ធនាគារប្រ៊ីដដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃជំនាន់ថ្មីជាផ្លូវការ!
ខែធ្នូ 2, 2024
ភ្នំពេញ៖ ធនាគារប្រ៊ីដបានដាក់ដំណើរការបច្ចេកវិទ្យាថ្មីរបស់ខ្លួនជាផ្លូវការដល់សាធារណជនជាមួយ កម្មវិធីទូរស័ព្ទដៃ BRIDGE Mobile ( ប្រ៊ីដម៉ូបាល) បង្កើតឡើងដើម្បីជួយសម្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុលើកម្មវិធីទូរសព្ទចល័តនៅក្នុងដៃកាន់តែងាយស្រួល និងសុវត្ថិភាព។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែរតែងតែ ស្វែងរកបច្ចេកវិទ្យាថ្មីៗ ធនាគារប្រ៊ីដបានរៀបចំខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនឱ្យអតិថិជនគ្រប់រូបអាច គ្រប់គ្រងហិរញ្ញវត្ថុជាមួយកម្មវិធីទូរសព្ទជំនាន់ថ្មីរបស់ខ្លួន។
លោក Richard Liew អគ្គនាយកប្រតិបត្តិធនាគារប្រ៊ីដមានប្រសាសន៍យ៉ាងរំភើបក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃរបស់ BRIDGE Mobile ថា ” តំាងពីថ្ងៃនៃការបើកសម្ពោធធនាគារពាណិជ្ជ ប្រ៊ីដ ជាផ្លូវនៅពាក់កណ្តាលឆ្នាំ ២០២៣ យើងបានខិតខំប្រឹងប្រែងធ្វើការឥតឈប់ឈរដើម្បីឱ្យបចេ្ចកវិទ្យាមួយនេះ អាចដាក់ដំណើរការបាននៅចុងឆ្នាំ២០២៤។ នេះគឺជាសមិទ្ធិផលមួយដែលយើងជឿជាក់ថា អតិថិជនដែលកំពុងប្រើប្រាស់សេវាធនាគារប្រ៊ីដកាន់តែមានទំនុកចិត្ត ងាយស្រួល និងអាចធ្វើប្រតិបត្តិការដោយមិនត្រូវការកាន់សាច់ប្រាក់ផ្ទាល់ ទៅតាតម្រូវការប្រចំាថ្ងៃរបស់អតិថិជន។”
កម្មវិធី BRIDGE Mobile ផ្តល់ជូននូវមុខងារដ៏សម្បូរបែប អាចឱ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងងាយស្រួល។ ចំណុចសំខាន់នៃមុខងារកម្មវិធីទូរសព្ទដៃ BRIDGE Mobile រួមមាន សេវាបញ្ចូលលុយទូរសព្ទ ទូទាត់ទំនិញផ្សេងៗតាមរយៈKHQR ផ្ទេរលុយទៅធនាគារផ្សេងទៀតនៅក្នុងស្រុកតាមប្រព័ន្ធបាគង ឬផ្ទេរប្រាក់ទៅគណនីដទៃរបស់ធានាគារប្រ៊ីដ ពិនិត្យមើលសមតុល្យសាច់ប្រាក់ អត្រាប្តូប្រាក់ ស្វែងរកទីតាំងសាខាធនាគារប្រ៊ីដ និងកន្លែងដាក់ម៉ាស៊ីន ATM ក៏ដូចជាកម្មវិធីផ្តល់ជូនពិសេសៗជាច្រើនទៀត។ អតិថិជនអាចប្រើកម្មវិធីពិសេសទំាងអស់នេះបាននៅលើបច្ចេកវិទ្យាទូរសព្ទដៃធនាគារប្រ៊ីដតែមួយគត់។
លោក ភី វាសនា នាយកនាយកដ្ឋានសេវាធនាគារឌីជីថល បានឱ្យដឹងថា “កម្មវិធីទូរសព្ទដៃនេះ អាចឱ្យអតិថិជន ទទួលបានរបាយការណ៍គណនីសង្ខេប និងផ្ទេរប្រាក់បានលឿនរហ័សតាមបាគង និងតាមគណនីធនាគារប្រ៊ីដរបស់យើងផ្ទាល់។ លើសពីនេះកម្មវិធីទូរសព្ទដៃជំនាន់ថ្មីរបស់យើងក៏មានបំពាក់មុខងារប្រើប្រាស់លើការស្កេន KHQR ដើម្បីផ្ទេរប្រាក់ ឬទិញទំនិញតាមអាជីវករផ្សេងៗ ទៅកាន់ធនាគារក្នុងស្រុក ដែលជាសមាជិករបស់ប្រព័ន្ធបាគងផងដែរ។ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ យើងនឹងផ្តល់ជូននូវបទពិសោធន៍សេវាធនាគារចល័ត ដែលសុវត្ថិភាព និងមានប្រសិទ្ធិភាព យើងក៏មានបំពាក់មុខងារ ជាមួយបច្ចេកវិទ្យាសុវត្ថិភាពស្កេនផ្ទៃមុខ ឬស្កេនម្រាមដៃ។”
ជាមួយនឹងការរចនាឡើងនូវបច្ចេកវិទ្យាចុងក្រោយ លោក Richard Liew បានបញ្ចាក់ថា “ការផ្តល់ជូនអតិថិជននូវកម្មវិធីទូរសព្ទដៃដែលបំពាក់នូវមុខងារសុវត្ថិភាព និងមានភាពងាយស្រួល ដោយពង្រឹងលើលក្ខណៈពិសេសដែលត្រូវបានទទួលស្គាល់ជាសកល បូករួមនូវមុខងារពិសេសៗជាច្រើន ដែលលោកអ្នកអាចធ្វើប្រតិបត្តិការជាមួយសេវាធនាគារនៅក្នុងដៃរបស់លោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងមានសុវត្ថិភាព។”
លោកអ្នកអាចទាញយកកម្មវិធីទូរសព្ទដៃចល័តរបស់ធនាគារប្រ៊ីដនៅលើកម្មវិធីApple store សម្រាប់ទូរសព្ទ IOS និង Play Store សម្រាប់ទូរសព្ទដៃ Android ដើម្បីទទួលយកបទពិសោធន៍ក្នុងការប្រើប្រាស់សេវាធនាគារជំនាន់ថ្មី ដែលធ្វើឱ្យធនាគារប្រ៊ីដបន្តពង្រីកខ្លួនយ៉ាងរហ័សក្នុងវិស័យបច្ចេកវិទ្យា។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទូរសព្ទដៃជំនាន់ថ្មីលោកអ្នកអាចចូលមកកាន់គេហទំព័រ https://shorturl.at/Sutmx
អំពីធនាគារប្រ៊ីដ
ធនាគារប្រ៊ីដគឺជាធនាគារដែលប្តេជ្ញាផ្តល់ជូនដំណោះស្រាយសេវាធនាគារដែលសមស្របទៅតាម ស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព ។ ផ្តល់ជូនសេវាធនាគារដ៏សម្បួរបែបរួមទំាងសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម ក្នុងគោលបំណងឱ្យវិស័យធនាគារកាន់តែងាយស្រួល សុវត្ថិភាព និងសម្រាប់គ្រប់ៗគ្នា។