Bridge Bank

សេវាធនាគារបុគ្គល

ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក

ប័ណ្ណឥណពន្ធវីសា ប្រ៊ីដ ក្លាស់ស៊ិក

ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក អនុញ្ញាតឱ្យអ្នកចូលទៅកាន់គណនីបញ្ញើរបស់លោកអ្នក។ ជាមួយប័ណ្ណឥណពន្ធវីសា ប្រ៊ីដ ក្លាស់ស៊ិក លោកអ្នកអាចរីករាយជាមួយនឹងការរស់នៅយ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ ញ៉ាំអាហារ និងធ្វើដំណើរកម្សាន្តដោយមិនចាំបាច់ដាក់ប្រាក់តាមខ្លួនឡើយ។

អត្ថប្រយោជន៍

ពិនិត្យមើលសមតុល្យ និងប្រតិបត្តិការរបស់លោកអ្នក

ពិនិត្យមើល និងទាញយកប្រវត្តិប្រតិបត្តិការរហូតដល់ ១៨០ថ្ងៃសម្រាប់ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក របស់អ្នកតាមរយៈកម្មវិធី ប្រ៊ីដ ម៉ូបាល។

អាចប្រើជាមួយម៉ាស៊ីនអេធីអឹមនៅទូទាំងពិភពលោក

ប្រើប្រាស់ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក របស់លោកអ្នកដើម្បីដកប្រាក់តាមម៉ាស៊ីនអេធីអឹមនៅទូទាំងពិភពលោកគ្រប់ទីកន្លែងដែលទទួលប័ណ្ណ វីសា។

ទិញទំនិញតាមអនឡាញទូទាំងពិភពលោក

ប្រើប្រាស់ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក របស់លោកអ្នកដើម្បីទិញទំនិញនៅទូទាំងពិភពលោកគ្រប់ទីកន្លែងដែលទទួលប័ណ្ណ វីសា។

កម្រៃសេវា
ការពិពណ៌នា កម្រៃសេវា
ដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារផ្សេង ៣.០០ដុល្លារ
ពិនិត្យសមតុល្យតាមម៉ាស៊ីនអេធីអឹមធនាគារផ្សេង ០.៥០ដុល្លារ
ប្ដូរលេខសម្ងាត់ថ្មី ឥតគិតថ្លៃ
ចេញប័ណ្ណ ឥតគិតថ្លៃ
សេវាប្រចាំឆ្នាំ ៦.០០ដុល្លារ
ប្ដូរប័ណ្ណថ្មី ៣.០០ដុល្លារ
ប្រតិបត្តិការក្រៅប្រទស ២%
កម្រិតនៃការប្រើប្រាស់

លោកអ្នកអាចគ្រប់គ្រងកម្រិតសមតុល្យនៃការប្រើប្រាស់ប័ណ្ណរបស់លោកអ្នកជាមួយនឹងកម្រិតសមតុល្យរបស់យើងដូចខាងក្រោម៖

ប្រភេទប្រតិបត្តិការ ចំនួនអតិបរមា
ចំនួនសមតុល្យប្រចាំថ្ងៃ
ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ១០,០០០.០០ ដុល្លារ
ដាក់ប្រាក់ តាមម៉ាស៊ីនស្វ័យប្រវត្តិ ៥០,០០០.០០ ដុល្លារ
ផ្ទេរប្រាក់ ទៅគណនីខ្លួនឯង ២០០,០០០.០០ដុល្លារ
ផ្ទេរប្រាក់ ទៅគណនីប្រ៊ីដ ផ្សេងទៀត ១០០,០០០.០០ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ១០,០០០.០០ដុល្លារ
ទូទាត់តាមអនឡាញ ២,៥០០.០០ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ១០០,០០០.០០ដុល្លារ
ចំនួនសមតុល្យប្រតិបត្តិការ
ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ២,០០០.០០ដុល្លារ
ដាក់ប្រាក់ តាមម៉ាស៊ីនស្វ័យប្រវត្តិ តាមការកំណត់របស់ម៉ាស៊ីនដាក់ប្រាក់
ផ្ទេរប្រាក់ ទៅគណនីខ្លួនឯង ២០០,០០០.០០ដុល្លារ
ផ្ទេរប្រាក់ ទៅគណនីប្រ៊ីដ ផ្សេងទៀត ១០០,០០០.០០ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ២,៥០០.០០ដុល្លារ
ទូទាត់តាមអនឡាញ ១,០០០.០០ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ២,៥០០.០០ដុល្លារ
ការស្នើសុំប័ណ្ណ
លក្ខខណ្ឌ និងបញ្ញតិ្តនៃការប្រើប្រាស់ប័ណ្ណឥណពន្ធ

ស្វែងរកលក្ខខណ្ឌ និងបញ្ញតិ្តនៃការប្រើប្រាស់ប័ណ្ណឥណពន្ធ របស់យើងតាមរយៈទីនេះ៖

លក្ខខណ្ឌ និងបញ្ញតិ្តនៃការប្រើប្រាស់ប័ណ្ណឥណពន្ធ

*ចំណាំ៖ ធនាគារ ប្រ៊ីដ សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌ និងបញ្ញតិ្តទូទៅ ព្រមទាំង អត្រាការប្រាក់ដោយពុំចាំបាច់ជូនដំណឹងជាមុន។
Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី