Bridge Bank

ធនាគារប្រ៊ីដសហការជាមួយ​មណ្ឌល​វេជ្ជសាស្ត្រស៊ីងហ្គាពួរ ដើម្បី​លើក​ស្ទួយ​ការ​យល់ដឹង​ជំងឺមហារីក

ភ្នំពេញ៖ ធនាគារប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជក្នុងស្រុកផ្តល់ជូនសេវាហិរញ្ញវត្ថុជាគ្រប់ប្រភេទបានរៀបចំសិក្ខាសាលា​ក្រោមប្រធានបទ “ វិធីការពារសុខភាព” ដោយមានការសហការចូលរួមពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គារពួរ មេឌីខល សេនធ័រ  (SGMC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA ដើម្បីបង្កើនការយល់ដឹងពីជំងឺមហារីកក្នុងសហគមន៍។

កម្មវិធីសិក្ខាសាលាស្តីពីការថែទំាសុខភាពនេះធ្វើឡើងក្រោមការផ្តួចផ្តើមពីធនាគារពាណិជ្ជ ប្រ៊ីដ ក្នុងគោលបំណងដើម្បីចែករំលែកចំណេះដឹងពីវេជ្ជបណ្ឌិតឯកទេស និងមណ្ឌលវេជ្ជសាស្ត្រដល់អតិថិជន និងសហគមន៍ ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការថែទាំសុខភាព ដែលជួយជម្រុញដល់ការ បង្កើនសុខុមាលភាពរាងកាយឱ្យកាន់តែប្រសើរ។ សិក្ខាសាលានេះធ្វើឡើងនៅមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរមេឌីខល សេនធ័រ (SGMC) ដែលមានទីតាំងនៅអគារ The Bridge ។

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានឱ្យដឹងថា “ការចូលរួមចំណែកនៅក្នុងសង្គមគឺជាគុណតម្លៃដ៏សំខាន់មួយរបស់ធនាគារ ប្រ៊ីដ ។ ទោះបីជាយើងជាស្ថាប័ណ្ណឯកជន     ផ្តល់ជូននូវសេវាហិរញ្ញវត្ថុក៏ដោយ ក៏យើងមិនត្រូវភ្លេចអំពីតម្រូវការសង្គម និងសុខុមាលភាពផ្ទាល់ខ្លួនរបស់យើងក្នុងសហគមន៍នោះទេ ដូច្នេះហើយ ទើបយើងលើកទឹកចិត្ត និងផ្សព្វផ្សាយដល់សាធារណជនឱ្យយល់ដឹងកាន់តែច្បាស់អំពីរការការពារសុខភាព ថាសុខភាពពិតជាមានសារៈសំខាន់សម្រាប់រាងកាយយើង និងជាពិសេស គឺយើងចង់លើទឹកចិត្តឱ្យប្រជាជនទំាងអស់គួរតែមានការត្រួតពិនិត្រសុខភាពជាប្រចំា។

ខែតុលាត្រូវបានកំណត់ថាជាខែនៃ” ការយល់ដឹងអំពីជំងឺមហារីក” ហើយការបង្កើនការយល់ដឹងអំពីជំងឺមហារីកនៅក្នុងសហគមន៍អាចជួយកាត់បន្ថយហានិភ័យខ្ពស់ និងជួយបង្កើនចំណេះដឹងបន្ថែមអំពីជំងឺមហារីកដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ លោក Richard Liew បានបន្តទៀតថា៖ «ការយល់ពីជំងឺមហារីកនឹងផ្តល់ឱ្យអ្នកគ្រប់គ្នានូវទំនុកចិត្តក្នុងការទៅជួបគ្រូពេទ្យប្រសិនបើមានអ្វីមួយមិនប្រក្រតី ពីព្រោះការរកឃើញជំងឺមហារីកទាន់ពេលវេលាគឺងាយស្រួលក្នុងការព្យាបាលឱ្យបានទាន់ពេលវេលា»។

“ជាមួយនិងបច្ចេកវិទ្យាទំនើបពីមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) ដែលផ្តល់សេវាកម្មស្តង់ដារវេជ្ជសាស្ត្រខ្ពស់ រួមជាមួយនិងអ្នកឯកទេសមកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់ជូនគោលដៅដ៏ល្អប្រសើរដល់អតិថិជនរបស់យើងក្នុងការពិនិត្យសុខភាព។ យើងមានបរិក្ខាទំនើបក្នុងការពិនិត្យ វិភាគបានយ៉ាងត្រឹមត្រូវដើម្បីឱ្យសុខុមាលភាពរបស់ប្រជាជនកាន់តែប្រសើរប៉ុណ្ណោះទេ បន្តែថែមទំាងមានការប្រឹក្សា ផ្តល់ជាចំណេះដឹងដល់អ្នកជំងឺទៀតផង។ យើងពិតជាមានកិត្តិយសក្នុងការសហការជាមួយធនាគារប្រ៊ីដ និងក្រុមហ៊ុនធនារាប់រងអាយុជីវិត AIA ដើម្បីផ្តល់ជូនកញ្ចប់ពិនិត្យសុខភាពដែលមានគុណភាព  ក៏ដូចជាបង្កើតសិក្ខាសាលា​នេះឡើង”។ នេះបើយោងតាមប្រសាសន៍របស់លោក Yeong Hock Ming ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងផ្នែកលក់ SGMC។

គួរបញ្ជាក់ផងដែរ អតិថិជនដែលចូលរួមកម្មវិធី “ស្ពានឆ្ពោះទៅកាន់សុខភាពកាន់តែប្រសើរ” នឹងទទួលបាន Voucher បញ្ចុះតម្លៃ 50% លើការពិនិត្យសុខភាពមូលដ្ឋានដែលកញ្ចប់សុខភាពនេះមានពិនិត្យ មុខងារថ្លើម ទឹកនោមផ្អែម ការធ្វើតេស្តឈាម រួមទំាងការប្រឹក្សាយ៉ាងលម្អិតពីវេជ្ជបណ្ឌិតជំនាញផង   ដែរ៕

 

ធនាគារ ប្រ៊ីដ និង បុរី វិមានភ្នំពេញ សហការដើម្បីសម្រួលផ្តល់ឥណទានគេហដ្ឋានជូនអតិថិជនឱ្យកាន់តែងាយស្រួល

ភ្នំពេញ៖ ធនាគារប្រ៊ីដ​បានសហការជាមួយ បុរី វិមានភ្នំពេញ​ ដើម្បីអនុញ្ញាត​ឱ្យអតិថិជន​ងាយស្រួលស្នើកម្ចីឥណទានទិញផ្ទះជាមួយធនាគារ​ក្នុងអត្រាការប្រាក់ពិសេស​។

នៅថ្ងៃទី ២៨​ កញ្ញា ឆ្នាំ២០២៣ ធនាគារប្រ៊ីដ បានចុះអនុស្សរណៈយោគយល់ ជាមួយបុរី វិមានភ្នំពេញដែលជាគម្រោងលំនៅដ្ឋា​នសាងសង់ឡើងដោយ​ក្រុមហ៊ុន លី ហួរ គ្រុប។ ការចុះកិច្ចសហប្រតិបត្តិការនេះមានអត្ថប្រយោជន៍ច្រើនដល់អតិថិជនគោលដៅ ដែលពួកគាត់អាចដាក់ ពាក្យកម្ចីបានងាយស្រួល ក្នុងការទិញផ្ទះពីបុរី វិមានភ្នំពេញ។ កម្មវិធីនេះធ្វើឡើងដោយមានអ្នកចូលរួម ពីសំណៈ អគ្គនាយកប្រតិបត្តិ អ្នកគ្រប់គ្រង និងភ្ញៀវកិត្តិយស​តំណាងដោយក្រុមហ៊ុនទំាងពីរភាគី។  ​

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានឱ្យដឹងថា អតិថិជនដែលមានបំណងចង់ទិញផ្ទះថ្មី ប៉ុន្តែគ្មានលុយគ្រប់គ្រាន់​ ក៏អាចទិញផ្ទះថ្មី​ដើម្បីបំពេញ​បំណងប្រាថ្នាដែលខ្លួនចង់បាននិងប្រឹក្សាជាមួយអ្នកជំនាញផ្នែកលក់ពីខាងបុរីវិមានភ្នំពេញ​ និងជាមួយធនាគារពាណិជ្ជប្រ៊ីដ។

លោក​​ Richard Liew បានបញ្ចាក់ថា “ធនាគារពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនង និងចុះកិច្ចអនុស្សរណៈយោគយល់លើការផ្តល់ជូនឥណទានគេហដ្ឋា​ន ជាមួយអតិថិជនរបស់ បុរី វិមានភ្នំពេញ។​ ការចុះកិច្ចសហប្រតិបត្តិការនេះ គឺជាសមិទ្ធផលរបស់ធនាគារប្រ៊ីដ ក្នុងការផ្តល់ជូនកម្ចីទិញគេហដ្ឋានក្នុងតម្លៃសមរម្យដែលអតិថិជនអាចទទួលបានកម្ចីរហូតដល់ទៅ ៨០​ភាគរយនៃតម្លៃផ្ទះ និងរយៈពេលកម្ចីបានរហូតដល់ទៅ​២៥​ឆ្នំា ជាមួយនឹងអត្រាការប្រាក់ពិសេស។ បន្ថែមលើសពីនេះ រាល់អតិថិជនដែលទទួលបានកម្ចីពីធនាគារ​ ពួកគាត់នឹងទទួលបាន កាតសមាជិកដែលមានតម្លៃរហូតដល់ ​៦០០ ដុល្លារសហរដ្ឋអាមេរិចដើម្បីទូទាត់ជាមួយដៃគូអាជីវកម្មរបស់ធនាគារប្រ៊ីដ’’

លោក មឿង រដ្ឋា នាយកប្រតិបត្តិ នៃបុរី វិមានភ្នំពេញ​បានលើកឡើងថា “ ការចុះកិច្ចសហប្រតិបត្តិការនេះពិតជាសំខាន់ នៅក្នុងការផ្តល់ជូនកម្ចីឥណទានជូនអតិថិជនដែល មានបំណងចង់បានផ្ទះក្នុងក្តីស្រម៉ៃរបស់ពួកគេ មិនថាគេចង់ទិញសម្រាប់រស់នៅ​ ឬ ប្រកបអាជីវកម្មក៏ដោយ។  ហើយបុរី វិមានភ្នំពេញគឺរីករាយដែលបានសហការជាមួយធនាគារប្រ៊ីដ លើកម្ចីទិញគេហដ្ឋាន។​

អំពីបុរីវិមានភ្នំពេញ៖

បុរី វិមានភ្នំពេញ គឺជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន លី ហួរ គ្រុប បង្កើតឡើងដោយ អ្នកឧកញ្ញា លី ហួរ ផ្ទាល់។ បុរី វិមានភ្នំពេញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១មក គិតមកដល់បច្ចុប្បន្នមាន១៦គម្រោងហើយ ទាំងនៅភ្នំពេញ និងបានបណ្ដាខេត្តមួយចំនួន ដែលមានប្រភេទផ្ទះជាច្រើនសម្រាប់ជ្រើសរើសដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម វីឡាភ្លោះ វីឡាទោលតូចធំ ផ្ទះល្វែង និង វីឡាកូនកាត់ ដែលស្ថិតនៅទីតាំងពិសេសៗដូចជា តំបន់ផ្លូវ ឯ.ក ជាសុផារ៉ា(៥៩៨) មហាវិថី៣០ម៉ែត្រជិតក្រសួងដែនដី តាមបណ្ដោយផ្លូវជាតិលេខ៦អា ជ្រោយចង្វារ និងនៅស្រុកស្នួលខេត្តក្រចេះ ជាមួយតម្លៃសមរម្យ វិធីបង់ប្រាក់ងាយស្រួលមានភាពបត់បែន និងច្រើនជម្រើស។ សម្រាប់ព័ត៌មានបន្ថែមអំពី បុរី វិមានភ្នំពេញ សូមចូលមកកាន់គេហទំព័រ https://www.facebook.com/BoreyVimeanPhnomPenh

អំពីធនាគារប្រ៊ីដ៖

ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក​បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន  វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា​ ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និង ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារប្រ៊ីដសូមចូលមកកាន់គេហទំព័រ http://www.bridgebank.com.kh

ធនាគារ ប្រ៊ីដ ជាប់ជាសគ្រាសបង់ពន្ធដែលអនុលោមតាមសារពើពន្ធល្អជាគេ នៅក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជ ឈានមុខគេទំាងសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជន ទទួលបានលិខិតសរសើរពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការអនុលោមភាពសារពើពន្ធប្រភេទ“មាស” ពីអគ្គនាយកដ្ឋានពន្ធដារ ដែលឆ្លុះបញ្ចំាងពីការការប្ដេជ្ញាចិត្តដ៏មោះមុតចំពោះការអនុលោមភាពសារពើពន្ធ។

លោក​ រីឆាត លីវ ជាអគ្គនាយកប្រតិបត្តិរបស់ធនាគារ ប្រ៊ីដ បានមានប្រាសាសន៍ថា “ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ​ថា ប្រភេទ​ពន្ធ​ជាច្រើន​ត្រូវ​បាន​បង្កើតឡើងនៅ​កម្ពុជា ដូចជា ពន្ធលើ​ប្រាក់​បៀវត្ស និង​ពន្ធ​លើ​អចលនទ្រព្យ​ ជាដើម។ ហើយការបង់ពន្ធនេះទៀតសោតគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាក្នុងនាមជាសគ្រាសមួយក្នុងប្រទេសកម្ពុជា។’’ លោកបានបន្តទៀតថា ការទទួលបានមេដាយ មាស លើកនេះ គឺជាចាប់ផ្តើម និងជាគំរូដ៏ល្អសម្រាប់ស្ថាប័នផ្សេងៗ ក្នុងការក្លាយខ្លួនទៅជាធនាគារ ដែលគោរពនិងអនុវត្តទៅតាមច្បាប់បានយ៉ាងខ្ជាប់ខ្ជួន។ ជាការពិតណាស់​ការបង់ពន្ធ វា​គឺ​ជា​ការ​ចូលរួម​ចំណែកដែលមិនអាចខ្វះបានពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋនិងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងការរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា  ហើយនេះក៏បង្ហាញពីការបន្តប្តេជ្ញាចិត្ត និង​តម្លាភាពរបស់ធនាគារក្នុងអភិបាលកិច្ចសារពើពន្ធដ៏ល្អរបស់ខ្លួនតាមរយៈការបំពេញកាតព្វកិច្ចជូនរដ្ឋ។

អំពីបណ្ណសរសើរ

ប័ណ្ណសរសើរ​នេះមានបីប្រភេទផ្សេងគ្នា។ ប្រភេទប័ណ្ណមាសគឺជាប័ណ្ណ លេខ១សម្រាប់សហគ្រាសដែលបានអនុលោមទៅតាមសារពើពន្ធបានយ៉ាងល្អត្រឹមត្រូវក្នុងការបំពេញកាតព្វកិច្ចជូនរដ្ឋ ដើម្បីទទួលបានប័ណ្ណមួយនេះ​សហគ្រាសនីមួយៗត្រូវ​មានឯកសារគ្រប់គ្រាន់ដែលតម្រូវទៅតាមពន្ធដា។ រីឯមេដាយទី២ គឺជាប្រភេទមេដាយប្រាក់ និង​ចុងក្រោយគឺមេដាយសំរិទ្ធ។​

 

អំពីធនាគារពាណិជ្ជ ប្រ៊ីដ

ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក​បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន  វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ីដ មានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្ម ក៏ដូចជា​ ផ្តល់ជូននៃសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើឆ្លាតវៃ បញ្ញើសន្សំមានកាលកំណត់ បញ្ញើឈ្លាសវៃ ។ល។ជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

សម្រាប់ព័ត៌មានបន្ថែសូមចូលមកកាន់គេហទំព័រ http://www.bridgebank.com.kh

ការសម្ពោធជាផ្លូវការ ធនាគារប្រ៊ីដ និងការដាក់ឱ្យដំណើរការ សាខាទួលគោក និងសាខាតាខ្មៅ!

ភ្នំពេញ ៖ ធនាគារប្រ៊ីដ ម.ក បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយការផ្តល់ជូនសេវាផលិតផលថ្មីៗ និងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថលរបស់ខ្លួន និងដាក់ឱ្យដំណើរការ សាខាថ្មីចំនួនពីររបស់ខ្លួននៅទួលគោក និង ក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រ៊ីដ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន World Bridge  ព្រមទំាងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ភ្នំពេញ ៖ ធនាគារប្រ៊ីដ ម.ក បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ជាមួយការផ្តល់ជូនសេវាផលិតផលថ្មីៗ និងការបម្រើជូនប្រព័ន្ធធនាគារបែបឌីជីថលរបស់ខ្លួន និងដាក់ឱ្យដំណើរការ សាខាថ្មីចំនួនពីររបស់ខ្លួននៅទួលគោក និង ក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ធនាគារប្រ៊ីដ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន World Bridge  ព្រមទំាងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ពិធីសម្ពោធនេះគឺជាការបើកទ្វារផ្តល់នូវសេវាធនាគារពាណិជ្ជឈានមុខគេទំាងសេវាឥណទានគ្រប់ប្រភេទជូនដល់អតិថិជនបុគ្គល ជាមួយនឹងបុគ្គលិកមន្រ្តីហិរញ្ញវត្ថុដែលជំនាញប្រកបដោយវិជ្ជាជីវៈ នៅរង់ចំាបម្រើលោកអ្នកជានិច្ច។

ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានចូលរួមអបអរសាទរ​ចំពោះធនាគារប្រ៊ីដ នូវសមិទ្ធផលនាពេលកន្លងមក រហូតមកដល់បច្ចុប្បន្ន។ លោកបានចង្អុលបង្ហាញថា ពិធីសម្ពោធ ធនាគារ ប្រ៊ីដ នៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពី ការ រីកចម្រើននៃវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ ធនាគារ ប្រ៊ីដបានបង្ហាញពីការខិតខំប្រឹងប្រែង របស់ខ្លួនដោយបន្តវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយកម្លាយខ្លួនពី​ធនាគារឯកទេស​ទៅជា ធនាគារ​​ពាណិជ្ជ ដើម្បីផ្តល់ជូននូវដំណោះស្រាយតម្រូវការហិរញ្ញវត្ថុរបស់ប្រទេស។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រ៊ីដ បានឱ្យដឹងថា”យើងបានរៀបចំការសម្ពោធធនាគាររបស់ យើងយ៉ាងប្រុងប្រយ័ត្នដោយបានរៀបចំផែន​ការយុទ្ធសាស្រ្តឆ្ពោះទៅមុខ និងពង្រឹងទំនាក់ទំនងជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីធានាបានថាយើងបាន ដាក់ដំណើរការសេវាកម្មរបស់ពួកយើងជាសាធារណៈជាមួយនឹងគុណភាព។ បទពិសោធន៍សេវាធនាគារអតិថិជនគឺជាអាទិភាព ធំបំផុតរបស់ពួក​យើង ហើយយើងចង់ធ្វើឱ្យប្រាកដថា អតិថិជនរបស់យើងមានបទពិសោធន៍ធនាគារដែលងាយស្រួល និងមានសុវត្ថិភាព។ ជាការពិតណាស់ដើម្បីផ្តល់ជូនសេវាធនាគារដែលល្អដល់អតិថិជន គឺតម្រូវឱ្យបុគ្គលិករបស់យើងជាពិសេសអ្នកដែលប្រាស្រ័យទាក់ទងជាមួយអតិថិជន ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវលើចំណេះ និងជំនាញ ក៏ដូចជាការធ្វើបដិសណ្ឋារកិច្ច”។ ​

ធនាគារ ប្រ៊ីដ បាន​វិនិយោគ​​ទៅលើហេដ្ឋានរចនាសម្ព័នថ្មី បច្ចេកវិទ្យា និង​ធនធានមនុស្សជាចាំបាច់។ ជាក់ស្តែងកាលពីឆ្នាំមុន ធនាគារបានវិនិយោគលើប្រព័ន្ធគ្រប់គ្រងសេវាបណ្ណ ជាមួយនឹងប្រព័ន្ធ  ស្នូលធនាគារ បែបឌីជីថល និងសេវាធនាគារចល័ត (Mobile banking) របស់ខ្លួន។ នេះបើយោងតាម តាមប្រសាសន៍របស់លោក Richard Liew នាយកប្រតិបត្តិរបស់ធនាគារប្រ៊ីដ  “លើសពីនេះ ធនាគារនឹងអាចផ្តល់សេវាកម្មយ៉ាងពេញលេញនៅមុនដំណាច់ឆ្នាំនេះ រួមទាំងសេវាធនាគារចល័ត ប័ណ្ណឥណពន្ធសម្រាប់ម៉ាស៊ីន ATM និងសេវាប័ណ្ណឥណទាន ដែលនឹង ​ត្រូវ​បាន​ដាក់ឱ្យប្រើប្រាស់​ក្នុង​ពេល​ឆាប់​ៗ​នេះ»។ លើស​ពី​នេះ ធនាគារ​បាន​ដាក់ឱ្យដំណើរការ​សាខារថ្មី​ចំនួន​ពីរទីតំាង​នៅ​ឆ្នាំ​នេះ គឺ​សាខា នៅ​ក្រុង​តាខ្មៅ និង ​ទួលគោក ។ បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានអនុម័តលើការស្នើសុំអាជ្ញាប័ណ្ណរបស់ខ្លួន ធនាគារមានបំណងពង្រីកបណ្តាញសាខានៅតាមតំបន់ផ្សេងៗ និងការផ្តល់ជូនសេវាហិរញ្ញវត្ថុផ្សេងៗបន្ថែមទៀត។

អំពី ធនាគារប្រ៊ីដ ម.

ធនាគារប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងស្រុក​ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត ប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។

លក្ខខណ្ឌនៃការប្រើប្រាស់ កម្មវិធីសេវាធនាគារចល័តរបស់ធនាគារ ប៊្រីដ

សេចក្តីផ្តើម

លក្ខខណ្ឌនៃការប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ (“លក្ខខណ្ឌនៃការប្រើប្រាស់”) គ្រប់គ្រងលើប្រតិបត្តិការ និងការប្រើប្រាស់នូវសេវាកម្ម និង កម្មវិធី  ធនាគារទូរស័ព្ទចល័តរបស់ ធនាគារ ប៊្រីដ ម.ក “ប៊្រីដ” ដែលត្រូវបានហៅថា “កម្មវិធីធនាគារចល័ត ប៊្រីដ”។ លក្ខខណ្ឌនៃការប្រើប្រាស់នេះ គឺជាកិច្ចព្រមព្រៀងរវាងលោក-លោកស្រីនិង ធនាគារ ប៊្រីដ និងកំណត់អំពីលក្ខខណ្ឌដែលគ្រប់គ្រងលើការទទួលបាន និងការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដរបស់លោក-លោកស្រី។

សូមចំណាំថា ឯកសារនេះជាឯកសារដ៏សំខាន់មួយ ដែលលោក-លោកស្រីត្រូវតែអាន និងយល់ឲ្យបានឲ្យច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ របស់​ធនាគារ ប៊្រីដ។ សូមអាននូវលក្ខខណ្ឌនៃការប្រើប្រាស់ដោយប្រុងប្រយ័ត្នមុននឹងយល់ព្រមតាម លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ ប្រសិនបើលោកអ្នកមានចម្ងល់ ទាក់ទងទៅនឹង លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ សូមទំនាក់ទំនងមក ធនាគារ ប៊្រីដ ។

តាមរយៈការចុចលើពាក្យ “យល់ព្រម” លោក-លោកស្រីបានបញ្ជាក់ថា លោក-លោកស្រីបានអាន បានយល់ច្បាស់ បានទទួលស្គាល់ បានទទួលយក និងបានយល់ព្រមនូវចំណងកាព្វកិច្ចលក្ខខណ្ឌនៃការប្រើប្រាស់នេះនិង លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតនៃផលិតផល និង/ឬ សេវាកម្មដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ប្រសិនបើ មានលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀត ផ្ទុយនឹងលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះនោះលក្ខខណ្ឌនៃការប្រើប្រាស់ នេះត្រូវមានអានុភាព  លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

១. វិសាលភាព

លក្ខខណ្ឌនៃការប្រើប្រាស់នេះ អនុវត្តចំពោះអតិថិជនមានស្រាប់ និងអតិថិជនថ្មីទាំងអស់របស់ ធនាគារ ប៊្រីដ ដែលប្រើប្រាស់ កម្មវិធីធនាគារចល័ត ប៊្រីដ។ សូមបញ្ជាក់ថា លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀត និងមានសុពលភាពដដែល (លើកលែងមានការបញ្ជាក់ច្បាស់នៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ)។

២. និយមន័យ ដែលពាក់ព័ន្ធនឹងគណនីសន្សំ និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយ ធនាគារ ប៊្រីដ នឹងនៅតែបន្តអនុវត្ត

  • “ធនាគារ ប៊្រីដ” សម្តៅលើ គ្រឹះស្ថានធនាគារ ប៊្រីដ ម.ក ដែលជាធនាគារពាណិជ្ជ ទទួលប្រាក់បញ្ញើ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើប្រតិបត្តិការធនាគារនៅ ព្រះរាជាណាចក្រកម្ពុជា។
  • “បណ្តាញឌីជីថលប្រ៊ីឌ” និង “ធនាគារឌីជីថល ប្រ៊ីដ” សម្តៅលើផលិតផល និងសេវាកម្មធនាគារ ដែលមានសម្រាប់បម្រើអតិថិជន ធនាគារ ប្រ៊ីដ តាមប្រព័ន្ធអេឡិចត្រូនិក រួមមានប៉ុន្តែមិនកំណត់ចំពោះ កម្មវិធីធនាគារចល័ត ប្រតិបត្តិការធនាគាររបស់ក្រុមហ៊ុនតាមប្រព័ន្ធអ៊ីនធើណែត ទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM Terminal) និងទីតាំងដាក់ប្រាក់ (Cash-in Terminal) ជាដើម ដែលធនាគារ ប្រ៊ីដ នឹងដាក់ឲ្យដំណើរការនាពេលខាងមុខ។
  • “គណនី” សម្តៅលើ គណនីបញ្ញើ និងគណនីសន្សំគ្រប់ប្រភេទទាំងអស់របស់ ធនាគារ ប៊្រីដ រួមមានគណនីបញ្ញើមានរយៈពេលមានកំណត់ គណនីបញ្ញើមានរយៈពេលមិនកំណត់ គណនីភ្ជាប់កិច្ចសន្យា រួមទាំងគណនីឯកត្តជន គណនីជាក្រុម គណនីស្ថាប័ន និងគណនីសន្សំផ្សេងទៀតដែល ធនាគារ ប៊្រីដ អាចនឹងបង្កើត និងអនុវត្តនាពេលអនាគត។
  • “គណនីឥណពន្ធចំបង” សម្តៅលើគណនីមួយដែលលោក-លោកស្រីបានកំណត់ឡើងក្នុងគោលបំណងឲ្យមានការជ្រើសរើសដោយស្វ័យប្រវត្តិនូវពេលធ្វើប្រតិបត្តិការទូទាត់។ លោក-លោកស្រីអាចផ្លាស់ប្តូរគណនីដើម្បីទូទាត់ ឬ គណនីឥណពន្ធចំបង បែបនេះបាន ដោយចូលទៅកាន់មុខងារការកំណត់ផ្សេងៗ នៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ។
  • “សមតុល្យគណនី” សម្តៅលើជាសមតុល្យទឹកប្រាក់របស់លោក-លោកស្រីដែលមាន និងបានកត់ត្រានៅក្នុងប្រព័ន្ធធនាគារស្នូលរបស់ ធនាគារ ប៊្រីដ។
  • “កម្មវិធីធនាគារចល័ត ប៊្រីដ” គឺជាកម្មវិធីទូរស័ព្ទចល័តមួយ ដែលបានបង្កើតឡើងដោយ ធនាគារ ប៊្រីដ សម្រាប់ឲ្យអតិថិជនអាចទាញយកពី App Store (IOS) ឬ Play Store (Android) ឬតាមរយៈវិធីសាស្រ្តផ្សេងទៀត ដែលអាចធ្វើទៅបានទៅតាមការប្រែប្រួលនៃបច្ចេកវិទ្យានៅលើពិភពលោក។ កម្មវិធីធនាគារទូរស័ព្ទចល័តនេះ ត្រូវបានប្រើប្រាស់ក្នុងគោលបំណងក្នុងការចុះឈ្មោះ និងប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។
  • “សេវាកម្មធនាគារ ចល័ត ប៊្រីដ” គឺជាសេវាកម្មធនាគាររបស់ ធនាគារ ប៊្រីដ មួយផ្នែក ឬទាំងអស់ ដែលអាចប្រើប្រាស់បានតាមអនឡាញ និងចូលប្រើប្រាស់បានតាមរយៈកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ ដូចដែលបានបរិយាយនៅក្នុងប្រការទី៤ នៃកិច្ចព្រមព្រៀងនេះ។
  • “កាត” គឺជាកាតឥណពន្ធរបស់ ធនាគារ ប៊្រីដ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការគណនីជាមួយការិយាល័យ ធនាគារ ប៊្រីដ ម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្ថិ “ATM” និងម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិ “CDM” និងបណ្តាញផ្សេងទៀតរបស់ ធនាគារ ប៊្រីដ។ កាតនេះ ត្រូវបានចេញដោយ ធនាគារ ប៊្រីដ។
  • “ចំនួនកំណត់នៃការទូទាត់ប្រាក់រហ័ស” គឺជាការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការក្នុងការទូទាត់ប្រាក់តាមរយៈ QR Code និងការផ្ទេរប្រាក់តាមរយៈ QR Code ដោយមិនចាំបាច់តម្រូវឲ្យលោក-លោកស្រីបញ្ចូលលេខសម្ងាត់សារឡើងវិញឡើយ ហើយវាជាផ្នែកមួយនៃលក្ខណៈពិសេសរបស់ផលិតផលរបស់ ធនាគារ ប៊្រីដ ផងដែរ។
  • “ធនាគារទូរស័ព្ទចល័ត” គឺជាការប្រើប្រាស់សេវាកម្មធនាគារតាមអនឡាញនិងអាចប្រើប្រាស់បានតាមរយៈទូរស័ព្ទចល័តទំនើប Tablet ឧបករណ៍វៃឆ្លាតដទៃទៀតជាដើម​ (តទៅនេះហៅថា “ឧបករណ៍”) ដើម្បីតាមដាន និងត្រួតពិនិត្យសមតុល្យគណនី ការផ្ទេរប្រាក់រវាងគណនីមួយទៅគណនីមួយទៀត បញ្ចូលទឹកប្រាក់ទៅក្នុងប្រព័ន្ធទូរស័ព្ទដៃ ផ្លាស់ប្តូរលេខសម្ងាត់ចូលប្រើប្រាស់កម្មវិធី និងបង់ថ្លៃវិក្កយបត្រទឹក ភ្លើង ឬ វិក្កយបត្រផ្សេងទៀតជាដើម។​
  • “ព័ត៌មានសុវត្ថិភាព” គឺជាលេខ​សម្គាល់អ្នកប្រើប្រាស់ ឬឈ្មោះសម្គាល់អ្នកប្រើប្រាស់ ឬលេខសម្ងាត់ ឬលេខកូដបញ្ជាក់ផ្សេងៗទៀតនៃកម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី។ វាត្រូវបានប្រើប្រាស់សម្រាប់បញ្ជាក់ពីកម្មសិទ្ធិភាពក្នុងការប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ ដែលសារសុវត្ថិភាពនេះ រួមមានទាំងលេខកូដសម្ងាត់ប្រើបានតែម្តងផងដែរ។
  • “អូធីភី (OTP)” សម្តៅលើលេខកូដសម្ងាត់ប្រើបានតែម្តងគត់ ដែលនឹងត្រូវបានផ្ញើចូលទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រីដើម្បីបញ្ជាក់ពីសុវត្ថិភាព និង ការពារការក្លែងបន្លំផ្សេងៗ។
  • “លេខសម្គាល់ខ្លួន ឬលេខសម្ងាត់” សម្តៅលើលេខសម្ងាត់ ៦ ខ្ទង់ដែលអតិថិជនបានកំណត់សម្រាប់បញ្ជាក់រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ និង/ឬ ផ្តល់សិទ្ធិជូនលោក-លោកស្រី ក្នុងការធ្វើប្រតិបត្តិការផ្សេងៗគ្រប់ពេលវេលា។
  • “យើង របស់យើង (We, us, ours)” សម្តៅលើជា ធនាគារ ប៊្រីដ ម.ក។
  • “លោក-លោកស្រី” និង “របស់លោក-លោកស្រី” មានន័យថាជាអតិថិជនដែលបានចុះឈ្មោះប្រើប្រាស់កម្មវិធីធនាគារចល័ត ធនាគារ ប៊្រីដ។“ឧបករណ៍កំណត់អត្តសញ្ញាណជីវមាត្រ” និង “ជីវមាត្រ” សម្តៅទៅលើស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ (ដែលគេស្គាល់ថាជា Face ID) និងមធ្យោបាយផ្សេងទៀតដែលក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនដើម្បីអាចចូលប្រើប្រាស់ឧបករណ៍ចល័ត និង ចូលទៅកាន់កម្មវិធីជាក់លាក់ណាមួយ រួមទាំងកម្មវិធីធនាគារចល័ត ប្រ៊ីដ ដែលបានតម្លើងរួចផងដែរ។
  • “លេខ CIF” និង “លេខ CID” សម្តៅលើលេខអត្តសញ្ញាណអតិថិជនតែមួយគត់ដែលប្រើក្នុងប្រព័ន្ធរបស់ធនាគារ ប៊្រីដ ដែលលោក-លោកស្រីទទួលបានក្នុងអំឡុងពេលបើកគណនី ជាមួយធនាគារ ប្រ៊ីដ ។
  • “ខ្លឹមសារ Content” សម្តៅលើព័ត៌មាន រូបភាព តំណភ្ជាប់ សំឡេង ក្រាហ្វិក វីដេអូ កម្មវិធី ឬសម្ភារៈផ្សេងទៀត រួមទាំងការដកស្រង់ ព័ត៌មាន និងទិន្នន័យស្រាវជ្រាវ ដែលបង្កើតបានតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ និង/ឬបោះពុម្ពផ្សាយដោយធនាគារ ប្រ៊ីដ ដែលទាក់ទងនឹងសេវាធនាគារឌីជីថល។
  • “វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់” និង “វិញ្ញាបនបត្រឌីជីថលប្រាក់បញ្ញើមានកាលកំណត់” សម្តៅលើឯកសារអេឡិចត្រូនិកនៃព័ត៌មានលម្អិតអំពីគណនីបញ្ញើមានកាលកំណត់របស់លោក-លោកស្រីដែលបានបើកតាមរយៈ កម្មវិធី ធនាគារចល័ត ប្រ៊ីដ ឬនៅតាមសាខារបស់ធនាគារ។
  • “របាយការណ៍អេឡិចត្រូនិក (E-Statement)” “របាយការណ៍” និង “របាយការណ៍ធនាគារ” សម្តៅលើរបាយការណ៍រួម និង បញ្ជីនៃរបាយការណ៍ធនាគារដែលបង្ហាញពីកំណត់ត្រាក្នុង ធនាគារ ប្រ៊ីដ សម្រាប់រយៈពេលជាក់លាក់ទៅលើគណនីរបស់អតិថិជន សម្រាប់ការមើល និង/ឬ ទាញយកតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ។ របាយការណ៍អេឡិចត្រូនិកគឺសម្រាប់តែប្រើប្រាស់ក្នុងគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។
  • “គណនីតាមទូរស័ព្ទ” សម្តៅលើគណនីធនាគារ ប្រ៊ីដ ណាមួយរបស់លោក-លោកស្រី ដោយមិនគិតពីប្រភេទនៃគណនីដែលលោក-លោកស្រីបានបើកតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ឬបណ្តាញធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀត។
  • “ឧបករណ៍ដែលត្រូវបានកែប្រែប្រតិបត្តិការដើម Jailbreak” ឬ “Root device” សម្តៅលើស្មាតហ្វូន ឬឧបករណ៍ចល័តផ្សេងទៀត ដែលកម្មវិធី ឬវេទិកាប្រតិបត្តិការរបស់ឧបករណ៍ដើមត្រូវបានកែប្រែ ដើម្បីលុបការរឹតបន្តឹងដែលដាក់ដោយក្រុមហ៊ុនផលិត ឬប្រតិបត្តិកររបស់ឧបករណ៍ ដើម្បីអនុញ្ញាតឱ្យតម្លើងកម្មវិធីដែលមិនមានការអនុញ្ញាតណាមួយ។
  • “ប្រតិបត្តិករបណ្តាញទូរស័ព្ទ Mobile Operator” សម្តៅទៅលើប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលពាក់ព័ន្ទ។
  • “ការជូនដំណឹង” សម្តៅលើ និងរួមបញ្ចូលការផ្ញើសារ SMS និងការជូនដំណឹង (Push Notification) ក្នុងកម្មវិធី (in-app) ដែលបានផ្ញើទៅលោក-លោកស្រីក្នុងឱកាសផ្សេងៗ ទាក់ទងនឹងប្រតិបត្តិការធនាគារ ឬការជូនដំណឹងរដ្ឋបាល ព្រមទាំងការជូនដំណឹងផ្សេងទៀតដែលផ្ញើឡើងដោយធនាគារ។
  • “ការទូទាត់” សម្តៅលើប្រតិបត្តិការទូទាត់ណាមួយដែលធ្វើឡើងដោយលោក-លោកស្រីតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ដើម្បីទូទាត់ទៅឱ្យអ្នកផ្តល់សេវា អ្នកចេញវិក្កយបត្រ និងអ្នកលក់ ដែលប្រត្តិបត្តិការទាំងនោះនឹងដកសមតុល្យគណនីរបស់លោក-លោកស្រី។ ឧទាហរណ៍ ការទូទាត់ទៅឱ្យអ្នកផ្តល់សេវាអគ្គិសនីរបស់អ្នកជាដើម។
  • “ព័ត៌មានផ្ទាល់ខ្លួន” សម្តៅលើព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយលោក-លោកស្រី ដល់ ធនាគារ ប្រ៊ីដ រួមទាំងប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះពេញ លេខអត្តសញ្ញាណប័ណ្ណ (NID ឬ លិខិតឆ្លងដែន) ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អ៊ីមែល អាសយដ្ឋាន ។ល។
  • “ដៃគូសហការបស់ធនាគារ ប្រ៊ីដ” សម្តៅទៅលើនីតិបុគ្គលដែលមានអាជ្ញាបណ្ណស្របច្បាប់ចេញពីក្រសួង រដ្ឋាភិបាល ដែលមានសិទ្ធិក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុ ឬ មិនមែនហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ធនាគារ ប្រ៊ីដ ទាក់ទងនឹងកិច្ចសហការទំនាក់ទំនងអាជីវកម្មសម្រាប់ការប្រមូលការទូទាត់ប្រាក់ ឬ ការផ្ទេរប្រាក់រវាងទ្វេភាគី និង អន្តរប្រតិបត្តិការក្រោមការរៀបចំណាមួយ តាមផ្លូវច្បាប់។
  • “ស្កេន QR” ឬ “ស្កេនទូទាត់” សម្តៅលើប្រតិបត្តិការស្កេនកូដ QR ណាមួយដែលបានបើកដំណើរការតាមរយៈ កម្មវិធីធនាគារចល័ត ប្រ៊ីដ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កេន និងបង់ប្រាក់នៅចំណុចបណ្តាញលក់ BRIDGE PAY ឬនៅតាមបណ្តាញទូទាត់ផ្សេងទៀតរបស់ ធនាគារ ប្រ៊ីដ ដើម្បីដំណើរការប្រតិបត្តិការច្រើនប្រភេទ រួមមានប៉ុន្តែមិនកំណត់ចំពោះការទូទាត់វិក្កយបត្រ ការទិញ និងការប្រាក់។.
  • “ការផ្ទេរប្រាក់” និង “ការផ្ទេរមូនិធិ” សម្តៅលើការផ្ទេរមូលនិធិណាមួយដែល ធនាគារ ប្រ៊ីដ បានក្លាយជាធនាគារផ្ញើ ឬទទួលជំនួសលោក-លោកស្រី លើការបញ្ជូនមូលនិធិណាមួយដែលធ្វើឡើងទៅ/ពីលោក-លោកស្រី ដែលរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការផ្ទេរប្រាក់ក្នុងធនាគារ ការផ្ទេរប្រាក់អន្តរធនាគារ (ឆ្លងធនាគារ) និងការផ្ទេរប្រាក់ទៅក្រៅប្រទេស ។ ល។
  • “ប្រតិបត្តិការ” ឬ “ប្រតិបត្តិការធនាគារ” សម្តៅលើកំណត់ត្រាហិរញ្ញវត្ថុ ឬប្រតិបត្តិការដែលធ្វើឡើងដោយអ្នក ឬបុគ្គលណាម្នាក់ដែលអះអាងថាជាអ្នក ឬបុគ្គលណាម្នាក់ដែលធ្វើសកម្មភាពជំនួសលោក-លោកស្រី ដោយមានឬគ្មានការយល់ព្រមរបស់អ្នក រួមទាំងប៉ុន្តែមិនកំណត់ចំពោះវិក្កយបត្រ ការទូទាត់ បញ្ចូលលុយតាមទូរសព្ទ ការទិញ ផ្ទេរប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត​ ។ល។
  • “ប្រវត្តិប្រតិបត្តិការ” និង “កំណត់ត្រាប្រតិបត្តិការ” សម្តៅលើកំណត់ត្រានៃប្រតិបត្តិការទាំងអស់ដែលបានអនុវត្តនៅក្នុងគណនីធនាគារ ប្រ៊ដី របស់លោក-លោកស្រីក្នុងរយៈពេលជាក់លាក់មួយ។
  • “ឈ្មោះអ្នកប្រើប្រាស់ Username” សម្តៅលើការកំណត់អត្តសញ្ញាណរបស់អ្នកសម្រាប់ការចូលប្រើកម្មវិធីធនាគារចល័ត ប្រ៊ីដ។
  • “កាតនិម្មិត Virtual Card” សម្តៅលើកាតដែលបានចេញ ជា​រូបភាព​លើ​អេ​ក្រង់​ តាមរយៈកម្មវិធីធនាគារចល័តប្រ៊ីដ។
  • “ពាណិជ្ជករ” និង “ចំណុចលក់” សម្តៅលើចំណុចនៃការលក់ដែលអាចអនុវត្តបាន រួមទាំងអាជីវករក្នុងហាង និងតាមអ៊ីនធើណែតទទួលយកការទូទាត់សម្រាប់ទំនិញ និង/ឬសេវាកម្មដែលលោក-លោកស្រីបានបង់ប្រាក់ដោយប្រើកម្មវិធីធនាគារ ចល័ត ប្រ៊ីដ ឬកាតរបស់អ្នក។
  • “ការសម្គាល់អត្តសញ្ញាណអតិថិជន” ឬ “KYC” សម្តៅលើដំណើរការ និងតម្រូវការដែលកំណត់ដោយ ធនាគារ ប្រ៊ីដ ដើម្បីបំពេញ និងប្រតិបត្តិតាមប្រព័ន្ធឌីជីថល និង រូបវន្ត និងនៅពេលដែល ធនាគារ ប្រ៊ីដ បង្កើតទំនាក់ទំនងណាមួយជាមួយអតិថិជន។
  • “ការធ្វើការសម្គាល់អត្តសញ្ញាណអតិថិជនពេញលេញ” សម្តៅលើលើគណនី និងអតិថិជនដែលបានអនុវត្តតាម និងបំពេញតម្រូវការ សម្គាល់អតិថិជន របស់ ធនាគារ ប្រ៊ីដ យ៉ាងពេញលេញ។ គណនី និងអតិថិជនអាចចូលដំណើរការប្រតិបត្តិការធនាគារណាមួយដែលអនុញ្ញាតដោយ ធនាគារ ប្រ៊ីដ ដោយយោងទៅតាមផលិតផល និងសេវាកម្មរបស់ធនាគារ។
  • “ការធ្វើការសម្គាល់អត្តសញ្ញាណអតិថិជនដោយផ្នែក” សម្តៅទៅលើគណនី និងអតិថិជនដែលបានបំពេញដោយផ្នែកនូវតម្រូវការ សម្គាល់អតិថិជន របស់ ធនាគារ ប្រ៊ីដ អំឡុងពេលធ្វើប្រតិបត្តិការជាមួយ ធនាគារ ប្រ៊ីដ ។ គណនី និងអតិថិជនត្រូវបានអនុញ្ញាតឱ្យចូលប្រើដោយមានដែនកំណត់លើប្រតិបត្តិការធនាគារ និងកម្រិតជាក់លាក់នៃចំនួនទឹកប្រាក់ចំពោះប្រតិបត្តិការធនាគាររបស់លោក-លោកស្រី។

៣. ការចុះឈ្មោះ និងលក្ខខណ្ឌនៃការចុះឈ្មោះ

៣.១.    អតិថិជនទាំងអតិថិជនមានចាស់ និងអតិថិជនថ្មីត្រូវតម្លើងកម្មវិធីធនាគារចល័ត ប៊្រីដ ដែលអាចទាញយកបានពី App Store (IOS) ឬ Play Store (Android) ឬវិធីសាស្រ្តផ្សេងទៀតតាមរយៈបច្ចេកវិទ្យា ទៅក្នុងឧបករណ៍ ឬ ស្មាតហ្វូន របស់​អតិថិ​ជន។

៤. ថ្លៃសេវាកម្ម

៤.១      ថ្លៃសេវានឹងត្រូវបានគិត នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការជាក់លាក់ណាមួយ  ឬប្រើប្រាស់ផលិតផល ឬសេវាកម្មដែលមាននៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងលក្ខណៈនៃផលិតផល និងសេវាកម្មរបស់ ធនាគារ ប៊្រីដ។ លោក-លោកស្រីអាចស្វែងរកថ្លៃសេវាកម្មនៃផលិតផល និង/ឬ សេវាកម្មជាក់លាក់ណាមួយបាននៅតាមសាខានានារបស់ ធនាគារ ប៊្រីដ ឬ​ តាមរយៈគេហទំព័រ ឬទម្រង់ផ្សេងទៀតដែលត្រូវបានផ្សព្វផ្សាយដោយធនាគារ ប្រ៊ីដ ។

៤.២      ធនាគារ ប៊្រីដ  អាចនឹងយកថ្លៃសេវាកម្ម  លើការប្រើប្រាស់នៃកម្មវិធីធនាគារ ចល័ត ប៊្រីដ ពីពេលមួយទៅពេលមួយទៀតដោយរួមមាន និង មិនកំណត់ចំពោះ ថ្លៃសេវារដ្ឋបាល និងថ្លៃសេវាប្រតិបត្តិការជាដើម។ ព័ត៌មានលម្អិតអំពីថ្លៃសេវានេះនឹងមានបង្ហាញនៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ។ លោក-លោកស្រីយល់ព្រមបង់ថ្លៃសេវា និងផ្តល់សិទ្ធិឲ្យ ធនាគារ ប៊្រីដ ធ្វើការកាត់ថ្លៃសេវាផ្សេងៗដែលអាចមាន ដោយផ្ទាល់ពីគណនីរបស់លោក​-លោកស្រី។

៤.៣      លោក-លោកស្រីត្រូវទទួលបន្ទុកលើថ្លៃសេវានៃការប្រើប្រាស់អ៊ីនធើណែត ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែត សម្រាប់ប្រតិបត្តិការមួយចំនួន រួមមាន និង មិនកំណត់ចំពោះ ការទាញយក ការតម្លើង Version  ​ និងការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ។ ការគិតតម្លៃសេវាចំពោះការប្រើប្រាស់អ៊ីនធើណែតដូចដែលបានលើកឡើងខាងលើនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវដោយផ្ទាល់ ហើយលោក-លោកស្រីអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលលោក-លោកស្រីបានប្រើប្រាស់សេវាអ៊ីនធើណែត ដើម្បីយល់ដឹងអំពីថ្លៃសេវាកម្មនៃការប្រើប្រាស់អ៊ិនធើណិតនោះ។

៥. ការទូទាត់ការប្រាក់ និងកាតព្វកិច្ចពន្ធ

៥.១      ធនាគារ ប៊្រីដ នឹងមិនធ្វើការផ្តល់ការប្រាក់ សម្រាប់ការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ  ឡើយ។ អតិថិជនអាចទទួលបានការទូទាត់ការប្រាក់ផ្អែកលើប្រភេទគណនីរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ។

៥.២      ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវលើកាតព្វកិច្ចពន្ធណាមួយដែលកើតឡើងពីការធ្វើប្រតិបត្តិការ ឬ ពន្ធដែលអាចត្រូវអនុវត្តលើលោក-លោកស្រី​នាពេលអនាគតឡើយ។

៦. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការ

៦.១      ដើម្បីកាត់បន្ថយ និងការការពារហានិភ័យ  ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកំណត់ និងកែប្រែនូវប្រតិបត្តិការប្រចាំថ្ងៃ និង កំ​រិត​ចំនួន​ប្រតិបត្តិការ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ទៀត ដោយ​ពុំ​ចាំ​បាច់​ជូន​ដំណឹង​ដល់​អតិថិជន​ជាមុន។

៦.២​       ការកំណត់ចំនួនទឹកប្រាក់​ប្រតិបត្តិការ​ប្រចាំថ្ងៃ និង​ ចំនួនទឹកប្រាក់ប្រតិបត្តិការ​នឹង​ត្រូវ​បាន​កំណត់​សម្រាប់​គ្រប់ប្រភេទ​ប្រតិបត្តិការ​នីមួយៗ ហើយ​មាន​ផ្តល់​ជូន​តាមរយៈ​បណ្តាញ​ផ្សេងៗ​ដែល ធនាគារ ប៊្រីដ អាច​ផ្តល់​ជូន​អតិថិជន រួមមាន និង មិនកំណត់ចំពោះ តាមរយៈគេហទំព័រ បណ្តាញសង្គមផ្លូវការ និងតាមការិយាល័យសាខា ធនាគារ ប៊្រីដ ជាដើម។

៦.៣      ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និងចំនួនទឹកប្រាក់ប្រតិបត្តិការ អាចត្រូវបានអនុញ្ញាតឱ្យកែប្រែដោយអតិថិជនពីពេលមួយទៅពេលមួយតាមរយៈធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬបានតាមរយៈការស្នើសុំដោយអតិថិជន និងកែសម្រួលដោយបុគ្គលិករបស់ ធនាគារ ប្រ៊ីដ។ តម្លៃនៃការកែប្រែណាមួយអាចត្រូវបានអនុវត្តដោយយោងទៅតាមគោលការណ៍នៃកម្រៃសេវារបស់ធនាគារ ប្រ៊ីដ។

៧. ការចូលទៅកម្មវិធី ការប្រើប្រាស់ និងតំណភ្ជាប់

៧.១      លោក-លោកស្រីតម្រូវឲ្យបញ្ចូល លេខសម្ងាត់ (Login Credentials)  រាល់ពេលចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ។

៧.២   លោក-លោកស្រី នឹងត្រូវបានតម្រូវឱ្យបញ្ចូល អូធីភី (OTP) សម្រាប់ការចូលឧបករណ៍ផ្សេងៗគ្នា ដើម្បីចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ ដោយប្រើនូវព័ត៌មានសម្ងាត់របស់អ្នក (Credential) និងពាក្យសម្ងាត់ចូលរបស់អ្នក។ អូធីភី (OTP) នឹងត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទដែលបានចុះឈ្មោះរបស់លោក-លោកស្រី តែប៉ុណ្ណោះ។

៧.៣      ធនាគារ ប្រ៊ីដ អាចអនុញ្ញាតឱ្យលោក-លោកស្រី ចូលប្រើប្រាស់ កម្មវិធីធនាគារចល័ត ប៊្រីដ ធនាគារ ប៊្រីដ របស់លោក-លោកស្រី នៅលើឧបករណ៍ផ្សេងទៀត ក្រៅឧបករណ៍ដំបូងរបស់លោក-លោកស្រី ដែលធ្លាប់ប្រើដើម្បីចូល កម្មវិធីធនាគារចល័ត ប៊្រីដ ធនាគារ ប៊្រីដ។ ទោះជាយ៉ាងណាក៏ដោយ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាព័ត៌មាន Login PIN និងលេខសម្ងាត់របស់លោក-លោកស្រី ឱ្យមានសុវត្ថិភាព និងឯកជនសម្រាប់តែខ្លួនលោក-លោកស្រី ប៉ុណ្ណោះ ហើយចៀសវាងការចែករំលែករាល់ព័ត៌មានទាំងនោះជាមួយអ្នកដទៃ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះសមាជិកគ្រួសារ មិត្តភក្តិ សមត្ថកិច្ច បុគ្គលិកធនាគារជាដើម ។ល។

៧.៤      ធនាគារ ប្រ៊ីដ អាចនឹង ប៉ុន្តែមិនតម្រូវនោះឡើយ​ ទៅលើ ការបដិសេធ និង/ឬដាក់កម្រិតការចូលប្រើប្រាស់ កម្មវិធីធនាគារចល័ត ប្រ៊ីដ ប្រសិនបើប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍នេះមិនមានភាពជាក់លាក់ ដោយរួមទាំងប៉ុន្តែមិនកំណត់ទៅលើ  ឧបករណ៍/ទូរស័ព្ទ ដែលមានការបញ្ជាដោយឧបករណ៍មួយផ្សេងទៀត (rooted) ឬ ឧបករណ៍ដែលtត្រូវបានកែប្រែប្រព័ន្ធប្រតិបត្តិការ (jail-broken) ក្នុងករណីនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះការបាត់បង់ផ្ទាល់ខ្លូន និង/ឬ ការខូចខាតដែលកើតឡើងដែលជាលទ្ធផលនៃការប្រើប្រាស់ឧបករណ៍បែបនេះដើម្បីចូលទៅកាន់កម្មវិធីធនាគារចល័ត ប្រ៊ីដ។ ការចូលប្រើប្រាស់នូវ កម្មវិធីធនាគារចល័ត ប្រ៊ីដ នឹងត្រូវបានដាក់កម្រិតផងដែរ ប្រសិនបើឧបករណ៍របស់លោក-លោកស្រីត្រូវបានផលិតនៅប្រទេសជាក់លាក់ណាមួយដែលប្រព័ន្ធប្រតិបត្តិការ មិនសមស្រប ឬអនុលោមតាមស្តង់ដារអន្តរជាតិ ស្តង់ដារបច្ចេកទេស ឬ សុវត្ថិភាពរបស់ធនាគារ ប្រ៊ដី។

៧.៥      ធនាគារ ប៊្រីដ​  អាចបន្ថែម  ឬបិទមុខងារណាមួយ  ឬបិទប្រតិបត្តិការណាមួយនៃសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬផ្អាកការផ្តល់សេវាផ្សេងៗទៀតរបស់ ធនាគារ ប៊្រីដ បានគ្រប់ពេលវេលា ប្រសិនបើមានការគម្រាមកំហែងបានកើតឡើង ឬ ត្រូវបានកំណត់ថា ការគម្រាមគំហែងនេះប៉ះពាល់ដល់អតិថិជន ឬ ប្រតិបត្តិការរបស់ ធនាគារ ប៊្រីដ​ ឬ ផ្អាកក្នុងគោលបំណងធ្វើការថែទាំប្រព័ន្ធជាប្រចាំ។

៧.៦      លោក-លោកស្រីមិនអាចចូលមើលព័ត៌មានគណនីរបស់លោក-លោកស្រី   ឬធ្វើប្រតិបត្តិការផ្សេងៗតាមរយៈសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ បានឡើយ ប្រសិនបើតំណភ្ជាប់អ៊ីនធើណែតទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រី​មាន​បញ្ហា។  ធនាគារ ប៊្រីដ ពឹងផ្អែកលើភាពពិតប្រាកដនៃដំណើរការប្រតិបត្តិការ និង​បច្ចេក​វិទ្យា​នានា​របស់​ខ្លួន និង​ដៃគូទូរគមនាគមន៍ និង​បណ្តាញ​ទូរស័ព្ទ​ដែល​ឧបករណ៍/ទូរស័ព្ទនោះប្រើប្រាស់។ ការរំខានណាមួយលើដំណើរការទាំងនេះអាចធ្វើឲ្យសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ មិនអាចដំណើរការបានគ្រប់ពេលវេលា។

៧.៧      ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះអតិថិជន លើភាពមិនពេញលេញ  ភាពដែលពុំអាចរកបាន ការកើតមាននូវកំហុស ការរំខាន ការព្យួរ ឬ ការពន្យាពេលណាមួយ ក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ  រួមមាននិងមិនកំណត់ចំពោះ ការផ្ញើរជូននូវការរំលឹក ឬការជូនដំណឹង, បង្កាន់ដៃ ឬការអនុវត្តសេចក្តីណែនាំពី ធនាគារ ប៊្រីដ ដែលកត្តាទាំងនេះស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ រួមទាំងបញ្ហានៃតំណភ្ជាប់អ៊ីនធើណែត។

៧.៨      ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវ ឬទទួលខុសត្រូវចំពោះការមិនអាចចូលដំណើរការបាន ឬការរំខានរបស់ កម្មវិធីធនាគារចល័ត ប៊្រីដ នៅលើឧបករណ៍ណាមួយដែលកំណែប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ចាស់ពេក ឬមិនបានធ្វើបច្ចុប្បន្នភាព និងទាបជាងកំណែដំបូង (Version) ដែលគាំទ្រដោយការសរសេរកូដ និងកម្មវិធីរបស់ កម្មវិធីធនាគារចល័ត ប៊្រីដ ឡើយ។

៧.៩      លោក-លោកស្រីយល់ព្រមថា ធនាគារ​ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយដែលកើតឡើងដោយអ្នក នៅពេលដែលសេវាកម្មមិនដំណើរការជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់ដំណើរការសេវាកម្មវិធីធនាគារចល័ត ប៊្រីដ មិនដំណើរការក្នុងលក្ខណៈធម្មតា ឬ មិនសមនឹងចិត្ត  បើទោះជាវាបង្កឡើងដោយរបៀបណាមួយក៏ដោយ

៨. មុខងារ និង ការធ្វើបច្ចុប្បន្នភាព

៨.១      ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិធ្វើឲ្យប្រព័ន្ធមានភាពប្រសើរឡើង និងកែលម្អលក្ខណៈ និងមុខងាររបស់កម្មវិធីធនាគារចល័ត ប៊្រីដ  ពីពេលមួយទៅពេលមួយទៀត ហើយធនាគារ ប៊្រីដ នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីធនាគារចល័ត ប៊្រីដ នូវកំណែថ្មីបំផុត ដើម្បីផ្តល់ជូននូវលក្ខណៈសណ្ឋានថ្មី និងការកែលម្អថ្មីៗ ដែលរួមមាននិងមិនកំណត់ចំពោះ ទំនាក់ទំនង បទពិសោធន៍ និងប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៃកម្មវិធីធនាគារចល័ត ប៊្រីដ។ លោក-លោកស្រីគួរតែធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់នូវកម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ ដែលបានធ្វើកំណែថ្មីចុងក្រោយបង្អស់ ដើម្បីទទួលបាននូវ លក្ខណៈសណ្ឋាន និងមុខងារដ៏ច្បាស់លាស់មួយតាមតម្រូវការបច្ចេកទេស។ អ្នកប្រើប្រាស់អាចតម្រូវឲ្យធ្វើបច្ចុប្បន្នភាពកំណែចុងក្រោយបង្អស់នៃកម្មវិធីធនាគារចល័ត ប៊្រីដ គ្រប់ពេលវេលា ក្នុងគោលបំណងដើម្បីទទួលបាននូវសុវត្ថិភាព ភាពត្រូវរូវគ្នា ឬមូលហេតុផ្សេងទៀតដែល ធនាគារ ប៊្រីដ កំណត់​ ដើម្បីការពារនូវការខាតបង់ ឬបញ្ហាណាមួយដែលអាចកើតឡើងជាយថាហេតុ។

៨.២      ប្រសិនបើប្រព័ន្ធប្រតិបត្តិការឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រី មិនបានធ្វើបច្ចុប្បន្នភាពដែលជាកំណែចុងក្រោយបង្អស់ ឬមិនអាចប្រើជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ វាអាចនឹងធ្វើឲ្យកម្មវិធីធនាគារចល័ត ប៊្រីដ មិនអាចដំណើរការប្រតិបត្តិការ ឬសេវាកម្មបានឡើយ។

៩. ការការពារ និងការបង្ការហានិភ័យទូទៅ

៩.១      លោក-លោកស្រីត្រូវទទួលខុសត្រូវ   និងមានគណនេយ្យភាពគ្រប់ពេលវេលាចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ដែលបានប្រើប្រាស់ព័ត៌មានសុវត្ថិភាព និងលេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី។

៩.២      គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងហានិភ័យ។ លោក-លោកស្រីគួរតែយល់ដឹងអំពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះលោក-លោកស្រី ដូច្នេះលោក-លោកស្រីគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នដូចខាងក្រោម៖

  • មិនត្រូវចែករំលែក ឬអនុញ្ញាតបុគ្គលដ៏ទៃឲ្យបានដឹង ឬប្រើប្រាស់នូវលេខសម្ងាត់សុវត្ថិភាព ដើម្បីចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ ឬគណនីនៅលើឧបករណ៍ណាមួយឡើយ។
  • ចៀសវាងការបញ្ចូលលេខសម្ងាត់សុវត្ថិភាពកនៃម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី នៅលើឧបករណ៍ទូរស័ព្ទរបស់អ្នកដទៃឡើយ។ ប្រសិនបើលោក-លោកស្រីបានធ្វើដូច្នេះ លោក-លោកស្រីត្រូវប្រាកដថា លោក-លោកស្រីបាន ចាកចេញ (sign out) និងលុបចោលនូវការចូល (Login) ប្រតិបត្តិការរបស់លោក-លោកស្រីលើឧបករណ៍នោះ។ លើសពីនេះទៀតសោធ លោក-លោកស្រីមិនត្រូវប្រើប្រាស់លក្ខណៈសម្គាល់ជីវមាត្រ (biometric identifier) របស់លោក-លោកស្រីឡើយ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដើម្បីចូលទៅក្នុងគណនីរបស់លោក-លោកស្រីតាមរយៈឧបករណ៍/ទូរស័ព្ទរបស់តតិយជនណាម្នាក់ ឡើយ។
  • ចូរបញ្ចូលលេខសម្ងាត់សុវត្ថិភាពលើទូរស័ព្ទ/ឧបករណ៍របស់អ្នកឲ្យបានត្រឹមត្រូវ និងមិនត្រូវផ្តល់ ឬចែករំលែកលេខសម្ងាត់នេះដល់នរណាម្នាក់ ឬមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃបើកសោរទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រីឡើយ ហើយនិងមិនត្រូវឲ្យអ្នកដទៃកំណត់ ឬបញ្ចូលនូវលក្ខណៈសម្គាល់ជីវមាត្ររបស់ពួកគេឡើយ ដូចជាស្នាមម្រាមដៃ និង/ឬការស្កេនមុខ ដើម្បីចូលទូរស័ព្ទចល័ត/ឧបករណ៍​ ឬចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីឡើយ។
  • លោក-លោកស្រីមិនត្រូវចែករំលែកលេខកូដសម្ងាត់របស់ខ្លួន (PIN)​ ឬលេខកូដសម្ងាត់ណាមួយ រួមទាំងលេខកូដ ៦ ខ្ទង់ អូធីភី (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទៅ អ្នកដទៃឡើយ រួមទាំងគ្រួសារ​ មិត្តភក្តិ និង/ឬ ស្ថាប័ន/អង្គភាពណាមួយ ទោះបីជាក្នុងហេតុផលណាក៏ដោយ។
  • លោក-លោកស្រី មិនត្រូវកត់ត្រាលេខកូដសម្ងាត់របស់ខ្លួន (PIN)​ លេខកាត ឬលេខសម្ងាត់សុវត្ថិភាពនៅកន្លែងណាមួយឡើយ ប៉ុន្តែចូរព្យាយាមចងចាំលេខទាំងនោះឲ្យបានត្រឹមត្រូវ ក៏ដូចជារក្សាទុកព័ត៌មានទាំងនោះជាឯកជនទាំងស្រុងសម្រាប់ខ្លួនលោក-លោកស្រីតែប៉ុណ្ណោះ។។
  • សូមកុំទុកទូរស័ព្ទចល័ត/ឧបករណ៍របស់លោក-លោកស្រីចោល ក្នុងពេលដែលលោក-លោកស្រីកំពុងបើកចូលប្រើកម្មវិធីធនាគារចល័ត ប៊្រីដ។
  • លោក-លោកស្រីត្រូវធានាថាលេខសម្ងាត់សុវត្ថិភាព​របស់លោក-លោកស្រី រួមមានលេខកូដសម្ងាត់របស់ខ្លួន (PIN)​ ចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ នៅតែបន្តជាលេខសម្ងាត់សម្រាប់តែលោក-លោកស្រីម្នាក់គត់ ហើយលោក-លោកស្រីត្រូវធានាថាលេខសម្ងាត់ទាំងនោះ នឹងមិនត្រូវបានចែករំលែក ឬ បង្ហាញដល់អ្នកដទៃឡើយ។
  • លោក-លោកស្រីត្រូវការពារលេខកូដសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី មិនឱ្យអ្នកដទៃមើលឃើញ ឡើយ នូវគ្រប់ពេលដែលលោក-លោកស្រីលោក-លោកស្រីចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ និងគណនីរបស់លោក-លោកស្រី។
  • ត្រូវចៀសវាងមិនឱ្យអ្នកដទៃកំណត់ការសម្គាល់ជីវមាត្ររបស់ពួកគេ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) នៅលើឧបករណ៍ដែលលោក-លោកស្រីបានប្រើប្រាស់ ដើម្បីចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីឡើយ។
  • មិនត្រូវអើពើចំពោះគ្រប់ការហៅចូល ឬ ការស្នើសុំណា ដែលស្នើសុំឱ្យលោក-លោកស្រី លោក-លោកស្រីបង្ហាញ ឬ ប្រាប់នូវលេខសម្ងាត់របស់លោក-លោកស្រី (PIN) ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទោះបីជាសារអេឡិចត្រូនិក ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី ធនាគារ ប៊្រីដ ឬ បុគ្គលិកធនាគារ ប៊្រីដ ក៏ដោយ ។ លោក-លោកស្រីត្រូវចងចាំថា ធនាគារ ប៊្រីដ ឬ បុគ្គលិករបស់ធនាគារ ប៊្រីដ នឹងមិនខល ឬស្នើសុំ លេខសម្ងាត់ ឬ លេខអូធីភី (OTP) របស់លោក-លោកស្រីឡើយ។ ប្រសិនបើលោក-លោកស្រីជួបប្រទះ ករណីបែបនេះ លោក-លោកស្រីត្រូវរាយការណ៍មកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈការិយាល័យ​ទំនាក់ទំនង​អតិថិជន (Call Center) ឬទីតាំងសាខាដែលនៅជិតលោក-លោកស្រីបំផុត។
  • សូមលោក-លោកស្រីប្រុងប្រយ័ត្ន នៅពេលដែលលោក-លោកស្រីប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័តក្លែងក្លាយ ឬស្រដៀងទៅនឹងធនាគារ ប៊្រីដ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាកម្មធនាគារចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលអាចនាំឱ្យលោកអ្នក បញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោក-លោកស្រីចូលទៅកាន់ការប្រើប្រាស់សេវាធនាគារចល័ត ធនាគារ ប៊្រីដ ប៉ុន្តែការពិតជាក់ស្ដែង លោក-លោកស្រីកំពុងតែបង្ហាញលេខសម្ងាត់របស់លោក-លោកស្រីដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោក-លោកស្រី។

៩.៣      ធនាគារ ប៊្រីដ នៅតែបន្ត ប៉ុន្តែមិនមែនជាកាតព្វកិច្ចនោះឡើយ ក្នុងការស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយនូវប្រតិបត្តិការខុសច្បាប់លើគណនីរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ អាចប្រើប្រាស់បច្ចេកទេសផ្សេងៗពីពេលមួយទៅពេលមួយទៀត រួមមានការទាក់ទងទៅកាន់លោក-លោកស្រី បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតី ឬមានប្រតិបត្តិការជាច្រើនដង ដើម្បីបញ្ជាក់ថាលោក-លោកស្រីពិតជាអនុញ្ញាត ឬបានធ្វើប្រតិបត្តិការទាំងនោះប្រាកដមែន។

៩.៤      ការចូលប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រីអាចនឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន ប្រសិនបើ ធនាគារ ប៊្រីដ បានរកឃើញ ឬសង្ស័យថា ​មានសកម្មភាពមិនប្រក្រតី ដែលជាបង្កមកពី មានកម្មវិធីមិនល្អ ឬមានមេរោគ ការចូលយកទិន្នន័យសម្គាល់ខ្លួន ឬការក្លែងបន្លំជាក្រុមហ៊ុនស្របច្បាប់ដើម្បីយកទិន្នន័យរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការផ្អាកការចូលប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី ក្នុងពេលដែល ធនាគារ ប៊្រីដ កំពុងបន្តស្វែងរកនូវកម្មវិធីមិនល្អ ឬមេរោគទាំងនោះ។

៩.៥      លោក-លោកស្រីត្រូវជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ​ ១៨០០ ២០២ ៩៩៩ បន្ទាប់ពីបានដឹងនូវភាពមិនប្រក្រតីដូចខាងក្រោម៖

  • លេខសម្ងាត់ របស់លោក-លោកស្រីត្រូវបានគេដឹង ឬលោក-លោកស្រីមានអារម្មណ៍ថាមានគេបានដឹងអំពីលេខសម្ងាត់នោះ។
  • ទូរស័ព្ទ ឬ ឧបករណ៍ចល័តរបស់លោក-លោកស្រីបានបាត់ ឬត្រូវគេលួច។
  • លោក-លោកស្រីមានការសង្ស័យ ឬបានដឹងថាមានការប្រើប្រាស់ព័ត៌មានគណនីរបស់លោក-លោកស្រី ដើម្បីចូលទៅប្រើ កម្មវិធីធនាគារចល័ត ប៊្រីដ ដោយមិនមានការអនុញ្ញាតពីលោក-លោកស្រី។
  • លោក-លោកស្រីសម្គាល់ឃើញថា នៅពេលដែលលោក-លោកស្រីកំពុងចូលទៅប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីត្រូវបានតម្រូវឲ្យបញ្ចូលអូធីភី (OTP) ម្តងទៀង ឬបានទទួល លេខកូដ ៦ ខ្ទង់ដោយមិនមានការដឹងឭអំពីលោក-លោកស្រី។  ករណីនេះ អាចមានអ្នកដទៃប៉ុនប៉ងចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី ដោយប្រើប្រាស់លេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី ជាដើម។
  • លោក-លោកស្រីកត់សម្គាល់ថាមានទូរស័ព្ទ/ឧបករណ៍ម៉ាកផ្សេង ត្រូវបានគេប្រើប្រាស់ដើម្បីចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី នៅពេលលោក-លោកស្រីបានចូលទៅពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍នៅក្នុងកម្មវិធីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី។

៩.៦      ចូរត្រួតពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍  ដែលបានចូលទៅប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីឲ្យបានទៀងទាត់ [សូមចូលទៅកាន់មុខងារការកំណត់​ផ្សេងៗ (Setting) à រួចចូលទៅកាន់ឧបករណ៍ (Devices)] ហើយត្រូវលុបឧបករណ៍ដែលលោក-លោកស្រីមិនស្គាល់ចេញភ្លាមៗ ប្រសិនបើលោក-លោកស្រីឃើញថាមាន។ បន្ទាប់មកជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈ​ទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ឬ​ ១៨០០ ២០២ ៩៩៩ ។

៩.៧      នៅពេលដែលលោក-លោកស្រីលក់ទូរស័ព្ទ ឬ ឧបករណ៍ លោក-លោកស្រីត្រូវលុប ឬចាកចេញ (Log Out) អំពីធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ឬលុបចោលការសម្គាល់ជីវមាត្រ (ដូចជាស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដែលបានចុះឈ្មោះនៅក្នុងទូរស័ព្ទចល័ត ឬ ឧបករណ៍របស់លោក-លោកស្រីមុនពេលប្រគល់ទូរស័ព្ទ ឬ ឧបករណ៍នោះឲ្យទៅអ្នកទិញលក់ទូរស័ព្ទ។

១០. លេខសម្ងាត់សុវត្ថិភាព

១០.១    ដើម្បីប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីតម្រូវឲ្យកំណត់នូវលេខសម្ងាត់សុវត្ថិភាព ដែលរួមមាន លេខទូរស័ព្ទចល័តចុះឈ្មោះត្រឹមត្រូវ និងលេខសម្ងាត់ ៦ ខ្ទង់នៅពេលដែលលោក-លោកស្រីចុះឈ្មោះប្រើប្រាស់កម្មវិធីនេះជាលើកដំបូង។

១០.២    ក្នុងអំឡុងពេលនៃការចុះឈ្មោះលើកដំបូង  និងចាប់ផ្តើមប្រើកម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីនឹងត្រូវបានទទួលស្គាល់ជាមួយនឹងការបញ្ជាក់លេខកូន ៦ ខ្ទង់ អូធីភី (OTP) ហើយលោក-លោកស្រីត្រូវកំណត់លេខសម្ងាត់សុវត្ថិភាព ៦ ខ្ទង់  ដើម្បីប្រើសម្រាប់បញ្ជាក់នៅពេលចូលទៅកាន់គណនីរបស់លោក-លោកស្រី ។

១០.៣    លោក-លោកស្រីមិនត្រូវជ្រើសរើសលេខសម្ងាត់ ៦ ខ្ទង់ណាដែលអ្នកដទៃងាយនឹងអាចទាយដឹង ឬលេខពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីដូចជា៖

  • ថ្ងៃខែឆ្នាំកំណើត
  • លេខដូចគ្នា (ឧទាហរណ៍៖ ៨៨៨៨៨៨)
  • លេខរៀង (ឧទារហរណ៍៖ ១២៣៤៥៦)
  • លេខមួយផ្នែក ឬលេខទាំងអស់នៃលេខទូរស័ព្ទរបស់លោក-លោកស្រី
  • ទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត (ឧទាហរណ៍៖លេខប័ណ្ណបើកបរ លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន​ លេខសម្គាល់បុគ្កលិក ឬលេខដែលងាយនឹងទាយដឹងផ្សេងៗទៀត)។

១០.៤    លោក-លោកស្រីគួរពិចារណាប្រើប្រាស់លេខសម្ងាត់កម្មវិធីធនាគារ ចល័ត ប៊្រីដ របស់លោក-លោកស្រីឱ្យខុសអំពីលេខ ពីលេខសម្ងាត់ កាតរបស់លោក-លោកស្រី។ យើងសូមណែនាំឲ្យលោក-លោកស្រីប្រើប្រាស់លេខសម្ងាត់ (PIN) ៦ ខ្ទង់ផ្សេងទៀតដើម្បីតម្លើង និងចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី ហើយត្រូវធ្វើការផ្លាស់ប្តូរ នូវលេខសម្ងាត់ ៦ ខ្ទង់ថ្មី ឲ្យបានទៀងទាត់។

១០.៥    ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជីវមាត្រ៖ទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រី មានប្រព័ន្ធេមុខងារសម្គាល់ជីវមាត្រ ដូចជា ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ អាចអនុញ្ញាតឲ្យលោក-លោកស្រីធ្វើការបើកដំណើរការ និង ប្រើប្រាស់មុខងារនេះសម្រាប់ធ្វើការផ្ទៀងផ្ទាត់នូវ នៅពេលដែលលោក-លោកស្រីចូលទៅប្រើប្រាស់ និង/ឬ អនុញ្ញាតប្រតិបត្តិការ ដោយផ្អែកតាមកម្រិតចំនួនទឹកប្រាក់ប្រតិបត្តិការអតិបរិមាដែលកំណត់ដោយធនាគារនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ។ កម្មវិធីសេវាកម្មធនាគារចល័ត ធនាគារ ប៊្រីដ មិនរក្សា និងមិនប្រមូលទិន្នន័យសម្គាល់ជីវមាត្រដែលមាននៅក្នុងឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រីឡើយ​ ទិន្នន័យជីវមាត្ររបស់លោក-លោកស្រីគឺត្រូវបានរក្សាទុកតែក្នុងទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រីតែប៉ុណ្ណោះ។

១០.៦    ការកំណត់ជីវមាត្រ៖ ប្រសិនបើលោកអ្នកដំណើរការ ឬ​ប្រើប្រាស់ការសម្គាល់ជីវមាត្រ ដើម្បីចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីត្រូវធានាថាឧបករណ៍/ទូរស័ព្ទ ដែលលោក-លោកស្រីប្រើប្រាស់ចូលទៅកម្មវិធីធនាគារចល័ត ប៊្រីដមិនមានរក្សាទុក ឬកំណត់យកការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) របស់អ្នកដទៃ ក្រៅពីរបស់លោក-លោកស្រីឡើយ បើពុំដូច្នោះទេ លោក-លោកស្រីនឹងបំពានលើលក្ខខណ្ឌប្រើប្រាស់នេះ។ ការធ្វើបែបនេះ លោក-លោកស្រីទទួលស្គាល់ថា បុគ្គលនេះអាចនឹងចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រី ដើម្បីមើលទិន្នន័យ ឬដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ហើយប្រតិបត្តិការទាំងនេះនឹងត្រូវចាត់ទុកថាទទួលបានការអនុញ្ញាត និងការយល់ព្រមពីលោក-លោកស្រី។ ការបាត់បង់ផ្នែកហិរញ្ញវត្ថុណាមួយកើតចេញពីសកម្មភាពទាំងនេះ គឺលោក-លោកស្រីត្រូវទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះការបាត់បង់នេះ។ តាមរយៈការចូលទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ដោយប្រើជីវមាត្រ លោក-លោកស្រីនឹងត្រូវបានផ្តល់នូវជម្រើសសម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយប្រើការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) ក្នុងពេលធ្វើការអនុញ្ញាតប្រតិបត្តិការហិរញ្ញវត្ថុនីមួយៗផងដែរ។

១១. ការទទួលស្គាល់របស់អ្នកប្រើប្រាស់

១១.១    លោក-លោកស្រីទទួលស្គាល់ និងយល់ព្រមថាការប្រើប្រាស់ កម្មវិធីធនាគារចល័ត ប៊្រីដ មានទំនាក់ទំនងគ្នាជាមួយគណនីធនាគារ ប្រ៊ីដ របស់អ្នកទាំងអស់ដែលអ្នកមានជាមួយធនាគារ ហើយលក្ខខណ្ឌទាំងអស់ដែលមានចែងនៅទីនេះ ប៉ុន្តែមិនត្រូវបានបញ្ជាក់នៅក្នុងលក្ខខណ្ឌនៃគណនីធនាគារ ប្រ៊ីដ​ របស់អ្នកត្រូវបានអនុវត្តចំពោះ អ្នកផងដែរ។

១១.២    លោក-លោកស្រីទទួលស្គាល់ថា កម្មវិធីធនាគារចល័ត ប៊្រីដ និងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតត្រូវបានបង្កើតឡើង និងដំណើរការក្នុងគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារដោយមានភាពរលូន និងគ្មានការរអាក់រអួលតាមរយៈរបៀបអេឡិចត្រូនិច ហើយលោក-លោកស្រីក៏ទទូលស្គាល់ផងដែរថា ធនាគារ ឬប្រព័ន្ធរបស់ធនាគារអាចជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួន នៅក្រោមកាលៈទេសៈជាក់លាក់ណាមួយ ឬកំហុសកើតឡើងដោយបុគ្គល ដែលកើតឡើងដោយអតិថិជនដ៏ទៃ ឬបុគ្គលិកធនាគារ ប្រ៊ីដ ដែលអាចធ្វើឱ្យគណនីធនាគារ ប្រ៊ីដ របស់អ្នកត្រូវបានបញ្ចូល/ទទួលបានចំនួនទឹកប្រាក់ជាក់លាក់ណាមួយ។ ក្នុងករណីនេះ ធនាគាររក្សាសិទ្ធិពេញលេញក្នុងការទប់ស្កាត់ (ប្លុក) និង កាត់ចេញនូវទឹកប្រាក់ក្នុងគណនីរបស់លោក/លោកស្រី ដើម្បីប្រមូលនូវចំនួនទឹកប្រាក់នោះមកវិញ។ ក្នុងករណីណាមួយ ចំនួនទឹកប្រាក់ត្រូវបានដកដោយលោក-លោកស្រី​ និង/ឬជនណាផ្សេងទៀតដោយប្រើព័ត៌មានសម្ងាត់សុវត្ថិភាពរបស់អ្នក ឬវិធីសាស្រ្តផ្សេងទៀតដែលបានអនុវត្តក្រោមការអនុញ្ញាតរបស់លោក-លោកស្រី លោក-លោកស្រីយល់ព្រម ទទួលខុសត្រូវក្នុងការសងប្រាក់មកធនាគារវិញ លើកលែងតែមានករណីផ្សេងទៀត ដែលអាចបញ្ជាក់ដោយសមហេតុផលថា លោក-លោកស្រីគឺជាអ្នកមានសិទ្ធិទទួលផលស្របច្បាប់នៃទឹកប្រាក់នោះ

១១.៣    នៅពេលដែលលោក-លោកស្រីចាប់ផ្តើមធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយរួមមាននិងមិនកំណត់ចំពោះ ប្រតិបត្តិការនៃការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ផ្សេងៗ ព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការ និងអ្នកទទួលប្រាក់ នឹងមានបង្ហាញដើម្បីឲ្យលោក-លោកស្រីធ្វើការផ្ទៀងផ្ទាត់ និងកំណត់សម្គាល់នូវភាពត្រឹមត្រូវនៃប្រតិបត្តិការហិរញ្ញវត្ថុ រួមមាន លេខគណនី ឈ្មោះអ្នកទទួលប្រាក់ ឈ្មោះអ្នកបង់ប្រាក់ និង លេខវិក័យប័ត្រ ឬ លេខសម្គាល់អតិថិជន និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការដែលលោក-លោកស្រីបានធ្វើ។ លោក-លោកស្រីយល់ព្រមថា មិនត្រូវចែករំលែក ឬបង្ហាញព័ត៌មានជាពិសេសព័ត៌មានរបស់អ្នកទទួលប្រាក់ទាំងអស់ ឬដោយផ្នែកណាមួយក៏ដោយ ទៅកាន់ភាគីទីបីណាមួយឡើយ។ ក្នុងករណីដែលលោក-លោកស្រីបានចែករំលែក ឬបង្ហាញព័ត៌មានទាំងនោះ ទាំងអស់ក្តី ឬដោយផ្នែកណាមួយក្តី  លោក-លោកស្រីយល់ព្រមទទួលខុសត្រូវតែម្នាកឯងគត់ចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលធនាគារ ប៊្រីដ បានជួបប្រទះ ដែលរួមមានការខាតបង់ដោយប្រយោល​ និងការផាកពិន័យជាទឹកប្រាក់ដែលតម្រូវដោយច្បាប់ ដែលកើតចេញពីការចែករំលែក ឬបង្ហាញព័ត៌មានដែលលោក-លោកស្រីបានប្រព្រឹត្តដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។

១១.៤    ការបើកគណនីណាមួយជាមួយ ធនាគារ ប៊្រីដ លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យធនាគារ ប៊្រីដ មានសិទ្ធិបង្ហាញនូវឈ្មោះគណនី និងឈ្មោះរបស់លោក-លោកស្រី ទៅកាន់បុគ្គលដទៃដែលមានគោលបំណងចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខគណនីរបស់លោក-លោកស្រី ទោះបីជាប្រតិបត្តិការផ្ទេរប្រាក់នេះ ត្រូវបានធ្វើឡើងតាមរយៈ កម្មវិធីធនាគារចល័ត ប៊្រីដ ឬកម្មវិធីផ្សេងទៀតដែលបានធ្វើសមាហរណកម្មជាមួយដៃគូរសហការបស់ ធនាគារ ប៊្រីដ។​ ក្រៅពីនេះ លោក-លោកស្រីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ ដាក់តាំងឬបង្ហាញនូវ លេខគណនី និងឈ្មោះគណនីរបស់លោក-លោកស្រីនៅលើអេក្រង់ទិន្នន័យរបស់ធនាគារ ប៊្រីដ និងអេក្រង់ទិន្នន័យរបស់ដៃគូពាណិជ្ជកម្ម ធនាគារ ប៊្រីដ នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់ ធនាគារ ប៊្រីដ។

១១.៥    រាល់ប្រតិបត្តិការនៃការទូទាត់ និងទិញទំនិញតាមរយៈការប្រើកម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ អាចចែករំលែក និងបង្ហាញនូវឈ្មោះ និងព័ត៌មានប្រតិបត្តិការរបស់លោក-លោកស្រី ទៅកាន់ដៃគូរអាជីវកម្មរបស់ធនាគារ ប៊្រីដ រួមមាន និង មិនកំណត់ចំពោះ អាជីវករនានាដើម្បីជូនដំណឹង និងជួយឲ្យពួកគាត់អាចធ្វើការកំណត់សម្គាល់ ឬ បញ្ជាក់នូវ​ប្រតិបត្តិការនោះ និង ទុកជាអំណះអំណាងរបស់ពួកគាត់។

១១.៦    ការកែសម្រួលផ្សេងៗ៖  លោក-លោកស្រីយល់ព្រមថាដោយមានភស្តុតាងគ្រប់គ្រាន់  ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការលុបចោល ឬបង្កកគណនី និង/ឬប្រតិបត្តិការរបស់លោក-លោកស្រីនៅក្នុងកំឡុងពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុនទៅដល់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកែសម្រួលផ្សេងៗដែលមានដូចជា ការកែតម្រូវឥណពន្ធ ឬ ការកែតម្រូវឥណទាន ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនូវប្រតិបត្តិការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងកាលៈ​ទេសៈខ្លះ ធនាគារ ប៊្រីដ ពុំអាចលុបចោល​ ឬធ្វើការកែតម្រូវភ្លាមៗទៅតាមការស្នើសុំរបស់លោក-លោកស្រី ឬតាមរយៈមធ្យោបាយផ្សេងៗបានឡើយ។

១១.៧    លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា អត្រាប្តូរប្រាក់ និងការគណនាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ក្នុងពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ និង/ឬ គណនាតាមរយៈមុខងារ “ការគណនាអត្រាប្តូរប្រាក់” គឺគ្រាន់តែជាតួលេខប្រហាក់ប្រហែលតែប៉ុណ្ណោះ។ លោក-លោកស្រីទទួលស្គាល់ថា អត្រាប្តូរប្រាក់អាចនឹងមិនមានបង្ហាញតាមពេលវេលាជាក់ស្តែងឡើយ ហើយអត្រាប្តូរប្រាក់ដែលអនុវត្តសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោក-លោកស្រី គឺជាអត្រាប្រតិបត្តិការជាក់ស្តែង ដែលវាអាចខុសពីអត្រាដែលបានបង្ហាញនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ​ ឬតាមរយៈគេហទំព័រដែលការកើតឡើងនោះអាចបណ្តាលពីការយឺតយ៉ាវ និង/ឬខកខានធ្វើបច្ចុប្បន្នភាព រួមទាំងប៉ុន្តែមិនកំណត់ចំពោះកំហុសដោយអចេតនា ។ល។

១១.៨    លោក-លោកស្រីយល់ស្របថាសមតុល្យ ដែលបានកំណត់ទុកនៅក្នុងគណនីរបស់លោក-លោកស្រី គឺជាសមតុល្យបច្ចុប្បន្ននៅពេលដែលលោក-លោកស្រីចូលត្រួតពិនិត្យមើល។ ក៏ប៉ុន្តែ អាចនឹងមានកាលៈទេសៈខ្លះ ឧទាហរណ៍ដូចជាការមានបញ្ហាប្រព័ន្ធ និងបញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីរបស់លោក-លោកស្រី ។

១២.​ ការជូនដំណឹង និងសារដាស់តឿន

១២.១    តាមរយៈការចុះឈ្មោះប្រើសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចផ្ញើ ឬ ស្នើសុំឲ្យផ្ញើសារជាអក្សរទៅកាន់ឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី ឬផ្តល់ជាការជូនដំណឹង (Push Notification) នៅលើកម្មវិធីទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ដែលបានតម្លើងក្នុងឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុ ការដាស់តឿនគន្លឹះសុវត្ថិភាព សារជូនដំណឹងពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ឬ ប្រូម៉ូសិននានា និងការដាស់តឿនរដ្ឋបាលមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងលោក-លោកស្រី និងធនាគារ ប្រ៊ីដ។

១២.២    ធនាគារ ប៊្រីដ មិនទទួលខុសត្រូវរាល់ការបាត់បង់ ឬការខូចខាតទាំងឡាយណាដែលកើតមាន​ចំពោះលោក-លោកស្រី ដោយសារតែមានបុគ្គលដទៃបានឃើញ បានមើល ឬ ចូលទៅមើលខ្លឹមសារនៃសារជាអក្សរទាំងទាំងអស់ ឬមួយភាគណាមួយឡើយ។ ក្នុងករណីនេះ លោក-លោកស្រីបានដឹង និងទទួលស្គាល់ថា វាគឺជាកត្តាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក-លោកស្រីតែម្នាក់គត់ ហើយត្រូវបានចាត់ទុកថា វាជាការធ្វេសប្រហែសរបស់លោក-លោកស្រី ប្រសិនបើមានករណីនេះកើតមានឡើង។

១២.៣   លោក-លោកស្រីអាចនឹងត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័តយកថ្លៃសេវាពីការទទួលសារនីមួយៗ ឬការជូនដំណឹងនៅលើឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី។ ការយកថ្លៃទាំងអស់នេះ គឺជាការទទួលខុសត្រូវរបស់លោក-លោកស្រីទាំងអស់។

១៣.​ គណនីឥណពន្ធចម្បង​ (Default Account)

១៣.១    គណនីឥណពន្ធចម្បងត្រូវបានបង្កើតឡើងជាផ្នែកនៃសេវាធនាគារឌីជីថល ប្រ៊ីដ ហើយប្រតិបត្តិការ យោងទៅតាមឥរិយាបថ និងតក្កវិជ្ជាបច្ចេកវិទ្យា។

១៣.២   លោក-លោកស្រី ទទួលស្គាល់ និងយល់ព្រមថា កម្មវិធីធនាគារចល័ត ប៊្រីដនិងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតនឹងអនុវត្តគណនីឥណពន្ធចម្បងនៅក្នុងកម្មវិធី ឬអំឡុងពេលដែលអ្នកធ្វើប្រតិបត្តិការដោយហេតុផលធ្វើឱ្យបទពិសោធន៍ធនាគារឌីជីថលរបស់អ្នកមានភាពរហ័ស និងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរគណនីឥណពន្ធចម្បងរបស់អ្នកតាមរយៈកម្មវិធី កម្មវិធីធនាគារចល័ត ប៊្រីដ របស់អ្នកពីលេខគណនីមួយទៅលេខមួយទៀតគ្រប់ពេលវេលា និងស្របតាមឥរិយាបថនៃតក្កវិជ្ជាដែលបានបង្កើតឡើងនៅក្នុងសេវាកម្មធនាគារឌីជីថលរបស់ធនាគារ។។

១៣.៣   លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា គណនីឥណពន្ធចំបង គឺអាចប្រើប្រាស់បានតែនៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោក-លោកស្រីដែលបានតម្លើងនៅក្នុងទូរស័ព្ទ/ឧបករណ៍ចល័តរបស់លោកអុ្នកតែប៉ុណ្ណោះ។ នៅពេលណាដែលលោក-លោកស្រីបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់លោក-លោកស្រីនៅក្នុងទូរស័ព្ទ/ឧបករណ៍ផ្សេង គណនីចំបង នឹងតម្រូវឲ្យកំណត់ឡើងវិញ។

១៤. សកម្មភាពហាមឃាត់

១៤.១    លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា កម្មវិធីធនាគារចល័ត ប៊្រីដ ផ្តល់ជូនលោក-លោកស្រីក្នុងគោលបំណងឲ្យលោកអាចអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីរបស់លោក-លោកស្រីដោយសេរី និងផ្តល់ជូនអាចអនុញ្ញាតឲ្យលោក-លោកស្រីទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ដូច្នេះ លោក-លោកស្រីយល់ព្រមថានឹងមិនធ្វើសកម្មភាពណាមួយដែលមានគោលបំណងកេងប្រវ័ញ្ចផលប្រយោជន៍នានាពីការផ្តល់ជូននេះឡើយ និង នូវរាល់គ្រប់ពេលវេលាដែលលោក-លោកស្រីប្រើកម្មវិធីធនាគារចល័ត ប៊្រីដ។

១៤.២    លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការទប់ស្កាត់ និងកាត់យកត្រឡប់មកវិញនូវការខាតបង់ផ្នែកហិរញ្ញវត្ថុទាំងអស់ដែលកើតចេញពីសកម្មភាពរបស់លោក-លោកស្រីដែលតាមការយល់ឃើញរបស់ធនាគារ ប្រ៊ីដ ថា ទង្វើរបស់លោក-លោកស្រីគឺជាការក្លែងបន្លំ និង/ឬបង្ហាញពីចេតនាដែលបានកំណត់ថាលោក-លោកស្រីបានធ្វើសកម្មភាពទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពី ធនាគារ ប៊្រីដ គ្រប់ពេលវេលា រួមមាននិងមិនកំណត់ចំពោះ ការធ្វើប្រតិបត្តិការហិរញ្ញវ​ត្ថុច្រើនដង ឬ ការសាកល្បធ្វើប្រតិបត្តិការជាមួយនឹងទឹកប្រាក់តិចតួច ដើម្បីទទួលបាននូវចំនូលជាទឹកប្រាក់  ឬ ប្រហាក់ប្រហែលទៅលើការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស ឬ ការទទួលបានពិន្ទុជាដើម។ ឧទាហរណ៍ ដូចជាការដែលអតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងរូបិយវត្ថុ នូវចំនួនទឹកប្រាក់តិចតួចលើសពី ៥ ដងក្នុងមួយថ្ងៃ ហើយបង្កឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតចេញពី​  ទង្វើនោះ។ ។

១៥. ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម/ទោសទណ្ឌ

១៥.១    លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចពន្យាពេល រារាំង ឬបដិសេធដំណើរការប្រតិបត្តិការ ហើយ ធនាគារ ប៊្រីដ នឹងផ្តល់យោបល់អំពីការបដិសេធនេះ ដោយពុំទទួលខុសត្រូវអ្វីឡើយ ប្រសិនបើ ធនាគារ ប៊្រីដ សង្ស័យ និង/ឬរកឃើញថា៖

  • ប្រតិបត្តិការនោះអាចនឹងបំពានលើច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់របស់ប្រទេសដទៃផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ និងការអនុវត្តអាជីវកម្មរបស់ ធនាគារ ប៊្រីដ ឬ
  • ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនឹងផលនៃបទល្មើស ឬអនុវត្តក្នុងគោលបំណងល្មើសច្បាប់។
  • មានការណែនាំណាមួយពីអាជ្ញាធរ រួមមាននិងមិនកំណត់ចំពោះ ការណែនាំពីធនាគារជាតិនៃកម្ពុជា ។

១៥.២    លោក-លោកស្រីយល់ព្រមផ្តល់ព័ត៌មានទាំងអស់មក ធនាគារ ប៊្រីដ ដែល​ ធនាគារ ប៊្រីដ តាមការទាមទារដោយសមហេតុផលក្នុងការគ្រប់គ្រងហានិភ័យ   ដើម្បីប្រតិបត្តិទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

១៥.៣    លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចបង្ហាញព័ត៌មានណាមួយដែលទាក់ទងនឹងអ្នក ប្រតិបត្តិការរបស់អ្នក និងគណនី ធនាគារដែលលោក-លោកស្រីបានដាក់ប្រាក់បញ្ញើ ក្នុងករណីដែលមានការបង្គាប់អំពី មន្រ្តីអនុវត្តច្បាប់ ភ្នាក់ងារនិយ័តករ ឬតុលាការតាមតម្រូវការនៃច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់នៃប្រទេសផ្សេងទៀត។

១៥.៤    លោក-លោកស្រីប្រកាស និងធានាអះអាងចំពោះ ធនាគារ ប៊្រីដ ថា ការទទួលប្រាក់ និង/ឬ ការទូទាត់ប្រាក់តាម រយៈ ធនាគារ ប៊្រីដ ស្របតាមការបង្គាប់បញ្ជារបស់លោក-លោកស្រី គឺនឹងមិនបំពានច្បាប់ណាមួយនៅប្រទេសកម្ពុជា ឬប្រទេសដទៃផ្សេងទៀតឡើយ។

១៦. កាតព្វកិច្ចរបស់អ្នកប្រើប្រាស់

១៦.១    លោក-លោកស្រីមិនត្រូវប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ សម្រាប់គោលបំណងផ្សេងក្រៅពីគោលបំណងដែលអនុញ្ញាតដោយច្បាប់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងគណនីរបស់លោក-លោកស្រីឡើយ។ លោក-លោកស្រីត្រូវធ្វើប្រតិបត្តិការដោយអនុលោមស្របទៅតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះ និងមិនត្រូវប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងអាជីវ​កម្មណាមួយដែលត្រូវបានហាមឃាត់ដោយច្បាប់របស់ប្រទេសកម្ពុជាឡើយ។

១៦.២    លោក-លោកស្រីមិនត្រូវប្រព្រឹត្តសកម្មភាពនៃការក្លែងបន្លំ  ឬសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងកម្មវិធីធនាគារចល័ត ប៊្រីដ ឬ កម្មវិធី Software ណាមួយឡើយ រួមមាននិងមិនកំណត់ចំពោះ ការថតចម្លង កែការតម្រូវ ការប៉ុនប៉ង ឬលួចចូលទៅក្នុង ឬបញ្ចូលលេខកូដកម្មវិធីខុសច្បាប់ណាមួយទៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ ឬ កម្មវិធី Software ។ ប្រសិនបើលោក-លោកស្រីបានប្រព្រឹត្តសកម្មភាពបែបនេះ លោក-លោកស្រីត្រូវតែទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១៦.៣    ប្រសិនបើលោក-លោកស្រីប្រើប្រាស់រូបថត ដើម្បីលម្អធនាគារទូរស័ព្ទចល័ត ធនាគារ ប្រ៊ីដ ផ្ទាល់ខ្លួនរបស់លោក-លោកស្រី លោក-លោកស្រីត្រូវអនុវត្តតាមលក្ខខណ្ឌ ដូចខាងក្រោម៖

  • ខ្លឹមសារនៃរូបថតមិនត្រូវមាននូវរូបភាពមិនសមរម្យឡើយ មានដូចជា រូបភាពអាសអាភាស រូបភាពខុសច្បាប់ ឬរូបភាពទាំងឡាយណាដែលមិនអាចទទួលយកបានក្នុងការចូលមើលដោយបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ។
  • ខ្លឹមសាររូបថតមិនត្រូវជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬស្លាកយីហោណាមួយដោយមិនមានការអនុញ្ញាតពីម្ចាស់ដើមឡើយ។

១៦.៤    លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះ និងត្រូវយកចិត្តទុកដាក់ធានាអះអាងថា ព័ត៌មានដែលលោក-លោកស្រីផ្តល់ជូនតាមរយៈកម្មវិធីធនាគារចល័ត ប៊្រីដ រួមមាននិងមិនកំណត់ចំពោះ គោលបំណងនៃប្រតិបត្តិការ គឺពិតប្រាកដ ពេញលេញ សុក្រឹត និងជាព័ត៌មានចុងក្រោយរបស់លោក-លោកស្រីផងដែរ។

១៧. ឯកជនភាព និងការរក្សាព័ត៌មានសម្ងាត់

១៧.១    ធនាគារ ប៊្រីដ នឹងប្រមូលយកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ការណែនាំ និងព័ត៌មានលម្អិតអំពីប្រតិបត្តិការនៅក្នុងគណនីរបស់លោក-លោកស្រី (តទៅនេះហៅថា “ព័ត៌មាន”) ដើម្បីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចផ្តល់សេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ ជូនលោក-លោកស្រី។ បើពុំមានព័ត៌មានទាំងអស់នេះទេ ធនាគារ ប៊្រីដ មិនអាចផ្តល់នូវសេវាកម្មនេះជូនលោក-លោកស្រីបានឡើយ។

១៧.២   តាមរយៈការចុះឈ្មោះ និងការប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ ប្រើប្រាស់ និងបង្ហាញព័ត៌មានរបស់លោក-លោកស្រីទៅកាន់៖

  • បុគ្គលណាដែលមានទំនាក់ទំនងជាមួយ ធនាគារ ប៊្រីដ ក្នុងការអនុវត្ត ឬជួយដល់មុខងារ​និងសកម្មភាពរបស់​ ធនាគារ ប៊្រីដ
  • បុត្រសម្ព័ន្ធ ដៃគូអាជីវកម្ម ឬបណ្តាញទូទាត់របស់ធនាគារ ប៊្រីដ ការិយាល័យកណ្តាល ធនាគារ ប៊្រីដ សាខា ភ្នាក់ងារ អ្នកឆ្លើយឆ្លងទីភ្នាក់ងារ ឬការិយាល័យតំណាង របស់ ធនាគារ ប៊្រីដ
  • សវនករ និងទីប្រឹក្សា រួមទាំងមេធាវី របស់ ធនាគារ ប៊្រីដ
  • អ្នកផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័ររបស់ ធនាគារ ប៊្រីដ និងបុគ្គលដែលជាអ្នកតម្លើង និងអ្នកថែទាំកុំព្យូទ័រ ធនាគារ ប៊្រីដ និង អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងទៀតរបស់ ធនាគារ ប៊្រីដ
  • ជនណាដែលទទួលបានការអនុញ្ញាត ឬមានការតម្រូវដោយច្បាប់
  • ការិយាល័យឥណទានដែល ធនាគារ ប៊្រីដ ឬទីស្នាក់ការកណ្តាលរបស់ ធនាគារ ប៊្រីដ ឬសាខាណាមួយរបស់ ធនាគារ ប៊្រីដ ជាសមាជិក, សមាជិកផ្សេងទៀត និង/ឬគណៈកម្មាធិការប្រតិបត្តិនៃការិយាល័យឥណទាននោះ និង/ឬ
  • ទីភ្នាក់ងារ និងអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និង/ឬប្រទេសផ្សេងទៀត។

១៨. ការបញ្ឈប់ ឬ បិទសកម្មភាពប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ

១៨.១    នៅពេលណាដែលលោក-លោកស្រីចង់បញ្ឈប់ឬរារាំងនូវការប្រើ កម្មវិធីធនាគារចល័ត ប៊្រីដ លោក-លោកស្រីត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យ​ទំនាក់ទំនង​អតិថិជន ឬអញ្ជើញមកកាន់សាខា ធនាគារ ប៊្រីដ ណាមួយដែលនៅជិតលោក-លោកស្រីបំផុតបំផុត។ ការចូលប្រើនឹងត្រូវបានរារាំង និងដាក់កម្រិតពីពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ ក្នុងរយៈពេល០១ (មួយ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹងពីអតិថិជនរួចមក។ ក្នុងករណី អតិថិជនចង់ស្នើសុំឲ្យដំណើរការ ការចូល ប្រើប្រាស់នេះឡើងវិញ អតិថិជនត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យ​ទំនាក់ទំនង​អតិថិជនឬអញ្ជើញមកការិយាល័យ ធនាគារ ប៊្រីដ ណាមួយដែលជិតលោក-លោកស្រីបំផុត។

១៩. ការទទួលខុសត្រូវ

១៩.១    លោក-លោកស្រីយល់ព្រមក្នុងការត្រូវទទួលខុសត្រូវនូវរាល់ប្រតិបត្តិការទាំងអស់  ដែលលោក-លោកស្រីបានធ្វើឡើងតាមរយៈកម្មវិធីធនាគារចល័ត ប៊្រីដ លើកលែងតែមានការក្លែងបន្លំ ឬការធ្វេសប្រហែសពីសំណាក់ ធនាគារ ប៊្រីដ និយោជិក របស់ ធនាគារ ប៊្រីដ ឬប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ។ នៅពេលមានប្រតិបត្តិការក្លែងបន្លំ ឬប្រតិបត្តិការសង្ស័យណាមួយបានកើតឡើង គណៈកម្មាធិការគ្រប់គ្រងការក្លែងបន្លំ ដែលជាក្រុមការងាររបស់ ធនាគារ ប៊្រីដ នឹងធ្វើការស៊ើបអង្គេតប្រតិបត្តិការទាំងនោះ ដើម្បីស្វែងរកឫសគល់នៃបញ្ហា។

២០. សំណង

២០.១    យោងតាមការអនុញ្ញាតដោយច្បាប់ លោក-លោកស្រីយល់ព្រមផ្តល់សំណងដល់ ធនាគារ ប៊្រីដ នូវការខាតបង់ ឬការខូចខាតទាំងឡាយណាដែល ធនាគារ ប៊្រីដ ទទួលរងពីការទាមទារ ឬសកម្មភាពណាមួយប្រឆាំងនឹង ធនាគារ ប៊្រីដ ដោយផ្ទាល់ ឬដោយប្រយោល ពីព្រោះលោក-លោកស្រី៖

  • មិនបានអនុវត្តកាតព្វកិច្ចស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់នេះ ឬ
  • ធ្វើសកម្មភាពធ្វេសប្រហែស ឬក្លែងបន្លំពាក់ព័ន្ធនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។

២១. ការសាកសួរអំពីព័ត៌មាន កំហុស សំណួរ និងបណ្តឹងតវ៉ា

២១.១    សូមទំនាក់ទំនងមកកាន់មកាន់ការិយាល័យទំនាក់ទំនងអតិថិជនរបស់ ធនាគារ ប៊្រីដ តាមរយៈទូរស័ព្ទលេខ ០៩៨​ ២០២ ៩៩៩ ឬ ១៨០០ ២០២​ ៩៩៩ ប្រសិនបើលោក-លោកស្រីជំនួយភ្លាមៗ ធ្វើការសាកសួរព័ត៌ផ្សេងៗ ឬបានដឹងអំពីកំហុសកើតឡើងនៅក្នុង​ប្រតិបត្តិការណាមួយ ឬប្រសិនបើលោក-លោកស្រីមានសំណួរ ឬការតវ៉ាណាមួយ។ ប្រសិនបើអ្នកត្រូវការ ឬបានរកឃើញថាមានភាពមិនស្របគ្នា ឬមានកំហុសបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬប្រសិនបើអ្នកមានសំណួរ ឬការតវ៉ាណាមួយ។

២១.២   ក្នុងករណីដែលលោក-លោកស្រីត្រូវការជំនួយពីការិយាល័យកណ្តាល ឬសាខាណាមួយនៃធនាគារ ប្រ៊ីដ ម៉ោងធ្វើការរបស់ ធនាគារ ប្រ៊ីដ គឺចាប់ផ្តើមពីម៉ោង ៨:០០​ នាទីព្រឹក ដល់ ១៦:៤៥ នាទីល្ងាច ហើយ បើកដំណើរការ ៥ (ប្រាំ) ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដែលម៉ោងនិងថ្ងៃបើកដំណើរការនេះអាចត្រូវបានកែសម្រួលដោយ ធនាគារ ប្រ៊ីដ ម្តងម្កាល។

២២. ការកែប្រែ និងការជូនដំណឹង

២២.១    ធនាគារ ប៊្រីដ រក្សាសិទ្ធិផ្លាស់ក្នុងការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងថ្លៃសេវាបានគ្រប់ពេល​វេលា។ ហើយ ធនាគារ ប៊្រីដ នឹងធ្វើការជូនដំណឹងអំពីការកែប្រែនេះជូនលោក-លោកស្រីតាមរយៈបណ្តាញនានារបស់ ធនាគារ ប៊្រីដ រួមមានជាអាទិ៍ តែមិនកំណត់ចំពោះ៖ ការជូនដំណឹងនឹងមានបង្ហាញលើគេហទំព័ររបស់ ធនាគារ ប៊្រីដ www.bridgebank.com.kh ឬតាមរយៈការផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ឬកាសែតជាតិ ឬ ជូនដំណឹងតាមរយៈការទំនាក់ទំនងទៅលេខទូរស័ព្ទចល័តរបស់លោក-លោកស្រី ឬតាមរយៈការផ្ញើសារជាលាយលក្ខណ៍អក្សរ ឬសារអេឡិចត្រូនិកចេញពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ។

២២.២   លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា ធនាគារ ប៊្រីដ អាចប្រើប្រាស់វិធីសាស្ត្រដូចបានរៀបរាប់ខាងលើដើម្បីជាមធ្យោបាយ ក្នុងការជូនដំណឹងដល់លោក-លោកស្រី។

២៣.​ កម្មសិទ្ធិបញ្ញា

រាល់កម្មសិទ្ធិបញ្ញាទាំងអស់ដែលប្រើប្រាស់ពាក់ព័ន្ធនឹងការផ្តល់ កម្មវិធីធនាគារចល័ត ប៊្រីដ គឺជាកម្មសិទ្ធិរបស់ធនាគារ ប្រ៊ីដ ។ ប្រសិនបើគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ធនាគារ ប្រ៊ីដ ទេ ព័ត៌មានដែលផ្តល់ជូនដល់លោក-លោកស្រីដែលជាផ្នែកមួយនៃ កម្មវិធីធនាគារចល័ត ប៊្រីដ គឺសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនត្រូវចម្លង ផ្សព្វផ្សាយ ឬផ្ញើទៅអ្នកផ្សេង ឬបញ្ចូលទៅក្នុងឯកសារផ្សេងទៀតឡើយ។

២៤. ច្បាប់គ្រប់គ្រង

លក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២៥. ការដោះស្រាយវិវាទ និងយុត្តាធិការ

វិវាទរវាងអតិថិជន និង ធនាគារ ប្រ៊ីដ

២៥.១    រាល់ជម្លោះ ឬការទាមទារណាមួយដែលកើតចេញអំពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់ ឬការប្រើប្រាស់សេវាទូរស័ព្ទចល័ត ធនាគារ ប្រ៊ីដ និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយនឹងធនាគារ ប្រ៊ីដ នឹងត្រូវបានដោះស្រាយដោយការិយាល័យទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ ដោយអនុលោមតាមការណែនាំអតិថិជន និងគោលការណ៍គ្រប់គ្រងពាក្យបណ្តឹង ឬនីតិវិធីប្រតិបត្តិការស្តង់ដារណាមួយរបស់ធនាគារផ្សេងទៀត។ ហើយប្រសិនបើវិវាទមិនត្រូវបានដោះស្រាយក្នុងរយៈពេលនេះទេ វិវាទនឹងត្រូវបញ្ជូនទៅដោះស្រាយតាមតុលាការកម្ពុជា។

វិវាទរវាងអតិថិជន និង តតិយជន

២៥.២     សូមចំណាំថា ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះជម្លោះណាមួយរបស់លោក-លោកស្រីដែលបានកើតឡើងជាមួយតតិយជនណាមួយទាក់ទងនឹងប្រតិបត្តិការដែលបានធ្វើឡើងតាមរយៈទូរស័ព្ទចល័ត BRIDGE និង/ឬគណនីរបស់លោក-លោកស្រីឡើយ។

២៦. ដែនកំណត់នៃការទទួលខុសត្រូវ

២៦.១    ធនាគារ ប៊្រីដ មិនអះអាង​ និងធានា ឬផ្តល់លក្ខខណ្ឌណាមួយដោយការសម្តែងចេញដោយផ្ទាល់ ឬដោយប្រយោល រួមទាំងការធានាលើគោលបំណងជាក់លាក់ណាមួយ ឬការប្រើប្រាស់ពាណិជ្ជកម្ម ឬការបំពេញកាតព្វកិច្ចណាមួយ ពាក់ព័ន្ធនឹងសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដនោះឡើយ។ ​ ធនាគារ ប៊្រីដ មិនធានាអះអាងថា កម្មវិធីធនាគារទូរសព្ទ័ចល័ត ធនាគារ ប៊្រីដ របស់លោក-លោកស្រី អាចចូលប្រើប្រាស់បានដោយគ្មានការរអាក់រអួលនោះឡើយ។

២៦.២    ធនាគារ ប៊្រីដ មិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុណាមួយ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ (រួមបញ្ចូលនិងមិនកំណត់ចំពោះការបាត់បង់ប្រាក់ចំណូល ឬការប្រើប្រាស់) ឬការខូចខាតតាមច្បាប់ណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះឡើយ។ ក្នុងករណីណាក៏ដោយ ធនាគារ ប៊្រីដ ពុំមានទំនួលខុសត្រូវចំពោះការចូលប្រើប្រាស់កម្មវិធីធនាគារចល័ត ប៊្រីដ ដោយអតិថិជនផ្ទាល់ ឬ ដោយភាគីទីបីណាម្នាក់ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើការផ្លាស់ប្តូរ លួច ឬបំផ្លាញព័ត៌មាននៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោកអ្នក ទោះបីដោយចៃដន្យ ឬដោយការភាន់ច្រឡំ ឬដោយការក្លែងបន្លំ ឬតាមវិធីណាមួយ ឬជាលទ្ធផលណាមួយ ដែលបណ្តាលមកពីការពន្យាពេល ឬកំហុសដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ។

២៧. សេចក្តីប្រកាសរបស់អតិថិជន

២៧.១   លោក-លោកស្រីប្រកាសថារាល់ព័ត៌មានទាំងអស់ដែលបានផ្តល់ជូន ធនាគារ ប៊្រីដ គឺត្រឹមត្រូវ ពិតប្រាកដ និងមានបច្ចុប្បន្នភាព។ លើសពីនេះ អតិថិជនបានបញ្ជាក់ថា បានអាន បានយល់ និងបានយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះដែលគ្រប់គ្រងលើការប្រើប្រាស់នៃសេវាកម្មធនាគារទូរស័ព្ទចល័ត ធនាគារ ប៊្រីដ។

២៧.២   លោក-លោកស្រីត្រូវជូនដំណឹងដល់​ ធនាគារ ប៊្រីដ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដែលលោក-លោកស្រីបានផ្តល់ជូន ធនាគារ ប៊្រីដ ពីមុនមក។ ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬការខាតបង់ណាមួយដែលទទួលរងដោយលោក-លោកស្រី ពាក់ព័ន្ធនឹងការផ្លាស់ប្តូរផ្សេងៗដែល​ធនាគារ ប៊្រីដ ពុំទទួលបានការជូនដំណឹងជាមុននោះឡើយ។

Bellsnord សហការជាមួយធនាគារ ប្រ៊ីដ ក្នុងដំណើរផ្លាស់ប្តូរប្រព័ន្ធធនាគារឌីជីថលរបស់ខ្លួន

ធនាគារ ប្រ៊ី​ដ ដែលជា​ធនាគារពាណិជ្ជ​កម្ពុជា​ផ្តោត​សំខាន់​លើ​អតិថិជន បាន​សហ​ការ​ជាមួយ​ក្រុមហ៊ុន Bellsnord ដែលជា​អ្នកផ្តល់​សេវា​បច្ចេកវិទ្យា​ធនាគារ​ឌីជីថល​មកពី​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ធ្វើការ​លើ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ធនាគារ​ឌីជីថល​របស់ខ្លួន ខណៈ​ធន​គារ​មួយ​នេះ​មាន​គោលបំណង​ក្លាយជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​វិស័យ​ធនាគារ​ឌីជីថល​នៅ​កម្ពុជា​។

​ពិធី​ចុះកិច្ចសន្យា​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​ ២០២៣ ក្រោម​អធិប​តី​ភាព​លោក Gorman Siah នាយក​ក្រុមហ៊ុន Bellsnord និង​លោក Richard Liew នាយក​ប្រតិបត្តិ​នៃ​ធនាគារ ប្រ៊ី​ដ រួម​នឹង​វត្តមាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​ទៀត​មកពី​ភាគី​ទាំង​ ២​។​

«​យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធនាគារ ប្រ៊ី​ដ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ដំណោះស្រាយអ៊ិន​ធឺ​ណិ​ត DEMAIN និង​សេវា​ធនាគារ​ចល័ត​ដ៏​ទំនើប​បំផុត​សម្រាប់​ទាំង​សសរស្តម្ភ​សម្រាប់​សេវា​ធនាគារ​បុគ្គល និង​អាជីវកម្ម​របស់​ពួកគេ​»​។

​លោក Siah នាយក Bellsnord មានប្រសាសន៍ថា៖ «​ផលិតផល DEMAIN API Gateway ក៏​នឹង​ក្លាយជា​ផ្នែក​មួយ​នៃ​ការផ្តល់ជូន​របស់​ក្រុមហ៊ុន Bellsnord ដែល​អនុញ្ញាតឱ្យ​ធនាគារ ប្រ៊ី​ដ កម្ពុជា ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ធន​គារ API លំដាប់​ពិភពលោក​»​។​

​លោក Richard នាយក​ប្រតិបត្តិ​របស់​ធនាគារ ប្រ៊ី​ដ បាន​មានប្រសាសន៍ថា ៖«​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ឌីជីថល​នឹង​គ្របដណ្តប់​លើ​ផ្នែក​សំខាន់ៗ​ចំនួន​ ៣ ដើម្បី​ជួយ​ដល់​ធនាគារ ក្នុង​ការបើក​ដំណើរការ​សេវាកម្ម​ធនាគារ​ឌីជីថល​របស់ខ្លួន​គឺ Bridge Mobile សម្រាប់​សេវា​ធនាគារ​បុគ្គល សាជីវកម្ម និង​សេវា​ធន​គារ​តាម​អ៊ី​ន​ធឺ​ណិ​ត សម្រាប់​អតិថិជន​អាជីវកម្ម​ជា​ចម្បង និង​ជាពិសេស​បច្ចេកវិទ្យា API សម្រាប់​វេទិកា​ធនាគារ​បើកចំហ​»​។​

​លោក​ថ្លែងថា​៖ «​នេះ​នឹង​អនុញ្ញាតឱ្យ​ធនាគារ​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ដៃគូ​គោលដៅ​យុទ្ធសាស្ត្រ​របស់​យើង​បាន​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​សុវត្ថិភាព ទាំង​ប្រព័ន្ធ​ខាងក្នុង និង​ខាងក្រៅ ដូចជា​អ្នកផ្តល់​សេវាកម្ម និយតករ អ្នក​ទូទាត់​វិក្កយបត្រ អ្នក​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ជាដើម​»​។ Bellsnord ផ្តល់នូវ​ដំណោះស្រាយ​ធនាគារ​ឌីជីថល​ពេញលេញ ងាយស្រួល​ប្រើប្រាស់ ដំណើរការ​ដោយ​បច្ចេកវិជ្ជា​កម្រិត​ខ្ពស់ និង​ពោ​ពេញ​ដោយ​អានុភាព ដែល​ភ្ជាប់​នៅក្នុង​ផលិតផល DEMAIN របស់​ពួកគេ​។

​ដូច​ផលិតផល​ដែល​ផ្តល់ជូន​, អ្នក​ប្រឹក្សា​នៃ​ក្រុមហ៊ុន Bellsnord នឹងធ្វើ​ការ​ជាមួយ​អតិថិជន​ដើម្បីឱ្យ​ពួកគេ​យល់ និង​គាំទ្រ​អាជីវកម្ម​របស់​ពួកគេ និង​អាចឱ្យ​ពួកគេ​ប្រើ​ដំណោះស្រាយ DEMAIN ដ៏​មាន​ប្រសិទ្ធិភាព ដែល​អាច​បញ្ចូល​ទៅក្នុង​ប្រព័ន្ធ​អេកូ​ធនាគារ​ដែលមាន​ស្រាប់​របស់​អតិថិជន​។

​លទ្ធផល​នេះ​មាននៅ​ក្នុងការ​ផ្តល់​បទ​ពិសោធន៍​សេវាកម្ម​ធនាគារ​ឌីជីថល​ដ៏​មាន​សុវត្ថិភាព ឆាប់រហ័ស និង​សុ​ក្រឹ​ត្រ ដែល​អតិថិជន​នឹង​រីករាយ​។ ក្រុមហ៊ុន Bellsnord មាន​វត្ត​មាននៅ​ប្រទេស​ម៉ាឡេស៊ី ប្រទេស​អារ៉ាប់​រួម វៀតណាម និង​បច្ចុប្បន្ន​នៅ​ប្រទេស​កម្ពុជា​។​
​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​, ក្រុមហ៊ុន Bellsnord ក៏​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា cloud ក្នុងស្រុក ដើម្បី​បើក​ដំណើរការ DEMAIN Financial One ដែលជា​កម្មវិធី​ហិរញ្ញវត្ថុ sovereign financial cloud (SFC) ដែល​ទទួលផល​ពី​ទំហំ​សេដ្ឋកិច្ច ដោយ​ផ្តល់នូវ​កម្មវិធី​ហិរញ្ញវត្ថុ និង​ធនាគារ​រួមគ្នា​ជា​សេវាកម្ម cloud​។

​វិស័យ​ធនាគារ​នឹង​អាច​ផ្តោតលើ​ការផ្លាស់ប្តូរ​អាជីវកម្ម​ដោយ​ការផ្តល់​នូវ​កម្មវិធី​ស្វ័យប្រវត្តិកម្ម​ហិរញ្ញវត្ថុ​ពេញលេញ រួមទាំង​ប្រព័ន្ធ​ធនាគារ​ស្នូល ទៅកាន់​សេវា​សេវាកម្ម DEMAIN Financial One cloud​។​

​សេវាកម្ម​ដែល​គ្រប់គ្រង​ដោយ ICT រួមទាំង​គំរូ​សេវាកម្ម​គ្រប់គ្រង​កាត​ដូចជា TPP ក៏ត្រូវ​បានផ្តល់​ជា​ជម្រើស​ផងដែរ​។​

​ធនាគារ ប្រ៊ី​ដ គឺជា​ធនាគារពាណិជ្ជ​ក្នុងស្រុក​មួយ​ដែលមាន​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​សម្រាប់​ពេលបច្ចុប្បន្ន និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដោយ​ផ្តល់នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​គួរ​ជាទី​ជឿទុកចិត្ត តាមរយៈ​ស្តង់ដារ​សេវាកម្ម​ជា​សកល​របស់ខ្លួន និង​ធ្វើឱ្យ​ការប្រើ​សេវាកម្ម​ធនាគារ​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​៕

ធនាគារ ប្រ៊ីដ និង ក្រុមហ៊ុន WB Sport Village ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ផ្ដល់ឥណទានគេហដ្ឋានពិសេស រហូតដល់ ៩០% សម្រាប់ ២៥ ឆ្នាំ

ធនាគារ ប្រ៊ីដ បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការ ជាមួយនឹងក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័តវីលេច ដើម្បីផ្ដល់ជូននូវកញ្ចប់ឥណទានគេហដ្ឋានពិសេស នៅលើគម្រោង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ដែលរួមមានទាំងគម្រោងគេហដ្ឋាន និងគម្រោងខុនដូ ដល់អតិថិជន។

កិច្ចសហប្រតិបត្តិការនេះ នឹងជួយទៅដល់អតិថិជនអោយក្លាយជាម្ចាស់គេហដ្ឋាន ឬខុនដូ ក្នុងក្ដីប្រាថ្នារបស់ពួកគេ នៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ជាមួយនឹងទំហំឥណទានដល់ទៅ ៩០% រហូតដល់ ២៥ ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ ប្រកួតប្រជែង ព្រមទាំងការអនុម័តឥណទានឆាប់រហ័សផងដែរ។

Dr. Simon Vancliff ប្រធាននាយកប្រតិបត្តិនៃគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដក៏មានប្រសាសន៍ដែរថា៖ “យើងពិតជាមានកិត្តិយសណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារ ប្រ៊ីដ ដែលនឹងផ្តល់ជាឥណទានសម្រាប់ជួយសម្រួលដល់លទ្ធភាពហិរញ្ញវត្ថុរបស់អតិថិជនយើងបន្ថែមទៀតក្នុងការទទួលបានលំនៅដ្ឋានក្នុង ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ” ។

ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ មានទីតាំងស្ថិតនៅជាប់ពហុកីឡដ្ឋានជាតិមតរតកតេជា ដែលនឹងធ្វើជាម្ចាស់ផ្ទះប្រារព្ធព្រឹត្តិការណ៍សំខាន់ៗ នៃកម្មវិធីស៊ីហ្គេមលើកទី ២៣ នៅឆ្នាំ ២០២៣ ហើយទីតាំងភូមិសាស្រ្តភាគខាងជើងនៃរាជធានីភ្នំពេញ គឺជាទីតាំងតែមួយគត់បានមកការរួមបញ្ចូលគ្នានៃលំនៅឋានប្រណីតបែបស៊ីវីល័យ ស្តង់ដារនៃការរស់នៅខ្ពស់ ស្ថាបត្យកម្មទំនើប តម្លៃសមរម្យរួមជាមួយនឹងបរិយាកាសស្រស់ស្រាយប្រកបដោយផាសុកភាព ព្រមទាំងផ្តល់សុខុមាលភាពខ្ពស់សម្រាប់អតិថិជនផងដែរ។ គម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ រួមមាន ខុនដូ១២អាគារ ស្មើនឹង ១៣១៩បន្ទប់ អមជាមួយនឹង ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័តវីលេច ជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ជាង៣០ឆ្នាំកន្លងមកហើយ ដោយស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។

Mr. Richard Liew ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍អោយដឹងផងដែរថា៖ “យើងមានក្ដីសោមនស្ស រីករាយ ក្នុងឱកាសចុះអនុស្សារណៈនៃការយោគយល់ លើកដំបូងបង្អស់របស់ធនាគារ ជាមួយនឹងគម្រោងភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ ហើយយើងមានសុទិដ្ឋិនិយម ក្នុងការមើលឃើញភាពរីកចម្រើននៃការវិនិយោគប្រកបដោយផ្លែផ្កា សម្រាប់ភាគី ទាំងពីរ ក៏ដូចជាអតិថិជនរបស់យើងផងដែរ។”

នៅដើមឆ្នាំ ២០២២ ធនាគារ ប្រ៊ីដ បានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ប្រកបដោយជោគជ័យ ពីធនាគារជាតិនៃកម្ពុជា។

អំពីធនាគារ ប្រ៊ីដ

ធនាគារ ប៊្រីដ ជាបុត្រសម្ព័ន្ធក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២២។ ជាមួយនឹងការចាប់ផ្ដើមប្រតិបត្តិការដំបូងនៅឆ្នាំ ២០១៤ ធនាគារ ប៊្រីដ ត្រូវបានស្គាល់ថាជា ធនាគារឯកទេស Oxley WorldBridge មុនពេលផ្លាស់ប្ដូរឈ្មោះទៅជា ធនាគារឯកទេស ប្រ៊ីដ នៅឆ្នាំ ២០២១។ ធនាគារ ប្រ៊ីដ មានគោលបំណងផ្ដល់ជូនអតិថិជននូវ ផលិតផល និងសេវាធនាគារជាច្រើន ដែលរួមមាន សេវាធនាគារបុគ្គល (Personal Banking) សេវាធនាគារអាជីវកម្ម (Business Banking) សេវាធនាគារព្រីមៀរ (Premier Banking) និងសេវាធនាគារឌីជីថល (Digital Banking) នាពេលឆាប់ៗខាងមុខនេះ។

 

អំពីដាប់ប៊ែលយូប៊ី ស្ព័ត វីលេច

ក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក  ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។ ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាមួយនឹងរចនាបថលំនៅឋានសម័យទំនើបដែលមានខុនដូ១២អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់  ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត។ លើសពីនេះទៅទៀត ក្រុមហ៊ុនវើលដ៏ប្រ៊ីដគ្រុបដែលធ្លាប់មានបទពិសោធន៍ពេញលេញក្នុងការអភិវឌ្ឍអគារខ្ពស់ទំនើបៗ និង លំនៅឋានដ៏ប្រណីតៗនៅកម្ពុជា នឹងធ្វើការប្តេជ្ញាចិត្តក្នុងការនាំមកនូវបទពិសោធន៍ថ្មីៗ និង ភាពជឿជាក់ក្នុងការរស់នៅរបស់អតិថិជន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺការពន្លឿនការសាងសង់ ដោយផ្តោតជាចម្បងលើគុណភាពសំណង់ និងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលសម្រាប់អតិថិជន គឺជាផ្នែកមួយនៃភាពជោគជ័យរបស់គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នេះផងដែរ។

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី