Bridge Bank

សេវាធនាគារបុគ្គល

ប័ណ្ណឥណទានវីសា ប្រ៊ីដ ផ្លាទីនៀម

ប័ណ្ណឥណទានវីសា ប្រ៊ីដ ផ្លាទីនៀម

ប័ណ្ណឥណទានវីសា ប្រ៊ីដ ផ្លាទីនៀម ត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់បទពិសោធន៍ក្នុងការទូទាត់តាមរយៈឌីជីថល ដោយសុវត្ថិភាព។ លោកអ្នកអាចរីករាយនឹងបរិបទរស់នៅបែបស៊ីវិល័យជាមួយការផ្តល់ជូនយ៉ាងសម្បូរបែបតាមរយៈប័ណ្ណឥណទានរបស់យើង ។

អត្ថប្រយោជន៍

ការទទួលយកទូទាំងពិភពលោក

ប្រើប័ណ្ណរបស់លោកអ្នកដើម្បីទូទាត់ទំនិញ និងសេវាកម្ម ឬដកប្រាក់ទូទាំងពិភពលោកនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាប្រកបដោយសុវត្ថិភាពជាមួយនឹងការគាំទ្រដោយបច្ចេកវិទ្យា 3D Secured, EMV Chip និង Contactless ដែលគ្របដណ្តប់ដោយ វីសា។

សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋាន

លោកអ្នកអាចចូលប្រើប្រាស់សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋានច្រើនជាង៨០កន្លែងទូទាំងពិភពលោក ផ្តល់ជូនដោយ Plaza Premium Lounge ដោយបង្ហាញ ប័ណ្ណវីសា ប្រ៊ីដ ផ្លាទីនៀមរបស់លោកអ្នក។

កម្រិតនៃការប្រើប្រាស់

លោកអ្នកអាចគ្រប់គ្រងកម្រិតសមតុល្យនៃការប្រើប្រាស់ប័ណ្ណរបស់លោកអ្នកជាមួយនឹងកម្រិតសមតុល្យរបស់យើងដូចខាងក្រោម៖

ប្រភេទប្រតិបត្តិការ ចំនួនអតិបរមា
ចំនួនសមតុល្យប្រចាំថ្ងៃ
ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ១០,០០០.០០ ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ១០០,០០០.០០ដុល្លារ
ទូទាត់តាមអនឡាញ ៥០,០០០.០០ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ១០០,០០០.០០ដុល្លារ
ចំនួនសមតុល្យប្រតិបត្តិការ
ដកប្រាក់តាមម៉ាស៊ីនអេធីអឹម ១០,០០០.០០ដុល្លារ
ទូទាត់តាមម៉ាស៊ីនឆូតកាត ១០០,០០០.០០ដុល្លារ
ទូទាត់តាមអនឡាញ ៥០,០០០.០០ដុល្លារ
ទទួលប្រាក់ តាមសេវា VISA Direct ២,៥០០.០០ដុល្លារ
ការពិពណ៌នា កម្រៃសេវា
ចេញប័ណ្ណ ឥតគិតថ្លៃ
សេវាប្រចាំឆ្នាំប័ណ្ណបង្គោល ៣០០ដុល្លារ
សេវាប្រចាំឆ្នាំប័ណ្ណរង ២០០ដុល្លារ
ចេញប័ណ្ណថ្មី ១០ដុល្លារ
ប្ដូរប័ណ្ណថ្មី ១០ដុល្លារ
ដកសាច់ប្រាក់ ២%នៃចំនួនទឹកប្រាក់ប្រតិបត្តិការ ឬអប្បបរមា​១០ដុល្លារ
ប្ដូរលេខសម្ងាត់ថ្មី ឥតគិតថ្លៃ
ចេញប័ណ្ណរហ័ស ៥០ដុល្លារ
ទូទាត់យឺតពេល ៥%នៃថ្លៃបង់អប្បរមា ឬអប្បរមា​១០ដុល្លារ
ប្រតិបត្តិការក្រៅប្រទេស ២%
អត្រាការប្រាក់ ២៤%ក្នុងមួយឆ្នាំគិតចាប់ពីថ្ងៃធ្វើប្រតិបត្តិការ សម្រាប់ការដកប្រាក់​ និង១៨%ក្នុងមួយឆ្នាំគិត ចាប់ពីថ្ងៃចេញរបាយការណ៍សម្រាប់ការទូទាត់
១. ការរស់នៅប្រចាំថ្ងៃ
សាលរង់ចាំពិសេសនៅតាមអាកាសយានដ្ឋាន

ទទួលបានការចូលប្រើប្រាស់ផ្តាច់មុខទៅកាន់សាលរង់ចាំពិសេសរបស់ Plaza Premium ជាង 80 នៅទូទាំងពិភពលោកចំនួន 8 ដងក្នុងមួយឆ្នាំ ដោយគ្រាន់តែបង្ហាញប័ណ្ណ BRIDGE Visa Platinum របស់អ្នក ខណៈពេលកំពុងរង់ចាំជើងហោះហើររបស់អ្នកនៅអាកាសយានដ្ឋាន។

សាលរង់ចាំ មានជាង៨០+កន្លែង ក្នុងព្រលានយន្ដហោះអន្ដរជាតិ ជាង៣៥កន្លែង
ទិសដៅហោះហើរ អាមេរិក អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក, ចិនដីគោក ហុងកុង ម៉ាកាវ និងតំបន់តៃវ៉ាន់
រយៈពេលនៃសេវាកម្ម ពីរ (2) ម៉ោង
ស្តង់ដារកន្លែងទទួលភ្ញៀវ កន្លែងអង្គុយដាច់ដោយឡែក អាហារ និងភេសជ្ជៈ កន្លែងធ្វើការមានអ៊ីធឺណេត និងWifi កាសែត និងទស្សនាវដ្តីអន្តរជាតិ ទូរទស្សន៍ប៉ុស្តិ៍អន្តរជាតិ ប្រព័ន្ធបង្ហាញព័ត៌មានជើងហោះហើរ កន្លែងទុកដាក់វ៉ាលី
គោលការណ៍សម្រាប់ភ្ញៀវរួមដំណើរ អាយុក្រោម ២ ឆ្នាំ៖ ឥតគិតថ្លៃ ក្មេងអាយុពី 2-11 ឆ្នាំ៖ បញ្ចុះតម្លៃ 30% កុមារដែលមានអាយុចាប់ពី 11 ឆ្នាំឡើងទៅ៖ បញ្ចុះតម្លៃ 20%
ចំនួនចូលប្រើប្រាស់ ៨ដង ក្នុង១ឆ្នាំ

ស្វែងរកទីតាំង Plaza Premium Lounge របស់យើងតាមរយៈទីនេះ៖

តម្រូវការ

អ្នកត្រូវតែបង្ហាញទាំងប័ណ្ណឥណទាន វីសា ប្រ៊ីដ ផ្លាទីនៀម របស់អ្នក និងលិខិតឆ្លងដែនដែលបង្ហាញពីការកក់ដែលបានបញ្ជាក់សម្រាប់ការធ្វើដំណើរនៅថ្ងៃតែមួយ ឬថ្ងៃបន្ទាប់នៅបញ្ជរទទួលភ្ញៀវនៃ Plaza Premium Lounges ឬកន្លែងលក់អាហារនៅព្រលានយន្តហោះសម្រាប់ការផ្ទៀងផ្ទាត់សិទ្ធិប្រើប្រាស់។

២. សុខភាព
ការទទួលបានសេវាពិនិត្យសុខភាពប្រចាំឆ្នាំ

រីករាយជាមួយកញ្ចប់ពិនិត្យសុខភាពប្រចាំឆ្នាំនៅមន្ទីពេទ្យស្ដង់ដារអន្តរជាតិ ជាមួយនឹងភាពងាយស្រួលក្នុងការណាត់ជួបដែលបានរៀបចំពីមន្រ្តីទំនាក់ទំនងរបស់អ្នក។

សូមធ្វើការទាក់ទងទៅកាន់មន្រ្តីទំនាក់ទំនងរបស់អ្នកសម្រាប់ការណាត់ជួបពិនិត្យសុខភាពរបស់អ្នក។

៣. ប្រាក់រង្វាន់
ការទទួលទឹកប្រាក់ត្រលប់

រីករាយជាមួយការបន្ថែមប្រាក់ត្រលប់វិញ 1.5% លើរាល់ការទិញជាមួយនឹងការផ្តល់ជូនផ្តាច់មុខរបស់យើង ដោយគ្រាន់ឆូតកាតធនាគារ ប្រ៊ីដដើម្បីទូទាត់។

ការស្នើសុំប័ណ្ណ
បញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណទាន វីសា

ស្វែងរកបញ្ញត្តិ និង លក្ខខណ្ឌប្រើប្រាស់សម្រាប់ប័ណ្ណឥណទាន វីសា របស់យើងតាមរយៈទីនេះ៖

Term & Condition of Visa Credit Cards

លក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណ

ស្វែងរកលក្ខខណ្ឌនៃគុណតម្លៃរបស់ប័ណ្ណយើងតាមរយៈទីនេះ៖

VISA Platinum debit and credit Card CVP T&C

ចំណាំ៖ ធនាគារ ប្រ៊ីដ សូមរក្សាសិទ្ធក្នុងការកែប្រែលក្ខខណ្ឌ និងបញ្ញតិ្តទូទៅ ព្រមទាំង អត្រាការប្រាក់ដោយពុំចាំបាច់ជូនដំណឹងជាមុន។
Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី