
ចូលរួមព្រឹត្តិការណ៍ ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ជាមួយធនាគារ ប្រ៊ីដ!
ខែមេសា 14, 2025
ធនាគារ ប្រ៊ីដ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ក្នុងការរួមជាចំណែកកម្មវិធី ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ដ៏ធំ និងរស់រវើក ដោយរួមបញ្ជូលនូវការបង្ហាញពីវប្បធម៌ និងល្បែងប្រជាប្រិយដ៏សម្បូរបែបរបស់ប្រទេសកម្ពុជានៅទីក្រុងសៀមរាប ជាមួយនឹង អតិថិជនជាទីគោរព ក៏ដូចជាសហគមន៍របស់យើង។
ទិដ្ឋភាពនៃការរៀបចំលម្អសម្រាប់សង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តសៀមរាបអង្គរ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងក្រសួង
ទិដ្ឋភាពនៃការរៀបចំលម្អសម្រាប់សង្ក្រាន្តឆ្នាំថ្មី ក្នុងទឹកដីខេត្តសៀមរាបអង្គរ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនរៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥ ក្រោមប្រធានបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ដើម្បីទទួលស្វាគមន៍ លោកតាលោកយាយ អ៊ំពូមីង បងប្អូន ចូលរួម ទស្សនា និងលេងកម្សាន្តឱ្យបានច្រើនកុះករ ។
ជាមួយគ្នានេះធនាគារប្រ៊ីដក៏បានចូលរួមចំណែកនៅក្នុងកម្មវិធីនេះដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ១៣ ១៤ ១៥ ១៦ ខែមេសា ខាងមុខនេះជាមួយនឹងការផ្តល់រង្វាន់ជាច្រើនពីស្តងធនាគារប្រ៊ីដ ដែលមានទីតំាងស្ថិតនៅស្តង់លេខ B37 B38
គួបញ្ចាក់ថា ធនាគារពាណិជ្ជ ប្រ៊ីដ ម.ក គឺជាធនាគារក្នុងស្រុក បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប។ ធនាគារប្រ៊ី
ធនាគារប្រ៊ីដមានផ្តល់ជូននូវសេវាកម្មជាច្រើន រួមមានទំាងឥណទានទិញផ្ទះ ទិញរថយន្ត កម្ចីបុគ្គល កម្ចីអាជីវកម្មក៏ដូចជា ផ្តល់ជូននូវសេវាបញ្ញើ បញ្ញើសន្សំ បញ្ញើសន្សំមានកាលកំណត់បញ្ញើឈ្លាសវៃ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់។ ធនាគារប្រ៊ីដជាធនាគារពាណិជ្ជក្នុងស្រុក ដែលមានចក្ខុវិស័យក្នុងការ ក្លាយជាដៃគូហិរញ្ញវត្ថុ ដែលលោកអ្នកពេញចិត្តក្នុងថ្ងៃនេះនិងនាពេលអនាគត និងប្តេជ្ញាផ្តល់ជូនសេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកល ធ្វើឲ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។