
ធនាគារ ប្រ៊ីដ បើកសម្ពោធសាខាថ្មីក្នុងទីក្រុងភ្នំពេញ នៅអូឡាំពិក
ខែមិថុនា 14, 2024
ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារ ប្រ៊ីដ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយ គុណភាព បានបន្តបោះជំហានទៅមុខឥតឈប់ឈរ។ ថ្មីៗនេះធនាគារប្រ៊ីដបានពង្រីកបណ្តាញរបស់ខ្លួននៅសាខាថ្មី១ទៀតដែលមានទីតាំងស្ថិតនៅ អូឡំាពិក រាជធានីភ្នំពេញ។ ការបោះជំហាននេះ គឺជាការបង្ហាញពីការប្តេជ្ញារបស់ធនាគារក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់អតិថិជនទំាង រូបវន្តបុគ្កល និងអាជីវកម្ម។
ជាមួយនឹងភាពទំនើបកម្ម រនរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ធនាគារចំពោះការផ្តល់សេវាកម្មដ៏ទំនើប និងសម្បូរបែបទៅដល់អតិថិជន ឱ្យកាន់តែប្រសើរដើម្បីតម្រូវទៅតាមអតិថិជនរបស់យើង។ ដោយផ្តល់ជូននូវការប្រឹក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ទៅជាជម្រើសសេវាធនាគារឌីជីថលយ៉ាងងាយស្រួលនិងមានទំនុកចិត្ត។
សាខាថ្មី សាខាអូឡាំពិក មានការរចនាបែបទំនើប និងរួមបញ្ចូលបច្ចេកវិទ្យាទំនើប, សេវាកម្មអតិថិជនកាន់តែប្រសើរឡើង និងផលិតផលធនាគារជាច្រើនប្រភេទដែលតម្រូវតាមតម្រូវការរបស់អតិថិជនជាទីគោរពរបស់យើង។ ចាប់ផ្ដើមពីការធ្វើដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសធនាគារឌីជីថលដ៏ងាយស្រួល ធនាគារ ប្រ៊ីដ មានគោលបំណងផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅដល់អតិថិជនក្នុងរាជធានីភ្នំពេញ។
លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានសម្តែងការសាទរចំពោះការពង្រីកទីតាំងនេះ ដោយមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការពង្រីកសាខាថ្មីរបស់យើងនៅក្នុងទីក្រុងភ្នំពេញស្ថិតនៅសាខាអូឡាំពិក។ ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរឆ្ពោះទៅរកឧត្តមភាពនៃសេវាធនាគារ និងសេវាអតិថិជនប្រកបដោយភាពងាយស្រួល។ យើងជឿជាក់ថា សាខាថ្មីមួយនេះនឹងក្លាយជាចំណុចមួយក្នុងការបម្រើជូនសេវាហិរញ្ញវត្ថុក្នុងរាជធានីភ្នំពេញ”។
ដើម្បីអបអរសាទរការបើកដំណើរកាសាខាអូឡាំពិក ធនាគារប្រ៊ីដនឹងមានការផ្តល់ជូននូវប្រូម៉ូសិនដ៏ពិសេស និងកាដូជាច្រើនសម្រាប់អតិថិជនថ្មីដែលទៅបើកគណនីនៅទីនោះ រួមទាំងការផ្តល់ជូនពិសេសសម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយនឹងឱកាសឈ្នះសំបុត្រយន្តហោះទៅមកក្នុងប្រទេសអាស៊ានឬទទួលបានទឹកប្រាក់ត្រលប់រហូតដល់ ៦០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៥០%ជាប្រាក់រៀល និង ៦.៥០%ជាប្រាក់ដុល្លារ។
ធនាគារ ប្រ៊ីដបានត្រៀមខ្លួនរួចជាស្រេច ក្នុងផ្តល់សេវាកម្មធនាគារទៅដល់អតិថិជន ដែលសេវាកម្មទំាងនោះរួមមាន៖ សេវាឥណទាន សេវាប្រាក់បញ្ញើ និងសេវាធនាគារផ្សេងៗជាច្រើនទៀត។
អតិថិជនទាំងអស់អាចមកកាន់សាខាថ្មីរបស់ ធនាគារ ប្រ៊ីដ សាខាអូឡាំពិក ដែលមានទីតាំងនៅផ្ទះលេខ ២៧៣/២៧៥/២៧៧ មហាវិថីព្រះសីហនុ, ផ្លូវលេខ២៧៤, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ធនាគារថ្មីដែលសមស្របទៅនឹងតម្រូវការអតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលដែលផ្តល់ជូនដោយធនាគារ ប្រ៊ីដ សូមចូលទៅកាន់គេហទំព័រ www.bridgebank.com.kh ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០៩៨ ២០២ ៩៩៩។