
លក្ខខណ្ឌនៃការប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត
ខែកញ្ញា 9, 2026
សេចក្តីផ្តើម
លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ (“លក្ខខណ្ឌនៃការប្រើប្រាស់”) គ្រប់គ្រងប្រតិបត្តិការ និងការប្រើប្រាស់សេវា និងកម្មវិធី ធនាគារអាជីវកម្មប្រ៊ីដ ដែលត្រូវបានស្គាល់ថាជា “BRIDGE Business Digital” ដែលអតិថិជនអាចចូលប្រើប្រាស់បានតាមរយៈកម្មវិធី លើគេហទំព័រ និងកម្មវិធីទូរស័ព្ទដៃ។ លក្ខខណ្ឌនៃការប្រើប្រាស់នេះ គឺជាកិច្ចព្រមព្រៀងរវាងលោក-លោកស្រីនិង ធនាគារ ប៊្រីដ និងកំណត់អំពីលក្ខខណ្ឌដែលគ្រប់គ្រងលើការទទួលបាន និងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី។
សូមចំណាំថា ឯកសារនេះជាឯកសារដ៏សំខាន់មួយ ដែលលោក-លោកស្រីត្រូវតែអាន និងយល់ឲ្យបានឲ្យច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ សូមអាននូវលក្ខខណ្ឌនៃការប្រើប្រាស់ដោយប្រុងប្រយ័ត្នមុននឹងយល់ព្រមតាម លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ ប្រសិនបើលោកអ្នកមានចម្ងល់ ទាក់ទងទៅនឹង លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ សូមទំនាក់ទំនងមកកាន់សេវាប្រឹក្សាយោបល់អតិថិជន ០៩៨ ២០២ ៩៩៩/១៨០០ ២០២ ៩៩៩ ឬអ៊ីមម៉ល៖ contactcenter@bridgebank.com.kh។
ដោយការចុះហត្ថលេខាលើទម្រង់បែបបទសេវាធនាគារអាជីវកម្មប្រ៊ីដ និង/ឬ ចុច “យល់ព្រម” លោក-លោកស្រីបានបញ្ជាក់ថា លោក-លោកស្រីបានអាន បានយល់ច្បាស់ បានទទួលស្គាល់ បានទទួលយក និងយល់ព្រមដោយឥតកែប្រែនូវចំណងកាព្វកិច្ចលក្ខខណ្ឌនៃការប្រើប្រាស់នេះនិង លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតនៃផលិតផល និង/ឬ សេវាកម្មដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ប្រសិនបើ មានលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀត ផ្ទុយនឹងលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះនោះលក្ខខណ្ឌនៃការប្រើប្រាស់ នេះត្រូវមានអានុភាព លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។
១. វិសាលភាព
លក្ខខណ្ឌនៃការប្រើប្រាស់នេះ អនុវត្តចំពោះអតិថិជនមានស្រាប់ និងអតិថិជនថ្មីទាំងអស់របស់ ធនាគារ ប៊្រីដ ដែលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ សូមបញ្ជាក់ថា លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតដែលពាក់ព័ន្ធនឹងគណនីក្រុមហ៊ុន និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយ ធនាគារ ប៊្រីដ នឹងនៅតែបន្តអនុវត្ត និងមានសុពលភាពដដែល (លើកលែងមានការបញ្ជាក់ច្បាស់នៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ)។
២. និយមន័យ
- “ធនាគារ ប៊្រីដ” សម្តៅលើ គ្រឹះស្ថានធនាគារ ប៊្រីដ ម.ក ដែលជាធនាគារពាណិជ្ជ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើប្រតិបត្តិការធនាគារនៅព្រះរាជាណាចក្រកម្ពុជា។
- “បណ្តាញឌីជីថល ប្រ៊ីដ” និង “ធនាគារឌីជីថល ប្រ៊ីដ” សម្តៅលើ ផលិតផល និងសេវាកម្មធនាគារ ដែលមានសម្រាប់បម្រើអតិថិជន ធនាគារ ប្រ៊ីដ តាមប្រព័ន្ធអេឡិចត្រូនិក រួមមានប៉ុន្តែមិនកំណត់ចំពោះ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ប្រតិបត្តិការធនាគារបស់ក្រុមហ៊ុនតាមប្រព័ន្ធអ៊ីនធើណែត ទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM Terminal) និងទីតាំងដាក់ប្រាក់ (Cash-in Terminal) ជាដើម ដែលធនាគារ ប្រ៊ីដ នឹងដាក់ឲ្យដំណើរការនាពេលខាងមុខ។
- “គណនី” សម្តៅលើ គណនីបញ្ញើ និងគណនីសន្សំគ្រប់ប្រភេទទាំងអស់របស់ ធនាគារ ប៊្រីដ រួមមានគណនីបញ្ញើមានរយៈពេលមានកំណត់ គណនីបញ្ញើមានរយៈពេលមិនកំណត់ គណនីភ្ជាប់កិច្ចសន្យា រួមទាំងគណនីឯកត្តជន គណនីរួម គណនីស្ថាប័ន ឬ គណនីសន្សំផ្សេងទៀតដែល ធនាគារ ប៊្រីដ អាចនឹងបង្កើត និងអនុវត្តនាពេលអនាគត។
- “គណនីឥណពន្ធចម្បង” សម្តៅលើ គណនីមួយដែលលោក-លោកស្រីបានកំណត់ឡើងក្នុងគោលបំណងឲ្យមានការជ្រើសរើសដោយស្វ័យប្រវត្តិនូវពេលធ្វើប្រតិបត្តិការទូទាត់។ លោក-លោកស្រីអាចផ្លាស់ប្តូរគណនីដើម្បីទូទាត់ ឬ គណនីឥណពន្ធចម្បង បែបនេះបាន ដោយចូលទៅកាន់មុខងារការកំណត់ផ្សេងៗ នៅក្នុង សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
- “សមតុល្យគណនី” សម្តៅលើ ជាសមតុល្យទឹកប្រាក់របស់លោក-លោកស្រីដែលមាន និងបានកត់ត្រានៅក្នុងប្រព័ន្ធធនាគារស្នូលរបស់ ធនាគារ ប៊្រីដ។
- “សេវាធនាគារអាជីវកម្មប្រ៊ីដ” គឺជាសេវាធនាគារអេឡិចត្រូនិក ដែលផ្តល់ដោយធនាគារ ប៊្រីដ ដើម្បីជួយអតិថិជនស្ថាប័ន ក្នុងការធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេល គ្រប់ទីកន្លែងតាមអ៊ីនធឺណិត។ ជាមួយ សេវាធនាគារអាជីវកម្មប្រ៊ីដ អតិថិជនជនស្ថាប័ន របស់យើងនឹងទទួលបានបទពិសោធន៍ធនាគារថ្មីស្រឡាង ដោយមិនចាំបាច់រង់ចាំយូរនៅតាមសាខា ឬត្រូវបានកំណត់ដោយម៉ោងធ្វើការធម្មតារបស់ធនាគារ។
- “បណ្តាញធនាគារឌីជីថល ប្រ៊ីដ” ឬ “សេវាធនាគារឌីជីថល ប្រ៊ីដ” សម្តៅលើ ការអនុវត្ត ប្រតិបត្តិការ ឬការប្រើប្រាស់ប្រតិបត្តិការធនាគារ ដែលមាននៅលើអ៊ីនធឺណិតតាមរយៈទូរស័ព្ទស្មាតហ្វូន ថេប្លេត ឧបករណ៍ឆ្លាតវៃ (ហៅថា “ឧបករណ៍”) ជាដើម នៅក្នុងប្រព័ន្ធឌីជីថលរបស់ធនាគារ និង/ឬ ក្រោមការភ្ជាប់ទំនាក់ទំនងជាមួយដៃគូ និងបណ្តាញទូទាត់របស់ធនាគារ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារដូចជា ការពិនិត្យតុល្យភាពគណនី ព័ត៌មានលម្អិតគណនី ឬការសាកសួរប្រតិបត្តិការ ការផ្ទេរប្រាក់ ការបញ្ចូលប្រាក់ទូរស័ព្ទ ការផ្លាស់ប្តូរលេខ PIN ការទូទាត់ និងប្រភេទប្រតិបត្តិការផ្សេងទៀតដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យប្រើប្រាស់ពីពេលមួយទៅពេលមួយដោយធនាគារ។
- “ព័ត៌មានសម្ងាត់អ្នកប្រើប្រាស់” ឬ “ព័ត៌មានសម្ងាត់សុវត្ថិភាព” សម្តៅលើ លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ របស់កម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់សេវាធនាគារអាជីវកម្មប្រ៊ីដ ឬលេខកូដបញ្ជាក់ផ្សេងទៀតដែលត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់នៃកម្មវិធី អាជីវកម្មធនាគារ ប៊្រីដ រួមទាំងពាក្យសម្ងាត់តែម្តង (OTP) ជីវមាត្រដូចជា Face ID និងស្នាមម្រាមដៃជាដើម។
- “ព័ត៌មានសុវត្ថិភាព” ឬ “ព័ត៌មានសម្ងាត់សុវត្ថិភាព” សម្តៅលើ ព័ត៌មានសម្ងាត់ទាំងអស់ដែលផ្តល់ដោយធនាគារ និងបង្កើតដោយអតិថិជន ដែលត្រូវប្រើប្រាស់ជាផ្នែកនៃការផ្ទៀងផ្ទាត់ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណអំឡុងពេលដំណើរការចូលប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត រួមមាន លេខសម្គាល់អ្នកប្រើប្រាស់ លេខទូរស័ព្ទដែលបានចុះឈ្មោះ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខគណនី លេខកាត លេខកូដសម្ងាត់ ឬ ពាក្យសម្ងាត់សម្រាប់ចូលប្រព័ន្ធ អូធីភី (OTP) កូដផ្ទៀងផ្ទាត់ពីរជំហានផ្សេងទៀត ។ល។
- “អូធីភី (OTP)” សម្តៅលើ លេខកូដសម្ងាត់ប្រើបានតែម្តងគត់ ដែលនឹងត្រូវបានផ្ញើចូលទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រីដើម្បីបញ្ជាក់ពីសុវត្ថិភាព និង ការពារការក្លែងបន្លំផ្សេងៗ។
- “លេខសម្គាល់ខ្លួន” ឬ “លេខសម្ងាត់” ឬ “លេខសម្ងាត់ប្រតិបត្តិការ” សម្តៅលើ លេខសម្ងាត់ ៦ ខ្ទង់ដែលអតិថិជនបានកំណត់សម្រាប់បញ្ជាក់រាល់ពេលចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត និង/ឬ ផ្តល់សិទ្ធិជូនលោក-លោកស្រី ក្នុងការធ្វើប្រតិបត្តិការផ្សេងៗគ្រប់ពេលវេលា។
- “យើង របស់យើង (We, us, ours)” សម្តៅលើ ធនាគារ ប៊្រីដ ម.ក។
- “លោក-លោកស្រី” “របស់លោក-លោកស្រី” និង “អតិថិជន” សម្តៅលើ អតិថិជនដែលបានចុះឈ្មោះប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ហើយក៏មានន័យថាជាម្ចាស់គណនី និងអ្នកមិនមែនជាម្ចាស់គណនី ដែលទទួលបានសេវាកម្មម្តងម្កាលពី ធនាគារប៊្រីដ។
- “ឧបករណ៍កំណត់អត្តសញ្ញាណជីវមាត្រ” និង “ជីវមាត្រ” សម្តៅទៅលើ ស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ (ដែលគេស្គាល់ថាជា Face ID) និងមធ្យោបាយផ្សេងទៀតដែលក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនដើម្បីអាចចូលប្រើប្រាស់ឧបករណ៍ចល័ត និង ចូលទៅកាន់កម្មវិធីជាក់លាក់ណាមួយ រួមទាំងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដែលបានតម្លើងរួចផងដែរ។
- “លេខ CIF” និង “លេខ CID” សម្តៅលើ លេខអត្តសញ្ញាណអតិថិជនតែមួយគត់ដែលប្រើក្នុងប្រព័ន្ធរបស់ធនាគារ ប៊្រីដ ដែលលោក-លោកស្រីទទួលបានក្នុងអំឡុងពេលបើកគណនី ជាមួយធនាគារ ប្រ៊ីដ។
- “ខ្លឹមសារ Content” សម្តៅលើ ព័ត៌មាន រូបភាព តំណភ្ជាប់ សំឡេង ក្រាហ្វិក វីដេអូ កម្មវិធី ឬសម្ភារៈផ្សេងទៀត រួមទាំងការដកស្រង់ ព័ត៌មាន និងទិន្នន័យស្រាវជ្រាវ ដែលបង្កើតបានតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និង/ឬ បោះពុម្ពផ្សាយដោយធនាគារ ប្រ៊ីដ ដែលទាក់ទងនឹងសេវាធនាគារឌីជីថល។
- “វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់” និង “វិញ្ញាបនបត្រឌីជីថលប្រាក់បញ្ញើមានកាលកំណត់” សម្តៅលើ ឯកសារអេឡិចត្រូនិកនៃព័ត៌មានលម្អិតអំពីគណនីបញ្ញើមានកាលកំណត់របស់លោក-លោកស្រីដែលបានបើកតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬនៅតាមសាខារបស់ធនាគារ។
- “របាយការណ៍អេឡិចត្រូនិក (E-Statement)” “របាយការណ៍” និង “របាយការណ៍ធនាគារ” សម្តៅលើ របាយការណ៍រួម និង បញ្ជីនៃរបាយការណ៍ធនាគារដែលបង្ហាញពីកំណត់ត្រាក្នុង ធនាគារ ប្រ៊ីដ សម្រាប់រយៈពេលជាក់លាក់ទៅលើគណនីរបស់អតិថិជន សម្រាប់ការមើល និង/ឬ ទាញយកតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត។ របាយការណ៍អេឡិចត្រូនិកគឺសម្រាប់តែប្រើប្រាស់ក្នុងគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។
- “ឧបករណ៍ដែលត្រូវបានកែប្រែប្រតិបត្តិការដើម Jailbreak” ឬ “Root device” សម្តៅលើ ស្មាតហ្វូន ឬឧបករណ៍ចល័តផ្សេងទៀត ដែលកម្មវិធី ឬវេទិកាប្រតិបត្តិការរបស់ឧបករណ៍ដើមត្រូវបានកែប្រែ ដើម្បីលុបការរឹតបន្តឹងដែលដាក់ដោយក្រុមហ៊ុនផលិត ឬប្រតិបត្តិកររបស់ឧបករណ៍ ដើម្បីអនុញ្ញាតឱ្យតម្លើងកម្មវិធីដែលមិនមានការអនុញ្ញាតណាមួយ។
- “ប្រតិបត្តិករបណ្តាញទូរស័ព្ទ Mobile Operator” សម្តៅទៅលើ ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលពាក់ព័ន្ទ។
- “ការជូនដំណឹង” សម្តៅលើ និងរួមបញ្ចូលការផ្ញើសារ SMS និងការជូនដំណឹង (Push Notification) ក្នុងកម្មវិធី (in-app) ដែលបានផ្ញើទៅលោក-លោកស្រីក្នុងឱកាសផ្សេងៗ ទាក់ទងនឹងប្រតិបត្តិការធនាគារ ឬការជូនដំណឹងរដ្ឋបាល ព្រមទាំងការជូនដំណឹងផ្សេងទៀតដែលផ្ញើឡើងដោយធនាគារ។
- “ការទូទាត់” សម្តៅលើ ប្រតិបត្តិការទូទាត់ណាមួយដែលធ្វើឡើងដោយលោក-លោកស្រីតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដើម្បីទូទាត់ទៅឱ្យអ្នកផ្តល់សេវា អ្នកចេញវិក្កយបត្រ និងអ្នកលក់ ដែលប្រត្តិបត្តិការទាំងនោះនឹងដកសមតុល្យគណនីរបស់លោក-លោកស្រី។ ឧទាហរណ៍ ការទូទាត់ទៅឱ្យអ្នកផ្តល់សេវាអគ្គិសនីរបស់អ្នកជាដើម។
- “ព័ត៌មានផ្ទាល់ខ្លួន” សម្តៅលើ ព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយលោក-លោកស្រី ដល់ ធនាគារ ប្រ៊ីដ រួមទាំងប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះពេញ លេខអត្តសញ្ញាណប័ណ្ណ (NID ឬ លិខិតឆ្លងដែន) ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អ៊ីមែល អាសយដ្ឋាន ។ល។
- “ដៃគូសហការបស់ធនាគារ ប្រ៊ីដ” សម្តៅទៅលើ នីតិបុគ្គលដែលមានអាជ្ញាបណ្ណស្របច្បាប់ចេញពីក្រសួង រដ្ឋាភិបាល ដែលមានសិទ្ធិក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុ ឬ មិនមែនហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ធនាគារ ប្រ៊ីដ ទាក់ទងនឹងកិច្ចសហការទំនាក់ទំនងអាជីវកម្មសម្រាប់ការប្រមូលការទូទាត់ប្រាក់ ឬ ការផ្ទេរប្រាក់រវាងទ្វេភាគី និង អន្តរប្រតិបត្តិការក្រោមការរៀបចំណាមួយ តាមផ្លូវច្បាប់។
- “ស្កេន QR” ឬ “ស្កេនទូទាត់” សម្តៅលើ ប្រតិបត្តិការស្កេនកូដ QR ណាមួយដែលបានបើកដំណើរការតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កេន និងបង់ប្រាក់នៅចំណុចបណ្តាញលក់ BRIDGE PAY ឬនៅតាមបណ្តាញទូទាត់ផ្សេងទៀតរបស់ ធនាគារ ប្រ៊ីដ ដើម្បីដំណើរការប្រតិបត្តិការច្រើនប្រភេទ រួមមានប៉ុន្តែមិនកំណត់ចំពោះការទូទាត់វិក្កយបត្រ ការទិញ និងការប្រាក់។.
- “ការផ្ទេរប្រាក់” និង “ការផ្ទេរមូនិធិ” សម្តៅលើ ការផ្ទេរមូលនិធិណាមួយដែល ធនាគារ ប្រ៊ីដ បានក្លាយជាធនាគារផ្ញើ ឬទទួលជំនួសលោក-លោកស្រី លើការបញ្ជូនមូលនិធិណាមួយដែលធ្វើឡើងទៅ/ពីលោក-លោកស្រី ដែលរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការផ្ទេរប្រាក់ក្នុងធនាគារ ការផ្ទេរប្រាក់អន្តរធនាគារ (ឆ្លងធនាគារ) និងការផ្ទេរប្រាក់ទៅក្រៅប្រទេស ។ ល។
- “ប្រតិបត្តិការ” ឬ “ប្រតិបត្តិការធនាគារ” សម្តៅលើ កំណត់ត្រាហិរញ្ញវត្ថុ ឬប្រតិបត្តិការដែលធ្វើឡើងដោយអ្នក ឬបុគ្គលណាម្នាក់ដែលអះអាងថាជាអ្នក ឬបុគ្គលណាម្នាក់ដែលធ្វើសកម្មភាពជំនួសលោក-លោកស្រី ដោយមានឬគ្មានការយល់ព្រមរបស់អ្នក រួមទាំងប៉ុន្តែមិនកំណត់ចំពោះវិក្កយបត្រ ការទូទាត់ បញ្ចូលលុយតាមទូរសព្ទ ការទិញ ផ្ទេរប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត ។ល។
- “ប្រវត្តិប្រតិបត្តិការ” និង “កំណត់ត្រាប្រតិបត្តិការ” សម្តៅលើ កំណត់ត្រានៃប្រតិបត្តិការទាំងអស់ដែលបានអនុវត្តនៅក្នុងគណនីធនាគារ ប្រ៊ដី របស់លោក-លោកស្រីក្នុងរយៈពេលជាក់លាក់មួយ។
- “ឈ្មោះអ្នកប្រើប្រាស់ Username” សម្តៅលើ ការកំណត់អត្តសញ្ញាណរបស់អ្នកសម្រាប់ការចូលប្រើ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
- “បុគ្គលដែលមានសិទ្ធិ ឬអ្នកចុះហត្ថលេខា Authorized person or Signatory” មានន័យថា បុគ្គលណាមួយដែលអ្នកចាត់តាំងជាលាយលក្ខណ៍អក្សរ (រួមទាំងតាមអេឡិចត្រូនិក) មានអាជ្ញាធរ (ម្នាក់ឯង ឬរួមគ្នា ជាដើម) ដែលតំណាងឱ្យអតិថិជនដោយស្របច្បាប់ក្នុងការចេញការណែនាំណាមួយ ឬធ្វើសកម្មភាពក្នុងនាមជាអតិថិជន ក្រោមកិច្ចព្រមព្រៀង ឬ/និង លក្ខខណ្ឌសេវាកម្មផ្សេងទៀតពាក់ព័ន្ធនឹងសេវាកម្ម និង/ឬ គណនីធនាគារ ប៊្រីដ។
- “តួនាទីអ្នកបង្កើត Creator role” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល និងធ្វើប្រតិបត្តិការប៉ុណ្ណោះ។ តួនាទីអ្នកបង្កើត នឹងត្រូវបានបង្កើតឡើងដោយអ្នកគ្រប់គ្រង (Administrator) ឬ អ្នកចាត់ចេង (Admin) របស់ធនាគារ។ ឧទាហរណ៍នៃ “អ្នកបង្កើត” ជាទូទៅគឺបុគ្គលិកគណនេយ្យ ឬបុគ្គលិករដ្ឋបាល ដែលជាអ្នកផ្តើមប្រតិបត្តិការ ប៉ុន្តែគ្មានអំណាចក្នុងការអនុម័តប្រតិបត្តិការទេ ហើយអាចត្រឹមតែបញ្ជូនប្រតិបត្តិការហិរញ្ញវត្ថុដើម្បីសុំការអនុម័តរហូតដល់កម្រិតកំណត់ដែលបានកែសម្រួលដោយអ្នកគ្រប់គ្រងរបស់ខ្លួន។
- “តួនាទីអ្នកផ្ទៀងផ្ទាត់/ពិនិត្យ Verifier/Reviewer role)” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល និងផ្ទៀងផ្ទាត់ប្រតិបត្តិការដែលបានធ្វើដោយ អ្នកបង្កើត ប៉ុណ្ណោះ។ អ្នកផ្ទៀងផ្ទាត់/ពិនិត្យ នឹងត្រូវបានបង្កើតឡើងដោយអ្នកចាត់ចេង (Administrator) ឬ អ្នកគ្រប់គ្រង (Admin) របស់ធនាគារ។ ឧទាហរណ៍នៃ “អ្នកផ្ទៀងផ្ទាត់” ជាទូទៅគឺប្រធានផ្នែករបស់ អ្នកបង្កើត ដើម្បីផ្ទៀងផ្ទាត់ការបញ្ចូលប្រតិបត្តិការរបស់ពួកគេ ហើយបន្ទាប់មកបញ្ជូនបន្តទៅកាន់កម្រិតអនុម័តបន្ទាប់គឺ “អ្នកអនុម័ត Approver”។
- “តួនាទីអ្នកអនុម័ត Approver role” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល ឬអនុម័តប្រតិបត្តិការ បន្ទាប់ពីថ្នាក់ក្រោមរបស់គាត់។ អ្នកអនុម័ត នឹងអាចអនុម័តបានត្រឹមតែចំនួនទឹកប្រាក់កំណត់ដែលបានរៀបចំដោយអ្នកគ្រប់គ្រងនៅក្នុងប្រព័ន្ធប៉ុណ្ណោះ។ អ្នកអនុម័ត នឹងមិនអាចមានសិទ្ធិចូលប្រើមុខងារដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយឡើយ ដើម្បីការពារហានិភ័យ/អំពើឆបោក។
- “តួនាទីអ្នកសាកសួរ Inquirer role” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល គណនី និងប្រវត្តិប្រតិបត្តិការ រួមមានប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលបានកំណត់ដោយអ្នកគ្រប់គ្រង។
- “ថ្ងៃធ្វើការ Business day” មានន័យថា ជាថ្ងៃដែលធនាគារបើកដំណើរការដើម្បីបំរើអតិថិជនរបស់ខ្លួន អនុលោមតាមថ្ងៃឈប់សម្រាករបស់ធនាគារ និងថ្ងៃឈប់សម្រាកជាសាធារណៈរបស់ប្រទេសកម្ពុជា។
- “ការប្រាស្រ័យទាក់ទង Communication” មានន័យថា ការបញ្ជូនព័ត៌មានណាមួយ រួមទាំងការណែនាំ តម្រូវការ ឬការជូនដំណឹងពីធនាគារទៅកាន់អតិថិជនរបស់ខ្លួន។
- “រូបិយប័ណ្ណមូលដ្ឋាន Base currencies” សម្តៅលើ រូបិយប័ណ្ណប្រតិបត្តិការដែលអ្នកផ្ញើធ្វើប្រតិបត្តិការ។
- “រូបិយប័ណ្ណឆ្លង Cross currencies” សម្តៅលើ រូបិយប័ណ្ណទទួលបាន ដែលអ្នកផ្ញើធ្វើប្រតិបត្តិការ។
- “ទូទាត់ឥឡូវនេះ Pay now” សម្តៅលើ ការទូទាត់ ឬប្រតិបត្តិការដែលត្រូវបានកំណត់ដោយអ្នកប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលនឹងត្រូវដំណើរការភ្លាមៗបន្ទាប់ពីត្រូវបានអនុម័តដោយតួនាទីអ្នកអនុម័ត។
- “ទូទាត់ពេលក្រោយ Pay later” សម្តៅលើ ការទូទាត់ ឬប្រតិបត្តិការដែលត្រូវបានកំណត់ដោយអ្នកប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលនឹងមានប្រសិទ្ធភាពនាពេលអនាគតប៉ុណ្ណោះ។
- “Soft token” សម្តៅលើ លេខកូដ៦ខ្ទង់ ដែលតម្រូវអោយមានការផ្ទៀងផ្ទាត់ ដែលត្រូវបានបង្កើតចេញពី សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត។ វាត្រូវបានប្រើសម្រាប់ចូលប្រព័ន្ធ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត ជាមួយនឹង លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ហើយក៏ត្រូវបានប្រើសម្រាប់ការអនុម័តប្រតិបត្តិការផងដែរ។
- “Hard token” សម្តៅលើ លេខកូដ៦ខ្ទង់ ដែលតម្រូវអោយមានការផ្ទៀងផ្ទាត់ ដែលត្រូវបានបង្កើតចេញពីកម្មវិធី ឧបករណ៍ hard token។ វាត្រូវបានប្រើសម្រាប់ចូលប្រព័ន្ធ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត ជាមួយនឹង លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ហើយក៏ត្រូវបានប្រើសម្រាប់ការអនុម័តប្រតិបត្តិការផងដែរ។ សម្រាប់ សេវាធនាគារអាជីវកម្មប្រ៊ីដ អ្នកនឹងប្រើប្រាស់តែ soft token ប៉ុណ្ណោះ ដែលបង្កើតដោយ សេវាធនាគារអាជីវកម្មប្រ៊ីដ តាម ទូរស័ព្ទចល័ត។
- “សេវាធនាគារអាជីវកម្មប្រ៊ីដ 2FA” តំណាងឱ្យ ការផ្ទៀងផ្ទាត់ពីរជំហាន (Two Factors Authentication) ដែលត្រូវបានប្រើប្រាស់សម្រាប់ការចូលប្រព័ន្ធ និងបង្កើត/អនុម័ត/បដិសេធ/អនុញ្ញាត ប្រតិបត្តិការទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាមរយៈ QR code ឬ Soft Token។
- “សេវាធនាគារអាជីវកម្មប្រ៊ីដ តាម ទូរស័ព្ទចល័ត BRIDGE Business Mobile Banking” សម្តៅលើ កម្មវិធីទូរស័ព្ទដៃដែលត្រូវបានបានបង្កើត និងភ្ជាប់ទៅកាន់ប្រព័ន្ធ BRIDGE BUSINESS Backend System ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ ចូលប្រើប្រាស់សេវាកម្មតាមរយៈទូរស័ព្ទស្មាតហ្វូន ឬឧបករណ៍ឆ្លាតវៃ។ វាជាប្រព័ន្ធឌីជីថលក្នុងទម្រង់ជាកម្មវិធីទូរស័ព្ទ ដែលអតិថិជនអាចចូលប្រព័ន្ធដោយប្រើ លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ដើម្បីបង្កើត soft token និងសម្រាប់អនុម័តប្រតិបត្តិការ។ បន្ថែមពីនេះ វាអាចត្រូវបានប្រើប្រាស់ជាមួយនឹងមុខងារកម្រិតអប្បបរមា ដូចជា មើលការណែនាំដែលនៅសល់ មើលតុល្យភាពគណនី/ព័ត៌មានលម្អិតគណនី មើលអត្រាប្តូរប្រាក់ មើលប្រវត្តិរូប ជាដើម។
- “កាលបរិច្ឆេទប្រតិបត្តិការ Transaction date” សម្តៅលើ កាលបរិច្ឆេទដែលបានកត់ត្រាទៅលើប្រតិបត្តិការបានកើតឡើង បានដំណើរការ ឬអនុវត្តដោយអ្នកប្រើប្រាស់តាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ។
- “កាលបរិច្ឆេទកំណត់តម្លៃ Value date” សម្តៅលើ កាលបរិច្ឆេទដែលថវិកាពីប្រតិបត្តិការនោះ បានចូលទៅក្នុងគណនី។ ជាទូទៅ ប្រតិបត្តិការត្រូវបានដំណើរការបន្ទាប់ពីកាលបរិច្ឆេទប្រតិបត្តិការជាក់ស្តែង។
៣. ការចុះឈ្មោះ និងលក្ខខណ្ឌនៃការចុះឈ្មោះ
៣.១. ម្ចាស់គណនីអាជីវកម្មគ្រប់ប្រភេទអាចស្នើសុំសេវាធនាគារអាជីវកម្មប្រ៊ីដ បានដោយបំពេញទម្រង់បែបបទសេវាធនាគារអាជីវកម្មប្រ៊ីដ និងដំណើរការតាមរយៈប្រព័ន្ធទំនាក់ទំនងណាមួយរបស់ធនាគារពីពេលមួយទៅពេលមួយ ដែលរួមមាន តាមបណ្តាញសាខា ឬមន្ត្រីទំនាក់ទំនងអតិថិជន។ ដោយមូលហេតុសុវត្ថិភាព និងដើម្បីធានាបាននូវការចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ ដោយមានការត្រួតពិនិត្យ ស្របច្បាប់ និងត្រឹមត្រូវ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធមិនផ្តល់ជូន សេវាធនាគារអាជីវកម្មប្រ៊ីដ ដល់អតិថិជនតាមឆន្ទានុសិទ្ធិដាច់ខាតរបស់ខ្លួន និងដោយមិនចាំបាច់ផ្តល់ហេតុផលណាមួយសម្រាប់ការបដិសេធនោះឡើយ។
៤. ថ្លៃសេវាកម្ម
៤.១. ថ្លៃសេវានឹងត្រូវបានគិត នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការជាក់លាក់ណាមួយ ឬប្រើប្រាស់ផលិតផល ឬសេវាកម្មដែលមាននៅក្នុង សេវាធនាគារអាជីវកម្មប្រ៊ីដ ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងលក្ខណៈនៃផលិតផល និងសេវាកម្មរបស់ ធនាគារ ប៊្រីដ។ លោក-លោកស្រីអាចស្វែងរកថ្លៃសេវាកម្មនៃផលិតផល និង/ឬ សេវាកម្មជាក់លាក់ណាមួយបាននៅតាមសាខានានារបស់ ធនាគារ ប៊្រីដ ឬ តាមរយៈគេហទំព័រ ឬទម្រង់ផ្សេងទៀតដែលត្រូវបានផ្សព្វផ្សាយដោយធនាគារ ប្រ៊ីដ។
៤.២. ធនាគារ ប៊្រីដ អាចនឹងយកថ្លៃសេវាកម្ម លើការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ពីពេលមួយទៅពេលមួយទៀតដោយរួមមាន និង មិនកំណត់ចំពោះ ថ្លៃសេវារដ្ឋបាល និងថ្លៃសេវាប្រតិបត្តិការជាដើម។ ព័ត៌មានលម្អិតអំពីថ្លៃសេវានេះនឹងមានបង្ហាញនៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ។ លោក-លោកស្រីយល់ព្រមបង់ថ្លៃសេវា និងផ្តល់សិទ្ធិឲ្យ ធនាគារ ប៊្រីដ ធ្វើការកាត់ថ្លៃសេវាផ្សេងៗដែលអាចមាន ដោយផ្ទាល់ពីគណនីរបស់លោក-លោកស្រី។
៤.៣. លោក-លោកស្រីត្រូវទទួលបន្ទុកលើថ្លៃសេវានៃការប្រើប្រាស់អ៊ីនធើណែត ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែត សម្រាប់ប្រតិបត្តិការមួយចំនួន រួមមាន និង មិនកំណត់ចំពោះ ការទាញយក ការតម្លើងVersion និងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ការគិតតម្លៃសេវាចំពោះការប្រើប្រាស់អ៊ីនធើណែតដូចដែលបានលើកឡើងខាងលើនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវដោយផ្ទាល់ ហើយលោក-លោកស្រីអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលលោក-លោកស្រីបានប្រើប្រាស់សេវាអ៊ីនធើណែត ដើម្បីយល់ដឹងអំពីថ្លៃសេវាកម្មនៃការប្រើប្រាស់អ៊ិនធើណិតនោះ។
៥. ការទូទាត់ការប្រាក់ និងកាតព្វកិច្ចពន្ធ
៥.១. ធនាគារ ប៊្រីដ នឹងមិនធ្វើការផ្តល់ការប្រាក់ សម្រាប់ការប្រើប្រាស់សេវាកម្ម សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ឡើយ។ ប៉ុន្តែ អតិថិជនអាចទទួលបានការទូទាត់ការប្រាក់ផ្អែកលើប្រភេទគណនីរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
៥.២. ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវលើកាតព្វកិច្ចពន្ធណាមួយដែលកើតឡើងពីការធ្វើប្រតិបត្តិការ ឬ ពន្ធដែលអាចត្រូវអនុវត្តលើលោក-លោកស្រីនាពេលអនាគតឡើយ។
៦. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការ
៦.១. ដើម្បីកាត់បន្ថយ និងការការពារហានិភ័យ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកំណត់ និងកែប្រែនូវប្រតិបត្តិការប្រចាំថ្ងៃ និង កំរិតចំនួនប្រតិបត្តិការពីពេលមួយទៅពេលមួយទៀត ដោយពុំចាំបាច់ជូនដំណឹងដល់អតិថិជនជាមុន។
៦.២. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការនឹងត្រូវបានកំណត់សម្រាប់គ្រប់ប្រភេទប្រតិបត្តិការនីមួយៗ ហើយមានផ្តល់ជូនតាមរយៈបណ្តាញផ្សេងៗដែល ធនាគារ ប៊្រីដ អាចផ្តល់ជូនអតិថិជន រួមមាន និង មិនកំណត់ចំពោះ តាមរយៈគេហទំព័រ បណ្តាញសង្គមផ្លូវការ និងតាមការិយាល័យសាខា ធនាគារ ប៊្រីដ ជាដើម។
៦.៣. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និងចំនួនទឹកប្រាក់ប្រតិបត្តិការ អាចត្រូវបានអនុញ្ញាតឱ្យកែប្រែដោយអតិថិជនពីពេលមួយទៅពេលមួយតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬបានតាមរយៈការស្នើសុំដោយអតិថិជន និងកែសម្រួលដោយបុគ្គលិករបស់ ធនាគារ ប្រ៊ីដ។ តម្លៃនៃការកែប្រែណាមួយអាចត្រូវបានអនុវត្តដោយយោងទៅតាមគោលការណ៍នៃកម្រៃសេវារបស់ធនាគារ ប្រ៊ីដ។
៧. ការចូលទៅកម្មវិធី ការប្រើប្រាស់ និងតំណភ្ជាប់
៧.១. លោក-លោកស្រីតម្រូវឲ្យបញ្ចូល លេខសម្ងាត់ (Login Credentials) រាល់ពេលចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
៧.២. លោក-លោកស្រី នឹងត្រូវបានតម្រូវឱ្យបញ្ចូល អូធីភី (OTP) សម្រាប់ការចូលឧបករណ៍ផ្សេងៗគ្នា ដើម្បីចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដោយប្រើនូវព័ត៌មានសម្ងាត់របស់អ្នក (Credential) និងពាក្យសម្ងាត់ចូលរបស់អ្នក។ អូធីភី (OTP) នឹងត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទដែលបានចុះឈ្មោះរបស់លោក-លោកស្រី តែប៉ុណ្ណោះ។
៧.៣. ធនាគារ ប្រ៊ីដ អាចអនុញ្ញាតឱ្យលោក-លោកស្រី ចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី នៅលើឧបករណ៍ផ្សេងទៀត ក្រៅឧបករណ៍ដំបូងរបស់លោក-លោកស្រី ដែលធ្លាប់ប្រើដើម្បីចូល សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ទោះជាយ៉ាងណាក៏ដោយ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាព័ត៌មាន Login PIN និងលេខសម្ងាត់របស់លោក-លោកស្រី ឱ្យមានសុវត្ថិភាព និងឯកជនសម្រាប់តែខ្លួនលោក-លោកស្រី ប៉ុណ្ណោះ ហើយចៀសវាងការចែករំលែករាល់ព័ត៌មានទាំងនោះជាមួយអ្នកដទៃ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះសមាជិកគ្រួសារ មិត្តភក្តិ សមត្ថកិច្ច បុគ្គលិកធនាគារជាដើម ។ល។
៧.៤. ធនាគារ ប្រ៊ីដ អាចនឹង ប៉ុន្តែមិនតម្រូវនោះឡើយ ទៅលើ ការបដិសេធ និង/ឬដាក់កម្រិតការចូលប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ប្រសិនបើប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍នេះមិនមានភាពជាក់លាក់ ដោយរួមទាំងប៉ុន្តែមិនកំណត់ទៅលើ ឧបករណ៍/ទូរស័ព្ទ ដែលមានការបញ្ជាដោយឧបករណ៍មួយផ្សេងទៀត (rooted) ឬ ឧបករណ៍ដែលtត្រូវបានកែប្រែប្រព័ន្ធប្រតិបត្តិការ (jail-broken) ក្នុងករណីនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះការបាត់បង់ផ្ទាល់ខ្លូន និង/ឬ ការខូចខាតដែលកើតឡើងដែលជាលទ្ធផលនៃការប្រើប្រាស់ឧបករណ៍បែបនេះដើម្បីចូលទៅកាន់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ការចូលប្រើប្រាស់នូវ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត នឹងត្រូវបានដាក់កម្រិតផងដែរ ប្រសិនបើឧបករណ៍របស់លោក-លោកស្រីត្រូវបានផលិតនៅប្រទេសជាក់លាក់ណាមួយដែលប្រព័ន្ធប្រតិបត្តិការ មិនសមស្រប ឬអនុលោមតាមស្តង់ដារអន្តរជាតិ ស្តង់ដារបច្ចេកទេស ឬ សុវត្ថិភាពរបស់ធនាគារ ប្រ៊ដី។
៧.៥. ធនាគារ ប៊្រីដ អាចបន្ថែម ឬបិទមុខងារណាមួយ ឬបិទប្រតិបត្តិការណាមួយនៃសេវាកម្ម សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬផ្អាកការផ្តល់សេវាផ្សេងៗទៀតរបស់ ធនាគារ ប៊្រីដ បានគ្រប់ពេលវេលា ប្រសិនបើមានការគម្រាមកំហែងបានកើតឡើង ឬ ត្រូវបានកំណត់ថា ការគម្រាមគំហែងនេះប៉ះពាល់ដល់អតិថិជន ឬ ប្រតិបត្តិការរបស់ ធនាគារ ប៊្រីដ ឬ ផ្អាកក្នុងគោលបំណងធ្វើការថែទាំប្រព័ន្ធជាប្រចាំ។
៧.៦. លោក-លោកស្រីមិនអាចចូលមើលព័ត៌មានគណនីរបស់លោក-លោកស្រី ឬធ្វើប្រតិបត្តិការផ្សេងៗតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត បានឡើយ ប្រសិនបើតំណភ្ជាប់អ៊ីនធើណែតទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រីមានបញ្ហា។ ធនាគារ ប៊្រីដ ពឹងផ្អែកលើភាពពិតប្រាកដនៃដំណើរការប្រតិបត្តិការ និងបច្ចេកវិទ្យានានារបស់ខ្លួន និងដៃគូទូរគមនាគមន៍ និងបណ្តាញទូរស័ព្ទដែលឧបករណ៍/ទូរស័ព្ទនោះប្រើប្រាស់។ ការរំខានណាមួយលើដំណើរការទាំងនេះអាចធ្វើឲ្យសេវាធនាគារអាជីវកម្មប្រ៊ីដ មិនអាចដំណើរការបានគ្រប់ពេលវេលា។
៧.៧. ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះអតិថិជន លើភាពមិនពេញលេញ ភាពដែលពុំអាចរកបាន ការកើតមាននូវកំហុស ការរំខាន ការព្យួរ ឬ ការពន្យាពេលណាមួយ សេវាធនាគារអាជីវកម្មប្រ៊ីដ រួមមាននិងមិនកំណត់ចំពោះ ការផ្ញើរជូននូវការរំលឹក ឬការជូនដំណឹង, បង្កាន់ដៃ ឬការអនុវត្តសេចក្តីណែនាំពី ធនាគារ ប៊្រីដ ដែលកត្តាទាំងនេះស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ រួមទាំងបញ្ហានៃតំណភ្ជាប់អ៊ីនធើណែត។
៧.៨. ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវ ឬទទួលខុសត្រូវចំពោះការមិនអាចចូលដំណើរការបាន ឬការរំខានរបស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត នៅលើឧបករណ៍ណាមួយដែលកំណែប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ចាស់ពេក ឬមិនបានធ្វើបច្ចុប្បន្នភាព និងទាបជាងកំណែដំបូង (Version) ដែលគាំទ្រដោយការសរសេរកូដ និងកម្មវិធីរបស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឡើយ។
៧.៩. លោក-លោកស្រីយល់ព្រមថា ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយដែលកើតឡើងដោយអ្នក នៅពេលដែលសេវាកម្មមិនដំណើរការជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់ដំណើរការសេវា អាជីវកម្មធនាគារ ប៊្រីដ មិនដំណើរការក្នុងលក្ខណៈធម្មតា ឬ មិនសមនឹងចិត្ត បើទោះជាវាបង្កឡើងដោយរបៀបណាមួយក៏ដោយ។
៨. មុខងារ និង ការធ្វើបច្ចុប្បន្នភាព
៨.១. ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិធ្វើឲ្យប្រព័ន្ធមានភាពប្រសើរឡើង និងកែលម្អលក្ខណៈ និងមុខងាររបស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ពីពេលមួយទៅពេលមួយទៀត ហើយធនាគារ ប៊្រីដ នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ នូវកំណែថ្មីបំផុត ដើម្បីផ្តល់ជូននូវលក្ខណៈសណ្ឋានថ្មី និងការកែលម្អថ្មីៗ ដែលរួមមាននិងមិនកំណត់ចំពោះ ទំនាក់ទំនង បទពិសោធន៍ និងប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៃកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ។ លោក-លោកស្រីគួរតែធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់នូវសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលបានធ្វើកំណែថ្មីចុងក្រោយបង្អស់ ដើម្បីទទួលបាននូវ លក្ខណៈសណ្ឋាន និងមុខងារដ៏ច្បាស់លាស់មួយតាមតម្រូវការបច្ចេកទេស។
៨.២. ប្រសិនបើប្រព័ន្ធប្រតិបត្តិការឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រី មិនបានធ្វើបច្ចុប្បន្នភាពដែលជាកំណែចុងក្រោយបង្អស់ ឬមិនអាចប្រើជាមួយសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត វាអាចនឹងធ្វើឲ្យកម្មវិធីលើទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ មិនអាចដំណើរការប្រតិបត្តិការ ឬសេវាកម្មបានឡើយ។
៩. ការការពារ និងការបង្ការហានិភ័យទូទៅ
៩.១. លោក-លោកស្រីត្រូវទទួលខុសត្រូវ និងមានគណនេយ្យភាពគ្រប់ពេលវេលាចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលបានប្រើប្រាស់ព័ត៌មានសុវត្ថិភាព និងលេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី។
៩.២. គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងហានិភ័យ។ លោក-លោកស្រីគួរតែយល់ដឹងអំពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះលោក-លោកស្រី ដូច្នេះលោក-លោកស្រីគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នដូចខាងក្រោម៖
- មិនត្រូវចែករំលែក ឬអនុញ្ញាតបុគ្គលដ៏ទៃ រួមទាំងសមាជិកគ្រួសារ អ្នកធ្វើការជាមួយគ្នា ឬប្រធានផ្នែករបស់អ្នក ឲ្យបានដឹង ឬប្រើប្រាស់នូវលេខសម្ងាត់សុវត្ថិភាព ដើម្បីចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬគណនីនៅលើឧបករណ៍ណាមួយឡើយ។ សូមរក្សាទុកព័ត៌មានសម្ងាត់ចូលប្រព័ន្ធរបស់អ្នកជាឯកជនដាច់ខាតសម្រាប់តែខ្លួនអ្នកផ្ទាល់។
- ចៀសវាងការបញ្ចូលលេខសម្ងាត់សុវត្ថិភាពកនៃសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី នៅលើឧបករណ៍ទូរស័ព្ទរបស់អ្នកដទៃឡើយ។ ប្រសិនបើលោក-លោកស្រីបានធ្វើដូច្នេះ លោក-លោកស្រីត្រូវប្រាកដថា លោក-លោកស្រីបាន ចាកចេញ (sign out) និងលុបចោលនូវការចូល (Login) ប្រតិបត្តិការរបស់លោក-លោកស្រីលើឧបករណ៍នោះ។ លើសពីនេះទៀតសោធ លោក-លោកស្រីមិនត្រូវប្រើប្រាស់លក្ខណៈសម្គាល់ជីវមាត្រ (biometric identifier) របស់លោក-លោកស្រីឡើយ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដើម្បីចូលទៅក្នុងគណនីរបស់លោក-លោកស្រីតាមរយៈឧបករណ៍/ទូរស័ព្ទរបស់តតិយជនណាម្នាក់ ឡើយ។
- ចូរបញ្ចូលលេខសម្ងាត់សុវត្ថិភាពលើទូរស័ព្ទ/ឧបករណ៍របស់អ្នកឲ្យបានត្រឹមត្រូវ និងមិនត្រូវផ្តល់ ឬចែករំលែកលេខសម្ងាត់នេះដល់នរណាម្នាក់ ឬមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃបើកសោរទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រីឡើយ ហើយនិងមិនត្រូវឲ្យអ្នកដទៃកំណត់ ឬបញ្ចូលនូវលក្ខណៈសម្គាល់ជីវមាត្ររបស់ពួកគេឡើយ ដូចជាស្នាមម្រាមដៃ និង/ឬការស្កេនមុខ ដើម្បីចូលទូរស័ព្ទចល័ត/ឧបករណ៍ ឬចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រីឡើយ។
- លោក-លោកស្រីមិនត្រូវចែករំលែកលេខកូដសម្ងាត់របស់ខ្លួន (PIN) ឬលេខកូដសម្ងាត់ណាមួយ រួមទាំងលេខកូដ ៦ ខ្ទង់ អូធីភី (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទៅ អ្នកដទៃឡើយ រួមទាំងគ្រួសារ មិត្តភក្តិ និង/ឬ ស្ថាប័ន/អង្គភាពណាមួយ ទោះបីជាក្នុងហេតុផលណាក៏ដោយ។
- លោក-លោកស្រី មិនត្រូវកត់ត្រាលេខកូដសម្ងាត់របស់ខ្លួន (PIN) លេខកាត ឬលេខសម្ងាត់សុវត្ថិភាពនៅកន្លែងណាមួយឡើយ ប៉ុន្តែចូរព្យាយាមចងចាំលេខទាំងនោះឲ្យបានត្រឹមត្រូវ ក៏ដូចជារក្សាទុកព័ត៌មានទាំងនោះជាឯកជនទាំងស្រុងសម្រាប់ខ្លួនលោក-លោកស្រីតែប៉ុណ្ណោះ។
- សូមកុំទុកទូរស័ព្ទចល័ត/ឧបករណ៍របស់លោក-លោកស្រីចោល ក្នុងពេលដែលលោក-លោកស្រីកំពុងបើកចូលប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
- លោក-លោកស្រីត្រូវធានាថាលេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី រួមមានលេខកូដសម្ងាត់របស់ខ្លួន (PIN) ចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត នៅតែបន្តជាលេខសម្ងាត់សម្រាប់តែលោក-លោកស្រីម្នាក់គត់ ហើយលោក-លោកស្រីត្រូវធានាថាលេខសម្ងាត់ទាំងនោះ នឹងមិនត្រូវបានចែករំលែក ឬ បង្ហាញដល់អ្នកដទៃឡើយ។
- លោក-លោកស្រីត្រូវការពារលេខកូដសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី មិនឱ្យអ្នកដទៃមើលឃើញ ឡើយ នូវគ្រប់ពេលដែលលោក-លោកស្រីលោក-លោកស្រីចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និងគណនីរបស់លោក-លោកស្រី។
- ត្រូវចៀសវាងមិនឱ្យអ្នកដទៃកំណត់ការសម្គាល់ជីវមាត្ររបស់ពួកគេ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) នៅលើឧបករណ៍ដែលលោក-លោកស្រីបានប្រើប្រាស់ ដើម្បីចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័តរបស់លោក-លោកស្រីឡើយ។
- មិនត្រូវអើពើចំពោះគ្រប់អ៊ីមែល ឬ ការស្នើសុំណា ដែលស្នើសុំឱ្យលោក-លោកស្រី លោក-លោកស្រីបង្ហាញ ឬ ប្រាប់នូវលេខសម្ងាត់របស់លោក-លោកស្រី (PIN) ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទោះបីជាសារអេឡិចត្រូនិក ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី ធនាគារ ប៊្រីដ ឬ បុគ្គលិកធនាគារ ប៊្រីដ ក៏ដោយ ។ លោក-លោកស្រីត្រូវចងចាំថា ធនាគារ ប៊្រីដ ឬ បុគ្គលិករបស់ធនាគារ ប៊្រីដ នឹងមិនអ៊ីមែល ឬស្នើសុំ លេខសម្ងាត់ ឬ លេខអូធីភី (OTP) របស់លោក-លោកស្រីឡើយ។ ប្រសិនបើលោក-លោកស្រីជួបប្រទះ ករណីបែបនេះ លោក-លោកស្រីត្រូវរាយការណ៍មកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ឬទីតាំងសាខាដែលនៅជិតលោក-លោកស្រីបំផុត។
- មិនត្រូវអើពើចំពោះគ្រប់ការហៅចូល ឬ ការស្នើសុំណា ដែលស្នើសុំឱ្យលោក-លោកស្រី លោក-លោកស្រីបង្ហាញ ឬ ប្រាប់នូវលេខសម្ងាត់របស់លោក-លោកស្រី (PIN) ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទោះបីជាសារអេឡិចត្រូនិក ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី ធនាគារ ប៊្រីដ ឬ បុគ្គលិកធនាគារ ប៊្រីដ ក៏ដោយ ។ លោក-លោកស្រីត្រូវចងចាំថា ធនាគារ ប៊្រីដ ឬ បុគ្គលិករបស់ធនាគារ ប៊្រីដ នឹងមិនខល ឬស្នើសុំ លេខសម្ងាត់ ឬ លេខអូធីភី (OTP) របស់លោក-លោកស្រីឡើយ។ ប្រសិនបើលោក-លោកស្រីជួបប្រទះ ករណីបែបនេះ លោក-លោកស្រីត្រូវរាយការណ៍មកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈការិយាល័យទំនាក់ទំនងអតិថិជន (Call Center) ឬទីតាំងសាខាដែលនៅជិតលោក-លោកស្រីបំផុត។
- សូមលោក-លោកស្រីប្រុងប្រយ័ត្ន នៅពេលដែលលោក-លោកស្រីប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័តក្លែងក្លាយ ឬស្រដៀងទៅនឹងធនាគារ ប៊្រីដ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាកម្មធនាគារចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលអាចនាំឱ្យលោកអ្នក បញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោក-លោកស្រីចូលទៅកាន់ការប្រើប្រាស់សេវាធនាគារចល័ត ធនាគារ ប៊្រីដ ប៉ុន្តែការពិតជាក់ស្ដែង លោក-លោកស្រីកំពុងតែបង្ហាញលេខសម្ងាត់របស់លោក-លោកស្រីដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោក-លោកស្រី។
- សូមលោក-លោកស្រីប្រុងប្រយ័ត្ន នៅពេលដែលលោក-លោកស្រីប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ក្លែងក្លាយ ឬស្រដៀងទៅនឹងធនាគារ ប៊្រីដ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលអាចនាំឱ្យលោកអ្នក បញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោក-លោកស្រីចូលទៅកាន់ការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ប៉ុន្តែការពិតជាក់ស្ដែង លោក-លោកស្រីកំពុងតែបង្ហាញលេខសម្ងាត់របស់លោក-លោកស្រីដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោក-លោកស្រី។
៩.៣. ធនាគារ ប៊្រីដ នៅតែបន្ត ប៉ុន្តែមិនមែនជាកាតព្វកិច្ចនោះឡើយ ក្នុងការស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយនូវប្រតិបត្តិការខុសច្បាប់លើគណនីរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ អាចប្រើប្រាស់បច្ចេកទេសផ្សេងៗពីពេលមួយទៅពេលមួយទៀត រួមមានការទាក់ទងទៅកាន់លោក-លោកស្រី បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតី ឬមានប្រតិបត្តិការជាច្រើនដង ដើម្បីបញ្ជាក់ថាលោក-លោកស្រីពិតជាអនុញ្ញាត ឬបានធ្វើប្រតិបត្តិការទាំងនោះប្រាកដមែន។
៩.៤. ការចូលប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ របស់លោក-លោកស្រីអាចនឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន ប្រសិនបើ ធនាគារ ប៊្រីដ បានរកឃើញ ឬសង្ស័យថា មានសកម្មភាពមិនប្រក្រតី ដែលជាបង្កមកពី មានកម្មវិធីមិនល្អ ឬមានមេរោគ ការចូលយកទិន្នន័យសម្គាល់ខ្លួន ឬការក្លែងបន្លំជាក្រុមហ៊ុនស្របច្បាប់ដើម្បីយកទិន្នន័យរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការផ្អាកការចូលប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ របស់លោក-លោកស្រី ក្នុងពេលដែល ធនាគារ ប៊្រីដ កំពុងបន្តស្វែងរកនូវកម្មវិធីមិនល្អ ឬមេរោគទាំងនោះ។
៩.៥. លោក-លោកស្រីត្រូវជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩ បន្ទាប់ពីបានដឹងនូវភាពមិនប្រក្រតីដូចខាងក្រោម៖
- លេខសម្ងាត់ របស់លោក-លោកស្រីត្រូវបានគេដឹង ឬលោក-លោកស្រីមានអារម្មណ៍ថាមានគេបានដឹងអំពីលេខសម្ងាត់នោះ។
- ទូរស័ព្ទ ឬ ឧបករណ៍ចល័តរបស់លោក-លោកស្រីបានបាត់ ឬត្រូវគេលួច។
- លោក-លោកស្រីមានការសង្ស័យ ឬបានដឹងថាមានការប្រើប្រាស់ព័ត៌មានគណនីរបស់លោក-លោកស្រី ដើម្បីចូលទៅប្រើ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដោយមិនមានការអនុញ្ញាតពីលោក-លោកស្រី។
- លោក-លោកស្រីសម្គាល់ឃើញថា នៅពេលដែលលោក-លោកស្រីកំពុងចូលទៅប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត លោក-លោកស្រីត្រូវបានតម្រូវឲ្យបញ្ចូលអូធីភី (OTP) ម្តងទៀង ឬបានទទួល លេខកូដ ៦ ខ្ទង់ដោយមិនមានការដឹងឭអំពីលោក-លោកស្រី។ ករណីនេះ អាចមានអ្នកដទៃប៉ុនប៉ងចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី ដោយប្រើប្រាស់លេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី ជាដើម។
- លោក-លោកស្រីកត់សម្គាល់ថាមានទូរស័ព្ទ/ឧបករណ៍ម៉ាកផ្សេង ត្រូវបានគេប្រើប្រាស់ដើម្បីចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី នៅពេលលោក-លោកស្រីបានចូលទៅពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍នៅក្នុងកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ របស់លោក-លោកស្រី។
៩.៦. ចូរត្រួតពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍ ដែលបានចូលទៅប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រីឲ្យបានទៀងទាត់ [សូមចូលទៅកាន់មុខងារការកំណត់ផ្សេងៗ (Setting) មុខងារប្រវត្តិធ្លាប់ចូល] ហើយត្រូវលុបឧបករណ៍ដែលលោក-លោកស្រីមិនស្គាល់ចេញភ្លាមៗ ប្រសិនបើលោក-លោកស្រីឃើញថាមាន។ បន្ទាប់មកជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩។
៩.៧. នៅពេលដែលលោក-លោកស្រីលក់ទូរស័ព្ទ ឬ ឧបករណ៍ លោក-លោកស្រីត្រូវលុប ឬចាកចេញ (Log Out) អំពីសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ឬលុបចោលការសម្គាល់ជីវមាត្រ (ដូចជាស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដែលបានចុះឈ្មោះនៅក្នុងទូរស័ព្ទចល័ត ឬ ឧបករណ៍របស់លោក-លោកស្រីមុនពេលប្រគល់ទូរស័ព្ទ ឬ ឧបករណ៍នោះឲ្យទៅអ្នកទិញលក់ទូរស័ព្ទ។
១០. លេខសម្ងាត់សុវត្ថិភាព
១០.១. ដើម្បីប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីតម្រូវឲ្យកំណត់នូវលេខសម្ងាត់សុវត្ថិភាព ដែលរួមមាន លេខទូរស័ព្ទចល័តចុះឈ្មោះត្រឹមត្រូវ និងពាក្យសម្ងាត់ នៅពេលដែលលោក-លោកស្រីចុះឈ្មោះប្រើប្រាស់កម្មវិធីនេះជាលើកដំបូង ដែលព័ត៌មានទាំងនោះត្រូវរក្សាទុកសម្រាប់ការចូល សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់អ្នកនាពេលអនាគត។
១០.២. ក្នុងអំឡុងពេលនៃការចុះឈ្មោះលើកដំបូង និងចាប់ផ្តើមប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីនឹងត្រូវបានទទួលស្គាល់ជាមួយនឹងការបញ្ជាក់លេខកូន ៦ ខ្ទង់ អូធីភី (OTP) ហើយលោក-លោកស្រីត្រូវបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាព និងងាយចាំ ដើម្បីប្រើសម្រាប់បញ្ជាក់នៅពេលចូលទៅកាន់គណនីរបស់លោក-លោកស្រី។
១០.៣. លោក-លោកស្រីមិនត្រូវបង្កើតពាក្យសម្ងាត់ ណាដែលអ្នកដទៃងាយនឹងអាចទាយដឹង ឬលេខពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីដូចជា៖
- ថ្ងៃខែឆ្នាំកំណើត
- លេខដូចគ្នា (ឧទាហរណ៍៖ ៨៨៨៨៨៨)
- លេខរៀង (ឧទាហរណ៍៖ ១២៣៤៥៦)
- លេខមួយផ្នែក ឬលេខទាំងអស់នៃលេខទូរស័ព្ទរបស់លោក-លោកស្រី
- ទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត (ឧទាហរណ៍៖លេខប័ណ្ណបើកបរ លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន លេខសម្គាល់បុគ្កលិក ឬលេខដែលងាយនឹងទាយដឹងផ្សេងៗទៀត)។
១០.៤. លោក-លោកស្រីគួរពិចារណាប្រើប្រាស់លេខសម្ងាត់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រីឱ្យខុសអំពីលេខ ពីលេខសម្ងាត់ កាតរបស់លោក-លោកស្រី។ យើងសូមណែនាំឲ្យលោក-លោកស្រីប្រើប្រាស់ពាក្យសម្ងាត់សុវត្ថិភាព ផ្សេងទៀតដើម្បីតម្លើង និងចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រី ហើយត្រូវធ្វើការផ្លាស់ប្តូរនូវពាក្យសម្ងាត់សុវត្ថិភាពថ្មី ឲ្យបានទៀងទាត់។
១០.៥. ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជីវមាត្រ៖ ទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រី មានប្រព័ន្ធេមុខងារសម្គាល់ជីវមាត្រ ដូចជា ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ អាចអនុញ្ញាតឲ្យលោក-លោកស្រីធ្វើការបើកដំណើរការ និង ប្រើប្រាស់មុខងារនេះសម្រាប់ធ្វើការផ្ទៀងផ្ទាត់នូវ នៅពេលដែលលោក-លោកស្រីចូលទៅប្រើប្រាស់ និង/ឬ អនុញ្ញាតប្រតិបត្តិការ ដោយផ្អែកតាមកម្រិតចំនួនទឹកប្រាក់ប្រតិបត្តិការអតិបរិមាដែលកំណត់ដោយធនាគារនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត។ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត មិនរក្សា និងមិនប្រមូលទិន្នន័យសម្គាល់ជីវមាត្រដែលមាននៅក្នុងឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រីឡើយ ទិន្នន័យជីវមាត្ររបស់លោក-លោកស្រីគឺត្រូវបានរក្សាទុកតែក្នុងទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រីតែប៉ុណ្ណោះ។
១០.៦. ការកំណត់ជីវមាត្រ៖ ប្រសិនបើលោកអ្នកដំណើរការ ឬប្រើប្រាស់ការសម្គាល់ជីវមាត្រ ដើម្បីចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីត្រូវធានាថាឧបករណ៍/ទូរស័ព្ទ ដែលលោក-លោកស្រីប្រើប្រាស់ចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត មិនមានរក្សាទុក ឬកំណត់យកការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) របស់អ្នកដទៃ ក្រៅពីរបស់លោក-លោកស្រីឡើយ បើពុំដូច្នោះទេ លោក-លោកស្រីនឹងបំពានលើលក្ខខណ្ឌប្រើប្រាស់នេះ។ ការធ្វើបែបនេះ លោក-លោកស្រីទទួលស្គាល់ថា បុគ្គលនេះអាចនឹងចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រី ដើម្បីមើលទិន្នន័យ ឬដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ហើយប្រតិបត្តិការទាំងនេះនឹងត្រូវចាត់ទុកថាទទួលបានការអនុញ្ញាត និងការយល់ព្រមពីលោក-លោកស្រី។ ការបាត់បង់ផ្នែកហិរញ្ញវត្ថុណាមួយកើតចេញពីសកម្មភាពទាំងនេះ គឺលោក-លោកស្រីត្រូវទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះការបាត់បង់នេះ។ តាមរយៈការចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដោយប្រើជីវមាត្រ លោក-លោកស្រីនឹងត្រូវបានផ្តល់នូវជម្រើសសម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយប្រើការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) ក្នុងពេលធ្វើការអនុញ្ញាតប្រតិបត្តិការហិរញ្ញវត្ថុនីមួយៗផងដែរ។
១១. ការទទួលស្គាល់របស់អ្នកប្រើប្រាស់
១១.១. លោក-លោកស្រីទទួលស្គាល់ និងយល់ព្រមថាការប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ មានទំនាក់ទំនងគ្នាជាមួយគណនីធនាគារ ប្រ៊ីដ របស់អ្នកទាំងអស់ដែលអ្នកមានជាមួយធនាគារ ហើយលក្ខខណ្ឌទាំងអស់ដែលមានចែងនៅទីនេះ ប៉ុន្តែមិនត្រូវបានបញ្ជាក់នៅក្នុងលក្ខខណ្ឌនៃគណនីធនាគារ ប្រ៊ីដ របស់អ្នកត្រូវបានអនុវត្តចំពោះ អ្នកផងដែរ។
១១.២. លោក-លោកស្រីទទួលស្គាល់ថា កម្មវិធីលើទូរស័ព្ទដៃ របស់សេវាធនាគារអាជីវកម្មប្រ៊ីដ និងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតត្រូវបានបង្កើតឡើង និងដំណើរការក្នុងគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារដោយមានភាពរលូន និងគ្មានការរអាក់រអួលតាមរយៈរបៀបអេឡិចត្រូនិច ហើយលោក-លោកស្រីក៏ទទូលស្គាល់ផងដែរថា ធនាគារ ឬប្រព័ន្ធរបស់ធនាគារអាចជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួន នៅក្រោមកាលៈទេសៈជាក់លាក់ណាមួយ ឬកំហុសកើតឡើងដោយបុគ្គល ដែលកើតឡើងដោយអតិថិជនដ៏ទៃ ឬបុគ្គលិកធនាគារ ប្រ៊ីដ ដែលអាចធ្វើឱ្យគណនីធនាគារ ប្រ៊ីដ របស់អ្នកត្រូវបានបញ្ចូល/ទទួលបានចំនួនទឹកប្រាក់ជាក់លាក់ណាមួយ។ ក្នុងករណីនេះ ធនាគាររក្សាសិទ្ធិពេញលេញក្នុងការទប់ស្កាត់ (ប្លុក) និង កាត់ចេញនូវទឹកប្រាក់ក្នុងគណនីរបស់លោក/លោកស្រី ដើម្បីប្រមូលនូវចំនួនទឹកប្រាក់នោះមកវិញ។ ក្នុងករណីណាមួយ ចំនួនទឹកប្រាក់ត្រូវបានដកដោយលោក-លោកស្រី និង/ឬជនណាផ្សេងទៀតដោយប្រើព័ត៌មានសម្ងាត់សុវត្ថិភាពរបស់អ្នក ឬវិធីសាស្រ្តផ្សេងទៀតដែលបានអនុវត្តក្រោមការអនុញ្ញាតរបស់លោក-លោកស្រី លោក-លោកស្រីយល់ព្រម កាតព្វកិច្ចសងប្រាក់វិញពេញលេញជូនធនាគារតាមការទាមទាររបស់ធនាគារ។
១១.៣. នៅពេលដែលលោក-លោកស្រីចាប់ផ្តើមធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយរួមមាននិងមិនកំណត់ចំពោះ ប្រតិបត្តិការនៃការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ផ្សេងៗ ព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការ និងអ្នកទទួលប្រាក់ នឹងមានបង្ហាញដើម្បីឲ្យលោក-លោកស្រីធ្វើការផ្ទៀងផ្ទាត់ និងកំណត់សម្គាល់នូវភាពត្រឹមត្រូវនៃប្រតិបត្តិការហិរញ្ញវត្ថុ រួមមាន លេខគណនី ឈ្មោះអ្នកទទួលប្រាក់ ឈ្មោះអ្នកបង់ប្រាក់ និង លេខវិក័យប័ត្រ ឬ លេខសម្គាល់អតិថិជន និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការដែលលោក-លោកស្រីបានធ្វើ។ លោក-លោកស្រីយល់ព្រមថា មិនត្រូវចែករំលែក ឬបង្ហាញព័ត៌មានជាពិសេសព័ត៌មានរបស់អ្នកទទួលប្រាក់ទាំងអស់ ឬដោយផ្នែកណាមួយក៏ដោយ ទៅកាន់ភាគីទីបីណាមួយឡើយ។ ក្នុងករណីដែលលោក-លោកស្រីបានចែករំលែក ឬបង្ហាញព័ត៌មានទាំងនោះ ទាំងអស់ក្តី ឬដោយផ្នែកណាមួយក្តី លោក-លោកស្រីយល់ព្រមទទួលខុសត្រូវតែម្នាកឯងគត់ចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលធនាគារ ប៊្រីដ បានជួបប្រទះ ដែលរួមមានការខាតបង់ដោយប្រយោល និងការផាកពិន័យជាទឹកប្រាក់ដែលតម្រូវដោយច្បាប់ ដែលកើតចេញពីការចែករំលែក ឬបង្ហាញព័ត៌មានដែលលោក-លោកស្រីបានប្រព្រឹត្តដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
១១.៤. ការបើកគណនីណាមួយជាមួយ ធនាគារ ប៊្រីដ លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យធនាគារ ប៊្រីដ មានសិទ្ធិបង្ហាញនូវឈ្មោះគណនី និងឈ្មោះរបស់លោក-លោកស្រី ទៅកាន់បុគ្គលដទៃដែលមានគោលបំណងចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខគណនីរបស់លោក-លោកស្រី ទោះបីជាប្រតិបត្តិការផ្ទេរប្រាក់នេះ ត្រូវបានធ្វើឡើងតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ឬកម្មវិធីផ្សេងទៀតដែលបានធ្វើសមាហរណកម្មជាមួយដៃគូរសហការបស់ ធនាគារ ប៊្រីដ។ ក្រៅពីនេះ លោក-លោកស្រីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ ដាក់តាំងឬបង្ហាញនូវ លេខគណនី និងឈ្មោះគណនីរបស់លោក-លោកស្រីនៅលើអេក្រង់ទិន្នន័យរបស់ធនាគារ ប៊្រីដ និងអេក្រង់ទិន្នន័យរបស់ដៃគូពាណិជ្ជកម្ម ធនាគារ ប៊្រីដ នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់ ធនាគារ ប៊្រីដ។
១១.៥. រាល់ប្រតិបត្តិការនៃការទូទាត់ និងទិញទំនិញតាមរយៈការប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ អាចចែករំលែក និងបង្ហាញនូវឈ្មោះ និងព័ត៌មានប្រតិបត្តិការរបស់លោក-លោកស្រី ទៅកាន់ដៃគូរអាជីវកម្មរបស់ធនាគារ ប៊្រីដ រួមមាន និង មិនកំណត់ចំពោះ អាជីវករនានាដើម្បីជូនដំណឹង និងជួយឲ្យពួកគាត់អាចធ្វើការកំណត់សម្គាល់ ឬ បញ្ជាក់នូវប្រតិបត្តិការនោះ និង ទុកជាអំណះអំណាងរបស់ពួកគាត់។
១១.៦. ការកែសម្រួលផ្សេងៗ៖ លោក-លោកស្រីយល់ព្រមថាដោយមានភស្តុតាងគ្រប់គ្រាន់ ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការលុបចោល ឬបង្កកគណនី និង/ឬប្រតិបត្តិការរបស់លោក-លោកស្រីនៅក្នុងកំឡុងពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុនទៅដល់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកែសម្រួលផ្សេងៗដែលមានដូចជា ការកែតម្រូវឥណពន្ធ ឬ ការកែតម្រូវឥណទាន ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនូវប្រតិបត្តិការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងកាលៈទេសៈខ្លះ ធនាគារ ប៊្រីដ ពុំអាចលុបចោល ឬធ្វើការកែតម្រូវភ្លាមៗទៅតាមការស្នើសុំរបស់លោក-លោកស្រី ឬតាមរយៈមធ្យោបាយផ្សេងៗបានឡើយ។
១១.៧. លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា អត្រាប្តូរប្រាក់ និងការគណនាដែលបានបង្ហាញនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ក្នុងពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ និង/ឬ គណនាតាមរយៈមុខងារ “ការគណនាអត្រាប្តូរប្រាក់” គឺគ្រាន់តែជាតួលេខប្រហាក់ប្រហែលតែប៉ុណ្ណោះ។ លោក-លោកស្រីទទួលស្គាល់ថា អត្រាប្តូរប្រាក់អាចនឹងមិនមានបង្ហាញតាមពេលវេលាជាក់ស្តែងឡើយ ហើយអត្រាប្តូរប្រាក់ដែលអនុវត្តសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោក-លោកស្រី គឺជាអត្រាប្រតិបត្តិការជាក់ស្តែង ដែលវាអាចខុសពីអត្រាដែលបានបង្ហាញនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬតាមរយៈគេហទំព័រដែលការកើតឡើងនោះអាចបណ្តាលពីការយឺតយ៉ាវ និង/ឬខកខានធ្វើបច្ចុប្បន្នភាព រួមទាំងប៉ុន្តែមិនកំណត់ចំពោះកំហុសដោយអចេតនា។
១១.៨. លោក-លោកស្រីយល់ស្របថាសមតុល្យ ដែលបានកំណត់ទុកនៅក្នុងគណនីរបស់លោក-លោកស្រី គឺជាសមតុល្យបច្ចុប្បន្ននៅពេលដែលលោក-លោកស្រីចូលត្រួតពិនិត្យមើល។ ក៏ប៉ុន្តែ អាចនឹងមានកាលៈទេសៈខ្លះ ឧទាហរណ៍ដូចជាការមានបញ្ហាប្រព័ន្ធ និងបញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីរបស់លោក-លោកស្រី ។
១១.៩. ការណែនាំទាំងអស់ដែលផ្ញើដោយលោក-លោកស្រី មិនថាជាសំណើសុំព័ត៌មាន ការណែនាំប្រតិបត្តិការ ឬទម្រង់នៃការណែនាំផ្សេងទៀត (ហៅថា “ការណែនាំ Instruction”) ត្រូវតែ (លើកលែងតែមានការបញ្ជាក់ផ្ទុយពីនេះ) ចាត់ទុកថាមានសុពលភាព ដឹងខ្លួន និងធ្វើឡើងដោយពិតប្រាកដ ឬផ្ញើដោយលោក-លោកស្រី ឬក្នុងនាមជាលោក-លោកស្រី ហើយលោក-លោកស្រី ទទួលស្គាល់ព្រមទាំងធានាថា ការណែនាំទាំងអស់ដែលផ្ញើទៅកាន់ធនាគារគឺគ្មានកំហុស ហើយព័ត៌មានទាំងអស់ រួមមានប៉ុន្តែមិនកម្រិតត្រឹម លេខគណនីអ្នកទទួល និងឈ្មោះគណនីអ្នកទទួល ត្រូវបានបញ្ចូលយ៉ាងត្រឹមត្រូវ។ ប៊្រីដ មិនមានកាតព្វកិច្ចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងនេះទេ ហើយមិនអាចទទួលខុសត្រូវចំពោះការខាតបង់ពីការណែនាំបែបនេះ រួមមានការកំណត់ ការផ្ទេរប្រាក់ឡើយ។
១១.១០. ការណែនាំទាំងអស់ដែលផ្ញើដោយលោក-លោកស្រី ឬក្នុងនាមលោក-លោកស្រី គឺមិនអាចលុបចោលវិញបានទេ និងមិនអាចកែប្រែត្រឡប់ក្រោយបានឡើយ លើកលែងតែទទួលបានការអនុម័តជាមុនពី ប៊្រីដ។ ប៊្រីដ រក្សាសិទ្ធិក្នុងការតម្រូវឱ្យអតិថិជនផ្តល់ការបញ្ជាក់ជាលាយលក្ខណ៍អក្សរ ឬព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការណែនាំ ប្រសិនបើធនាគារយល់ឃើញថាសមស្រប និងចាំបាច់។
១១.១១. កាតព្វកិច្ចចំពោះ សេវាធនាគារអាជីវកម្មប្រ៊ីដ ត្រូវរំពឹងថាជាកាតព្វកិច្ចនៅពេលអ្នកប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ បង្កើតមុខងារ KHQR code។ អ្នកចុះហត្ថលេខារបស់ក្រុមហ៊ុនត្រូវដឹងជាមុនឱ្យបានពេញលេញថា ដោយការប្រើប្រាស់មុខងារនេះ៖ Creator និង Verifier/approver នឹងអាចបន្ថែម និងពិចារណាថាវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយគោលការណ៍ឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។
១១.១២. ក្រុមហ៊ុនត្រូវទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ T&C ទាំងអស់ជុំវិញសេវាកម្មអាជីវករ BRIDGE KHQR និងផ្សេងៗទៀត។
១២. ការជូនដំណឹង និងសារដាស់តឿន
១២.១. តាមរយៈការចុះឈ្មោះប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចផ្ញើ ឬ ស្នើសុំឲ្យផ្ញើសារជាអក្សរទៅកាន់ឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី ឬផ្តល់ជាការជូនដំណឹង (Push Notification) នៅលើសេវាធនាគារអាជីវកម្មប្រ៊ីដ ដែលបានតម្លើងក្នុងឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុ ការដាស់តឿនគន្លឹះសុវត្ថិភាព សារជូនដំណឹងពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ឬ ប្រូម៉ូសិននានា និងការដាស់តឿនរដ្ឋបាលមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងលោក-លោកស្រី និងធនាគារ ប្រ៊ីដ។
១២.២. ធនាគារ ប៊្រីដ មិនទទួលខុសត្រូវរាល់ការបាត់បង់ ឬការខូចខាតទាំងឡាយណាដែលកើតមានចំពោះលោក-លោកស្រី ដោយសារតែមានបុគ្គលដទៃបានឃើញ បានមើល ឬ ចូលទៅមើលខ្លឹមសារនៃសារជាអក្សរទាំងទាំងអស់ ឬមួយភាគណាមួយឡើយ។ ក្នុងករណីនេះ លោក-លោកស្រីបានដឹង និងទទួលស្គាល់ថា វាគឺជាកត្តាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក-លោកស្រីតែម្នាក់គត់ ហើយត្រូវបានចាត់ទុកថា វាជាការធ្វេសប្រហែសរបស់លោក-លោកស្រី ប្រសិនបើមានករណីនេះកើតមានឡើង។
១២.៣. លោក-លោកស្រីអាចនឹងត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័តយកថ្លៃសេវាពីការទទួលសារនីមួយៗ ឬការជូនដំណឹងនៅលើឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី។ ការយកថ្លៃទាំងអស់នេះ គឺជាការទទួលខុសត្រូវរបស់លោក-លោកស្រីទាំងអស់។
១៣. គណនីឥណពន្ធចម្បង (Default Account)
១៣.១. គណនីឥណពន្ធចម្បងត្រូវបានបង្កើតឡើងជាផ្នែកនៃសេវាធនាគារឌីជីថល ប្រ៊ីដ ហើយប្រតិបត្តិការ យោងទៅតាមឥរិយាបថ និងតក្កវិជ្ជាបច្ចេកវិទ្យា។
១៣.២. លោក-លោកស្រី ទទួលស្គាល់ និងយល់ព្រមថា សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតនឹងអនុវត្តគណនីឥណពន្ធចម្បងនៅក្នុងកម្មវិធី ឬអំឡុងពេលដែលអ្នកធ្វើប្រតិបត្តិការដោយហេតុផលធ្វើឱ្យបទពិសោធន៍ធនាគារឌីជីថលរបស់អ្នកមានភាពរហ័ស និងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរគណនីឥណពន្ធចម្បងរបស់អ្នកតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់អ្នកពីលេខគណនីមួយទៅលេខមួយទៀតគ្រប់ពេលវេលា និងស្របតាមឥរិយាបថនៃតក្កវិជ្ជាដែលបានបង្កើតឡើងនៅក្នុងសេវាកម្មធនាគារឌីជីថលរបស់ធនាគារ។
១៣.៣. លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា គណនីឥណពន្ធចំបង គឺអាចប្រើប្រាស់បានតែនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រីដែលបានតម្លើងនៅក្នុងទូរស័ព្ទ/ឧបករណ៍ចល័តរបស់លោកអុ្នកតែប៉ុណ្ណោះ។ នៅពេលណាដែលលោក-លោកស្រីបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់លោក-លោកស្រីនៅក្នុងទូរស័ព្ទ/ឧបករណ៍ផ្សេង គណនីចំបង នឹងតម្រូវឲ្យកំណត់ឡើងវិញ។
១៤. សកម្មភាពហាមឃាត់
១៤.១. លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា សេវាធនាគារអាជីវកម្មប្រ៊ីដ ផ្តល់ជូនលោក-លោកស្រីក្នុងគោលបំណងឲ្យលោកអាចអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីរបស់លោក-លោកស្រីដោយសេរី និងផ្តល់ជូនអាចអនុញ្ញាតឲ្យលោក-លោកស្រីទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ដូច្នេះ លោក-លោកស្រីយល់ព្រមថានឹងមិនធ្វើសកម្មភាពណាមួយដែលមានគោលបំណងកេងប្រវ័ញ្ចផលប្រយោជន៍នានាពីការផ្តល់ជូននេះឡើយ និង នូវរាល់គ្រប់ពេលវេលាដែលលោក-លោកស្រីប្រើកម្មវិធីធនាគារចល័ត ប៊្រីដ។
១៤.២. លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការទប់ស្កាត់ និងកាត់យកត្រឡប់មកវិញនូវការខាតបង់ផ្នែកហិរញ្ញវត្ថុទាំងអស់ដែលកើតចេញពីសកម្មភាពរបស់លោក-លោកស្រីដែលតាមការយល់ឃើញរបស់ធនាគារ ប្រ៊ីដ ថា ទង្វើរបស់លោក-លោកស្រីគឺជាការក្លែងបន្លំ និង/ឬបង្ហាញពីចេតនាដែលបានកំណត់ថាលោក-លោកស្រីបានធ្វើសកម្មភាពទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពី ធនាគារ ប៊្រីដ គ្រប់ពេលវេលា រួមមាននិងមិនកំណត់ចំពោះ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុច្រើនដង ឬ ការសាកល្បធ្វើប្រតិបត្តិការជាមួយនឹងទឹកប្រាក់តិចតួច ដើម្បីទទួលបាននូវចំនូលជាទឹកប្រាក់ ឬ ប្រហាក់ប្រហែលទៅលើការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស ឬ ការទទួលបានពិន្ទុជាដើម។ ឧទាហរណ៍ ដូចជាការដែលអតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងរូបិយវត្ថុ នូវចំនួនទឹកប្រាក់តិចតួចលើសពី ៥ ដងក្នុងមួយថ្ងៃ ហើយបង្កឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតចេញពី ទង្វើនោះ។
១៥. ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម/ទោសទណ្ឌ
១៥.១. លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចពន្យាពេល រារាំង ឬបដិសេធដំណើរការប្រតិបត្តិការ ដោយពុំទទួលខុសត្រូវអ្វីឡើយ ប្រសិនបើ ធនាគារ ប៊្រីដ សង្ស័យ និង/ឬរកឃើញថា៖
- ប្រតិបត្តិការនោះអាចនឹងបំពានលើច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់របស់ប្រទេសដទៃផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ និងការអនុវត្តសេវាធនាគារអាជីវកម្មប្រ៊ីដ ឬ
- ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនឹងផលនៃបទល្មើស ឬអនុវត្តក្នុងគោលបំណងល្មើសច្បាប់។
- មានការណែនាំណាមួយពីអាជ្ញាធរ រួមមាននិងមិនកំណត់ចំពោះ ការណែនាំពីធនាគារជាតិនៃកម្ពុជា។
១៥.២. លោក-លោកស្រីយល់ព្រមផ្តល់ព័ត៌មានទាំងអស់មក ធនាគារ ប៊្រីដ ដែល ធនាគារ ប៊្រីដ តាមការទាមទារដោយសមហេតុផលក្នុងការគ្រប់គ្រងហានិភ័យ ដើម្បីប្រតិបត្តិទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
១៥.៣. លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចបង្ហាញព័ត៌មានណាមួយដែលទាក់ទងនឹងអ្នក ប្រតិបត្តិការរបស់អ្នក និងគណនី ធនាគារដែលលោក-លោកស្រីបានដាក់ប្រាក់បញ្ញើ ក្នុងករណីដែលមានការបង្គាប់អំពី មន្រ្តីអនុវត្តច្បាប់ ភ្នាក់ងារនិយ័តករ ឬតុលាការតាមតម្រូវការនៃច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់នៃប្រទេសផ្សេងទៀត។
១៥.៤. លោក-លោកស្រីប្រកាស និងធានាអះអាងចំពោះ ធនាគារ ប៊្រីដ ថា ការទទួលប្រាក់ និង/ឬ ការទូទាត់ប្រាក់តាម រយៈ ធនាគារ ប៊្រីដ ស្របតាមការបង្គាប់បញ្ជារបស់លោក-លោកស្រី គឺនឹងមិនបំពានច្បាប់ណាមួយនៅប្រទេសកម្ពុជា ឬប្រទេសដទៃផ្សេងទៀតឡើយ។
១៦. កាតព្វកិច្ចរបស់អ្នកប្រើប្រាស់
១៦.១. លោក-លោកស្រីមិនត្រូវប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត សម្រាប់គោលបំណងផ្សេងក្រៅពីគោលបំណងដែលអនុញ្ញាតដោយច្បាប់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងគណនីរបស់លោក-លោកស្រីឡើយ។ លោក-លោកស្រីត្រូវធ្វើប្រតិបត្តិការដោយអនុលោមស្របទៅតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះ និងមិនត្រូវប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងអាជីវកម្មណាមួយដែលត្រូវបានហាមឃាត់ដោយច្បាប់របស់ប្រទេសកម្ពុជាឡើយ។
១៦.២. លោក-លោកស្រីមិនត្រូវប្រព្រឹត្តសកម្មភាពនៃការក្លែងបន្លំ ឬសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬ កម្មវិធី Software ណាមួយឡើយ រួមមាននិងមិនកំណត់ចំពោះ ការថតចម្លង កែការតម្រូវ ការប៉ុនប៉ង ឬលួចចូលទៅក្នុង ឬបញ្ចូលលេខកូដកម្មវិធីខុសច្បាប់ណាមួយទៅក្នុងកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ ឬ កម្មវិធី Software ។ ប្រសិនបើលោក-លោកស្រីបានប្រព្រឹត្តសកម្មភាពបែបនេះ លោក-លោកស្រីត្រូវតែទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
១៦.៣. ប្រសិនបើលោក-លោកស្រីប្រើប្រាស់រូបថត ដើម្បីលម្អធនាគារទូរស័ព្ទចល័ត ធនាគារ ប្រ៊ីដ ផ្ទាល់ខ្លួនរបស់លោក-លោកស្រី លោក-លោកស្រីត្រូវអនុវត្តតាមលក្ខខណ្ឌ ដូចខាងក្រោម៖
- ខ្លឹមសារនៃរូបថតមិនត្រូវមាននូវរូបភាពមិនសមរម្យឡើយ មានដូចជា រូបភាពអាសអាភាស រូបភាពខុសច្បាប់ ឬរូបភាពទាំងឡាយណាដែលមិនអាចទទួលយកបានក្នុងការចូលមើលដោយបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ។
- ខ្លឹមសាររូបថតមិនត្រូវជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬស្លាកយីហោណាមួយដោយមិនមានការអនុញ្ញាតពីម្ចាស់ដើមឡើយ។
១៦.៤. លោក-លោកស្រីត្រូវតែប្រាកដថា មានសមតុល្យទឹកប្រាក់ ឬមានដែនកំណត់គ្រប់គ្រាន់នៅក្នុងគណនី សម្រាប់ធនាគារក្នុងការអនុម័ត និងអនុវត្តការណែនាំប្រតិបត្តិការ។ ប្រសិនបើដោយសារហេតុផលណាមួយដែលគណនីដែលពាក់ព័ន្ធត្រូវបានដកប្រាក់លើសមតុល្យភាព (overdrawn) ប្រតិបត្តិការនឹងមិនត្រូវបានអនុវត្តឡើយ ហើយលោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះថ្លៃសេវាដែលកើតមានឡើងលនៃការមិនអនុវត្តប្រតិបត្តិការនោះ។
១៦.៥. លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះ និងត្រូវយកចិត្តទុកដាក់ធានាអះអាងថា ព័ត៌មានដែលលោក-លោកស្រីផ្តល់ជូនតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត រួមមាននិងមិនកំណត់ចំពោះ គោលបំណងនៃប្រតិបត្តិការ គឺពិតប្រាកដ ពេញលេញ សុក្រឹត និងជាព័ត៌មានចុងក្រោយរបស់លោក-លោកស្រីផងដែរ។
១៧. ឯកជនភាព និងការរក្សាព័ត៌មានសម្ងាត់
១៧.១. ធនាគារ ប៊្រីដ នឹងប្រមូលយកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ការណែនាំ និងព័ត៌មានលម្អិតអំពីប្រតិបត្តិការនៅក្នុងគណនីរបស់លោក-លោកស្រី (តទៅនេះហៅថា “ព័ត៌មាន”) ដើម្បីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចផ្តល់សេវាកម្មអាជីវកម្ម ធនាគារ ប៊្រីដ ជូនលោក-លោកស្រី។ បើពុំមានព័ត៌មានទាំងអស់នេះទេ ធនាគារ ប៊្រីដ មិនអាចផ្តល់នូវសេវាកម្មនេះជូនលោក-លោកស្រីបានឡើយ។
១៧.២. តាមរយៈការចុះឈ្មោះ និងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ ប្រើប្រាស់ និងបង្ហាញព័ត៌មានរបស់លោក-លោកស្រីទៅកាន់៖
- បុគ្គលណាដែលមានទំនាក់ទំនងជាមួយ ធនាគារ ប៊្រីដ ក្នុងការអនុវត្ត ឬជួយដល់មុខងារនិងសកម្មភាពរបស់ ធនាគារ ប៊្រីដ
- បុត្រសម្ព័ន្ធ ដៃគូអាជីវកម្ម ឬបណ្តាញទូទាត់របស់ធនាគារ ប៊្រីដ ការិយាល័យកណ្តាល ធនាគារ ប៊្រីដ សាខា ភ្នាក់ងារ អ្នកឆ្លើយឆ្លងទីភ្នាក់ងារ ឬការិយាល័យតំណាង របស់ ធនាគារ ប៊្រីដ
- សវនករ និងទីប្រឹក្សា រួមទាំងមេធាវី របស់ ធនាគារ ប៊្រីដ
- អ្នកផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័ររបស់ ធនាគារ ប៊្រីដ និងបុគ្គលដែលជាអ្នកតម្លើង និងអ្នកថែទាំកុំព្យូទ័រ ធនាគារ ប៊្រីដ និង អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងទៀតរបស់ ធនាគារ ប៊្រីដ
- ជនណាដែលទទួលបានការអនុញ្ញាត ឬមានការតម្រូវដោយច្បាប់
- ការិយាល័យឥណទានដែល ធនាគារ ប៊្រីដ ឬទីស្នាក់ការកណ្តាលរបស់ ធនាគារ ប៊្រីដ ឬសាខាណាមួយរបស់ ធនាគារ ប៊្រីដ ជាសមាជិក, សមាជិកផ្សេងទៀត និង/ឬគណៈកម្មាធិការប្រតិបត្តិនៃការិយាល័យឥណទាននោះ និង/ឬ
- ទីភ្នាក់ងារ និងអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង/ឬប្រទេសផ្សេងទៀត។
១៨. ការបញ្ឈប់ ឬ បិទសកម្មភាពប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ
១៨.១ នៅពេលណាដែលលោក-លោកស្រីចង់បញ្ឈប់ឬរារាំងនូវការប្រើ សេវាធនាគារអាជីវកម្មប្រ៊ីដ លោក-លោកស្រីត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យទំនាក់ទំនងអតិថិជន ឬអញ្ជើញមកកាន់សាខា ធនាគារ ប៊្រីដ ណាមួយដែលនៅជិតលោក-លោកស្រីបំផុតបំផុត។ ការចូលប្រើនឹងត្រូវបានរារាំង និងដាក់កម្រិតពីពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ ក្នុងរយៈពេល០១ (មួយ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹងពីអតិថិជនរួចមក។ ក្នុងករណី អតិថិជនចង់ស្នើសុំឲ្យដំណើរការ ការចូល ប្រើប្រាស់នេះឡើងវិញ អតិថិជនត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យទំនាក់ទំនងអតិថិជនឬអញ្ជើញមកការិយាល័យ ធនាគារ ប៊្រីដ ណាមួយដែលជិតលោក-លោកស្រីបំផុត។
១៩. ការផ្អាក និងការបញ្ចប់
១៩.១. ធនាគារ ប៊្រីដ អាចផ្អាក ឬបញ្ចប់សេវាកម្មអាជីវកម្ម ធនាគារ ប៊្រីដ ក្នុងករណីដែល៖
- លោក-លោកស្រីមិនបានអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់
- នៅក្នុងមតិផ្ទាល់ខ្លួនរបស់ ធនាគារ ប៊្រីដ យើងយល់ឃើញថាលោក-លោកស្រី និង/ឬ អ្នកប្រើប្រាស់ ដែល ប្រព្រឹត្តសកម្មភាពឆបោក ឬសកម្មភាពខុសច្បាប់ណាមួយ
- លោក-លោកស្រីមិនបានការទូទាត់ណាមួយដែលត្រូវបង់ អនុលោមតាមគណនី ឥណទានណាមួយដែលផ្តល់ជូនអ្នកដោយធនាគារ និងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ
- គណនីរបស់លោក-លោកស្រី បានអសកម្ម ឬបានក្លាយជាគណនីអសកម្មរយៈពេលយូរ (dormant)
- មានការណែនាំ ឬតម្រូវការពីអាជ្ញាធរមានសមត្ថកិច្ចឱ្យធ្វើ្វការផ្អាក ឬបញ្ចប់សេវាកម្មនេះ;
- សម្រាប់ហេតុផលសុវត្ថិភាព ដែលធនាគារយល់ឃើញថាសមស្រប
- ប្រព្រឹត្តសកម្មភាពខុសច្បាប់ណាមួយ
- បានរករឃើញនៅក្នុងបញ្ជីអតិថិជនដែលមិនស្វាគមន៍ ឬបញ្ជីខ្មៅរបស់យើង
- ដាក់ពាក្យសុំក្ស័យធន
- ធនាគារ ប៊្រីដ ជឿជាក់ថាសុវត្ថិភាពនៃការចូលប្រើតាមអេឡិចត្រូនិករបស់ម្ចាស់គណនី ឬអ្នកប្រើប្រាស់ដែលមានសិទ្ធិ ឬ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត អាចនឹងត្រូវរំលោភបំពាន
ការផ្អាក ឬការបញ្ចប់សេវាធនាគារអាជីវកម្មប្រ៊ីដ នឹងមិនប៉ះពាល់ដល់ការណែនាំណាមួយដែលបានបញ្ជូនមុនកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការផ្អាក ឬការបញ្ចប់ឡើយ ហើយនឹងមិនប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចដែលកើតឡើងរបស់លោក-លោកស្រីឡើយ។
២០. ការទទួលខុសត្រូវ
២០.១. លោក-លោកស្រីយល់ព្រមក្នុងការត្រូវទទួលខុសត្រូវ ចំពោះការណែនាំទាំងអស់ដែលផ្តល់ជូនធនាគារ និង/ឬ រាល់ប្រតិបត្តិការទាំងអស់ ដែលលោក-លោកស្រីបានធ្វើឡើងតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត លើកលែងតែមានការក្លែងបន្លំ ឬការធ្វេសប្រហែសពីសំណាក់ ធនាគារ ប៊្រីដ និយោជិក របស់ ធនាគារ ប៊្រីដ ឬប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ។ នៅពេលមានប្រតិបត្តិការក្លែងបន្លំ ឬប្រតិបត្តិការសង្ស័យណាមួយបានកើតឡើង គណៈកម្មាធិការគ្រប់គ្រងការក្លែងបន្លំ ដែលជាក្រុមការងាររបស់ ធនាគារ ប៊្រីដ នឹងធ្វើការស៊ើបអង្គេតប្រតិបត្តិការទាំងនោះ ដើម្បីស្វែងរកឫសគល់នៃបញ្ហា។
២០.២. ក្នុងទំហំពេញលេញដែលអនុញ្ញាតដោយច្បាប់ ធនាគារ ប៊្រីដ មិនត្រូវ និងមិនត្រូវទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតដោយផ្ទាល់ ដោយប្រយោល សេដ្ឋកិច្ច ពិសេស ឬជាផលវិបាកណាមួយឡើយ រួមមានដោយមិនកម្រិតត្រឹម ការខាតបង់អាជីវកម្ម ឬចំណូល ការបាត់បង់ប្រាក់ចំណេញ ការបាត់បង់ឱកាស ការបាត់បង់កិត្តិយស ការសន្សំ ឬចំណាយដែលបានរំពឹងទុក ពាក់ព័ន្ធនឹង ឬកើតចេញពីការប្រើប្រាស់ ការមិនអាចចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ ការបរាជ័យនៃប្រព័ន្ធ និង/ឬ ការមិនអនុវត្តតាមការណែនាំដោយហេតុផលណាមួយដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់ធនាគារ ព្រមទាំងការលួចចូល និងការវាយប្រហារដោយបុគ្គល ឬភាគីណាមួយលើហាតវែរ សូហ្វវែរ ឬប្រព័ន្ធដែលប្រើប្រាស់ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ ឬនៅលើអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកចល័ត រួមមានប៉ុន្តែមិនកំណត់ត្រឹម មេរោគ (viruses, malware) និង/ឬ ម៉ាក្រូ (macros) ឬសមាសភាគខុសច្បាប់ផ្សេងទៀត ឬឧបករណ៍ដែលអាចធ្វើឱ្យប្រព័ន្ធផ្អាកដំណើរការផ្សេងទៀត។
២០.៣. ធនាគារ ប៊្រីដ មិនធ្វើការតំណាង ឬការធានាណាមួយពាក់ព័ន្ធនឹងភាពត្រឹមត្រូវ មុខងារ ឬការបំពេញការងារនៃសូហ្វវែរភាគីទីបីណាមួយដែលអាចត្រូវបានប្រើប្រាស់ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ ឬកម្មវិធី និងប្រព័ន្ធដែលសេវាធនាគារអាជីវកម្មប្រ៊ីដ ត្រូវបានផ្តល់ជូននោះឡើយ។
២១. សំណង
ក្នុងទំហំដែលច្បាប់អនុញ្ញាត លោក-លោកស្រីយល់ព្រមផ្តល់សំណងពេញលេញ និងការពារធនាគារ ប៊្រីដ រួមទាំងបុគ្គលិក ភ្នាក់ងារ តំណាង និងអ្នកត្រូវបានចាត់តាំងរបស់ខ្លួនឱ្យរួចផុតពីការខូចខាត ប្រឆាំងនឹងសកម្មភាព បណ្តឹង ការតវ៉ា ការទាមទារ ការខាតបង់ ការខូចខាត ការគ្រោះថ្នាក់ (រួមទាំងដោយផ្ទាល់ ដោយប្រយោល ឬជាផលវិបាក) ការចំណាយ ការគិតសេវា ពន្ធ ប្រាក់ពិន័យ និងថ្លៃសេវាផ្លូវច្បាប់ ព្រមទាំងកាតព្វកិច្ចផ្សេងទៀត ណាមួយដែលធនាគារអាចត្រូវទទួលរង ឬកើតមានឡើងដោយសារ៖
- ការចូលប្រើ និង/ឬ ការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ របស់លោក-លោកស្រី ឬការចូលប្រើគណនីរបស់លោក-លោកស្រីតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដោយភាគីទីបី
- ការដាក់ស្នើការការណែនាំ
- ធនាគារធ្វើសកម្មភាពលើ ពន្យារពេលធ្វើសកម្មភាព ឬចៀសវាងធ្វើសកម្មភាពលើការណែនាំ និងការអនុឡោមតាមកាតព្វកិច្ចទូទៅរបស់ខ្លួន ឬការអនុវត្តសិទ្ធិរបស់ខ្លួនក្រោមលក្ខខណ្ឌនៃការប្រើប្រាស់
- លោក-លោកស្រី មិនអនុវត្តតាមកាតព្វកិច្ចរបស់លោក-លោកស្រី ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ ឬ
- ធ្វើសកម្មភាពដោយធ្វេសប្រហែស ឬឆបោកពាក់ព័ន្ធនឹងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ និង/ឬ លក្ខខណ្ឌការប្រើប្រាស់។
២២. ការសាកសួរអំពីព័ត៌មាន កំហុស សំណួរ និងបណ្តឹងតវ៉ា
២២.១. សូមទំនាក់ទំនងមកកាន់មកាន់ការិយាល័យទំនាក់ទំនងអតិថិជនរបស់ ធនាគារ ប៊្រីដ តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ ១៨០០ ២០២ ៩៩៩ ប្រសិនបើលោក-លោកស្រីជំនួយភ្លាមៗ ធ្វើការសាកសួរព័ត៌ផ្សេងៗ ឬបានដឹងអំពីកំហុសកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬប្រសិនបើលោក-លោកស្រីមានសំណួរ ឬការតវ៉ាណាមួយ។ ប្រសិនបើអ្នកត្រូវការ ឬបានរកឃើញថាមានភាពមិនស្របគ្នា ឬមានកំហុសបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬប្រសិនបើអ្នកមានសំណួរ ឬការតវ៉ាណាមួយ។
២២.២. ក្នុងករណីដែលលោក-លោកស្រីត្រូវការជំនួយពីការិយាល័យកណ្តាល ឬសាខាណាមួយនៃធនាគារ ប្រ៊ីដ ម៉ោងធ្វើការរបស់ ធនាគារ ប្រ៊ីដ គឺចាប់ផ្តើមពីម៉ោង ៨:០០ នាទីព្រឹក ដល់ ១៦:៤៥ នាទីល្ងាច ហើយ បើកដំណើរការ ៥ (ប្រាំ) ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដែលម៉ោងនិងថ្ងៃបើកដំណើរការនេះអាចត្រូវបានកែសម្រួលដោយ ធនាគារ ប្រ៊ីដ ម្តងម្កាល។
២៣. ការកែប្រែ និងការជូនដំណឹង
២៣.១. ធនាគារ ប៊្រីដ រក្សាសិទ្ធិផ្លាស់ក្នុងការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងថ្លៃសេវាបានគ្រប់ពេលវេលា ដោយមិនបាច់ផ្តល់ការជូនដំណឹងមុនឡើយ ដោយប្រកាសថា ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ ឬការជូនដំណឹងបែបនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅលើគេហទំព័ររបស់ ធនាគារ ប្រ៊ីដ តាមរយៈ www.bridgebank.com.kh បង្ហាញនៅក្នុងការិយាល័យកណ្តាល ឬសាខារបស់ ធនាគារ ប្រ៊ីដ, លើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬមធ្យោបាយផ្សេងទៀតដែលធនាគារយល់ឃើញថាសមស្រប ហើយលោក-លោកស្រីយល់ព្រមដោយឥតកែប្រែក្នុងការភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ដោយការផ្លាស់ប្តូរទាំងនោះ។
២៣.២. លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា ធនាគារ ប៊្រីដ អាចប្រើប្រាស់វិធីសាស្ត្រដូចបានរៀបរាប់ខាងលើដើម្បីជាមធ្យោបាយ ក្នុងការជូនដំណឹងដល់លោក-លោកស្រី។
២៤. កម្មសិទ្ធិបញ្ញា
រាល់កម្មសិទ្ធិបញ្ញាទាំងអស់ដែលប្រើប្រាស់ពាក់ព័ន្ធនឹងការផ្តល់ សេវាធនាគារអាជីវកម្មប្រ៊ីដ គឺជាកម្មសិទ្ធិរបស់ធនាគារ ប្រ៊ីដ ។ ប្រសិនបើគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ធនាគារ ប្រ៊ីដ ទេ ព័ត៌មានដែលផ្តល់ជូនដល់លោក-លោកស្រីដែលជាផ្នែកមួយនៃ សេវាធនាគារអាជីវកម្មប្រ៊ីដ គឺសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនត្រូវចម្លង ផ្សព្វផ្សាយ ឬផ្ញើទៅអ្នកផ្សេង ឬបញ្ចូលទៅក្នុងឯកសារផ្សេងទៀតឡើយ។
២៥. ច្បាប់គ្រប់គ្រង
២៥.១. លក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
២៦. ការដោះស្រាយវិវាទ និងយុត្តាធិការ
២៦.១. វិវាទរវាងអតិថិជន និង ធនាគារ ប្រ៊ីដ៖ រាល់ជម្លោះ ឬការទាមទារណាមួយដែលកើតចេញអំពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់ ឬការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយនឹងធនាគារ ប្រ៊ីដ នឹងត្រូវបានដោះស្រាយដោយការិយាល័យទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ ដោយអនុលោមតាមការណែនាំអតិថិជន និងគោលការណ៍គ្រប់គ្រងពាក្យបណ្តឹង ឬនីតិវិធីប្រតិបត្តិការស្តង់ដារណាមួយរបស់ធនាគារផ្សេងទៀត។ ហើយប្រសិនបើវិវាទមិនត្រូវបានដោះស្រាយក្នុងរយៈពេលនេះទេ វិវាទនឹងត្រូវបញ្ជូនទៅដោះស្រាយតាមតុលាការកម្ពុជា។
២៦.២. វិវាទរវាងអតិថិជន និង តតិយជន៖ សូមចំណាំថា ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះជម្លោះណាមួយរបស់លោក-លោកស្រីដែលបានកើតឡើងជាមួយតតិយជនណាមួយទាក់ទងនឹងប្រតិបត្តិការដែលបានធ្វើឡើងតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និង/ឬ គណនីរបស់លោក-លោកស្រីឡើយ។
២៧. ដែនកំណត់នៃការទទួលខុសត្រូវ
២៧.១. ធនាគារ ប៊្រីដ មិនអះអាង និងធានា ឬផ្តល់លក្ខខណ្ឌណាមួយដោយការសម្តែងចេញដោយផ្ទាល់ ឬដោយប្រយោល រួមទាំងការធានាលើគោលបំណងជាក់លាក់ណាមួយ ឬការប្រើប្រាស់ពាណិជ្ជកម្ម ឬការបំពេញកាតព្វកិច្ចណាមួយ ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ នោះឡើយ។ ធនាគារ ប៊្រីដ មិនធានាអះអាងថា សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី អាចចូលប្រើប្រាស់បានដោយគ្មានការរអាក់រអួលនោះឡើយ។
២៧.២. ធនាគារ ប៊្រីដ មិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុណាមួយ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ (រួមបញ្ចូលនិងមិនកំណត់ចំពោះការបាត់បង់ប្រាក់ចំណូល ឬការប្រើប្រាស់) ឬការខូចខាតតាមច្បាប់ណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះឡើយ។ ក្នុងករណីណាក៏ដោយ ធនាគារ ប៊្រីដ ពុំមានទំនួលខុសត្រូវចំពោះការចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដោយអតិថិជនផ្ទាល់ ឬ ដោយភាគីទីបីណាម្នាក់ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើការផ្លាស់ប្តូរ លួច ឬបំផ្លាញព័ត៌មាននៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោកអ្នក ទោះបីដោយចៃដន្យ ឬដោយការភាន់ច្រឡំ ឬដោយការក្លែងបន្លំ ឬតាមវិធីណាមួយ ឬជាលទ្ធផលណាមួយ ដែលបណ្តាលមកពីការពន្យាពេល ឬកំហុសដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ។
២៨. សេចក្តីប្រកាសរបស់អតិថិជន
២៨.១. លោក-លោកស្រីប្រកាសថារាល់ព័ត៌មានទាំងអស់ដែលបានផ្តល់ជូន ធនាគារ ប៊្រីដ គឺត្រឹមត្រូវ ពិតប្រាកដ និងមានបច្ចុប្បន្នភាព។ លើសពីនេះ អតិថិជនបានបញ្ជាក់ថា បានអាន បានយល់ និងបានយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះដែលគ្រប់គ្រងលើការប្រើប្រាស់នៃសេវាធនាគារអាជីវកម្មប្រ៊ីដ។
២៨.២. លោក-លោកស្រីត្រូវជូនដំណឹងដល់ ធនាគារ ប៊្រីដ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដែលលោក-លោកស្រីបានផ្តល់ជូន ធនាគារ ប៊្រីដ ពីមុនមក។ ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬការខាតបង់ណាមួយដែលទទួលរងដោយលោក-លោកស្រី ពាក់ព័ន្ធនឹងការផ្លាស់ប្តូរផ្សេងៗដែលធនាគារ ប៊្រីដ ពុំទទួលបានការជូនដំណឹងជាមុននោះឡើយ។
Designed by TWD











