Bridge Bank

ធនាគារប្រ៊ីដ ចុះកិច្ចសហប្រតិបត្តិការ ផ្តល់ជូនអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់អ្នកប្រើប្រាស់ប័ណ្ណVisa ធនាគារប្រ៊ីដ

ភ្នំពេញ៖ ធនាគារប្រ៊ីដ Plaza Premium Lounge, សណ្ឋាគារ Shangri-La និងមជ្ឈមណ្ឌលវិជ្ជសាស្ត្រសិង្ហបុរី (SGMC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់​ក្នុងគោលបំណងលើកកម្ពស់ និងផ្តល់ជូននូវបទពិសោធន៍កាន់តែងាយស្រួល សម្បូរបែប និងមានឯកជនភាពខ្ពស់ ដល់ជូនអតិថិជនដែលប្រើប្រាស់ប័ណ្ណរបស់ធនាគារប្រ៊ីដ ។  ​​

 

កិច្ចសហប្រតិបត្តិការនេះ​​ បានបង្ហាញពីវឌ្ឍភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជន បាននិងកំពុងឆ្ពោះទៅកាន់ទំនើបកម្មនៃបច្ចេកវិទ្យាយ៉ាងពេញលេញ។​ កិច្ចផ្តួចផ្តើមនេះ មិនត្រឹមតែលើកកម្ពស់ហេដ្ឋារចនាសម្ព័នការប្រើប្រាស់សេវាហិរញ្ញវត្ថុទូទំាងសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងផ្តល់ជូននូវបទពិសោធន៍ដែលងាយស្រួល រលូន មានភាពច្នៃប្រឌិត និងមានឯកជនភាព។ នេះគឺជាការផ្លាស់ប្តូរមួយយ៉ាងប្រសើរទៅកាន់ពិភព ជាមួយការប្រើប្រាស់សេវាហិរញ្ញវត្ថុដោយមិនចាំបាច់កាន់សាច់ប្រាក់​ផ្ទាល់ខ្លួន ការផ្តល់ជូននូវ​ឯកសិទ្ធិពិសេសនៅជុំវិញពិភពលោកទំាងការធ្វើដំណើរ ការទិញទំនិញ និងអត្ថប្រយោជន៍ជាច្រើន ជម្រុញឱ្យអ្នកប្រើប្រាស់សេវា​ហិរញ្ញវត្ថុទទួលបាននូវភាពបត់បែន និងសេរីភាពបែបស៊ីវីល័យ​ទៅគ្រប់ទីកន្លែងដែលលោកគាត់ចង់ទៅ។​

 

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារប្រ៊ីដបានមានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការ ជាមួយ Plaza Premium Lounge, សណ្ឋាគារ លំដាប់ផ្កាយ៥ Shangri-La និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីងហ្គាពួរ (SGMC) និង        ផ្តល់ជូនអតិថិជននូវទំនុកចិត្ត ផាសុកភាព សុវត្ថិភាព​ និងសុខមាលភាពពិតប្រាកដ។ ជាមួយសាលរង់ចំា  Plaza premium Lounge អតិថិជនអាចចូលប្រើប្រាស់សាលរង់ចំាដោយឥតគិតថ្លៃ ៨ដងក្នុងមួយឆ្នាំ ឬគ្មានដែនកំណត់ទៅតាមប្រភេទកាត នៅអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge។“​

លោក Richard បានបញ្ចាក់ថា អ្នកប្រើប្រាស់ប័ណ្ណធនាគារប្រ៊ីដ អាចទៅពិនិត្យសុខភាពប្រចំាឆ្នាំនៅ មជ្ឈមណ្ឌល វិជ្ជសាស្ត្រសិង្ហបុរី ដែលជាស្ថាប័នផ្តល់ជូនសេវាថែទំាសុខភាពតាមបែបវេជ្ជសាស្រ្តតាមស្តង់ដារបស់ប្រទេសសិង្ហបុរីជូនប្រជាជនកម្ពុជា។ លើសពីនេះលោកអ្នកអាចទទួលបានឯកសិទ្ធិពិសេសដើម្បីចូលប្រើប្រាស់ក្នុង រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ផ្កាយ​៥ Shangri-la ដែលផ្តល់ជូននូវសិទ្ធិធ្វើដំណើរទំាងក្នុង និងក្រៅប្រទេស ជាមួយនឹងបទពិសោធន៍បដិសណ្ឋារកិច្ចប្រណីត។ អ្នកក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១៥% លើតម្លៃបន្ទប់ ការទទួលទានអាហារ និងសេវាកម្មផ្សេងៗ នៅ Shangri-La ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ដើម្បីស្នើរកាត អតិថិជនអាចអញ្ជើញមកកាន់សាខាណាមួយរបស់ធនាគារប្រ៊ីដដែលនៅជិតលោកអ្នកដើម្បីទទួលបានការស្វាគមន៍ និងប្រឹក្សាពីអ្នកជំនាញ ឬអាចទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៨​ ២០២​ ៩៩៩ របស់យើងដែលមានបម្រើសេវា ២៤/៧។

អ្នកស្រី លីហ្សា សាជិន (Lisa Sargent) នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា ​បានឱ្យដឹងថា “កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងក្នុងការផ្តល់នូវគុណតម្លៃដែលលើសពីប្រតិបត្តិការទូទាត់ប្រចាំថ្ងៃជូនអតិថិជន។ តាមរយៈការប្រើប្រាស់ការទូទាត់ជាសាកលរបស់ Visa យើងកំពុងពង្រឹងបទពិសោធន៍ដល់អ្នកប្រើប្រាស់ប័ណ្ណវីសា ឱ្យកាន់តែរលូន ងាយស្រួល និងទទួលបានអត្ថប្រយោជន៍ឈានមុខ ទាំងនៅក្នុងប្រទេសកម្ពុជា និងជុំវិញពិភពលោក។”

 

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

ធនាគារប្រ៊ីដពង្រីកខ្លួនកាន់តែធំ ដោយដាក់ដំណើរការ សាខាថ្មីនៅសែនសុខ

ភ្នំពេញ៖ ធនាគារ ប្រ៊ីដ ជាស្ថាប័នហិរញ្ញវត្ថុមានសក្តានុពលខ្ពស់ និងមានចក្ខុវិស័យឈ្លាសវៃនៅកម្ពុជា មានមោទកភាពក្នុងការប្រកាស បើកដំណើរការផ្លូវការសាខាថ្មីរបស់ខ្លួន ដែលមានទីតំាងនៅក្នុងខណ្ឌសែនសុខ ដែលជាតំបន់រីកចម្រើនគួឱ្យកត់សម្គាល់នៅទីក្រុងភ្នំពេញនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតេយ្យភាព អ្នក ឧកញ្ញ៉ា សៀ ដានីញ៉ែល អភិបាលនៃធនាគារប្រ៊ីដ លោក Richard Liew នាយយកប្រតិបត្តិធនាគារប្រ៊ីដ និងភ្ញៀវកិត្តិយសដែលអញ្ចើញមកពីក្រុមហ៊ុនវើដ៏ប្រ៊ីដគ្រុប។

ការពង្រីកបណ្តាញសាខានេះ ជាជំហានសំខាន់មួយក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ធនាគារ និងជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ធនាគារប្រ៊ីដ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដែលងាយស្រួល សុវត្ថិភាព ច្នៃប្រឌិត សម្រាប់អតិថិជននៅទូទាំងប្រទេស។ស្ថិតនៅតំបន់ដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ សាខាថ្មី សាខាសែនសុខ មានការរចនាបែបទំនើប និងរួមបញ្ចូលបច្ចេកវិទ្យាទំនើប សេវាកម្មអតិថិជនកាន់តែប្រសើរ និងមានសេវាធនាគារជាច្រើនប្រភេទដែលសមស្របតាមតម្រូវការរបស់អតិថិជនរបស់យើង។​ ចាប់ផ្ដើមពីការផ្តល់ជូនដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសសេវាធនាគារឌីជីថលដ៏ងាយស្រួល ធនាគារ ប្រ៊ីដ មានគោលបំណង  ផ្តល់នូវបទពិសោធន៍   សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅដល់អតិថិជន ។

លោក Richard Liew នាយកប្រតិបត្តិនៃ ធនាគារប្រ៊ីដ បានបង្ហាញពីភាពររីករាយ ចំពោះការពង្រីកសាខាថ្មីនេះថា ”ការបើកសាខាសែនសុខគឺជាជំហានមួយសំខាន់ក្នុងបេសកកម្មរបស់យើង ដើម្បីនាំយកនូវសេវាធនាគារដែលទំនើប អាចទុកចិត្តបាន និងផ្អែកលើតម្រូវការអតិថិជន ក៏ដូចជាប្រជាជនកម្ពុជា។ សែនសុខជាតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស​ ហើយយើងមានមោទកភាពក្នុង ការចូលរួមការអភិវឌ្ឍន៍មួយនោះក្នុងវិស័យហិរញ្ញវត្ថុ។ យើងរង់ចំាបម្រើអតិថិជនរបស់យើងជាមួយនឹងការប្តេជ្ញាចិត្ត ផ្តល់ជូនភាពច្នៃប្រឌិត និងការយកចិត្តទុកដាក់ ដែលបង្ហាញពីឆន្ទះរបស់ធនាគារប្រ៊ីដ។

លោក Richard បានបន្ថែមថា ដើម្បីអបអរការបើកដំណើរការសាខាសែនសុខថ្មី ធនាគារប្រ៊ីដ មានផ្តល់ជូនកម្មវិធីពិសេស និងការដូរជាច្រើនសម្រាប់អតិថិជនថ្មី។ ការផ្ដល់ជូនរួមមានអត្ថប្រយោជន៍ ពិសេសសម្រាប់ការបើកគណនី និងសេវាពិសេសផ្សេងៗទៀត។ ធនាគារប្រ៊ីដ តែងតែខុសពីគេតាមរយៈការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏ទូលំទូលាយ សម្រាប់សេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម រួមទំាងសេវា ឥណទាន ដាក់ប្រាក់ និងសេវាផ្ទេរប្រាក់ សេវាបើកប្រា់បៀវត្ស ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។

អតិថិជនទាំងអស់អាចមកកាន់សាខាថ្មីរបស់ ធនាគារ ប្រ៊ីដ សាខាសែនសុខ ដែលមានទីតាំងនៅផ្ទះលេខ ២៥ ផ្លូវលេខ ១០០៣​ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ធនាគារថ្មីដែលសមស្របទៅនឹងតម្រូវការអតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលដែលផ្តល់ ជូនដោយធនាគារ ប្រ៊ីដ សូមចូលទៅកាន់គេហទំព័រ www.bridgebank.com.kh ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០៩៨​ ២០២ ៩៩៩

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត និងផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

ធនាគារ BRIDGE និងក្រុមហ៊ុន BTI ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការប្រើប្រាស់ម៉ាស៊ីន អេធីអឹម

 

ធនាគារ BRIDGE បានសហការ ជាមួយក្រុមហ៊ុន BTI Payments Cambodia ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សុវត្ថិភាព ធនាគារដែលបម្រើសេវាកម្មដោយខ្លួនឯង(Self Baking Services) តាមរយៈការប្រើប្រាស់ម៉ាស៊ី​ អេធីអឹម និងស្វែងរកវិធីថ្មីក្នុងការនាំយកធនាគារឱ្យកាន់តែជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួន។ កិច្ចសហការនេះត្រូវបានដាក់ឱ្យដំណើរប្រើប្រាស់នៃសេវាកម្មធនាគារដោយខ្លួនឯង ដែល ការប្តេជ្ញាចិត្តបន្តរបស់ធនាគារចំពោះការពង្រឹងសុវត្ថិភាពនិង ប្រសិទ្ធភាព ជូនអតិថិជន។

ជាផ្នែកមួយនៃភាពជាដៃគូ BTI នឹងគាំទ្រដល់ការដាក់ឱ្យដំណើរការនូវម៉ាស៊ីនអេធីអឹម(ATM) និង (CRM) ងាយស្រួលក្នុងការដក ដាក់ប្រាក់ នៅគ្រប់សាខារបស់ធនាគារប្រ៊ីដ ។ ម៉ាស៊ីនថ្មីទាំងនេះនឹងជួយកែលម្អសេវាកម្ម សម្រួលការគ្រប់គ្រងសាច់ប្រាក់ និងគាំទ្រដល់គោលដៅរួមរបស់ធនាគារក្នុងការផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជន។

 

ភាពជាដៃគូនេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នោះទេ ប៉ុន្តែថែមទំាងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមនាពេលអនាគតក្នុងការពង្រីកសាបន្ថែម ទាំងនេះរួមបញ្ចូលទំាងការស្វែងរកបណ្តាញអេធីអឹមរួមមួយ និងការដាក់ម៉ាស៊ីនអេធីអឹម ប្រ៊ីដ នៅតាមបណ្តារតំបន់ផ្សេងៗ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជន។

ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនATM និង​ CRM  ដែលមានជំនួយបច្ចេកទេសគ្រប់ពេលវេលាពីក្រុមអ្នកជំនាញរបស់ ក្រុមហ៊ុន BTI ។

គួបញ្ចាក់ផងដែរថា ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

 

 

 

 

ចូលរួមព្រឹត្តិការណ៍ ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ជាមួយធនាគារ ប្រ៊ីដ!

ធនាគារ ប្រ៊ីដ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការរួមជាចំណែកកម្មវិធី ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ដ៏ធំ និងរស់រវើក ដោយរួមបញ្ជូលនូវការបង្ហាញពីវប្បធម៌ និងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ប្រទេសកម្ពុជានៅទីក្រុងសៀមរាប ជាមួយនឹង អតិថិជនជាទីគោរព ក៏ដូចជាសហគមន៍របស់យើង។

ទិដ្ឋភាពនៃការរៀបចំលម្អសម្រាប់សង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តសៀមរាបអង្គរ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងក្រសួង

ទិដ្ឋភាពនៃការរៀបចំលម្អសម្រាប់សង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តសៀមរាបអង្គរ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ដើម្បីទទួលស្វាគមន៍ លោកតាលោកយាយ អ៊ំពូមីង បងប្អូន ចូលរួម ទស្សនា និងលេងកម្សាន្តឱ្យបានច្រើនកុះករ ។

ជាមួយគ្នានេះធនាគារប្រ៊ីដក៏បានចូលរួមចំណែកនៅក្នុងកម្មវិធីនេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ១៣ ១៤ ១៥ ១៦ ខែមេសា ខាងមុខនេះជាមួយនឹងការផ្តល់រង្វាន់ជាច្រើនពីស្តងធនាគារប្រ៊ីដ ដែលមានទីតំាងស្ថិតនៅស្តង់លេខ B37 B38
គួបញ្ចាក់ថា ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន  វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ី

ធនាគារប្រ៊ីដមានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្មក៏ដូចជា ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់។​ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និងប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល  និងសុវត្ថិភាព។

 

ការលើកកម្ពស់ការទូទាត់ជារូបិយប័ណ្ណជាតិនៅកម្ពុជា

 

 

ជូនចំពោះអតិថិជនជាទីគោរព!

ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការទូទាត់ជារូបិយប័ណ្ណជាតិនៅកម្ពុជា អតិថិជនទាំងអស់តម្រូវឱ្យមានគណនីប្រាក់រៀលយ៉ាងហោចណាស់មួយ។ ប្រសិនបើលោកអ្នកមិនទាន់មានគណនីជាប្រាក់រៀលនៅ ធនាគារ ប្រ៊ីដ ទេ យើងខ្ញុំនឹងបើកគណនីប្រាក់រៀលថ្មីជូនលោកអ្នកជាមួយនឹងការផ្ដល់ជូនអត្រាការប្រាក់ខ្ពស់រហូតដល់3% ក្នុង១ឆ្នាំ។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗ សូមទាក់ទងមកយើងខ្ញុំ 24/7 តាមរយៈលេខទូរស័ព្ទ 098 202 999​ ឬលេខឥតគិតថ្លៃ 1800 202 999។

ធនាគារប្រ៊ីដចុះកិច្ចព្រមព្រៀងដើម្បីគំាទ្រហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម

 

 

ខេត្តកណ្តាល, – ធនាគារប្រ៊ីដ (BRIDGE Bank PLC)  ក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) និងក្រុមហ៊ុន World Bridge Industrial Developments Co., LTD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង  ជាផ្លូវការដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SME Cluster 4.0)។ ការចុះហត្ថលេខានេះបានប្រព្រឹត្តឡើងក្នុងវេទិកាធុរកិច្ចក្រោមប្រធានបទ ដើមទុនធំទាំង ៣ ច្នៃអាជីវកម្មធុនតូច និងមធ្យមឲ្យបានជោគជ័យ” ដែលបានរៀបចំឡើងនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។វេទិកានេះបានប្រមូលផ្តុំជាមួយនឹងថ្នាក់ដឹកនាំឧស្សាហកម្ម អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងមន្ត្រីរាជការ  ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការលើកកម្ពស់ការរីកចម្រើននៃសហគ្រាសហធុនតូច និងមធ្យម (SMEs) និងការលើកស្ទួយសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

 

ការចុះកិច្ចព្រមព្រៀង  នេះជាយុទ្ធសាស្ត្រក្នុងការសហការ រវាង ធនាគារប្រ៊ីដ ក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក និង ក្រុមហ៊ុន World Bridge Industrial Developments CO., LTD ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលត្រូវនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម ។ កិច្ចសហការនេះមានគោលបំណងបង្កើនមូលនិធិ ជម្រុញ ការពង្រីកអាជីវកម្ម និងបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់សហគ្រិន។

ថ្លែងក្នុងវេទិកាធុរកិច្ចនេះលោកស្រី អ៊ឺ សៀកគីម អគ្គនាយិកា នៃក្រុមហ៊ុន បារាយណ៍ ក្លូបល មេនើចម៉ិន បានឱ្យដឹងថា

វេទិកាធុរកិច្ចនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ខណៈពេលដែលយើងចុះហត្ថលេខាជាផ្លូវការនូវអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន  ធនាគារ ប្រ៊ីដ និងក្រុមហ៊ុន World Bridge Industrial Developments CO., LTD ។ ភាពជាដៃគូនេះតំណាងឱ្យការប្តេជ្ញារួមគ្នារបស់យើងក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូច និងមធ្យម ជម្រុញ ឱ្យអាជីវកម្មទទួលបានជោគជ័យ និងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចរបស់កម្ពុជា

 

តាមរយៈការសហការគ្នានេះ យើងនឹងបង្កើតដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការជាក់លាក់របស់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាស តាមរយៈការរួមបញ្ចូលគ្នានូវជំនាញផ្នែកហិរញ្ញវត្ថុ យើងមានទំនុកចិត្តក្នុងការឱ្យមានការជះឥទិ្ធពលយូរអង្វែងដល់សហគមន៍អាជីវកម្ម។ 

 

លោក Richard Liew អគ្គនាយកប្រតិបត្តិនៃ ធនាគាប្រ៊ីដ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការលើកស្ទួយ សហគ្រាសខ្នាតតូច និងមធ្យម តាមរយៈនវានុវត្តន៍ និងសហការយុទ្ធសាស្ត្រថា​

នៅ ធនាគាប្រ៊ីដ, យើងជឿជាក់ថា កិច្ចសហការដ៏រឹងមាំអាចជម្រុញការរីកចម្រើនយ៉ាងល្អ។ កិច្ចព្រមព្រៀង នេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងមួយប៉ុណ្ណោះទេ—តែវាជាជំហានដ៏សំខាន់ក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ដែលមានភាពរីកចម្រើន និងបើកផ្លូវឲ្យ សហគ្រាសខ្នាតតូច និងមធ្យម អាចធ្វើអាជីវកម្មបានយ៉ាងជោគជ័យ។

 

យើងត្រូវការអភិវឌ្ឍដំណោះស្រាយហិរញ្ញវត្ថុឲ្យសមស្របជាមួយតម្រូវការជាក់ស្តែងរបស់ សហគ្រាសខ្នាតតូច និងមធ្យម ។ ដោយការផ្តល់ឱកាសហិរញ្ញវត្ថុកាន់តែងាយស្រួលឱ្យអាជីវកម្មរីកចម្រើន ក្នុងរយះពេលយូរអង្វែង ក៏ដូចជារួមចំណែកក្នុងការលើកស្ទួយចំពោះសេដ្ឋកិច្ចរបស់កម្ពុជា។

ការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង រវាង ធនាគារប្រ៊ីដ (BRIDGE Bank PLC)  ក្រុមហ៊ុនបារាយណ៍ ក្លូបល មេនើចម៉ិន ឯ.ក(Baray Global Management Co.,ltd) និងក្រុមហ៊ុន World Bridge Industrial Developments Co., LTD គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យ សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ ដោយមានការគាំទ្រហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ យុទ្ធសាស្ត្រ និងធនធានចាំបាច់ដើម្បីរីកចម្រើនក្នុងបរិបទអាជីវកម្មដែលកំពុងផ្លាស់ប្តូរជាបន្តបន្ទាប់។

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

ធនាគារប្រ៊ីដដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃជំនាន់ថ្មីជាផ្លូវការ!

ភ្នំពេញ៖  ធនាគារប្រ៊ីដបានដាក់ដំណើរការបច្ចេកវិទ្យាថ្មីរបស់ខ្លួនជាផ្លូវការដល់សាធារណជនជាមួយ កម្មវិធីទូរស័ព្ទដៃ BRIDGE Mobile ( ប្រ៊ីដម៉ូបាល) បង្កើតឡើងដើម្បីជួយសម្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុលើកម្មវិធីទូរសព្ទចល័តនៅក្នុងដៃកាន់តែងាយស្រួល និងសុវត្ថិភាព។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែរតែងតែ ស្វែងរកបច្ចេកវិទ្យាថ្មីៗ ធនាគារប្រ៊ីដបានរៀបចំខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនឱ្យអតិថិជនគ្រប់រូបអាច គ្រប់គ្រងហិរញ្ញវត្ថុជាមួយកម្មវិធីទូរសព្ទជំនាន់ថ្មីរបស់ខ្លួន។

លោក Richard Liew អគ្គនាយកប្រតិបត្តិធនាគារប្រ៊ីដមានប្រសាសន៍យ៉ាងរំភើបក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃរបស់ BRIDGE Mobile ថា ” តំាងពីថ្ងៃនៃការបើកសម្ពោធធនាគារពាណិជ្ជ   ប្រ៊ីដ ជាផ្លូវនៅពាក់កណ្តាលឆ្នាំ ២០២៣ យើងបានខិតខំប្រឹងប្រែងធ្វើការឥតឈប់ឈរ​ដើម្បីឱ្យបចេ្ចកវិទ្យាមួយនេះ អាចដាក់ដំណើរការបាននៅចុងឆ្នាំ​២០២៤។ នេះគឺជាសមិទ្ធិផលមួយដែលយើងជឿជាក់ថា អតិថិជនដែលកំពុងប្រើប្រាស់សេវាធនាគារប្រ៊ីដកាន់តែមានទំនុកចិត្ត ងាយស្រួល និងអាចធ្វើប្រតិបត្តិការដោយមិនត្រូវការកាន់សាច់ប្រាក់ផ្ទាល់ ទៅតាតម្រូវការប្រចំាថ្ងៃរបស់អតិថិជន។”

កម្មវិធី BRIDGE Mobile ផ្តល់ជូននូវមុខងារដ៏សម្បូរបែប អាចឱ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងងាយស្រួល។ ចំណុចសំខាន់នៃមុខងារកម្មវិធីទូរសព្ទដៃ BRIDGE Mobile រួមមាន សេវាបញ្ចូលលុយទូរសព្ទ ទូទាត់ទំនិញផ្សេងៗតាមរយៈKHQR ផ្ទេរលុយទៅធនាគារផ្សេងទៀតនៅក្នុងស្រុកតាមប្រព័ន្ធបាគង ឬផ្ទេរប្រាក់ទៅគណនីដទៃរបស់ធានាគារប្រ៊ីដ ពិនិត្យមើលសមតុល្យសាច់ប្រាក់ អត្រាប្តូប្រាក់ ស្វែងរកទីតាំងសាខាធនាគារប្រ៊ីដ និងកន្លែងដាក់ម៉ាស៊ីន ATM ក៏ដូចជាកម្មវិធីផ្តល់ជូនពិសេសៗជាច្រើនទៀត។ អតិថិជនអាចប្រើកម្មវិធីពិសេសទំាងអស់នេះបាននៅលើបច្ចេកវិទ្យាទូរសព្ទដៃធនាគារប្រ៊ីដតែមួយគត់។

លោក ភី វាសនា នាយកនាយកដ្ឋានសេវាធនាគារឌីជីថល បានឱ្យដឹងថា “កម្មវិធីទូរសព្ទដៃនេះ អាចឱ្យអតិថិជន ទទួលបានរបាយការណ៍គណនីសង្ខេប និងផ្ទេរប្រាក់បានលឿនរហ័សតាមបាគង និងតាមគណនីធនាគារប្រ៊ីដរបស់យើងផ្ទាល់។ លើសពីនេះកម្មវិធីទូរសព្ទដៃជំនាន់ថ្មីរបស់យើងក៏មានបំពាក់មុខងារ​ប្រើប្រាស់លើការស្កេន KHQR ដើម្បីផ្ទេរប្រាក់ ឬទិញទំនិញតាមអាជីវករផ្សេងៗ ទៅកាន់ធនាគារក្នុងស្រុក ដែលជាសមាជិករបស់ប្រព័ន្ធបាគងផងដែរ។​ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ យើងនឹងផ្តល់ជូននូវបទពិសោធន៍សេវាធនាគារចល័ត ដែលសុវត្ថិភាព និងមានប្រសិទ្ធិភាព យើងក៏មានបំពាក់មុខងារ ជាមួយបច្ចេកវិទ្យាសុវត្ថិភាពស្កេនផ្ទៃមុខ ឬស្កេនម្រាមដៃ។​”

ជាមួយនឹងការរចនាឡើងនូវបច្ចេកវិទ្យាចុងក្រោយ  លោក Richard Liew បានបញ្ចាក់ថា “ការផ្តល់ជូនអតិថិជននូវកម្មវិធីទូរសព្ទដៃដែលបំពាក់នូវមុខងារសុវត្ថិភាព និងមានភាពងាយស្រួល ដោយពង្រឹងលើលក្ខណៈពិសេសដែលត្រូវបានទទួលស្គាល់ជាសកល បូករួមនូវមុខងារពិសេសៗជាច្រើន ដែលលោកអ្នកអាចធ្វើប្រតិបត្តិការជាមួយសេវាធនាគារនៅក្នុងដៃរបស់លោកអ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងមានសុវត្ថិភាព។”

លោកអ្នកអាចទាញយកកម្មវិធីទូរសព្ទដៃចល័តរបស់ធនាគារប្រ៊ីដនៅលើកម្មវិធី​Apple store សម្រាប់ទូរសព្ទ IOS និង Play Store សម្រាប់ទូរសព្ទដៃ Android ដើម្បីទទួលយកបទពិសោធន៍​ក្នុងការប្រើប្រាស់សេវាធនាគារជំនាន់ថ្មី ដែលធ្វើឱ្យធនាគារប្រ៊ីដបន្តពង្រីកខ្លួនយ៉ាងរហ័សក្នុងវិស័យបច្ចេកវិទ្យា។​ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទូរសព្ទដៃជំនាន់ថ្មី​លោកអ្នកអាចចូលមកកាន់គេហទំព័រ https://shorturl.at/Sutmx

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដគឺជាធនាគារដែលប្តេជ្ញាផ្តល់ជូនដំណោះស្រាយសេវាធនាគារដែលសមស្របទៅតាម ស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព ។ ផ្តល់ជូនសេវាធនាគារដ៏សម្បួរបែបរួ​មទំាងសេវាធនាគារបុគ្គល សេវាធនាគារអាជីវកម្ម ក្នុងគោលបំណងឱ្យវិស័យធនាគារកាន់តែងាយស្រួល សុវត្ថិភាព និងសម្រាប់គ្រប់ៗគ្នា។​

ធនាគារ ប្រ៊ីដ បើកសម្ពោធសាខាថ្មីក្នុងទីក្រុងភ្នំពេញ នៅអូឡាំពិក

 

ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារ ប្រ៊ីដ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយ គុណភាព បានបន្តបោះជំហានទៅមុខឥតឈប់ឈរ។ ថ្មីៗនេះធនាគារប្រ៊ីដបានពង្រីកបណ្តាញរបស់ខ្លួននៅសាខាថ្មី១ទៀតដែលមានទីតាំងស្ថិតនៅ  អូឡំាពិក រាជធានីភ្នំពេញ។​ ការបោះជំហាននេះ គឺជាការបង្ហាញពីការប្តេជ្ញារបស់ធនាគារក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ជូនដល់អតិថិជនទំាង រូបវន្តបុគ្កល ​និង​អាជីវកម្ម។

ជាមួយនឹងភាពទំនើបកម្ម  រនរចនាឡើងយ៉ាងផ្ចិតផ្ចង់ ដែល​ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ធនាគារចំពោះការផ្តល់សេវាកម្មដ៏ទំនើប​ និងសម្បូរបែប​ទៅដល់អតិថិជន ឱ្យកាន់តែប្រសើរដើម្បីតម្រូវទៅតាមអតិថិជនរបស់យើង​។ ដោយផ្តល់ជូននូវការប្រឹក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ទៅជាជម្រើសសេវាធនាគារឌីជីថលយ៉ាងងាយស្រួលនិងមានទំនុកចិត្ត។​

សាខាថ្មី សាខាអូឡាំពិក មានការរចនាបែបទំនើប និងរួមបញ្ចូលបច្ចេកវិទ្យាទំនើប, សេវាកម្មអតិថិជនកាន់តែប្រសើរឡើង និងផលិតផលធនាគារជាច្រើនប្រភេទដែលតម្រូវតាមតម្រូវការរបស់អតិថិជនជាទីគោរពរបស់យើង។​ ចាប់ផ្ដើមពីការធ្វើដំណោះស្រាយគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសធនាគារឌីជីថលដ៏ងាយស្រួល ធនាគារ ប្រ៊ីដ មានគោលបំណងផ្តល់នូវបទពិសោធន៍សេវាកម្មធនាគារ ប្រកបដោយភាពងាយស្រួល និងរលូនទៅដល់អតិថិជនក្នុងរាជធានីភ្នំពេញ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ បានសម្តែងការសាទរចំពោះការពង្រីកទីតាំងនេះ ដោយមានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការពង្រីកសាខាថ្មីរបស់យើងនៅក្នុងទីក្រុងភ្នំពេញស្ថិតនៅសាខាអូឡាំពិក។ ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរឆ្ពោះទៅរកឧត្តមភាពនៃសេវាធនាគារ និងសេវាអតិថិជនប្រកបដោយភាពងាយស្រួល។ យើងជឿជាក់ថា សាខាថ្មីមួយនេះនឹងក្លាយជាចំណុចមួយក្នុងការបម្រើជូនសេវាហិរញ្ញវត្ថុក្នុងរាជធានីភ្នំពេញ”។

ដើម្បីអបអរសាទរការបើកដំណើរកាសាខាអូឡាំពិក ធនាគារប្រ៊ីដនឹងមានការផ្តល់ជូននូវប្រូម៉ូសិនដ៏ពិសេស និងកាដូជាច្រើនសម្រាប់អតិថិជនថ្មីដែលទៅបើកគណនីនៅទីនោះ​ រួមទាំងការផ្តល់ជូនពិសេសសម្រាប់ការបើកគណនីប្រាក់បញ្ញើមានកាលកំណត់ជាមួយនឹងឱកាសឈ្នះសំបុត្រយន្តហោះទៅមកក្នុងប្រទេសអាស៊ានឬទទួលបានទឹកប្រាក់ត្រលប់រហូតដល់ ៦០០ ដុល្លារ ជាមួយនឹងអត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៥០%ជាប្រាក់រៀល និង ៦.៥០%ជាប្រាក់ដុល្លារ។

ធនាគារ ប្រ៊ីដបានត្រៀមខ្លួនរួចជាស្រេច ក្នុងផ្តល់សេវាកម្មធនាគារទៅដល់អតិថិជន ដែលសេវាកម្មទំាងនោះរួមមាន​៖ សេវាឥណទាន សេវាប្រាក់បញ្ញើ និងសេវាធនាគារផ្សេងៗជាច្រើនទៀត។

អតិថិជនទាំងអស់អាចមកកាន់សាខាថ្មីរបស់ ធនាគារ ប្រ៊ីដ សាខាអូឡាំពិក ដែលមានទីតាំងនៅផ្ទះលេខ ២៧៣/២៧៥/២៧៧ មហាវិថីព្រះសីហនុ, ផ្លូវលេខ២៧៤, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ ដើម្បីទទួលបានបទពិសោធន៍ធនាគារថ្មីដែលសមស្របទៅនឹងតម្រូវការអតិថិជន។ សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្ម និងផលិតផលដែលផ្តល់ជូនដោយធនាគារ ប្រ៊ីដ សូមចូលទៅកាន់គេហទំព័រ www.bridgebank.com.kh ឬទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០៩៨​ ២០២ ៩៩៩។

ធនាគារ ប្រ៊ីដ គាំទ្រដល់កុមារដែលងាយរងគ្រោះនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់

ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងដើម្បីលើកកម្ពស់ការរួបរួមគ្នាជាអន្តរជាតិ ការយល់ដឹងរបស់កុមារទូទាំងពិភពលោក និងការលើកកម្ពស់សុខុមាលភាពរបស់កុមារ។ ធនាគារ ប្រ៊ីដ បានផ្តល់ជូនជាសម្ភារៈសិក្សាដល់កុមារ និងផ្ដល់ការគាំទ្រលើការអប់រំផ្សេងៗ ដែលចាំបាច់ដល់អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ (ALC)។

អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ ហៅកាត់ថា ALC ជាអង្គការសិក្សា ស្ថិតនៅក្នុងទីក្រុងភ្នំពេញ។ អង្គការនេះផ្តល់ការចញ្ចឹមបីបាច់ដោយភាពកក់ក្ដៅ និងឱកាសសិក្សាដល់កុមារជិត ៨០ នាក់ ក្នុងនោះមានកុមារកំព្រា និងជនងាយរងគ្រោះពីកន្លែងផ្សេងៗគ្នា។ ជាមួយនឹងបេសកកម្មរបស់អង្គការក្នុងការផ្តល់ឱកាសដល់ក្មេងដែលកំព្រា ពួកគេក៏ទទួលបានចំណេះដឹង និងជំនាញសម្រាប់អនាគតរបស់គេ អង្គការ ALC ផ្តល់នូវការគាំទ្រលើការសិក្សា កម្មវិធីណែនាំតម្រង់ទិស និងសកម្មភាពក្រៅម៉ោងសិក្សាជាច្រើនទៀតដែលបង្កប់នូវអត្ថន័យអប់រំ។

ដោយទទួលស្គាល់ថាការងារដែលធ្វើឡើងដោយ ALC ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ធនាគារ ប្រ៊ីដ បានចូលរួមការគាំទ្រពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមរបស់អង្គការ តាមរយៈការផ្គត់ផ្គង់សម្ភារៈសិក្សា អង្ករ  សំលៀកបំពាក់ និងកង់។ ល។ ការផ្តល់ជូននេះ នឹងធ្វើឱ្យការគាំទ្រផ្នែកអប់រំដល់កុមារកាន់តែប្រសើរឡើងបន្ថែមទៀត និងធានាបាននូវសុខុមាលភាពទូទៅសម្រាប់កុមារដែលបានចុះឈ្មោះចូលរៀននៅអង្គការនេះ។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់សម្ភារៈសិក្សា កង់ អង្ករ និងរបស់ប្រើប្រាស់ ផ្សេងទៀតដល់មជ្ឈមណ្ឌលសិក្សា ALC ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់ពួកគេក្នុងការលើកស្ទួយជីវភាពកុមារក្រីក្រ ។ នៅធនាគារ ប្រ៊ីដ យើងជឿជាក់លើកម្លាំងនៃការអប់រំក្នុងការផ្លាស់ប្តូរជីវិតរបស់ក្មេងៗកំព្រា និងកសាងសហគមន៍របស់យើងឱ្យកាន់តែរឹងមាំដើម្បីរួមចំណែកដល់សង្គមប្រកបដោយសមធម៌។ ”

លោក គង់ រតនៈ នាយកអង្គការ ALC បានសម្តែងថា ការបរិច្ចាគពីធនាគារ ប្រ៊ីដ ដល់អង្គការ ALC បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាលើទំនួលខុសត្រូវសង្គម និងសុខុមាលភាពសហគមន៍។ តាមរយៈការរួមកម្លាំងគ្នានេះ អង្គការទាំងពីរបានខិតខំបង្កើតឱកាសសម្រាប់កុមារដែលកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច ដែលអាចឱ្យពួកគេមានឱកាសសម្រេចបាននូវសក្តានុពលពេញលេញក្នុងជីវិត និងបន្តក្តីសុបិនរបស់ពួកគេ។​ លោក រតនៈ បានបន្ថែមថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារ ប្រ៊ីដ និងបុគ្គលិកទាំងអស់សម្រាប់ការរួមចំណែកផ្តល់ជូនអំណោយក្នុងកម្មវិធីសប្បុរសធម៌នេះ។ ការបរិច្ចាកពីធនាគារ ប្រ៊ីដ ធ្វើឡើងក្នុងពេលវេលាដ៏សាកសមមួយ ខណៈដែលកូនៗរបស់យើងកំពុងត្រូវការសម្ភារៈសិក្សា។“

អំពី ALC

ជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ​ នឹងជួយផ្លាស់ប្តូរជីវិតរបស់កុមារកំព្រា និងជនងាយរងគ្រោះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយផ្សារភ្ជាប់ពួកគេជាមួយអ្នកគាំទ្រដែលមានចិត្តមេត្តា និងទំនួលខុសត្រូវ ក្នុងការផ្តល់ជំនួយប្រកបដោយនិរន្តរភាពសម្រាប់សេវាសុខភាព ការអប់រំ ការណែនាំ និងការគាំទ្រផ្នែកអារម្មណ៍។

CGCC និងធនាគារប្រ៊ីដ ចុះកិច្ចព្រមព្រៀងលើការធានាឥណទាន ដើម្បីគាំទ្រដល់អាជីវកម្មឱ្យទទួលបានកម្ចីមានកាធានា

នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា​ (CGCC) និងធនាគារប្រ៊ីដ បានប្រកាសកិច្ចសហការជាផ្លូវការ ដែលធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីសម្រួលដល់លទ្ធភាពទទួលបានកម្ចីចាំបាច់ សម្រាប់ការអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសខ្នាតមីក្រូ តូចនិងមធ្យម (MSMEs) ក៏ដូចជាសហគ្រាសខ្នាតធំផងដែរ។

កិច្ចសហការរវាង CGCC ដែលជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ជមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រដល់ MSMEs ក្នុងស្រុកនេះ នឹងបង្កើនឱកាសដល់ធនាគារប្រ៊ីដ ឱ្យមានទំនុកចិត្តបញ្ចេញកម្ចីដែលមានការធានាពី CGCCដល់ក្រុមហ៊ុនអាជីវកម្មដែលមានសក្តានុពល ប៉ុន្តែខ្វះទ្រព្យធានាដើម្បីដាក់តម្កល់នៅពេលស្នើសុំកម្ចីពីធនាគារ។

លោក Wong Keet Loong អគ្គនាយក CGCC មានប្រសាសន៍ថា៖ “ភាពជាដៃគូជាមួយធនាគារប្រ៊ីដនេះ នឹងបើកផ្លូវថ្មីមួយទៀតដល់យើងក្នុងការគាំទ្រដល់ SMEs របស់ធនាគារក្នុងការទទួលបានកម្ចី នៅពេលដែលពួកគេប្រឈមនឹងបញ្ហាខ្វះទ្រព្យធានា។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) របស់យើងនឹងវាយតម្លៃលើលទ្ធភាពរបស់ SMEs សម្រាប់កម្ចីមានការធានា ដោយសារតែ  PFIs ដឹងពីតម្រូវការហិរញ្ញវត្ថុ និងលទ្ធភាពបង់សងរបស់អតិថិជនរបស់ពួកគេ។ ការធានាឥណទានរបស់ពួកយើងមានសារៈសំខាន់ក្នុងការធានានូវការបន្តផ្តល់នូវឥណទាន នៅក្នុងទីផ្សារ ដើម្បីគាំទ្រកំណើនសកម្មភាពសេដ្ឋកិច្ច”។

លោក Richard Liew នាយកប្រតិបត្តិ ធនាគារប្រ៊ីដ មានប្រសាសន៍ថា៖ “សហគ្រាសធុនតូច  និងមធ្យម  គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើនទំហំផលិតផលក្នុងស្រុកសរុប ក៏ដូចជាការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយអាជីវកម្មមួយចំនួនតែងតែជួបប្រទះបញ្ហាប្រឈមលើលទ្ធភាពទទួលបានសេវាឥណទាន (កម្ចី) ដើម្បីគាំទ្រដល់ការពង្រីកអាជីវកម្មរបស់ពួកគាត់។ ហើយដែលកិច្ចសហការវាងធនាគារប្រ៊ីដ និង CGCC នឹងចូលមក ចូលរួមចំណែកដោះស្រាយលើបញ្ហាមួយនេះ។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងសង្ឃឹមថានឹងផ្តល់ឱ្យសហគ្រាសខ្នាតមីក្រូ  តូច  និងមធ្យម  (MSMEs) នូវលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្មកាន់តែងាយស្រួល តាមរយៈការធានាឥណទានរបស់ CGCC ដែលនឹងជួយកាត់បន្ថយហានិភ័យនៃការបាត់បង់របស់កម្ចី និងសម្រួលឱ្យធនាគារប្រ៊ីដអាចផ្តល់នូវភាពប្រកួតប្រជែងនៃកម្ចីកាន់តែខ្ពស់ជាងមុន ដែលនឹងបង្កើនដល់លទ្ធភាពទទួលបានកម្ចីសម្រាប់ MSMEs”។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារប្រ៊ីដ បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) មួយក្នុងចំណោម PFIs សរុប២៨ស្ថាប័ន របស់ CGCC ក្នុងការប្តេជ្ញាចិត្តគាំទ្រដល់អាជីវកម្មក្នុងស្រុក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ MSMEs។ CGCC និងធនាគារប្រ៊ីដ ជឿជាក់ថា កិច្ចសហការនេះនឹងអាចចូលរួមជួយដោះស្រាយបញ្ហាគម្លាតហិរញ្ញវត្ថុរបស់ MSMEs ជាច្រើននៅក្នុងប្រទេសកម្ពុជា និងរួមចំណែកដល់កំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អំពី CGCC

CGCC គឺជាសាជីវកម្មធានាឥណទានតែមួយគត់នៅកម្ពុជា ដែលត្រូវបានសម្រេចបង្កើតឡើង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាសហគ្រាសសាធារណៈ ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។

ព័ត៌មានបន្ថែមពី CGCC ៖ www.cgcc.com.kh

អំពីធនាគារប្រ៊ីដ

ធនាគារប្រ៊ីដ ជាធនាគារផ្តល់ជូនសេវាធនាគារជាច្រើនប្រភេទ ដូចជាសេវាឥណទានគេហដ្ឋាន ឥណទានរថយន្ត ឥណទានផ្ទាល់ខ្លួន និងឥណទានអាជីវកម្ម ក៏ដូចជា សេវាប្រាក់បញ្ញើ សេវាបើកប្រាក់បៀវត្សរ៍ និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដ មានចក្ខុវិស័យ និងបេសកកម្ម ដើម្បីក្លាយជា សេវាហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតក្នុងថ្ងៃនេះនិងថ្ងៃអនាគត ផ្តល់ជូនសេវាហិរញ្ញវត្ថុដែលលោកអ្នកជឿទុកចិត្តបានតាមរយៈស្តង់ដាសេវាកម្មសកល ធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួលនឹងមានសុវត្ថិភាព។

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី