
Bellsnord សហការជាមួយធនាគារ ប្រ៊ីដ ក្នុងដំណើរផ្លាស់ប្តូរប្រព័ន្ធធនាគារឌីជីថលរបស់ខ្លួន
ខែមេសា 10, 2023
ធនាគារ ប្រ៊ីដ ដែលជាធនាគារពាណិជ្ជកម្ពុជាផ្តោតសំខាន់លើអតិថិជន បានសហការជាមួយក្រុមហ៊ុន Bellsnord ដែលជាអ្នកផ្តល់សេវាបច្ចេកវិទ្យាធនាគារឌីជីថលមកពីប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការលើការផ្លាស់ប្តូរប្រព័ន្ធធនាគារឌីជីថលរបស់ខ្លួន ខណៈធនគារមួយនេះមានគោលបំណងក្លាយជាតួអង្គសំខាន់មួយនៅក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា។
ពិធីចុះកិច្ចសន្យានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក Gorman Siah នាយកក្រុមហ៊ុន Bellsnord និងលោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រ៊ីដ រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀតមកពីភាគីទាំង ២។
«យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារ ប្រ៊ីដ ដោយផ្តល់ឱ្យពួកគេនូវដំណោះស្រាយអ៊ិនធឺណិត DEMAIN និងសេវាធនាគារចល័តដ៏ទំនើបបំផុតសម្រាប់ទាំងសសរស្តម្ភសម្រាប់សេវាធនាគារបុគ្គល និងអាជីវកម្មរបស់ពួកគេ»។
លោក Siah នាយក Bellsnord មានប្រសាសន៍ថា៖ «ផលិតផល DEMAIN API Gateway ក៏នឹងក្លាយជាផ្នែកមួយនៃការផ្តល់ជូនរបស់ក្រុមហ៊ុន Bellsnord ដែលអនុញ្ញាតឱ្យធនាគារ ប្រ៊ីដ កម្ពុជា ប្រើប្រាស់នូវបច្ចេកវិទ្យាធនគារ API លំដាប់ពិភពលោក»។
លោក Richard នាយកប្រតិបត្តិរបស់ធនាគារ ប្រ៊ីដ បានមានប្រសាសន៍ថា ៖«ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថលនឹងគ្របដណ្តប់លើផ្នែកសំខាន់ៗចំនួន ៣ ដើម្បីជួយដល់ធនាគារ ក្នុងការបើកដំណើរការសេវាកម្មធនាគារឌីជីថលរបស់ខ្លួនគឺ Bridge Mobile សម្រាប់សេវាធនាគារបុគ្គល សាជីវកម្ម និងសេវាធនគារតាមអ៊ីនធឺណិត សម្រាប់អតិថិជនអាជីវកម្មជាចម្បង និងជាពិសេសបច្ចេកវិទ្យា API សម្រាប់វេទិកាធនាគារបើកចំហ»។
លោកថ្លែងថា៖ «នេះនឹងអនុញ្ញាតឱ្យធនាគារអាចភ្ជាប់ទំនាក់ទំនងជាមួយដៃគូគោលដៅយុទ្ធសាស្ត្ររបស់យើងបានយ៉ាងឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព ទាំងប្រព័ន្ធខាងក្នុង និងខាងក្រៅ ដូចជាអ្នកផ្តល់សេវាកម្ម និយតករ អ្នកទូទាត់វិក្កយបត្រ អ្នកបញ្ចូលទឹកប្រាក់ទូរស័ព្ទ ជាដើម»។ Bellsnord ផ្តល់នូវដំណោះស្រាយធនាគារឌីជីថលពេញលេញ ងាយស្រួលប្រើប្រាស់ ដំណើរការដោយបច្ចេកវិជ្ជាកម្រិតខ្ពស់ និងពោពេញដោយអានុភាព ដែលភ្ជាប់នៅក្នុងផលិតផល DEMAIN របស់ពួកគេ។
ដូចផលិតផលដែលផ្តល់ជូន, អ្នកប្រឹក្សានៃក្រុមហ៊ុន Bellsnord នឹងធ្វើការជាមួយអតិថិជនដើម្បីឱ្យពួកគេយល់ និងគាំទ្រអាជីវកម្មរបស់ពួកគេ និងអាចឱ្យពួកគេប្រើដំណោះស្រាយ DEMAIN ដ៏មានប្រសិទ្ធិភាព ដែលអាចបញ្ចូលទៅក្នុងប្រព័ន្ធអេកូធនាគារដែលមានស្រាប់របស់អតិថិជន។
លទ្ធផលនេះមាននៅក្នុងការផ្តល់បទពិសោធន៍សេវាកម្មធនាគារឌីជីថលដ៏មានសុវត្ថិភាព ឆាប់រហ័ស និងសុក្រឹត្រ ដែលអតិថិជននឹងរីករាយ។ ក្រុមហ៊ុន Bellsnord មានវត្តមាននៅប្រទេសម៉ាឡេស៊ី ប្រទេសអារ៉ាប់រួម វៀតណាម និងបច្ចុប្បន្ននៅប្រទេសកម្ពុជា។
ក្នុងដំណើរឆ្ពោះទៅមុខ, ក្រុមហ៊ុន Bellsnord ក៏នឹងសហការជាមួយក្រុមហ៊ុនផ្តល់សេវា cloud ក្នុងស្រុក ដើម្បីបើកដំណើរការ DEMAIN Financial One ដែលជាកម្មវិធីហិរញ្ញវត្ថុ sovereign financial cloud (SFC) ដែលទទួលផលពីទំហំសេដ្ឋកិច្ច ដោយផ្តល់នូវកម្មវិធីហិរញ្ញវត្ថុ និងធនាគាររួមគ្នាជាសេវាកម្ម cloud។
វិស័យធនាគារនឹងអាចផ្តោតលើការផ្លាស់ប្តូរអាជីវកម្មដោយការផ្តល់នូវកម្មវិធីស្វ័យប្រវត្តិកម្មហិរញ្ញវត្ថុពេញលេញ រួមទាំងប្រព័ន្ធធនាគារស្នូល ទៅកាន់សេវាសេវាកម្ម DEMAIN Financial One cloud។
សេវាកម្មដែលគ្រប់គ្រងដោយ ICT រួមទាំងគំរូសេវាកម្មគ្រប់គ្រងកាតដូចជា TPP ក៏ត្រូវបានផ្តល់ជាជម្រើសផងដែរ។
ធនាគារ ប្រ៊ីដ គឺជាធនាគារពាណិជ្ជក្នុងស្រុកមួយដែលមានចក្ខុវិស័យក្នុងការក្លាយជាដៃគូហិរញ្ញវត្ថុសម្រាប់ពេលបច្ចុប្បន្ន និងសម្រាប់មនុស្សជំនាន់ក្រោយ ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុគួរជាទីជឿទុកចិត្ត តាមរយៈស្តង់ដារសេវាកម្មជាសកលរបស់ខ្លួន និងធ្វើឱ្យការប្រើសេវាកម្មធនាគារមានភាពងាយស្រួល និងមានសុវត្ថិភាព៕