Bridge Bank

ធនាគារប្រ៊ីដចុះកិច្ចព្រមព្រៀងដើម្បីគំាទ្រហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម

 

 

ខេត្តកណ្តាល, – ធនាគារប្រ៊ីដ (BRIDGE Bank PLC)  ក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) និងក្រុមហ៊ុន World Bridge Industrial Developments Co., LTD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង  ជាផ្លូវការដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SME Cluster 4.0)។ ការចុះហត្ថលេខានេះបានប្រព្រឹត្តឡើងក្នុងវេទិកាធុរកិច្ចក្រោមប្រធានបទ ដើមទុនធំទាំង ៣ ច្នៃអាជីវកម្មធុនតូច និងមធ្យមឲ្យបានជោគជ័យ” ដែលបានរៀបចំឡើងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។វេទិកានេះបានប្រមូលផ្តុំជាមួយនឹងថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងមន្ត្រីរាជការ  ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការលើកកម្ពស់ការរីកចម្រើននៃសហគ្រាសហធុនតូច និងមធ្យម (SMEs) និងការលើកស្ទួយសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

 

ការចុះកិច្ចព្រមព្រៀង  នេះជាយុទ្ធសាស្ត្រក្នុងការសហការ រវាង ធនាគារប្រ៊ីដ ក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក និង ក្រុមហ៊ុន World Bridge Industrial Developments CO., LTD ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម ។ កិច្ចសហការនេះមានគោលបំណងបង្កើនមូលនិធិ ជម្រុញ ការពង្រីកអាជីវកម្ម និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រិន។

ថ្លែងក្នុងវេទិកាធុរកិច្ចនេះលោកស្រី អ៊ឺ សៀកគីម អគ្គនាយិកា នៃក្រុមហ៊ុន បារាយណ៍ ក្លូបល មេនើចម៉ិន បានឱ្យដឹងថា

វេទិកាធុរកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ខណៈពេលដែលយើងចុះហត្ថលេខាជាផ្លូវការនូវអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន  ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន World Bridge Industrial Developments CO., LTD ។ ភាពជាដៃគូនេះតំណាងឱ្យការប្តេជ្ញារួមគ្នារបស់យើងក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យម ជម្រុញ ឱ្យអាជីវកម្មទទួលបានជោគជ័យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចរបស់កម្ពុជា

 

តាមរយៈការសហការគ្នានេះ យើងនឹងបង្កើតដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាស តាមរយៈការរួមបញ្ចូលគ្នានូវជំនាញផ្នែកហិរញ្ញវត្ថុ យើងមានទំនុកចិត្តក្នុងការឱ្យមានការជះឥទិ្ធពលយូរអង្វែងដល់សហគមន៍អាជីវកម្ម។ 

 

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃ ធនាគាប្រ៊ីដ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការលើកស្ទួយ សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈនវានុវត្តន៍ និងសហការយុទ្ធសាស្ត្រថា​

នៅ ធនាគាប្រ៊ីដ, យើងជឿជាក់ថា កិច្ចសហការដ៏រឹងមាំអាចជម្រុញការរីកចម្រើនយ៉ាងល្អ។ កិច្ចព្រមព្រៀង នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងមួយប៉ុណ្ណោះទេ—តែវាជាជំហានដ៏សំខាន់ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ដែលមានភាពរីកចម្រើន និងបើកផ្លូវឲ្យ សហគ្រាសខ្នាតតូច និងមធ្យម អាចធ្វើអាជីវកម្មបានយ៉ាងជោគជ័យ។

 

យើងត្រូវការអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុឲ្យសមស្របជាមួយតម្រូវការជាក់ស្តែងរបស់ សហគ្រាសខ្នាតតូច និងមធ្យម ។ ដោយការផ្តល់ឱកាសហិរញ្ញវត្ថុកាន់តែងាយស្រួលឱ្យអាជីវកម្មរីកចម្រើន ក្នុងរយះពេលយូរអង្វែង ក៏ដូចជារួមចំណែកក្នុងការលើកស្ទួយចំពោះសេដ្ឋកិច្ចរបស់កម្ពុជា។

ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង រវាង ធនាគារប្រ៊ីដ (BRIDGE Bank PLC)  ក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) និងក្រុមហ៊ុន World Bridge Industrial Developments Co., LTD គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ ដោយមានការគាំទ្រហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ យុទ្ធសាស្ត្រ និងធនធានចាំបាច់ដើម្បីរីកចម្រើនក្នុងបរិបទអាជីវកម្មដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់។

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី