ធនាគារ ប្រ៊ីដ ដែលធ្លាប់ស្គាល់ថាជា ធនាគារឯកទេស អកស៍ឡី វើលដ៏ប្រ៊ីដ ភីអិលស៊ី (Oxley WorldBridge Specialized Bank PLC.) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤ ដែលមានម្ចាស់ភាគហ៊ុនធំៗចំនួនពីរ គឺក្រុមហ៊ុន Oxley Holdings មកពីប្រទេសសិង្ហបុរី និងក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) នៅប្រទេសកម្ពុជា។
ធនាគារ ប្រ៊ីដ គឺជាផ្នែកមួយនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ពីសំណាក់អ្នកឧកញ៉ា សៀ ឫទ្ធី ដែលបានពង្រីកការគ្រប់គ្រងទៅលើវិស័យដែលមានសក្ដានុពល រួមមានវិស័យភ័ស្ដុភារ អចលនទ្រព្យ សំណង់អគារ តំបន់សេដ្ឋកិច្ចពិសេស អាហារនិងភេសជ្ជៈ ពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ សេវាកម្មដឹកជញ្ជូនសាច់ប្រាក់សុទ្ធ សេវាកម្មដំណើរការអាជីវកម្មខាងក្រៅ ប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត។