Bridge Bank

លក្ខខណ្ឌនៃការប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត

សេចក្តីផ្តើម

លក្ខខណ្ឌនៃការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ (“លក្ខខណ្ឌនៃការប្រើប្រាស់”) គ្រប់គ្រងប្រតិបត្តិការ និងការប្រើប្រាស់សេវា និងកម្មវិធី ធនាគារអាជីវកម្មប្រ៊ីដ ដែលត្រូវបានស្គាល់ថាជា “BRIDGE Business Digital” ដែលអតិថិជនអាចចូលប្រើប្រាស់បានតាមរយៈកម្មវិធី លើគេហទំព័រ​ និងកម្មវិធីទូរស័ព្ទដៃ។​ លក្ខខណ្ឌនៃការប្រើប្រាស់នេះ គឺជាកិច្ចព្រមព្រៀងរវាងលោក-លោកស្រីនិង ធនាគារ ប៊្រីដ និងកំណត់អំពីលក្ខខណ្ឌដែលគ្រប់គ្រងលើការទទួលបាន និងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី។

សូមចំណាំថា ឯកសារនេះជាឯកសារដ៏សំខាន់មួយ ដែលលោក-លោកស្រីត្រូវតែអាន និងយល់ឲ្យបានឲ្យច្បាស់មុននឹងសម្រេចចិត្តប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។​ សូមអាននូវលក្ខខណ្ឌនៃការប្រើប្រាស់ដោយប្រុងប្រយ័ត្នមុននឹងយល់ព្រមតាម លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ។ ប្រសិនបើលោកអ្នកមានចម្ងល់ ទាក់ទងទៅនឹង លក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ សូមទំនាក់ទំនងមកកាន់សេវាប្រឹក្សាយោបល់អតិថិជន​ ០៩៨​ ២០២​ ៩៩៩/១៨០០ ២០២ ៩៩៩ ឬអ៊ីមម៉ល៖ contactcenter@bridgebank.com.kh

ដោយការចុះហត្ថលេខាលើទម្រង់បែបបទសេវាធនាគារអាជីវកម្មប្រ៊ីដ និង/ឬ ចុច “យល់ព្រម” លោក-លោកស្រីបានបញ្ជាក់ថា លោក-លោកស្រីបានអាន បានយល់ច្បាស់ បានទទួលស្គាល់ បានទទួលយក​ និងយល់ព្រមដោយឥតកែប្រែនូវចំណងកាព្វកិច្ចលក្ខខណ្ឌនៃការប្រើប្រាស់នេះនិង លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតនៃផលិតផល និង/ឬ សេវាកម្មដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ។ ប្រសិនបើ មានលក្ខខណ្ឌប្រើប្រាស់ផ្សេងទៀត ផ្ទុយនឹងលក្ខខណ្ឌនៃការប្រើប្រាស់ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់នេះនោះលក្ខខណ្ឌនៃការប្រើប្រាស់ នេះត្រូវមានអានុភាព  លើកលែងតែមានការបញ្ជាក់ផ្សេងទៀត។

១. វិសាលភាព 

លក្ខខណ្ឌនៃការប្រើប្រាស់នេះ អនុវត្តចំពោះអតិថិជនមានស្រាប់ និងអតិថិជនថ្មីទាំងអស់របស់ ធនាគារ ប៊្រីដ ដែលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ សូមបញ្ជាក់ថា លក្ខខណ្ឌនៃការប្រើប្រាស់ផ្សេងទៀតដែលពាក់ព័ន្ធនឹងគណនីក្រុមហ៊ុន និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយ ធនាគារ ប៊្រីដ នឹងនៅតែបន្តអនុវត្ត និងមានសុពលភាពដដែល (លើកលែងមានការបញ្ជាក់ច្បាស់នៅក្នុងលក្ខខណ្ឌប្រើប្រាស់នេះ)។

២. និយមន័យ

  • “ធនាគារ ប៊្រីដ” សម្តៅលើ គ្រឹះស្ថានធនាគារ ប៊្រីដ ម.ក ដែលជាធនាគារពាណិជ្ជ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងការធ្វើប្រតិបត្តិការធនាគារនៅព្រះរាជាណាចក្រកម្ពុជា។
  • “បណ្តាញឌីជីថល ប្រ៊ីដ” និង “ធនាគារឌីជីថល ប្រ៊ីដ” សម្តៅលើ ផលិតផល និងសេវាកម្មធនាគារ ដែលមានសម្រាប់បម្រើអតិថិជន ធនាគារ ប្រ៊ីដ តាមប្រព័ន្ធអេឡិចត្រូនិក រួមមានប៉ុន្តែមិនកំណត់ចំពោះ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ប្រតិបត្តិការធនាគារបស់ក្រុមហ៊ុនតាមប្រព័ន្ធអ៊ីនធើណែត ទីតាំងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ (ATM Terminal) និងទីតាំងដាក់ប្រាក់ (Cash-in Terminal) ជាដើម ដែលធនាគារ ប្រ៊ីដ នឹងដាក់ឲ្យដំណើរការនាពេលខាងមុខ។
  • “គណនី” សម្តៅលើ គណនីបញ្ញើ និងគណនីសន្សំគ្រប់ប្រភេទទាំងអស់របស់ ធនាគារ ប៊្រីដ រួមមានគណនីបញ្ញើមានរយៈពេលមានកំណត់ គណនីបញ្ញើមានរយៈពេលមិនកំណត់ គណនីភ្ជាប់កិច្ចសន្យា រួមទាំងគណនីឯកត្តជន គណនីរួម គណនីស្ថាប័ន ឬ គណនីសន្សំផ្សេងទៀតដែល ធនាគារ ប៊្រីដ អាចនឹងបង្កើត និងអនុវត្តនាពេលអនាគត។
  • “គណនីឥណពន្ធចម្បង” សម្តៅលើ គណនីមួយដែលលោក-លោកស្រីបានកំណត់ឡើងក្នុងគោលបំណងឲ្យមានការជ្រើសរើសដោយស្វ័យប្រវត្តិនូវពេលធ្វើប្រតិបត្តិការទូទាត់។ លោក-លោកស្រីអាចផ្លាស់ប្តូរគណនីដើម្បីទូទាត់ ឬ គណនីឥណពន្ធចម្បង បែបនេះបាន ដោយចូលទៅកាន់មុខងារការកំណត់ផ្សេងៗ នៅក្នុង សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
  • “សមតុល្យគណនី” សម្តៅលើ ជាសមតុល្យទឹកប្រាក់របស់លោក-លោកស្រីដែលមាន និងបានកត់ត្រានៅក្នុងប្រព័ន្ធធនាគារស្នូលរបស់ ធនាគារ ប៊្រីដ។
  • “សេវាធនាគារអាជីវកម្មប្រ៊ីដ” គឺជាសេវាធនាគារអេឡិចត្រូនិក ដែលផ្តល់ដោយធនាគារ ប៊្រីដ ដើម្បីជួយអតិថិជនស្ថាប័ន ក្នុងការធ្វើប្រតិបត្តិការធនាគារបានគ្រប់ពេល គ្រប់ទីកន្លែងតាមអ៊ីនធឺណិត។ ជាមួយ សេវាធនាគារអាជីវកម្មប្រ៊ីដ អតិថិជនជនស្ថាប័ន របស់យើងនឹងទទួលបានបទពិសោធន៍ធនាគារថ្មីស្រឡាង ដោយមិនចាំបាច់រង់ចាំយូរនៅតាមសាខា ឬត្រូវបានកំណត់ដោយម៉ោងធ្វើការធម្មតារបស់ធនាគារ។
  • “បណ្តាញធនាគារឌីជីថល​ ប្រ៊ីដ” ឬ “សេវាធនាគារឌីជីថល ប្រ៊ីដ”​ សម្តៅលើ ការអនុវត្ត ប្រតិបត្តិការ ឬការប្រើប្រាស់ប្រតិបត្តិការធនាគារ ដែលមាននៅលើអ៊ីនធឺណិតតាមរយៈទូរស័ព្ទស្មាតហ្វូន ថេប្លេត ឧបករណ៍ឆ្លាតវៃ (ហៅថា “ឧបករណ៍”) ជាដើម នៅក្នុងប្រព័ន្ធឌីជីថលរបស់ធនាគារ និង/ឬ ក្រោមការភ្ជាប់ទំនាក់ទំនងជាមួយដៃគូ និងបណ្តាញទូទាត់របស់ធនាគារ ដែលអនុញ្ញាតឱ្យអតិថិជនធ្វើប្រតិបត្តិការធនាគារដូចជា ការពិនិត្យតុល្យភាពគណនី ព័ត៌មានលម្អិតគណនី ឬការសាកសួរប្រតិបត្តិការ ការផ្ទេរប្រាក់ ការបញ្ចូលប្រាក់ទូរស័ព្ទ ការផ្លាស់ប្តូរលេខ PIN ការទូទាត់ និងប្រភេទប្រតិបត្តិការផ្សេងទៀតដែលត្រូវបានធ្វើបច្ចុប្បន្នភាព និងដាក់ឱ្យប្រើប្រាស់ពីពេលមួយទៅពេលមួយដោយធនាគារ។
  • “ព័ត៌មានសម្ងាត់អ្នកប្រើប្រាស់” ឬ “ព័ត៌មានសម្ងាត់សុវត្ថិភាព” សម្តៅលើ លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ របស់កម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់សេវាធនាគារអាជីវកម្មប្រ៊ីដ​ ឬលេខកូដបញ្ជាក់ផ្សេងទៀតដែលត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់ភាពជាម្ចាស់នៃកម្មវិធី អាជីវកម្មធនាគារ ប៊្រីដ រួមទាំងពាក្យសម្ងាត់តែម្តង (OTP) ជីវមាត្រដូចជា Face ID និងស្នាមម្រាមដៃជាដើម។
  • “ព័ត៌មានសុវត្ថិភាព” ឬ “ព័ត៌មានសម្ងាត់សុវត្ថិភាព” សម្តៅលើ ព័ត៌មានសម្ងាត់ទាំងអស់ដែលផ្តល់ដោយធនាគារ និងបង្កើតដោយអតិថិជន ដែលត្រូវប្រើប្រាស់ជាផ្នែកនៃការផ្ទៀងផ្ទាត់ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណអំឡុងពេលដំណើរការចូលប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត រួមមាន លេខសម្គាល់អ្នកប្រើប្រាស់ លេខទូរស័ព្ទដែលបានចុះឈ្មោះ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខគណនី លេខកាត លេខកូដសម្ងាត់ ឬ ពាក្យសម្ងាត់សម្រាប់ចូលប្រព័ន្ធ​ អូធីភី​ (OTP)​ កូដផ្ទៀងផ្ទាត់ពីរជំហានផ្សេងទៀត ។ល។
  • “អូធីភី (OTP)” សម្តៅលើ លេខកូដសម្ងាត់ប្រើបានតែម្តងគត់ ដែលនឹងត្រូវបានផ្ញើចូលទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រីដើម្បីបញ្ជាក់ពីសុវត្ថិភាព និង ការពារការក្លែងបន្លំផ្សេងៗ។
  • “លេខសម្គាល់ខ្លួន” ឬ “លេខសម្ងាត់” ឬ “លេខសម្ងាត់ប្រតិបត្តិការ” សម្តៅលើ លេខសម្ងាត់ ៦ ខ្ទង់ដែលអតិថិជនបានកំណត់សម្រាប់បញ្ជាក់រាល់ពេលចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត និង/ឬ ផ្តល់សិទ្ធិជូនលោក-លោកស្រី ក្នុងការធ្វើប្រតិបត្តិការផ្សេងៗគ្រប់ពេលវេលា។
  • “យើង របស់យើង (We, us, ours)” សម្តៅលើ ធនាគារ ប៊្រីដ ម.ក។
  • “លោក-លោកស្រី”​ “របស់លោក-លោកស្រី” និង​ “អតិថិជន” សម្តៅលើ អតិថិជនដែលបានចុះឈ្មោះប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ហើយក៏មានន័យថាជាម្ចាស់គណនី និងអ្នកមិនមែនជាម្ចាស់គណនី ដែលទទួលបានសេវាកម្មម្តងម្កាលពី ធនាគារប៊្រីដ។
  • “ឧបករណ៍កំណត់អត្តសញ្ញាណជីវមាត្រ” និង “ជីវមាត្រ” សម្តៅទៅលើ ស្នាមម្រាមដៃ ទិន្នន័យផ្ទៃមុខ (ដែលគេស្គាល់ថាជា Face ID) និងមធ្យោបាយផ្សេងទៀតដែលក្រុមហ៊ុនផលិតកម្មវិធីទូរស័ព្ទអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួនដើម្បីអាចចូលប្រើប្រាស់ឧបករណ៍ចល័ត និង ចូលទៅកាន់កម្មវិធីជាក់លាក់ណាមួយ រួមទាំងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដែលបានតម្លើងរួចផងដែរ។
  • “លេខ CIF” និង “លេខ CID” សម្តៅលើ លេខអត្តសញ្ញាណអតិថិជនតែមួយគត់ដែលប្រើក្នុងប្រព័ន្ធរបស់ធនាគារ ប៊្រីដ ដែលលោក-លោកស្រីទទួលបានក្នុងអំឡុងពេលបើកគណនី ជាមួយធនាគារ ប្រ៊ីដ។
  • “ខ្លឹមសារ Content” សម្តៅលើ ព័ត៌មាន រូបភាព តំណភ្ជាប់ សំឡេង ក្រាហ្វិក វីដេអូ កម្មវិធី ឬសម្ភារៈផ្សេងទៀត រួមទាំងការដកស្រង់ ព័ត៌មាន និងទិន្នន័យស្រាវជ្រាវ ដែលបង្កើតបានតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និង/ឬ បោះពុម្ពផ្សាយដោយធនាគារ ប្រ៊ីដ ដែលទាក់ទងនឹងសេវាធនាគារឌីជីថល។
  • “វិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់” និង “វិញ្ញាបនបត្រឌីជីថលប្រាក់បញ្ញើមានកាលកំណត់” សម្តៅលើ ឯកសារអេឡិចត្រូនិកនៃព័ត៌មានលម្អិតអំពីគណនីបញ្ញើមានកាលកំណត់របស់លោក-លោកស្រីដែលបានបើកតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬនៅតាមសាខារបស់ធនាគារ។
  • “របាយការណ៍អេឡិចត្រូនិក (E-Statement)” “របាយការណ៍” និង “របាយការណ៍ធនាគារ” សម្តៅលើ របាយការណ៍រួម និង បញ្ជីនៃរបាយការណ៍ធនាគារដែលបង្ហាញពីកំណត់ត្រាក្នុង ធនាគារ ប្រ៊ីដ សម្រាប់រយៈពេលជាក់លាក់ទៅលើគណនីរបស់អតិថិជន សម្រាប់ការមើល និង/ឬ ទាញយកតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត។ របាយការណ៍អេឡិចត្រូនិកគឺសម្រាប់តែប្រើប្រាស់ក្នុងគោលបំណងផ្តល់ព័ត៌មានតែប៉ុណ្ណោះ។
  • “ឧបករណ៍ដែលត្រូវបានកែប្រែប្រតិបត្តិការដើម Jailbreak” ឬ “Root device” សម្តៅលើ ស្មាតហ្វូន ឬឧបករណ៍ចល័តផ្សេងទៀត ដែលកម្មវិធី ឬវេទិកាប្រតិបត្តិការរបស់ឧបករណ៍ដើមត្រូវបានកែប្រែ ដើម្បីលុបការរឹតបន្តឹងដែលដាក់ដោយក្រុមហ៊ុនផលិត ឬប្រតិបត្តិកររបស់ឧបករណ៍ ដើម្បីអនុញ្ញាតឱ្យតម្លើងកម្មវិធីដែលមិនមានការអនុញ្ញាតណាមួយ។
  • “ប្រតិបត្តិករបណ្តាញទូរស័ព្ទ Mobile Operator” សម្តៅទៅលើ ប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តដែលពាក់ព័ន្ទ។
  • “ការជូនដំណឹង” សម្តៅលើ និងរួមបញ្ចូលការផ្ញើសារ SMS និងការជូនដំណឹង (Push Notification) ក្នុងកម្មវិធី (in-app) ដែលបានផ្ញើទៅលោក-លោកស្រីក្នុងឱកាសផ្សេងៗ ទាក់ទងនឹងប្រតិបត្តិការធនាគារ ឬការជូនដំណឹងរដ្ឋបាល ព្រមទាំងការជូនដំណឹងផ្សេងទៀតដែលផ្ញើឡើងដោយធនាគារ។
  • “ការទូទាត់” សម្តៅលើ ប្រតិបត្តិការទូទាត់ណាមួយដែលធ្វើឡើងដោយលោក-លោកស្រីតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដើម្បីទូទាត់ទៅឱ្យអ្នកផ្តល់សេវា អ្នកចេញវិក្កយបត្រ និងអ្នកលក់ ដែលប្រត្តិបត្តិការទាំងនោះនឹងដកសមតុល្យគណនីរបស់លោក-លោកស្រី។ ឧទាហរណ៍ ការទូទាត់ទៅឱ្យអ្នកផ្តល់សេវាអគ្គិសនីរបស់អ្នកជាដើម។
  • “ព័ត៌មានផ្ទាល់ខ្លួន” សម្តៅលើ ព័ត៌មានផ្ទាល់ខ្លួនដែលផ្តល់ដោយលោក-លោកស្រី ដល់ ធនាគារ ប្រ៊ីដ រួមទាំងប៉ុន្តែមិនកំណត់ចំពោះ ឈ្មោះពេញ លេខអត្តសញ្ញាណប័ណ្ណ (NID ឬ លិខិតឆ្លងដែន) ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ អ៊ីមែល អាសយដ្ឋាន ។ល។
  • “ដៃគូសហការបស់ធនាគារ ប្រ៊ីដ” សម្តៅទៅលើ នីតិបុគ្គលដែលមានអាជ្ញាបណ្ណស្របច្បាប់ចេញពីក្រសួង រដ្ឋាភិបាល ដែលមានសិទ្ធិក្នុងការធ្វើប្រតិបត្តិការផ្តល់សេវាកម្មហិរញ្ញវត្ថុ ឬ មិនមែនហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយ ធនាគារ ប្រ៊ីដ ទាក់ទងនឹងកិច្ចសហការទំនាក់ទំនងអាជីវកម្មសម្រាប់ការប្រមូលការទូទាត់ប្រាក់ ឬ ការផ្ទេរប្រាក់រវាងទ្វេភាគី និង អន្តរប្រតិបត្តិការក្រោមការរៀបចំណាមួយ តាមផ្លូវច្បាប់។
  • “ស្កេន QR” ឬ “ស្កេនទូទាត់” សម្តៅលើ ប្រតិបត្តិការស្កេនកូដ QR ណាមួយដែលបានបើកដំណើរការតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កេន និងបង់ប្រាក់នៅចំណុចបណ្តាញលក់ BRIDGE PAY ឬនៅតាមបណ្តាញទូទាត់ផ្សេងទៀតរបស់ ធនាគារ ប្រ៊ីដ ដើម្បីដំណើរការប្រតិបត្តិការច្រើនប្រភេទ រួមមានប៉ុន្តែមិនកំណត់ចំពោះការទូទាត់វិក្កយបត្រ ការទិញ និងការប្រាក់។.
  • “ការផ្ទេរប្រាក់” និង “ការផ្ទេរមូនិធិ” សម្តៅលើ ការផ្ទេរមូលនិធិណាមួយដែល ធនាគារ ប្រ៊ីដ បានក្លាយជាធនាគារផ្ញើ ឬទទួលជំនួសលោក-លោកស្រី លើការបញ្ជូនមូលនិធិណាមួយដែលធ្វើឡើងទៅ/ពីលោក-លោកស្រី ដែលរួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការផ្ទេរប្រាក់ក្នុងធនាគារ ការផ្ទេរប្រាក់អន្តរធនាគារ (ឆ្លងធនាគារ) និងការផ្ទេរប្រាក់ទៅក្រៅប្រទេស ។ ល។
  • “ប្រតិបត្តិការ” ឬ “ប្រតិបត្តិការធនាគារ” សម្តៅលើ កំណត់ត្រាហិរញ្ញវត្ថុ ឬប្រតិបត្តិការដែលធ្វើឡើងដោយអ្នក ឬបុគ្គលណាម្នាក់ដែលអះអាងថាជាអ្នក ឬបុគ្គលណាម្នាក់ដែលធ្វើសកម្មភាពជំនួសលោក-លោកស្រី ដោយមានឬគ្មានការយល់ព្រមរបស់អ្នក រួមទាំងប៉ុន្តែមិនកំណត់ចំពោះវិក្កយបត្រ ការទូទាត់ បញ្ចូលលុយតាមទូរសព្ទ ការទិញ ផ្ទេរប្រាក់ និងប្រតិបត្តិការធនាគារផ្សេងៗទៀត​ ។ល។
  • “ប្រវត្តិប្រតិបត្តិការ” និង “កំណត់ត្រាប្រតិបត្តិការ” សម្តៅលើ កំណត់ត្រានៃប្រតិបត្តិការទាំងអស់ដែលបានអនុវត្តនៅក្នុងគណនីធនាគារ ប្រ៊ដី របស់លោក-លោកស្រីក្នុងរយៈពេលជាក់លាក់មួយ។
  • “ឈ្មោះអ្នកប្រើប្រាស់ Username” សម្តៅលើ ការកំណត់អត្តសញ្ញាណរបស់អ្នកសម្រាប់ការចូលប្រើ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
  • “បុគ្គលដែលមានសិទ្ធិ ឬអ្នកចុះហត្ថលេខា Authorized person or Signatory” មានន័យថា បុគ្គលណាមួយដែលអ្នកចាត់តាំងជាលាយលក្ខណ៍អក្សរ (រួមទាំងតាមអេឡិចត្រូនិក) មានអាជ្ញាធរ (ម្នាក់ឯង ឬរួមគ្នា ជាដើម) ដែលតំណាងឱ្យអតិថិជនដោយស្របច្បាប់ក្នុងការចេញការណែនាំណាមួយ ឬធ្វើសកម្មភាពក្នុងនាមជាអតិថិជន ក្រោមកិច្ចព្រមព្រៀង ឬ/និង លក្ខខណ្ឌសេវាកម្មផ្សេងទៀតពាក់ព័ន្ធនឹងសេវាកម្ម និង/ឬ គណនីធនាគារ ប៊្រីដ។
  • “តួនាទីអ្នកបង្កើត​ Creator role” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។​ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល និងធ្វើប្រតិបត្តិការប៉ុណ្ណោះ។ តួនាទីអ្នកបង្កើត នឹងត្រូវបានបង្កើតឡើងដោយអ្នកគ្រប់គ្រង (Administrator) ឬ អ្នកចាត់ចេង (Admin) របស់ធនាគារ។ ឧទាហរណ៍នៃ “អ្នកបង្កើត” ជាទូទៅគឺបុគ្គលិកគណនេយ្យ ឬបុគ្គលិករដ្ឋបាល ដែលជាអ្នកផ្តើមប្រតិបត្តិការ ប៉ុន្តែគ្មានអំណាចក្នុងការអនុម័តប្រតិបត្តិការទេ ហើយអាចត្រឹមតែបញ្ជូនប្រតិបត្តិការហិរញ្ញវត្ថុដើម្បីសុំការអនុម័តរហូតដល់កម្រិតកំណត់ដែលបានកែសម្រួលដោយអ្នកគ្រប់គ្រងរបស់ខ្លួន។
  • “តួនាទីអ្នកផ្ទៀងផ្ទាត់/ពិនិត្យ Verifier/Reviewer role)” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល និងផ្ទៀងផ្ទាត់ប្រតិបត្តិការដែលបាន​ធ្វើដោយ អ្នកបង្កើត ប៉ុណ្ណោះ។ អ្នកផ្ទៀងផ្ទាត់/ពិនិត្យ នឹងត្រូវបានបង្កើតឡើងដោយអ្នកចាត់ចេង (Administrator) ឬ អ្នកគ្រប់គ្រង (Admin) របស់ធនាគារ។ ឧទាហរណ៍នៃ “អ្នកផ្ទៀងផ្ទាត់” ជាទូទៅគឺប្រធានផ្នែករបស់ អ្នកបង្កើត ដើម្បីផ្ទៀងផ្ទាត់ការបញ្ចូលប្រតិបត្តិការរបស់ពួកគេ ហើយបន្ទាប់មកបញ្ជូនបន្តទៅកាន់កម្រិតអនុម័តបន្ទាប់គឺ “អ្នកអនុម័ត Approver”។
  • “តួនាទីអ្នកអនុម័ត Approver role” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល ឬអនុម័តប្រតិបត្តិការ បន្ទាប់ពីថ្នាក់ក្រោមរបស់គាត់។ អ្នកអនុម័ត នឹងអាចអនុម័តបានត្រឹមតែចំនួនទឹកប្រាក់កំណត់ដែលបានរៀបចំដោយអ្នកគ្រប់គ្រងនៅក្នុងប្រព័ន្ធប៉ុណ្ណោះ។ អ្នកអនុម័ត នឹងមិនអាចមានសិទ្ធិចូលប្រើមុខងារដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយឡើយ ដើម្បីការពារហានិភ័យ/អំពើឆបោក។
  • “តួនាទីអ្នកសាកសួរ Inquirer role” តួនាទីនេះត្រូវបានស្នើសុំដោយក្រុមហ៊ុនក្នុងអំឡុងពេលចុះឈ្មោះប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ។ តួនាទីនេះ អ្នកប្រើប្រាស់អាចបានត្រឹមតែមើល គណនី និងប្រវត្តិប្រតិបត្តិការ រួមមានប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដែលបានកំណត់ដោយអ្នកគ្រប់គ្រង។
  • “ថ្ងៃធ្វើការ Business day” មានន័យថា ជាថ្ងៃដែលធនាគារបើកដំណើរការដើម្បីបំរើអតិថិជនរបស់ខ្លួន អនុលោមតាមថ្ងៃឈប់សម្រាករបស់ធនាគារ និងថ្ងៃឈប់សម្រាកជាសាធារណៈរបស់ប្រទេសកម្ពុជា។
  • “ការប្រាស្រ័យទាក់ទង Communication” មានន័យថា ការបញ្ជូនព័ត៌មានណាមួយ រួមទាំងការណែនាំ តម្រូវការ ឬការជូនដំណឹងពីធនាគារទៅកាន់អតិថិជនរបស់ខ្លួន។
  • “រូបិយប័ណ្ណមូលដ្ឋាន Base currencies” សម្តៅលើ រូបិយប័ណ្ណប្រតិបត្តិការដែលអ្នកផ្ញើធ្វើប្រតិបត្តិការ។
  • “រូបិយប័ណ្ណឆ្លង Cross currencies” សម្តៅលើ រូបិយប័ណ្ណទទួលបាន ដែលអ្នកផ្ញើធ្វើប្រតិបត្តិការ។
  • “ទូទាត់ឥឡូវនេះ Pay now” សម្តៅលើ ការទូទាត់ ឬប្រតិបត្តិការដែលត្រូវបានកំណត់ដោយអ្នកប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលនឹងត្រូវដំណើរការភ្លាមៗបន្ទាប់ពីត្រូវបានអនុម័តដោយតួនាទីអ្នកអនុម័ត។
  • “ទូទាត់ពេលក្រោយ​ Pay later” សម្តៅលើ ការទូទាត់ ឬប្រតិបត្តិការដែលត្រូវបានកំណត់ដោយអ្នកប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលនឹងមានប្រសិទ្ធភាពនាពេលអនាគតប៉ុណ្ណោះ។
  • “Soft token” សម្តៅលើ លេខកូដ៦ខ្ទង់ ដែលតម្រូវអោយមានការផ្ទៀងផ្ទាត់ ដែលត្រូវបានបង្កើតចេញពី សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត។ វាត្រូវបានប្រើសម្រាប់ចូលប្រព័ន្ធ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត ជាមួយនឹង លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ហើយក៏ត្រូវបានប្រើសម្រាប់ការអនុម័តប្រតិបត្តិការផងដែរ។
  • “Hard token” សម្តៅលើ លេខកូដ៦ខ្ទង់ ដែលតម្រូវអោយមានការផ្ទៀងផ្ទាត់ ដែលត្រូវបានបង្កើតចេញពីកម្មវិធី ឧបករណ៍ hard token។ វាត្រូវបានប្រើសម្រាប់ចូលប្រព័ន្ធ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត ជាមួយនឹង លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ហើយក៏ត្រូវបានប្រើសម្រាប់ការអនុម័តប្រតិបត្តិការផងដែរ។ សម្រាប់ សេវាធនាគារអាជីវកម្មប្រ៊ីដ អ្នកនឹងប្រើប្រាស់តែ soft token ប៉ុណ្ណោះ ដែលបង្កើតដោយ សេវាធនាគារអាជីវកម្មប្រ៊ីដ តាម ទូរស័ព្ទចល័ត។
  • “សេវាធនាគារអាជីវកម្មប្រ៊ីដ​ 2FA” តំណាងឱ្យ ការផ្ទៀងផ្ទាត់ពីរជំហាន (Two Factors Authentication) ដែលត្រូវបានប្រើប្រាស់សម្រាប់ការចូលប្រព័ន្ធ និងបង្កើត/អនុម័ត/បដិសេធ/អនុញ្ញាត ប្រតិបត្តិការទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុតាមរយៈ QR code ឬ Soft Token។
  • “សេវាធនាគារអាជីវកម្មប្រ៊ីដ តាម ទូរស័ព្ទចល័ត BRIDGE Business Mobile Banking” សម្តៅលើ កម្មវិធីទូរស័ព្ទដៃដែលត្រូវបានបានបង្កើត និងភ្ជាប់ទៅកាន់ប្រព័ន្ធ BRIDGE BUSINESS Backend System ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ ចូលប្រើប្រាស់សេវាកម្មតាមរយៈទូរស័ព្ទស្មាតហ្វូន ឬឧបករណ៍ឆ្លាតវៃ។ វាជាប្រព័ន្ធឌីជីថលក្នុងទម្រង់ជាកម្មវិធីទូរស័ព្ទ ដែលអតិថិជនអាចចូលប្រព័ន្ធដោយប្រើ លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ដើម្បីបង្កើត soft token និងសម្រាប់អនុម័តប្រតិបត្តិការ។ បន្ថែមពីនេះ វាអាចត្រូវបានប្រើប្រាស់ជាមួយនឹងមុខងារកម្រិតអប្បបរមា ដូចជា មើលការណែនាំដែលនៅសល់ មើលតុល្យភាពគណនី/ព័ត៌មានលម្អិតគណនី មើលអត្រាប្តូរប្រាក់ មើលប្រវត្តិរូប ជាដើម។
  • “កាលបរិច្ឆេទប្រតិបត្តិការ Transaction date” សម្តៅលើ កាលបរិច្ឆេទដែលបានកត់ត្រាទៅលើប្រតិបត្តិការបានកើតឡើង បានដំណើរការ ឬអនុវត្តដោយអ្នកប្រើប្រាស់តាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ។
  • “កាលបរិច្ឆេទ​កំណត់​តម្លៃ​ Value date” សម្តៅលើ កាលបរិច្ឆេទដែលថវិកាពីប្រតិបត្តិការនោះ បានចូលទៅក្នុងគណនី។ ជាទូទៅ ប្រតិបត្តិការត្រូវបានដំណើរការបន្ទាប់ពីកាលបរិច្ឆេទប្រតិបត្តិការជាក់ស្តែង។

៣. ការចុះឈ្មោះ និងលក្ខខណ្ឌនៃការចុះឈ្មោះ 

៣.១.​     ម្ចាស់គណនីអាជីវកម្មគ្រប់ប្រភេទអាចស្នើសុំសេវាធនាគារអាជីវកម្មប្រ៊ីដ បានដោយបំពេញទម្រង់បែបបទសេវាធនាគារអាជីវកម្មប្រ៊ីដ និងដំណើរការតាមរយៈប្រព័ន្ធទំនាក់ទំនងណាមួយរបស់ធនាគារពីពេលមួយទៅពេលមួយ ដែលរួមមាន តាមបណ្តាញសាខា ឬមន្ត្រីទំនាក់ទំនងអតិថិជន។ ដោយមូលហេតុសុវត្ថិភាព និងដើម្បីធានាបាននូវការចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ ដោយមានការត្រួតពិនិត្យ ស្របច្បាប់ និងត្រឹមត្រូវ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធមិនផ្តល់ជូន សេវាធនាគារអាជីវកម្មប្រ៊ីដ ដល់អតិថិជនតាមឆន្ទានុសិទ្ធិដាច់ខាតរបស់ខ្លួន និងដោយមិនចាំបាច់ផ្តល់ហេតុផលណាមួយសម្រាប់ការបដិសេធនោះឡើយ។

៤. ថ្លៃសេវាកម្ម 

៤.១.     ថ្លៃសេវានឹងត្រូវបានគិត នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការជាក់លាក់ណាមួយ  ឬប្រើប្រាស់ផលិតផល ឬសេវាកម្មដែលមាននៅក្នុង សេវាធនាគារអាជីវកម្មប្រ៊ីដ ដោយអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងលក្ខណៈនៃផលិតផល និងសេវាកម្មរបស់ ធនាគារ ប៊្រីដ។ លោក-លោកស្រីអាចស្វែងរកថ្លៃសេវាកម្មនៃផលិតផល និង/ឬ សេវាកម្មជាក់លាក់ណាមួយបាននៅតាមសាខានានារបស់ ធនាគារ ប៊្រីដ ឬ​ តាមរយៈគេហទំព័រ ឬទម្រង់ផ្សេងទៀតដែលត្រូវបានផ្សព្វផ្សាយដោយធនាគារ ប្រ៊ីដ។

៤.២.     ធនាគារ ប៊្រីដ  អាចនឹងយកថ្លៃសេវាកម្ម  លើការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ពីពេលមួយទៅពេលមួយទៀតដោយរួមមាន និង មិនកំណត់ចំពោះ ថ្លៃសេវារដ្ឋបាល និងថ្លៃសេវាប្រតិបត្តិការជាដើម។ ព័ត៌មានលម្អិតអំពីថ្លៃសេវានេះនឹងមានបង្ហាញនៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ។ លោក-លោកស្រីយល់ព្រមបង់ថ្លៃសេវា និងផ្តល់សិទ្ធិឲ្យ ធនាគារ ប៊្រីដ ធ្វើការកាត់ថ្លៃសេវាផ្សេងៗដែលអាចមាន ដោយផ្ទាល់ពីគណនីរបស់លោក-លោកស្រី។

៤.៣.​     លោក-លោកស្រីត្រូវទទួលបន្ទុកលើថ្លៃសេវានៃការប្រើប្រាស់អ៊ីនធើណែត ពីក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណែត សម្រាប់ប្រតិបត្តិការមួយចំនួន រួមមាន និង មិនកំណត់ចំពោះ ការទាញយក ការតម្លើងVersion  ​ និងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ការគិតតម្លៃសេវាចំពោះការប្រើប្រាស់អ៊ីនធើណែតដូចដែលបានលើកឡើងខាងលើនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវដោយផ្ទាល់ ហើយលោក-លោកស្រីអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដែលលោក-លោកស្រីបានប្រើប្រាស់សេវាអ៊ីនធើណែត ដើម្បីយល់ដឹងអំពីថ្លៃសេវាកម្មនៃការប្រើប្រាស់អ៊ិនធើណិតនោះ។

៥. ការទូទាត់ការប្រាក់ និងកាតព្វកិច្ចពន្ធ 

៥.១.​     ធនាគារ ប៊្រីដ នឹងមិនធ្វើការផ្តល់ការប្រាក់ សម្រាប់ការប្រើប្រាស់សេវាកម្ម សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ឡើយ។ ប៉ុន្តែ អតិថិជនអាចទទួលបានការទូទាត់ការប្រាក់ផ្អែកលើប្រភេទគណនីរបស់ខ្លួន ដែលត្រូវបានប្រើប្រាស់សម្រាប់ភ្ជាប់ជាមួយសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។

៥.២.​     ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវលើកាតព្វកិច្ចពន្ធណាមួយដែលកើតឡើងពីការធ្វើប្រតិបត្តិការ ឬ ពន្ធដែលអាចត្រូវអនុវត្តលើលោក-លោកស្រីនាពេលអនាគតឡើយ។

៦. ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការ 

៦.១.​     ដើម្បីកាត់បន្ថយ និងការការពារហានិភ័យ  ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកំណត់ និងកែប្រែនូវប្រតិបត្តិការប្រចាំថ្ងៃ និង កំ​រិត​ចំនួន​ប្រតិបត្តិការ​ពី​ពេល​មួយ​ទៅ​ពេល​មួយ​ទៀត ដោយ​ពុំ​ចាំ​បាច់​ជូន​ដំណឹង​ដល់​អតិថិជន​ជាមុន។

៦.២.     ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និង ចំនួនទឹកប្រាក់ប្រតិបត្តិការនឹងត្រូវបានកំណត់សម្រាប់គ្រប់ប្រភេទប្រតិបត្តិការនីមួយៗ ហើយមានផ្តល់ជូនតាមរយៈបណ្តាញផ្សេងៗដែល ធនាគារ ប៊្រីដ អាចផ្តល់ជូនអតិថិជន រួមមាន និង មិនកំណត់ចំពោះ តាមរយៈគេហទំព័រ បណ្តាញសង្គមផ្លូវការ និងតាមការិយាល័យសាខា ធនាគារ ប៊្រីដ ជាដើម។

៦.៣.     ការកំណត់ចំនួនទឹកប្រាក់ប្រតិបត្តិការប្រចាំថ្ងៃ និងចំនួនទឹកប្រាក់ប្រតិបត្តិការ អាចត្រូវបានអនុញ្ញាតឱ្យកែប្រែដោយអតិថិជនពីពេលមួយទៅពេលមួយតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬបានតាមរយៈការស្នើសុំដោយអតិថិជន និងកែសម្រួលដោយបុគ្គលិករបស់ ធនាគារ ប្រ៊ីដ។ តម្លៃនៃការកែប្រែណាមួយអាចត្រូវបានអនុវត្តដោយយោងទៅតាមគោលការណ៍នៃកម្រៃសេវារបស់ធនាគារ ប្រ៊ីដ។

៧. ការចូលទៅកម្មវិធី ការប្រើប្រាស់ និងតំណភ្ជាប់ 

៧.១.     លោក-លោកស្រីតម្រូវឲ្យបញ្ចូល លេខសម្ងាត់ (Login Credentials)  រាល់ពេលចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។

៧.២.     លោក-លោកស្រី នឹងត្រូវបានតម្រូវឱ្យបញ្ចូល អូធីភី (OTP) សម្រាប់ការចូលឧបករណ៍ផ្សេងៗគ្នា ដើម្បីចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដោយប្រើនូវព័ត៌មានសម្ងាត់របស់អ្នក (Credential) និងពាក្យសម្ងាត់ចូលរបស់អ្នក។ អូធីភី (OTP) នឹងត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទដែលបានចុះឈ្មោះរបស់លោក-លោកស្រី តែប៉ុណ្ណោះ។

៧.៣.    ធនាគារ ប្រ៊ីដ អាចអនុញ្ញាតឱ្យលោក-លោកស្រី ចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី នៅលើឧបករណ៍ផ្សេងទៀត ក្រៅឧបករណ៍ដំបូងរបស់លោក-លោកស្រី ដែលធ្លាប់ប្រើដើម្បីចូល សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ទោះជាយ៉ាងណាក៏ដោយ លោក-លោកស្រី ត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាព័ត៌មាន Login PIN និងលេខសម្ងាត់របស់លោក-លោកស្រី ឱ្យមានសុវត្ថិភាព និងឯកជនសម្រាប់តែខ្លួនលោក-លោកស្រី ប៉ុណ្ណោះ ហើយចៀសវាងការចែករំលែករាល់ព័ត៌មានទាំងនោះជាមួយអ្នកដទៃ រួមទាំង ប៉ុន្តែមិនកំណត់ចំពោះសមាជិកគ្រួសារ មិត្តភក្តិ សមត្ថកិច្ច បុគ្គលិកធនាគារជាដើម ។ល។

៧.៤.​     ធនាគារ ប្រ៊ីដ អាចនឹង ប៉ុន្តែមិនតម្រូវនោះឡើយ ទៅលើ ការបដិសេធ និង/ឬដាក់កម្រិតការចូលប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ប្រសិនបើប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍នេះមិនមានភាពជាក់លាក់ ដោយរួមទាំងប៉ុន្តែមិនកំណត់ទៅលើ  ឧបករណ៍/ទូរស័ព្ទ ដែលមានការបញ្ជាដោយឧបករណ៍មួយផ្សេងទៀត (rooted) ឬ ឧបករណ៍ដែលtត្រូវបានកែប្រែប្រព័ន្ធប្រតិបត្តិការ (jail-broken) ក្នុងករណីនេះ លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះការបាត់បង់ផ្ទាល់ខ្លូន និង/ឬ ការខូចខាតដែលកើតឡើងដែលជាលទ្ធផលនៃការប្រើប្រាស់ឧបករណ៍បែបនេះដើម្បីចូលទៅកាន់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។ ការចូលប្រើប្រាស់នូវ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត នឹងត្រូវបានដាក់កម្រិតផងដែរ ប្រសិនបើឧបករណ៍របស់លោក-លោកស្រីត្រូវបានផលិតនៅប្រទេសជាក់លាក់ណាមួយដែលប្រព័ន្ធប្រតិបត្តិការ មិនសមស្រប ឬអនុលោមតាមស្តង់ដារអន្តរជាតិ ស្តង់ដារបច្ចេកទេស ឬ សុវត្ថិភាពរបស់ធនាគារ ប្រ៊ដី។

៧.៥.​     ធនាគារ ប៊្រីដ  អាចបន្ថែម  ឬបិទមុខងារណាមួយ  ឬបិទប្រតិបត្តិការណាមួយនៃសេវាកម្ម សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬផ្អាកការផ្តល់សេវាផ្សេងៗទៀតរបស់ ធនាគារ ប៊្រីដ បានគ្រប់ពេលវេលា ប្រសិនបើមានការគម្រាមកំហែងបានកើតឡើង ឬ ត្រូវបានកំណត់ថា ការគម្រាមគំហែងនេះប៉ះពាល់ដល់អតិថិជន ឬ ប្រតិបត្តិការរបស់ ធនាគារ ប៊្រីដ ឬ ផ្អាកក្នុងគោលបំណងធ្វើការថែទាំប្រព័ន្ធជាប្រចាំ។

៧.៦.     លោក-លោកស្រីមិនអាចចូលមើលព័ត៌មានគណនីរបស់លោក-លោកស្រី   ឬធ្វើប្រតិបត្តិការផ្សេងៗតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត បានឡើយ ប្រសិនបើតំណភ្ជាប់អ៊ីនធើណែតទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រីមានបញ្ហា។  ធនាគារ ប៊្រីដ ពឹងផ្អែកលើភាពពិតប្រាកដនៃដំណើរការប្រតិបត្តិការ និងបច្ចេកវិទ្យានានារបស់ខ្លួន និងដៃគូទូរគមនាគមន៍ និងបណ្តាញទូរស័ព្ទដែលឧបករណ៍/ទូរស័ព្ទនោះប្រើប្រាស់។ ការរំខានណាមួយលើដំណើរការទាំងនេះអាចធ្វើឲ្យសេវាធនាគារអាជីវកម្មប្រ៊ីដ​ មិនអាចដំណើរការបានគ្រប់ពេលវេលា។

៧.៧.    ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះអតិថិជន លើភាពមិនពេញលេញ  ភាពដែលពុំអាចរកបាន ការកើតមាននូវកំហុស ការរំខាន ការព្យួរ ឬ ការពន្យាពេលណាមួយ សេវាធនាគារអាជីវកម្មប្រ៊ីដ រួមមាននិងមិនកំណត់ចំពោះ ការផ្ញើរជូននូវការរំលឹក ឬការជូនដំណឹង, បង្កាន់ដៃ ឬការអនុវត្តសេចក្តីណែនាំពី ធនាគារ ប៊្រីដ ដែលកត្តាទាំងនេះស្ថិតនៅក្រៅរង្វង់នៃការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ រួមទាំងបញ្ហានៃតំណភ្ជាប់អ៊ីនធើណែត។

៧.៨.     ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវ ឬទទួលខុសត្រូវចំពោះការមិនអាចចូលដំណើរការបាន ឬការរំខានរបស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត នៅលើឧបករណ៍ណាមួយដែលកំណែប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍ចាស់ពេក ឬមិនបានធ្វើបច្ចុប្បន្នភាព និងទាបជាងកំណែដំបូង (Version) ដែលគាំទ្រដោយការសរសេរកូដ និងកម្មវិធីរបស់ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឡើយ។

៧.៩.     លោក-លោកស្រីយល់ព្រមថា ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់ណាមួយដែលកើតឡើងដោយអ្នក នៅពេលដែលសេវាកម្មមិនដំណើរការជាបណ្តោះអាសន្ន ឬនៅពេលដែលប្រព័ន្ធ ឬឧបករណ៍ចាំបាច់សម្រាប់ដំណើរការសេវា អាជីវកម្មធនាគារ ប៊្រីដ មិនដំណើរការក្នុងលក្ខណៈធម្មតា ឬ មិនសមនឹងចិត្ត  បើទោះជាវាបង្កឡើងដោយរបៀបណាមួយក៏ដោយ។

៨. មុខងារ និង ការធ្វើបច្ចុប្បន្នភាព 

៨.១.     ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិធ្វើឲ្យប្រព័ន្ធមានភាពប្រសើរឡើង និងកែលម្អលក្ខណៈ និងមុខងាររបស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ពីពេលមួយទៅពេលមួយទៀត ហើយធនាគារ ប៊្រីដ នឹងដាក់ឲ្យប្រើប្រាស់នូវកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ នូវកំណែថ្មីបំផុត ដើម្បីផ្តល់ជូននូវលក្ខណៈសណ្ឋានថ្មី និងការកែលម្អថ្មីៗ ដែលរួមមាននិងមិនកំណត់ចំពោះ ទំនាក់ទំនង បទពិសោធន៍ និងប្រតិបត្តិការរបស់អ្នកប្រើប្រាស់នៃកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ។ លោក-លោកស្រីគួរតែធ្វើបច្ចុប្បន្នភាព និងប្រើប្រាស់នូវសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលបានធ្វើកំណែថ្មីចុងក្រោយបង្អស់ ដើម្បីទទួលបាននូវ លក្ខណៈសណ្ឋាន និងមុខងារដ៏ច្បាស់លាស់មួយតាមតម្រូវការបច្ចេកទេស។

៨.២.     ប្រសិនបើប្រព័ន្ធប្រតិបត្តិការឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រី មិនបានធ្វើបច្ចុប្បន្នភាពដែលជាកំណែចុងក្រោយបង្អស់ ឬមិនអាចប្រើជាមួយសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត វាអាចនឹងធ្វើឲ្យកម្មវិធីលើទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ មិនអាចដំណើរការប្រតិបត្តិការ ឬសេវាកម្មបានឡើយ។

៩. ការការពារ និងការបង្ការហានិភ័យទូទៅ 

៩.១.     លោក-លោកស្រីត្រូវទទួលខុសត្រូវ   និងមានគណនេយ្យភាពគ្រប់ពេលវេលាចំពោះការប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដែលបានប្រើប្រាស់ព័ត៌មានសុវត្ថិភាព និងលេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី។

៩.២.     គ្រប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់សុទ្ធតែជាប់ពាក់ព័ន្ធនឹងហានិភ័យ។ លោក-លោកស្រីគួរតែយល់ដឹងអំពីហានិភ័យដែលអាចនឹងកើតមានឡើងចំពោះលោក-លោកស្រី ដូច្នេះលោក-លោកស្រីគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នដូចខាងក្រោម៖

  • មិនត្រូវចែករំលែក ឬអនុញ្ញាតបុគ្គលដ៏ទៃ រួមទាំងសមាជិកគ្រួសារ អ្នកធ្វើការជាមួយគ្នា ឬប្រធានផ្នែករបស់អ្នក ឲ្យបានដឹង ឬប្រើប្រាស់នូវលេខសម្ងាត់សុវត្ថិភាព ដើម្បីចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬគណនីនៅលើឧបករណ៍ណាមួយឡើយ។ សូមរក្សាទុកព័ត៌មានសម្ងាត់ចូលប្រព័ន្ធរបស់អ្នកជាឯកជនដាច់ខាតសម្រាប់តែខ្លួនអ្នកផ្ទាល់។
  • ចៀសវាងការបញ្ចូលលេខសម្ងាត់សុវត្ថិភាពកនៃសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី នៅលើឧបករណ៍ទូរស័ព្ទរបស់អ្នកដទៃឡើយ។ ប្រសិនបើលោក-លោកស្រីបានធ្វើដូច្នេះ លោក-លោកស្រីត្រូវប្រាកដថា លោក-លោកស្រីបាន ចាកចេញ (sign out) និងលុបចោលនូវការចូល (Login) ប្រតិបត្តិការរបស់លោក-លោកស្រីលើឧបករណ៍នោះ។ លើសពីនេះទៀតសោធ លោក-លោកស្រីមិនត្រូវប្រើប្រាស់លក្ខណៈសម្គាល់ជីវមាត្រ (biometric identifier) របស់លោក-លោកស្រីឡើយ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដើម្បីចូលទៅក្នុងគណនីរបស់លោក-លោកស្រីតាមរយៈឧបករណ៍/ទូរស័ព្ទរបស់តតិយជនណាម្នាក់ ឡើយ។
  • ចូរបញ្ចូលលេខសម្ងាត់សុវត្ថិភាពលើទូរស័ព្ទ/ឧបករណ៍របស់អ្នកឲ្យបានត្រឹមត្រូវ និងមិនត្រូវផ្តល់ ឬចែករំលែកលេខសម្ងាត់នេះដល់នរណាម្នាក់ ឬមិនត្រូវអនុញ្ញាតឲ្យអ្នកដទៃបើកសោរទូរស័ព្ទ/ឧបករណ៍របស់លោក-លោកស្រីឡើយ ហើយនិងមិនត្រូវឲ្យអ្នកដទៃកំណត់ ឬបញ្ចូលនូវលក្ខណៈសម្គាល់ជីវមាត្ររបស់ពួកគេឡើយ ដូចជាស្នាមម្រាមដៃ និង/ឬការស្កេនមុខ ដើម្បីចូលទូរស័ព្ទចល័ត/ឧបករណ៍​ ឬចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រីឡើយ។
  • លោក-លោកស្រីមិនត្រូវចែករំលែកលេខកូដសម្ងាត់របស់ខ្លួន (PIN)​ ឬលេខកូដសម្ងាត់ណាមួយ រួមទាំងលេខកូដ ៦ ខ្ទង់ អូធីភី (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទៅ អ្នកដទៃឡើយ រួមទាំងគ្រួសារ​ មិត្តភក្តិ និង/ឬ ស្ថាប័ន/អង្គភាពណាមួយ ទោះបីជាក្នុងហេតុផលណាក៏ដោយ។
  • លោក-លោកស្រី មិនត្រូវកត់ត្រាលេខកូដសម្ងាត់របស់ខ្លួន (PIN) លេខកាត ឬលេខសម្ងាត់សុវត្ថិភាពនៅកន្លែងណាមួយឡើយ ប៉ុន្តែចូរព្យាយាមចងចាំលេខទាំងនោះឲ្យបានត្រឹមត្រូវ ក៏ដូចជារក្សាទុកព័ត៌មានទាំងនោះជាឯកជនទាំងស្រុងសម្រាប់ខ្លួនលោក-លោកស្រីតែប៉ុណ្ណោះ។
  • សូមកុំទុកទូរស័ព្ទចល័ត/ឧបករណ៍របស់លោក-លោកស្រីចោល ក្នុងពេលដែលលោក-លោកស្រីកំពុងបើកចូលប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត។
  • លោក-លោកស្រីត្រូវធានាថាលេខសម្ងាត់សុវត្ថិភាព​របស់លោក-លោកស្រី រួមមានលេខកូដសម្ងាត់របស់ខ្លួន (PIN)​ ចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត នៅតែបន្តជាលេខសម្ងាត់សម្រាប់តែលោក-លោកស្រីម្នាក់គត់ ហើយលោក-លោកស្រីត្រូវធានាថាលេខសម្ងាត់ទាំងនោះ នឹងមិនត្រូវបានចែករំលែក ឬ បង្ហាញដល់អ្នកដទៃឡើយ។
  • លោក-លោកស្រីត្រូវការពារលេខកូដសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី មិនឱ្យអ្នកដទៃមើលឃើញ ឡើយ នូវគ្រប់ពេលដែលលោក-លោកស្រីលោក-លោកស្រីចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និងគណនីរបស់លោក-លោកស្រី។
  • ត្រូវចៀសវាងមិនឱ្យអ្នកដទៃកំណត់ការសម្គាល់ជីវមាត្ររបស់ពួកគេ (ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) នៅលើឧបករណ៍ដែលលោក-លោកស្រីបានប្រើប្រាស់ ដើម្បីចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័តរបស់លោក-លោកស្រីឡើយ។
  • មិនត្រូវអើពើចំពោះគ្រប់អ៊ីមែល ឬ ការស្នើសុំណា ដែលស្នើសុំឱ្យលោក-លោកស្រី លោក-លោកស្រីបង្ហាញ ឬ ប្រាប់នូវលេខសម្ងាត់របស់លោក-លោកស្រី (PIN) ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទោះបីជាសារអេឡិចត្រូនិក ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី ធនាគារ ប៊្រីដ ឬ បុគ្គលិកធនាគារ ប៊្រីដ ក៏ដោយ ។ លោក-លោកស្រីត្រូវចងចាំថា ធនាគារ ប៊្រីដ ឬ បុគ្គលិករបស់ធនាគារ ប៊្រីដ នឹងមិនអ៊ីមែល ឬស្នើសុំ លេខសម្ងាត់ ឬ លេខអូធីភី (OTP) របស់លោក-លោកស្រីឡើយ។ ប្រសិនបើលោក-លោកស្រីជួបប្រទះ ករណីបែបនេះ លោក-លោកស្រីត្រូវរាយការណ៍មកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈការិយាល័យ​ទំនាក់ទំនង​អតិថិជន (Call Center) ឬទីតាំងសាខាដែលនៅជិតលោក-លោកស្រីបំផុត។
  • មិនត្រូវអើពើចំពោះគ្រប់ការហៅចូល ឬ ការស្នើសុំណា ដែលស្នើសុំឱ្យលោក-លោកស្រី លោក-លោកស្រីបង្ហាញ ឬ ប្រាប់នូវលេខសម្ងាត់របស់លោក-លោកស្រី (PIN) ឬ លេខសម្ងាត់ប្រើបានតែម្តង (OTP) ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោក-លោកស្រី ទោះបីជាសារអេឡិចត្រូនិក ឬ ការស្នើសុំនោះ ត្រូវបានអះអាងថា ចេញពី ធនាគារ ប៊្រីដ ឬ បុគ្គលិកធនាគារ ប៊្រីដ ក៏ដោយ ។ លោក-លោកស្រីត្រូវចងចាំថា ធនាគារ ប៊្រីដ ឬ បុគ្គលិករបស់ធនាគារ ប៊្រីដ នឹងមិនខល ឬស្នើសុំ លេខសម្ងាត់ ឬ លេខអូធីភី (OTP) របស់លោក-លោកស្រីឡើយ។ ប្រសិនបើលោក-លោកស្រីជួបប្រទះ ករណីបែបនេះ លោក-លោកស្រីត្រូវរាយការណ៍មកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈការិយាល័យ​ទំនាក់ទំនង​អតិថិជន (Call Center) ឬទីតាំងសាខាដែលនៅជិតលោក-លោកស្រីបំផុត។
  • សូមលោក-លោកស្រីប្រុងប្រយ័ត្ន នៅពេលដែលលោក-លោកស្រីប្រើប្រាស់សេវាកម្មធនាគារទូរស័ព្ទចល័តក្លែងក្លាយ ឬស្រដៀងទៅនឹងធនាគារ ប៊្រីដ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាកម្មធនាគារចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលអាចនាំឱ្យលោកអ្នក បញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោក-លោកស្រីចូលទៅកាន់ការប្រើប្រាស់សេវាធនាគារចល័ត ធនាគារ ប៊្រីដ ប៉ុន្តែការពិតជាក់ស្ដែង លោក-លោកស្រីកំពុងតែបង្ហាញលេខសម្ងាត់របស់លោក-លោកស្រីដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោក-លោកស្រី។
  • សូមលោក-លោកស្រីប្រុងប្រយ័ត្ន នៅពេលដែលលោក-លោកស្រីប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ក្លែងក្លាយ ឬស្រដៀងទៅនឹងធនាគារ ប៊្រីដ នៅពេលមានការផ្តល់ការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ឬ តាមមធ្យោបាយឧបករណ៍អេឡិចត្រូនិកផ្សេងៗទៀតដែលអាចនាំឱ្យលោកអ្នក បញ្ចូលលេខកាត លេខទូរស័ព្ទ និងលេខសម្ងាត់របស់លោក-លោកស្រីចូលទៅកាន់ការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ប៉ុន្តែការពិតជាក់ស្ដែង លោក-លោកស្រីកំពុងតែបង្ហាញលេខសម្ងាត់របស់លោក-លោកស្រីដល់ជនទីបី ដែលជាជនឆរបោក តាមរយៈគេហទំព័រក្លែងបន្លំ ឬកម្មវិធីក្លែងបន្លំ ដើម្បីទាញយកព័ត៌មានសម្ងាត់របស់លោក-លោកស្រី។

៩.៣.     ធនាគារ ប៊្រីដ នៅតែបន្ត ប៉ុន្តែមិនមែនជាកាតព្វកិច្ចនោះឡើយ ក្នុងការស្វែងរកមធ្យោបាយ ដើម្បីកាត់បន្ថយនូវប្រតិបត្តិការខុសច្បាប់លើគណនីរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ អាចប្រើប្រាស់បច្ចេកទេសផ្សេងៗពីពេលមួយទៅពេលមួយទៀត រួមមានការទាក់ទងទៅកាន់លោក-លោកស្រី បន្ទាប់ពីមានប្រតិបត្តិការមិនប្រក្រតី ឬមានប្រតិបត្តិការជាច្រើនដង ដើម្បីបញ្ជាក់ថាលោក-លោកស្រីពិតជាអនុញ្ញាត ឬបានធ្វើប្រតិបត្តិការទាំងនោះប្រាកដមែន។

៩.៤.     ការចូលប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ​ របស់លោក-លោកស្រីអាចនឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន ប្រសិនបើ ធនាគារ ប៊្រីដ បានរកឃើញ ឬសង្ស័យថា ​មានសកម្មភាពមិនប្រក្រតី ដែលជាបង្កមកពី មានកម្មវិធីមិនល្អ ឬមានមេរោគ ការចូលយកទិន្នន័យសម្គាល់ខ្លួន ឬការក្លែងបន្លំជាក្រុមហ៊ុនស្របច្បាប់ដើម្បីយកទិន្នន័យរបស់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការផ្អាកការចូលប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ របស់លោក-លោកស្រី ក្នុងពេលដែល ធនាគារ ប៊្រីដ កំពុងបន្តស្វែងរកនូវកម្មវិធីមិនល្អ ឬមេរោគទាំងនោះ។

៩.៥.     លោក-លោកស្រីត្រូវជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់ តាមរយៈទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ​ ១៨០០ ២០២ ៩៩៩ បន្ទាប់ពីបានដឹងនូវភាពមិនប្រក្រតីដូចខាងក្រោម៖

  • លេខសម្ងាត់ របស់លោក-លោកស្រីត្រូវបានគេដឹង ឬលោក-លោកស្រីមានអារម្មណ៍ថាមានគេបានដឹងអំពីលេខសម្ងាត់នោះ។
  • ទូរស័ព្ទ ឬ ឧបករណ៍ចល័តរបស់លោក-លោកស្រីបានបាត់ ឬត្រូវគេលួច។
  • លោក-លោកស្រីមានការសង្ស័យ ឬបានដឹងថាមានការប្រើប្រាស់ព័ត៌មានគណនីរបស់លោក-លោកស្រី ដើម្បីចូលទៅប្រើ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដោយមិនមានការអនុញ្ញាតពីលោក-លោកស្រី។
  • លោក-លោកស្រីសម្គាល់ឃើញថា នៅពេលដែលលោក-លោកស្រីកំពុងចូលទៅប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត លោក-លោកស្រីត្រូវបានតម្រូវឲ្យបញ្ចូលអូធីភី (OTP) ម្តងទៀង ឬបានទទួល លេខកូដ ៦ ខ្ទង់ដោយមិនមានការដឹងឭអំពីលោក-លោកស្រី។ ករណីនេះ អាចមានអ្នកដទៃប៉ុនប៉ងចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី ដោយប្រើប្រាស់លេខសម្ងាត់សុវត្ថិភាពរបស់លោក-លោកស្រី ជាដើម។
  • លោក-លោកស្រីកត់សម្គាល់ថាមានទូរស័ព្ទ/ឧបករណ៍ម៉ាកផ្សេង ត្រូវបានគេប្រើប្រាស់ដើម្បីចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី នៅពេលលោក-លោកស្រីបានចូលទៅពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍នៅក្នុងកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ របស់លោក-លោកស្រី។

៩.៦.     ចូរត្រួតពិនិត្យម៉ាកទូរស័ព្ទ/ឧបករណ៍  ដែលបានចូលទៅប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រីឲ្យបានទៀងទាត់ [សូមចូលទៅកាន់មុខងារការកំណត់​ផ្សេងៗ (Setting) មុខងារប្រវត្តិធ្លាប់ចូល] ហើយត្រូវលុបឧបករណ៍ដែលលោក-លោកស្រីមិនស្គាល់ចេញភ្លាមៗ ប្រសិនបើលោក-លោកស្រីឃើញថាមាន។ បន្ទាប់មកជូនដំណឹងមកកាន់ ធនាគារ ប៊្រីដ ជាបន្ទាន់តាមរយៈ​ទូរស័ព្ទលេខ ០៩៨ ២០២ ៩៩៩ ឬ​ ១៨០០ ២០២ ៩៩៩

៩.៧.​     នៅពេលដែលលោក-លោកស្រីលក់ទូរស័ព្ទ ឬ ឧបករណ៍ លោក-លោកស្រីត្រូវលុប ឬចាកចេញ (Log Out) អំពីសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ឬលុបចោលការសម្គាល់ជីវមាត្រ (ដូចជាស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ) ដែលបានចុះឈ្មោះនៅក្នុងទូរស័ព្ទចល័ត ឬ ឧបករណ៍របស់លោក-លោកស្រីមុនពេលប្រគល់ទូរស័ព្ទ ឬ ឧបករណ៍នោះឲ្យទៅអ្នកទិញលក់ទូរស័ព្ទ។

១០. លេខសម្ងាត់សុវត្ថិភាព 

១០.១.   ដើម្បីប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីតម្រូវឲ្យកំណត់នូវលេខសម្ងាត់សុវត្ថិភាព ដែលរួមមាន លេខទូរស័ព្ទចល័តចុះឈ្មោះត្រឹមត្រូវ និងពាក្យសម្ងាត់ នៅពេលដែលលោក-លោកស្រីចុះឈ្មោះប្រើប្រាស់កម្មវិធីនេះជាលើកដំបូង ដែលព័ត៌មានទាំងនោះត្រូវរក្សាទុកសម្រាប់ការចូល សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់អ្នកនាពេលអនាគត។

១០.២. ក្នុងអំឡុងពេលនៃការចុះឈ្មោះលើកដំបូង  និងចាប់ផ្តើមប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីនឹងត្រូវបានទទួលស្គាល់ជាមួយនឹងការបញ្ជាក់លេខកូន ៦ ខ្ទង់ អូធីភី (OTP) ហើយលោក-លោកស្រីត្រូវបង្កើតពាក្យសម្ងាត់ដែលមានសុវត្ថិភាព  និងងាយចាំ ដើម្បីប្រើសម្រាប់បញ្ជាក់នៅពេលចូលទៅកាន់គណនីរបស់លោក-លោកស្រី។

១០.៣. លោក-លោកស្រីមិនត្រូវបង្កើតពាក្យសម្ងាត់ ណាដែលអ្នកដទៃងាយនឹងអាចទាយដឹង ឬលេខពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រីដូចជា៖

  • ថ្ងៃខែឆ្នាំកំណើត
  • លេខដូចគ្នា (ឧទាហរណ៍៖ ៨៨៨៨៨៨)
  • លេខរៀង (ឧទាហរណ៍៖ ១២៣៤៥៦)
  • លេខមួយផ្នែក ឬលេខទាំងអស់នៃលេខទូរស័ព្ទរបស់លោក-លោកស្រី
  • ទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀត (ឧទាហរណ៍៖លេខប័ណ្ណបើកបរ លេខអត្តសញ្ញាណប័ណ្ណ លេខលិខិតឆ្លងដែន​ លេខសម្គាល់បុគ្កលិក ឬលេខដែលងាយនឹងទាយដឹងផ្សេងៗទៀត)។

១០.៤.   លោក-លោកស្រីគួរពិចារណាប្រើប្រាស់លេខសម្ងាត់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រីឱ្យខុសអំពីលេខ ពីលេខសម្ងាត់ កាតរបស់លោក-លោកស្រី។ យើងសូមណែនាំឲ្យលោក-លោកស្រីប្រើប្រាស់ពាក្យសម្ងាត់សុវត្ថិភាព ផ្សេងទៀតដើម្បីតម្លើង និងចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រី ហើយត្រូវធ្វើការផ្លាស់ប្តូរនូវពាក្យសម្ងាត់សុវត្ថិភាពថ្មី ឲ្យបានទៀងទាត់។

១០.៥. ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជីវមាត្រ៖ ទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រី មានប្រព័ន្ធេមុខងារសម្គាល់ជីវមាត្រ ដូចជា ស្នាមម្រាមដៃ និង/ឬ ការស្កេនមុខ អាចអនុញ្ញាតឲ្យលោក-លោកស្រីធ្វើការបើកដំណើរការ និង ប្រើប្រាស់មុខងារនេះសម្រាប់ធ្វើការផ្ទៀងផ្ទាត់នូវ នៅពេលដែលលោក-លោកស្រីចូលទៅប្រើប្រាស់ និង/ឬ អនុញ្ញាតប្រតិបត្តិការ ដោយផ្អែកតាមកម្រិតចំនួនទឹកប្រាក់ប្រតិបត្តិការអតិបរិមាដែលកំណត់ដោយធនាគារនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត។ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត មិនរក្សា និងមិនប្រមូលទិន្នន័យសម្គាល់ជីវមាត្រដែលមាននៅក្នុងឧបករណ៍/ទូរស័ព្ទរបស់លោក-លោកស្រីឡើយ ទិន្នន័យជីវមាត្ររបស់លោក-លោកស្រីគឺត្រូវបានរក្សាទុកតែក្នុងទូរស័ព្ទ/ឧបករណ៍ឆ្លាតវៃរបស់លោក-លោកស្រីតែប៉ុណ្ណោះ។

១០.៦.   ការកំណត់ជីវមាត្រ៖ ប្រសិនបើលោកអ្នកដំណើរការ ឬប្រើប្រាស់ការសម្គាល់ជីវមាត្រ ដើម្បីចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីត្រូវធានាថាឧបករណ៍/ទូរស័ព្ទ ដែលលោក-លោកស្រីប្រើប្រាស់ចូលទៅសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត មិនមានរក្សាទុក ឬកំណត់យកការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) របស់អ្នកដទៃ ក្រៅពីរបស់លោក-លោកស្រីឡើយ បើពុំដូច្នោះទេ លោក-លោកស្រីនឹងបំពានលើលក្ខខណ្ឌប្រើប្រាស់នេះ។ ការធ្វើបែបនេះ លោក-លោកស្រីទទួលស្គាល់ថា បុគ្គលនេះអាចនឹងចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត របស់លោក-លោកស្រី ដើម្បីមើលទិន្នន័យ ឬដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុណាមួយ ហើយប្រតិបត្តិការទាំងនេះនឹងត្រូវចាត់ទុកថាទទួលបានការអនុញ្ញាត និងការយល់ព្រមពីលោក-លោកស្រី។ ការបាត់បង់ផ្នែកហិរញ្ញវត្ថុណាមួយកើតចេញពីសកម្មភាពទាំងនេះ គឺលោក-លោកស្រីត្រូវទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះការបាត់បង់នេះ។ តាមរយៈការចូលទៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ដោយប្រើជីវមាត្រ លោក-លោកស្រីនឹងត្រូវបានផ្តល់នូវជម្រើសសម្រាប់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយប្រើការសម្គាល់ជីវមាត្រ (ស្នាមម្រាមដៃ និង/ឬការស្កេនមុខ) ក្នុងពេលធ្វើការអនុញ្ញាតប្រតិបត្តិការហិរញ្ញវត្ថុនីមួយៗផងដែរ។

១១. ការទទួលស្គាល់របស់អ្នកប្រើប្រាស់ 

១១.១.   លោក-លោកស្រីទទួលស្គាល់ និងយល់ព្រមថាការប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ មានទំនាក់ទំនងគ្នាជាមួយគណនីធនាគារ ប្រ៊ីដ របស់អ្នកទាំងអស់ដែលអ្នកមានជាមួយធនាគារ ហើយលក្ខខណ្ឌទាំងអស់ដែលមានចែងនៅទីនេះ ប៉ុន្តែមិនត្រូវបានបញ្ជាក់នៅក្នុងលក្ខខណ្ឌនៃគណនីធនាគារ ប្រ៊ីដ​ របស់អ្នកត្រូវបានអនុវត្តចំពោះ អ្នកផងដែរ។

១១.២. លោក-លោកស្រីទទួលស្គាល់ថា កម្មវិធីលើទូរស័ព្ទដៃ របស់សេវាធនាគារអាជីវកម្មប្រ៊ីដ និងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតត្រូវបានបង្កើតឡើង និងដំណើរការក្នុងគោលបំណងផ្តល់ជូនអតិថិជននូវបទពិសោធន៍ធនាគារដោយមានភាពរលូន និងគ្មានការរអាក់រអួលតាមរយៈរបៀបអេឡិចត្រូនិច ហើយលោក-លោកស្រីក៏ទទូលស្គាល់ផងដែរថា ធនាគារ ឬប្រព័ន្ធរបស់ធនាគារអាចជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួន នៅក្រោមកាលៈទេសៈជាក់លាក់ណាមួយ ឬកំហុសកើតឡើងដោយបុគ្គល ដែលកើតឡើងដោយអតិថិជនដ៏ទៃ ឬបុគ្គលិកធនាគារ ប្រ៊ីដ ដែលអាចធ្វើឱ្យគណនីធនាគារ ប្រ៊ីដ របស់អ្នកត្រូវបានបញ្ចូល/ទទួលបានចំនួនទឹកប្រាក់ជាក់លាក់ណាមួយ។ ក្នុងករណីនេះ ធនាគាររក្សាសិទ្ធិពេញលេញក្នុងការទប់ស្កាត់ (ប្លុក) និង កាត់ចេញនូវទឹកប្រាក់ក្នុងគណនីរបស់លោក/លោកស្រី ដើម្បីប្រមូលនូវចំនួនទឹកប្រាក់នោះមកវិញ។ ក្នុងករណីណាមួយ ចំនួនទឹកប្រាក់ត្រូវបានដកដោយលោក-លោកស្រី​ និង/ឬជនណាផ្សេងទៀតដោយប្រើព័ត៌មានសម្ងាត់សុវត្ថិភាពរបស់អ្នក ឬវិធីសាស្រ្តផ្សេងទៀតដែលបានអនុវត្តក្រោមការអនុញ្ញាតរបស់លោក-លោកស្រី លោក-លោកស្រីយល់ព្រម កាតព្វកិច្ចសងប្រាក់វិញពេញលេញជូនធនាគារតាមការទាមទាររបស់ធនាគារ។

១១.៣. នៅពេលដែលលោក-លោកស្រីចាប់ផ្តើមធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដោយរួមមាននិងមិនកំណត់ចំពោះ ប្រតិបត្តិការនៃការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ផ្សេងៗ ព័ត៌មានពាក់ព័ន្ធនឹងប្រតិបត្តិការ និងអ្នកទទួលប្រាក់ នឹងមានបង្ហាញដើម្បីឲ្យលោក-លោកស្រីធ្វើការផ្ទៀងផ្ទាត់ និងកំណត់សម្គាល់នូវភាពត្រឹមត្រូវនៃប្រតិបត្តិការហិរញ្ញវត្ថុ រួមមាន លេខគណនី ឈ្មោះអ្នកទទួលប្រាក់ ឈ្មោះអ្នកបង់ប្រាក់ និង លេខវិក័យប័ត្រ ឬ លេខសម្គាល់អតិថិជន និងព័ត៌មានផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការដែលលោក-លោកស្រីបានធ្វើ។ លោក-លោកស្រីយល់ព្រមថា មិនត្រូវចែករំលែក ឬបង្ហាញព័ត៌មានជាពិសេសព័ត៌មានរបស់អ្នកទទួលប្រាក់ទាំងអស់ ឬដោយផ្នែកណាមួយក៏ដោយ ទៅកាន់ភាគីទីបីណាមួយឡើយ។ ក្នុងករណីដែលលោក-លោកស្រីបានចែករំលែក ឬបង្ហាញព័ត៌មានទាំងនោះ ទាំងអស់ក្តី ឬដោយផ្នែកណាមួយក្តី  លោក-លោកស្រីយល់ព្រមទទួលខុសត្រូវតែម្នាកឯងគត់ចំពោះការខូចខាត ឬការបាត់បង់ណាមួយ ដែលធនាគារ ប៊្រីដ បានជួបប្រទះ ដែលរួមមានការខាតបង់ដោយប្រយោល និងការផាកពិន័យជាទឹកប្រាក់ដែលតម្រូវដោយច្បាប់ ដែលកើតចេញពីការចែករំលែក ឬបង្ហាញព័ត៌មានដែលលោក-លោកស្រីបានប្រព្រឹត្តដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។

១១.៤.​ ការបើកគណនីណាមួយជាមួយ ធនាគារ ប៊្រីដ លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យធនាគារ ប៊្រីដ មានសិទ្ធិបង្ហាញនូវឈ្មោះគណនី និងឈ្មោះរបស់លោក-លោកស្រី ទៅកាន់បុគ្គលដទៃដែលមានគោលបំណងចង់ធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅកាន់លេខគណនីរបស់លោក-លោកស្រី ទោះបីជាប្រតិបត្តិការផ្ទេរប្រាក់នេះ ត្រូវបានធ្វើឡើងតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត ឬកម្មវិធីផ្សេងទៀតដែលបានធ្វើសមាហរណកម្មជាមួយដៃគូរសហការបស់ ធនាគារ ប៊្រីដ។ ក្រៅពីនេះ លោក-លោកស្រីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ ដាក់តាំងឬបង្ហាញនូវ លេខគណនី និងឈ្មោះគណនីរបស់លោក-លោកស្រីនៅលើអេក្រង់ទិន្នន័យរបស់ធនាគារ ប៊្រីដ និងអេក្រង់ទិន្នន័យរបស់ដៃគូពាណិជ្ជកម្ម ធនាគារ ប៊្រីដ នៅពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈបណ្តាញរបស់ ធនាគារ ប៊្រីដ។

១១.៥.   រាល់ប្រតិបត្តិការនៃការទូទាត់ និងទិញទំនិញតាមរយៈការប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមទូរស័ព្ទចល័ត លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ អាចចែករំលែក និងបង្ហាញនូវឈ្មោះ និងព័ត៌មានប្រតិបត្តិការរបស់លោក-លោកស្រី ទៅកាន់ដៃគូរអាជីវកម្មរបស់ធនាគារ ប៊្រីដ រួមមាន និង មិនកំណត់ចំពោះ អាជីវករនានាដើម្បីជូនដំណឹង និងជួយឲ្យពួកគាត់អាចធ្វើការកំណត់សម្គាល់ ឬ បញ្ជាក់នូវ​ប្រតិបត្តិការនោះ និង ទុកជាអំណះអំណាងរបស់ពួកគាត់។

១១.៦.   ការកែសម្រួលផ្សេងៗ៖  លោក-លោកស្រីយល់ព្រមថាដោយមានភស្តុតាងគ្រប់គ្រាន់  ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការលុបចោល ឬបង្កកគណនី និង/ឬប្រតិបត្តិការរបស់លោក-លោកស្រីនៅក្នុងកំឡុងពេលធ្វើប្រតិបត្តិការហិរញ្ញវត្ថុ គ្រប់ពេលវេលាដោយពុំចាំបាច់ជូនដំណឹងជាមុនទៅដល់លោក-លោកស្រី។ ធនាគារ ប៊្រីដ សូមរក្សាសិទ្ធិក្នុងការកែសម្រួលផ្សេងៗដែលមានដូចជា ការកែតម្រូវឥណពន្ធ ឬ ការកែតម្រូវឥណទាន ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវនូវប្រតិបត្តិការគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុ។ ក្នុងកាលៈ​ទេសៈខ្លះ ធនាគារ ប៊្រីដ ពុំអាចលុបចោល​ ឬធ្វើការកែតម្រូវភ្លាមៗទៅតាមការស្នើសុំរបស់លោក-លោកស្រី ឬតាមរយៈមធ្យោបាយផ្សេងៗបានឡើយ។

១១.៧. លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា អត្រាប្តូរប្រាក់ និងការគណនាដែលបានបង្ហាញនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ក្នុងពេលដែលលោក-លោកស្រីធ្វើប្រតិបត្តិការ និង/ឬ គណនាតាមរយៈមុខងារ “ការគណនាអត្រាប្តូរប្រាក់” គឺគ្រាន់តែជាតួលេខប្រហាក់ប្រហែលតែប៉ុណ្ណោះ។ លោក-លោកស្រីទទួលស្គាល់ថា អត្រាប្តូរប្រាក់អាចនឹងមិនមានបង្ហាញតាមពេលវេលាជាក់ស្តែងឡើយ ហើយអត្រាប្តូរប្រាក់ដែលអនុវត្តសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរបស់លោក-លោកស្រី គឺជាអត្រាប្រតិបត្តិការជាក់ស្តែង ដែលវាអាចខុសពីអត្រាដែលបានបង្ហាញនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត​ ឬតាមរយៈគេហទំព័រដែលការកើតឡើងនោះអាចបណ្តាលពីការយឺតយ៉ាវ និង/ឬខកខានធ្វើបច្ចុប្បន្នភាព រួមទាំងប៉ុន្តែមិនកំណត់ចំពោះកំហុសដោយអចេតនា។

១១.៨.   លោក-លោកស្រីយល់ស្របថាសមតុល្យ ដែលបានកំណត់ទុកនៅក្នុងគណនីរបស់លោក-លោកស្រី គឺជាសមតុល្យបច្ចុប្បន្ននៅពេលដែលលោក-លោកស្រីចូលត្រួតពិនិត្យមើល។ ក៏ប៉ុន្តែ អាចនឹងមានកាលៈទេសៈខ្លះ ឧទាហរណ៍ដូចជាការមានបញ្ហាប្រព័ន្ធ និងបញ្ហាបច្ចេកទេស ដែលអាចធ្វើឲ្យព័ត៌មានសមតុល្យគណនីរបស់លោក-លោកស្រី ។

១១.៩.   ការណែនាំទាំងអស់ដែលផ្ញើដោយលោក-លោកស្រី មិនថាជាសំណើសុំព័ត៌មាន ការណែនាំប្រតិបត្តិការ ឬទម្រង់នៃការណែនាំផ្សេងទៀត (ហៅថា “ការណែនាំ Instruction”) ត្រូវតែ (លើកលែងតែមានការបញ្ជាក់ផ្ទុយពីនេះ) ចាត់ទុកថាមានសុពលភាព ដឹងខ្លួន និងធ្វើឡើងដោយពិតប្រាកដ ឬផ្ញើដោយលោក-លោកស្រី ឬក្នុងនាមជាលោក-លោកស្រី ហើយលោក-លោកស្រី ទទួលស្គាល់ព្រមទាំងធានាថា ការណែនាំទាំងអស់ដែលផ្ញើទៅកាន់ធនាគារគឺគ្មានកំហុស ហើយព័ត៌មានទាំងអស់ រួមមានប៉ុន្តែមិនកម្រិតត្រឹម លេខគណនីអ្នកទទួល និងឈ្មោះគណនីអ្នកទទួល ត្រូវបានបញ្ចូលយ៉ាងត្រឹមត្រូវ។ ប៊្រីដ មិនមានកាតព្វកិច្ចផ្ទៀងផ្ទាត់ព័ត៌មានលម្អិតទាំងនេះទេ ហើយមិនអាចទទួលខុសត្រូវចំពោះការខាតបង់ពីការណែនាំបែបនេះ រួមមានការកំណត់ ការផ្ទេរប្រាក់ឡើយ។

១១.១០. ការណែនាំទាំងអស់ដែលផ្ញើដោយលោក-លោកស្រី ឬក្នុងនាមលោក-លោកស្រី គឺមិនអាចលុបចោលវិញបានទេ និងមិនអាចកែប្រែត្រឡប់ក្រោយបានឡើយ លើកលែងតែទទួលបានការអនុម័តជាមុនពី ប៊្រីដ។ ប៊្រីដ រក្សាសិទ្ធិក្នុងការតម្រូវឱ្យអតិថិជនផ្តល់ការបញ្ជាក់ជាលាយលក្ខណ៍អក្សរ ឬព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការណែនាំ ប្រសិនបើធនាគារយល់ឃើញថាសមស្រប និងចាំបាច់។

១១.១១. កាតព្វកិច្ចចំពោះ សេវាធនាគារអាជីវកម្មប្រ៊ីដ ត្រូវរំពឹងថាជាកាតព្វកិច្ចនៅពេលអ្នកប្រើប្រាស់ សេវាធនាគារអាជីវកម្មប្រ៊ីដ បង្កើតមុខងារ KHQR code។ អ្នកចុះហត្ថលេខារបស់ក្រុមហ៊ុនត្រូវដឹងជាមុនឱ្យបានពេញលេញថា ដោយការប្រើប្រាស់មុខងារនេះ៖ Creator និង Verifier/approver នឹងអាចបន្ថែម និងពិចារណាថាវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយគោលការណ៍ឆន្ទានុសិទ្ធិរបស់ក្រុមហ៊ុន។

១១.១២. ក្រុមហ៊ុនត្រូវទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិសម្រាប់ T&C ទាំងអស់ជុំវិញសេវាកម្មអាជីវករ BRIDGE KHQR និងផ្សេងៗទៀត។

១២.​ ការជូនដំណឹង និងសារដាស់តឿន

១២.១. តាមរយៈការចុះឈ្មោះប្រើសេវាធនាគារអាជីវកម្មប្រ៊ីដ លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចផ្ញើ ឬ ស្នើសុំឲ្យផ្ញើសារជាអក្សរទៅកាន់ឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី ឬផ្តល់ជាការជូនដំណឹង (Push Notification) នៅលើសេវាធនាគារអាជីវកម្មប្រ៊ីដ ដែលបានតម្លើងក្នុងឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី រួមបញ្ចូលប៉ុន្តែមិនកំណត់ចំពោះការជូនដំណឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុ ការដាស់តឿនគន្លឹះសុវត្ថិភាព សារជូនដំណឹងពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម ឬ ប្រូម៉ូសិននានា និងការដាស់តឿនរដ្ឋបាលមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងលោក-លោកស្រី និងធនាគារ ប្រ៊ីដ។

១២.២. ធនាគារ ប៊្រីដ មិនទទួលខុសត្រូវរាល់ការបាត់បង់ ឬការខូចខាតទាំងឡាយណាដែលកើតមាន​ចំពោះលោក-លោកស្រី ដោយសារតែមានបុគ្គលដទៃបានឃើញ បានមើល ឬ ចូលទៅមើលខ្លឹមសារនៃសារជាអក្សរទាំងទាំងអស់ ឬមួយភាគណាមួយឡើយ។ ក្នុងករណីនេះ លោក-លោកស្រីបានដឹង និងទទួលស្គាល់ថា វាគឺជាកត្តាដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក-លោកស្រីតែម្នាក់គត់ ហើយត្រូវបានចាត់ទុកថា វាជាការធ្វេសប្រហែសរបស់លោក-លោកស្រី ប្រសិនបើមានករណីនេះកើតមានឡើង។

១២.៣. លោក-លោកស្រីអាចនឹងត្រូវបានក្រុមហ៊ុនទូរស័ព្ទចល័តយកថ្លៃសេវាពីការទទួលសារនីមួយៗ ឬការជូនដំណឹងនៅលើឧបករណ៍/ទូរស័ព្ទចល័តរបស់លោក-លោកស្រី។ ការយកថ្លៃទាំងអស់នេះ គឺជាការទទួលខុសត្រូវរបស់លោក-លោកស្រីទាំងអស់។

១៣.​ គណនីឥណពន្ធចម្បង​ (Default Account)

១៣.១. គណនីឥណពន្ធចម្បងត្រូវបានបង្កើតឡើងជាផ្នែកនៃសេវាធនាគារឌីជីថល ប្រ៊ីដ ហើយប្រតិបត្តិការ យោងទៅតាមឥរិយាបថ និងតក្កវិជ្ជាបច្ចេកវិទ្យា។

១៣.២. លោក-លោកស្រី ទទួលស្គាល់ និងយល់ព្រមថា សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និងសេវាកម្មធនាគារឌីជីថល ប្រ៊ីដ ផ្សេងទៀតនឹងអនុវត្តគណនីឥណពន្ធចម្បងនៅក្នុងកម្មវិធី ឬអំឡុងពេលដែលអ្នកធ្វើប្រតិបត្តិការដោយហេតុផលធ្វើឱ្យបទពិសោធន៍ធនាគារឌីជីថលរបស់អ្នកមានភាពរហ័ស និងងាយស្រួល។ ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរគណនីឥណពន្ធចម្បងរបស់អ្នកតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់អ្នកពីលេខគណនីមួយទៅលេខមួយទៀតគ្រប់ពេលវេលា និងស្របតាមឥរិយាបថនៃតក្កវិជ្ជាដែលបានបង្កើតឡើងនៅក្នុងសេវាកម្មធនាគារឌីជីថលរបស់ធនាគារ។

១៣.៣. លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា គណនីឥណពន្ធចំបង គឺអាចប្រើប្រាស់បានតែនៅក្នុងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រីដែលបានតម្លើងនៅក្នុងទូរស័ព្ទ/ឧបករណ៍ចល័តរបស់លោកអុ្នកតែប៉ុណ្ណោះ។ នៅពេលណាដែលលោក-លោកស្រីបញ្ចូលឈ្មោះអ្នកប្រើប្រាស់របស់លោក-លោកស្រីនៅក្នុងទូរស័ព្ទ/ឧបករណ៍ផ្សេង គណនីចំបង នឹងតម្រូវឲ្យកំណត់ឡើងវិញ។

១៤. សកម្មភាពហាមឃាត់ 

១៤.១.   លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា សេវាធនាគារអាជីវកម្មប្រ៊ីដ ផ្តល់ជូនលោក-លោកស្រីក្នុងគោលបំណងឲ្យលោកអាចអ្នកគ្រប់គ្រង និងប្រើប្រាស់គណនីរបស់លោក-លោកស្រីដោយសេរី និងផ្តល់ជូនអាចអនុញ្ញាតឲ្យលោក-លោកស្រីទទួលបាននូវបទពិសោធន៍ងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ ដូច្នេះ លោក-លោកស្រីយល់ព្រមថានឹងមិនធ្វើសកម្មភាពណាមួយដែលមានគោលបំណងកេងប្រវ័ញ្ចផលប្រយោជន៍នានាពីការផ្តល់ជូននេះឡើយ និង នូវរាល់គ្រប់ពេលវេលាដែលលោក-លោកស្រីប្រើកម្មវិធីធនាគារចល័ត ប៊្រីដ។

១៤.២. លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ រក្សាសិទ្ធិក្នុងការទប់ស្កាត់ និងកាត់យកត្រឡប់មកវិញនូវការខាតបង់ផ្នែកហិរញ្ញវត្ថុទាំងអស់ដែលកើតចេញពីសកម្មភាពរបស់លោក-លោកស្រីដែលតាមការយល់ឃើញរបស់ធនាគារ ប្រ៊ីដ ថា ទង្វើរបស់លោក-លោកស្រីគឺជាការក្លែងបន្លំ និង/ឬបង្ហាញពីចេតនាដែលបានកំណត់ថាលោក-លោកស្រីបានធ្វើសកម្មភាពទាញយកផលប្រយោជន៍ហិរញ្ញវត្ថុពី ធនាគារ ប៊្រីដ គ្រប់ពេលវេលា រួមមាននិងមិនកំណត់ចំពោះ ការធ្វើប្រតិបត្តិការហិរញ្ញវ​ត្ថុច្រើនដង ឬ ការសាកល្បធ្វើប្រតិបត្តិការជាមួយនឹងទឹកប្រាក់តិចតួច ដើម្បីទទួលបាននូវចំនូលជាទឹកប្រាក់  ឬ ប្រហាក់ប្រហែលទៅលើការប្រែប្រួលនៃអត្រាប្តូរប្រាក់បរទេស ឬ ការទទួលបានពិន្ទុជាដើម។ ឧទាហរណ៍ ដូចជាការដែលអតិថិជនធ្វើប្រតិបត្តិការផ្ទេរប្រាក់ឆ្លងរូបិយវត្ថុ នូវចំនួនទឹកប្រាក់តិចតួចលើសពី ៥ ដងក្នុងមួយថ្ងៃ ហើយបង្កឱ្យមានការខាតបង់ហិរញ្ញវត្ថុចំពោះធនាគារ ដែលកើតចេញពី​  ទង្វើនោះ។

១៥. ការប្រឆាំងការសម្អាតប្រាក់/ហិរញ្ញប្បទានភេរវកម្ម/ទោសទណ្ឌ 

១៥.១.​   លោក-លោកស្រីយល់ព្រមថា ធនាគារ ប៊្រីដ អាចពន្យាពេល រារាំង ឬបដិសេធដំណើរការប្រតិបត្តិការ ដោយពុំទទួលខុសត្រូវអ្វីឡើយ ប្រសិនបើ ធនាគារ ប៊្រីដ សង្ស័យ និង/ឬរកឃើញថា៖

  • ប្រតិបត្តិការនោះអាចនឹងបំពានលើច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់របស់ប្រទេសដទៃផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការ និងការអនុវត្តសេវាធនាគារអាជីវកម្មប្រ៊ីដ ឬ
  • ប្រតិបត្តិការនោះអាចជាប់ពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលនឹងផលនៃបទល្មើស ឬអនុវត្តក្នុងគោលបំណងល្មើសច្បាប់។
  • មានការណែនាំណាមួយពីអាជ្ញាធរ រួមមាននិងមិនកំណត់ចំពោះ ការណែនាំពីធនាគារជាតិនៃកម្ពុជា។

១៥.២. លោក-លោកស្រីយល់ព្រមផ្តល់ព័ត៌មានទាំងអស់មក ធនាគារ ប៊្រីដ ដែល​ ធនាគារ ប៊្រីដ តាមការទាមទារដោយសមហេតុផលក្នុងការគ្រប់គ្រងហានិភ័យ   ដើម្បីប្រតិបត្តិទៅតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។

១៥.៣. លោក-លោកស្រីយល់ព្រមអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចបង្ហាញព័ត៌មានណាមួយដែលទាក់ទងនឹងអ្នក ប្រតិបត្តិការរបស់អ្នក និងគណនី ធនាគារដែលលោក-លោកស្រីបានដាក់ប្រាក់បញ្ញើ ក្នុងករណីដែលមានការបង្គាប់អំពី មន្រ្តីអនុវត្តច្បាប់ ភ្នាក់ងារនិយ័តករ ឬតុលាការតាមតម្រូវការនៃច្បាប់របស់ប្រទេសកម្ពុជា ឬច្បាប់នៃប្រទេសផ្សេងទៀត។

១៥.៤.   លោក-លោកស្រីប្រកាស និងធានាអះអាងចំពោះ ធនាគារ ប៊្រីដ ថា ការទទួលប្រាក់ និង/ឬ ការទូទាត់ប្រាក់តាម រយៈ ធនាគារ ប៊្រីដ ស្របតាមការបង្គាប់បញ្ជារបស់លោក-លោកស្រី គឺនឹងមិនបំពានច្បាប់ណាមួយនៅប្រទេសកម្ពុជា ឬប្រទេសដទៃផ្សេងទៀតឡើយ។

១៦. កាតព្វកិច្ចរបស់អ្នកប្រើប្រាស់ 

១៦.១.   លោក-លោកស្រីមិនត្រូវប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត សម្រាប់គោលបំណងផ្សេងក្រៅពីគោលបំណងដែលអនុញ្ញាតដោយច្បាប់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងគណនីរបស់លោក-លោកស្រីឡើយ។ លោក-លោកស្រីត្រូវធ្វើប្រតិបត្តិការដោយអនុលោមស្របទៅតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះ និងមិនត្រូវប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ សម្រាប់គោលបំណងដែលពាក់ព័ន្ធនឹងអាជីវ​កម្មណាមួយដែលត្រូវបានហាមឃាត់ដោយច្បាប់របស់ប្រទេសកម្ពុជាឡើយ។

១៦.២. លោក-លោកស្រីមិនត្រូវប្រព្រឹត្តសកម្មភាពនៃការក្លែងបន្លំ  ឬសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬ កម្មវិធី Software ណាមួយឡើយ រួមមាននិងមិនកំណត់ចំពោះ ការថតចម្លង កែការតម្រូវ ការប៉ុនប៉ង ឬលួចចូលទៅក្នុង ឬបញ្ចូលលេខកូដកម្មវិធីខុសច្បាប់ណាមួយទៅក្នុងកម្មវិធីលើគេហទំព័រ និងទូរស័ព្ទដៃ របស់អាជីវកម្ម ធនាគារ ប៊្រីដ ឬ កម្មវិធី Software ។ ប្រសិនបើលោក-លោកស្រីបានប្រព្រឹត្តសកម្មភាពបែបនេះ លោក-លោកស្រីត្រូវតែទទួលខុសត្រូវតែម្នាក់ឯងគត់ចំពោះមុខច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

១៦.៣. ប្រសិនបើលោក-លោកស្រីប្រើប្រាស់រូបថត ដើម្បីលម្អធនាគារទូរស័ព្ទចល័ត ធនាគារ ប្រ៊ីដ ផ្ទាល់ខ្លួនរបស់លោក-លោកស្រី លោក-លោកស្រីត្រូវអនុវត្តតាមលក្ខខណ្ឌ ដូចខាងក្រោម៖

  • ខ្លឹមសារនៃរូបថតមិនត្រូវមាននូវរូបភាពមិនសមរម្យឡើយ មានដូចជា រូបភាពអាសអាភាស រូបភាពខុសច្បាប់ ឬរូបភាពទាំងឡាយណាដែលមិនអាចទទួលយកបានក្នុងការចូលមើលដោយបុគ្គលដែលមានអាយុក្រោម ១៨ ឆ្នាំឡើយ។
  • ខ្លឹមសាររូបថតមិនត្រូវជាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ឬស្លាកយីហោណាមួយដោយមិនមានការអនុញ្ញាតពីម្ចាស់ដើមឡើយ។

១៦.៤.   លោក-លោកស្រីត្រូវតែប្រាកដថា មានសមតុល្យទឹកប្រាក់ ឬមានដែនកំណត់គ្រប់គ្រាន់នៅក្នុងគណនី សម្រាប់ធនាគារក្នុងការអនុម័ត និងអនុវត្តការណែនាំប្រតិបត្តិការ។ ប្រសិនបើដោយសារហេតុផលណាមួយដែលគណនីដែលពាក់ព័ន្ធត្រូវបានដកប្រាក់លើសមតុល្យភាព (overdrawn) ប្រតិបត្តិការនឹងមិនត្រូវបានអនុវត្តឡើយ ហើយលោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះថ្លៃសេវាដែលកើតមានឡើងលនៃការមិនអនុវត្តប្រតិបត្តិការនោះ។

១៦.៥.   លោក-លោកស្រីត្រូវទទួលខុសត្រូវចំពោះ និងត្រូវយកចិត្តទុកដាក់ធានាអះអាងថា ព័ត៌មានដែលលោក-លោកស្រីផ្តល់ជូនតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត រួមមាននិងមិនកំណត់ចំពោះ គោលបំណងនៃប្រតិបត្តិការ គឺពិតប្រាកដ ពេញលេញ សុក្រឹត និងជាព័ត៌មានចុងក្រោយរបស់លោក-លោកស្រីផងដែរ។

១៧. ឯកជនភាព និងការរក្សាព័ត៌មានសម្ងាត់ 

១៧.១. ធនាគារ ប៊្រីដ នឹងប្រមូលយកនូវព័ត៌មានផ្ទាល់ខ្លួនរបស់លោក-លោកស្រី ការណែនាំ និងព័ត៌មានលម្អិតអំពីប្រតិបត្តិការនៅក្នុងគណនីរបស់លោក-លោកស្រី (តទៅនេះហៅថា “ព័ត៌មាន”) ដើម្បីអនុញ្ញាតឲ្យ ធនាគារ ប៊្រីដ អាចផ្តល់សេវាកម្មអាជីវកម្ម ធនាគារ ប៊្រីដ ជូនលោក-លោកស្រី។ បើពុំមានព័ត៌មានទាំងអស់នេះទេ ធនាគារ ប៊្រីដ មិនអាចផ្តល់នូវសេវាកម្មនេះជូនលោក-លោកស្រីបានឡើយ។

១៧.២. តាមរយៈការចុះឈ្មោះ និងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត លោក-លោកស្រីយល់ព្រមឲ្យ ធនាគារ ប៊្រីដ ប្រើប្រាស់ និងបង្ហាញព័ត៌មានរបស់លោក-លោកស្រីទៅកាន់៖

  • បុគ្គលណាដែលមានទំនាក់ទំនងជាមួយ ធនាគារ ប៊្រីដ ក្នុងការអនុវត្ត ឬជួយដល់មុខងារ​និងសកម្មភាពរបស់​ ធនាគារ ប៊្រីដ
  • បុត្រសម្ព័ន្ធ ដៃគូអាជីវកម្ម ឬបណ្តាញទូទាត់របស់ធនាគារ ប៊្រីដ ការិយាល័យកណ្តាល ធនាគារ ប៊្រីដ សាខា ភ្នាក់ងារ អ្នកឆ្លើយឆ្លងទីភ្នាក់ងារ ឬការិយាល័យតំណាង របស់ ធនាគារ ប៊្រីដ
  • សវនករ និងទីប្រឹក្សា រួមទាំងមេធាវី របស់ ធនាគារ ប៊្រីដ
  • អ្នកផ្គត់ផ្គង់ប្រព័ន្ធកុំព្យូទ័ររបស់ ធនាគារ ប៊្រីដ និងបុគ្គលដែលជាអ្នកតម្លើង និងអ្នកថែទាំកុំព្យូទ័រ ធនាគារ ប៊្រីដ និង អ្នកផ្គត់ផ្គង់ទំនិញ និងសេវាកម្មផ្សេងទៀតរបស់ ធនាគារ ប៊្រីដ
  • ជនណាដែលទទួលបានការអនុញ្ញាត ឬមានការតម្រូវដោយច្បាប់
  • ការិយាល័យឥណទានដែល ធនាគារ ប៊្រីដ ឬទីស្នាក់ការកណ្តាលរបស់ ធនាគារ ប៊្រីដ ឬសាខាណាមួយរបស់ ធនាគារ ប៊្រីដ ជាសមាជិក, សមាជិកផ្សេងទៀត និង/ឬគណៈកម្មាធិការប្រតិបត្តិនៃការិយាល័យឥណទាននោះ និង/ឬ
  • ទីភ្នាក់ងារ និងអាជ្ញាធរមានសមត្ថកិច្ចរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និង/ឬប្រទេសផ្សេងទៀត។

១៨. ការបញ្ឈប់ ឬ បិទសកម្មភាពប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ

១៨.១    នៅពេលណាដែលលោក-លោកស្រីចង់បញ្ឈប់ឬរារាំងនូវការប្រើ សេវាធនាគារអាជីវកម្មប្រ៊ីដ លោក-លោកស្រីត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យ​ទំនាក់ទំនង​អតិថិជន ឬអញ្ជើញមកកាន់សាខា ធនាគារ ប៊្រីដ ណាមួយដែលនៅជិតលោក-លោកស្រីបំផុតបំផុត។ ការចូលប្រើនឹងត្រូវបានរារាំង និងដាក់កម្រិតពីពីប្រព័ន្ធរបស់ ធនាគារ ប៊្រីដ ក្នុងរយៈពេល០១ (មួយ) ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការជូនដំណឹងពីអតិថិជនរួចមក។ ក្នុងករណី អតិថិជនចង់ស្នើសុំឲ្យដំណើរការ ការចូល ប្រើប្រាស់នេះឡើងវិញ អតិថិជនត្រូវជូនដំណឹងមក ធនាគារ ប៊្រីដ តាមរយៈការិយាល័យ​ទំនាក់ទំនង​អតិថិជនឬអញ្ជើញមកការិយាល័យ ធនាគារ ប៊្រីដ ណាមួយដែលជិតលោក-លោកស្រីបំផុត។

១៩. ការផ្អាក និងការបញ្ចប់

១៩.១.   ធនាគារ ប៊្រីដ អាចផ្អាក ឬបញ្ចប់សេវាកម្មអាជីវកម្ម ធនាគារ ប៊្រីដ ក្នុងករណីដែល៖

  • លោក-លោកស្រីមិនបានអនុលោមតាមលក្ខខណ្ឌនៃការប្រើប្រាស់
  • នៅក្នុងមតិផ្ទាល់ខ្លួនរបស់ ធនាគារ ប៊្រីដ យើងយល់ឃើញថាលោក-លោកស្រី និង/ឬ អ្នកប្រើប្រាស់ ដែល ប្រព្រឹត្តសកម្មភាពឆបោក ឬសកម្មភាពខុសច្បាប់ណាមួយ
  • លោក-លោកស្រីមិនបានការទូទាត់ណាមួយដែលត្រូវបង់ អនុលោមតាមគណនី ឥណទានណាមួយដែលផ្តល់ជូនអ្នកដោយធនាគារ និងលក្ខខណ្ឌនៃការប្រើប្រាស់ទាំងនេះ
  • គណនីរបស់លោក-លោកស្រី បានអសកម្ម ឬបានក្លាយជាគណនីអសកម្មរយៈពេលយូរ (dormant)
  • មានការណែនាំ ឬតម្រូវការពីអាជ្ញាធរមានសមត្ថកិច្ចឱ្យធ្វើ្វការផ្អាក ឬបញ្ចប់សេវាកម្មនេះ;
  • សម្រាប់ហេតុផលសុវត្ថិភាព ដែលធនាគារយល់ឃើញថាសមស្រប
  • ប្រព្រឹត្តសកម្មភាពខុសច្បាប់ណាមួយ
  • បានរករឃើញនៅក្នុងបញ្ជីអតិថិជនដែលមិនស្វាគមន៍ ឬបញ្ជីខ្មៅរបស់យើង
  • ដាក់ពាក្យសុំក្ស័យធន
  • ធនាគារ ប៊្រីដ ជឿជាក់ថាសុវត្ថិភាពនៃការចូលប្រើតាមអេឡិចត្រូនិករបស់ម្ចាស់គណនី ឬអ្នកប្រើប្រាស់ដែលមានសិទ្ធិ ឬ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត អាចនឹងត្រូវរំលោភបំពាន

ការផ្អាក ឬការបញ្ចប់សេវាធនាគារអាជីវកម្មប្រ៊ីដ នឹងមិនប៉ះពាល់ដល់ការណែនាំណាមួយដែលបានបញ្ជូនមុនកាលបរិច្ឆេទមានប្រសិទ្ធភាពនៃការផ្អាក ឬការបញ្ចប់ឡើយ ហើយនឹងមិនប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចដែលកើតឡើងរបស់លោក-លោកស្រីឡើយ។

២០. ការទទួលខុសត្រូវ

២០.១. លោក-លោកស្រីយល់ព្រមក្នុងការត្រូវទទួលខុសត្រូវ ចំពោះការណែនាំទាំងអស់ដែលផ្តល់ជូនធនាគារ និង/ឬ រាល់ប្រតិបត្តិការទាំងអស់  ដែលលោក-លោកស្រីបានធ្វើឡើងតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត លើកលែងតែមានការក្លែងបន្លំ ឬការធ្វេសប្រហែសពីសំណាក់ ធនាគារ ប៊្រីដ និយោជិក របស់ ធនាគារ ប៊្រីដ ឬប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តណាមួយដែលបានចុះបញ្ជីជាមួយកម្មវិធីធនាគារចល័ត ប៊្រីដ។ នៅពេលមានប្រតិបត្តិការក្លែងបន្លំ ឬប្រតិបត្តិការសង្ស័យណាមួយបានកើតឡើង គណៈកម្មាធិការគ្រប់គ្រងការក្លែងបន្លំ ដែលជាក្រុមការងាររបស់ ធនាគារ ប៊្រីដ នឹងធ្វើការស៊ើបអង្គេតប្រតិបត្តិការទាំងនោះ ដើម្បីស្វែងរកឫសគល់នៃបញ្ហា។

២០.២​. ក្នុងទំហំពេញលេញដែលអនុញ្ញាតដោយច្បាប់ ធនាគារ ប៊្រីដ មិនត្រូវ និងមិនត្រូវទទួលខុសត្រូវចំពោះការខាតបង់ ឬការខូចខាតដោយផ្ទាល់ ដោយប្រយោល សេដ្ឋកិច្ច ពិសេស ឬជាផលវិបាកណាមួយឡើយ រួមមានដោយមិនកម្រិតត្រឹម ការខាតបង់អាជីវកម្ម ឬចំណូល ការបាត់បង់ប្រាក់ចំណេញ ការបាត់បង់ឱកាស ការបាត់បង់កិត្តិយស ការសន្សំ ឬចំណាយដែលបានរំពឹងទុក ពាក់ព័ន្ធនឹង ឬកើតចេញពីការប្រើប្រាស់ ការមិនអាចចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ ការបរាជ័យនៃប្រព័ន្ធ និង/ឬ ការមិនអនុវត្តតាមការណែនាំដោយហេតុផលណាមួយដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់ធនាគារ ព្រមទាំងការលួចចូល និងការវាយប្រហារដោយបុគ្គល ឬភាគីណាមួយលើហាតវែរ សូហ្វវែរ ឬប្រព័ន្ធដែលប្រើប្រាស់ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ ឬនៅលើអ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកចល័ត រួមមានប៉ុន្តែមិនកំណត់ត្រឹម មេរោគ (viruses, malware) និង/ឬ ម៉ាក្រូ (macros) ឬសមាសភាគខុសច្បាប់ផ្សេងទៀត ឬឧបករណ៍ដែលអាចធ្វើឱ្យប្រព័ន្ធផ្អាកដំណើរការផ្សេងទៀត។

២០.៣. ធនាគារ ប៊្រីដ មិនធ្វើការតំណាង ឬការធានាណាមួយពាក់ព័ន្ធនឹងភាពត្រឹមត្រូវ មុខងារ ឬការបំពេញការងារនៃសូហ្វវែរភាគីទីបីណាមួយដែលអាចត្រូវបានប្រើប្រាស់ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ ឬកម្មវិធី និងប្រព័ន្ធដែលសេវាធនាគារអាជីវកម្មប្រ៊ីដ ត្រូវបានផ្តល់ជូននោះឡើយ។

២១.​ សំណង

ក្នុងទំហំដែលច្បាប់អនុញ្ញាត លោក-លោកស្រីយល់ព្រមផ្តល់សំណងពេញលេញ និងការពារធនាគារ ប៊្រីដ រួមទាំងបុគ្គលិក ភ្នាក់ងារ តំណាង និងអ្នកត្រូវបានចាត់តាំងរបស់ខ្លួនឱ្យរួចផុតពីការខូចខាត ប្រឆាំងនឹងសកម្មភាព បណ្តឹង ការតវ៉ា ការទាមទារ ការខាតបង់ ការខូចខាត ការគ្រោះថ្នាក់ (រួមទាំងដោយផ្ទាល់ ដោយប្រយោល ឬជាផលវិបាក) ការចំណាយ ការគិតសេវា ពន្ធ ប្រាក់ពិន័យ និងថ្លៃសេវាផ្លូវច្បាប់ ព្រមទាំងកាតព្វកិច្ចផ្សេងទៀត ណាមួយដែលធនាគារអាចត្រូវទទួលរង ឬកើតមានឡើងដោយសារ៖

  • ការចូលប្រើ និង/ឬ ការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ របស់លោក-លោកស្រី ឬការចូលប្រើគណនីរបស់លោក-លោកស្រីតាមរយៈ សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដោយភាគីទីបី
  • ការដាក់ស្នើការការណែនាំ
  • ធនាគារធ្វើសកម្មភាពលើ ពន្យារពេលធ្វើសកម្មភាព ឬចៀសវាងធ្វើសកម្មភាពលើការណែនាំ និងការអនុឡោមតាមកាតព្វកិច្ចទូទៅរបស់ខ្លួន ឬការអនុវត្តសិទ្ធិរបស់ខ្លួនក្រោមលក្ខខណ្ឌនៃការប្រើប្រាស់
  • លោក-លោកស្រី មិនអនុវត្តតាមកាតព្វកិច្ចរបស់លោក-លោកស្រី ក្រោមលក្ខខណ្ឌនៃការប្រើប្រាស់ ឬ
  • ធ្វើសកម្មភាពដោយធ្វេសប្រហែស ឬឆបោកពាក់ព័ន្ធនឹងការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ និង/ឬ លក្ខខណ្ឌការប្រើប្រាស់។

២២. ការសាកសួរអំពីព័ត៌មាន កំហុស សំណួរ និងបណ្តឹងតវ៉ា

២២.១. សូមទំនាក់ទំនងមកកាន់មកាន់ការិយាល័យទំនាក់ទំនងអតិថិជនរបស់ ធនាគារ ប៊្រីដ តាមរយៈទូរស័ព្ទលេខ ០៩៨​ ២០២ ៩៩៩១៨០០ ២០២​ ៩៩៩ ប្រសិនបើលោក-លោកស្រីជំនួយភ្លាមៗ ធ្វើការសាកសួរព័ត៌ផ្សេងៗ ឬបានដឹងអំពីកំហុសកើតឡើងនៅក្នុង​ប្រតិបត្តិការណាមួយ ឬប្រសិនបើលោក-លោកស្រីមានសំណួរ ឬការតវ៉ាណាមួយ។ ប្រសិនបើអ្នកត្រូវការ ឬបានរកឃើញថាមានភាពមិនស្របគ្នា ឬមានកំហុសបានកើតឡើងនៅក្នុងប្រតិបត្តិការណាមួយ ឬប្រសិនបើអ្នកមានសំណួរ ឬការតវ៉ាណាមួយ។

២២.២. ក្នុងករណីដែលលោក-លោកស្រីត្រូវការជំនួយពីការិយាល័យកណ្តាល ឬសាខាណាមួយនៃធនាគារ ប្រ៊ីដ ម៉ោងធ្វើការរបស់ ធនាគារ ប្រ៊ីដ គឺចាប់ផ្តើមពីម៉ោង ៨:០០​ នាទីព្រឹក ដល់ ១៦:៤៥ នាទីល្ងាច ហើយ បើកដំណើរការ ៥ (ប្រាំ) ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ដែលម៉ោងនិងថ្ងៃបើកដំណើរការនេះអាចត្រូវបានកែសម្រួលដោយ ធនាគារ ប្រ៊ីដ ម្តងម្កាល។

២៣. ការកែប្រែ និងការជូនដំណឹង

២៣.១. ធនាគារ ប៊្រីដ រក្សាសិទ្ធិផ្លាស់ក្នុងការកែប្រែលក្ខខណ្ឌនៃការប្រើប្រាស់នេះ និងថ្លៃសេវាបានគ្រប់ពេល​វេលា ដោយមិនបាច់ផ្តល់ការជូនដំណឹងមុនឡើយ ដោយប្រកាសថា ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរ ឬការជូនដំណឹងបែបនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅលើគេហទំព័ររបស់​ ធនាគារ ប្រ៊ីដ​ តាមរយៈ www.bridgebank.com.kh បង្ហាញនៅក្នុងការិយាល័យកណ្តាល ឬសាខារបស់ ធនាគារ ប្រ៊ីដ, លើសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ឬមធ្យោបាយផ្សេងទៀតដែលធនាគារយល់ឃើញថាសមស្រប ហើយលោក-លោកស្រីយល់ព្រមដោយឥតកែប្រែក្នុងការភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់ដោយការផ្លាស់ប្តូរទាំងនោះ។

២៣.២. លោក-លោកស្រីយល់ព្រម និងទទួលស្គាល់ថា ធនាគារ ប៊្រីដ អាចប្រើប្រាស់វិធីសាស្ត្រដូចបានរៀបរាប់ខាងលើដើម្បីជាមធ្យោបាយ ក្នុងការជូនដំណឹងដល់លោក-លោកស្រី។

២៤.​ កម្មសិទ្ធិបញ្ញា

រាល់កម្មសិទ្ធិបញ្ញាទាំងអស់ដែលប្រើប្រាស់ពាក់ព័ន្ធនឹងការផ្តល់ សេវាធនាគារអាជីវកម្មប្រ៊ីដ គឺជាកម្មសិទ្ធិរបស់ធនាគារ ប្រ៊ីដ ។ ប្រសិនបើគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពី ធនាគារ ប្រ៊ីដ ទេ ព័ត៌មានដែលផ្តល់ជូនដល់លោក-លោកស្រីដែលជាផ្នែកមួយនៃ សេវាធនាគារអាជីវកម្មប្រ៊ីដ គឺសម្រាប់តែការប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនត្រូវចម្លង ផ្សព្វផ្សាយ ឬផ្ញើទៅអ្នកផ្សេង ឬបញ្ចូលទៅក្នុងឯកសារផ្សេងទៀតឡើយ។

២៥. ច្បាប់គ្រប់គ្រង

២៥.១. លក្ខខណ្ឌនៃការប្រើប្រាស់នេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

២៦. ការដោះស្រាយវិវាទ និងយុត្តាធិការ

២៦.១. វិវាទរវាងអតិថិជន និង ធនាគារ ប្រ៊ីដ៖ រាល់ជម្លោះ ឬការទាមទារណាមួយដែលកើតចេញអំពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់ ឬការប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ និងទំនាក់ទំនងរបស់លោក-លោកស្រីជាមួយនឹងធនាគារ ប្រ៊ីដ នឹងត្រូវបានដោះស្រាយដោយការិយាល័យទំនាក់ទំនងរបស់ធនាគារ ប្រ៊ីដ ដោយអនុលោមតាមការណែនាំអតិថិជន និងគោលការណ៍គ្រប់គ្រងពាក្យបណ្តឹង ឬនីតិវិធីប្រតិបត្តិការស្តង់ដារណាមួយរបស់ធនាគារផ្សេងទៀត។ ហើយប្រសិនបើវិវាទមិនត្រូវបានដោះស្រាយក្នុងរយៈពេលនេះទេ វិវាទនឹងត្រូវបញ្ជូនទៅដោះស្រាយតាមតុលាការកម្ពុជា។

២៦.២. វិវាទរវាងអតិថិជន និង តតិយជន៖ សូមចំណាំថា ធនាគារ ប្រ៊ីដ នឹងមិនទទួលខុសត្រូវចំពោះជម្លោះណាមួយរបស់លោក-លោកស្រីដែលបានកើតឡើងជាមួយតតិយជនណាមួយទាក់ទងនឹងប្រតិបត្តិការដែលបានធ្វើឡើងតាមរយៈសេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត និង/ឬ គណនីរបស់លោក-លោកស្រីឡើយ។

២៧. ដែនកំណត់នៃការទទួលខុសត្រូវ

២៧.១. ធនាគារ ប៊្រីដ មិនអះអាង​ និងធានា ឬផ្តល់លក្ខខណ្ឌណាមួយដោយការសម្តែងចេញដោយផ្ទាល់ ឬដោយប្រយោល រួមទាំងការធានាលើគោលបំណងជាក់លាក់ណាមួយ ឬការប្រើប្រាស់ពាណិជ្ជកម្ម ឬការបំពេញកាតព្វកិច្ចណាមួយ ពាក់ព័ន្ធនឹងសេវាធនាគារអាជីវកម្មប្រ៊ីដ នោះឡើយ។ ​ ធនាគារ ប៊្រីដ មិនធានាអះអាងថា សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត របស់លោក-លោកស្រី អាចចូលប្រើប្រាស់បានដោយគ្មានការរអាក់រអួលនោះឡើយ។

២៧.២. ធនាគារ ប៊្រីដ មិនទទួលខុសត្រូវចំពោះឧប្បត្តិហេតុណាមួយ ឬការខូចខាតដោយផ្ទាល់ ឬដោយប្រយោលណាមួយ (រួមបញ្ចូលនិងមិនកំណត់ចំពោះការបាត់បង់ប្រាក់ចំណូល ឬការប្រើប្រាស់) ឬការខូចខាតតាមច្បាប់ណាមួយដែលកើតចេញពី ឬទាក់ទងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះឡើយ។ ក្នុងករណីណាក៏ដោយ ធនាគារ ប៊្រីដ ពុំមានទំនួលខុសត្រូវចំពោះការចូលប្រើប្រាស់សេវាធនាគារអាជីវកម្មប្រ៊ីដ តាមអ៊ីនធឺណិត និង ទូរស័ព្ទចល័ត ដោយអតិថិជនផ្ទាល់ ឬ ដោយភាគីទីបីណាម្នាក់ដោយគ្មានការអនុញ្ញាត ដើម្បីធ្វើការផ្លាស់ប្តូរ លួច ឬបំផ្លាញព័ត៌មាននៅក្នុងកម្មវិធីធនាគារចល័ត ប៊្រីដ របស់លោកអ្នក ទោះបីដោយចៃដន្យ ឬដោយការភាន់ច្រឡំ ឬដោយការក្លែងបន្លំ ឬតាមវិធីណាមួយ ឬជាលទ្ធផលណាមួយ ដែលបណ្តាលមកពីការពន្យាពេល ឬកំហុសដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ធនាគារ ប៊្រីដ។

២៨. សេចក្តីប្រកាសរបស់អតិថិជន

២៨.១. លោក-លោកស្រីប្រកាសថារាល់ព័ត៌មានទាំងអស់ដែលបានផ្តល់ជូន ធនាគារ ប៊្រីដ គឺត្រឹមត្រូវ ពិតប្រាកដ និងមានបច្ចុប្បន្នភាព។ លើសពីនេះ អតិថិជនបានបញ្ជាក់ថា បានអាន បានយល់ និងបានយល់ព្រមគោរពតាម លក្ខខណ្ឌនៃការប្រើប្រាស់នេះដែលគ្រប់គ្រងលើការប្រើប្រាស់នៃសេវាធនាគារអាជីវកម្មប្រ៊ីដ។

២៨.២. លោក-លោកស្រីត្រូវជូនដំណឹងដល់​ ធនាគារ ប៊្រីដ ភ្លាមៗប្រសិនបើមានការផ្លាស់ប្តូរព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់លោក-លោកស្រី ដែលលោក-លោកស្រីបានផ្តល់ជូន ធនាគារ ប៊្រីដ ពីមុនមក។ ធនាគារ ប៊្រីដ នឹងមិនទទួលខុសត្រូវចំពោះកំហុស ឬការខាតបង់ណាមួយដែលទទួលរងដោយលោក-លោកស្រី ពាក់ព័ន្ធនឹងការផ្លាស់ប្តូរផ្សេងៗដែល​ធនាគារ ប៊្រីដ ពុំទទួលបានការជូនដំណឹងជាមុននោះឡើយ។

Designed by TWD

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី

Designed by TWD