Menu
ប័ណ្ណឥណទាន ប្រ៊ីដ វីសា រីសឺវ
ប័ណ្ណឥណទានប្រ៊ីដ វីសា រីសឺវ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់បទពិសោធន៍ក្នុងការទូទាត់តាមរយៈឌីជីថល ដោយសុវត្ថិភាព។ លោកអ្នកអាចរីករាយនឹងបរិបទរស់នៅបែបស៊ីវិល័យជាមួយការផ្តល់ជូនយ៉ាងសម្បូរបែបតាមរយៈប័ណ្ណឥណទានរបស់យើង ។
ប្រើប័ណ្ណរបស់លោកអ្នកដើម្បីទូទាត់ទំនិញ និងសេវាកម្ម ឬដកប្រាក់ទូទាំងពិភពលោកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយសុវត្ថិភាពជាមួយនឹងការគាំទ្រដោយបច្ចេកវិទ្យា 3D Secured, EMV Chip និង Contactless ដែលគ្របដណ្តប់ដោយ វីសា។
លោកអ្នកអាចចូលប្រើប្រាស់សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge ដោយបង្ហាញ ប័ណ្ណវីសា ប្រ៊ីដ ផ្លាទីនៀមរបស់លោកអ្នក។
លោកអ្នកអាចគ្រប់គ្រងកម្រិតសមតុល្យនៃការប្រើប្រាស់ប័ណ្ណរបស់លោកអ្នកជាមួយ នឹងកម្រិតសមតុល្យរបស់យើងដូចខាងក្រោម៖
ប្រភេទប្រតិបត្តិការ | ចំនួនអតិបរមា |
ចំនួនសមតុល្យប្រចាំថ្ងៃ | |
ដកប្រាក់តាម ម៉ាស៊ីនអេធីអឹម | ២០,០០០.០០ ដុល្លារ |
ទូទាត់តាមម៉ាស៊ីនឆូតកាត | ២០០,០០០.០០ ដុល្លារ |
ទូទាត់តាមអនឡាញ | ១០០,០០០.០០ ដុល្លារ |
ទទួលប្រាក់ តាមសេវា VISA Direct | ១០០,០០០.០០ ដុល្លារ |
ចំនួនសមតុល្យប្រតិបត្តិការ | |
ដកប្រាក់តាម ម៉ាស៊ីនអេធីអឹម | ១០,០០០.០០ ដុល្លារ |
ទូទាត់តាមម៉ាស៊ីនឆូតកាត | ១០០,០០០.០០ ដុល្លារ |
ទូទាត់តាមអនឡាញ | ៥០,០០០.០០ ដុល្លារ |
ទទួលប្រាក់ តាមសេវា VISA Direct | ២៥,០០.០០ ដុល្លារ |
ការពិពណ៌នា | កម្រៃសេវា |
ចេញប័ណ្ណ | ឥតគិតថ្លៃ |
សេវាប្រចាំឆ្នាំប័ណ្ណបង្គោល | ១,០០០ ដុល្លារ |
សេវាប្រចាំឆ្នាំប័ណ្ណរង | ៨០០ ដុល្លារ |
ចេញប័ណ្ណថ្មី | ៥០ ដុល្លារ |
ប្តូរប័ណ្ណថ្មី | ២៥០ ដុល្លារ |
ដកសាច់ប្រាក់ | ២% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ ឫអប្បបរមា ១០ដុល្លារ |
ប្តូរលេខសម្ងាត់ថ្មី | ឥតគិតថ្លៃ |
ចេញប័ណ្ណរហ័ស | ៥០ ដុល្លារ |
ទូទាត់យឺតពេល | ៥% នៃចំនួនទឹកប្រាក់ប្រតិបត្តិការ ឫអប្បបរមា ១០ដុល្លារ |
ប្រតិបត្តិការក្រៅប្រទេស | ២% |
អត្រាការប្រាក់ | ២៤%ក្នុងមួយឆ្នាំ គិតចាប់ពីថ្ងៃធ្វើប្រតិបត្តិការ សម្រាប់ការដកប្រាក់ និង ១៨% ក្នុងមួយឆ្នាំគិត ចាប់ពីថ្ងៃចេញរបាយការណ៍សម្រាប់ការទូទាត់ |
ចំណាំ៖ ធនាគារ ប្រ៊ីដ សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌ និងបញ្ញត្តិទូទៅ ព្រមទាំង អត្រាការប្រាក់ដោយពុំចាំបាច់ជូនដំណឹងជាមុន។
ទទួលបានការចូលប្រើប្រាស់ផ្តាច់មុខដោយគ្មានដែនកំណត់ទៅកាន់សាលរង់ចាំពិសេសរបស់ Plaza Premium ជាង 80 នៅទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ ដោយគ្រាន់តែបង្ហាញប័ណ្ណ BRIDGE Visa Reserve របស់អ្នក ខណៈពេលកំពុងរង់ចាំជើងហោះហើររបស់អ្នកនៅអាកាសយានដ្ឋាន។
សាលរង់ចាំ | មានជាង៨០+កន្លែង ក្នុងព្រលានយន្ដហោះអន្ដរជាតិ ជាង៣៥កន្លែង |
ទិសដៅហោះហើរ | • អាមេរិក • អឺរ៉ុប • អាស៊ីប៉ាស៊ីហ្វិក, • ចិនដីគោក ហុងកុង ម៉ាកាវ និងតំបន់តៃវ៉ាន់ |
រយៈពេលនៃសេវាកម្ម | ពីរ (2) ម៉ោង |
ស្តង់ដារកន្លែងទទួលភ្ញៀវ | • កន្លែងអង្គុយដាច់ដោយឡែក • អាហារ និងភេសជ្ជៈ • កន្លែងធ្វើការមានអ៊ីធឺណេត និងWifi • កាសែត និងទស្សនាវដ្តីអន្តរជាតិ • ទូរទស្សន៍ប៉ុស្តិ៍អន្តរជាតិ • ប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើរ • កន្លែងទុកដាក់វ៉ាលី |
គោលការណ៍សម្រាប់ភ្ញៀវរួមដំណើរ | • អាយុក្រោម ២ ឆ្នាំ៖ ឥតគិតថ្លៃ • ក្មេងអាយុពី 2-11 ឆ្នាំ៖ បញ្ចុះតម្លៃ 30% • កុមារដែលមានអាយុចាប់ពី 11 ឆ្នាំឡើងទៅ៖ បញ្ចុះតម្លៃ 20% |
ចំនួនចូលប្រើប្រាស់ | គ្មានដែនកំណត់ |
ស្វែងរកទីតាំង Plaza Premium Lounge របស់យើងតាមរយៈទីនេះ៖
អ្នកត្រូវតែបង្ហាញទាំងប័ណ្ណឥណទាន Visa Reserve របស់អ្នក និងលិខិតឆ្លងដែនដែលបង្ហាញពីការកក់ដែលបានបញ្ជាក់សម្រាប់ការធ្វើដំណើរនៅថ្ងៃតែមួយ ឬថ្ងៃបន្ទាប់នៅបញ្ជរទទួលភ្ញៀវនៃ Plaza Premium Lounges ឬកន្លែងលក់អាហារនៅព្រលានយន្តហោះសម្រាប់ការផ្ទៀងផ្ទាត់សិទ្ធិប្រើប្រាស់។
រីករាយជាមួយការបន្ថែមប្រាក់ត្រលប់វិញ ២% លើរាល់ការទិញជាមួយនឹងការផ្តល់ជូនផ្តាច់មុខរបស់យើង ដោយគ្រាន់ឆូតកាតធនាគារ ប្រ៊ីដដើម្បីទូទាត់។
រីករាយជាមួយកញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំនៅមន្ទីរពេទ្យស្ដង់ដារអន្តរជាតិ ជាមួយនឹងភាពងាយស្រួលក្នុងការណាត់ជួបដែលបានរៀបចំពីមន្រ្តីទំនាក់ទំនងរបស់អ្នក។
**សូមទំនាក់ទំនងទៅមន្រ្តីទំនាក់ទំនងរបស់លោកអ្នក ដើម្បីរៀបចំការណាត់ជួបពិនិត្យសុខភាព។
ប្រើប័ណ្ណឥណទាន ប្រ៊ីដ វីសា រីសឺវ របស់អ្នកសម្រាប់ការទូទាត់ទំនិញ ដើម្បីទទួលបានពិន្ទុពី Shangri-La Circle ។
រាល់ការចំណាយ ៥០ ដុល្លារអាមេរិកលើប័ណ្ណឥណទាន ប្រ៊ីដ វីសា រីសឺវ នឹងទទួលបាន ១ ពិន្ទុ Shangri-La Circle
(អត្រាប្តូរប្រាក់ថេរ ១ ដុល្លារអាមេរិក = ៤.០០០ រៀល)
Shangri-La Circle Link : គឺជាកម្មវិធីដំណើរកម្សាន្តក្នុងក្ដីស្រមៃ និងការរស់នៅដ៏ប្រណិត ដែលផ្ដល់ឱ្យសមាជិកនូវឯកសិទ្ធិពិសេសៗជាច្រើន រួមមានទាំងសន្សំពិន្ទុ និងការប្ដូរពិន្ទុ។
ជាមួយពិន្ទុ Shangri-La Circle លោកអ្នកអាចរីករាយជាមួយនឹង៖ ការស្នាក់នៅដ៏ប្រណិត អាហារដ៏ឈ្ងុយឆ្ងាញ់ សេវាកម្មម៉ាស្សា និងស្ប៉ា និងការដើរទិញទំនិញដ៏រីករាយ។ លោកអ្នកថែមទាំងអាចចំណាយលុយសុទ្ធបូកជាមួយនឹងពិន្ទុ ដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ផ្ដល់ភាពបត់បែនដល់លោកអ្នកក្នុងការជ្រើសរើសរបៀបទូទាត់។
ចូលរួមជាសមាជិក Shangri-La Circle Link: ឥឡូវនេះ ហើយរីករាយនឹងការសន្សំពិន្ទុ។
ចាប់ពីថ្ងៃទី ១ កក្កដា ដល់ ៣១ ធ្នូ ឆ្នាំ២០២៥ អតិថិជនប័ណ្ណឥណទាន ប្រ៊ីដ វីសា រីសឺវ នឹងរីករាយជាមួយឯកសិទ្ធិដ៏ពិសេសពីសមាជិក Shangri-La Circle :
លក្ខខណ្ឌនៃការចំណាយ | ការផ្តល់ជូន |
USD1,000,000 ឬUSD1,499,999 | Shangri-La Circle Jade សមាជិកភាពនិងបន្ថែមពិន្ទុ 10,000 Shangri-La Circle |
USD1,500,000 or ឡើងទៅ | Shangri-La Circle Diamond សមាជិកភាពនិងបន្ថែមពិន្ទុ 50,000 Shangri-La Circle |
ជាសមាជិក Shangri-La Circle កំរិតJade លោកអ្នកនឹងរីករាយនឹងអាហារពេលព្រឹកប្រចាំថ្ងៃ ការចុះឈ្មោះចូល (Check in) មុនម៉ោង ការចុះឈ្មោះចេញ(Check out)យឺត ជាដើម។ បន្ថែមពីលើនេះ សមាជិក Shangri-La Circle កំរិតDiamond ក៏នឹងទទួលបានការចូល Club Lounge ជាមួយដៃគូ និងភ្ញៀវម្នាក់ទៀតផងដែរ ដែលធានានូវភាពប្រណីត និងសេវាកម្មលំដាប់ខ្ពស់បំផុតពេញមួយការស្នាក់នៅ។
លោកអ្នកនឹងទទួលបានការដំឡើងសមាជិកភាព Shangri-La Circle កំរិតJade ដោយគ្រាន់តែស្នាក់នៅចំនួន ១០ យប់ នៅសណ្ឋាគារ Shangri-La, Kerry, JEN, Traders ណាមួយដែលចូលរួម ហើយទូទាត់ប្រាក់ជាមួយ ប័ណ្ណឥណទាន ប្រ៊ីដ វីសា រីសឺវ របស់អ្នកអំឡុងពេលមួយឆ្នាំ។
ដើម្បីធ្វើការចុះឈ្មោះ សូមលោកអ្នកផ្តល់លេខសមាជិក Shangri-La Circle របស់អ្នកទៅកាន់មន្ត្រីទំនាក់ទំនងរបស់លោកអ្នក។
ស្វែងរកបញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណ្ទាន វីសា របស់យើងតាមរយៈទីនេះ៖
ស្វែងរកលក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណយើងតាមរយៈទីនេះ៖