Menu
ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក

ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក អនុញ្ញាតឱ្យអ្នកចូលទៅកាន់គណនីបញ្ញើរបស់លោកអ្នក។ ជាមួយប័ណ្ណឥណពន្ធវីសា ប្រ៊ីដ ក្លាស់ស៊ិក លោកអ្នកអាចរីករាយជាមួយនឹងការរស់នៅយ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ ញ៉ាំអាហារ និងធ្វើដំណើរកម្សាន្តដោយមិនចាំបាច់ដាក់ប្រាក់តាមខ្លួនឡើយ។

ពិនិត្យមើល និងទាញយកប្រវត្តិប្រតិបត្តិការរហូតដល់ ១៨០ថ្ងៃសម្រាប់ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក របស់អ្នកតាមរយៈកម្មវិធី ប្រ៊ីដ ម៉ូបាល។
ប្រើប្រាស់ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក របស់លោកអ្នកដើម្បីដកប្រាក់តាមម៉ាស៊ីនអេធីអឹមនៅទូទាំងពិភពលោកគ្រប់ទីកន្លែងដែលទទួលប័ណ្ណ វីសា។
ប្រើប្រាស់ប័ណ្ណឥណពន្ធ ប្រ៊ីដ វីសា ក្លាស់ស៊ិក របស់លោកអ្នកដើម្បីទិញទំនិញនៅទូទាំងពិភពលោកគ្រប់ទីកន្លែងដែលទទួលប័ណ្ណ វីសា។
| ការពិពណ៌នា | កម្រៃសេវា |
| ដកប្រាក់តាមម៉ាស៊ីនអេធីអឹមធនាគារផ្សេង | ៣.០០ដុល្លារ |
| ពិនិត្យសមតុល្យតាមម៉ាស៊ីនអេធីអឹមធនាគារផ្សេង | ០.៥០ដុល្លារ |
| ប្ដូរលេខសម្ងាត់ថ្មី | ឥតគិតថ្លៃ |
| ចេញប័ណ្ណ | ឥតគិតថ្លៃ |
| សេវាប្រចាំឆ្នាំ | ៦.០០ដុល្លារ |
| ប្ដូរប័ណ្ណថ្មី | ៣.០០ដុល្លារ |
| ប្រតិបត្តិការក្រៅប្រទស | ២% |
លោកអ្នកអាចគ្រប់គ្រងកម្រិតសមតុល្យនៃការប្រើប្រាស់ប័ណ្ណរបស់លោកអ្នកជាមួយនឹងកម្រិតសមតុល្យរបស់យើងដូចខាងក្រោម៖
| ប្រភេទប្រតិបត្តិការ | ចំនួនអតិបរមា |
| ចំនួនសមតុល្យប្រចាំថ្ងៃ | |
| ដកប្រាក់តាមម៉ាស៊ីនអេធីអឹម | ១០,០០០.០០ ដុល្លារ |
| ដាក់ប្រាក់ តាមម៉ាស៊ីនស្វ័យប្រវត្តិ | ៥០,០០០.០០ ដុល្លារ |
| ផ្ទេរប្រាក់ ទៅគណនីខ្លួនឯង | ២០០,០០០.០០ដុល្លារ |
| ផ្ទេរប្រាក់ ទៅគណនីប្រ៊ីដ ផ្សេងទៀត | ១០០,០០០.០០ដុល្លារ |
| ទូទាត់តាមម៉ាស៊ីនឆូតកាត | ១០,០០០.០០ដុល្លារ |
| ទូទាត់តាមអនឡាញ | ២,៥០០.០០ដុល្លារ |
| ទទួលប្រាក់ តាមសេវា VISA Direct | ១០០,០០០.០០ដុល្លារ |
| ចំនួនសមតុល្យប្រតិបត្តិការ | |
| ដកប្រាក់តាមម៉ាស៊ីនអេធីអឹម | ២,០០០.០០ដុល្លារ |
| ដាក់ប្រាក់ តាមម៉ាស៊ីនស្វ័យប្រវត្តិ | តាមការកំណត់របស់ម៉ាស៊ីនដាក់ប្រាក់ |
| ផ្ទេរប្រាក់ ទៅគណនីខ្លួនឯង | ២០០,០០០.០០ដុល្លារ |
| ផ្ទេរប្រាក់ ទៅគណនីប្រ៊ីដ ផ្សេងទៀត | ១០០,០០០.០០ដុល្លារ |
| ទូទាត់តាមម៉ាស៊ីនឆូតកាត | ២,៥០០.០០ដុល្លារ |
| ទូទាត់តាមអនឡាញ | ១,០០០.០០ដុល្លារ |
| ទទួលប្រាក់ តាមសេវា VISA Direct | ២,៥០០.០០ដុល្លារ |
ស្វែងរកលក្ខខណ្ឌ និងបញ្ញតិ្តនៃការប្រើប្រាស់ប័ណ្ណឥណពន្ធ របស់យើងតាមរយៈទីនេះ៖



