧបត្ថម្ភ និងដៃគូហិរញ្ញវត្ថុសំខាន់ក្នុងកម្មវិធីនេះផងដែរ។

ក្នុងឱកាសពិសេសនេះ ធនាគារប្រ៊ីដ បាននាំមកជូនអតិថិជននូវ ដំណោះស្រាយហិរញ្ញវត្ថុឥណទានរថយន្តដ៏អស្ចារ្យ ដើម្បីជួយឲ្យក្តីស្រមៃក្នុងការកាន់កាប់រថយន្តក្លាយជាការពិត ងាយស្រួល និងឆាប់រហ័សជាងមុន។  ឥណទានរថយន្ត រួមទំាងរថយន្តធន់ធ្ងន់ ឬរថយន្តដឹកទំនិញ ពិសេសពីធនាគារប្រ៊ីដ ទំហំកម្ចី រហូតដល់ ៩០% នៃតម្លៃរថយន្ត​ រីឯទំហំកម្ចីគឺបានរហូតដល់ ៨​ឆ្នាំ លក្ខខណ្ឌបត់បែន ជាមួយនឹងអត្រាការប្រាក់មានភាពប្រកួតប្រជែង។​ លោកហ៊ូ បារាំង ប្រធានសេវាធនាគាររូបវន្តបគ្គល បានបន្ថែមថា ដើម្បីបង្ហាញពីការប្តេចជ្ញាចិត្តដ៏រឹងមំាក្នុងផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ប្រភេទដើម្បីសម្រួលដល់អតិថិជន យើងក៏មាផ្តល់ជូនរង្វាន់ជាច្រើនទៀតសម្រាប់អតិថិជន ដែរស្នើរកាតឥណទានវីសា ឬបើកគណនីសន្សំជាមួយធនាគារប្រ៊ីដ ការផ្តល់ជូននេះមានត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះ  គឺថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦។​

ការចូលរួមឧបត្ថម្ភរបស់ធនាគារប្រ៊ីដ សម្រាប់គម្រប់ខួប ១៥ ឆ្នាំ របស់ AVR មិនត្រឹមតែបង្ហាញពីភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារប្រ៊ីដ ក្នុងការគាំទ្រដល់វិស័យយានយន្ត និងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន អ អិម អេ ចុះកិច្ចសហប្រតិបត្តិកាផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ

(ភ្នំពេញ)៖ ធនាគារ ប្រ៊ីដ ម.ក និងក្រុមហ៊ុន អ​ អិម អេ (ខេមបូឌា) ម.ក បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីសហការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញ។ តាមរយៈកិច្ចសហការនាពេលនេះ នឹងផ្តល់ជាមធ្យោបាយងាយស្រួល និងលឿនរហ័សសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រ JCB និង​ TCM Forklift របស់ក្រុមហ៊ុន អ អិម អេ ដោយមិនចាំបាច់មានសាច់ប្រាក់គ្រប់ចំនួនឡើយ។ ​

 

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃ ២២ ខែតុលា ឆ្នាំ ២០២៥ ដើម្បីប្រកាសភាពជាដៃគូសហការលើការផ្តល់ឥណទានរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ដែលចុះហត្ថលេខាដោយ លោក Richard Liew នាយកប្រតិបត្តិធនាគារ ប្រ៊ីដ និងលោក Erwan Soubelet ប្រធានផ្នែកហិរញ្ញវត្ថុនៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។ ពិធីនេះក៏មានការអញ្ចើញចូលរួមពីគណៈគ្រប់គ្រងមកពីស្ថានប័នទាំងពីរ និងភ្ញៀវកិត្តិយសជាច្រើនផងដែរ។

 

អគ្គនាយកធនាគារ ប្រ៊ីដ លោក Richard Liew បានថ្លែងថា «យើងពិតជាមានសេចក្តីសោមន្ស រីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នា      ផ្តល់ជូនដំណោះស្រាយដ៏មានសារៈសំខាន់សម្រាប់អតិថិជន។ យើងជឿជាក់ថាគ្រប់គ្នាស័ក្តិសម នឹងទទួលបានរថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ដែលមានគុណភាពសមស្របទៅនឹងការប្រើប្រាស់របស់ពួកគេ។  ហើយយើងចង់ធ្វើឱ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជន មិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា ដែលអតិថិជនមិនបាច់បារម្ភលើការមិនមានថវិការគ្រប់គ្រាន់ក្នុងការទិញរថយន្តដឹកទំនិញ គ្រឿងចក្រធុនធ្ងន់ និងម៉ាស៊ីនលើកដាក់ទំនិញឡើយ ដោយធនាគារ ប្រ៊ីដផ្តល់ជូននូវឥណទានសរុបរហូតដល់៨៥% នៃតម្លៃទំនិញសរុប សម្រាប់រថយន្តដឹកទំនិញម៉ាក FUSO និងគ្រឿងចក្រធុនធ្ងន់ម៉ាក JCB ក៏ដូចជាទំហំកម្ចីរហូតដល់ទៅ៨0%នៃតម្លៃសរុប សម្រាប់​ម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklift ជាមួយនឹងរយៈពេលកម្ចីរហូតដល់ ៧ឆ្នាំ»។

ធនាគារ ប្រ៊ីដ គឺជាគ្រឹះស្ថានធនាគារពាណិជ្ជ ដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសំបូរបែប និងជាស្ថាប័នធនាគារ ដែលកំពុងបង្ហាញការរីកចម្រើនគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) គឺជាក្រុមហ៊ុនតែមួយគត់ដែលនាំចូល និងចែកចាយនូវរថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធុនធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklift ប្រចាំទីផ្សារក្នុងប្រទេសកម្ពុជា។​

តាមរយៈកិច្ចសហការនាពេលនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការស្នើកម្ចីពីធនាគារ ប្រ៊ីដ ដែលមានភាពងាយស្រួល និងអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអតិថិជនបានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការពិនិត្យរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទាននេះ គឺមានភាពទាក់ទាញ ដែលអតិថិជនអាចស្នើសុំប្រាក់កម្ចីទំហំចាប់ពី ១០,០០០ ដុល្លារអាមេរិកឡើងទៅ។

 

លោក Erwan Soubelet ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន អ.អិម.អេ (ខេមបូឌា) បានថ្លែងថា «ការសហការនេះមិនមែនជាកិច្ចព្រមព្រៀងអាជីវកម្មទេ ប៉ុន្តែជាការរួមបញ្ចូលគ្នានៃការចែករំលែកនូវគុណតម្លៃ ចក្ខុវិស័យ និងការប្តេជ្ញាដ៏ជ្រាលជ្រៅចំពោះការរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា»។

លោក Erwan បានបន្តទៀតថា «ជាមួយគ្នា ក្រុមហ៊ុន RMA Cambodia និងធនាគារ ប្រ៊ីដ កំពុងបើកទំព័រសករាជរថ្មីសម្រាប់អាជីវកម្មផ្សេងៗជាច្រើនទូទាំងប្រទេសដោយរួមបញ្ចូលជំនាញរបស់យើងក្នុង     វិស័យដឹកជញ្ជូន រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធុនធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklif និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពរបស់ធនាគារ ប្រ៊ីដ »។

អតិថិជនអាចអញ្ជើញមកទស្សនាអគារតាំងបង្ហាញ រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រធុនធ្ងន់ម៉ាក JCB និងម៉ាស៊ីនលើកដាក់ទំនិញម៉ាក TCM Forklif នៃក្រុមហ៊ុន អ.អិម.អេ នៅគ្រប់សាខាក្នុងរាជធានីភ្នំពេញ និងតាមបណ្តារខេត្តផ្សេងៗដើម្បីស្វែងយល់បន្ថែមអំពីការផ្តល់ជូន និងស្នើកម្ចីទិញរថយន្ត រថយន្តដឹកទំនិញ គ្រឿងចក្រ និងម៉ាស៊ីនលើកដាក់ទំនិញ ពីធនាគារ ប្រ៊ីដ ។ ការផ្តល់ជូននេះ គឺជាឱកាស ដ៏ល្អសម្រាប់អតិថិជនដើម្បីក្លាយជាម្ចាស់រថយន្តដឹកទំនិញ FUSO គ្រឿងចក្រ JCB និងម៉ាស៊ីនលើកដាក់ទំនិញ ​TCM Forklift ស៊េរីថ្មី ហើយថែមទាំងរីករាយជាមួយជម្រើសផ្តល់ការទូទាត់មានភាពបត់បែនជាមួយធនាគារ ប្រ៊ីដ ៕

 

 

ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុនសៃសាន់ សហការដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាជីវករ លើការទិញម៉ាកយីហោ (Franchise) emart24 និង Mega MGC Coffee

ភ្នំពេញ៖ ធនាគារ ប្រ៊ីដ ដែល​ជា​ធនាគារ​ផ្តល់ជូនសេវាហិរញ្ញវត្ថុជាច្រើនប្រភេទនៅក្នុងប្រទេសកម្ពុជា និង​ក្រុមហ៊ុន សៃសាន់ ដែល​ជា​ក្រុមហ៊ុន​ទទួលបានសិទ្ធផ្តាច់មុខម៉ាកយីហោ emart24 និងថ្មីៗនេះទើបតែទទួលបានសិទ្ធផ្តាច់មុខម៉ាកសញ្ញា Mega MGC Coffee ដែលជាម៉ាកយីហោដ៏ល្បីនៅប្រទេសកូរ៉េ  បាន​ប្រារព្ធ​ពិធី​ចុះ​ហត្ថលេខាលើអនុស្សរណៈ​យោគយល់​ស្តីពីកាផ្តល់ឥណទានដល់អាជីវករដែលចង់ទិញម៉ាកយីហោ (Franchise) emart24 និង Mega MGC Coffee ពីក្រុមហ៊ុន សៃសាន់។ កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីគណៈគ្រប់គ្រងពីស្ថាប័នទំាងពីរ និងអាជីវករ ដែលបានទិញម៉ាកយីហោរ។

 

ភាពជាដៃគូនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងប្រទេសទៅដល់អាជីវករ ដើម្បីផ្តល់នូវសេវា​ហិរញ្ញវត្ថុយ៉ាងសម្បូរបែបដែលឆ្លើយតបទៅនឹងតម្រូវការអតិថិជនគ្រប់រូប​ ដោយរួមមានទាំង​៖ សហគ្រាសខ្នាតតូច និងមធ្យម និងអតិថិជនដែលមានចំណូលខ្ពស់ជាដើមក្នុងការទិញម៉ាកយីហោ emart24 និង Mega MGC Coffee។

 

លោក Dr.Goh Swee Keong នាយកគ្រប់គ្រងនៃក្រុមហ៊ុនសៃសាន់បាន​លើកឡើងថា៖ “ ការចាប់ដៃគូរសហការជាមួយធនាគារ ប្រ៊ីដ នាពេលនេះនឹងអនុញ្ញាតឱ្យយើងខ្ញុំនាំយកមកនូវដំណោះស្រាយហិរញ្ញវត្ថុដើម្បីបំពេញតម្រូវការដល់​ដៃគូ​ sub franchise របស់​យើង គោលដៅ​របស់​យើង​គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ចាប់ផ្ដើម​អាជីវកម្ម​មាន​ភាព​ងាយស្រួល​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ភាពជា​ដៃគូ​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់សេដ្ឋកិច្ចជាតិ។” ​

លោក Dr.Goh Swee Keong បានបន្ថែមទៀតថា ក្រុមហ៊ុនសៃសាន់បាននាំយកម៉ាកយីហោ emart24 ចូលក្នុងទីផ្សារប្រទេសកម្ពុជានៅឆ្នាំ ២០២៣ ដែលរហូតមកដល់ឆ្នាំ ២០២៥ នេះបានពង្រីកសាខារហូតដល់ ៧​ សាខា​ និងគ្រោងបើកជាបន្តបន្ទាប់។ emart24 ជាផ្សារលក់ទំនិញរាយដែលបើកដំណើរការ​ ២៤ម៉ោង ចាប់តាំងពីកាហ្វេពេលព្រឹករហូតដល់អាហារសម្រន់ពេលយប់ រួមទំាង Mega MGC Coffee ជាម៉ាកយីហោហាងកាហ្វេដែលល្បីនៅប្រទេសកូរ៉េខាងត្បូងត្រូវបានទទួលស្គាល់ពីតម្លៃសមរម្យ និងភាពសំបូរបែប និងគុណភាពខ្ពស់នៃភេសជ្ជៈដែលបច្ចុប្បន្នហាងកាហ្វេនេះមានរហូតដល់ 4000 សាខាទូទាំងប្រទេសកូរ៉េត្រូវបានក្រុមហ៊ុនសៃសាន់ទទួលបានសិទ្ធលើ Master Franchise នៅប្រទេសកម្ពុជា។

 

លោក Richard Liew​ នាយកប្រតិបត្តិនៃធនាគារប្រ៊ីដ បាន​ថ្លែង​ថា៖ “កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ជូនដំណោះស្រាយសេវាធនាគាររជាច្រើនដូចជា៖ ប្រាក់បញ្ញើ កម្ចី ការផ្ទេរប្រាក់ និងហិរញ្ញប្បទានអាជីកម្មជាដើម ដើម្បីគំាទ្រអាជីវកម្មទិញម៉ាកយីហោ emart24 និង Mega MGC coffee។ ការផ្តោតសំខាន់គឺការគាំទ្រសហគ្រាសខ្នាតតូច និងមធ្យមរបស់កម្ពុជា។ អតិថិជនអាចធ្វើការកម្ចីបានជាមួយទំហំកម្ចីធំ អាស្រ័យតាមតម្លៃសរុបក្នុងទិញម៉ាកយីហោ ក្នុងអត្រាការប្រាក់ទាប ជាមួយនឹងរយៈពេលកម្ចី​រហូតដល់ ១៥ឆ្នំា។ យើងជាធនាគារនៅទីនេះដើម្បីជួយសម្រួល ​នូវ​លក្ខខណ្ឌ​ឥណទានពិសេស​សម្រាប់​បុគ្គល​ដែល​មាន​ទីតាំងប៉ុន្តែមិនមានដើមទុនគ្រប់គ្រាន់ ឬបុគ្គលដែលមានបំណងចង់បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន តាមរយៈ​ការសិក្សាកម្ចីពីធនាគារប្រ៊ីដ។ យើងជឿជាក់ថាភាព​ជា​ដៃគូ​នេះ​នឹង​រួម​ចំណែក​ជំរុញ​វិស័យ​សហគ្រិនភាព និង​ជួយ​ឲ្យ​អ្នក​ចាប់ផ្ដើម​អាជីវកម្ម​ទទួល​បាន​មូលធន​ចាំបាច់​សម្រាប់​ការ​ពង្រីក​ខ្លួន។”

លោក Dr.Goh Swee Keong បានគូសបញ្ចាក់ថែមទៀតថា អតិថិជនដែលមានបំណងចង់ទិញ ​sub franchise របស់ emart24 និង Mega MGC Coffee អាចទំនាក់ទំនងមកកាន់លេខទូរសព្ទ +855 78 222 710 ឬតាមគេហទំព័រ Facebook Mega MGC Coffee។

 

គួររំលឹកផងដែរថា ក្រុមហ៊ុន Saisons Brother Holding Co.,Ltd ជាសាជីវកម្មល្បីល្បាញទៅលើវិស័យជាច្រើនដូចជា​ វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail)​ វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction) វិស័យឧបករណ៍អេឡិចត្រូនិក (Electronic Appliances) និងវិស័យកសិកម្ម (agriculture)។​

ខណ:ពេលដែល ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

 

ធនាគារ BRIDGE ឈ្នះពានរង្វាន់ពី Visa ក្នុងការគ្រប់គ្រងហានិភ័យកាត និងចេញប័ណ្ណឥណទានដល់អ្នកប្រើប្រាស់

ភ្នំពេញ៖ ធនាគារប្រ៊ីដមានមោទកភាព ក្នុងការប្រកាសនូវសមិទ្ធផល សំខាន់មួយក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្តិយសពីរ ពីក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនអន្តរជាតិផ្នែកទូទាត់ឌីជីថល។ រង្វាន់ទាំងនេះគឺជាការទទួលស្គាល់ពីសមិទ្ធិផលដ៏លេចធ្លោរបស់ធនាគារ ប្រ៊ីដ ក្នុងការលេចធ្លោនៃការគ្រប់គ្រងហានិភ័យ (Rising star of Risk Management)  និងភាពជាអ្នកដឹកនំា នៃការចេញប័ណ្ណឥណទានសម្រាប់អ្នកប្រើប្រាស់ (Leadership in Consumer Credit Card Issuance)។ ការប្រគល់ជូនពានរង្វាន់នេះត្រូវបានប្រារព្ធឡើងក្នុងពិធី Visa’s Client Appreciation Night  ដែលបញ្ជាក់ពីការរីចម្រើនរបស់ធនាគារប្រ៊ីដ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ពានរង្វាន់ Rising Star of Risk Management  និង Leadership in Consumer Credit Card Issuance បង្ហាញពីការប្តេជ្ញារបស់ធនាគារ ក្នុងការផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដែលមានភាពច្នៃប្រឌិត សុវត្ថិភាព និងផ្តោតលើតម្រូវការរបស់អតិថិជនជាចម្បង។

 

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរីករាយចំពោះការទុកចិត្ត និងការគំាទ្រពីសំណាក់អតិថិជន ដៃគូ និងសហគមន៍ទូទៅ។ ពានរង្វាន់ទទួលបានពីក្រុមហ៊ុន Visa​ មិនត្រឹមតែបង្ហាញពីការទទួលស្គាល់សមិទ្ធផលធនាគារប្រ៊ីដប៉ុណ្ណោះទេ ប៉ុន្តែថែមទំាង បង្ហាញពីគោលបំណងដឹកនំាបេសកម្ម ពង្រឹងការគ្រប់គ្រងហានិភ័យ នៃការប្រើប្រាស់កាត Visa និងពន្លឿនបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ គ្រប់សមិទ្ធផលទំាងអស់បង្ហាញពីជំនឿចិត្តថាផ្នែកបច្ចេកវិទ្យា បានចូលមកដើម្បីសម្រួលក្នុងការប្រើប្រាស់ប្រតិបត្តិការប្រចំាថ្ងៃដែលពីមុនយើងមិនធ្លាប់នឹកស្មានដល់។”

ពានរង្វាន់ Rising Star of Risk Management និង Leadership in Consumer Credit Card Issuance ជាការទទួលស្គាល់ថាធនាគារប្រ៊ីដចាប់ផ្តើមធ្វើការយ៉ាងសកម្មក្នុងការទូទាត់ទំនិញបែប ឌីជីថល ដែលធ្វើឱ្យប្រតិបត្តិការកាន់តែងាយស្រួល និងពង្រីកឱកាសឱ្យសហគ្រាស និងអាជីវករផ្សេងទៀត អាចប្រើប្រាស់កាន់តែងាយ។

 

សមិទ្ធិផលទាំងនេះបានមកក្រោយការចាប់ផ្តើមដាក់ឱ្យដំណើរការប័ណ្ណវីសា ឥណពន្ធ និងឥណទានរបស់ធនាគារប្រ៊ីដ ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ដោយរួមមានទំាងសុវត្ថិភាព និងភាពងាយស្រួល ជាមួយនឹងការរចនាយ៉ាងល្អ។ ប័ណ្ណវីសាថ្មីរបស់ធនាគារប្រ៊ីដ បានបង្ហាញពីទស្សនៈវិស័យរបស់ធនាគារក្នុងការធ្វើឱ្យសេវាធនាគារ អាចធានាបាននូវភាពស្ងប់ចិត្តក្នុងការគ្រប់គ្រងប្រតិបត្តិការគ្រប់ប្រភេទ។

ពង្រឹងបរិយាបន្នហិរញ្ញវត្ថុ និងភាពច្នៃប្រឌិត

ត្រឹមរយៈពេលពីរឆ្នាំ​ ធនាគារប្រ៊ីដបានក្លាយជាអ្នកដើរតួយ៉ាងសំខាន់ នៅក្នុងការផ្លាស់ប្តូវិស័យធនាគារឌីជីថល។ តាមរយៈការពង្រឹងយុទ្ធសាស្ត្រប្រើប្រាស់ប្រព័ន្ធ ឌីជីថល និងការកំណត់គោលដៅអតិថិជន​ ធនាគារបានបន្តធ្វើឱ្យសេវាកម្មហិរញ្ញវត្ថុ មានភាពងាយស្រួលក្នុងការប្រើប្រាស់ ក៏ដូចជាជួយដល់សេដ្ឋកិច្ចបច្ចេកវិទ្យាឌីជីថលផងដែរ។

ពានរង្វាន់ទាំងពីរដែលទទួលបានពីក្រុមហ៊ុន វីសា បង្ហាញមិនត្រឹមតែសមិទ្ធផលដែលល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងបង្ហាញនូវសេវាហិរញ្ញវត្ថុ ដែលឈានមុខជាមួយនឹងការប្តេជ្ញាផ្តល់ជូនសេវាធនាគារមានភាពច្នៃប្រឌិត និងល្អឥខ្ចោះ។

ធនាគារប្រ៊ីដលុបចោលឥណទានទំាងស្រុងជូនដល់យោធិនពលីជីវិត និងពិការ ដែលបានធ្វើប្រតិបត្តិការក្នុសមរភូមិជម្លោះខ្មែ – ថៃ

ធនាគារ ប្រ៊ីដ មានកិត្តិយសសូមជម្រាបដំណឹងជូនដល់អតិថិជន និងសាធារណជនមេត្តាជ្រាបថា យោងតាមសេចក្តីអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំលេខ ធ១៧.០២៥.០១៩ ស.ក.ណ.ន ចុះថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងរួមគ្នាដើម្បីជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធក្នុងជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃ ធនាគារ ប្រ៊ីដ នឹងលុបចោលបំណុលរបស់កូនបំណុលឬអ្នករួមខ្ចី ដែលជាយោធិនដែលបានធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជា ដែលបានពលីជីវិត ឬមានពិការភាព ស្របតាមសេចក្ដីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារ ប្រ៊ីដ សូមជម្រាបជូនដល់អតិថិជន និងសាច់ញាតិយោធិនពលីទាំងអស់ដែលរងនូវផលប៉ះពាល់ ដូចបានប្រកាសខាងលើ សូមទាក់ទងមកកាន់ការិយាល័យ-សាខាធនាគារ ប្រ៊ីដ នៅជិតលោកអ្នកបំផុត ដើម្បីទទួលបានការណែនាំបន្ថែមពីនីតិវិធីបន្ត។

រាល់កិច្ចការចាំបាច់នានា ធនាគារ ប្រ៊ីដ នឹងសហការចូលរួមជាមួយធនាគារជាតិ ដើម្បីឱ្យកិច្ចការនេះប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។

 

អតិថិជនទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនជាប្រចាំ

អតិថិជនជាទីគោរព!

ដើម្បីធានាថា លោកអ្នកអាចប្រើប្រាស់សេវាធនាគាររបស់យើងបានរលូន និងមានភាពងាយស្រួល អតិថិជនទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានផ្ទាល់ខ្លួនជាប្រចាំ។ ប្រសិនបើអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនអស់សុពលភាព លោកអ្នកគ្រាន់តែ អញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារ ប្រ៊ីដ ដែលនៅជិតលោកអ្នក ជាមួយនឹងឯកសារថ្មី។ បុគ្គលិករបស់យើងរងចាំទទួលលោកអ្នកក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មាននានា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន ២៤/៧ តាមរយៈលេខ ០៩៨ ២០២ ៩៩៩ ឬ ដោយឥតគិតថ្លៃ ១៨០០ ២០២ ៩៩៩។ អរគុណចំពោះការជ្រើសរើសធនាគារ ប្រ៊ីដ។

 

ធនាគារប្រ៊ីដ និងក្រុមហ៊ុនវីសាបានដាក់ឱ្យដំណើរការប័ណ្ណប្រ៊ីដ វីសាជាផ្លូវការ

ភ្នំពេញ៖ ជាកាប្តេជ្ញាចិត្តមួយក្នុងការផ្តល់ជូនបទពិសោធន៍នៃសេវាធនាគារនៅក្នុងប្រទេស   កម្ពុជា ធនាគារប្រ៊ីដបានសហការជាមួយ ក្រុមហ៊ុន Visa មានមោទកភាពប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធប្រ៊ីដវីសា។ ការផ្តល់ជូនសេវាធនាគារថ្មីមួយនេះ បានបញ្ជាក់ពីចក្ខុវិស័យរបស់ធនាគារប្រ៊ីដក្នុងការ “ក្លាយជាដៃគូហិរញ្ញវត្ថុដែលអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះ និងថ្ងៃអនាគត” ដោយផ្តល់ជូនសេវាធនាគារដែលមានទំនុកចិត្ត ស្តង់ដាសេវាកម្មសកល និងផ្តល់ការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងចំពោះអតិថិជន។

 

ជាមួយនឹងការបង្ហាញខ្លួន“ជាប័ណ្ណតែមួយគត់ដែលគិតគូពីលោកអ្នក” ប័ណ្ណប្រ៊ីដវីសា ដើរតួលើសពីសេវាប័ណ្ណទូទាត់ធម្មតា។​ នេះគឺជានិមិត្តសញ្ញានៃប័ណ្ណទូទាត់ថ្មីនៅក្នុងទីផ្សារ ជាមួយនឹងឆន្ទះផ្តល់ជូនសេវាទូទាត់ទូទាំងសកល។ នេះគឺជាការបង្ហាញថា​ ធនាគារប្រ៊ីដតែងតែគិតគូពីអតិថិជនជានិច្ច និងបន្តការប្តេជ្ញាផ្តល់ជូនសេវាធនាគារមិនត្រឹមតែមានភាពងាយស្រួល​ និងមានសក្តានុពលប៉ុណ្ណោះទេប៉ុន្តែថែមទំាង ស្វែងយល់ពីអារម្មណ៍ និងបញ្ហារបស់អតិថិជន ដើម្បីធានាថា យើងផ្តល់ឲ្យពួកគេនូវសេវាកម្មដែលពួកគេកំពុងតែស្វែងរកពិតប្រាកដក្នុងនាមជាម្ចាស់ប័ណ្ណប្រ៊ីដ វីសា។ សេវាកម្មនៃផលិតផលនេះគឺយើងផ្តោតទៅលើការយកចិត្តទុកដាក់ ដែលជាគុណតម្លៃ​ កំណត់បង្ហាញ សេវាធនាគារល្អជាងគេ ងាយស្រួលប្រើប្រាស់ និងមានទំនុកចិត្ត មានសុវត្ថិភាព និងមានអត្ថប្រយោជន៍ជាច្រើន។

ថ្លែងក្នុងកម្មវិធីសម្ពោធ លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការ ប័ណ្ណប្រ៊ីដវីសា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរសេវាទូទាត់របស់ធនាគារ ប្រ៊ីដ វិវឌ្ឍន៍ទៅកាន់ការប្រើប្រាស់ដោយមិនចាំបាច់កាន់សាច់ប្រាក់។     ប័ណ្ណវីសានេះត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជនលើដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថល ដែលមានសុវត្ថិភាព និងកាន់តែទំនើប។ ការដាក់ដំណើរការ ប័ណ្ណឥណទាន និងប័ណ្ណឥណពន្ធធនាគារប្រ៊ីដ​បានបង្ហាញពីកាតំាងចិត្តផ្តល់ជូនសេវាធនាគារកាន់តែប្រសើរដល់អតិថិជន។ យើងផ្តល់ជូនមិនត្រឹមតែផលិតផលសេវាហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទំាងផ្តល់ជូននូវទំនុកចិត្តដែលឱ្យអតិថិជនទំាងអស់អាចគ្រប់គ្រងហិរញ្ញវត្ថុ ដើរលេងជុំវិញពិភពលោក ទិញទំនិញយ៉ាងមានសុវត្ថិភាព គ្រប់ប្រតិបត្តិការ គ្រាន់តែប្រើកាត គឺទូអាចទូទាត់បានយ៉ាងងាយ ពីព្រោះយើងចង់ឱ្យ អតិថិជនរបស់យើងទទួលអារម្មណ៍នូវការយកចិត្តទុកដាក់ ការការពារ និងការផ្តល់ជួនពិសេសៗជាច្រើន។”

 

លោក Richard Liew បានបន្ថែមទៀតថា“ធនាគារប្រ៊ីដ បានផ្តល់ជូនកម្មវិធីពិសេស ដើម្បីស្វាគមន៍អ្នកប្រើប្រាស់កាតប្រ៊ីដ វីសាថ្មី រួមមានការប្រើប្រាស់រយៈពេលមួយឆ្នាំឥតគិតថ្លៃសេវានៅឆ្នាំដំបូង ទទួលបានទឹកប្រាក់ត្រលប់រហូតដល់ ២% រាល់ការទូទាត់តាមរយៈប័ណ្ណប្រ៊ីដវីសា ជាមួយនឹងដំណើរការនៃការស្នើប័ណ្ណយ៉ាងរលូនពីក្រុមការងារ។”

កាតវីសារបស់ធនាគារប្រ៊ីដ អាចទូទាត់បានទូទំាងសកលជាមួយបណ្តាញដៃគូអាជីវកម្មរបស់ ក្រុមហ៊ុន វីសារាប់លានកន្លែង។ អ្នកកាន់កាតប្រ៊ីដវីសានឹងទទួលបានអត្ថប្រយោជន៍ ២៤/៧​ តាមរយៈការផ្តល់ជូនដំណឹងគ្រប់ប្រតិបត្តិការនៃការទូទាត់ចំណាយ និងមន្រ្តីទំនាក់ទំនងរបស់យើងដែលយកចិត្តទុកដាក់ជាមួយអតិថិជនគ្រប់ជំហាន ជាមួយនឹងការទូទាត់មានភាពបត់បែន ដែលលោកអ្នកក៏អាចទូទាត់បានតាមរយៈប្រព័ន្ធបាគង។ លើសពីនេះអ្នកកាន់កាតវីសាអាច ចូលប្រើប្រាស់សាលរង់ចំាពិសេសនៅអាកាសយាដ្ឋាន Plaza Premium មានជាង៨០   ទីតំាង ទូទំាងសកល ទទួលបានការពិនិត្យសុខភាពប្រចំាឆ្នាំនៅមជ្ឍមណ្ឌលវេជ្ជសាស្ត្រសិង្ហបុរីនៅកម្ពុជា​​ (SGMC) ក៏ដូចជាក្លាយជាសមាជិកពិសេស របស់រមណីយដ្ឋាន​ និងសណ្ឋាគារលំដាប់ផ្កាយ៥ Shangri-La ទំាងក្នុងនឹងក្រៅប្រទេស និងការបញ្ចុះតម្លៃ គ្រប់សេវាកម្ម ១៥%នៅសណ្ឋាគារ Shangri-La ភ្នំពេញ ។

លោក ភី វាសនា នាយកផ្នែក សេវាធនាគារឌីជីថល បានបញ្ចាក់ថា “យើងបានរៀបចំប្រព័ន្ធ បច្ចេកវិទ្យា ដែលលោកអ្នកអាចទុកចិត្តបានរួមទំាងសុវត្ថិភាពគ្រប់ពេលវេលា ទោះបីជាលោកអ្នកបាត់កាត ឬត្រូវបានគេលួច គណនីរបស់អ្នកគឺទទួលបានការការពារទំាង ស្រុង ពីព្រោះលោកអ្នកអាចគ្រប់គ្រងចុចបិទឬបើដំណើរការយ៉ាងងាយតាមរយៈអេប BRIDGE Mobile។ ”

 

ការដាក់សម្ពោធប័ណ្ណប្រ៊ីដវីសាគឺជាការបង្ហាញនៅការតាំចិត្តរវាងធនាគារប្រ៊ីដ និងក្រុមហ៊ុន   វីសា ក្នុងការគាំទ្រផ្តល់ជូននូវការទូទាត់ដោយមិនចំាបាច់កាន់សាច់ប្រាក់ផ្ទាល់ក្នុងបរិបទទំនើបកម្ម ដែលកំពុងរីកចម្រើននៅក្នុងវិស័យ E-Commerce។

Lisa Sargent ប្រធានក្រុមហ៊ុនវីសាប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ក្រុមហ៊ុនវីសាមានកិត្តិយសក្នុងការក្លាយជាដៃគូសហការជាមួយធនាគារប្រ៊ីដក្នុងកិច្ចផ្តួចផ្តើមដ៏គួឱ្យរំភើបនេះ។ ប័ណ្ណប្រ៊ីដវីសារចនាឡើងសមស្របទៅនឹងការទូទាត់ មិនថាបច្ចុប្បន្នកាល ឬនាពេលអនាគត ដែលផ្តល់ជូនបទពិសោធន៍ប្រើប្រាស់ខុសប្លែកពីគេ។​ យើងមានមោទកភាពក្នុងការចូលរួមជាមួយនឹងការផ្លាស់ប្តូរបរិបទរស់នៅមួយនេះ ឆ្ពោះទៅរកសម័យបច្ចេកវិទ្យាដោយគាំទ្រធនាគារជាច្រើន ដូចជាធនាគារប្រ៊ីដជាដើមពីព្រោះពួកគេបង្កើតផលិផលដែលផ្តល់នូវគុណតម្លៃពិតប្រាកដល់អតិថិជន។”

ធនាគារប្រ៊ីដផ្តល់ជូនប័ណ្ណវីសា ឥណទាន និងឥណពន្ធដែលបូកបញ្ចូលទំាងការយកចិត្តទុកដាក់ចំពោះអតិថិជន មានភាពបទបែន និងមានសុវត្ថិភាព មិនថាលោកអ្នកជាអ្នកដំណើរ ចូលចិត្តទិញទំនិញតាមអនឡាញ ឬក៏កំពុងស្វែងរកគុណប្រយោជន៍ដែលកាន់តែប្រសើរពីធនាគារនោះឡើយ។

ដើម្បីស្នើលោកអ្នកអាចមកកាន់ទីស្នាក់ការណាមួយរបស់ធនាគារប្រ៊ីដ ដើម្បីណាត់ជួបជាមួយមន្ត្រីជំនាញរបស់យើង ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីរង់ចំាស្វាគមន៍លោកអ្នក និងណែនំាលោកអ្នកគ្រប់ដំណាក់ការ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សេវាបម្រើអតិថិជន ០៩៨ ២០២ ៩៩៩ ឬចូលមកកាន់គេហទំព័រ www.bridgebank.com.kh

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី