Bridge Bank

ធនាគារប្រ៊ីដ សហការជាមួយសកលវិទ្យាល័ EAMU ផ្តល់ឱកាសហ្វឹកហាត់ការងារដល់សិស្សនិស្សិត

ភ្នំពេញ៖   ធនាគារប្រ៊ីដ ដែលជាធនាគារពាណិជ្ចឈានមុខគេក្នុងស្រុកបានផ្តល់ជូននូវ សេវាហិរញ្ញវត្ថុគ្រប់ប្រភេទបានចុះកិច្ចអនុស្សរនៈយោគយល់ជាមួយសាកលវិទ្យាល័យ គ្រប់គ្រងអាស៊ីបូពា៍ ដើម្បីផ្តល់ជូននូវឱកាសហ្វឹកហាត់ការងារ ដល់សិក្សារនុសិស្ស​ ក៏ដូចជាចែករំលែងចំណេះដឹងជាក់ស្តែងទៅដល់ពួកគាត់។ កិច្ចសហកប្រតិបត្តិការនេះ នឹងជួយឱ្យសិស្សទំាងអស់កាន់តែមានឱកាសក្នុងការពង្រឹងចំណេះនឹងជំនាញ ក្នុងវិស័យហិរញ្ញវត្ថុ។ កម្មវិធីនេះធ្វើឡើងក្រោមការចូលរួមពីគណៈគ្រប់គ្រងទំាងពីរភាគី នៅទីស្នាក់ការកណ្តាល ធនាគារ ប្រ៊ីដ ម.ក នៅថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤។​

យោងតាមប្រសាសន៍របស់​ Richard Liew អគ្គនាយកនៃធនាគារប្រ៊ីដលោកបានឱដឹងថា“ នេះគឺជាការចុះកិច្ចសហកប្រតិបត្តិការលើកដំបូងដែលធនាគារចាប់ផ្តើមធ្វើការជាមួយនឹងសាកលវិទ្យាល័យ។​ យើងជឿចាក់ថា ធនាគារប្រ៊ីដ គឺជាកន្លែងដុះខាត់សិស្សនិស្សិតក្នុងប្រទេសកម្ពុជា ចំណេះនឹងជំនាញជាមួយនឹងការអនុវត្តជាក់ស្ដែង ក្នុងវិស័យធនាគារ ឱ្យកាន់តែប្រសើរ ។“

លោកបន្តទៀតថា សាកលវិទ្យាល័យបានដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានគ្រឹះផ្នែកសិក្សារ និងទ្រឹស្តី ដើម្បីឱ្យប្រទេសកម្ពុជាពោរពេញទៅដោយអ្នកចេះពិតប្រាកដ​ តាមយៈការសហការរវាងសកលវិទ្យាល័យជាមួយនឹងស្ថាប័នឯកជន។ ការសហការរវាង ស្ថាប័នអប់រំ និងវិស័យផ្សេងៗ​ គឺជាកត្តាលីករ ក្នុងការជម្រុញឱធនធាន ជំនាន់ក្រោយកាន់ឱ្យតែមានសមត្ថភាព ក្នុងការបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីៗ ឬសេវាកម្មផ្សេងៗ នៅក្នុងទីផ្សារជាចំបាច់។

សាស្ត្រាចារ្យ James Chua, ជាសកលវិទ្យាធិការនៃសកលវិទ្យាល័គ្រប់គ្រង អាស៊ីបូព៌ា (EAMU) បានឱ្យដឹងថា ភាពជាដៃគូរវាងធនាគារ ប្រ៊ីដ ម.ក និង EAMU នឹងផ្តល់ឱ្យសិស្សនូវសមត្ថភាពបន្ថែម និងការរៀបចំសម្រាប់អាជីពអនាគតរបស់ពួកគេនៅក្នុងវិស័យធនាគារ។ និស្សិតនឹងត្រូវបានបណ្តុះបណ្តាលស្របតាមស្តង់ដារកម្មវិធីសិក្សាអន្តរជាតិ ដែលនឹងគ្របដណ្តប់លើការផ្តល់ប្រាក់កម្ចី និងការអនុលោមតាមបទប្បញ្ញត្តិ។ ការអប់រំគឺជាគោលដៅចម្បងមួយនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចសហការនេះស្របតាមយុទ្ធសាស្ត្ររយៈពេលវែងដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពសម្រាប់ស្ថិរភាពនៃប្រព័ន្ធធនាគាររបស់ប្រទេស។

អំពី សាកលវិទ្យាល័យ EAMU
សាកលវិទ្យាល័យ East Asia Management University (EAMU) គឺជាសាកលវិទ្យាល័យអន្តរជាតិឯកជនមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2019 នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ វាគឺជាស្ថាប័នអប់រំមួយក្នុងចំនោមស្ថាប័នអប់រំផ្សេងៗទៀត របស់ East Asia Education Group (EAGE) ដែលបានបើកប្រតិបត្តិការនៅទូទាំងតំបន់អាស៊ាន ឥណ្ឌា និងចិន និងឈរជើងដោយភាពល្បីល្បាញរបស់ខ្លួន ដែលជាសកលវិទ្យាល័យគ្រប់គ្រងអាស៊ីបូព៌ា (EAMU) រួមទំាងទទួលបានការទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងប្រទេសសិង្ហបុរី។

 

Success
Loan Application Form
Success
Load Application Form
Success
ទម្រង់ពាក្យសុំកម្ចី
Success
ទម្រង់ពាក្យសុំកម្ចី