Menu
អតិថិជនត្រូវបំពេញព័ត៍មាននៅលើពាក្យសុំបើកគណនីដែលផ្ដល់ជូនដោយធនាគារអោយបានត្រឹមត្រូវនិងគ្រប់គ្រាន់ រួមបញ្ចូលទាំងគំរូហត្ថលេខា សម្រាប់ធនាគាររក្សារទុក និងផ្ទៀងផ្ទាត់នៅពេលអតិថិជនធ្វើប្រតិបត្តិការគណនីជាមួយ ធនាគារ។
គណនីនឹងត្រូវបើកដោយមានការដាក់ប្រាក់លើកដំបូងក្នុងកំរិតអប្បបរមាដែលកំណត់ដោយធនាគារ។
ធនាគាររក្សារសិទ្ធិក្នុងការស្នើសុំនូវឯកសារអត្តសញ្ញាណរូបវន្តបុគ្គល ឬ នីតិបុគ្គលច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់តាម គោលការណ៍ដែលធនាគារបានកំណត់ មុននឹងយល់ព្រមលើការស្នើសុំបើកគណនីរបស់អតិថិជន។
ខ្ញុំ/ យើងខ្ញុំយល់ព្រមគោរពតាមលក្ខខណ្ឌនានាដែលធនាគារបានកំណត់ទាក់ទងទៅនឹងគណនី ឬសេវាកម្មដែលបានរៀបរាប់ក្នុងលក្ខខណ្ឌ និងរាល់ច្បាប់បទបញ្ជា និងគោលការណ៍នានាដែលអនុវត្តបានចំពោះគណនី ឬសេវាកម្មជាធរមាននៅកម្ពុជា។
ខ្ញុំ/ យើងខ្ញុំនឹងមិនរំលោភច្បាប់ប្រឆាំងនឹងការលាងលុយ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ និងបទបញ្ជាផ្សេងៗទាក់ទងទៅនឹងការលាងលុយកខ្វក់ ឬការផ្ដល់ហិរញ្ញប្បទានភេរវកម្មនៅក្នុងប្រទេសកម្ពុជា (ច្បាប់ស្ដីពី (AML/CFT) ហើយយល់ព្រមផ្ដល់ព័ត៌មាន ឬឯកសារណាមួយភ្លាមៗទៅធនាគារដែលតម្រូវ សម្រាប់ការអនុលោមតាមច្បាប់ AML/CFT ។
ខ្ញុំ/ យើងខ្ញុំអនុញ្ញាតនិងយល់ព្រមចំពោះការបង្ហាញព័ត៌មានរបស់ខ្ញុំ/ យើងខ្ញុំ ដោយធនាគារនូវព័ត៌មានក្នុងទម្រង់នេះ និងព័ត៌មានដែលទាក់ទងនឹងប្រតិបត្តិការ និងស្ថានភាពនៃគណនីរបស់យើង/ខ្ញុំទៅកាន់(1)បុគ្គលណាម្នាក់ដែលការបង្ហាញបែបនេះត្រូវបានតម្រូវដោយច្បាប់ឬនិយ័តកម្ម (2) ទីប្រឹក្សាឬភ្នាក់ងាររបស់ធនាគារនិង (3) អ្នកកាន់កាប់ធនាគារបុត្រ សម័្ពន្ធក្រុមហ៊ុននិង / ឬក្រុមហ៊ុនដែលជាប់ទាក់ទងរបស់ធនាគារ។
ធនាគារមានសិទ្ធកាត់ចំនួនទឹកប្រាក់ចេញពីគណនីរបស់ខ្ញុំ ឬយើងខ្ញុំ ទៅនឹងការគិតថ្លៃសេវាតាមផ្លូវច្បាប់ កាតព្វកិច្ចត្រា ពន្ធអាករ កម្រៃជើងសារឬកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងគណនី ឬសេវាកម្ម។
នៅពេលធ្វើការដាក់ប្រាក់ចូលគណនី អតិថិជនត្រូវបំពេញឲ្យបានចប់សព្វគ្រប់និងត្រឹមត្រូវលើបង្កាន់ដៃដាក់ប្រាក់បញ្ញើរបស់ធនាគារ។
បន្ទាប់ពីធនាគារទទួលការដាក់ប្រាក់ពីអតិថិជន បង្កាន់ដៃដាក់ប្រាក់នឹងត្រូវបញ្ជាក់ពីសុពលភាពដោយមានការព្រីនចេញពីម៉ាស៊ីន បោះត្រាកាលបរិច្ឆេទ និងចុះហត្ថលេខាទទួលស្គាល់ដោយបុគ្គលពាក់ព័ន្ធរបស់ធនាគារ។ ផ្នែកថតចំលងនៃបង្កាន់ដៃដាក់ប្រាក់នឹងត្រូវប្រគល់ជូនអតិថិជន។ អតិថិជនត្រូវត្រួតពិនិត្យបង្កាន់ដៃដាក់ប្រាក់មុននឹងចាកចេញពី ធនាគារ។ បើមានកំហុសឆ្គងណាមួយត្រូវរាយការណ៍មកធនាគារជាបន្ទាន់។
រាល់ការដាក់ប្រាក់ដែលខុសពីរូបិយប័ណ្ណដើមនៃគណនីរបស់អតិថិជនបើកជាមួយធនាគារ ធនាគារនឹងធ្វើការប្ដូរ រូបិយប័ណ្ណនោះដោយស្វ័យប្រវត្តិ ដោយផ្អែកទៅលើអត្រាប្ដូរប្រាក់ដែលបានកំណត់នៅថ្ងៃធ្វើប្រតិបត្តិការ។
ការដាក់ប្រាក់ជាមូលប្បទានប័ត្រ សេវាមូលបត្រចេញដោយធនាគារ ឬឧបករណ៍ទូទាត់ដទៃទៀតនឹងត្រូវដាក់ចូលនៅក្នុងគណនីអតិថិជននៅថ្ងៃដែលឧបករណ៍នោះត្រូវបានទូទាត់ ហើយការប្រាក់នឹងត្រូវគិតចាប់ពីថ្ងៃដាក់ប្រាក់ចូលគណនីនោះដែរ។
នៅពេលដែលគណនីត្រូវបានបើក និងគ្រប់គ្រងជារួម ឬក្រោមឈ្មោះច្រើននាក់ លក្ខខណ្ឌទាំងឡាយខាងក្រោមនេះនឹងត្រូវអនុវត្ត៖
ចំពោះករណីជាសហកម្មសិទ្ធិ សិទ្ធិដែលបានប្រគល់ជូនមុនដំបូង នឹងត្រូវរក្សាទុកអោយមានប្រសិទ្ធិភាពរហូតដល់មានការដកហូត ជាលាយលក្ខណ៍អក្សរពីម្ចាស់សិទ្ធិដំបូងទោះបីជាមានការផ្លាស់ប្ដូរនៅក្នុងលក្ខនិ្តក: ឬឈ្មោះអង្គភាព ឬមានការផ្លាស់ប្ដូរក្នុងសមាជិកភាពនៃអង្គភាពដោយសារមរណភាព ក្ស័យធន ការចូលនិវត្តន៍ ឬផ្សេងពីនោះ ឬដោយមានការចូលរូមពីដៃគូរថ្មី ឬដៃគូរជាច្រើន។ ធនាគារត្រូវមានកាតព្វកិច្ចក្នុងការផ្ដល់សេវាកម្មជូនអ្នកដែលបានទទួលសិទ្ធិដំបូង ជាអ្នកដែលមានសុពលភាពនិងភ្ជាប់ជាមួយនូវភាពជាដៃគូរ លើកលែងតែមានការដកហូតដែលត្រូវទទួលបានដោយធនាគារពីអ្នកមានសិទ្ធិ។
ការដាក់ប្រាក់ដែលធនាគារបានទទួលជាមូលប្បទានប័ត្រ និងឧបករណ៍ទូទាត់ដទៃទៀតដែលអនុញ្ញាតឲ្យម្នាក់ក្នុងចំណោមពួកយើង ធ្វើការដាក់សាច់ប្រាក់ចូលគណនីរួមរបស់ពួកយើង។
អនុវត្តតាមការណែនាំទាក់ទងនឹងគណនីរបស់យើងស្របតាមការបង្គាប់របស់យើងដែលមានហត្ថលេខាគំរូ ដែលភ្ជាប់ជាមួយទម្រង់នេះ។
តារាងនៃកម្រៃសេវារបស់ធនាគារសម្រាប់ការប្រើប្រាស់សេវាកម្មរបស់ធនាគារ និងសេវាកម្មរបស់ធនាគារដែលអាចនឹងដាក់ចេញ និង/ឬកែប្រែដោយធនាគារពីពេលមួយទៅពេលមួយនោះអាចនឹងផ្តល់ជូនទៅអតិថិជនតាមសំណើរ។ រាល់ប្រតិបត្តិការហិរញ្ញវត្ថុមួយចំនួនរបស់អតិថិជនដែលធ្វើជាមួយធនាគារ ធនាគារនឹងធ្វើការគិតថ្លៃសេវា តាមគោលការណ៍ដែលបានកំណត់ហើយធនាគារ រក្សាសិទ្ធិក្នុងការកែប្រែតម្លៃសេវាដោយមិនមានការជូនដំណឹងជាមុនលើកលែងតែមានការតម្រូវពីច្បាប់។
រាល់ការកែប្រែតម្លៃសេវានានារបស់ធនាគារ ធនាគារចាត់ទុកថាអតិថិជនយល់ព្រម និងដឹងឭការកែប្រែនេះ ហើយការ កែប្រែនេះអនុវត្តចំពោះគ្រប់អតិថិជនដែលប្រើប្រាស់សេវាជាមួយធនាគារ។
ធនាគាររក្សាសិទ្ធិក្នុងការកាត់កម្រៃសេវាពីអតិថិជនដែលបានធ្វើប្រតិបត្តិការជាមួយធនាគារ ឬការផាកពិន័យផ្សេងៗពីគណនីរបស់អតិថិជនដោយមិនមានការជូនដំណឹងមុន។
ធនាគារនឹងផ្តល់ជូនរបាយការណ៍គណនី តាមការស្នើសុំរបស់អតិថិជន ឬតាមការសម្រេចរបស់ធនាគារ។ របាយការណ៍គណនីត្រូវបានចាត់ទុកថាត្រឹមត្រូវប្រសិនបើគ្មានការតវ៉ាពីអតិថិជនក្នុយរយៈពេល១៤ថ្ងៃ ចាប់ពីកាលបរិច្ឆេទដែលបានចេញ។
ធនាគាររក្សា សិទ្ធិក្នុងការកែប្រែកំហុសផ្សេងៗដែលកើតមាននៅក្នុងរបាយការណ៍គណនីដែលកើតពីកំហុសបច្ចេកទេស ឬការខុសឆ្គងរបស់មន្ត្រីធនាគារហើយបានផ្តល់សិទ្ធិដល់អតិថិជនក្នុងការផ្ទៀងផ្ទាត់ និងកែសម្រួលរបាយការណ៍នោះជាមួយធនាគារ។ ក្នុងករណីមានការបញ្ចូលទឹកប្រាក់ដោយការភាន់ច្រឡំអតិថិជនយល់ព្រមឱ្យធនាគារកាត់ចេញនូវ ទឹកប្រាក់នោះវិញ។
អតិថិជនសន្យាធានាសងធនាគារពេញលេញ និងគ្រប់ចំនួនចំពោះរាល់ការតវ៉ា ការខូចខាត ការទាមទារ សកម្មភាពការប្តឹង និងការចំណាយទាំងអស់(រួមទាំងការចំណាយផ្លូវច្បាប់រវាងមេធាវី និងអតិថិជនខ្លួនឯងផ្ទាល់) ហើយនិងការទទួលខុសត្រូវដទៃទៀត ឬបើទោះជាការទទួលខុសត្រូវនេះមានចរិតលក្ខណៈបែបណាក៏ដោយ) ដែលអាចនឹងត្រូវបានធ្វើឡើង ទទួលយក កើតឡើង ឬទទួលរងគ្រោះដោយធនាគារដែលទាក់ទងទៅនឹង ឬក៏ ក្នុងលក្ខណៈណាមួយដែលកើតឡើង ដោយសារការផ្តល់ជូននូវសេវាកម្មណាមួយដោយធនាគារនេះ ឬក៏ការទទួលយកនូវសេចក្តីណែនាំណាមួយ ដែលផ្តល់ជូនដោយអតិថិជនឬក៏ការបំពានណាមួយដោយអតិថិជនលើបទបញ្ញត្តិណាមួយ របស់លក្ខខណ្ឌទាំងនេះ ឬក៏លក្ខខណ្ឌណាមួយដែលកំណត់ដោយធនាគារពីពេលមួយ ទៅពេលមួយ។
អតិថិជនធានាសងធនាគារចំពោះការបាត់បង់ណាមួយរបស់ធនាគារដែលកើតឡើងដោយហេតុផលនៃការធានា ការទូទាត់មូលប្បទានប័ត្រ ឬឧបករណ៍ទូទាត់ផ្សេងទៀតដែលអតិថិជនបានដាក់បញ្ជូនមកធនាគារហើយរាល់ការធានាដែលធនាគារផ្តល់ជូនបែបនេះនឹងត្រូវចាត់ទុកថាមានការស្នើរសុំច្បាស់លាស់ ពីអតិថិជនគ្រប់ករណី។
ការស្នើរសុំផ្លាស់ប្ដូរអត្តសញ្ញាណ ឬឯកសារពាក់ព័ន្ធដទៃទៀតសម្រាប់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលជិតហួសឬហួស សុពលភាពប្រើប្រាស់ គឺជាកាតព្វកិច្ចរបស់អតិថិជន ដើម្បីទទួលយកឯកសារ ថ្មីដែលមានសុពលភាព ឬចាត់វិធានការផ្សេងទៀតតាមឆន្ទានុសិទ្ទិរបស់ធនាគារ។
គណនីបញ្ញើសន្សំ គឺជាប្រភេទគណនីដែលមិនកំណត់ថិរវេលា សម្រាប់អតិថិជនដែលចង់ទទួលបានការប្រាក់បន្ថែម ជាមួយនឹងការដាក់ និងដកប្រាក់រៀងរាល់ម៉ោងធ្វើការ នៅការិយាល័យរបស់ធនាគារ ប្រ៊ីដ ម.ក ឬតាមរយ:ម៉ាស៊ីនដាក់ ឬ ដកប្រាក់។
ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃដោយគិតតាមចំនួនទឹកប្រាក់ក្នុងគណនី។ ការប្រាក់ទទួលបានត្រូវបានដាក់បញ្ជូលទៅក្នុងគណនីរបស់អតិថិជននៅរៀងរាល់ ខែ ហើយការប្រាក់នោះនឹងត្រូវបង្គរទៅជាប្រាក់ដើម។
ការប្រាក់ដែលទទួលបានត្រូវបានជាប់ពន្ធកាត់ទុក ឬសារពើពន្ធ និងអាករផ្សេងទៀតដែលអាចនឹងដាក់កំហិតដោយអាជ្ញាធរពាក់ព័ន្ធ ហើយធនាគារនិងធ្វើការកាត់ចេញពីគណនីរបស់អតិថិជន។
ការបិទគណនីមុន ឬស្មើ ៦ខែ គិតចាប់ពីថ្ងៃបើកគណនី អាចធ្វើទៅបានប៉ុន្តែអតិថិជនត្រូវបង់កម្រៃសេវាតាមកាលកំណត់របស់ធនាគារ។
គណនីបញ្ញើសន្សំ នឹងក្លាយជាគណនីគ្មានប្រតិបត្តិការប្រសិនបើគណនីគ្មានប្រតិបត្តិការ នៃការដកប្រាក់ ដាក់ប្រាក់ និងផ្ទេរប្រាក់ជាដើមក្នុងរយៈពេល(១២)ខែ ។
គណនីដែលក្លាយជាគណនីគ្មានប្រតិបត្តិការ ធនាគារនឹងគិតកម្រៃសេវារៀងរាល់១ឆ្នាំម្ដងដោយកាត់ចេញពីគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិ។ គណនីដែលក្លាយជាគណនីដែលគ្មានប្រតិបត្តិការជាមួយនឹងសមតុល្យក្នុងគណនីស្មើសូន្យ នោះធនាគារនឹងធ្វើការបិទគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិ។
ធនាគាររក្សាសិទ្ធផ្លាស់ប្ដូរអត្រាការប្រាក់តាមការចាំបាច់។
ធនាគារនឹងធ្វើការផ្អាកប្រតិបត្តិការគណនីរបស់អតិថិជនជាបណ្ដោះអាសន្ន ប្រសិនបើមានការទាមទារពីអាជ្ញាធរ ពាក់ព័ន្ធបន្ទាប់ពីទទួលបានលិខិតជាផ្លូវការ ។
គណនីចរន្ត គឺជាប្រភេទគណនីដែលមិនមានកំណត់ថិរវេលា សម្រាប់អតិថិជនដែលចង់ដាក់ប្រាក់ និងដកប្រាក់រៀងរាល់ម៉ោងធ្វើការនៅការិយាល័យរបស់ធនាគារ ប្រ៊ីដ ម.ក តាមរយ:ម៉ាស៊ីនដាក់ប្រាក់ ឬដកប្រាក់ស្វ័យប្រវត្តិ ឬការដកប្រាក់តាមរយ: ការចេញមូលប្បទានប័ត្រ ឬធ្វើការទូទាត់ចំនាយតាមរយ:ការចេញមូលបត្រ។
គណនីចរន្តមានការប្រាក់ គឺជាប្រភេទគណនីដែលមិនមានកំណត់ថិរវេលា សម្រាប់អតិថិជនដែលចង់ទទួលបានការប្រាក់បន្ថែមជាមួយនឹងការដាក់ និងដកប្រាក់រៀងរាល់ម៉ោងធ្វើការនៅការិយាល័យរបស់ធនាគារ ប្រ៊ីដ ម.ក តាមរយ:ម៉ាស៊ីនដាក់ ឬដកប្រាក់ស្វ័យប្រវត្តិ ឬ ការដកប្រាក់តាមរយ: ការចេញមូលប្បទានប័ត្រ ឬធ្វើការទូទាត់ចំនាយតាមរយ:ការចេញមូលបត្រ។
ការប្រាក់ត្រូវបានគណនាប្រចាំថ្ងៃដោយគិតតាមចំនួនទឹកប្រាក់ក្នុងគណនី។ ការប្រាក់ទទួលបាននឹងត្រូវបានដាក់បញ្ចូលក្នុងគណនីរបស់អតិថិជននៅរៀងរាល់ខែ ហើយការប្រាក់នោះនឹងត្រូវបង្គរជាប្រាក់ដើម។
ការប្រាក់ដែលទទួលបានត្រូវជាប់ពន្ធកាត់ទុក ឫសារពើរពន្ធ និងអាករផ្សេងៗទៀតដែលអាចនឹងដាក់កំហិតដោយ អាជ្ញាធរពាក់ព័ន្ធ ហើយធនាគារនឹងធ្វើការកាត់ចេញពីគណនីរបស់អតិថិជន។
ធនាគាររក្សាសិទ្ធិផ្លាស់ប្តូរអត្រាការប្រាក់តាមការចាំបាច់។
ការបិទគណនីមុន ឬស្មើ ៦ខែ គិតចាប់ពីថ្ងៃបើកគណនី អាចធ្វើទៅបានប៉ុន្តែអតិថិជនត្រូវបង់កម្រៃសេវាតាមការកំណត់របស់ធនាគារ។
គណនីចរន្ត នឹងក្លាយជាគណនីគ្មានប្រតិបត្តិការប្រសិនបើគណនីគ្មានប្រតិបត្តិការ នៃការដកប្រាក់ ដាក់ប្រាក់ និងផ្ទេរប្រាក់ជាដើម ក្នុងរយៈពេល៦ខែជាប់ៗគ្នា។
គណនីដែលក្លាយជាគណនីគ្មានប្រតិបត្តិការ ធនាគារនិងគិតកម្រៃសេវារៀងរាល់១ឆ្នាំម្ដង ដោយកាត់ចេញពីគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិ។ គណនីដែលក្លាយជាគណនីដែលគ្មានប្រតិបត្តិការជាមួយនឹងសមតុល្យក្នុងគណនីស្មើសូន្យ នោះធនាគារនឹងធ្វើការបិទគណនីរបស់អតិថិជនដោយស្វ័យប្រវត្តិ។
ធនាគារនឹងធ្វើការផ្អាកប្រតិបត្តិការគណនីចរន្តរបស់អតិថិជនជាបណ្ដោះអាសន្ន ប្រសិនបើមានការទាមទារពីអាជ្ញាធរ ពាក់ព័ន្ធបន្ទាប់ពីទទួលបានលិខិតជាផ្លូវការ។
ធនាគារនឹងយកកម្រៃសេវានៃការប្រើប្រាស់គណនីចរន្ត យោងតាមការកំណត់របស់ធនាគាររៀងរាល់ឆមាសពីអតិថិជន ឬ កាត់ចេញពីគណនីចរន្តរបស់អតិថិជន។
ធនាគារនឹងធ្វើការកាត់កម្រៃសេវាពីគណនីចរន្តមានការប្រាក់របស់អតិថិជន ករណីចំនួនទឹកប្រាក់ក្នុងគណនីជាមធ្យមធ្លាក់ចុះក្រោមចំនួនអប្បបរមាកំណត់ដោយធនាគារ។
អតិថិជនត្រូវពិនិត្យចំនួនទឹកប្រាក់ក្នុងគណនីមុននឹងចេញមូលប្បទានបត្រសម្រាប់ការទូទាត់។ ក្នុងករណីទឹកប្រាក់ក្នុងគណនីអតិថិជនមិនគ្រប់គ្រាន់ ឬមិនស្មើនឹងមូលប្បទានបត្រដែលបានចេញ ធនាគារមានសិទ្ធិដាក់ពិន័យជាសាច់ប្រាក់តាមគោលការណ៍ដែលកំណត់ដោយធនាគារដោយកាត់ចេញពីគណនីរបស់អតិថិជននិងរាយការណ៍ទៅការិយាល័យ ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី។
អតិថិជនត្រូវតែទទួលខុសត្រូវចំពោះការរក្សាសុវត្ថិភាពនៃសៀវភៅមូលប្បទានប័ត្ររបស់ខ្លួន។ ក្នុងករណីដែល មូលប្បទានប័ត្រត្រូវបានលួច ឬបាត់អតិថិជនត្រូវតែរាយការណ៍មកធនាគារអោយលឿនបំផុត។
អតិថិជនត្រូវតែទទួលស្គាល់នូវភាពចាំបាច់នៃការប្រុងប្រយ័ត្ននៅពេលចេញមូលប្បទានប័ត្រ ហើយត្រូវយល់ព្រមថានឹងមិនចេញមូលប្បទានប័ត្រដោយវិធី ឬរបៀបណាមួយដែលធ្វើឲ្យមានការផ្លាស់ប្ដូរទម្រង់មូលប្បទានប័ត្រនោះ ដែលបង្ករឲ្យមិនអាចដឹងបាន ឬដែលជួយសម្រួលដល់ការក្លែងបន្លំនានា។ f
អតិថិជនត្រូវតែមានការប្រុងប្រយ័ត្នដើម្បីជៀសវាងការកោសលុប ឬកែប្រែមូលប្បទានបត្រចេញដោយអតិថិជន។ ធនាគារសូមរក្សាសិទ្ធិមិនទូទាត់សងប្រាក់ និងមិនប្រគល់ជូនវិញនូវមូលប្បទានបត្រដែលធនាគារយល់ឃើញថាមានស្នាមកោសលុប ឬកែប្រែណាមួយដែលមិនអាចទទួលយកបាន។
ការបញ្ជាបញ្ឈប់មូលប្បទានប័ត្រ ឬការបញ្ជាមោឃភាពបញ្ឈប់មូលទានបត្រនឹងចាប់អនុវត្តប្រសិនបើមូលប្បទានប័ត្រនោះមិនធ្លាប់បានបង្ហាញសម្រាប់ធ្វើការទូទាត់។ ការស្នើសុំត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ឈ្មោះ លេខគណនី លេខមូលប្បទានប័ត្រ ថ្ងៃខែចេញ និងចំនួនទឹកប្រាក់នៃមូលប្បទានប័ត្រ និងមូលហេតុនៃការស្នើសុំ។ ធនាគាររក្សាសិទ្ធិក្នុងការដាក់កំហិតឱ្យបង់ថ្លៃសេវានៃការណែនាំខាងលើតាមគោលការណ៍របស់ធនាគារ។
គណនីបញ្ញើមានកាលកំណត់ គឺជាគណនីដែលអតិថិជនត្រូវដាក់ប្រាក់បញ្ញើសម្រាប់ថិរវេលាកំណត់ជាក់លាក់ និងអាចដកប្រាក់បានទៅវិញនៅពេលដល់ថិរវេលាកំណត់។
ធនាគារតម្រូវឲ្យអតិថិជនបើកគណនីបញ្ញើសន្សំ ឬគណនីចរន្ត ដើម្បីភ្ជាប់មធ្យោបាយទូទាត់ជាមួយគណនីបញ្ញើមានកាលកំណត់ សម្រាប់ទូទាត់ការប្រាក់ប្រចាំខែ ឬការប្រាក់តាមថិរវេលាកំណត់។
រាល់ការដកប្រាក់មុនថិរវេលាកំណត់ អតិថិជនត្រូវធ្វើការស្នើសុំមកធនាគារយ៉ាងហោចណាស់ពីរ (០២) ថ្ងៃនៃថ្ងៃធ្វើការជាមុន និងអាស្រ័យលើការសម្រេចរបស់ធនាគារ ។
ករណីគណនីបញ្ញើមានកាលកំណត់ត្រូវបានបិទមុនថិរវេលាកំណត់ អតិថិជននឹងទទួលបានការប្រាក់តាមអាត្រាដែលកំណត់របស់ធនាគារ។ ក្នុងករណីការប្រាក់ដែលអតិថិជនត្រូវទទួលបាននាថ្ងៃបិទគណនីតិចជាងការប្រាក់ប្រចាំខែដែលបានទូទាត់រួច (ចំពោះគណនីបញ្ញើមានកាលកំណត់ដែលទូទាត់ការប្រាក់ប្រចាំខែ) ធនាគារមានសិទ្ធិធ្វើការកាត់កងការប្រាក់ ដែលបានទូទាត់លើសចេញពីសមតុល្យគណនីបញ្ញើមានកាលកំណត់របស់ អតិថិជន ដើម្បីទូទាត់សងធនាគារវិញ។
ធនាគាររក្សាសិទ្ធិផ្លាស់ប្តូរអត្រាការប្រាក់តាមការចាំបាច់ ប៉ុន្តែអត្រាការប្រាក់ថ្មីនេះមានប្រសិទ្ធភាពចំពោះគណនីថ្មី និងគណនីផុតថិរវេលាកំណត់ ដែលត្រូវបន្តឡើងវិញ។
អតិថិជនត្រូវបង់ពន្ធកាត់ទុកលើការប្រាក់ទទួលបាន តាមអត្រាកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ។
គណនីបញ្ញើមានកាលកំណត់អាចបន្តជាស្វ័យប្រវត្តិតាមសំណូមពរអតិថិជន។ ទោះជាយ៉ាងណា ធនាគាររក្សាសិទ្ធិមិនបន្តទទួលប្រាក់បញ្ញើ និងប្រគល់ប្រាក់បញ្ញើជូនអតិថិជនវិញ ដោយមិនចាំបាច់បញ្ជាក់មូលហេតុឡើយ។
គណនីបញ្ញើមានកាលកំណត់អាចបន្តជាស្វ័យប្រវត្តិ ប្រសិនបើអតិថិជនសម្រេចសុំបន្តនៅពេលសុំបើកគណនីដំបូង ឬបញ្ជាក់សុំបន្តនៅពេលណាមួយ យ៉ាងតិចពីរ (០២) ថ្ងៃនៃថ្ងៃធ្វើការ មុនថិរវេលាផុតកំណត់មានន័យថា ប្រាក់ដើម ការប្រាក់ និងថិរវេលាបញ្ញើ នៅរក្សាតាមលក្ខខណ្ឌដែលបានព្រមព្រៀងក្នុងពាក្យស្នើសុំបើកគណនីបញ្ញើមានកាលកំណត់ លើកលែងតែអត្រាការប្រាក់ដែលត្រូវអនុវត្តតាមអត្រាការប្រាក់ផ្លូវការចុងក្រោយបំផុតរបស់ធនាគារ ឬអត្រាការប្រាក់ពិសេសដែលបានព្រមព្រៀងគ្នារវាងអតិថិជននិងធនាគារ។
រាល់ការស្នើសុំផ្លាស់ប្ដូរពត៌មាន ឬលក្ខខណ្ឌផ្សេងៗរបស់គណនីប្រាក់បញ្ញើមានកាលកំណត់ សូមទៅកាន់សាខាធនាគារ ប្រ៊ីដ ដែលនៅជិតលោកអ្នកបំផុត។
ប្រសិនបើវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់បាត់ ឬខូច អតិថិជនអាចស្នើសុំវិញ្ញាបនបត្រថ្មី តែត្រូវបង់កម្រៃសេវាតាមការកំណត់របស់ធនាគារ។
អតិថិជនមិនត្រូវប្រគល់វិញ្ញាបនបត្រនេះទៅឲ្យបុគ្គលណាដែលមិនមានសិទ្ធិមកដកប្រាក់ឡើយ។
វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់នឹងអស់សុពលភាពនៅពេលដល់កាលបរិច្ឆេទផុតកំណត់ ឬនៅពេល អតិថិជនបិទគណនីមុនកាលកំណត់។
អតិថិជនអាចបិទគណនីពេលណាក៏បានដោយការជូនដំណឹងដល់ធនាគារជាលាយលក្ខណ៍អក្សរ ដែលមានចុះ ហត្ថលេខាដោយខ្លួនឯងឬអ្នកទទួលសិទ្ធិរបស់ខ្លួន ហើយត្រូវបង់ប្រាក់ជូនធនាគារនូវចំនួនទឹកប្រាក់ដែលត្រូវសង (បើមាន) និងអនុញ្ញាតឲ្យធនាគារកាត់ចេញនូវចំនួនទឹកប្រាក់នោះពីគណនីដែលស្នើសុំបិទនោះ។
ចំពោះគណនីដែលបានបើក និង ដំណើរការជាគណនីរួមគ្នា ឬមានប្រើឈ្មោះច្រើនគ្នា នោះធនាគារនឹងធ្វើសកម្មភាពបិទនៅពេលណាដែលមានសេចក្តីណែនាំ ជាលាយលក្ខណ៍អក្សរពីអ្នកដែលមានសិទ្ចិនៅក្នុងគណនី (ដូចមានចែងក្នុង “លក្ខខណ្ឌសម្រាប់ប្រតិបត្តិការគណនី” នៅក្នុងប័ណ្ណហត្ថលេខាគំរូ) ដើម្បីបិទគណនីនោះ។
ធនាគារអាចនឹងបិទគណនីណាមួយភ្លាមៗ ដោយមិនមានការផ្តល់ជូននូវហេតុផលណាមួយ ប្រសិនបើធនាគារយល់ឃើញថាសមស្រប ដោយគ្រាន់តែជូនដំណឹងដល់អតិថិជន (ទោះបីការជូនដំណឹងនោះអតិថិជនបានទទួលឬមិនបានទទួលក៏ដោយ)។ ធនាគារ អាចនឹងឈប់ ទទួលខុសត្រូវចំពោះប្រាក់នៅក្នុងគណនីដែលបិទនោះ ដោយគ្រាន់តែផ្ញើនូវលិខិតបង្គាប់បេឡា ឬក៏រូបិយណត្តិ សម្រាប់ចំនួនដែលដំកល់បច្ចុប្បន្ន ទៅឲ្យអតិថិជនវិញឬក៏តាមរយះមធ្យោបាយណាមួយដែលធនាគារយល់ថាសមគួរ។ ការប្រាក់នឹងមិនផ្តល់ជូនចំពោះសមតុល្យក្នុងគណនីដែលបិទនោះទេ។
នៅពេលគណនីបានបិទដោយសារហេតុផលណាមួយ រាល់ប័ណ្ណផ្សេងៗត្រូវតែក្លាយជាសម្បត្តិរបស់ធនាគារ។ អតិថិជនត្រូវផ្តល់ជូនប័ណ្ណទាំងនោះដល់ធនាគារវិញយ៉ាងឆាប់រហ័ស ហើយមិនត្រូវបន្តធ្វើប្រតិបត្តិការតាមរយ:គណនីដោយមធ្យោបាយណាក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយកាតព្វកិច្ច របស់អតិថិជនក្រោមលក្ខខណ្ឌនេះ នឹងបន្តហើយរាល់សមតុល្យដែលជំពាក់ (ដែលរួមទាំងថ្លៃសេវាធនាគារ និង បំណុល ដែលអតិថិជនបានធ្វើឱ្យកើតមានតែមិនទាន់បានកាត់ចេញពីគណនី) រួមទាំងការប្រាក់ក្នុងគណនីនោះ និងត្រូវទូទាត់ភ្លាមៗ ប្រសិនបើគណនីត្រូវបានបិទដោយធនាគារ ហើយប្រសិនបើអតិថិជននៅជំពាក់ធនាគារក្នុងទឹកប្រាក់ណាមួយនោះ លក្ខខណ្ឌទាំងនេះនឹងបន្តអនុវត្តរហូតដល់ធនាគារទទួលបានចំនួនទឹកប្រាក់ទាំងអស់ដោយការទូទាត់សងឱ្យធនាគារ។
នៅពេលគណនីត្រូវបានបិទដោយសារហេតុផលណាមួយ រាល់សេវាកម្មអេឡិចត្រូនិចទាំងអស់ដែលពាក់ព័ន្ធនឹងគណនីនោះនិងត្រូវបញ្ចប់ដោយស្វ័យប្រវត្តិផងដែរ។ សេវាកម្មអេឡិចត្រូនិចទាំងអស់រួមទាំងធនាគារចល័តតាមទូរស័ព្ទ ធនាគារតាមបណ្តាញអ៊ីនធើណែត អេធីអឹម ម៉ាស៊ីនទទួលប្រាក់ព្រមទាំងសេវាកម្ម និងសេវាកម្មផ្សេងៗទៀត ដែលផ្ដល់ជូនតាមរយ:អេឡិចត្រូនិចទាំងក្នុងនិងក្រៅប្រទេស។
ក្នុងករណីមរណភាពរបស់ម្ចាស់គណនី ឬ ម្ចាស់គណនីណាមួយ ក្នុងករណីគណនីរួម (ដោយមិនគិតពីរបៀបនៃប្រតិបត្តិការដែលបានជ្រើសរើសរួច) ធនាគារផ្អែកតាមឆន្ទានុសិទ្ធិរបស់ខ្លួន អាចធ្វើការបង្កកប្រតិបត្តិការគណនី មតកជន ឬ គណនីរួមនោះ រហូតដល់មានសេចក្តីសម្រេច/សាលក្រមស្ថាពរចេញពីតុលាការមានសមត្ថកិច្ច ឬ បណ្តាំមរតកត្រឹមត្រូវតាមទម្រង់ច្បាប់ ពាក់ព័ន្ធនឹងការចាត់ចែងគណនីនោះ។ ធនាគាររក្សាសិទ្ធិក្នុងការអនុវត្តតាមការតម្រូវតាមបទបញ្ញតិ្តពាក់ព័ន្ធនានាក្នុងការបញ្ចេញទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់មតកជនទៅឲ្យសន្តតិជនស្របច្បាប់។
រាល់ការកែប្រែទាំងអស់នឹងមានប្រសិទ្ធិភាពអនុវត្ត និងចងភ្ជាប់កាតព្វកិច្ចដល់អតិថិជនចាប់ពីថ្ងៃមានប្រសិទ្ធិភាពដែលកំណត់នៅក្នុងសេចក្តីជូនដំណឹងរបស់ធនាគារ។ ការផ្ដល់ដំណឹងជាមុនអាចនឹងផ្ដល់ជូនដល់អតិថិជនដោយការដាក់បង្ហាញនៃការកែប្រែ ឬការធ្វើការកែប្រែលើលក្ខខណ្ឌទូទៅនៅតាមបញ្ជរសាខា ធនាគារ ឬតាមរយ:ការផ្សព្វផ្សាយជាសាធារណ:។ ការផ្សព្វផ្សាយទាំងនោះនឹងត្រូវចាត់ទុកថាអតិថិជនបានទទួលការជូនដំណឹងជាមុននៃការកែប្រែលក្ខខណ្ឌទូទៅទាំងនោះ។
ក្នុងករណីអតិថិជនមិនយល់ព្រមទទួលយកការកែប្រែថ្មីនោះ អតិថិជនអាចផ្អាកប្រតិបត្តិការនិងបិទគណនីជាមួយ ធនាគារ។ តែប្រសិនបើអតិថិជនបន្តធ្វើប្រតិបត្តិការគណនីបន្ទាប់ពីការជូនដំណឹង មានន័យថាអតិថិជនទទួលបាន និងយល់ព្រមតាមការកែប្រែលក្ខខណ្ឌរបស់ធនាគារ។
នៅពេលណាមានភាពមិនស្របគ្នារវាងភាសាអង់គ្លេសនិងភាសាខ្មែរ ក្នុងលក្ខខណ្ឌនេះ ភាសារខ្មែរនឹងត្រូវមានអាទិភាពជាង។
ការខកខាន ឬការពន្យាពេល ការប្រើប្រាស់អំណាច សិទ្ធិ ឬការកែប្រែក្នុងលក្ខខណ្ឌទាំងនេះពីភាគីខាងធនាគារ ហើយក៏មិនត្រូវមានការអនុវត្តសិទ្វិឬការកែប្រែណាមួយដែលរារាំងដល់ការអនុវត្តចាប់ពីពេលនេះតទៅ។ សិទ្ធិនិង ចំណាត់ការ របស់ធនាគារចំពោះលក្ខខណ្ខទាំងនេះមិនមែនជាការបន្ថែម ហើយក៏មិនមែនជាការបំពេញសិទ្ធិ និងចំណាត់ការដែលចែងដោយច្បាប់ឡើយ។
លក្ខខណ្ខទាំងនេះនឹងត្រូវបកស្រាយនិងស្ថិតក្រោមច្បាប់នៃប្រទេសកម្ពុជា។ ភាគីទាំងអស់ត្រូវតែយល់ព្រមតាម យុត្តាធិការមិនផ្តាច់មុខរបស់តុលាការកម្ពុជា។
ខ្ញុំ/យើងខ្ញុំទទួលស្គាល់ថាខ្ញុំ/យើងខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ខដែលមានចែងគ្រប់ទំព័រនីមួយៗ។